ប្រទេសបារ៉ែនចាប់ផ្ដើមផែនការវិនិយោគ ៣០ពាន់លានដុល្លារសាងសង់ទីក្រុងក្នុងទឹកសមុទ្រ

ដោយៈសុខុម

ក្រុងរីយ៉ាដ: ប្រទេសបារ៉ែន កាលពីថ្ងៃពុធ ទី២៤ វិច្ឆិកា បានចាប់ផ្ដើមផែនការជាយុទ្ធសាស្រ្តថ្មីមួយ ដើម្បីបោះទុនរហូតដល់ទៅ៣០ពាន់លានដុល្លារ វិនិយោគលើគម្រោងថ្មីៗជាង២០ គម្រោងជាមួយនឹងការសាងសង់ទីក្រុងក្នុងទឹកសមុទ្រថ្មីៗចំនួន៥។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bahrain News Agency (BNA) ឱ្យដឹងថា គម្រោងដែលមានទំហំទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ រាប់បញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានទាំងផ្លូវឆ្លងកាត់សមុទ្រថ្មីមួយខ្សែ ដែលតភ្ជាប់ប្រទេសបារ៉ែន ទៅប្រទេសអារ៉ាប៊ីសាអូឌីត។

ទន្ទឹមនេះប្រទេសបារ៉ែន ក៏នឹងបង្កើតប្រព័ន្ធរថភ្លើងក្រោមដី ប្រវែង១០៩គីឡូម៉ែត្រ និងផ្លូវ Northern Road ប្រវែង២២,៥គីឡូម៉ែត្រផងដែរ។

រដ្ឋាភិបាលប្រទេសនេះ បានបង្ហាញសុទិដ្ឋិយមថា យុទ្ធសាស្ត្រនេះ នឹងជួយបង្កើតការងារសម្រាប់ពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសបារ៉ែន។

ក្រៅពីនេះប្រទេសបារ៉ែន នឹងបង្កើនសមត្ថភាពចម្រាញ់ប្រេង ពី២៦៧.០០០បារ៉ែលទៅ៣៨០.០០០បារ៉ែលក្នុងមួយថ្ងៃ តាមរយៈកម្មវិធី Bapco Modernisation Programme ដែលជាគម្រោងឧស្សាហកម្មដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារ៉ែន។

ជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីនេះ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន អាចចូលរួមដេញថ្លៃយកកិច្ចសន្យា ដើម្បីអភិវឌ្ឍគម្រោងទាំងនេះបាន៕ Arab News៕

ទីក្រុងឌូបៃបានរកឃើញ “ត្រីមាសទីបីដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ” របស់ខ្លួនសម្រាប់តម្លៃប្រតិបត្តិការលក់អចលនទ្រព្យ

ដោយៈម៉ាលីស

ឌូបៃៈ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុងឌូបៃ បាននិងកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងពីកម្រិតទាបបំផុត ដោយផ្អែកលើតម្រូវការកើនឡើង អារម្មណ៍ប្រសើរឡើងវិញនៃវិនិយោគិន និងអ្នកប្រើប្រាស់ ការស្ទុះងើបឡើងវិញនៃតម្លៃប្រេង និងឧស្ម័ន និងការស្ទុះងើបម៉ាក្រូសេដ្ឋកិច្ចបន្តិចម្តងៗ។ នេះបើយោងតាម   S&P Global Platts ។

ទីក្រុងឌូបៃបានឃើញ “ត្រីមាសទីបីដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ” របស់ខ្លួនសម្រាប់តម្លៃប្រតិបត្តិការលក់អចលនទ្រព្យ នេះបើយោងតាមមន្ទីរដែនដីរបស់ឌូបៃ។  ដោយសារទីក្រុងឌូបៃបានបដិសេធការចាក់សោរ បង្កើនការចាក់វ៉ាក់សាំង និងអនុវត្តន៍គោលនយោ​បាយថ្មី ដើម្បីទាក់ទាញមនុស្សឱ្យឆ្លងកាត់ជម្រៅនៃជំងឺរាតត្បាត។

ខណៈពេលដែលប្រទេសជាច្រើន បានដាក់ការចាក់សោរឡើងវិញ និងការហាមប្រាមការធ្វើដំណើរកាលពីឆ្នាំមុន ទីក្រុងឌូបៃមានភាពលេចធ្លោ សូម្បីតែក្នុងចំណោមប្រទេសជិតខាងរបស់ខ្លួន ដោយអនុញ្ញាតឱ្យមានការធ្វើដំណើរ ដោយភាគច្រើនមិនមានការរំខានសម្រាប់ការការធ្វើដំនើរឡើយ។

វាក៏ត្រូវបានបន្ធូរបន្ថយបទប្បញ្ញត្តិធុរកិច្ច និងទិដ្ឋាការផងដែរ ដោយនាំយកអ្នកតំណាងឌីជីថលជាច្រើន ចូលទៅក្នុងប្រទេសអេមីរ៉ាត បន្ទាប់ពីចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះជិតជាង៨ភាគរយ ក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។

លោកSajwani បាននិយាយថា ប្រជាជនបានមកទីក្រុងឌូបៃ ក្នុងអំឡុងពេលបិទខ្ទប់ប្រទេសរបស់ពួកគេ ហើយបានរកឃើញសុវត្ថិភាព ការថែទាំសុខភាព វ៉ាក់សាំង និងសន្តិសុខ ដែលធ្វើឱ្យទីក្រុងនេះ ក្លាយជាកន្លែងទាក់ទាញក្នុងការវិនិយោគ។ ទីក្រុងឌូបៃពិតជារីកចំរើនខ្លាំងពីការកាន់ទស្សនៈបែបនេះ”។

អ្នកជួលនៅទីក្រុងឌូបៃ ក៏មានអារម្មណ៍ថា មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារផងដែរ។  អ្នកជំនាញវ័យក្មេងជាច្រើន បានបង្ហោះការផ្សាយពាណិជ្ជកម្ម ស្វែងរកបន្ទប់នៅក្នុងផ្ទះរួម ដោយទុកអាផាតម៉ិនរបស់ពួកគេ ខណៈដែលពួកគេនិយាយថា ម្ចាស់ផ្ទះរបស់ពួកគេ កំពុងបង្កើនតម្លៃជួលពី៣០% ទៅ ៥០% ៕ ប្រភព: CNBC៕

សួនពាណិជ្ជកម្មណាឌី និងកម្មវិធីចែករំលែកអំពីការវិនិយោគនៅការិយាល័យលក់បុរីណាឌី

ដោយៈ មុនី

ភ្នំពេញៈ ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2021 – បុរី ណាឌីនឹងរៀបចំកម្មវិធីចែករំលែកគន្លឹះនៃការវិនិយោគ ជាមួយនឹងអ្នកជំនាញអចលនទ្រព្យ លោក Simon Luu នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2021 វេលាម៉ោង 3 រសៀលនៅការិយាល័យលក់ បុរី ណាឌី។

អចលនទ្រព្យពាណិជ្ជកម្ម គឺជាការវិយោគដ៏មានឥទ្ធិពលបំផុតមួយ សម្រាប់អ្នកវិនិយោគទាំងអស់។ សម្រាប់ប្រជាជនកម្ពុជា ដែលចង់ធ្វើការវិនិយោគចម្រុះ និងចង់ប្រើប្រាស់ធនធានក្នុងការវិនិយោគ លើអចលនទ្រព្យពាណិជ្ជកម្ម គម្បីធ្វើការជ្រើសរើសទីកន្លែងឲ្យបានត្រឹមត្រូវ ដើម្បីធានាផ្ដល់ជូននូវផលចំណេញ ប្រកបដោយចីរភាព និងភាពនឹងនរផងដែរ។

សម្រាប់អ្នកវិនិយោគលើអចលនទ្រព្យបែបពាណិជ្ជកម្ម ដែលមានភាពវ័យឆ្លាតតែងទទួលបានអត្ថប្រយោជន៍ ដ៏សម្បូរបែបលើសគេទាំង អត្រាផលចំណេញ កំណើនលំហូរសាច់ប្រាក់ ការកើនតម្លៃ ការចំណាយតិចលើការជុសជុល និងគ្រប់គ្រង និងជាពិសេសកុងត្រាជួលរយៈពេលវែង។

សួនពាណិជ្ជកម្មណាឌី មានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានសន្ទុះនៃការអភិវឌ្ឍខ្លាំងគឺខណ្ឌជ្រោយចង្វារ។ អ្នកតំណាងផ្ទាល់ពីបុរី ណាឌីបានរៀបរាប់ក្នុងព្រឹត្តិការណ៍សម្ពោធសួនពាណិជ្ជកម្មណាឌី អំពីការផ្ដល់ជូននូវសេវាកម្មឡានក្រុង ដែលនឹងបម្រើដល់អ្នកមកទស្សនាកម្សាន្តជាង 10,000 នាក់ក្នុងមួយថ្ងៃ ហើយទីនេះមានចម្ងាយ ត្រឹមតែ 2 គីឡូម៉ែត្រប៉ុណ្ណោះ ពីពហុកីឡដ្ឋានដែលនឹងប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ទាំងនេះបង្ហាញឲ្យឃើញអំពី ការយកចិត្តទុកដាក់ខ្ពស់របស់អ្នកអភិវឌ្ឈន៍ ចំពោះម្ចាស់គេហដ្ឋានទាំងអស់។ ក្រៅអំពីនេះ សួនពាណិជ្ជកម្មណាឌី ក៏មានក្រុមហ៊ុនអន្តរជាតិជាង 10 ត្រៀមជួលទីតាំងរួចជាស្រេចរួមមាន  ភោជនីយដ្ឋានKabukicho, Luk Hot Pot, Hong Kong Restaurant, Singapore Bak Kut Teh, Bioplus Health Centre, GC Pest Control ហើយក៏កំពុងអញ្ជើញក្រុមហ៊ុនលំដាប់ពិភពលោក ដូចជា Starbucks Coffee, Burger King, Adidas Outlet, Nike Outlet ជាដើមមកចូលរួម។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា ម្ចាស់អាជីវកម្មទាំងអស់អាចឈប់បារម្ភ អំពីចំនួនអ្នកមកទស្សនាកម្សាន្ត ដោយសារតែភាពល្បីល្បាញ នាពេលអនាគតរបស់សួនពាណិជ្ជកម្មណាឌីនៅពេល ដែលក្រុមហ៊ុនទាំងនេះចូលមកដល់។ មិនតែប៉ុណ្ណោះបន្ទាប់ពីការប្រគល់ផ្ទះ សហគមន៍ណាឌី នឹងមានអ្នករស់នៅមិនក្រោម 5,000នាក់បន្ថែមទៀតសម្រាប់ជាអតិថិជនរបស់អាជីវកម្មទាំង អស់។

សួនពាណិជ្ជកម្មណាឌីត្រូវបានរចនាឡើង ដោយផ្ដោតលើការបង្កើននូវប្រសិទ្ធិភាពប្រើប្រាស់អាគារ ទីតាំង និងពេលវេលា។ គេហដ្ឋានទាំងអស់មានកម្ពស់4ជាន់ព្រមជាមួយនឹងបន្ទប់គេង 4 និងបន្ទប់ទឹក 5 នៅគ្រប់ផ្ទះទាំងអស់ ព្រមជាមួយនឹងវ៉េរ៉ង់ដាចំនួន 2 សម្រាប់មើលទេសភាពដ៏ ស្រស់បំព្រង។ សួនពាណិជ្ជកម្មណាឌី ក៏រួមមាននូវផ្ទះជាន់លើបង្អស់ សម្រាប់ឲ្យម្ចាស់លំនៅឋាន ទាំងអស់ប្រើប្រាស់ផងដែរ។ ពួកគេក៏អាចកែប្រែជាន់ដំបូលឲ្យក្លាយ ទៅជាស្កាយបារផ្ទាល់ខ្លួនផង ឬជួលសម្រាប់ការប្រើប្រាស់ផ្សេងទៀតផង។

តើអ្នកចាប់អារម្មណ៍ពីសួនពាណិជ្ជកម្មណាឌីមែនទេ? សូមអញ្ជើញមកស្ដាប់អ្នកជំនាញផ្នែកអចលនទ្រព្យលោក Simon Luu នៅថ្ងៃសៅរ៍ 27 ខែវិច្ឆិកា ឆ្នាំ 2021 នាម៉ោង 3 រសៀល។ លោក Simon នឹងជម្រាបជូនលោកអ្នកនូវចំណេះដឹង និងគន្លឹះនៅក្នុង ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម ជាពិសេសគឺផ្ទះអាជីវកម្ម និងសួនពាណិជ្ជកម្មណាឌី។

លោក Simon Luu មានបទពិសោធន៍ជាង25ឆ្នាំ ក្នុងវិស័យពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកមានបទពិសោធន៍ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់លើវិស័យដ៏សម្បូរបែបផ្សេងទៀត ដូចជា នៅធនាគាបរទេស និងធនាគាក្នុងស្រុកដ៏ល្បីល្បាញ និងនៅក្នុងក្រុមហ៊ុនគ្រប់គ្រងសន្និធិ និងមូលធនឯកជនជាង10 ឆ្នាំ។ លោកក៏មានតំណែងជាអ្នកប្រឹក្សាជាន់ខ្ពស់ សម្រាប់អ្នកអភិវឌ្ឈន៍បុរីលំដាប់ខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាង10 ឆ្នាំផ្សេងទៀត។

លោកអ្នកអាច អញ្ជើញមកទស្សនាការិយាល័យលក់ផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ​6 ហើយនៅក្នុងឱកាសនេះ កាដូពិសេស ការធានាជួលត្រឡប់ ប្រូម៉ូសិន និងការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ នឹងត្រូវបានផ្ដល់ជូនទៅអតិថិជនទាំងអស់ ដែលកក់នៅក្នុងពេលនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងការចូលរួមស្ដាប់លោក Simon Luu សូមធ្វើការចុះឈ្មោះតាមរយៈលេខទូរស័ព្ទ 096 606 6688 (តេលេក្រាម)។

សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌីសូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការ៖

–        Borey Nadi by GC City: https://www.facebook.com/NADIBYGCC

–        Borey Nadi by GC City: https://www.instagram.com/borey_nadi_by_gc_city/

–        ឆាណែលតេលេក្រាមhttps://t.me/BOREYNADIBYGCCITY

–        លេខទូរស័ព្ទ និងតេលេក្រាម: 096 606 6688៕

ក្រុមហ៊ុនប៉េង ហួតផ្តល់ជូនខុនដូតម្លៃជាង4ម៉ឺនដុល្លារ អាចរំលស់100ភាគរយនិងផ្ដល់ជូនគ្រឿងសង្ហារិមមួយកំភ្លេ

ដោយៈសហការី

ភ្នំពេញៈ គម្រោងខុនដូ ដឹស្តា ប៉ូឡារីស២៣ របស់បុរីប៉េង ហួត ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ ព្រមជាមួ​យការបំពាក់គ្រឿងសង្ហារិមរួចជាស្រេច សម្រាប់គ្រប់ប្រភេទយូនីត។

ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពល ពោលគឺនៅចំកណ្ដាលគម្រោងពាណិជ្ជកម្មដ៏មមាញឹក “ដឹស្តាផ្លាទីនីម ប៉ូឡារីស” របស់បុរី ប៉េង ហួត ខុនដូ ដឹស្តា ប៉ូឡារីស ២៣ គឺជាជម្រើសនៃការរស់នៅបែបស៊ីវិល័យ ទាន់សម័យ និងឯករាជ្យភាពយ៉ាងពេញលេញ ជាមួ​យតម្លៃចាប់ពីជាង4ម៉ឺនដុល្លារឡើងទៅ ហើយស្ថិតនៅជិតទីតាំងសំខាន់ៗ ជាច្រើនទាំងក្នុងគម្រោងបុរី ប៉េង ហួត ផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធក្រៅគម្រោងផ្សេងៗ។

ដឹស្តា ប៉ូឡារីស ២៣ មានច្រើនជម្រើសដូចជា យូនីតបន្ទប់គេង១ ដែលមានទំហំ ៣០ម៉ែត្រការេ និងយូនីតបន្ទប់គេង២ ដែលមានទំហំ៤៦ម៉ែត្រការេ ចែកចេញជា៣អគារដែលអតិថិជន អាចរីករាយជាមួយទេសភាពប្លែកភ្នែក ប្លែកអារម្មណ៍ពីការរស់នៅក្នុងគេហដ្ឋានធម្មតា។

នៅខាងក្រោមដីមានចំណតយានយន្តដ៏ធំទូលាយ និងមានសុវត្ថិភាព។ ចំណែកជាន់ទី១ និងជាន់ទី២ មានហាងលក់ទំនិញចម្រុះ ប្រមូលផ្ដុំទៅដោយហាងល្បីៗ ទីធ្លាលម្ហែ និងសួនច្បារនៅជាន់ទី៧ ដែលលោក អ្នកអាចលំហែអារម្មណ៍ ឬជជែកកម្សាន្តជាមួយមិត្តភ័ក្ដិយ៉ាងសប្បាយរីករាយ និងស្កាយបារនៅជាន់ទី២៦ ដែលលោកអ្នកអាចរីករាយជាមួយទេសភាព និងទទួលយកអារម្មណ៍​ត្រជាក់នៃដងទន្លេមេគង្គ ក៏ដូចជាទេសភាពនៃខណ្ឌច្បារអំពៅទាំងមូល។

មិនតែប៉ុណ្ណោះ គ្រប់យូនីតរបស់ខុនដូ ដឹស្តា ប៉ូឡារីស២៣ ត្រូវបានបំពាក់គ្រឿងសង្ហារិមពហុមុខងារមួយកំផ្លេរួចជាស្រេចដូចជា គ្រែគេងដែលមានថតសម្រាប់ដាក់អីវ៉ាន់នៅពីក្រោម ទូសម្លៀកបំពាក់ ទូចង្ក្រានលើក្រោម តុចាប់ជាប់ជញ្ជាំងដែលធ្វើឱ្យផ្ទៃបន្ទប់មានភាពទូលាយ ទូតាំងដ៏ទាន់សម័យ និងបរិក្ខាផ្សេងទៀត។

https://www.facebook.com/condoboreypenghuoth/videos/378346327248599

អ្វីដែលកាន់តែពិសេសសម្រាប់ខុនដូដ៏ប្រណីតនេះ គឺគោលការណ៍បង់ប្រាក់មានភាពងាយស្រួល ជាមួយជម្រើសបង់រំលស់រហូតដល់ 100% ដោយមិនចាំបាច់មានប្រាក់កក់ឡើយ។

គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់​ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth

អ្នកជំនាញថៃៈទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើវិស័យអចលនវត្ថុថៃនៅតែមានកម្រិតខ្ពស់

ដោយៈ សុផារី

ប្រទេសថៃៈ ទោះបីជាប្រឈមនឹងបញ្ហាកូវីដ១៩ក៏ដោយ ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសមកលើប្រទេសថៃ នៅតែមានកម្រិតខ្ពស់លើវិស័យអចលនវត្ថុថៃ។

លោកស្រី  Naridtanan Palakavong Na Ayuthaya សមាជិកនៃគណៈកម្មការសមាគមអ្នកវាយតម្លៃអចលនវត្ថុប្រទេសថៃ ក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” របស់សមា​គមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ក្នុងថ្ងៃទី២៤ ខែវិច្ឆិកាដែលកម្ពុជាធ្វើជាប្រធាននេះបានបន្តថា

យោងតាមការសិក្សាទៅលើក្រុមហ៊ុន វិនិយោគបរទេសចំនួន៦០០ បានបង្ហាញថា មាន១៩,៣៣ភាគរយ មានគម្រោងថានឹងពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសថៃបន្ថែមទៀត និង៧៦,៦៧ភាគរយទៀតនៅបន្តការវិនិយោគ ក្នុងកម្រិតបច្ចុប្បន្នបន្តទៀត។

តាមរយៈការការស្ទាបស្ទង់មតិទៅលើផលប៉ះពាល់លើការវិនិយោគ ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ បានបង្ហាញថា ៦៣% នៃការវិនិយោគបានទទួលរងផលប៉ះពាល់ ក៏ប៉ុន្តែនៅតែអាចបន្តដំណើរការទៅមុខបាន។ ចំណែក២៩% បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែនៅតែបន្តដំណើរការទៅមុខបាន៧ភាគរយ មិនទទួលរងផលប៉ះពាល់នោះទេនិងនៅតែបន្តដំណើរការជាធម្មតា ហើយមានត្រឹមតែ០,១៧% បានបញ្ឈប់ដំណើរការវិនិយោគរបស់ខ្លួនក្នុងប្រទេសថៃ។

លោកស្រីបានធ្វើបទបង្ហាញថា និន្នាការការវិនិយោគដោយរបស់វិនិយោគិនបរទេសមានការធ្លាក់ចុះ ចាប់តាំងពីការចាប់ផ្ដើមនៃវិបត្តិកូវីដ១៩ ប៉ុន្តែនៅដើមឆ្នាំមុនមានការធ្លាក់ចុះខ្លាំងបំផុត។ នៅក្នុងដើមឆ្នាំ២០២១នេះ យើងសង្កេតឃើញថាចំនួននៃការវិនិយោគរបស់វិនិយោគិនបរទេស មកលើប្រទេសថៃមានការកើនឡើង ប្រហែលទ្វេដងប្រៀបធៀបទៅនឹងឆ្នាំមុន។

តាមរបាយការណ៍ដដែល លោកស្រីបានបញ្ជាក់ថា ឧស្សាហកម្មដែលទទួលបានការពេញនិយម ក្នុងការវិនិយោគរបស់វិនិយោគិនបរទេសមាន ដូចជា វិស័យឌីជីថល វិស័យវេជ្ជសាស្ត្រ វិស័យគីមីឥន្ធនៈនិង វិស័យ Robot Automation និងវិស័យផ្សេងៗទៀត។ ប្រទេសជប៉ុន គឺជាប្រទេសដែលវិនិយោគច្រើនបំផុត មកលើប្រទេសថៃក្នុងចំនួន១២៥គម្រោង តាមដោយសហរដ្ឋអាមេរិក ប្រទេសសិង្ហបុរី និងប្រទេសចិន៕

កំណើនភ្ញៀវទៅកាន់ខេត្តមណ្ឌលគីរីជំរុញសក្ដានុពលអភិវឌ្ឍន៍អចលនទ្រព្យបែបលំហែកាយកាន់តែច្រើន

ដោយៈ វឌ្ឍនៈ

មណ្ឌលគិរីៈ ភ្ញៀវទេសចរជាច្រើនជាពិសេសទេសចរក្នុងស្រុក បានចាប់ផ្ដើមសម្លឹ​ងទៅរកការកម្សាន្តនៅឯខេត្តមណ្ឌលគីរី ក្នុងពេលមានបុណ្យទានឈប់សម្រាកម្ដងៗ  ដែលធ្វើឱ្យខេត្តមួយនេះ នឹងមានតម្រូវការទៅលើការស្នាក់នៅ ក្នុងនោះបឹងកាឡូ ឬលំនៅឋានលំហែកាយកាន់តែមានសក្ដានុពលក្នុងការអភិវឌ្ឍ។

លោកមាឃ រឹទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរីបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះថា ចំនួនResortទាំង ៥០ ទីតាំងនេះមានប្រហែលជាង២០ ទីតាំងកំពុងដំណើរការអាជីវកម្ម និងមួយចំនួនទៀតកំពុងសាងសង់។ ចំនួនResort ក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន មិនទាន់ឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរនៅឡើយទេ។

លោកបន្តថា “ខ្ញុំជឿថានឹងមានការវិនិយោគគម្រោងបែបនេះបន្ថែមទៀត ដោយតាំងដីសម្រាប់អភិវឌ្ឍន៍ Resort ឬផ្ទះលំហែកាយក៏នៅមានលក្ខណៈច្រើនផងដែរ”។ លោកបន្តថា Resort នីមួយៗជាមធ្យមសាងសង់លើផ្ទៃដី២ហិកតា ហើយគម្រោងនីមួយ ៗអាចមានផ្ទះស្នាក់នៅចន្លោះពី ៣០ ទៅ៤០ផ្ទះ” ។

សម្រាប់តម្លៃជួលស្នាក់នៅអាចមានតម្លៃចន្លោះពី ៣០ ទៅ២០០ដុល្លារ ក្នុងមួយយប់​។ Resort ទាំងនេះ បានបោះទីតាំងវិនិយោគនៅតំបន់ពូតាំង ឡាវការ ដាក់ដាំ និងក្រុងសែនមនោរម្យ ដែលទីតាំងទាំងនេះសក្កិសមជាងគេ សម្រាប់ការសាងសង់Resort ដោយសារមានជ្រលងភ្នំ និងទេសភាពដ៏ស្រស់ស្អាត។

តាមរយៈកំណើននៃភ្ញៀវទេសចរ និងការអភិវឌ្ឍលំនៅឋានលំហែកាយ ក៏ដូចជាការបំពេញបន្ថែមនូវសេវាកម្មទេសចរណ៍នានា បានជំរុញឱ្យតម្លៃដីធ្លីសម្រាប់សាងសង់រីសតតមានតម្លៃចន្លោះពី៥ ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីស្ថិតក្នុងតំបន់ពូតាំង ឡាវកា និងដាក់ដាំ។ ចំណែក ទីតាំងដីនៅក្រុងសែនមនោរម្យវិញ មានតម្លៃចាប់ពី១០០ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

លោកមាឃ រិទ្ឋីជ័យបានបន្តថា មួយរយៈពេលចុងក្រោយនេះ មានវិនិយោគិនក្នុងស្រុកជាច្រើនបានសម្រុក ទៅទិញដីនៅខេត្តមណ្ឌលគីរី ដើម្បីត្រៀមក្នុងការសាងសង់គម្រោងរបស់ខ្លួន ឬក៏ទិញសម្រាប់ទុកយកចំនេញនៅពេលអនាគត ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ខេត្តមណ្ឌលគីរីជាតំបន់មានសក្តានុពល លើការវិនិយោគផ្ទះលំហែរ និងរមណីយដ្ឋាននានា ដោយសារទេសភាពធម្មជាតិ និងលក្ខខ័ណ្ឌអា​កាសធាតុដ៏ប្រសើរ។

លោកបន្តថា ខេត្តនេះមានសក្តានុពលមួយបែបម្នាក់ ធៀបជាមួយខេត្តសៀមរាប ដោយខេត្តមណ្ឌលគិរីមានទម្រង់ជាអេកូទេសចរណ៍ និងខេត្តសៀមរាបមានសក្តានុពលបែបទេសចរណ៍វប្បធ៌ម ប្រវត្តិសាស្រ្ត”។

លោកបន្តថា បច្ចុប្បន្នអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនបាននិងកំពុងសម្រុកទិញដីវិនិយោគលំនៅដ្ឋានលំហែរ និងរមណីយដ្ឋានធម្មជាតិ ដោយសារខេត្តនេះមានសក្តានុពលលើការវិនិយោគ ពិសេសតម្លៃដីធ្លីនៅទាបនៅឡើយ ដែលផ្តល់ឱកាសចំណេញនាពេលអនាគត។

រដ្ឋាភិបាលបានបង្កើតគណកម្មការអន្តរក្រសួងរួចហើយ ដើម្បីធ្វើការជាមួយក្រុមហ៊ុន China Power ក្នុងការរៀបចំផែនការសាងស ង់ព្រលានយន្តហោះខ្នាតអន្តរជាតិនៅ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលព្រលានយន្តហោះនេះអាចចំណាយទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក៕

ធនាគារពាណិជ្ជកម្ម FTB វិនិយោគ២០លានដុល្លា ដើម្បីចូលរូមគាំទ្រគម្រោងការកសាងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី NPPIA

ដោយៈម៉ាលីស

ភ្នំពេញៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេស (FTB) បានវិនិយោគទឹកប្រាក់២០លានដុល្លារ ដើម្បីទិញប័ណ្ណបំណុលរបស់ក្រុមហ៊ុន CAIC ដែលកំពុងវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគទឹកប្រាក់២០លានដុល្លាអាមេរិច លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី NPPIA រវាងលោកឌិត សុចល ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Overseas Cambodia Invesment Corporation Ltd (OCIC) , លោក ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន Cambodia Airport Invesment Co., Ltd (CAIC)និងធនាគារពាណិជ្ជកម្មក្រៅប្រទេស លើការបោះផ្សាយជាលក្ខណៈបុគ្គល ។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណ និងត្រូវប្រើប្រាស់សម្រាប់ការងារសាងសង់ និងការអភិវឌ្ឍន៏ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬ NPPIA។

ជាក់ស្តែងគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដ៏ថ្មីស្រឡាងនឹងទំនើបនេះ គម្រោងធ្វើប្រតិបត្តិការនៅឆ្នាំ២០២៣ខាងមុខនេះ មានទីតាំងស្ថិតនៅស្រុក កណ្តាលស្ទឹ​ង ខេត្តកណ្តាល។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៧% ត្រូវប្រើប្រាស់ទឹកប្រាក់សរុបប្រមាណ៣៥៨លានដុល្លាអាមេរិច នេះមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយCAIC។

ដោយឡែក អត្រាការប្រាក់របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុង១ឆ្នាំជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ ក្នុងនោះផងដែល OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញលើការអភិវឌ្ឍន៏វិស័យអចលនទ្រព្យ សំណង់ ការអប់រំ វេជ្ជសាស្រ្ត ផ្សារទំនើប រោងម៉ាស៊ីនកិនស្រូវ ខ្សែសង្វាក់ផលិតកម្ម ពិសេសសម្រេចបាននៅគម្រោងធំៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វា និងOlympia ជាដើម។

ក្រោមការសហការបណ្តាក់ទុនរួមគ្នា ជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុន Cambodia Airport Invesment Co., Ltd ឬ CAIC រាជរដ្ឋាភិបាលបានផ្តល់សិទ្ធឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហរិញ្ញប្បទាន និងគ្រប់គ្រងប្រត្តបត្តិការគម្រោង NPPIA ។ ក្នុងនោះ FTB ក៏ជាធនាគារមួយក្នុងចំនោមធនាគារធំៗនៅកម្ពុជា បានចូលរួមសហការយ៉ាងល្អនៅក្នុងគម្រោងអភិវឌ្ឍន៏ ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកំពស់ទីផ្សារ ជម្រុញសេដ្ឋកិច្ចនិងសង្គមជាតិ។

ផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំនេះហើយ ទើបសមិទ្ធផលជាច្រើន និងបទពិសោធន៏ក្នុងការដំណើរការចូលរួមជួយអភិវឌ្ឍន៏ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមក ជាមួយនិងរដ្ឋាភិបាល ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Metaverse បានក្លាយជាប្រធានបទដ៏ក្តៅបំផុតមួយក្នុងពិភពបច្ចេកវិទ្យា និងការវិនិយោគនៅក្នុងលំហអាកាស

ដោយៈកុសមា

អន្តរជាតិៈ Decentraland គឺជា metaverse ដែលត្រូវបានបង្កើតឡើងនៅលើ Ethereum blockchain ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញ សំលៀកបំពាក់ និងលក់ដីនៅក្នុងពិភពនិម្មិតរបស់វា។

Metaverse បានក្លាយជាប្រធានបទដ៏ក្តៅបំផុតមួយ នៅក្នុងពិភពបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ហើយមានការចាប់អារម្មណ៍ និងការវិនិយោគនៅក្នុងលំហអាកាសកំពុងកើនឡើង ដែលកំពុងបង្កើតកត្តាលីករកើនឡើងសម្រាប់និមិត្តសញ្ញា MANA ។

តើ Decentraland (MANA) ជាអ្វី?

Decentraland (MANA) វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត បទពិសោធន៍ និងរកប្រាក់ពីមាតិកា និងកម្មវិធី។ នៅក្នុងពិភពនិម្មិតនេះ បើមិនដូច្នេះទេគេហៅថា ‘metaverse’ អ្នកប្រើប្រាស់អាចទិញដីដែលពួកគេអាចរុករក សាងសង់ និងរកប្រាក់បាន។

MANA គឺជានិមិត្តសញ្ញាផ្អែកលើ Ethereum ដែលត្រូវបានដុតដើម្បីទទួលបាន NFTs នៅក្នុង វេទិការបស់Metaverse។

Decentraland គឺជាប្រភេទជាក់លាក់នៃ metaverse ដែលប្រើ blockchain ។  ដី និងរបស់របរផ្សេងទៀតនៅក្នុង Decentraland ត្រូវបានលក់ក្នុងទម្រង់ជានិមិត្តសញ្ញាដែលមិនមែនជា NFTs, ដែលជាប្រភេទនៃទ្រព្យសម្បត្តិគ្រីបតូ។

អ្នកដែលចូលចិត្តគ្រីបតូ ទិញដីនៅទីនោះ ជាការវិនិយោគដែលរំពឹងទុក ដោយប្រើរូបិយប័ណ្ណគ្រីបតូរបស់ Decentraland គឺ MANA។

បរិយាកាសបែបនេះ បានកើនឡើងនៅក្នុងប្រជាប្រិយភាពនៅឆ្នាំនេះ ដោយសារជំងឺរាតត្បាតបង្កឱ្យមនុស្សចំណាយពេលច្រើនលើអ៊ីនធឺណិត៕

រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកឡើងពីប៉ូលអចលនទ្រព្យចំនួន៤ដែលមានសក្តានុពលសំរាប់ការវិនិយោគ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូនព័ន្ឋមុនីរ័ត្នបានលើកឡើងពីប៉ូលសេដ្ឋកិច្ចកម្ពុជាសំខាន់ៗចំនួន៤ ដែលមានសក្តានុពលទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ សមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន ដែលមានភ្នាក់ងារ អ្នកវិនិយោគជាតិ អន្តរជាតិចូលរួមនាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ ក្រោមការរៀបចំរបស់កម្ពុបា លោកអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ និងបន្តសម្រ​បខ្លួនទៅនឹងប្រក្រតីភាពថ្មីក្ដី ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្ដានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ  បើប្រៀបធៀបនឹងប្រទេសជិតខាង។

លោកបន្តថា តំបន់សំខាន់ៗមួយចំនួន ដូចជា ១. រាជធានីភ្នំពេញនិងខេត្តកណ្ដាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មីកំពុងអនុវត្តន៍ ២. ខេត្តព្រះសីហនុ ដែលកំពុងតែត្រូវបានប្រែក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ៣. ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងទី៤ ក្រុងបាវិតដែលជាមាត់ច្រកព្រំដែនកម្ពុជាវៀតណាម និងក្រុងប៉ោយប៉ែតជាមាត់ច្រកព្រំដែនកម្ពុជាថៃ។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់អនុសាសន៍មួយចំនួនដល់សមាគមនិងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុទាំងកម្ពុជា និងតំបន់អាស៊ានទាំងមូល។

លោកមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យប្រកបដោយចីរភាព ស្ថិរភាព ស័ក្ដិសិទ្ធភាព លោកបានស្នើឱ្យអង្គ សមាជពិនិត្យលទ្ធភាព ក្នុងការគិតគូរនិងផ្ដល់យោបល់លើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ រៀបចំស្តង់ដារអ្នកវាយតម្លៃអចល​នវត្ថុរួមមួយក្នុងក្របខណ្ឌតំបន់អាស៊ាន ទី២.សម្រាប់ប្រទេសដែលមិនទាន់មានស្តង់ដារអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដារវាយតម្លៃអចលនវត្ថុនេះឡើងឱ្យបានឆាប់ ទី៣. ជំរុញលើកកម្ពស់ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈនិងគុណវឌ្ឍិអ្នកវាយតម្លៃអចលនវត្ថុឱ្យកាន់តែប្រសើរ និងទី៤.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងឯកជន និងឯកជន ឯកជននិងនិយ័តករ និងរវាងនិយ័តករ និងនិយ័តករផងដែរ តាមរយៈការផ្លាស់ប្តូរជំនាញនិបទពិសោ​ធន៍ បច្ចេកវិទ្យា ការវិនិយោគនិងអាជីវកម្មរួមគ្នា៕

អនុវិស័យអចលនវត្ថុកម្ពុជា ត្រូវបានព្យាករណ៍ក្នុងកម្រិតទាប២,៤ ភាគរយក្នុងឆ្នាំ២០២១ និង៤,៨ ភាគរយក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងងើបឡើងក្នុងកម្រិតទាប ប្រមាណ២,៤ ភាគរយ ក្នុងឆ្នាំ២០២១ និង៤,៨ ភាគរយក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគនិងតម្រូវការក្នុងស្រុកដែលមានតម្លៃទាបនិងមធ្យមនឹងបន្តរក្សាកំណើនល្អប្រសើរ។

នេះបើតាមការលើកឡើងរបស់លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការចូលរួមពីគណៈប្រតិភូមកពី៨ប្រទេសជាសមាជិកអាស៊ាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។

យ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ការព្យាករណ៍ទាំងអស់នេះស្ថិតក្នុងការប៉ាន់ស្មាននៅឡើយ ដោយសារហានិភ័យនៃការរីករាលដាលនៃរលកថ្មីនៃវីរុសកូវីដ១៩ ដែលមានសភាពកាន់តែកាចសាហាវ នៅតែបន្តជាបញ្ហាប្រឈមដល់ការអភិវឌ្ឍន៍សកលលោកនិងតំបន់។

ជាមួយគ្នានេះ តាមការព្យាករណ៍ក្នុងឆ្នាំ ២០២១ និង២០២២ សេដ្ឋកិច្ចសកលនឹងងើបឡើងវិញក្នុងអត្រា ៥,៩ ភាគរយ និង៤,៩ ភាគរយរៀងគ្នា រួមមាន សហរដ្ឋអាមេរិកក្នុងអត្រា៦ភាគរយ និង៥, ភាគរយ ក្នុងប្រទេសចាយប្រាក់អ៊ឺរូ ក្នុង អត្រា៥ និង ៤,៣ ភាគរយរៀងគ្នា។ ដោយឡែក សេដ្ឋកិច្ចប្រទេសចិននឹងកើនក្នុងអត្រា៨និង៥,៦ ភាគរយ ចំណែកតំបន់អាស៊ាននឹងកើបក្នុងអត្រា២,៧ និង ៥,៨ រៀងគ្នា។

ដោយឡែក ស្របទៅនឹងសេដ្ឋកិច្ចសកលសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង ក្នុងឆ្នាំ 2021 ត្រូវបានព្យាករណ៍ថានឹងនៅក្នុងកំណើនទាប ប្រមាណ ២,៤ ភាគរយដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ និងការរំពឹងទុកការងើបឡើងវិញក្នុងកម្រិតទាបនៃតម្រូវការសកលជាមួយនឹងការបន្ធូរបន្ថយវិធានការរដ្ឋបាល ជាដំណាក់ដំណាក់និងការសម្របខ្លួនទៅនឹងគម្លងប្រក្រតីភាពថ្មី នៃកិច្ចដំណើរការសង្គមសេដ្ឋកិច្ច

ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងងើបឡើងក្នុងអត្រា៤,៨ ភាគរយ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងសាកល៕