គម្រោងខុនដូប្រណិត ចំនួន៣៧ជាន់ថ្មីមួយកំពុងលេចរូបរាងនៅកណ្តាលក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ គម្រោងខុនដូទំនើបថ្មីមួយ ឈ្មោះថា ONE70 ដែលមានកម្ពស់៣៧ជាន់ បាននឹងកំពុងលេចរូបរាងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាទីតាំងមានសក្តានុពលកណ្តាលក្រុង។

លោក តាំង ម៉េងហ៊ុយ បុគ្គលិកផ្នែកលក់របស់គម្រោងនេះបានមានប្រសាសន៍ថា គម្រោង ONE70 ជាគម្រោងខុនដូទំនើបដែលមាន៣៧ជាន់ និងជាគម្រោងទទួលបានការវិនិយោគពីសំណាក់វិនិយោគិនចិន ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ចិនឈ្មោះថា New Moment Real Estate Development Co., Ltd។

គម្រោងខុនដូនេះមានទីតាំងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ តាមបណ្តាយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៩ និងបាននិងកំពុងបន្តការសាងសង់បន្ថែមទៀត។ បើតាមប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះ ការសាង់សង់សម្រេចបានជាង៥០ភាគរយហើយ (ដល់ជាន់ទី២០) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះ។

គម្រោងខុនដូថ្មីនេះដែលកំពុងសាងសង់ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ONE70 រួមមានខុនដូជាច្រើនប្រភេទ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារលើអាកាស ស្កាយបារ និងចំណតរថយន្តដ៏ធំទូលាយ។ សម្រាប់តម្លៃខុនដូក្នុងមួយយូនីត ចាប់ផ្តើមពី៦៧០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ឡើងទៅ។

គម្រោង ONE70 បានចាប់់ផ្តើមបើកលក់បណ្តើរៗហើយ ដោយក្រុមហ៊ុនគ្រោងនឹងបើកសម្ភោធការិយាល័យលក់នៅក្នុងខណ្ឌដូនពេញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ៕

កត្តាជម្រុញសំខាន់ៗចំនួន៣ ធ្វើឱ្យផ្លូវជាតិលេខ៤៨ក្លាយជាតំបន់ទាក់ទាញការវិនិយោគអចលនទ្រព្យ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការបើកការដ្ឋានជួសជុលស្ថាបនាផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ជាការបង្កើនសក្តានុពលវិនិយោគ និងដឹកជញ្ជូន ដែលកត្តានេះនឹងធ្វើឱ្យផ្លូវជាតិលេខ៤៨ក្លាយជាផ្លូវដ៏សំខាន់មួយ ក្នុងការជំរុញការវិនិយោគលើវិស័យអចលនទ្រព្យ។

ក្នុងនោះកត្តាសំខាន់ៗមួយចំនួនដែលជឿជាក់ថាផ្លូវលេខ៤៨នឹងក្លាយជាផ្លូវដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យ ក្នុងនោះរួមមាន៖

១. ផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ៖ តាមការបញ្ជក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ការស្ថាបនាផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨ គីឡូម៉ែត្រ ដោយចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូន ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនសេដ្ឋកិច្ចក្នុងតំបន់ជាពិសេស ជាមួយប្រទេសជិតខាង ដោយសារតែផ្លូវនេះ ជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងប្រទេសភូមា។

២. ជាផ្លូវដែលបណ្តុំដោយតំបន់សេដ្ឋកិច្ចពិសេស ៖ សក្តានុពលនៃផ្លូវជាតិលេខជាតិលេខ ៤៨ បានទាក់ទាញការវិនិយោគសួនឧស្សាហកម្មដល់ទៅ៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះតែមួយ។ តំបន់សេដ្ឋកិច្ចពិសេស៤កន្លែងនេះមានដូចជា តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) តំបន់សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ។

៣. ទីផ្សាដីធ្លីបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៖ ដោយសារទីតាំង និងសក្តានុពល្អទាំងនេះហើយ បានជំរុញឱ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ មានកំណើនល្អពីមួយឆ្នាំទៅមួយឆ្នាំ។

តាមការសិក្សាពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងឱ្យដឹងថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ មានតម្លៃដាក់លក់ចន្លោះពី៧ទៅ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីដើមឆ្នាំ២០២០។ បច្ចុប្បន្នតម្លៃនេះបានកើនដល់ចន្លោះពី១៣ទៅ១៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះគឺអាស្រ័យលើទីតាំងសក្តានុពលនៃដី។

ជាការកត់សម្គាល់ តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ តម្លៃដីធ្លីនៅក្នុងតំបន់នោះ មានកំណើនស្ទុះងើបឡើងជាបន្តបន្ទាប់ ហើយក៏ទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលលោកបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនិងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធចាស់ៗឡើងវិញឱ្យកាន់តែទំនើបនិងធំទូលាយ៕

អ្នកជំនាញ៖ អចលនទ្រព្យតំបន់អរិយក្សត្រចាប់ផ្តើមកម្រើក ក្រោយស្ងប់ស្ងាត់រយៈពេល២ឆ្នាំ

ដោយ៖ សុធារី

កណ្តាល៖ ក្រោយដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ឬស្ពានស្វាយជ្រុំ អ្នកជំនាញអចលនទ្រព្យមើលឃើញថា តំបន់អរិយក្សត្រកំពុងតែកម្រើកឡើងវិញ ក្រោយពីស្ងប់ស្ងាត់ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ថា ដំណឹងនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ គឺជាសញ្ញាបង្ហាញពីសក្ដានុពលនៃតំបន់នោះឡើងវិញ បន្ទាប់ពីខកខានប្រមាណជា២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។

លោកឧកញ៉ាបន្តថា បន្ទាប់ពីមានគម្រោងនេះតម្លៃអចលនទ្រព្យក្នុងតំបន់អរិយក្សត្រ មិនហក់ឡើងខ្លាំងបន្ថែមទៀតទេ ដោយសារតែ៣ឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីបានឡើងថ្លៃរួចទៅហើយ ប៉ុន្ដែគម្រោងនេះ បានជួយឱ្យតម្លៃដីធ្លីមានភាពល្អប្រសើរ ដោយរក្សាបានតម្លៃយ៉ាងល្អ មានន័យថា មិនឡើងតាមមាត់ និងមិនចុះតាមមាត់។

លោកឧកញ៉ាបន្ថែមថា ”តំបន់អរិយក្សត្រជាតំបន់ដ៏ល្អ ដោយដីមានទំហំធំ និងជាតំបន់អាចសាងសង់លំនៅដ្ឋាន តម្លៃក្រោមមធ្យមបាន។ ចំពោះគម្រោងសាងសង់ស្ពាននេះនឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែសម្រុកទៅទិញអចលនទ្រព្យ ក្នុងតំបន់នោះបន្ថែមទៀត។ លើសពីនេះនឹងជួយឱ្យគម្រោងនានា ដែលបានរាំងស្ទះប្រមាណ២ឆ្នាំមកនេះ ចាប់ផ្ដើមសកម្មភាពឡើងវិញ ជាក់ស្ដែងបច្ចុប្បន្នតំបន់អរិយក្សត្រមានការសាងសង់បុរីជាច្រើន”។

លោកឧកញ៉ាបានបង្ហាញពីភាពវិជ្ជមានថា បន្ទាប់ពីមានស្ពាននឹងមានការអភិវឌ្ឍន៍ជាច្រើនដូចជា ការអភិវឌ្ឍន៍ខុនដូ ការអភិវឌ្ឍន៍រោងចក្រ និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗជាច្រើនទៀត។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានថ្លែងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អរិយក្សត្រ ដូច្នេះនៅពេលមានការ សាងសង់ស្ពាននេះឡើង នោះវិស័យដីធ្លីនឹងហក់ឡើងថ្លៃថែមមួយកម្រិត។ ការហក់ឡើងថ្លៃនេះក៏អាស្រ័យលើតំបន់។ ប្រសិនតំបន់ដីជាប់ផ្លូវធំតម្លៃដីក៏ហក់ឡើងខ្លាំង ប៉ុន្ដែទោះជាយ៉ាងនេះក្ដីចំពោះតម្លៃ ក៏មិនហក់ឡើងខ្លាំងណាស់ណានោះទេ ដោយសារតែតំបន់អរិយក្សត្រនេះ តម្លៃដីគឺស្ថិតក្នុងតម្លៃមួយដែលថ្លៃល្មមដែរហើយ។

លោកឧកញ៉ាបញ្ជាក់ថា “តំបន់អរិយក្សត្រជាតំបន់មានសក្ដានុពលខ្លាំងលើវិស័យដីធ្លី ដោយសារតែតំបន់ស្របនឹងទីក្រុងភ្នំពេញ ស្របនឹងទន្លេបួនមុខ ហើយក៏ស្របនឹងមុខវាំង ដែលជាបេះដូងនៃរាជធានីភ្នំពេញ ហើយអាចទាក់ទាញបានទាំងភ្ញៀវជាតិ និងអន្ដរជាតិ ព្រោះថាមានទន្លេបួនមុខ ស្ថិតនៅចំចំណុចកណ្ដាលនៃមុខវាំង ហើយជាចំណុចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ”៕

China Mobile holds massive Chinese listing after leaving Wall Street

Hong Kong: China Mobile’s stock rose on its first day of trading in Shanghai, where it was forced to retreat to after being booted off Wall Street a year ago.

Shares of the Chinese telecom giant were up 1.8% on Wednesday after it pulled off mainland China’s biggest listing in 10 years, according to Dealogic.
The company had earlier raised about 48.7 billion yuan ($7.64 billion), a figure that could go even higher to 56 billion yuan ($8.8 billion) if an over-allotment option is taken by early February.
China Mobile’s shares were trading at 58.64 yuan ($9.23) apiece in Shanghai as of 2:34 p.m. local time. The company’s stock in Hong Kong, where it also trades, jumped 4.3%, too.
The massive debut makes for one of the world’s biggest equity offerings in recent months — and a splashy homecoming for China Mobile.
Last year, the firm, along with two other Chinese state-run telecom providers — China Telecom and China Unicom — were kicked off the New York Stock Exchange, after the Trump administration barred American investment in companies with ties to the Chinese military.

US President Joe Biden signed an executive order in June that expanded the ban.
Since then, China Telecom, the country’s second largest telecom firm, has also listed in Shanghai. Its $7.4 billion raise last year was one of mainland China’s biggest on record, too, according to Dealogic.
Meanwhile, China Unicom already trades in Shanghai and Hong Kong, while both China Mobile and China Telecom are listed in Hong Kong.
Mainland investors had been eyeing a comeback for China Mobile since last month, when the company said that it had received approval from Chinese regulators to move ahead with its latest share sale in Shanghai.
It also announced plans in a stock exchange filing Tuesday to buy back up to 10% of its Hong Kong-listed shares.
In August, the firm said that it would use its new funds to shore up its 5G capabilities, as well as cloud infrastructure and smart home projects.
It disclosed plans to use roughly half the money it planned to raise in Shanghai on wireless technology, and build at least 500,000 5G base stations by 2022.

Source: CNN

តើកាមេរ៉ាចាប់ល្បឿនរបស់ក្រសួងលើផ្លូវជាតិលេខ៣មានសមត្ថភាពខ្ពស់ដល់កម្រិតណា?

ដោយៈ សុផារី

ភ្នំពេញៈ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរ​ណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ៣ ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣។

ផ្លូវជាតិលេខ៣ បើគិតពីតំបន់ចោមចៅ ដល់ខេត្តកំពត មានប្រវែងសរុប១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ៤គន្លង មានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូស ទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង មានចំនួន៦ទីតាំង។

តើកាមេរ៉ាចាប់ល្បឿនទាំងនោះ មានសមត្ថភាពខ្ពស់ដល់កម្រិតណា? បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាមេរ៉ាចាប់ល្បឿនទាំងនេះ​​​ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។

មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សា​យ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញា ជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន៕

អ្នកវិទ្យាសាស្ត្ររកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មី មួយប្រភេទទៀតហើយ

ដោយៈ សុធារី

អន្តរជាតិៈ វីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀត មានឈ្មោះថា IHU ត្រូវបានគេរកឃើញនៅប្រទេសបារាំង ហើយមានការប្រែប្រួលចំនួន៤៦ដង និងត្រូវបានគេជឿថាងាយឆ្លង និងធន់ជាមួយវ៉ាក់សាំង។

វីរុសបំប្លែងខ្លួនប្រភេទ B.1.640.2. ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រ នៅវិទ្យាស្ថានមន្ទីរពេទ្យសាកលវិទ្យាល័យមេឌីទែរ៉ាណេ (IHU) កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយពូកគេបានប្រកាសនៅលើ Twitter ថា ពួកគេបានរកឃើញវីរុសបំប្លែងខ្លួនថ្មី​​ នៅក្នុងអ្នកជំងឺមកពីតំបន់ Forcalquier ក្នុងទីក្រុង Alpes-de-Haute-Provence។ ប៉ុន្តែវាទើបតែត្រូវបានលើកមកនិយាយជាអន្តរជាតិ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអ្នកជំនាញពិភពលោក។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា មេរោគបំប្លែងថ្មី IHU ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងមនុស្ស១២នាក់នៅភាគខាងត្បូងភ្នំអាល់ ស្របពេលដូចគ្នាដែលOmicron ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំមុន។

មេរោគបំប្លែង IHU ថ្មីនេះ ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយ ការធ្វើដំណើរទៅកាន់ប្រទេសកាម៉េរូន នៅក្នុងទ្វីបអាហ្រ្វិក ដែលយ៉ាងហោចណាស់មានចំនួន១២ករណី ត្រូវបានរកឃើញនៅជិតតំបន់ Marseilles​។

ប្រភពដដែលបានរាយការណ៍ថា “អ្នកជំងឺដំបូងគេដែលកំណត់អត្តសញ្ញាណជាមួយមេរោគបំប្លែ IHU ថ្មីនេះ បានចាក់វ៉ាក់សាំងហើយ និងទើបតែត្រលប់មកពីប្រទេសកាម៉េរូន”។

សារព័ត៌មាន news.com.au បានរាយការណ៍ថា “ទោះជាយ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា មេរោគថ្មីនេះហាក់ដូចជាមិនរីករាលដាលយ៉ាងឆាប់រហ័សនោះទេ”៕

គំរោងសំណង់ និងអចលនទ្រព្យចាប់ផ្តើមមានសញ្ញាល្អប្រសើរឡើងបណ្តើរៗ

ដោយៈគង់ សូរិយា

ព្រះសីហនុៈ ជាមួយនឹងការបើកចំហប្រទេសឡើងវិញ បានធ្វើឲ្យស​កម្មភាពសាងសង់សំណង់នានា នៅខេត្តព្រះសីហនុ ពិសេសសកម្មភាពទិញលក់ ក្នុងវិស័យអចលនទ្រព្យបានកើនឡើងបណ្តើរៗផងដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រ​សាសន៍ឲ្យដឹងនារសៀលថ្ងៃទី៥ មករាកន្លងមកថា សកម្មភាពជាវិជ្ជមាននៅផ្នែកទាំងនេះ ជាលទ្ឋផលកើតចេញពីការបើកចំហ ប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល ពិសេសការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈផងដែរ។

លោកបន្តថា “អ្វីដែលគួរឲ្យកត់សំគាល់ គឺយើងឃើញមានអ្នកវិនិយោ គជាតិ អន្តរទេស និងភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តព្រះសីហនុ មានការកើនឡើងផងដែរ”។ លោកបន្តថា “ការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដោយសារយើងគ្រប់គ្រងសកម្មភាព នៃការរីករាលដាលជំងឺកូវីដ១៩បានល្អប្រសើរ លើក្របខ័ណ្ឌទូទាំងប្រទេស ដោយមានអត្រាឆ្លងកាន់តែថយចុះ”។

លោកឃាង ភារម្យបានបន្តថា ប្រសិនជានិយាយក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុ យើងឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ដែលវាបង្ហាញពីទំនុកចិត្តដល់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា តាមការសិក្សាមួយរយៈពេលចុងក្រោយនេះ យើងបានមើលឃើញថាវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ មានស្ថានភាពប្រសើរបន្តិចម្តងៗ ប៉ុន្តែក្រុមអ្នកវិនិយោគ​ដែលត្រលប់មកវិញ ភាគច្រើនជាអ្នកមានគម្រោង វិនិយោគរួចទៅហើយ ដែលពួកគាត់មកបន្តការអភិវឌ្ឍគម្រោងរបស់ខ្លួន។

លោកបន្តថា “អ្នកវិនិយោគថ្មីៗបានមកកម្កុជាបណ្តើរៗ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយទេ”៕

អ្នកជំនាញទេសចរណ៍ៈទីផ្សារសណ្ឋាគារនៅក្រុងសៀមរាបចាប់ផ្តើមងើបឡើងវិញ

ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា ទីផ្សារស ណ្ឋា​គារក្នុងក្រុងសៀមរាប បាននិងកំពុងងើបឡើងវិញបណ្តើរៗ ដោយ​បច្ចុ​ប្បន្នសណ្ឋាគារប្រមាណ៨០ភាគរយ បានបើកទ្វារទទួលទេសចរណ៍ជាតិ និងអន្តរជាតិ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន ដែលបានបើកទ្ចារសណ្ឋាគាររបស់ខ្លួន នៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀល ថ្ងៃទី៥ មករាកន្លងមកថា ទីផ្សារសណ្ឋាគារនៅក្រុងសៀមរាប បានដំណើរការបណ្តើរៗឡើងវិញ ជាមួយការស្វាគមន៍ទេសចរណ៍ក្នុងស្រុក នាពេលចុងសប្តាហ៍ និងពិធីបុណ្យជាតិនានា។

លោកស្រីបន្តថា “ការបើកដំណើរការនៅរដូវបុណ្យទាន គឺយើងអាចរកចំណូល បានសំរាប់ទប់ទល់រយៈពេល១ខែ ខណៈភ្ញៀវទេស​ចរណ៍អន្តរជាតិនៅមានកម្រិតនៅឡើយ”។ លោកស្រីបានបន្តថា “មានការកក់សំបុត្រយន្តហោះពីទេសចរណ៍ មកពីប្រទេសក្នុងតំបន់ និងភ្ញៀវមកពីតំបន់អឺរ៉ុបផង​ដែរ ប៉ុន្តែកំនើននៅមានចំនួនតតិចតួចនៅឡើយ”។

លោកស្រីបន្តថា ការមកទល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ វាអាស្រ័យផងដែរលើស្ថានភាព នៃការរីករាលដាលមេរោគអូមីក្រុងនៅតាមតំបន់ និងប្រទេសនិមួយៗ បើទោះជាយើងបើកចំហរក្តី ប៉ុន្តែពួកគេត្រុវធ្វើចត្តាឡីស័ក ពេលត្រលប់ទៅកាន់ប្រទេសពួកគេវិញ។

|ជាមួយគ្នានេះ លោកលូ ម៉េង ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា គុណភាពសេវាកម្មទេសចរណ៍៍ បាននិងកំពុងមានភាពប្រសើរឡើង ដោយរយៈពេលពីរឆ្នាំមកនេះ អ្នកនៅក្នុងវិស័យនេះបានពង្រឹងការរៀនសូត្ររបស់ខ្លួន ប៉ុន្តែបើនិយាយពីទីផ្សារទេសចរណ៍ សេវាកម្មបដិសណ្ឋារកិច្ច នៅក្រុងសៀមរាប និងរាជធានីភ្នំពេញ មិនទាន់មាន​សញ្ញាល្អប្រសើរនៅឡើយទេ។

លោកបន្តថា “ប៉ុន្តែយ៉ាងណាមានសញ្ញាល្អជាងមុនគ្រប់ផ្នែក តែយើ​ងត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ធ្វើឲ្យទីផ្សារសណ្ឋាគារ កាន់តែល្អប្រ​សើ​រឡើង”៕

អគ្គនាយក ERA ខ័ណ្ឌចំនួន៣នឹងទាក់ទាញការវិនិយោគខុនដូនៅឆ្នាំ២០២២នេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គា បានអះអាងថា ទីផ្សារខុននៅឆ្នាំនេះ នឹងទាក់ទាញការវិនិយោគកើនឡើង ពិសេ​សតម្លៃនឹងកើនឡើងព្រមគ្នាផងដែរ។

លោកបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៥ មករាកន្លងមកថា តំបន់ដែលមានប្រជាប្រិយភាព លើការវិនិយោគខុនដូ រួមមានខ័ណ្ឌបឹងកេង​កង១ តំបន់មួយចំនួននៃខ័ណ្ឌជ្រោយចង្វារ តំបន់កោះពេជ្រ និងតំបន់មួយចំនួនក្នុងខ័ណ្ឌទួលគោក។

លោកបន្តថា “អតិថិជននឹងកើនឡើងពីអ្នកវិនិយោគក្នុងស្រុក និងបរទេ​ស ដោយសារសេដ្ឋកិច្ចកើនឡើង ប្រជាពលរដ្ឋមានប្រាក់ចំណូលប្រ​សើរជាងមុន”។លោកបន្តថា “ការបើកប្រទេសរបស់រដ្ឋាភិបាល នឹងស្រូ​បទាញការវិនិយោគ ពីវិនិយោគិនអន្តរជាតិផងដែរ ហេតុនេះតម្រូវការខុនដូសំរាប់ស្នាក់នៅនឹងកើនឡើង”។

ចំនួនខុនដូនៅកម្ពុជាបាន និងកំពុងកើនឡើងជាបន្តបន្ទាប់ ខណៈទី​ផ្សារលំនៅដ្ឋានប្រភេទនេះ ចាប់ផ្តើមមានការវិនិយោគបណ្តើរៗ ពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ពិសេសខុនដូដែលមានតម្លៃចន្លោះពី១៣០០ ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកខន គង្គាបានបន្តថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការផ្លាស់ប្តូរបែបផែនជីវិត របស់ប្រជាពលរដ្ឋសម័យថ្មី នឹងធ្វើឲ្យពួកគេងាកមករស់នៅតាមខុនដូ ជំនួសផ្ទះជាប់ដីកាន់តែច្រើននាពេលអនាគត។

ការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា នៅឆ្នាំ២០៣០ខាងមុខ ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងចន្លោះពី៤,៥ ទៅ៥លាននាក់នៅរាជធានីភ្នំពេញ ដែលពេលនោះប្រជាពលរដ្ឋកាន់តែច្រើន នឹងសម្រេចចិត្តរស់នៅតាមខុនដូ ដោយសារកត្តាសំខាន់ៗចំនួនបី រួមមាន ទី១ ការកើនឡើងតម្លៃអចលនទ្រព្យក្នុងទីក្រុង ទី២ ការកកស្ទះចរាចរណ៍កាន់តែអាក្រក់ឡើង និងទី៣ ការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឲ្យគុណភាពជីវិតមានភាពប្រសើរឡើង៕

ខេត្តកណ្ដាលត្រៀមគម្រោងអភិវឌ្ឍន៍ចំនួន៦៣គម្រោងក្នុងឆ្នាំ២០២២

ដោយៈ សុផារី

ខេត្តកណ្ដាលៈ ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបង្ហាញឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាល ខេត្តកណ្ដា​លសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។

លោកអភិបាលខេត្តមានប្រសាសន៍ថា ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍខេត្ត មានចំនួនត្រឹមតែ១៨គម្រោង។ ក្នុងឆ្នាំ២០២២បញ្ហាជំងឺកូវីដ-១៩ មានការធូរស្រាល រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត មានចំនួន៦៣គម្រោង ដោយក្នុងនោះ ផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

លោកបន្តថា “រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណា ដែលមានអាទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន”។

សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង -ស្រុកដែលទទួលបានគម្រោងរួមមាន គម្រោងក្នុងខេត្តមានចំនួន០៦គម្រោង ស្រុកកណ្តាលស្ទឹងមានចំនួន៤គម្រោង ស្រុកកៀនស្វាយមានចំនួន៤គម្រោង ស្រុកខ្សាច់ក ណ្តាលមានចំនួន៤គម្រោង ស្រុកកោះធំមានចំនួន៣គម្រោង ស្រុកលើកដែកមានចំនួន៣គម្រោង ស្រុកអង្គស្នួលមានចំនួន២គម្រោង ស្រុកពញាឮមានចំនួន៥គម្រោង ស្រុកស្អាងមានចំនួន០៣គម្រោង ក្រុងតាខ្មៅមានចំនួន២៦គម្រោង៕