កំពង់ស្ពឺស្វាគមន៍ការវិនិយោគរោងចក្រតម្លៃ៥លានដុល្លារអាមេរិកដំបូងប្រចាំឆ្នាំ២០២២

ដោយៈ សុផារី

កំពង់ស្ពឺៈ កំពង់ស្ពឺបានបើកឆាកលើទំព័រ វិនិយោគទុនដំបូងប្រចាំឆ្នាំ២០២២ ដោយបានទាក់ទាញគម្រោងវិនិយោគមួយ ដែលមានតម្លៃ៥ លានដុល្លារ តែអាចផ្តល់ការងារដល់ កម្មករ កម្មការនី ជិត ២០០០នាក់។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាង កាលពីរសៀលថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២១ ថា តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន XIN HONGRUI (CAMBODIA) GARMENT CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ។

ប្រភពដដែលបានបន្តថា គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោ​គប្រមាណ៥លានដុល្លារ និងអាចបង្កើតការងារបាន១.៨៤៧​កន្លែង៕

ឃ្លាំង និងមជ្ឈមណ្ឌលភ័ស្តុភារនឹងមានតម្រូវការកាន់តែខ្ពស់ក្នុងឆ្នាំ២០២២នេះ

ដោយៈសុខុម

បាងកក: ឃ្លាំង និងមជ្ឈមណ្ឌលភ័ស្តុភារ ត្រូវបានព្យាករថានឹងក្លាយជាអចលនទ្រព្យ ដែលមានតម្រូវការខ្ពស់ជាងគេនៅឆ្នាំ២០២២នេះ។

Bangkok, Tailand – March 20,2015: Tourists waiting for their flight inside the Suvarnabhumi Airport, one of two international airports serving Bangkok

កំនើនតម្រូវការលើផ្នែកនេះ ដោយ​សារកំណើនតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ខណៈអគារពាណិជ្ជកម្មនឹងបន្តជួបឧបសគ្គ ដោយសារការរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៥ មករា។

លោក Phattarachai Taweewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនង នៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers International Thailand បានលើកឡើងថា តម្រូវការឃ្លាំងបានកើនឡើងចាប់តាំងពីឆ្នាំ២០២០ មកម៉្លេះ។

លោកបន្ថែមទៀតថា “ការរីករាលដាលវីរុសកូវីដ-១៩ នៅតែបន្តជំរុញការទិញទំនិញតាមអនឡាញ។ មជ្ឈមណ្ឌលភ័ស្តុភារ និងរោងចក្ររបស់ E-Commerce ព្រមទាំងចំនួនសហគ្រិន ផលិតផលប្រើប្រាស់បាន និងកំពុងកើនឡើងចាប់តាំងពីឆ្នាំ២០២០ មកម៉្លេះដោយសារតម្រូវការខ្ពស់”។

ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ កិច្ចសន្យាថ្មីៗសម្រាប់ការជួលឃ្លាំង មជ្ឈមណ្ឌលភ័ស្តុភារ និងរោងចក្រគិតជាផ្ទៃក្រឡា សរុបជាង១៥០.០០០ម៉ែត្រការ៉េ។ ឃ្លាំង និងមជ្ឈមណ្ឌភ័ស្តុភារធំៗ ជួលបានតម្លៃខ្ពស់ទោះបីជាអំឡុងវិបត្តិកូវីដយ៉ាងណាក្ដី។

យោងតាមការព្យាករបង្ហាញថា នៅឆ្នាំ២០២២នេះ ឃ្លាំង និងរោងចក្រនឹងកើនឡើងជាលំដាប់ ដោយសារបណ្ដាវិនិយោគបរទេសចាប់អារម្ម​ណ៍លើការវិនិយោគ លើឧស្សាហកម្មផ្សេងៗក្នុងប្រទេសថៃ។

លោក Phattarachai Taweewong បានគូសបញ្ជាក់ថា “ឃ្លាំង និងរោងចក្រ មានតម្រូវការខ្ពស់ ដោយសារវិស័យនាំចេញ ដែលរួមមានអាជីវកម្មកែច្នៃម្ហូបអាហារ គ្រឿងបរិក្ខារពេទ្យ និងអាជីវកម្មឌីហ្សាញការវេចខ្ចប់ និងផលិតកម្ម”។

លោកបានធ្វើការកត់សម្គាល់ថា ២០២២ នឹងជាឆ្នាំដ៏លំបាកមួយទៀតសម្រាប់អគារពាណិជ្ជកម្ម ដែលរួមមានអគារការិយាល័យ ហាងលក់រាយ និងសណ្ឋាគារជាដើម ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅតែបន្តកើតមាន។

សម្រាប់ទីផ្សារការិយាល័យ អគារការិយាល័យថ្មីៗជាច្រើន នឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២២-២០២៣ សម្រាប់ការផ្គត់ផ្គង់លើទីផ្សារ ដែលគិតជាផ្ទៃក្រឡា សរុបជិត១លានម៉ែត្រការ៉េ៕ Bangkok Post៕

ខេត្តកោះកុងចាប់ផ្តើមមានបុរីស្តង់ដាអន្តរជាតិដូចនៅទីក្រុងភ្នំពេញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដោយមានបំណងផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភា ព និងចូលរួមលើកកំពស់សេដ្ឋកិច្ចខេត្តកោះកុង អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្តើមវិនិយោគបុរីជាលើកដំបូង នៅខេត្តជាប់តំបន់ឆ្នេរមួយនេះ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េងដែលបានវិនិយោគលើបុរី SOHO Villas បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ មករាកន្លងមកថា បុរីនេះបាននិងកំពុងសាងសង់ហើយ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋខេត្តកោះកុង នូវលំនៅដ្ឋានដែលមានស្តង់ដា រស់នៅប្រកបដោយគុណភាព និងភាពទាន់សម័យដូចទីក្រុងភ្នំពេ​ញផងដែរ។

លោកបន្តថា “បុរីនេះទទួលបានការគាំទ្រ និងលើកទឹកចិត្តពីលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង ដើម្បីលើកកំពស់មុខមាត់ ក៏ដូចជាជម្រុញឲ្យសេដ្ឋកិច្ច ក្នុងខេត្តកាន់តែមានភាពរីកចម្រើន”។ លោកបន្តថា “បុរី SOHO VILLAS បានសាងសង់ផ្ទះពីរប្រភេទ គឺផ្ទះអាជីវកម្ម និងផ្ទះវីឡាកូនកាត់ ដែលជាទស្សនទាននៃការរអភិវឌ្ឍថ្មីនៅកម្ពុជា”។

លោកជឹង សុខម៉េង បានបន្តថា ដោយផ្តោតលើគុណភាព ផាសុខភាព សុវត្ថិភាពដល់អ្នករស់នៅ យើងបានធ្វើការបុកគ្រឹះជ្រៅៗ រហូតដល់ថ្មក្រោមដី ដើម្បីធានាប្រាកដថា លំនៅដ្ឋានរបស់យើងមានភាពរ៉ឹងមាំ និងជាប់បានយូរតកូន តចៅ ពិសេសផ្តល់ឲ្យអ្នករស់នៅ មិនឲ្យមានការបារម្ភពីសុវត្ថិភាពឡើយ។

លោកបន្តថា “គោលដៅរបស់ខ្ញុំ គឺចង់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធ្វើយ៉ាងណាឲ្យប្រជាជននៅក្រុងខេមរៈភូមិន្ទមានផ្ទះរស់នៅស្រស់ស្អាត មិនចាញ់ប្រជាជនរស់នៅរាជធានីភ្នំពេញ”។

ខេត្តកោះកុង កំពុងមានការរីកចម្រើនខ្លាំង ដោយសារគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបាននិងកំពុងសាងសង់ ដូចជាព្រលានយន្តហោះអន្តរជាតិតារាសាគរ ការសាងសង់ទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំហំផ្ទៃដីជាង៦០០០ហិកតារបស់ក្រុមហ៊ុនអានកូ គ្រុប និងគំរោងធំៗជាច្រើនទៀត ដែលវិនិយោគដោយអតីតក្រុមហ៊ុន Union Development Group។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្នុងពេលអញ្ជើញសម្ភោធបើកការដ្ឋានសាងសង់ និងស្តារផ្លូវជាតិលេខ៤៨កាលពីដើមសប្តាហ៍នេះថា ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងបណ្តាខេត្តដទៃទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
Cellcard: 078 982 828/ 076 828 245 6/ 078 456 356
Smart: 087 682 456
Metfone: 097 828 245 6៕

ក្រុមហ៊ុនចិនធំមួយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ព្រៃនប់ខេត្តព្រះសីហនុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយ ខាសិន គ្រុប បានអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិកម្ពុជា ដោយដំណាក់កាលទីមួយ ទទួលបានជោគ​ជ័យ ដែលតំបន់សេដ្ឋកិច្ចពិសេសនេះ ស្ថិតនៅគីឡូម៉ែត្រលេខ១៧៥ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹង កាលពីថ្ងៃទី៦ មករាកន្លងមកថា តាមការរំពឹងទុក សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានផលិតភាព សរុប៦០០លានដុល្លារអាមេរិក និងផ្តល់ឳកាសការងារជូនប្រជាជនក្នុងស្រុកជាង៦.០០០នាក់។ តំបន់ពិសេសដំណាក់កាលទី១ មានសហគ្រាសចូលពេញអស់ហើយ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ដំណា​ក់កាលទីពីរបន្ថែមទៀត ។

ក្រុមហ៊ុន Kasen International Holdings Co., Ltd. មានសកម្មភាពអាជីវកម្មចម្បង គឺអភិវឌ្ឍន៍អចលនទ្រព្យ និងផលិតគ្រឿងសង្ហារឹម ដែលមានទីស្នាក់ការកណ្តាល នៅក្នុងខេត្តចេជាំងប្រទេសចិន ។ ជាក្រុមហ៊ុនសម្ព័ន្ធ ឆ្លងប្រទេសមានអាជីវកម្មចម្រុះខ្នាតធំមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងភាគហ៊ុន និងចូលហ៊ុនជាង៣០ក្រុមហ៊ុន នៅក្នុងនិងក្រៅប្រទេស។

ក្រុមហ៊ុនមេនេះ មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ខ្នាតធំល្បីៗជាច្រើននៅក្នុងប្រទេសចិន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគេស្គាល់នៅក្នុងប្រទេសចិន រួមមានគម្រោង Yancheng Qianjiang Fangzhou គម្រោង Qianjiang Oasis នៅខេត្តជាងស៊ូ គម្រោងទីក្រុងរណប Haining Kasen ខេត្តចេជាង គម្រោង Boao Asia Bay និងគម្រោង Phoenix Mountain Resort in Sanya នៅខេត្តហឺណាន និងគម្រោង Changbai Mountain Resort in Changshan ខេត្តជីលីង ។ ល។៕

ក្រសួងរៀបចំដែនដីប្រកាសជាធ្វើមោឃៈបណ្ណកម្មសិទ្ធិចំនួន៣៩៩សន្លឹក នៅខេត្តស្វាយរៀង

ដោយៈ សុធារី

ស្វាយរៀងៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសជាធ្វើមោឃៈវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ​) ចំនួន៣៩៩សន្លឹក នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីជូនដំណឹងលេខ០០២ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ការប្រកាសនេះ ធ្វើឡើងក្រោយពេលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង បានបាត់បណ្ណកម្មសិទ្ធិទាំងនោះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

បណ្ណកម្មសិទ្ធិដីទាំងនោះ ត្រូវបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ (ផ្នែកខាងក្រោយ) រួចហើយ ប៉ុន្តែមិនបានបោះពុម្ពពត៌មានក្បាលដី និងផែនទីក្បាលដី (ផ្នែកខាងមុខ) នៅឡើយ។

បណ្ណកម្មសិទ្ធិដែលបាត់មានលេខរៀង ពីលេខ No. ០៦៥៩៨៧៤៣ ដល់លេខ No.០៦៥៩៨៧៤៩ លេខ No.០៦៥៩៨៨០៨ ដល់លេខ No.០៦៥៩៨៨៩៩ លេខ No.០៦៥៩៨៩០០ លេខ No.០៦៦១១១១០ ដល់លេខ No. ០៦៦១១១២៣ លេខ No.០៦៦១១២០១ ដល់លេខ No.០៦៦១១៣៨៨ លេខ No. ០៦៦១១៣៩៧ ដលលេខ No.០៦៦១១៤៣៩ លេខ No.០៦៦១១៤៤០ ដល់លេខ No. ០៦៦១១៤៥៣ លេខ No. ០៦៦១១៤៥៩ ដល់លេខ No.០៦៦១១៥០០។

លើសពីនេះ ក្រសួងបានក្រើនឱ្យសាធារណៈជនទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើកិច្ចសន្យាផ្សេងៗពាក់ព័ន្ធនឹងអចលនវត្ថុ ដើម្បីជៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំ ដើម្បីទទួលបានប្រាក់កក់ ឬប្រាក់កម្ចីជាដើម។

ក្រសួងក៏តម្រូវឱ្យមានការបញ្ជាក់ភាពត្រឹមត្រូវ នៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅរដ្ឋបាលសុរិយោដីជាមុនសិន មុននឹងធ្វើកិច្ចសន្យាផ្សេងៗ៕

New International Airport in Bokeo Province to Open in March

 

A new international airport in Bokeo Province is scheduled to be completed and open for use by March this year.

Construction of the airport in the Golden Triangle Special Economic Zone is nearing completion and is expected to open in the near future, Lao National Radio reports.

The first phase of construction is valued at USD 150 million.

Deputy Governor of Bokeo Province, Mr. Khamphaya Phompanya, said on Friday that the new international airport has major potential for attracting more domestic and international tourists to Bokeo Province.

“Construction of Bokeo International Airport has been underway for two years and is nearly complete. Aircraft have tested take-offs and landings at the airport site, as well as communication systems and airport facilities,” said Mr. Khamphaya.

Local airlines Lao Airlines and Lao Skyway both flew their aircraft to the new airport to test facilities.

The airport will feature a 2,500-meter runway that can accommodate small-to-medium-sized planes such as the Airbus A320 and Boeing B737 which will be able to take off and land in accordance with international standards.

Bokeo International Airport is located in Simuang Ngan Village, Ton Phueng District, about five kilometers from the Golden Triangle Special Economic Zone.

Source: Laotian Times

ឡាវនឹងបើកកំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីមួយក្នុងខេត្តបរកែវ នៅខែមីនាខាងមុខនេះ

ដោយ៖ សុផារី

ឡាវ៖ ឡាវគ្រោងនឹងបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយក្នុងខេត្តបរកែវ និងត្រៀមបើកដំណើរការនៅខែមីនាឆ្នាំ២០២២ ខាងមុខនេះ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ក្នុងថ្ងៃទី០៦ ខែមករានេះថា វិទ្យុជាតិឡាវបានរាយការណ៍ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសជិតបញ្ចប់ហើយ និងត្រូវបានគេរំពឹងថានឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

តាមប្រភពដដែល ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ក្នុងដំណាក់កាលដំបូង ចំណាយទឹកប្រាក់១៥០លានដុល្លារ។

លោក Khamphaya Phompanya អភិបាលរងខេត្តបរកែវ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា អាកាសយានដ្ឋានអន្តរជាតិថ្មីមានសក្ដានុពលសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបកែវកាន់តែច្រើន។

លោកបន្តថា “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិបរកែវបានដំណើរការអស់រយៈពេលពីរឆ្នាំហើយជិតរួចរាល់ហើយ។ យន្តហោះបានសាកល្បងការហោះហើរ និងការចុះចតនៅកន្លែងក្នុងអាកាសយានដ្ឋាន ក៏ដូចជាត្រួតពិនិត្យប្រព័ន្ធទំនាក់ទំនង និងបរិក្ខារក្នុងអាកាសយានដ្ឋាន”។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lao Airlines និង Lao Skyway បានសាកល្បងការហោះហើរយន្តហោះរបស់ពួកគេទៅកាន់អាកាសយានដ្ឋានថ្មីរួចរាល់ហើយ។

អាកាសយានដ្ឋាននេះមានផ្លូវរត់ប្រវែង ២,៥គីឡូម៉ែត្រ ដែលអាចផ្ទុកយន្តហោះធុនតូចទៅមធ្យម ដូចជាយន្តហោះ Airbus A320 និង Boeing B737 ដែលនឹងអាចចុះចតបានស្របតាមស្តង់ដារអន្តរជាតិបាន។

អាកាសយានដ្ឋានអន្តរជាតិបរកែវ ស្ថិតក្នុងភូមិស៊ឹមង៉ាន់ ស្រុកទនភឿង ចម្ងាយប្រហែល៥គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស។

ខេត្តបរកែវជាខេត្តជាប់ព្រំដែនមួយក្នុងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃផង និងប្រទេសមីយ៉ាន់ម៉ាផង ដែលត្រូវបានគេឱ្យឈ្មោះថា ជាតំបន់ត្រីកោណមាស Golden Triangle Special Economic Zone៕

លោកបណ្ឌិតគីម ហ៊ាងៈគំរោងអភិវឌ្ឍន៍មួយទទួលបានជោគជ័យទាមទារកត្តាសំខាន់ៗចំនួនបី

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គំរោងអភិវឌ្ឍន៍មួយទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញនោះឡើយ ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍន៍ មានមូលដ្ឋានសំខាន់ៗចំនួនបី ដែលត្រូវធ្វើ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ ពិសេសនាព្រឹកថ្ងៃទី៦ មករានេះថា អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ ត្រូវមានកត្តាសំខាន់ៗ​ចំនួនបី ដូចជា ទី១ មានទុនវិនិយោគគ្រប់គ្រាន់ ទី២ មានក្រុមបច្ចេកទេស​សាងសង់ប្រកបដោយជំនាញ និងវិជ្ជាជីវៈ និងទី៣ ត្រូវមានក្រុមលក់ដែលពូកែ។

លោកបន្តថា “ក្រុមលក់ពូកែគឺជាទ័ពស្រួច ព្រោះការសាងសង់គំរោងចប់ មិនប្រាកដថាជោគជ័យនោះទេ បើសិនជាគ្មានអ្នកលក់ដ៏ជំនាញ”។​លោកបន្តថា “មានអ្នកមានលុយច្រើនណាស់ បានសាងសង់គម្រោងរបស់ពួកគេរួចហើយ ប៉ុន្តែនៅជាប់គាំងលក់មិនចេញ គឺដោយសារខ្វះក្រុមលក់ជំនាញ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច អចលនទ្រព្យ រីកចម្រើនលឿនឡើងវិញ ទាមទារឲ្យមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក ប៉ុន្តែបើពឹងតែអ្នកវិនិយោគក្នុងស្រុកមិនគ្រប់គ្រាន់ និងធ្វើឲ្យវិស័យនេះរីកចម្រើនលឿននោះទេ ហេតុនេះយើងត្រូវការការចូលរួមពីរដ្ឋាភិ​បាល ដាក់ចេញគោលនយោបាយត្រឹមត្រូវច្បាស់លាស់ ដើម្បីលើកទឹកចិត្តវិនិយោគិនបរទេសឲ្យចូលមកវិនិយោគ ដើម្បីសេដ្ឋកិច្ចយើងរីកចម្រើនលឿន។

លោកបន្តថា ចំណុចសំខាន់មួយទៀត គឺរដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ឲ្យអ្នកមានលុយច្រើន នៅបរទេសដែលជាជនជាតិខ្មែរ យកលុយរបស់ពួកគេចូលមកវិនិយោគនៅកម្ពុជា ពេលនោះសេដ្ឋកិច្ចយើងនឹងរីកចម្រើនលឿន វិស័យអចលនទ្រព្យនឹងងើបឡើងវិញឆាប់រហ័ស។

លោកបន្តថា “ការចូលរួមពីវិស័យឯកជន បានមួយចំណែកតូចនោះទេ ប៉ុន្តែបើរដ្ឋាភិបាលចូលរួម ដាក់ចេញគោលនយោបាយជាច្រើនទៀត សេដ្ឋកិច្ចរបស់យើង នឹងសម្រេចបានកំណើនកាន់តែលឿន”៕

គម្រោងផ្ទះវីឡា ផ្ទះល្វែងទំនើបស៊ីវិល័យដំបូងគេក្នុងតំបន់ ពីបុរីខាសិនភ្នំពេញ បានសម្ពោធដំណើរការជាផ្លូវការហើយ

ដោយៈសហការី

ភ្នំពេញៈ នៅថ្ងៃទី៦ ខែមករា គម្រោង “បុរី ខាសិន ភ្នំពេញ” ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេមបូឌានខាសិន ហ្គ័រជី រៀលអ៊ីស្ទេតឯ.​ក បានបើកការដ្ឋានសាងសង់នៅផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ និងបានបើកលក់នៅរសៀលថ្ងៃដដែលនេះ។

ទិដ្ឋភាពនៅការិយាល័យមានភាពអ៊ូអរ ខុសពីធម្មតា អ្នកទិញក៏បានចូលមកជាហូរហែរ ក៏បានទាក់ទាញសហគ្រាសល្បីៗ អ្នកនយោបាយ និងពាណិជ្ជករពីគ្រប់មជ្ឈដ្ឋាន ក្នុងប្រទេសកម្ពុជាមកចូលរួមសារទរផងដែរ។

ក្នុងពិធីសម្ពោធនេះ លោកហ្វាន់ តឺ ហួរ នាយកប្រតិបត្តិនៃគម្រោងបុរី ខាសិន ភ្នំពេញ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះភ្ញៀវដែលឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹករបស់ខ្លួន ដែលបានចចូលរួមសារទរ និងគាំទ្រគម្រោងនេះ។

លោកបានណែនាំថា គម្រោងបុរីខាសិនភ្នំពេញ គឺជាគម្រោងផ្ទះវីឡាដំបូងគេក្នុងទីក្រុងភ្នំពេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក ដែលមានផ្ទៃដីសរុបទំហំ៣០ហិកតា គ្រោងនឹងសាងសង់ផ្ទះវីឡា ផ្ទះល្វែងជាង២០០០ផ្ទះ ដែល​មានផ្ទៃសាងសង់សរុប320,000ម៉ែត្រការ៉េ រៀបចំឲ្យមានវិថីពាណិជ្ជកម្មប្រវែង220ម៉ែត្រ ស្ថិតតាម​បណ្តោយផ្លូវជាតិលេខ3 (មានហាងចំនួន៤១ហាង តាមដងវិថីពាណិជ្ជកម្ម) សាលារៀនអន្តរជាតិ មន្ទីរពេទ្យទំនើប និងទម្រង់អាជីវកម្មផ្សេងៗទៀត បណ្ដុំការរស់នៅ ការដើរទិញទំនិញ ការជួបជុំគ្នា ម្ហូបអាហារ ការកម្សាន្ត ការលំហែកាយ និងពាណិជ្ជកម្ម បង្កើតជាសហគមន៍ខ្នាតធំទំនើប លំដាប់ខ្ពស់នៃភាគខាងលិចទីក្រុងភ្នំពេញ និងជាសហគមន៍គំរូអត្តសញ្ញាណភូមិសាស្ត្រថ្មីបំផុតក្នុងខណ្ឌកំបូល ។

លោកបានមានប្រសាសន៍ថា “យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យគម្រោងអចលនទ្រព្យនេះ ដំណើរការទៅបានល្អ ដោយបង្ហាញនូវប្រភេទលំនៅដ្ឋានប្រណិតៗ”។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន ខាសិន គ្រុប បានអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិកម្ពុជា-ចេ ជាងដំណាក់កាលទីមួយ ប្រកបដោយជោគ​ជ័យ ដែលស្ថិតនៅគីឡូម៉ែត្រលេខ១៧៥ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមការរំពឹងទុក សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានផលិតភាពសរុប៦០០លានដុល្លារអាមេរិក និងផ្តល់ឳកាសការងារជូនប្រជាជនក្នុងស្រុកជាង៦.០០០នាក់ ។ តំបន់ពិសេសដំណាក់កាលទី១ មានសហគ្រាសចូលពេញអស់ហើយ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ដំណាក់កាលទីពីរបន្ថែមទៀត ។

ដោយមើលឃើញអំពីទស្សនវិស័យអភិវឌ្ឍន៍ នាពេលអនាគតរបស់ប្រទេសកម្ពុជា លោកហ្វាន់ តឺ ហួរ​យល់ឃើញថា រាជធានីភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ប្រាកដជាគោលដៅដ៏ល្អ សម្រាប់ប្រជាជនកម្ពុជាទាំងមូល សង្ឃឹមចង់បានសំរាប់ការរស់នៅ ។ ក្នុងនាមជាទីក្រុងអន្តរជាតិបើកចំហ រាជធានីភ្នំពេញក៏នឹងក្លាយជាកន្លែងដ៏ល្អ សម្រាប់មិត្តអន្តរជាតិក្នុងការវិនិយោគ និងអភិវឌ្ឍន៍។

គម្រោងបុរីខាសិនភ្នំពេញ ស្ថិតនៅសង្កាត់​ភ្លើងឆេះ​រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ(ពីរង្វង់មូលចោមចៅឆ្ពោះ ទៅផ្លូវជាតិលេខ៣ចំងាយ ២គីឡូម៉ែត្រ) ក៏ជាគម្រោងផ្ទះវិឡា ផ្ទះល្វែងទំនើបតែមួយគត់ នៅក្នុងតំបន់នេះ ។ គម្រោងនេះត្រូវបានសាងសង់នៅផ្ទៃដី ៣០ហិ​ចតា ដែលមានផ្ទៃសាងសង់សរុប320,000ម៉ែត្រការ៉េ គម្រោងសាងសង់ទាំងមូលត្រូវបានអនុវត្តជាបីដំណាក់កាល ។

ដំណាក់កាលទី១ សាងសង់លើផ្ទៃដីទំហំ ៥.៥ហិចតា ផ្ទៃសាងសង់មាន69,000ម៉ែត្រការ៉េ ដែលផ្តោតសំខាន់លើប្រភេទផ្ទះល្វែង វីឡា ប្រភេទផ្ទះទាំងអស់ អនុវត្តការតុបតែងរួចរាល់ ប្រកបដោយស្តង់ដារខ្ពស់ បំពាក់ដោយទូផ្ទះបាយ ទូជញ្ជាំង ចង្ក្រាន ទូបន្ទប់ទទួលភ្ញៀវ និងគ្រឿងសង្ហារិមម៉ាកល្បីៗផ្សេងៗទៀត ។

នាយកផ្នែកទីផ្សារគម្រោងបុរីខាសិនភ្នំពេញ លោកស្រីYing Huiling បានមានប្រសាសន៍ថា បុរីខាសិនភ្នំពេញ មានភាពខុសគ្នាពីគម្រោងផ្ទះល្វែងក្នុងស្រុក ដែលមានលក្ខណៈបុរាណ្យ ដោយធ្វើតាមទម្លាប់ការរស់របស់ប្រជាជនក្នុងស្រុក រួមផ្សំជាមួយគំនិត នៃការរស់នៅសហគមន៍ទំនើប មានបំពាក់ប្រព័ន្ធឧស្ម័នធម្មជាតិទំនើបអន្តរជាតិ ប្រើប្រាស់ធនធាតុឥទ្ធិភាពដែលស្អាតសុវត្ថិភាព ការពារបរិស្ថានបៃតង តម្លៃសមរម្យ និងមានភាពងាយស្រួល បង្កើតបានជាបរិយាកាសរស់នៅប្រកបដោយសុខភាពល្អ និងផាសុកភាពសំរាប់ប្រជាជន ។

លោកស្រីបាននិយាយថា ដើម្បីធានាបានគុណភាពសំណង់ បុរីខាសិនភ្នំពេញយើងខ្ញុំ បានអញ្ជើញក្រុមហ៊ុនស្ថាបត្យកម្មសាងសង់ ក្នុងចំណា​ត់ថ្នាក់TOP 10 របស់ទីក្រុងប៉េកាំងប្រទេសចិន ជាក្រុមហ៊ុនម៉ៅការធំលើគម្រោងនេះ។ លើសពីនេះ យើងបាននាំមកនូវសេវាកម្ម Greentown Services ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ឡើងទីផ្សារភាគហ៊ុនហុងកុងប្រទេសចិន ធ្វើជាទីភ្នាក់ងារសេវាកម្មគ្រប់គ្រង អចលនទ្រព្យសហគមន៍របស់យើងផងដែរ។

មុនពេលចាប់ផ្តើមគម្រោង យើងបានផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ វិធីសាស្ត្រសេវាកម្ម ប្រកបដោយវិជ្ជាជីវៈជូនដល់អតិថិជន ខិតខំយ៉ាងណាធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់របស់បុរីរួមបញ្ចូលគ្នាតែមួយ នឹងធ្វើឲ្យសហគមន៍នេះ ក្លាយជាសហគមន៍រស់នៅ ប្រកបដោយគុណភាពលំដា​ប់ខ្ពស់ បរិយាកាសស្រស់ស្អាត សេវាកម្មគ្រប់ជ្រុយជ្រោយ សុវត្ថិភាព និងស្រស់ថ្លា ។

បុរីខាសិនភ្នំពេញ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក ដែលមានក្រុមហ៊ុនមេ Kasen International Holdings limitedជាក្រុមហ៊ុនឡើង ទីផ្សារភាគហ៊ុននៅហុងកុងប្រទេសចិន(លេខកូដភាគហ៊ុន HK0496) ។ ក្រុមហ៊ុន Kasen International Holdings Co., Ltd. មានសកម្មភាពអាជីវកម្មចម្បងគឺអភិវឌ្ឍន៍អចលនទ្រព្យ និងផលិតគ្រឿងសង្ហារឹម ដែលមានទីស្នាក់ការក ណ្តាលនៅក្នុងខេត្តចេជាំងប្រទេសចិន។

ជាក្រុមហ៊ុនសម្ព័ន្ធឆ្លងប្រទេស មានអាជីវកម្មចម្រុះខ្នាតធំមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងភាគហ៊ុន និងចូលហ៊ុនជាង៣០ក្រុមហ៊ុ​ន នៅក្នុងនិងក្រៅប្រទេស ។ ក្រុមហ៊ុនមេនេះ មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំល្បីៗជាច្រើន នៅក្នុងប្រទេសចិន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលគេស្គាល់នៅក្នុងប្រទេសចិន រួមមានគម្រោង Yancheng Qianjiang Fangzhou គម្រោងQianjiang Oasisនៅខេត្តជាងស៊ូ គម្រោងទីក្រុងរណបHaining Kasenខេត្តចេជាង គម្រោងBoao Asia Bay និងគម្រោងPhoenix Mountain Resort in Sanyaនៅខេត្តហឺណាន និងគម្រោងChangbai Mountain Resort in Changshanខេត្តជីលីង ។ ល។៕

 

អ្នកជំនាញៈអចលនទ្រព្យដែលធ្លាប់រងផលប៉ះពាល់នឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២២នេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពនៃការទិញលក់ និងតម្លៃអចលនទ្រព្យដែលរងផលប៉ះពាល់នៅក្នុងវិបត្តិឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញហើយ ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២នេះ។

លោកខេន ឡូ អគ្គនាយកក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីដើមសប្ដាហ៍នេះថា ក្នុងឆ្នាំ២០២០ និង២០២១ វិស័យអចលនទ្រព្យបានថមថយល្បឿន នៃការអភិវឌ្ឍតិចតួច ក្នុងនោះទាំងពាណិជ្ជកម្ម លំនៅឋាន និងដីធ្លីសុទ្ធតែរងផលប៉ះពាល់។ យ៉ាងណាក្ដីតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារ មិនមានការថមថយខ្លាំងនោះទេ ហើយវាក៏ចាប់ផ្ដើមមានកំណើនឡើងវិញ នៅចុងឆ្នាំ២០២១ ដោយរំពឹងថាតម្លៃអចលនទ្រព្យ ដែលរងផលប៉ះពាល់កាលពី២០២០និង២០២១ នឹងងើបឡើងវិញក្នុងឆ្នាំ២០២២នេះ។

លោកបន្តថា  “តំបន់ខ្លះទៀត តម្លៃដីធ្លីមិនត្រឹមតែមិនធ្លាក់ចុះនោះទេ តែផ្ទុយទៅវិញបែរជាមានកំណើននិងបន្តឡើង កាលពីចុងឆ្នាំ២០២១ ហើ​យបន្តកើនក្នុងឆ្នាំ២០២២ ដែលជាសញ្ញាមួយដ៏ល្អ នៅក្នុងវិស័យនេះ”។

លោកKen Loបានបន្តទៀតថា គម្រោងសាងសង់មួយចំនួននៅក្នុងរាជធានីភ្នំពេញ យើងបានមើលឃើញថា សន្ទុះនៃការទិញលក់មានការថមថយតិចតួច តែការអភិវឌ្ឍមិនបានបង្អង់ល្បឿននោះទេ។ ជាក់ស្ដែងក្រុម​ហ៊ុនអភិវឌ្ឍន៍លំនៅឋាននានា ថ្វីត្បិតតែការទិញលក់គម្រោងមានការថម​ថយតិចតួចមែន តែសម្រាប់សកម្មភាពអត់បានបញ្ឈប់ ឬក៏បង្អាក់សកម្ម​ភា​ពសាងសង់ឡើយ គឺនៅតែដំណើរទៅមុខបន្តទៀត។

ជាមួយគ្នានេះ លោក គាម សៀកឡុង អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបក្នុងប្រទេសកម្ពុជា ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ថ្វីត្បិតតែមានបញ្ហា និងធ្វើឱ្យរារាំងដល់ការទិញលក់អចលនទ្រព្យក៏ពិតមែន ប៉ុន្តែក្រលេកទៅមើលសកម្មភាពនៃការអភិវឌ្ឍនៅបន្តសកម្មភាពដដែល។

លោកបន្តថា “ក្រុមហ៊ុនខ្លះពិតជាជួបវិបត្តិ ប៉ុន្តែមិនអាចបញ្ឈប់សកម្ម​ភាពរបស់ខ្លួនបានឡើយ ដោយលោកប្រៀប ដូចជា ម៉ាស៊ីនយានយន្ត បើកាលណាយើងបង្អង់ល្បឿន ឬពន្លត់ម៉ាស៊ីន ដោយឈប់ឬផ្អាកដំណើរការ នៅពេលចប់វិបត្តិកាលណា ក្រុមហ៊ុនដែលមិនផ្អាកដំណើរការសាងសង់ គេនឹងទៅមុខមួយជំហានហើយ”។

លោកគាម សៀកឡុងបានបន្តថា ការបង្អង់ល្បឿនអភិវឌ្ឍន៍ ឬក៏ផ្អាកល្បឿនអភិវឌ្ឍន៍ ពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរជាងបន្តទៅទៀត។ ជាក់ស្ដែងពេលបញ្ឈប់សកម្មភាព កម្មករ បុគ្គលិករបស់ខ្លួននឹងអត់ការងារ អត់ចំណូល ប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែធំ។ ពេលចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ ត្រូវប្រមូលបុគ្គលិក កម្មករ ហើយទំរាំតែរកបានគ្រប់គ្រាន់ ក្រុមហ៊ុនដែលមិនបញ្ឈប់សកម្មភាព គេទៅមុខកាន់តែឆ្ងាយហើយ៕