អគារទីស្ដីការក្រសួងមហាផ្ទៃដ៏ស្កឹមស្កែចំណាយរហូតដល់តម្លៃ៦០លានដុល្លារ?

ដោយៈ សុផារី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង និងភរិយា ព្រមជាមួយក្រុមការងារអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីនៅលើទីតាំងចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៧ហិចតា ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

នាឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានចូលរួមប្រារព្ធពិធីក្រុងពាលី និងសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តី សេចក្តីចម្រើននិងធ្វើពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះ ហើយក៏បានបន្តអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ចុចប៊ូតុងបញ្ជាគ្រឿងចក្រ ចាប់ផ្ដើមសម្ពោធការដ្ឋានសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ជាផ្លូវការចាប់ពីពេលនេះតទៅ។

អាគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអាគារនេះ បែទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។ អាគារទីស្តី ការរបស់ក្រសួមហាផ្ទៃនេះមានទំហំបណ្តោយ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអាគារបានសរុបចំនួន៣៣០គ្រឿង។

ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់នេះ បានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិតចាប់ផ្ដើមដំណើរការសាងសង់ពី ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅ ខែសីហា  ឆ្នាំ២០២៣ ខាងមុខ ដែលទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុនឈ្មោះ គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេ។

ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍ សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។

ផ្ទៃក្រឡាសរុបរបស់អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ មានទំហំជាង១០៥,៥៤៥ ម៉ែត្រក្រឡា គិតពីមហាវិថីព្រះនរោត្តម មកត្រឹមក្រោមដំបូលអគារកម្ពស់៦៣ម៉ែត្រ គិតត្រឹមដំបូលក្បឿង៩២ម៉ែត្រ គិតដល់ចុងបុស្បបុកតូច និង១១៨ ម៉ែត្រគិតដល់ចុងបុស្បបុកធំ៕

អ្នកបើកបររថភ្លើងជប៉ុនប្តឹងថៅកែរបស់ខ្លួន បន្ទាប់ពីប្រាក់ឈ្នួលត្រូវបានកាត់ព្រោះការយឺតយ៉ាវត្រឹមតែមួយនាទី

ដោយៈ សុផារី

ជប៉ុនៈ អ្នកបើកបររថភ្លើងជនជាតិជប៉ុនម្នាក់ កំពុងប្តឹងនិយោជករបស់គាត់ បន្ទាប់ពីប្រាក់ឈ្នួលរបស់គាត់ ត្រូវបានកាត់ចំនួន៥៦យ៉េន (ប្រហែល៥០សេន) ដោយសារការយឺតយ៉ាវរយៈពេលមួយនាទី របស់ប្រព័ន្ធផ្លូវដែកដ៏ល្បីល្បាញមួយរបស់ប្រទេសនេះ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុននៅក្នុងថ្ងៃនេះ។

សារព័ត៌មាន Yomiuri Shimbun បានរាយការណ៍ថា អ្នកបើកបរបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន West Japan Railway (JR West) កាលពីដើមឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនបានពិន័យគាត់ ដែលបណ្តាលឱ្យមានការពន្យារពេល។ តាមរយៈរបាយការណ៍ គាត់ទាមទារសំណងជំងឺផ្លូវចិត្តចំនួន២.២ លានយ៉េន (ប្រហែល ២០,០០០ដុល្លាអាមេរិក)។

អ្នកបើកបរគ្រោងនឹងបើករថភ្លើងទទេ ទៅកាន់យានដ្ឋាននៅស្ថានីយ៍ Okayama ភាគខាងលិចប្រទេសជប៉ុន ប៉ុន្តែបានទៅផ្លូវខុស ហើយបានមកដល់មួយនាទីក្រោយពេលកំណត់។

អ្នកនាំពាក្យ JR West បានមានប្រសាសន៍ថា មូលហេតុដែលរឿងនេះក្លាយជាបណ្ដឹង គឺលើសពីការបកស្រាយអំពីមូលហេតុនៃការយឺតយ៉ាវនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនបានអនុវត្តច្បាប់ “គ្មានការងារ គ្មានប្រាក់ខែ” ក្នុងការកាត់ប្រាក់ឈ្នួលអ្នកបើកបរ។

អ្នកបើកបរដែលមិនបញ្ចេញឈ្មោះ បានអះអាងថា ការយឺតយ៉ាវនេះជាកំហុសមនុស្សតិចតួច ហើយមិនគួរចាត់ទុកថាអវត្តមានពីការងារនោះទេ។

ប្រព័ន្ធផ្លូវដែករបស់ប្រទេសជប៉ុនមានភាពល្បីល្បាញ និងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយត្រូវបានលើកឡើងជាទៀងទាត់ ជាឧទាហរណ៍ សម្រាប់បណ្តាញជុំវិញពិភពលោក៕

មូលហេតុសំខាន់ៗចំនួន៤ ដែលអ្នកត្រូវវិនិយោគលើដី

         ដោយៈម៉ាលីស

         ភ្នំពេញៈ ការវិនិយោគផ្នែកដីធ្លីបាន និងកំពុងមានប្រជាប្រិយភាពខ្ពស់នៅកម្ពុជា ដោយសារហេតុផលមួយចំនួន ដូចនេះហើយយើងនឹងនិយាយលម្អិត អំពីគុណប្រយោ​ជន៍នៃដីហើយវាក៏ជាហេតុផល ដែលយើងទាំងអស់គ្នាទៅវិនិយោគទៅលើដី ដើម្បីឲ្យកសាងគុណតម្លៃបន្ថែមទៀតសម្រាប់ប្រាក់ចំណេញ។

១ មនុស្សកើតតែដីមិនកើត

ពាក្យ “មនុស្សកើតផែនដីមិនកើត” យើងធ្លាប់ដឹងឮទាំងអស់គ្នាទៅហើយ ផែនដីនៅតែមានទំហំដដែល តាំងពីកកើតរាប់លានឆ្នាំមកហើយ ចំណែកមនុស្សគឺកើនឡើងជាលំដាប់ ដែលបច្ចុប្បន្ននេះ កើនឡើងរហូតប្រមាណ៧,៧៧៧លាននាក់ ហើយចេះតែបន្តកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ។ គ្មានរដ្ឋាភិបាលណាអាចទប់ជាប់ឡើយ ទោះជាមានគោលការណ៍កូនតិច ដូចជានៅប្រទេសចិនក៏ដោយ ក៏កំណើនកម្លាំងពលកម្មនៅតែត្រូវការបន្ថែមទៀត។

ជាការពិត មនុស្សកើត តែដីមិនកើត។ នៅពេលដែលមនុស្សកើតកាន់តែច្រើន ពួកគេមានតម្រូវការដី កាន់តែច្រើន ដូចជាដីសម្រាប់សាងសង់លំនៅឋាន ដីសម្រាប់កសិកម្ម ដីសម្រាប់ពាណិជ្ជកម្ម ដីសម្រាប់ឧស្សាហកម្ម។ តើយើងទាំងអស់គ្នានិងប្រជ្រៀតគ្នា ទៅរស់នៅកន្លែងណា? តើសកម្មភាពស្វែងរកភពផ្សេង អាចបំពេញតម្រូវការទាន់សភាពការណ៍ដែរឬទេ? ពេលនោះ ដីកាន់តែចង្អៀតនាំឲ្យតម្លៃដីកាន់តែកើនឡើងដែរ។ ពេលនោះការទិញដីទុក នឹងនាំមកនូវផលចំណេញ ដីធ្លីក្រុងត្រូវការពង្រីក ហើយការអភិវឌ្ឍនឹងកាន់តែពង្រាយ ទៅកាន់តំបន់ជាយក្រុង និងប្រដេញឡើងថ្លៃរហូតដល់ចុងព្រៃផង។

២ យើងមានដីគេមានលុយ

លុយអាចលើកបម្លាស់ទីទៅណាមកណាបាន ប៉ុន្តែដីមិនអាចលើកទាំងផ្ទាំងទៅបានទេ ដូច្នេះវាជាគុណប្រយោជន៍ចំពោះអ្នកមានដី ដែលស្ថិតនៅក្នុងកាលៈទេសៈល្អ ប្រទេសមានស្ថានភាពនយោបាយល្អ និងកំណើនសេដ្ឋកិច្ចមានស្ថេរភាពបរទេសនឹងសម្រុកកាន់លុយរបស់គេមកពីទីតាំងសម្រាប់វិនិយោគ។

ឧទាហរណ៍ អ្នកវិនិយោគចិន កូរ៉េ ជប៉ុន និងអាមេរិកជាដើម សុទ្ធតែមានប្រាក់ច្រើន ដែលចង់មករកស៊ីនៅប្រទេសកម្ពុជា។ នេះជាឱកាសសម្រាប់អ្នកមានដីនៅកម្ពុជាហើយយើងមានដី គេមានលុយពួកគេត្រូវតែទិញជួលដីរបស់យើង។

៣ យើងមានដីគេមានខួរក្បាល

ខួរក្បាលនៅទីនេះគឺ សំដៅទៅលើសមត្ថភាព ច្នៃប្រឌិត សមត្ថភាពក្នុងវិស័យបច្ចេកវិទ្យា និងសមត្ថភាពធ្វើអ្វីមួយ ដែលយើងមាន។ ឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ក្រុមហ៊ុនផលិតស៊ីម៉ង់របស់ថៃ ក្រុមហ៊ុនចិញ្ចឹមពពែរបស់អូស្ត្រាលីក្រុមហ៊ុន។ល។ ក្រុមហ៊ុនបរទេសដែលមានសមត្ថភាពផលិតទំនិញ ត្រូវការទីតាំង និងវត្ថុធាតុដើមនៅប្រទេសយើង។

ពួកគេមានខួរក្បាលផលិត តែពួកគេគ្មានទីតាំង គ្មានដី គ្មានវត្ថុធាតុដើម។ ដូច្នេះ យើងត្រូវត្រៀមដីសម្រាប់ពួកគេ នេះជាហេតុផលនិងឱកាសមួយ ដែលយើងទាំងអស់ត្រូវតែទិញដីដែលមានវត្ថុធាតុ និងទីតាំងតាមតម្រូវការរបស់ពួកគេ ដែលអ្នកអាចសហការជាមួយពួកគេ ឬលក់ដីឲ្យពួកគេ ឬជួលដីឲ្យពួកគេ។ ប្រការនេះអាចធ្វើឲ្យតម្លៃដីរបស់អ្នកកើនឡើងយ៉ាងខ្ពស់ត្រដែត ប៉ុន្តែសូមបញ្ជាក់ថាមុននឹងទិញដីទុកបម្រុង អ្នកត្រូវស្វែងរកដៃគូត្រូវការពួកគេជាមុនសិន។

៤ ដីគឺជាកន្លែងដែលទុកលុយដ៏ល្អបំផុត

ការទិញដីទុកគឺការយកលុយទៅទុកក្នុងដី ផ្ដល់គុណប្រយោជន៍ជាច្រើន ដូចជា ដីកើនថ្លៃ ក្រោយពីទិញរួចយើងអាចជួលដីនោះឲ្យទៅគេបាន យើងអាចធ្វើអ្វីមួយនៅលើដីដើម្បីអាស្រ័យផលបាន។ ការទិញដីទុកគឺជាមធ្យោបាយប្រសើរបំផុត ក្នុងការរក្សាទុកលុយ ឬភ្ញាស់លុយ ។

ដីគ្មានថ្ងៃនឹងធ្លាក់តម្លៃជារៀងរហូតឡើយ យ៉ាងកុំស៊ុយណាស់ វាគ្រាន់តែនៅទ្រឹងទន្ទឹងរង់ចាំការអភិវឌ្ឍហើយនឹងឡើងថ្លៃប៉ុណ្ណោះ៕

Motorbike-clogged Hanoi rolls out first urban railway

HANOI – It’s a city of more than five million motorbikes but Hanoi on Saturday opened its first ever urban railway line as authorities try to cut traffic and pollution that have long dogged the Vietnamese capital.

After years of delays and a near-doubling of construction costs, a train eased out of Cat Linh station, close to the centre of the city, to begin its 13-kilometre journey towards the densely populated east.

“I decided to give this a try because I was curious,” Nguyen Thi Thu told AFP inside a busy carriage of the Chinese-made train.

“I am very happy to be able to take a ride after all the postponements.”

Other passengers showed up early to strike a pose in front of the shiny new train, while young children on board stared in wonder out of large windows at the Hanoi skyline rushing past.

The buzzing capital of nine million people is known the world over for its dense crowds of motorbikes that fill the city’s streets and make life perilous for pedestrians attempting to cross.

The number of bikes on the roads has soared from two million in 2008 to 5.7 million in 2020, according to police.
The figure for cars has also rocketed in the same period, from 185,000 to 700,000.

Residents often spend hours stuck in queues, with few opting to catch the bus — the only public transport option available until now.

The terrible traffic is also a major source of air pollution in the capital, according to Hanoi’s department of environmental protection.
The city frequently records “unhealthy” AQI levels during the winter months.

Transport ministry official Vu Hong Son insisted Saturday the railway would address many of those issues.

It will help “ease traffic congestion, limit private vehicles, reduce environmental pollution and contribute to the change of inner-city movements”, he said.
The Cat Linh-Ha Dong line has taken a decade to complete, with its construction interrupted several times due to safety issues and spiralling costs that have seen spending balloon to nearly $900 million from its original $550 million budget.

Nine more lines are planned for Hanoi by 2030, and authorities last month floated the idea of installing toll booths in the capital — as well as business hub Ho Chi Minh City — to charge cars wanting to enter.

But it remains unclear if residents will be easily parted from their bikes.

“It takes a long time to change people’s habits,” said Thu.

លោកបណ្ឌិត គីម ហ៊ាង៖ អ្នកមានកំពង់ចាមជាច្រើនមើលរំលងសក្ដានុពលវិស័យអចលនទ្រព្យក្នុងខេត្តរបស់ខ្លួន

ដោយ៖ សុផារី

កំពង់ចាម៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានគូសបញ្ជាក់ថា អ្នកមានធនធានក្នុងខេត្តកំពង់ចាមជាច្រើន ហាក់មើលរំលងឱកាសវិនិយោគវិស័យអចលនទ្រព្យក្នុងខេត្តរបស់ខ្លួន ពិសេសការអភិវឌ្ឍន៍លំនៅឋានផ្សេងៗ ដ្បិតជាខេត្តមួយមានសក្ដានុពល ដែលមានកំណើនសេដ្ឋកិច្ចលំដាប់ Top-3 នៅប្រទេសកម្ពុជា ។
ការលើកឡើងរបស់អ្នកជំនាញខាងលើ បន្ទាប់ពីក្រុមហ៊ុន KW Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោកស្រី ក្រី ម៉ាយ៉ាន តំណាងអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម ផងដែរ ។

លោកបន្ដថា កំពង់ចាម ជាខេត្តមួយសម្បូរអ្នកមាន ហើយមានមនុស្សចេញ-ចូលភ្នំពេញ និងមានអាជីវកម្មច្រើន ។ តែអ្វីដែលជាកង្វះខាតរបស់ខេត្តនេះ ទាក់ទងនឹងវិស័យទេសចរណ៍ ដែលមានការផ្សព្វផ្សាយនៅមានកម្រិត គ្រាដែលវិស័យកសិកម្ម គឺល្បីគួរសមហើយ ។ ប៉ុន្ដែអ្វីដែលលោកចាប់អារម្មណ៍ខ្លាំង គឺកំពង់ចាម សម្បូរអ្នកមាន តែមិនសម្បូរអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យទៅវិញ ។

លោកបណ្ឌិត គីម ហ៊ាង បន្ថែមថា “អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង គឺវិស័យអចលនទ្រព្យ ។ កំពង់ចាម គឺជាខេត្តសម្បូរអ្នកមាន ប៉ុន្ដែការសាងសង់នៅកំពង់ចាម នៅតិចបំផុត បើប្រៀបធៀងនឹងខេត្តផ្សេងៗ ។ ខេត្តផ្សេងៗ មានដង់ស៊ីតេប្រជាជននៅតិច ប្រជាជនមានចំណូលតិចមិនសូវសម្បូរអ្នកមាន ប៉ុន្ដែកំពង់ចាម គឺខេត្តសម្បូរអ្នកមាន តែការសាងសង់សណ្ឋាគារ ខុនដូរ បុរី និងកន្លែងលំហែរកម្សាន្ដជាដើម គឺមិនសូវមាន”។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា “អ្នកមានកំពង់ចាមជាច្រើន គាត់មកទិញផ្ទះ-ដីធ្លីនៅភ្នំពេញ សៀរាម កំពង់សោមជាដើម តែក្នុងខេត្តខ្លួនឯង បែរជាមិនសូវមានអ្នកធ្វើទៅវិញ ។ ចឹងឱកាសវិនិយោគ ពិសេសការសាងសង់នៅកំពង់ចាម គឺធំណាស់ ។ បុរីនៅគ្រប់ខេត្តផ្សេងៗ គេមានទាំងអស់ (បាត់ដំបង សៀមរាប…) តែកំពង់ចាមនេះមួយ ដូចមិនសូវមានអ្នកអភិវឌ្ឍ វាអាចជាទម្លាប់មួយរបស់មនុស្ស ឬអាចថាអត់មានអ្នកធ្វើ ឬក៏ធ្វើតិច» ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង មានប្រសាសន៍បន្ថែមថា “ប៉ុន្ដែបើយើងចាប់ផ្ដើម សម្រាប់ខ្ញុំ ក្រោយពីធ្វើនៅភ្នំពេញ ខេត្តមួយណាដែលយើងគួរតែវិនិយោគ? ខ្ញុំមើលឃើញខេត្តកំពង់ចាម គឺជាតំបន់មួយដែលយើងអាចធ្វើបាន ទោះបីជាយើងដឹងថា មានបុគ្គលមួយចំនួនទៅវិនិយោគនៅកំពង់ចាមបរាជ័យ ឬគម្រោងជាច្រើនដំណើរការមិនសូវល្អ ក៏ប៉ុន្ដែខ្ញុំនៅតែមើលឃើញថា អាចធ្វើបាន សម្រាប់ខេត្តកំពង់ចាម”។

គួរដឹងថា KW-KRE ប្រចាំខេត្តកំពង់ចាម គឺជាអនុសាខាទី៧ របស់ក្រុមហ៊ុន KW Cambodia ហើយក៏ជាអនុសាខាដំបូង ដែលបានបើក ក្រោយទទួលរងវិបត្តិកូវីដ-១៩ រយៈពេលជិត ២ឆ្នាំកន្លងមកផងដែរ ។ លោកបណ្ឌិត គីម ហ៊ាង បានចាត់ទុកនេះ គឺជាសញ្ញាណវិជ្ជមានមួយ នៃការចាប់ផ្ដើមសកម្មភាព និងការងារក្រុមហ៊ុនធម្មតាឡើងវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ កាលពីថ្មីៗ ៕

Balactan Premium Goldជាផលិតផលម្សៅទឹកដោះគោដែលមាតាគ្រប់រូប គួរជ្រើសរើស

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈផលិតផលម្សៅទឹកដោះគោម្សៅ Balactan Premium Goldបាននិងកំពុង ពង្រីកទីផ្សារ និងកំពុងទទួលបានប្រជាប្រិយភាពនៅកម្ពុជា ដែលមាតា បិតាគ្រប់រូបគួរសិក្សា និងជ្រើសរើសដើម្បីបុត្រធីតារបស់លោក អ្នក។

លោកស្រីថេង សុខលី អគ្គនាយិកាក្រុមហ៊ុនMTSL Co, LtdដែលបាននាំចូលផលិតផលទឹកដោះគោBalactan បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងដោយសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។

ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់៣៦ខែ។

លោកស្រីបន្តថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាព​ស្មារតីរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ”។ លោកស្រីបន្តថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផលBalactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ”។

លោកស្រីថេង សុខលីបានបន្តថា ផលិតផលដែលផលិតនៅក្នុងសហគមន៍៍អឺរ៉ុប តែងតែផលិតឡើងប្រកដោយស្តង់ដាអនាម័យខ្ពស់បំផុត និងតែងតែគិតគូសុខភាពទារក​និងកុមារជាចម្បង ទើបការសម្រេចចិត្តយកផលិតផលនេះនាំចូលមក ដើម្បីសេចក្តីស្រ​លាញ់ ក៏ដូចជាផ្តល់ឲ្យកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង មានប្រាជ្ញាស្មារតីវាងវៃ និងសុខភាពល្អបរិបូរណ៍។

ក្រុមហ៊ុនMTSL Co, Ltdមាន អសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវ01 ឧកញ៉ាម៉ុងរិទ្ធី សង្កាត់ប៉ាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូបដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777៕

 

កម្ពុជា ជប៉ុនកំពុងជំរុញការបើកជើងហោះហើរត្រង់ឡើងវិញនាពេលឆាប់ៗនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឱ្យទេសចរវ៉ាក់សាំងចូលមកទស្សនានៅតាមតំបន់នានា ក្នុងប្រទេសឡើងវិញនៅដើមខែក្រោយ ដោយជំហានដំបូងខេត្តចំនួន២ ត្រូវបានអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា រួមមាន តំបន់តារាសាគរ ខេត្តកោះកុងនិងខេត្តព្រះសីហនុ ។

ថ្មីនេះដែរកម្ពុជា ជប៉ុន បានសម្រេចជំរុញការបើកជើងហោះហើរត្រង់ឡើងវិញនៅពេលឆាប់នេះ ដើម្បីទាក់ទាញទេសចរជប៉ុនមកកាន់គោលដៅបីសំខាន់នៅកម្ពុជា។

នៅក្នុងជំនួបជាមួយលោកមីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១០ វិច្ឆិកា ២០២១ ជាមួយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភាគីទាំងពីរសម្រេចថានឹងជំរុញ ការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេស សម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបី ដែលមានសុវត្ថិភាពសម្រាប់ទេសចរ រួមមាន ក្រុងព្រះសីហនុ កោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ក្នុងបរិបទកូវីដ១៩នេះ។

លោកថោង ខុន ក៏បានជំរុញដល់ការអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍កម្ពុជាអាចចូលទៅកាន់ប្រទេសជប៉ុនឡើងវិញ ដោយប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចធ្វើដំណើរទៅកាន់ក្រៅប្រទេសបានប្រកបដោយសុវត្ថិភាព។

លោកក៏បានជម្រាបជូន លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ថាកម្ពុជាពិតជាចង់ឱ្យភ្ញៀវទេសចរជប៉ុន មកទស្សនាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅ សុវត្ថិភាពចំនួន៣គោលដៅ រួមមាន ក្រុង​ព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាប-អង្គរ ក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ ។

លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេ ឱ្យទេសចរវ៉ាក់សាំងចូលមកកម្ពុជាបាននោះ អ្នកដែលត្រេកអរជាងគេ គឺអ្នកផ្ដល់សេវាទេសចរណ៍ ដូចជា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗជាដើម។

លោកបន្តថា ប៉ុន្តែដើម្បីឱ្យការបើកនេះ កាន់តែមានភាពល្អប្រសើរទៀតយើងនឹងចូលជួបជជែកជាមួយថ្នាក់ដឹកក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវចូលមកកាន់​តែច្រើនបន្ថែមទៀត”៕

លោកElon Musk លក់ភាគហ៊ុន Tesla ចំនួន១លានភាគហ៊ុន ដើម្បីបង់ពន្ធ១000លានដុល្លារ

ដោយៈ សុផារី

អាមេរិកៈ លោកElon Musk បានលក់ភាគហ៊ុន Tesla ដំបូងរបស់គាត់ ច្រើនជាង៩៣០,០០០ហ៊ុន ដែលមានតម្លៃជាង ១,១ ពាន់លានដុល្លារ ដើម្បីទទួលបានសាច់ប្រាក់ដែលនឹងត្រូវយកទៅបង់ពន្ធ លើភាគហ៊ុនដែលគាត់បានទិញ ហើយលោកនៅតែកាន់កាប់ភាគហ៊ុនជាង១៧០លាន។

មុនពេលផែនការលក់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ Elon Musk បានស្នើឱ្យអ្នកតាមដាន Twitter របស់គាត់ចំនួន៦២,៥ លាននាក់បោះឆ្នោតនៅក្នុងការស្ទង់មតិក្រៅផ្លូវការមួយ ដោយប្រាប់ពួកគេថាការបោះឆ្នោតរបស់ពួកគេ នឹងកំណត់អនាគតនៃការកាន់កាប់ Tesla របស់គាត់។

ជាលទ្ធផល ការស្ទង់មតិនោះបានធ្វើឱ្យភាគហ៊ុនរបស់គាត់ខ្លះ ត្រូវបានលក់ក្នុងសប្តាហ៍នេះ។

បន្ទាប់ពីការស្ទង់មតិ Twitter ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះច្រើនជាង១៥% នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ មុនពេលស្ទុះងើបឡើងវិញច្រើនជាង៤% នៅថ្ងៃពុធ។

នាយកប្រតិបត្តិក្រុមហ៊ុន Citadel លោក Ken Griffin បាននិយាយនៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃពុធថា គាត់មិនចង់ឃើញ លោកMusk លក់ភាគហ៊ុនទេ។ លោកថា “បុគ្គលដូចជា Elon Musk ដូចជា Jeff Bezos បានផ្លាស់ប្តូរជីវិតប្រជាជនជាច្រើន ហើយយើងចង់រក្សាពួកគេឱ្យគ្រប់គ្រងក្រុមហ៊ុនរបស់ពួកគាត់ ដរាបណាពួកគាត់មានថាមពល និងមហិច្ឆតាដើម្បីបន្តដំណើរអាជីវកម្មទៅមុខ”។

កាលពីមុន លោកElon Musk បានផ្តល់សញ្ញាថា គាត់ទំនងជានឹងលក់ មួយផ្នែកធំនៃភាគហ៊ុនរបស់គាត់នៅក្នុងត្រីមាសទី៤។

នៅក្នុងសន្និសិទមួយក្នុងខែកញ្ញា លោក Alon Musk បាននិយាយថា នៅពេលដែលជម្រើសភាគហ៊ុនរបស់គាត់ផុតកំណត់ នៅក្នុងក្រុមហ៊ុន Tesla អត្រាពន្ធកម្រិតចំណូលបន្ថែមរបស់គាត់កើនលើសពី៥០%៕

Elon Musk sells over $1.1 billion of Tesla stock

Elon Musk sells over $1.1 billion of Tesla stock

by: Lora Kolodny

According to financial filings out Wednesday, CEO Elon Musk is selling a block of Tesla shares via a plan that he set in motion on September 14 this year. The sales amount to more than 930,000 shares worth over $1.1 billion. He still holds more than 170 million shares.

Musk sold these shares in part to satisfy tax obligations related to an exercise of stock options.

Before the sale plan was made public, Elon Musk asked his 62.5 million Twitter followers to vote in an informal poll, telling them their vote would determine the future of his Tesla holdings. The filings reveal that, in fact, he knew some of his shares were slated for sale this week.

Following the Twitter poll, shares of Tesla slumped more 15% over Monday and Tuesday, before rebounding more than 4% on Wednesday.

Citadel CEO Ken Griffin, speaking at the DealBook Online Summit on Wednesday, said he personally did not want to see Musk sell. “Individuals like Elon Musk, like Jeff Bezos have transformed life, and we want to keep them in control of their companies, as long as they’ve got the energy and the ambition to keep moving the business forward.”

Previously, Musk signaled that he was likely to sell “a huge block” of his options in the fourth quarter. At an appearance at the Code Conference in September, Musk said when his stock options expire at Tesla, his marginal tax rate would be over 50%.

Current and former board members including chairwoman Robyn Denholm, Elon Musk’s brother Kimbal Musk, Ira Ehrenpreis and Antonio Gracias have offloaded hundreds of millions of dollars worth of Tesla shares since Oct. 28 after Tesla’s market cap surpassed $1 trillion.

Among those insider sales, Kimbal Musk’s was the only transaction that was not listed as a 10b5, or planned sale. Kimbal Musk sold around $109 million worth of his shares a day ahead of his brother’s Twitter poll.
Source: CNBC

សម្ដេចតេជោលើកឡើងពីកិច្ចការជាច្រើនត្រូវធ្វើក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២

ដោយៈលក្ខិណា

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន អស់រយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ ដែលមានសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់ប្តូរទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ដែលមានសារសំខាន់ជាសកល។

សម្ដេចបានមានប្រសាសន៍ នៅក្នុងពិធិបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើ​កទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១១វិច្ឆិកា២០២១នេះថា ក្នុងនាមជាប្រធានអាស៊ាននាងឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ាន ឆ្ពោះទៅរកការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិកូវីដ១៩ ស្របតាមមូលដ្ឋាន អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់ ដើម្បីភាពសុខដុមរមនា សន្តិភាពនិងវិបុលភាព ក្នុងតំបន់ទាំងមូល ។

សម្ដេចតេជោបន្ថែមថា ជាជំហានទៅមុខ កម្ពុជាយល់ឃើញថាការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកំលាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ានទាំងមូល ទៅជាតំបន់មួយដែលមានភាពធន់ ភាពប្រកួតប្រជែងនិងបរិយាប័ន្ន ។

សម្ដេចមានប្រសាសន៍ថា “ក្នុងបរិបទនេះ ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និងជាមួយពិភពលោក តាមរយៈការធ្វើឱ្យស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន”៕