Casino giant announces multibillion-dollar deal with the emirate that will see a luxury hotel with a ‘gaming’ area.

Hotel and casino operator Wynn Resorts has said it will build a luxury resort in Ras al-Khaimah, the United Arab Emirates, with a “gaming area”.

On Tuesday, the Nevada-based casino giant announced a multibillion-dollar deal with the emirate that will see it open a 1,000-room luxury hotel with 10 restaurants and lounges, a spa, a convention facility, shopping venues and a gaming area.

Wynn did not specify if gaming included gambling.
The announcement came in tandem with a statement from the Ras al-Khaimah Tourism Development Authority (RAKTDA) introducing a new division, called the Department of Entertainment and Gaming Regulation, in a sign that entertainment rules might be loosened.
The division will regulate “integrated resorts” that include hotel operations, entertainment spaces, restaurants, spas, retail shops, convention areas and “gaming”, said the statement.


Integrated resorts typically refer to hotels with casinos and other entertainment facilities. In a statement on state media, RAKTDA said the top priority for the new body would be a regulatory framework ensuring “the responsible practice of recreational gaming at all levels”.
Ras al-Khaimah’s government communications office, RAKTDA, RAK Hospitality Holding and Wynn Resorts have not commented on whether gambling would be allowed in the emirate.
But diplomats said the UAE could move to permit it as part of wider legislative reforms aimed at maintaining its edge as a tourism and business hub amid rising regional competition.

Dubai, traditionally the most liberal emirate in the UAE, in April denied rumours it was granting gambling licences.

Casino and hotel operator Caesars in 2018 opened a resort on Dubai’s Bluewaters Island – its first non-gambling project.

The Wynn resort, announced by Ras al-Khaimah authorities and Wynn, is set for completion in 2026. It will be located on Al Marjan, a man-made island off the coast of Ras al-Khaimah.
On another man-made outcrop of land in Dubai, named The Island, three luxury Las Vegas brand hotels from casino operator MGM Resorts are being built, due for completion in 2022.
While alcohol consumption has been allowed in the UAE, there has been no place for gambling, which is banned in Islam and in all of the six GCC states.
Last year, the UAE announced what it called the most sweeping legal reform in the Gulf state’s history. Vital changes included decriminalising premarital sexual relations and alcohol consumption.

Other recent changes by the UAE include introducing longer-term visas as a way to attract and retain talent and encourage more businesses to set up shop.

Source: ALJAZEERA

ក្រុមហ៊ុន Wynn Resorts ចុះកិច្ចព្រមព្រៀងសង់រីហ្សតប្រណីតតម្លៃរាប់ពាន់លានដុល្លារនៅអារ៉ាប់រួមអេមីរ៉ាត

ដោយៈសុខុម

ឌូបៃ: ក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារ និងកាស៊ីណូខ្នាតយក្ស Wynn Resorts បានទម្លាយឱ្យដឹងថា ខ្លួននឹងសាងសង់រីហ្សតប្រណីតមួយ នៅក្រុង Ras al-Khaimah ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលរួមមានទាំង “កន្លែងលេងហ្គេម” ផងដែរ។

កាលពីថ្ងៃអង្គារ ទី២៥ មករា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិកមួយនេះ បានប្រកាសចុះកិច្ចចុះកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃច្រើនពាន់លានដុល្លារអាមេរិក ជាមួយប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីសាងសង់រីហ្សតដ៏ធំមួយ រួមមាន សណ្ឋាគារប្រណីត១ដែលមាន១.០០០បន្ទប់ ភោជនីយដ្ឋាន និងសាលរង់ចាំចំនួន១០កន្លែង ស្ប៉ា សាលសន្និបាត កន្លែងទិញទំនិញ និងកន្លែងលេងហ្គេម។

ទោះជាយ៉ាងណា ក្រុមហ៊ុន Wynn Resorts មិនបានបញ្ជាក់ថា តើហ្គេមនោះរួមបញ្ចូលទាំងល្បែងស៊ីសង ឬក៏អត់នោះឡើយ។

ការប្រកាសនេះ បានធ្វើឡើងស្របគ្នា ជាមួយនឹងសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ក្រុង Ras al-Khaimah ស្ដីពីការបង្កើតអង្គភាពថ្មីមួយឱ្យឈ្មោះថា មន្ទីរគ្រប់គ្រងការកម្សាន្ត និងហ្គេម (Department of Entertainment and Gaming Regulation) ហើយវាជាសញ្ញាមួយបង្ហាញថា ច្បាប់ស្ដីពីការកម្សាន្តអាចនឹងត្រូវបានបន្ធូរបន្ថយ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា អង្គភាពថ្មីខាងលើនេះ នឹងត្រូវគ្រប់គ្រង “រីហ្សតរួមបញ្ចូលគ្នា” ឬ Integrated Resort ដែលរួមមានការដំណើរការសណ្ឋាគារ កន្លែងកម្សាន្ត ភោជនីយដ្ឋាន កន្លែងស្ប៉ា ហាងលក់រាយ សាលសន្និបាត និងកន្លែងលេង “ហ្គេម”។

ជាធម្មតា “រីហ្សតរួមបញ្ចូលគ្នា” គឺសំដៅដល់សណ្ឋាគារជាមួយកាស៊ីណូ និងកន្លែងកម្សាន្តផ្សេងៗទៀត។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ក្រុង Ras al-Khaimah បានបញ្ជាក់ថា អាទិភាពកំពូល សម្រាប់អង្គភាពថ្មីនេះ គឺក្របខណ្ឌបទប្បញ្ញត្តិ ដែលធានាបាននូវ “ការអនុវត្តប្រកបដោយការទទួលខុសត្រូវ នៃហ្គេមកម្សាន្តគ្រប់កម្រិតទាំងអស់”។

ការិយាល័យទំនាក់ទំនងនៃរដ្ឋបាលក្រុង អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ក្រុង ក្រុមហ៊ុនRAK Hospitality Holding និងក្រុមហ៊ុន Wynn Resorts មិនបានបញ្ជាក់ឡើយជុំវិញថា តើល្បែងស៊ីសងត្រូវបានអនុញ្ញាត នៅក្នុងប្រទេសនេះ ឬក៏អត់។

ប៉ុន្តែបណ្ដាអ្នកការទូតយល់ថា ប្រទេសអារ៉ាប់រួមអេមីរ៉ាត អាចនឹងធ្វើវិសោធនកម្មច្បាប់យ៉ាងទូលំទូលាយ ដើម្បីចេញអាជ្ញាប័ណ្ណបើកកាស៊ីណូ ក្នុងគោលបំណងរក្សាបាននូវឋានៈរបស់ខ្លួន ជាមជ្ឈមណ្ឌលទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលមានការប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗនៅក្នុងតំបន់៕ Aljazeera៕

Hotels in Asia-Pacific likely to see surge in investment as Covid-19 restrictions ease

HONG KONG: Hotels in Asia-Pacific are likely to receive investment of more than US$9 billion this year, a 30% increase from 2021, as countries begin to ease their Covid-19 restrictions and some confidence returns to the hospitality sector, according to JLL.

The higher investment in the segment is just one of the themes likely to dominate the property sector in the region. Total capital outlay is expected to hit around US$200 billion, a 15% rise from the full year estimate for 2021, the property consultancy said in a report.

The forecast comes despite renewed uncertainty over the societal and economic impact of Covid-19 with the Omicron variant wreaking havoc across the world as it drives a new surge in infections.

“Asia-Pacific’s real estate markets will be stronger in 2022, as investors maintain their bullishness and leasing activity continues to recover,” said Anthony Couse, chief executive officer for Asia-Pacific, JLL, in a separate statement emailed to the South China Morning Post.

“It’s clear that the path to economic recovery is not a straight one, but we’re hearing from our clients that they have confidence in the future of office-based work. Investor sentiment is positive, though uncertainty remains the reality and will be factored into any decision-making this year.”

Hotels have been one of the pandemic’s most battered segments as states closed borders to stem the spread of the disease that has killed 5.6 million across the globe so far, according to the latest figures from the World Health Organization.

In 2020, the revenue per available room (RevPAR) — a gauge of how many rooms a hotel or guest house sells and how much they earn from those bookings — across the globe dropped by half, according to credit ratings company Fitch.

Last year, boosted by the roll-out of vaccination programmes, the lodgings industry rebounded somewhat. The portion of RevPAR recovered across regions ranged from 51% to 76%, according to JLL.

Fitch forecasts that the global hotels sector will see a gradual improvement this year compared to 2021, with RevPAR recovering to around 70% of 2019 levels, mainly in the second half.

“As border controls start to ease and countries emerge from the pandemic, hospitality investors remain poised to enter the sector, searching for opportunities in traditional Asian gateway cities and increasingly in resort destinations as a result of pent-up leisure demand,” the JLL report said.

“While the focus on Asian gateway cities and countries was present at the beginning of the pandemic, it is likely to continue throughout 2022, especially in markets like China, including Hong Kong, Japan and Australia which represented almost 70% of the hotel investment volume as of September 2021.”

One notable hotel transaction in the last quarter of 2021 was Thai developer Asset World Corporation Plc’s acquisition of the 130-room dusitD2 Chiang Mai from Dusit Thani Properties Reit for 435 million baht and takeover of Lhong 1919, a tourist attraction on the west bank of the Chao Phraya River in Bangkok’s Thonburi neighbourhood with the intention of developing an integrated wellness destination managed by The Ritz Carlton Hotel.

“The real estate market in Asia-Pacific has faced unprecedented challenges in 2021. While 2022 will come with some risks, investors with a long-term view remain confident in the secular trends that will drive demand in this region: ongoing urbanisation; increasing prosperity and a growing middle class; and the acceleration of e-commerce. All of these point to opportunities for investors,” said Roddy Allan, chief research officer, Asia Pacific, JLL, in the emailed statement.

Source: Bangkok Post

ក្រុមហ៊ុនចិនធំមួយកំពុងស្នើសុំអាជ្ញាប័ណ្ណសាងសង់រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀតនៅស្រុករតនៈមណ្ឌល

ដោយៈជេស៊ីកា

បាត់ដំបងៈ ក្រុមហ៊ុនចិនធំមួយ បានវិនិយោគលើដីទំហំ៨០ហិកតា ដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ថ្មីមួយ នៅស្រុករតនៈមណ្ឌលខេត្តបាត់ដំបងនាពេលខាងមុខនេះ។

លោកគុយ វណ្ណូអភិបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២៦ មករាកន្លងមកថា ក្រុមហ៊ុនចិនបាន និងកំពុងស្នើសុំអជ្ញាប័ណ្ណ ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍៍កម្ពុជា និងធ្វើប័ណ្ណកម្មសិទ្ឋដីធ្លី ដើម្បីបង្កើតមូលដ្ឋានច្បាប់រ៉ឹងមាំ មុននឹងឈានទៅ​វិនិយោគសាងសង់ រោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយនៅស្រុកនេះ។

លោកបន្តថា “ក្រុមហ៊ុនបានស្នើសុំអនុប្រយោគដីធ្លី ពីដិគំរបព្រៃឈើ ពីរដ្ឋាភិបាល ដើម្បីរៀបចំជារោងចក្រ និងតំបន់ឧស្សាហកម្មដទៃទៀតនាពេលខាងមុខ”។ លោកបន្តថា “បច្ចុប្បន្នស្រុករតនៈមណ្ឌល មានរោងចក្រ សហគ្រាសចំនួន៩ និងអាចមានការកើនឡើងខ្ពស់ថែមទៀត នាពេលអនា​គត ដោយសារស្រុកមួយនេះមានផ្ទៃដី មានទីតាំងភូមិសាស្រ្តអំណោយផលច្រើន”។

លោកគុណ វណ្ណូបានបន្តទៀតថា មូលដ្ឋានដែលចិនគ្រោងវិនិយោគ​ខាងលើនេះ ស្ថិតនៅឃុំត្រែង និងឃុំផ្លូវមាស ដែលជាទីតាំងអំណោយផល​ដល់ការវិនិយោគ ខណៈស្រុកនេះ មានចម្ងាយត្រឹម៣៨គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបាត់ដំបង។

ស្រុករតនៈមណ្ឌល មានឃុំចំនួន៥ ភូមិចំនួន៣៨ និងមានប្រជាពលរដ្ឋរស់នៅជាង៤០,០០០នាក់៕

ការព្យាករណ៍ថ្មីៈ វិស័យសណ្ឋាគារនៅអាស៊ី-ប៉ាស៊ីហ្វិកនឹងទទួលបានកំណើនវិនិយោគខ្ពស់ក្នុងឆ្នាំនេះ

ដោយៈសុខុម

ហុងកុង: វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក ទំនងជានឹងទទួលបានទុនវិនិយោគ រហូតដល់ទៅជាង៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ដោយកើនឡើង៣០%បើធៀបនឹងឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនប្រឹក្សា អចលនទ្រព្យអន្តរជាតិដ៏ចំណាស់ JLL ដែលមានការិយាល័យកណ្ដាល នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា កំណើនខាងលើនេះ នឹងទទួលបាន នៅពេលប្រទេសនានា ចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងនៅពេលបណ្ដាវិនិយោគិន ចាប់ផ្ដើមមានទំនុកចិត្តលើវិស័យនេះច្រើនជាងមុន។

ការវិនិយោគក្នុងផ្នែក និងផ្នែកផ្សេងៗទៀត នៃវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ទំនងជាទទួលបានកំណើនលប់លើសគេ នៅក្នុងវិស័យអច​លនទ្រព្យក្នុងតំបន់។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយនេះ បានចេញរបាយការណ៍ថា ផ្អែកតាមការព្យាករ ការបោះទុនវិនិយោគសរុបនឹងឈានដល់ប្រមាណ២០០ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៥%បើធៀបនឹងការប៉ាន់ប្រមាណ ក្នុងរយៈពេលពេញមួយឆ្នាំសម្រាប់ឆ្នាំ២០២១។

ការព្យាករនេះ ប្រកបដោយសុទិដ្ឋិនិយមនេះធ្វើឡើង ទោះបីជាភាពមិនប្រាកដប្រជា បានកើតមានជាថ្មី ជុំវិញផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលបានជះផលអាក្រក់ទូទាំងពិភពលោក នៅពេលវីរុសនេះធ្វើឱ្យករណីឆ្លងថ្មី កើនឡើងយ៉ាងឆាប់រហ័សយ៉ាងណាក្ដី។

លោក Anthony Couse នាយកប្រតិបត្តិក្រុមហ៊ុន JLL ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយផ្ញើទៅកាន់សារព័ត៌មាន South China Morning ថា “ទីផ្សារអចលនទ្រព្យនៅអាស៊ី-ប៉ាស៊ីហ្វិក នឹងកាន់តែរឹងមាំក្នុងឆ្នាំ២០២២នេះ នៅពេលបណ្ដាវិនិយោគនៅតែមានសុទិដ្ឋិនិយម ហើយសកម្មភាពជួលបន្តកើនឡើង”។

អ្នកជំនាញរូបនេះបានពន្យល់ថា “វាច្បាស់ណាស់ថា ផ្លូវឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ចគឺមិនរលូននោះឡើយ ប៉ុន្តែយើងបានឮពីអតិ​ថិជនរបស់យើងថា ពួកគេមានទំនុកចិត្តលើអនាគត នៃការងារក្នុងការិយា​ល័យ”។ លោកបន្តថា​ “បណ្ដាវិនិយោគិននៅតែមានសុទិដ្ឋិនិយម ទោះបីជាភាពមិនប្រាកដប្រជានៅតែកើតមាន ដែលទាមទារឱ្យធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ននៅឆ្នាំនេះយ៉ាងណាក្ដី”៕ Bangkok Post៕

ទីផ្សារអគារជួលនៅក្រុងប៉ោយប៉ែតបានហក់ឡើងខ្ពស់ ស្របពេលកាស៊ីណូ២២ដំណើរការល្អប្រសើរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីផ្សារជួលអគារ និងលំនៅដ្ឋាននៅក្រុងប៉ោយប៉ែត បានដំណើរការយ៉ាងល្អប្រសើរឡើងវិញ ស្របពេលកាស៊ីណូចំនួន២២បាននិងកំពុងដំណើរការយ៉ាងសកម្មឡើងវិញ។

លោកសួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Bright HTL ដែលមានមូលដ្ឋាននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញសង្គម នាល្ងាចថ្ងៃទី២៦ មករានេះថា ដោយ​សារកាស៊ីណូនានា ដំណើរការល្អប្រសើរឡើងវិញ បានធ្វើឲ្យទីផ្សារអគារសម្រាប់ជួល និងលំនៅដ្ឋានប្រណីតៗ មានតម្រូវការខ្ពស់នាពេលបច្ចុប្ប​ន្ននេះ។

លោកបន្តថា “បច្ចុប្បន្នផ្ទះវីឡាមួយ អាចចជួលបានតម្លៃចន្លោះពី ៥,០០០ទៅ ១០,០០០ដុល្លារអាមេរិកក្នុងមួយខែ ហើយអគារសម្រាប់ជួល មានបន្ទប់សមល្មម ក៏អាចជួលបានតម្លៃចន្លោះពី ៤០,០០០ ទៅ ៦០,០០០ដុល្លារអាមេរិក្នុងមួយខែផងដែរ”។

លោកសួង សុខហ៊ាងបានបន្តថា ដោយសារតម្រូវការជួលកើនឡើងបានធ្វើឲ្យចំនួនអ្នកសាងសង់ អគារជួលកើនឡើងច្រើនឡើងវិញ ស្របពេ​លទីផ្សារជួលកំពុងវិវត្តន៍កាន់តែប្រសើរ។ ការជួលអគារកើនឡើង ដោយ​សារបុគ្គលិកកាស៊ីណូកើនឡើង ព្រោះកាស៊ីណូត្រូវបើកដំណើរការ ២៤ម៉ោង ហេតុនេះបុគ្គលិកត្រូវផ្លាស់វេនគ្នាជាប់ជាប្រចាំ។

លោកបានបន្តថា សេដ្ឋកិច្ចប្រជាពលរដ្ឋក្រុងប៉ោយប៉ែត មិនរងគ្រោះខ្លាំងដូចក្រុងព្រះសីហនុ និងខេត្តសៀមរាបទេ ដោយសារការលក់ទំនិញនៅផ្សារថៃដំណើការធម្មតា ទំនិញនៅតែចេញចូលបាន ទោះជារងវិបត្តិកូវីដ១៩ក្តី ហើយសកម្មភាពសេដ្ឋកិច្ច ក្នុងក្រុងមានភាពល្អប្រសើ់រ ព្រោះកាស៊ីណូនៅតែដំណើរការ៕

គំរោងកែលំអរអគារថ្មីនៃផ្សារទំនើប AEON Mall1 តម្លៃ ៦០លានដុល្លារបង្ហាញរូបរាងហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ ផ្សារទំនើប AEON Mall1 បាននិងកំពុងធ្វើការកែលំអរអគារផ្នែកខាងក្រោយរបស់ខ្លួន ដែលអាចអនុញ្ញាត្តឲ្យអ្នកនិយមដើរផ្សារ អាចចូលតាមខាងក្រោយដូចផ្នែកខាងមុខបាន បាននិងកំពុងធ្វើសកម្មភាពសាងសង់ហើយ។

ផ្សារទំនើបដែលទាក់ទាញ អ្នកនិយមដើរផ្សាររាប់លាននាក់ជារៀងរាល់ឆ្នាំនេះ បាននិងកំពុងលេចធ្លោ ក្នុងនាមជាផ្សារទំនើបជោគជ័យជាងគេនៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន AEON Mall Group បានពង្រីកការសាងសង់ផ្សារទំនើបនេះ រហូតដល់៣កន្លែងនៅរាជធានីភ្នំពេញ។

ក្រុមហ៊ុនជប៉ុនធំមួយ ដែលបានបោះទីតាំងឈរជើងធំ នៅប្រទេសវៀតណាមឈ្មោះ NOJIMA បានឈ្នះការដេញថ្លៃគំរោងកែលំអរ និងសាងសង់ អគារថ្មីមួយចំនួនរបស់ផ្សារទំនើបនេះ។

ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុនសំណង់ធំក្នុងស្រុកមួយ បានមានប្រសា​សន៍ឲ្យដឹងថា ការជួសជុលនិងសាងសង់អគារមួយចំនួន នៅផ្សារទំនើបនេះ មិនមានផលប៉ះពាល់ដល់ដំណើរការ របស់ផ្សារនេះនោះទេ ដោយការជួសជុល និងកែលំអរធ្វើឡើងតាមផ្នែកៗ និងតាមដំណាក់កាលនិមួយៗ។

លោកបន្តថា “ការវងារកែលំអរនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំឬលើសពីនេះតិចតួច ខណៈក្រុមជាងបាន និងកំពុងធ្វើការងារយ៉ាងសកម្ម​តាមជំនាញរបស់ខ្លួន”៕

រដ្ឋាភិបាលព្រាងគោលនយោបាយប្រើប្រាស់ដីធ្លី៧ចំណុច​ដើម្បីប្រែក្លាយ​ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងធ្វើ សេចក្តីព្រាងគោលនយោបាយការប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុ បានកំណត់ចំណុចគោលចំនួន៧ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

គោលនយោបាយសំខាន់ៗទាំងនោះរួមមាន ទី១ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ទី២ ចក្ខុវិស័យឆ្នាំ២០៣៨ ខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព អភិវឌ្ឍន៍ខេត្តជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈម​ណ្ឌលភស្តុភាជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសាកលលោក។

ទី៣​ គោលបំណង ប្រើប្រាស់ដីធ្លី ការបែងចែកដី ការអភិវឌ្ឍន៍ដែនដីនគរូបនីយកម្ម អភិវឌ្ឍន៍ខេត្តប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នមានភាពទាក់ទាញ និងឧត្ដមភាពប្រកួតប្រជែងសំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ទី៤ យុទ្ធសាស្ត្រ អនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រង ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវិស័យបែងចែកដីធ្លី ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសំណង់ យុទ្ធសាស្ត្រសមាហរណកម្មវិស័យពាក់ព័ន្ធទៅនឹងដីធ្លី ការពង្រឹងការគ្រប់គ្រងអភិបាល កិច្ចល្អ និងស្ថាប័នយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ និងធនធានការគ្រប់គ្រងហានិភ័យសំខាន់ៗនិងបង្ការគ្រោះមហន្តរាយធម្មជាតិ។

ទី៥ ផែនការសកម្មភាពអភិវឌ្ឍន៍ខេត្តព្រះសីហនុ រយៈពេលខ្លី (២០២១-២០២៥) រយៈពេលមធ្យម ( ២០២៥-២០៣០) រយៈពេលវែង (២០៣០-២០៣៨)។ ទី៦​​ ក្របខណ្ឌអនុវត្ត និងយន្តការដឹកនាំសម្របស ម្រួ​ល តាមដាន វាយតម្លៃ ធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី អង្គភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តតាមដានវាយតម្លៃត្រួតពិនិត្យ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រតាមវិស័យក្នុងការគ្រប់គ្រងដីធ្លី និងធន ធានធម្មជាតិឱ្យមាននិរន្តរភាពស្របតាមចក្ខុវិស័យនៃគោលនយោបាយ ។

ទី៧ សេចក្តីសន្និដ្ឋាន សកម្មភាពទាំងនេះត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់រៀបចំសកម្មភាព របស់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមដានត្រួតពិនិត្យធានាបាននូវ ការអនុវត្តប្រកបដោយការទទួលខុសត្រូវប្រ​សិទ្ធភាព ពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋសំដៅសម្រេចឱ្យបានចក្ខុវិស័យ ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាក់ស្ដែង។

លោកប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់អំពីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីដើមសប្តាហ៍នេះថា ផ្អែកលើក្របខ័ណ្ឌនៃការសិក្សាស្រាវជ្រា​វទិន្នន័យ​ តាមរយៈកំណែទម្រង់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ ឆ្លើយតបការផ្លាស់ប្ដូរការរីកចម្រើនសេដ្ឋកិច្ច មានសក្តានុពលក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ស្របតាមនិន្នាការតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយកំណត់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកបន្តថា គោលនយោបាយគ្រប់គ្រង ប្រើប្រាស់ដី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ មានគោលដៅរៀបចំ គោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លី លំនៅឋាន ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ទាមទារអោយមានការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធ ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ និងធ្វើសមាហរណកម្មវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋានគោលនយោបាយដីធ្លី សៀវភៅដីធ្លី គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយអភិវឌ្ឍន៍ ប្រើប្រាស់ដីខេត្តព្រះសីហនុ មានគោលដៅតម្រង់ទិស កំណត់ការគ្រប់គ្រងប្រើប្រាស់តាមបែបគំរូថ្មី ផ្អែកលើកត្តាភូមិសាស្ត្រ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា កត្តាធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងតម្រូវការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គមស្របវតាមគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្តិ ព្រមទាំងការសិក្សាស្រាវជ្រាវ ពីអន្តរជាតិរួមមាន ប្រទេសកូរ៉េខាងត្បូង ចក្រភពអង់គ្លេស ហូឡង់ ម៉ាឡេស៊ី ជប៉ុន ចិន ម៉ូណាកូជាដើម។

លោកប៉ែន សុផលបានបន្តថា សិក្ខាសាលានេះ មានសារៈសំខាន់ សម្រាប់ជាចក្ខុវិស័យ គោលនយោបាយកំណត់ឆ្នាំ២០៣៨ មានរយៈពេល១៥ឆ្នាំខាងមុខទៀត ដែលជាសរសរស្តម ដល់វិស័យពាក់ព័ន្ធអភិបាលកិច្ចល្អ ទាក់ទាញអ្នកវិនិយោគ និងការបង្ការគ្រោះមហន្តរាយ ព្រមទាំងផែនការសកម្មភាពទាំង៨១ ដែលជាវិធានការគោលនយោបាយ សម្រេចគោលដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ជាមួយគ្នានេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញការសាទរ និងគាំទ្ររាជរដ្ឋាភិបាល ចំពោះផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកអភិបាលក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានផ្តល់ការគាំទ្រក្នងការអភិវឌ្ឍពហុវិស័យនៅខេត្តព្រះសីហនុ ដើម្បីធ្វើអោយខេត្តព្រះសីហនុ ជាខេត្តនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរសម្រេចការសាងសង់បានប្រមាណ៧០ភាគរយ

ដោយ៖ សុផារី

សៀមរាប គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែមានដំណើរការយ៉ាងរលូនទៅមុខបើទោះបីស្ថិតក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ខណៈក្រុមហ៊ុនសាងសងរំពឹងថានឹងសម្រេចបានប្រមាណ៧០ភាគរយគិតត្រឹមដំណាច់ឆ្នាំ២០២២ខាងមុខនេះ។

នេះបើតាមការលើកឡើងរបស់លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

លោកបានមានប្រសាសន៍ថា “ឆ្នាំ២០២១ បើទោះបីជាមានបញ្ហាប្រឈមខ្លាំងជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ក៏គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែមានដំណើរការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ និងគ្រោងសម្រេចឱ្យបាន៧០% នៅដំណាច់ឆ្នាំ២០២២នេះ ដើម្បីឈានទៅបញ្ចប់គម្រោងទាំងស្រុងតាមផែនការដែលបានគ្រោងទុក នៅឆ្នាំ២០២៣”។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះមានទីតាំងនៅក្នុងឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអនុវត្តដោយក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦៕

សារព៌តមានដ៏ល្បីលើពិភពលោកថា គ្មានពេលណាល្អជាងពេលមកទស្សនាប្រាង្គប្រាសាទអង្គរ

ដោយៈ គង់ សូរិយា

 ភ្នំពេញៈ សារព័ត៌មានដ៏ល្បីល្បាញ Bloomberg របស់សហរដ្ឋអាមេរិកបានចុះផ្សាយ អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលស័ក្តិសមបំផុតសម្រាប់ការទស្សនារបស់ភ្ញៀវទេសចរ ក្នុងដំណាក់កាលកូវីដនេះ ដោយគេបានរំលេចចំណងជើងថា គ្មានពេលវេលាណាល្អជាង ពេលមកទស្សនាប្រាសាទអង្គរវត្តឡើយ There’s Never Been a Better Time to Visit Angkor Wat។

សារព័ត៌មានរបស់សហរដ្ឋអាមេរិកដ៏ល្បីមួយនេះ បានបញ្ជាក់អំពីចំណុចសំខាន់ៗ នៃការបើកទទួលទេសចរណ៍ឡើងវិញដូចជា ទី១ជោគ​ជ័យនៃការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រជាជនទូទាំងប្រទេសជាង៨៣ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ ដែលកម្ពុជាបានឈរនៅលំដាប់លេខរៀងទី៨ លើពិភពលោកជាប្រទេស ដែលមានប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេបំផុត។នេះបើយោងតាមទិន្នន័យដែលទទួលបានពីសាកលវិទ្យាល័យ Johns Hopkins ហើយករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់។

ទី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលភ្ញៀវទេសច​រអន្តរជាតិវ៉ាក់សាំង ឱ្យចូលមកទស្សនាកម្ពុជាឡើងវិញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នោះមក មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ចាប់ផ្តើមបើកជើងហោះហើរឡើងវិញផងដែរ ក្នុងនោះ ក៏មានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) បានចាប់ផ្តើមបើកការហោះហើរប្រចាំថ្ងៃ មកកាន់ខេត្តសៀមរាប ហើយការកក់បន្ទប់សណ្ឋាគារ និងភោជនីយដ្ឋាន ក៏ចាប់ផ្តើមមានសន្ទុះឡើងវិញគួរឱ្យកត់សម្គាល់។

ទី៣ ក្រៅពីប្រាសាទអង្គរវត្ត អ្នកទស្សនាគួរតែផ្តល់អាទិភាព ទៅទស្សនានៅប្រាសាទតាព្រហ្ម ដែលល្បីល្បាញនៅក្នុងឈុតLara Croft: Tomb Raiderជាមួយ Angelina Jolie ដែលមានឫសឈើបុរាណរុំព័ទ្ធជុំវិញបដិមាថ្ម ដែលមានអាយុកាលរាប់សតវត្ស។ ប្រាសាទបាយ័ន ដែលជាចំណុចលេចធ្លោ នៃក្រុងអង្គរធំដែលមានមុខញញឹមចំនួន២១៦ ដែលគេជឿថា ជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧ផ្ទាល់ ក្នុងសភាពស្ងប់ស្ងាត់យ៉ាងអស្ចារ្យផងដែរ។

ទន្ទឹមនឹងនេះ សួនច្បារ និងផ្លូវថ្មីៗជាច្រើនខ្សែបាន និងកំពុងសាងសង់​ពេញទីក្រុងសៀមរាប ដែលផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរកម្សាន្ត ទស្សនាប្រាសាទនានាជុំវិញបរិវេណតំបន់អង្គរ និងក្រៅតំបន់អង្គរ ប្រកបដោយភាពទាក់ទាញ។

ទី៤ ប្រព័ន្ធប្រព្រឹត្តកម្មទឹកដែលប្រសើរឡើង បានកាត់បន្ថយការជន់លិចនៅរដូវវស្សា។ Angkor Eye Ferris wheel – បញ្ចប់នៅឆ្នាំ២០២០ ប៉ុន្តែនៅតែស្រស់ស្អាត បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជូននូវទិដ្ឋភាពចល័តនៃប្រាសាទដែលនៅឆ្ងាយ។ ការជិះប៉េងប៉ោងខ្យល់ ឥឡូវឱ្យភ្ញៀវទេសចរគយគន់ថ្ងៃលិច ពណ៌មាសនៅតំបន់រមណីយដ្ឋានអង្គរ ពីលើអាកាស។

ទី៦ ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីមួយកំពុងសាងសង់ ហើ​យអាចនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣។

សារព័ត៌មានខាងលើក៏បានសង្កត់ធ្ងន់ថា ការចាប់ផ្តើមបើកឡើងវិញនៃគោលដៅទេសចរណ៍ នឹងបង្កើតក្តីសង្ឃឹមដល់សហគមន៍ និងជាឱកាសសម្រាប់មួយជីវិតរបស់ភ្ញៀវទេសចរ។

Bloomberg ក៏បានបញ្ជាក់ដែរថា ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ គឺដើម្បីឆ្ពោះទៅកាន់ការស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងការទទួលខុសត្រូវនាពេលអនាគត។ ឆ្លងកាត់បទពិសោធន៍ជោគជ័យ ពីការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២កន្លងទៅ បង្ហាញថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពបំផុត។

សារព័ត៌មានអន្តរជាតិមួយនេះ ក៏បានអំពាវនាវដល់អ្នកទេសចរអន្តរជាតិមកទស្សនាកម្ពុជា ចាប់ពីឆ្នាំ២០២២នេះតទៅ កម្ពុជារង់ចាំស្វាគមន៍អ្នកទាំងអស់គ្នាដោយក្តីរីករាយ ភាពកក់ក្តៅ និងធានាជូននូវសុវត្ថិភាព ភាពស្អាត និងបៃតង (Safe Warm Clean Green)៕