បើកលក់ថ្ងៃនេះហើយ ! តូបផ្សារភ្នំតូច របស់គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ខេអេច លែន !

ភ្នំពេញ ៖ ផ្សារភ្នំតូច របស់ក្រុមហ៊ុន ខេអេច លែន (KH LAND) បានសម្ពោធបុកគ្រឹះ សាងសង់ និងបើកលក់តូបជាផ្លូវការកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ នៅលើតំបន់​មានសក្តានុពលប្រកបដោយផាសុកភាពស្ថិតនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច។

ផ្សារភ្នំតូច ជាគម្រោងមួយនៃគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច របស់ក្រុមហ៊ុន ខេអេច លែន រួមមាន អាគារពាណិជ្ជ ដីឡូតិ៍ប្រមាណ៥ពាន់ឡូតិ៍ វីឡាទោល វីឡាកូនកាត់ វីឡាធ្វិន ផ្ទះអាជីកម្ម ផ្សារ ហេដ្ឋារចនាសម្ព័ន្ធ ទីធ្លាសម្រាប់ រៀបចំកម្មវិធី និងការតាំងពិព័រណ៍ទំនិញ ដែលមានទីតាំងស្ថិតនៅតំបន់ មានសក្តានុពលសេដ្ឋកិច្ច ជិតផ្លូវ៥១ ក្នុង​ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេអេច លែន បានឱ្យដឹងថា ផ្សារភ្នំតូចស្ថិតនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានផ្ទៃដីប្រមាណ១០០ហិកតា។ គម្រោងនេះរួមមាន ដីឡូតិ៍ជិត៥ពាន់ឡូតិ៍ តំបន់ពាណិជ្ជកម្មទំនើប១០អាជីវកម្មនៅចំកណ្តាល ដោយ​សព្វថ្ងៃកំពុងដាក់ដំណើរការ រួមមាន ហាងកាហ្វេប្រេនអារ៉ាប៊ីធា និង​ផាប់ភូមិយើង និងត្រៀមដំណើរការអាជីវកម្មផ្សេងៗទៀត។

នៅចំកណ្តាលនៃគម្រោងនេះមានទំហំដីរហូតដល់១ហិកតាជា​ទីតាំង​សម្រាប់​ធ្វើជាកម្មវិធីផ្សេងៗ ដូចជាតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ចំណីអាហារ កម្មវិធីមង្គលការ ខួបកំណើតជាដើម។ ដីទំហំ​មួយ​ហិកតា​នៅ​ចំកណ្តាលនេះ ប្រមូលផ្តុំប្រជាពលរដ្ឋ អតិថិជន មនុស្សម្នានៅទីតាំងនេះឱ្យមកជុំគ្នានៅចំកណ្តាលនៃគម្រោងនេះ ដែលជាកត្តា​ជំរុញតម្លៃដីមួយ​កម្រិត​ទៀត​។

តម្លៃដី និងផ្ទះនៅ​ក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចនេះ បានកើនឡើង ព្រោះស្ថិតនៅទីប្រជុំជនប្រជាពលរដ្ឋរស់នៅកុះករ និងមានផ្សារនៅខាងមុខ ដែលត្រូវបានបើកសម្ពោធបុកគ្រឹះសាងសង់ និងបើកលក់តូបនៅពេលនេះ។ គម្រោង​នេះ​ មានចំនួនជាង៩០០ផ្ទះ មាន​ផ្ទះ៤ប្រភេទ​ គឺផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ និងវិឡាធ្វីន ដែលកំពុងតែដំណើរ ការសាងសង់ និងខ្លះរួចរាល់ ព្រមទាំងបានប្រគល់សោរឱ្យម្ចាស់បាន៤ផ្ទះហើយ និងខ្លះ ទៀតត្រៀមមករស់នៅ។ ផ្ទះវីឡាកូន​កា​ត់មានតម្លៃចាប់ពី ១៧០០០ដុល្លារឡើងទៅ និងវីឡាភ្លោះមានតម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារ ហើយវីឡាទោលតម្លៃតែ៤ម៉ឺនដុល្លារប៉ុណ្ណោះ។

លោកអគ្គនាយកបានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបអតិជិជន ដែលបានទិញដីគម្រោង នេះ ក្រុមហ៊ុន ខេអេច លែន នឹងសាងសង់ផ្សារភ្នំតូចនេះឡើង ដោយ​សង្ឃឹមថា ផ្សារភ្នំតូចនេះ​នឹងបំពេញតម្រូវការប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាអតិថិជន​ជាវដីឡូតិ៍។ ផ្សារភ្នំតូច មានទំហំ៥៥x៩០ម៉ែត្រ ស្ថិតនៅលើទីតាំងដ៏ស័ក្តិសមបំផុតដោយសារតែកត្តាវិទ្យាសាស្រ្ត និងភូមិសាស្រ្តនៅជុំវិញគម្រោងមានផ្លូវខ្វាត់ខ្វែងទំហំ៣០ម៉ែត្រ ១៥ ម៉ែត្រ។ ផ្សារនេះសរុបទាំងអស់ ១៩២ តូប បែកចែកជាពីរ គឺផ្សារសើម មានចំនួន ៧២ តូបនិងផ្សារស្ងួតមានចំនួន ១២០ តូប។ ផ្សារភ្នំតូចមាន​ភាពធំ​​ទូលាយ​បានរចនាប្លង់មានគុណភាពខ្ពស់ និងទូលាយមានកម្ពស់រហូតដល់៨ម៉ែត្រមានខ្យល់អាកាសល្អ។

លោក ថុន បូរ៉ា បានឱ្យដឹងទៀតថា ផ្សារភ្នំតូច លក់តូបក្នុងតម្លៃពិសេសសម្រាប់តូប ស្ងួតលក់ផ្តាច់ចាប់ពី ៦៦០០ដុល្លារឡើងទៅ ចំពោះតូបសើមតម្លៃ ៣៤០០ដុល្លារ។ ការលក់នេះជាកាដូផ្តល់ជូនអតិថិជនដោយមិនបានគិតពីតម្លៃដីនោះទេ ថែម ទាំងមានកាដូពិសេសទៀតផងនៅក្នុងការទិញតូប ឬដីឡូតិ៍នៅថ្ងៃនេះ នឹងផ្តល់សន្លឹកឆ្នោត មួយសន្លឹក សម្រាប់ចាប់រង្វាន់យកម៉ូតូឌ្រីមសេរីថ្មីចំនួន៥គ្រឿង។

លោកបន្ថែមថា ចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់នៃគម្រោងទីក្រុងពាណិជ្ជកម្ម ភ្នំតូច គឺដើម្បីបំពេញតម្រូវការអាជីវកម្មដែលផ្គត់ផ្គង់ដល់វិសាលភាពនៃតំបន់ឧស្សាហ៍កម្មធំៗ ជាតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស ដែលមានមុំសេដ្ឋកិច្ច៣ធំៗ ៖ គឺផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ និងមុំសេដ្ឋកិច្ច គឺផ្លូវល្បឿនលឿន៦០ម៉ែត្រ ព្រមទាំងគម្រោងផ្លូវរដ្ឋផ្សេង ទៀតដែលមានទំហំ២០ម៉ែត្រ ៣០ម៉ែត្រ និង៤៥ម៉ែត្រ ៕

ឧត្តមភាពនៃការរស់នៅប្រកបដោយប្រណីតភាពជាមួយវីឡាចាស្មីនណាម៉ូដឺន និងវីឡាភ្លោះម៉ូដឺន ម៉ូដថ្មី

តើលោកអ្នកកំពុងតែស្វែងរកគេហដ្ឋានម៉ូដថ្មី ដែលមានតម្លៃសមរម្យ គុណភាពសំណង់រឹងមាំ ទំហំធំទូលាយ និងនៅលើទីតាំងដ៏មានសក្តានុពល សម្រាប់ការរស់នៅប្រកបដោយឧត្តមភាពនៃការរស់នៅបែបប្រណីតភាពមែនដែររឺទេ?

វីឡាចាស្មីនណា ម៉ូដឺន ត្រូវបានរចនាម៉ូដយ៉ាងល្អឯក ដែលកំពុងតែបង្ហាញពីកិត្យានុភាព ប្រណីតភាព និង ឧត្តមភាព បែបទំនើបទាន់សម័យ សម្រាប់ការរស់នៅដ៏ល្អឥតខ្ចោះ ប្រកបដោយផាសុកភាព។ វីឡាចាស្មីនណា ម៉ូដឺន មានទំហំ 7.5m x 16.2m ធំទូលាយផ្នែកខាងក្នុងដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ ស័ក្តិសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យបំពាក់រួចជាស្រេច។

ចំណែកឯវីឡាភ្លោះ ម៉ូដឺន មានទំហំ 5m x 12m ត្រូវបានអភិវឌ្ឍឡើងជាមួយរចនាបទបែបថ្មីជាមួយជណ្ដើរឡើងនៅចំហៀងខាងមុខ បង្អួចធំៗជួយឱ្យខ្យល់ និងពន្លឺចេញចូលបានងាយស្រួល បន្ទប់មេគ្រួសារ និងបន្ទប់ផ្សេងទៀតមានទំហំធំទូលាយ វេរ៉ង់ដារក៏ធំស្រលះល្អ ផ្ដល់ភាពមនោរម្យដល់លោកអ្នកក្នុងការស្រូបយកខ្យល់អាកាស និងជជែកកម្សាន្តបានយ៉ាងមានសុភមង្គល។ វីឡាភ្លោះ ម៉ូដឺន ត្រូវ​បានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតដោយផ្ដោតលើប្រណីតភាព ផាសុកភាព និងគុណភាពជាមួយបទពិសោធន៍នៃការរស់នៅក្នុងវីឡាទោលដ៏ស៊ីវិល័យពីរជាប់គ្នាតែខណ្ឌដោយជញ្ជាំងរួមមួយ ​មានទំហំធំទូលាយ មានបន្ទប់ច្រើន និងបំពាក់ដោយគ្រឿងសង្ហារិមទាន់សម័យ។

សូមបញ្ជាក់ផងដែរថា វីឡាទាំងពីរប្រភេទខាងលើ ស្ថិតក្នុងគម្រោងនេះ ដឹស្តាមេរាហ្កាដិន គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ  ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

ដើម្បី​ជ្រាបពីព័ត៌មានឱ្យ​​កាន់​តែ​ច្បាស់ ​សូម​អញ្ជើញមកកាន់ការិយាល័យលក់ដែលនៅជិតលោកអ្នកបំផុត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត៕

 

 

អ្នកជំនាញ៖ អចលនទ្រព្យខេត្តបាត់ដំបងនឹងបន្តងើបឡើងខ្លាំង ក្រោយបុណ្យចូលឆ្នាំចិន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ សកម្មភាពអាជីវកម្មនៅតាមវិស័យនានាគាំទ្រដល់ការថើបឡើងវិញនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ក្នុងនោះ វិស័យអចលនទ្រព្យជាពិសេសវិស័យដីធ្លីបានកម្រើកឡើងវិញបន្តិចម្ដងៗផងដែរ។ បើតាមអ្នកជំនាញនៃវិស័យដីធ្លីមកពីខេត្តបាត់ដំបងបញ្ជាក់ថាអចលនទ្រព្យនៅក្នុងខេត្តរបស់ខ្លួនបានងើបឡើងវិញបន្តិចហើយ ក្រោយបើកប្រទេសនៅក្នុងខែវិច្ឆិកាកន្លងមក។

លោក អ៊ិន ដារ៉ា ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តបាត់ដំបងបានឱ្យដឹងថា ក្រោយកម្ពុជាបានប្រកាសបើកប្រទេស បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ យើងបានតាមដាននិងសង្កេតឃើញថាចំនួននៃការទិញលក់ ក៏ដូចជាគម្រោងបុរី ដីឡូតិ៍នៅក្នុងខេត្តបាត់ដំបងបានកើនឡើងបន្តិចម្ដងៗ ហើយរំពឹងថាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខរួច សកម្មភាពនៃការវិនិយោគអចលនទ្រព្យនៅក្នុងខេត្តបាត់ដំបងនឹងកើនឡើងខ្ពស់បន្ថែមទៀត។

លោកបន្តថា វិស័យអចលនទ្រព្យក្នុងខេត្តបាត់ដំបងបានជួបប្រទះនឹងបញ្ហាច្រើន ហើយធ្វើឱ្យគម្រោងអភិវឌ្ឍន៍មួយចំនួនដួលច្រើន។ ជាពិសេស ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ប៉ុន្តែអ្នកវិនិយោគធំៗក្នុងស្រុកបានបណ្ដាក់ទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងខេត្តបាត់ដំបង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏ជាកត្តាជំរុញមួយដល់ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តបាត់ដំបងផងដែរ ដូចជាគម្រោងដីឡូតិ៍របស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនផងដែរ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ពោលគឺឆ្នាំ២០២០និងឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា បានរស់នៅក្នុងស្ថានភាពមួយដែលមិនដឹងច្បាស់ពីចរន្តនៃសេដ្ឋកិច្ចនិងអចលនទ្រព្យ ហើយមកដល់ឆ្នាំ២០២២នេះ វិស័យមួយចំនួនបានងើបឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនក៏បានចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនបណ្ដើរៗវិញដែរ៕

តើក្នុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅកណ្តាលក្រុងនឹងវិវត្តទៅជាយ៉ាងណា?

ដោយ៖ សុផារី

ភ្នំពេញ៖ ខណ្ឌចំនួន៥ ត្រូវបានចាត់ទុកជាខណ្ឌកណ្ដាលរាជធានីភ្នំពេញ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌទួលគោក។ តម្លៃដីធ្លីនៅក្នុងខណ្ឌទាំងប្រាំខាងលើនេះ មានតម្លៃខ្ពស់ខ្លាំងបំផុត។

តើក្នុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងខណ្ឌទាំង៥នេះមាន លក្ខណៈយ៉ាងណា?

ដីធ្លីនៅក្នុងខណ្ឌទាំង៥
លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅក្នុងខណ្ឌទួលគោក ថោកបំផុតក៏មានតម្លៃ៣ពាន់ដុល្លា ក្នុងមួយម៉ែត្រការ៉េ ៧មករានិង ដូនពេញ មិនមានតម្លៃ៥ពាន់ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េឡើយ ខណ្ឌបឹងកេងកង និងចំការមន ឡើងរហូតដល់៦ពាន់ជាង។

លោកបណ្ឌិត បានប្រៀបធៀបដីធ្លីក្នុងខណ្ឌទាំង៥នេះទៅនឹងមនុស្សស្រីដែលមានអាយុ២៥ឆ្នាំទៅ៣០ឆ្នាំ មានន័យថា កាលណា ការទិញដីធ្លីនៅក្នុងខណ្ឌទាំង៥នេះមិនមែនទិញដើម្បីវិនិយោគយកចំណេញនោះទេ ព្រោះតម្លៃឡើងខ្ពស់បំផុតទៅហើយ។ អ្នកទិញមានគោលបំណងសម្រាប់ការអភិវឌ្ឍ ដោយដីដែលមានទំហំធំនឹងមានភាពងាយស្រួលក្នុងការលក់ជាងដីដែលមានទំហំតូចៗ។

លោកបណ្ឌិតមានប្រសាសន៍ថា តម្លៃដីធ្លីក្នុងមួយល្វែងមានតម្លៃខ្ពស់ខ្លាំងរហូតដល់៣០ ទៅ៤០ម៉ឺន មិនមាននរណាម្នាក់ទិញឡើយ។ អ្នកទិញដីដែលមានទំហំជាមធ្យម ២០ គុណនិង៣០ ម៉ែត្រ ដើម្បីសាងសង់អគារដែលមានច្រើនជាន់។ អ្នកទិញទាំងនោះភាគច្រើនទិញដើម្បីវាយកំទេចអគារចាស់ចោលហើយជំនួសដោយអគារដែលមានច្រើនជាង ២០ជាន់។

ជារួម ដីកណ្តាលក្រុងនៅតែមានសក្តានុពល សម្រាប់ការលក់ទិញ ដែលត្រូវបានគេទិញដើម្បីអភិវឌ្ឍ តែមិនមែនដើម្បីលក់ចំណេញនោះទេ។

សំណង់ក្នុងខណ្ឌទាំង៥
សំណង់ដែលមានការពេញនិយមក្នុងការសាង់សាង់ក្នុងខណ្ឌកណ្តាលក្រុងមានដូចជា ខុនដូ សណ្ឋាគារ ការិយាល័យ ជាដើម។
លោកបណ្ឌិតមានប្រសាសន៍ថា តម្លៃសំណង់អាស្រ័យនឹងទីតាំង មានន័យថា កាលណាតម្លៃដីធ្លីក្នុងតំបន់ណាមួយនោះតម្លៃសំណង់កាន់តែថ្លៃ។ លោកបណ្ឌិតមានប្រសាសន៍ថា សម្រាប់ការសង់ខុនដូ គេជ្រើសរើសយកតំបន់ណាមួយដែលមានតម្លៃដីធ្លីកាន់តែខ្ពស់ កាន់តែល្អ ព្រោះវាលក់បានថ្លៃ ហើយតម្លៃសំណង់មានតម្លៃដូចគ្នា។
នៅក្នុងឆ្នាំ២០២២ នេះការទិញលក់នៅដំណើរការធម្មតា គោលបំណងនៃអ្នកទិញគឺទិញដើម្បីយកដីសាងសង់អាគារដែលមានច្រើនជាន់ ហើយដីដែលមានទំហំធំមានការពេញនិយម៕

Việt Nam to start developing 6G in 2022

HÀ NỘI — Việt Nam is to focus on the development of 6G – the sixth generation standard currently under development for wireless communications technologies – in 2022.

Minister of Information and Communications Nguyễn Mạnh Hùng told a conference in Hà Nội earlier this week that it’s high time the country get ahead of the development curve and strengthen its digital infrastructure with emphasis on Cloud Computing, Digital Platform and As Service. As the industry’s estimate, the digital economy is growing at a pace of US$136 billion a year with more than 64,000 firms.

“Việt Nam is to quickly develop its digital infrastructure and technologies with an objective to become one of the world’s leading nations in digitalisation with a vision for future development of the technology and meet the demand for skilled workers in the field,” said the minister.

He insisted on the importance of developing Việt Nam’s capacity for Cloud Computing and Digital Platform, two of the fastest-growing fields with an annual growth rate of 15-20 per cent. As the ministry’s estimate, the market for cloud computing and digital platforms will have met or even surpass that of telecommunication, which has reached a market saturation point.

In addition, the telecommunication sector must address a series of long-time issues such as bonus SIM, rampant advert text messages, and calls before it can further develop into a useful platform for the digital economy.

The minister said digital infrastructure is among the highest priority for the Government, which has set a target to be among the top 30 nations with the most advanced and robust digital infrastructure by 2025.

“In order to realise these targets, the telecommunication sector must start now to get ahead of the competition to develop 6G technologies and hardware as well as to build the country’s 5G network,” Hùng said.

He urged domestic firms to invest in the development and production of 5G, 6G hardware and promised the Government will provide them with additional support.

Source: Vietnam News

វៀតណាម មានហិច្ឆតាចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 6G នៅឆ្នាំ២០២២ នេះ

ដោយ៖ សុខុម

ហាណូយ: ខណៈប្រទេសជាច្រើនក្នុងពិភពលោករួមទាំងប្រទេសរីកចម្រើនធំៗមិនទាន់ទាំងមានបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 56 ប្រើប្រាស់ផង ស្រាប់ប្រទេសវៀតណាម បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ខ្លួនមានមហិច្ឆតាចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 6G នៅក្នុងឆ្នាំ២០២២ នេះ។

យោងតាសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២២ មករា ឱ្យដឹងថា រដ្ឋមន្ត្រីព័ត៌មាន និងទំនាក់ទំនងលោក Nguyễn Mạnh Hùng បានថ្លែងប្រាប់សន្និសីទនៅទីក្រុងហាណូយ កាលពីដើមសប្តាហ៍កន្លងទៅថា វាជាពេលវេលាដ៏ល្អដែលប្រទេសវៀតណាម គួរចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 6G និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ដោយផ្ដោតសំខាន់លើ Cloud Computing, Digital Platform និង As Service។

ឧស្សាហកម្មឌីជីថលបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចឌីជីថលនឹងទទួលបានកំណើនក្នុងល្បឿន១៣៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ជាមួយនឹងក្រុមហ៊ុនជាង៦៤.០០០។

រដ្ឋមន្ត្រីព័ត៌មាន និងទំនាក់ទំនងលើកឡើងថា “វៀតណាម នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងគោលបំណងក្លាយជាប្រទេសឈានមុខគេមួយក្នុងពិភពលោកនៅក្នុងការធ្វើឌីជីថលនីយកម្ម ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍បច្ចេកវិទ្យានេះនៅពេលអនាគត និងបំពេញតម្រូវការកម្មករជំនាញក្នុងវិស័យនេះ”។

លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពរបស់វៀតណាម ផ្នែក Cloud Computing និង Digital Platform ដែលជាវិស័យ២ក្នុងចំណោមវិស័យរីកចម្រើនលឿនបំផុតជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំពី១៥%ទៅ២០%។ ក្រសួងព័ត៌មាន និងទំនាក់ទំនងបានប៉ាន់ប្រមាណថា ទីផ្សារសម្រាប់ Cloud Computing និង Digital Platform នឹងមានសន្ទុះឈានដល់ ឬ លើសទំហំរបស់ទូរគមនាគមន៍។

លោកបានបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគឺស្ថិតក្នុងចំណោមអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាលដែលបានកំណត់គោលដៅធ្វើយ៉ាងណាឱ្យវៀតណាម ជាប់ក្នុងចំណោមប្រទេសកំពូលទាំង៣០ដែលមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប និងរឹងមាំបំផុតនៅឆ្នាំ២០២៥៕

លោកបណ្ឌិត គីម ហ៊ាង៖ ប្រភពទុនធំៗ៣ដែលមានឥទ្ធិពលលើសេដ្ឋកិច្ចជាតិ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “អនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា” នៅថ្ងៃទី២៣ ខែមករានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បាន​មាន​ប្រសាសន៍ថា ប្រភពទុនសំខាន់ៗចំនួន​៣ ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យដីធ្លី និងសេដ្ឋកិច្ចជាតិ។​

លោកឧកញ៉ាបណ្ឌិតបានពន្យល់ថា ប្រភព​ទុន​៣នោះ​រួមមាន​ ទុន​ខ្មែរ​ក្នុង​ស្រុក ទុនរបស់បរទេសមកវិនិយោគនៅស្រុកខ្មែរ និងទុនរបស់ខ្មែរដែលផ្ញើលុយនៅស្រុកក្រៅ។

លោកបានគូសបញ្ជាក់ថា ទុនទី១ គឺប្រភពទុនសំខាន់បំផុត ជា​ទុនខ្មែរក្នុងស្រុករបស់​អ្នកឧកញ៉ា ឧកញ៉ា អ្នកមានធំៗ បញ្ចេញលុយវិនិយោគអភិវឌ្ឍវិស័យដីធ្លីស្រុកយើង តាមរយៈការសាងសង់ផ្សេងៗ គាត់សង់រោងចក្រ ឃ្លាំង សណ្ឋាគារ អាផាតមិន វីឡា បុរី និងសង់ខុនដូជាដើម។

ទុន​ទី២ គឺ​ជា​ទុនរបស់បរទេស មកវិនិយោគនៅស្រុកខ្មែរ។ ទុន​វិនិយោគ​ចូលមក​កម្ពុជាមាន ចិន គឺលេខ១តែក៏មានលេខ២ លេខ៣ លេខ៤ និងបរទេសជាច្រើនទៀត ដូចជាកូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ីជាដើម។

ទី៣៖ ទុនរបស់ខ្មែរដែលផ្ញើលុយនៅស្រុកក្រៅ។ លុយខ្មែរផ្ញើនៅស្រុកក្រៅប្រសិនបើអ្នកដែលមានលុយក្រៅស្រុកគាត់បង្វែរទុនមកវិនិយោគនៅស្រុកខ្មែរវិញគឺល្អមានន័យថា យកលុយមកវិនិយោគលើផ្លូវប្រឡាយទឹក កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក​បាន​មាន​ប្រសាសន៍ថា “៣ប្រភេទទុនហ្នឹងគឺសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងវិស័យអចលនទ្រព្យកម្ពុជា។ បើមានប្រភពទុន៣នេះ ដំណាលគ្នាគឺសេដ្ឋកិច្ចយើងនឹងល្អហើយយើងអាចនឹងរីកចម្រើនជាច្រើនក្នុងតំបន់នៅលើពិភពលោក”៕

ការសិក្សាអន្តរជាតិមួយព្យាករណ៍រឿងធំៗ១០នឹងកើតឡើងក្នុងឆ្នាំ២០២២នេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី២១ មករា កន្លងទៅ ក្រោមចំណងជើងថា “Fearless Forecast 2022: Foundations of a Tiger” បានព្យាករណ៍ថាមាននិន្នាការធំៗចំនួន១០ នឹងកើតឡើងលើវិស័យអចលនទ្រព្យនិងវិស័យពាក់ព័ន្ធរបស់កម្ពុជា។

តាមរយៈរបាយការណ៍នេះ រឿងទាំង១០នេះមានដូចតទៅ៖
១) ក្នុងឆ្នាំ២០២២នេះ នឹងមិនមានគម្រោងខុនដូកម្រិតខ្ពស់ថ្មីប្រកាស ឬសាងសង់នោះទេ ខណៈក្នុងឆ្នាំ២០២១ នេះ មានត្រឹមតែ៤គម្រោងតែប៉ុណ្ណោះ។

២) និន្នាការភ្ញៀវទេសចរបរទេសដែលនឹងចូលមកកម្ពុជានៅឆ្នាំនេះ នឹងមានត្រឹមតែ២០% ប៉ុណ្ណោះ។
៣) ម្ចាស់អចលនទ្រព្យនឹងងាកទៅរកការប្រើប្រាស់ block-chain និង cryptocurrency ដើម្បីរកប្រភពទុនសាងសង់អចលនទ្រព្យ ព្រោះពួកគេបានរៀនសូត្រមេរៀន ក្នុង២ឆ្នាំកន្លងមកនេះ ហើយថាត្រូវតែមានប្រភពទុនមកពីច្រើនទិស ដើម្បីបញ្ចៀសហានិភ័យ។

៤) នៅក្នុងឆ្នាំ២០២២នេះ អាចនឹងមាន “Huawei Moment” កើតឡើង នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដោយព្យាករណ៍ថា ក្រុមហ៊ុនHuawei អាចនឹងងាកមកបោះទុនខ្នាតធំនៅកម្ពុជា ដើម្បីបង្កើតសង្វាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ។

៥) ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលត្រូវអនុម័តបន្ថែមយ៉ាងទូលំទូលាយ។ រាជធានីភ្នំពេញ និងទីក្រុងសំខាន់ៗផ្សេងៗទៀត កំពុងឈានជើង និងអភិវឌ្ឍខ្លួនទៅជាទីក្រុងឆ្លាតវៃ ក្រោមជំនួយរបស់ដៃគូអភិវឌ្ឍនានា។
៦) កម្ពុជាក៏កំពុងងាកទៅរកការប្រើថាមពលស្អាតច្រើនជាងមុន នឹងមានគម្រោងចំនួន៥ គ្រោងនឹងបញ្ចប់ និងដាក់ដំណើរការនៅឆ្នាំនេះ។

៧) កម្ពុជាកំពុងបោះជំហានទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដែលនឹងរួមចំណែក ប្រមាណ ៣០% នៃការលក់រថយន្តថ្មី ក្នុងរយៈពេល ២៤ខែមុខនៅកម្ពុជា ខណៈរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួលវិស័យនេះជាច្រើន។

៨) គំនិតផ្តោតលើការគិតគូដល់បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ កំពុងក្លាយជានិន្នាការថ្មីក្រុមហ៊ុននានានៅកម្ពុជា ទិសដៅដើម្បីធានា និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលទាមទារការផលិតស្អាត និងបៃតងជាងមុន។

៩) ក្នុងឆ្នាំ២០២២នេះ សម្រាប់អគារដែល ជាប់គាំងនៅក្នុងក្រុងព្រហសីហនុ នឹងមានសំណង់ជាប់គាំងត្រឹម២៥០អគារប៉ុណ្ណោះ ក្នុងចំណោមអគារទាំងស្រុង ដែលអាចនឹងបន្តការសាងសង់ឡើងវិញ។
១០) ដំណឹងល្អសម្រាប់ខេត្តព្រះសីហនុ នៅឆ្នាំ២០២២ សកលវិទ្យាល័យលំដាប់អន្តរជាតិមួយ គ្រោងបើកដំណើរការនៅទីនោះ៕

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាលបានផ្លាស់ប្តូរទៅតាម​កម្រិតអតិភាព

ដោយ៖ សូរិយា​

ភ្នំពេញ៖​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្លាស់ប្តូរ​គម្រោង​សាង់សង់​មួយ​ចំនួន​ ដោយ​បាន​បង្វែរ​ថវិការ ​ដែល​បាន​គ្រោង​ទុកនោះ​ទៅ​សាងសង់​គម្រោង​ផ្សេង​ទទៀត​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ភាព​ចាំ​បាច់​ទៅតាម​កម្រិតអតិភាព។​

បើតាម​​លោក វ៉ា ស៊ីម​សូរិយា​ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន​មាន​ប្រសាសន៍កាលពី​ពេល​ថ្មីៗនេះថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាន​ផ្លាស់​ប្តូរ​ពី​គម្រោងសាងសង់ស្ពានក្រចេះតភ្ជាប់ទៅស្រុកព្រែកប្រសព្វ​ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំសាងសង់ស្ពានតភ្ជាប់ពីស្ពានព្រែកប្រាទៅកាន់ផ្លូវ៦០ម៉ែត្រ។

ចំណែក គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ទៃទៀត ដូចជា គម្រោងសាងសង់ស្ពានពីកំពង់ឆ្នាំងឆ្ពោះទៅកាន់ស្រុកកំពង់លែង ស្ថិតនៅក្នុង​អាទិភាព​ក្រោយ រីឯ​គម្រោងសាងសង់ផ្លូវតភ្ជាប់ពីសៀមរាបឆ្ពោះទៅកាន់បាត់ដំបងស្ថិតក៏​នៅក្នុងអតិភាពបន្ទាប់។

លោក​បញ្ជាក់ថា​ ផែនការអាទិ​ភាពនី​មួយៗបានផ្លាស់ប្តូរ ដោយសារកម្រិតនៃជីវភាពចាំបាច់នៃគម្រោងនីមួយៗ ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ នៅក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម​​។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសាងសង់គម្រោងផ្សេងទៀតដូចជា គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៤ គម្រោងពង្រីកផ្លូវជាតិលេខ៤១ គម្រោងពង្រីកផ្លូវជាតិលេខ៣៣ គម្រោងកែលម្អរផ្លូវជាតិលេខ៤៣។

លោក​បាន​បញ្ជាក់ថា គម្រោង​ទាំង​ឡាយខាងលើ​នេះ​បានផ្លាស់ប្តូរគម្រោងអតិភាព តាមផែនការ និងតាមទំហំកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលបានទទួលពីដៃគូរអភិវឌ្ឍន៍នានា​ ពិសេសពីមហាមិត្តចិន​៕

អគារខុនដូដ៏ធំពីរ​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារបាន​បញ្ចប់ការ​សាងសង់​គ្រោងអគារ​រួចរាល់ហើយ​

ដោយ៖ សុធា​រី

ភ្នំពេញ៖​ អគារលេខ២ និងអគារលេខ៧ នៃគម្រោង​ដ៏ធំ​នៃ​សហគមន៍​មាត់ទន្លេមេគង្គ​ Morgan Enmaison បាន​បញ្ចប់គ្រោងគម្រោងនៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២ និង​បាន​កំពុង​ចាប់​ផ្តើម​ការ​កសាង​រចនាសម្ព័ន្ធនានា​។​

Morgan Enmaison ជាអគារមានទីតាំងនៅចំណុចប្រសព្វនៃទន្លេទាំង៣ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលមាន​ចំនួន​៧អគារ ចាប់ផ្តើមការសាងសង់នៅខែតុលា ឆ្នាំ២០១៩ នឹងបន្ទាប់ពីបញ្ចប់ការសាងសង់ជាន់ក្រោមដី នៅខែមករាឆ្នាំ ២០២០ នេះកន្លងមក។

បើ​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវការ​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍មួយ​នេះ ចាប់​ពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២តទៅ​ ក្រុម​ហ៊ុន​នឹង​ចាប់​ផ្តើម​ដំណើរការសាងសង់រចនាសម្ព័ន្ធ គម្រោង Morgan Enmaison សម្រាប់អគារលេខ២ ដែល​មាន​ចំនួន៥៤ជាន់​​ និងអគារលេខ៧ មាន​ឈ្មោះ​ថា Smart Loft មាន​កម្ពស់​៩ជាន់​។​

គម្រោងនេះ ក៏នឹងផ្អែកទៅលើគ្រឿងបរិក្ខារអន្តរជាតិជាច្រើនទៀត ចំណតឧទ្ធម្ភាគចក្រ កន្លែងជិះទូកកម្សាន្ត ចំណតផែ ក្លឹបកំពូល VIP លើអាកាសកម្ពស់២១០ម៉ែត្រ អាងហែលទឹកជញ្ជាំងកញ្ចក់លើអាកាសដ៏ធំល្វឹងល្វើយ ទេសភាពសួនច្បារជាង១ហិកតា កន្លែងហាត់ប្រាណ សាលស៊ីហ្គា និងភេសជ្ជះ កន្លែង SPA។ល។

នៅ​ឆ្នាំ​២០១៦ Morgan បាន​ឈាន​ជើង​ចូ​ល​ក្នុង​វិស័យ​អភិវឌ្ឍអចលនទ្រព្យ​ដោយ​ចាប់​ផ្ដើម​គម្រោង​ទី​មួយ​របស់​ខ្លួន Morgan Tower នៅ​ទីក្រុង​កោះ​ពេជ្រ អាគារ Happy Land គំរោង Morgan Peninsula Garden នៅ​កំពង់​សោម​ដែល​លក់​អស់ និង​ដំណើរការ​​១០០%​ហើយ និង​គំរោង Morgan Enmaison នៅ​ជ្រោយ​ចង្វារ​៕