តើអ្នកជំនាញអចលនទ្រព្យនិយាយពីអ្វីខ្លះ និងរំពឹងដូចម្តេចពីការវិលត្រលប់ របស់វិនិយោគិនបរទេស

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្របពេលរាជរដ្ឋាភិបាល បានប្រកាសឱ្យបើកដំណើរការប្រទេសឡើងវិញ បណ្ដាអាជីវកម្មជាច្រើន រួមទាំងវិស័យអចលនទ្រព្យផងដែរនោះ អ្នកជំនាញរំពឹងថា វិស័យនេះនឹងទទួលបានកំណើនឡើងវិញ ជាមួយនឹងអ្នកវិនិយោគបរទេសផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានប្រាប់ដល់បណ្ដាវិនិយោគិនក្នុងស្រុកគួរត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ វិនិយោគិនបរទេសនឹងចូលមកកម្ពុជា នៅដើមឆ្នាំ២០២២ខាងមុខនេះ។

លោកKen Lo នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២ វិច្ឆិកានេះថា ក្រោយពេលមានការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ពីការបើកប្រទេសឡើងវិញ លោកគិតថាបណ្ដាអាជីវកម្ម ដែលរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ នឹងមានភាពប្រសើរឡើងវិញជាមួយនឹងសកម្ម​ភាពនៃការធ្វើអាជីវកម្ម និងបណ្ដាកវិនិយោគិនថ្មីៗ ។

លោកបានបន្តថា “បណ្ដាអាជីវកម្មនឹងមានសកម្មភាព ចាប់ពីពេលនេះតទៅរហូតដល់ដាច់ឆ្នាំ២០២១ និងមានសកម្មភាពកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២២ខាងមុខ ហើយធុរជនក៏នឹងមើលទៅលើអាជីវកម្មណា ដែលល្អគេនឹងបើកមុនហើយនឹងធ្វើបន្តបន្ទាប់”។លោក​បន្ថែមថា “មិនតែប៉ុណ្ណោះពួកគាត់ក៏គួរតែត្រៀមខ្លួន ឱ្យរួចស្រេចក្នុងការធ្វើ អាជីវកម្មរបស់ខ្លួនបន្ទាប់ពីកូវីដ១៩បានធូរស្រាល”។

លោកKen Loបានបន្ថែមថា ចាប់តាំងពីកូវីដ១៩បានផ្ទុះឡើង អ្នកវិនិយោគក៏បានចាប់ផ្ដើមផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដោយធ្វើអ្វីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគេចផុតពីហានិភ័យដែលនឹងកើតឡើងខ្ពស់ ។ បានន័យថា ពួកគាត់ធ្វើអ្វីមួយជំហានៗគឺមានការគិតគូរល្អិតល្អន់ណាស់ ដោយមិនមែនដូចកាលពីមុនកូវីដ១៩នោះឡើយ។

ជាមួយគ្នានេះ លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធីក៏បានឱ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០២១នេះ ទោះបីជារដ្ឋាភិបាលបានប្រកាសពីការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញក្ដី តែឆ្នាំនេះអ្នកវិនិយោគប្រហែលជាមិនទាន់អាចចូលមករកការវិនិយោគនៅឡើយ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ វិនិយោគិននឹងចូលមករកការវិនិយោគជាបន្តបន្ទាប់។  ដូច្នេះវិនិយោគិនក្នុងស្រុក គួរតែត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិនបរទេស ដែលជាដៃគូរបស់ខ្លួន ដើម្បីបង្កបរិយាកាសវិនិយោគនៅកម្ពុជាឱ្យបានកាន់តែខ្លាំងឡើងវិញ ។

លោកបន្តថា “អ្វីដែលវិនិយោគិន ក្នុងស្រុកត្រៀមខ្លួនឱ្យរួចស្រេច មុននឹងការមកដល់នៃវិនិយោគិនបរទេសនោះ គឺការត្រៀមទីតាំង ដីធ្លី ឯកសារសំខាន់ៗ បុគ្គលិក ភាពស្របច្បាប់នៃដីធ្លីសម្រាប់ផ្ដល់ឱ្យវិនិយោគិនជាដើមហើយ”។

ជាការកត់សម្គាល់ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាយើងឃើញថា ភាគច្រើននៃម្ចាស់គម្រោងគឺជាវិនិយោគិនក្នុងស្រុក ហើយវិនិយោគិនបរទេសដែលចូលមកថ្មីៗ ស្វែងរកឱកាសវិនិយោគក្នុងអំឡុងកូវីដ១៩ គឺមានតិចតួចឬក៏មិនមានតែម្ដង។ សម្រាប់វិនិយោគិនបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បានបន្តសកម្មភាពរបស់ខ្លួនបន្តបន្ទាប់ផងដែរ ក្នុងអំឡុងនៃវិបត្តិនោះ។

​​​​​​​ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបើកប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល យើងមិនទាន់រំពឹងអ្នកវិនិយោគថ្មីចូលមកទេ ប៉ុន្តែអ្វីសំខាន់ឲ្យតែអ្នករកស៊ីចាស់ៗ ដែលធ្លាប់វិនិយោគ និងរកផលចំណេញពីកម្ពុជា បានត្រលប់មកវិញជាការល្អណាស់។

លោកឧកញ៉ាបន្តថា “ការទាក់ទាញអ្នកវិនិយោគថ្មីៗអាចលំបាក និងត្រូវការពេលវេលាច្រើន ដែលយើងអាចរង់ចាំរហូតដល់ឆ្នាំ២០២៣ បើទោះជាឆ្នាំបោះឆ្នោតក្តី ក៏មិនមានអ្វីគួរឲ្យបារម្ភនោះទេ”។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបើកចំហរប្រទេសឡើងវិញពីប្រមុខរាជរដ្ឋាភិបាល នឹងជួយច្រើនដល់វិស័យនេះ ប៉ុន្តែឆ្នាំនេះវាជាពេលវេលាល្អសម្រាប់អ្នកវិនិយោគក្នុងស្រុក ហើយអ្នកវិនិយោគក្នុងស្រុកជាអ្នកដើរតួនាទីសំខាន់ក្នុងបរិបទនេះ។

លោកបន្តថា “ការវិលត្រលប់មកវិញរបស់វិនិយោគិនបរទេស ត្រូវការពេលវេលា និងការចាក់វ៉ាក់សាំងបានល្អរបស់ប្រទេសនិមួយៗ ប៉ុន្តែឆ្នាំ២០២២ជាពេលវេលាល្អ ដែលអ្នកវិនិយោគបរទេសចឹងចូលមកកាន់កម្ពុជា”៕

ក្រុមហ៊ុនយក្ស Amazon គ្រោងបោះទុនវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារ ដើម្បីផលិតផ្កាយរណបអ៊ីនធឺណិតនៅឆ្នាំ២០២២

ដោយៈសុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនលំដាប់យក្ស Amazon.com របស់កំពូលមហាសេដ្ឋី Jeff Bezos កាលពីថ្ងៃច័ន្ទ ទី០១ វិច្ឆិកា បានស្នើសុំការអនុម័តពីគណៈកម្មាធិការទូរគនាគមន៍សហព័ន្ធ (FCC) របស់សហរដ្ឋអាមេរិក សម្រាប់គម្រោងបាញ់បង្ហោះ និងដំណើរការផ្កាយរណបអ៊ីនធឺណិតម៉ូតគំរូចំនួន២នៅចុងឆ្នាំ២០២២។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី០២ វិច្ឆិកា នេះឱ្យដឹងថា ក្រុមហ៊ុនAmazon ដែលបានសន្យាបោះទុនវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារ ដើម្បីផលិតផ្កាយរណបចំនួន៣.២៣៦គ្រឿង តាមរយៈកម្មវិធី Project Kuiper របស់ខ្លួននោះបាននិយាយថា ការសាកល្បង និងការបាញ់បង្ហោះផ្កាយរណបគឺជា ជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់គោលដៅរបស់ក្រុមហ៊ុនAmazon ក្នុងការផ្តល់សេវាកម្មអ៊ីនធឺណិត ដែលមានសមត្ថភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់ និងអាជីវកម្មរាប់សិបលាននាក់/ស្ថាប័នទូទាំងពិភពលោក។

ក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃច័ន្ទ ទី១ វិច្ឆិកា ថា ខ្លួន “នឹងបន្តវិនិយោគលើគម្រោង Project Kuiper នៅពេលយើងខិតជិត ដល់ការបើកដំណើរការផលិតកម្មពេញលេញ និងត្រៀមខ្លួនបម្រើសេវាដល់អតិថិជន រាប់សិបលាននាក់ទូទាំងពិភពលោក”។

កាលពីឆ្នាំ២០២០ គណៈកម្មាធិការទូរគនាគមន៍សហព័ន្ធ (FCC) បានអនុម័ត​គម្រោង Project Kuiper សម្រាប់ការបាញ់បង្ហោះហ្វូងផ្កាយរណប ក្នុងគន្លងទាបរបស់ភពផែនដី ដើម្បីប្រកួតប្រជែងជាមួយបណ្តាញផ្កាយរណប Starlink ដែលបង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk កំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោក។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Amazon របស់លោក Jeff Bezos បានឈ្លោះគ្នាជាមួយលោក Elon Musk ដោយចោទប្រកាន់ថា កំពូលមហាសេដ្ឋីរូបនេះថា មិនអើពើចំពោះវិធានជាច្រើន ដែលរដ្ឋាភិបាលអាមេរិក បានដាក់ចេញ រួមទាំងលក្ខខណ្ឌតម្រូវមួយចំនួនរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ផងដែរ៕ Reuters៕

អស់​បារម្ភ! ក្រុមហ៊ុនULS សហការជាមួយធនាគារ J Trust Royal ផ្តល់កម្ចីឥណទានគេហដ្ឋានទិញខុនដូទំនើបតែមួយគត់ក្នុងខេត្តសៀមរាប

         ដោយៈសហការី

សៀមរាបៈ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញ ដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J Trust Royal សម្រាប់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ចុងក្រោយបង្អស់របស់ខ្លួននៅខេត្តសៀមរាប Rose Apple Square។

 

កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានគោលបំណងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង និងគ្រួសារជំនាន់ថ្មី ក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេ តាមរយៈជំហ៊ានសំខាន់ៗចំនួន៣។

 

ជំហានទី១

លោកអ្នកអាចធ្វើការជ្រើសរើសប្រភេទយូនីត ដែលលោកអ្នកពេញចិត្តនៅ Rose Apple Square ។

ជំហានទី២

លោកអ្នកអាចធ្វើការទំនាក់ទំនង ទៅកាន់អ្នកប្រឹក្សាគេហដ្ឋាន Rose Apple Square តាមរយៈលេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨។

ជំហានទី៣

ប្រធានផ្នែកកម្ចីឥណទានរបស់ធនាគារ J Trust Royal នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកដើម្បីផ្តល់ព័ត៌មានលម្អិត ពីចំនួនសាច់ប្រាក់ដែលលោកអ្នកអាចខ្ចីបាន។

ជាមួយនឹងកម្មវិធី Alliance Program របស់ធនាគារ J Trust Royal អ្នកដែលមានចំណាប់អារម្មណ៍ទិញខុនដូ Rose Apple Square អាចទទួលបានសមាមាត្រប្រាក់កម្ចីរហូតដល់ ៦០% ក្នុងអត្រាការប្រាក់ត្រឹមតែ៦.៨៨% តែប៉ុណ្ណោះ សម្រាប់ឆ្នាំដំបូង និង ៧.៨៨%សម្រាប់ឆ្នាំបន្តបន្ទាប់។ កម្មវិធីដ៏ពិសេសនេះ ក៏បានផ្តល់ជូនរយៈពេលនៃការដាក់ពាក្យស្នើសុំប្រាក់កម្ចីរយៈពេលខ្លី ត្រឹម៥ថ្ងៃសម្រាប់អ្នកដាក់ពាក្យ ដែលមានចំណូលពីប្រាក់ខែ និង៨ថ្ងៃសម្រាប់អ្នកដែលមានចំណូលពីអាជីវកម្ម។

 

បន្ថែមពីលើដំណើរការរហ័សក្នុងការស្នើសុំ បេក្ខភាពជោគជ័យក្នុងការស្នើសុំប្រាក់កម្ចី ដែលមានទំហំសាច់ប្រាក់ចាប់ពី២០០,០០០ ដុល្លារឡើងទៅ នឹងមានសិទ្ធិក្លាយជាអតិថិជន VIP របស់ធនាគារ J Trust Royal ដោយមិនតម្រូវឲ្យមានគណនីប្រាក់កក់អប្បបរមាក៏បាន។

Rose Apple Square នឹងក្លាយទៅជាបណ្តុំសហគមន៍ដ៏មមាញឹកមួយ ស្ថិតនៅចំកណ្ដាលក្រុងសៀមរាប ដែលរួមបញ្ចូលមុខងារសំខាន់ទាំង៤ក្នុងកន្លែងតែមួយ ដូចជា ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា ស័ក្តិសមបំផុតសម្រាប់ និយោជិតសម័យបច្ចេកវិទ្យាទំនើប។ គម្រោងដែលមានភាពសម្បូរបែប ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម re:edge architecture + design ដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកអចលនទ្រព្យល្បីៗដូចជា  Best Residential Development ក្នុងខេត្តសៀមរាប ពានរង្វាន់ Best Commercial Landscape Architectural Design នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០២០ រៀបចំដោយ PropertyGuru ដែលជាក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាអចលនទ្រព្យដ៏ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

 

លោក គាន គឹមលាង ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ULS បានមានប្រសាសន៍ថា “យើងបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការរចនា Rose Apple Square ដោយផ្តោតសំខាន់លើអ្នកជំនាញវ័យក្មេង និងអ្នកទិញផ្ទះលើកដំបូង”។លោក​បន្តថា “ដោយ​សារយើងមើលឃើញពីតម្រូវការជាក់ស្តែង របស់ប្រជាជនកម្ពុជាក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បង ធ្វើឲ្យយើងបង្កើតនូវអចលនទ្រព្យមុខងារចម្រុះ ស្ថិតក្នុងកន្លែងតែមួយ”។

លោកបន្តថា ជាមួយគម្រោងលើវិសាលភាពផ្ទៃដី០.៦ ហិកតា យើងបានរួមបញ្ចូលខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាប្រមូលផ្តុំសហគមន៍ជាច្រើន ដែលនឹងធ្វើឲ្យគម្រោងរបស់យើងកាន់តែពិសេស និងមានភាពរស់រវើក។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ J Trust Royal យើងសង្ឃឹមនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទិញផ្ទះលឿន រហ័ស ងាយស្រួល និងគ្មានភាពស្មុគស្មាញ។

អំពី ULS

 

ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងការរស់នៅដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលផ្តោតសំខាន់លើដំណោះស្រាយ ក្នុងការរស់នៅជាសហគមន៍ ដើម្បីឆ្លើយតបទៅនឹងសន្ទុះ នៃការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន គឹមលាង ULS បានកសាងគម្រោង ផ្តោតសំខាន់លើសហគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាច្រើន នៅក្នុងព្រះរាជាណាចក្រដូចជាគម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ។

ហ្វេសប៊ុក៖ https://www.facebook.com/RoseAppleSquare

វេបសាយ៖ https://www.roseapplesquare.com/

YouTube៖  https://www.youtube.com/channel/UCWfPEVORBP89eHJJtptvFGw

ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖

KOREA TO FINANCE CONSTRUCTION OF PANAY – GUIMARAS – NEGROS BRIDGE

The government of Republic of Korea is ready to extend financial support in the conduct of engineering services for the much-awaited inter-island bridges project of the Department of Public Works and Highways (DPWH) in Western Visayas.

DPWH Acting Secretary Roger G. Mercado said that moving forward soon following the completion of supplemental feasibility studies by the Koreans is the detailed engineering design (DED) of the Panay-Guimaras-Negros (PGN) Bridge Project.

The minutes of discussion for the financial support on engineering services including preliminary and detailed engineering design and procurement assistance required prior to the construction of the bridge was signed on Thursday, October 28, 2021 by DPWH Undersecretary for Unified Management Office Operations (UPMO) Emil K. Sadain and Country Director Jae-jeong Moon from Manila Representative Office of the Korea Export-Import (KEXIM) Bank.

The proposed island bridges connecting Panay Island, Guimaras Island and Negros Island has two (2) components.

These are the 13 kilometers Panay-Guimaras or Section A that will have a sea-crossing bridge length of 4.97 kilometers; and Guimaras-Negros or Section B or with a total length of 19.47 kilometers including sea-crossing bridge length of 13.11 kilometers.

The supplementary feasibility study report and engineering service provision for the project was approved by the NEDA Board’s Investment Coordination Committee-Cabinet Committee in August 2021.

The 32-kilometer bridge is a large and complex project which requires comprehensive and high-standard engineering works that service by consultants who have extensive experience in long-span bridge will help DPWH prepare the construction in an efficient and timely manner, Undersecretary Sadain added.

Source: DPWH Official Page

កូរ៉េផ្តល់ហិរញ្ញប្បទានដល់ហ្វីលីពីនសម្រាប់សាងសង់ស្ពានប្រវែង៣២គីឡូម៉ែត្រ ឆ្លងកាត់កោះប៉ាណាយ-ហ្គីម៉ារ៉ាស- ណេហ្គ្រោស

ដោយ៖ សុផារី

ហ្វីលីពីន៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការដំណើរការសេវាកម្មវិស្វកម្ម សម្រាប់គម្រោងស្ពានអន្តរកោះ ដែលជាការទន្ទឹងរង់ចាំរបស់នាយកដ្ឋានសាធារណការនិងផ្លូវហាយវេ (DPWH) នៅ Western Visayas ប្រទេសហ្វីលីពីន។

លោក Roger G. Mercado លេខាធិការស្តីទីនាយកដ្ឋានសាធារណការនិងផ្លូវហាយវេ DPWH បាននិយាយថា នឹងមានដំណើរការឆ្ពោះទៅមុខឆាប់ៗ បន្ទាប់ពីការបញ្ចប់ការសិក្សាលទ្ធភាពបន្ថែមដោយជនជាតិកូរ៉េ លើការរចនាវិស្វកម្មលម្អិតនៃគម្រោងស្ពាន Panay-Guimaras-Negros (PGN)។

កំណត់ហេតុនៃការពិភាក្សាសម្រាប់ជំនួយហិរញ្ញវត្ថុលើសេវាកម្មវិស្វកម្ម រួមទាំងជំនួយផ្នែកវិស្វកម្មបឋម និងលម្អិត និងលទ្ធកម្មដែលទាមទារមុនពេលសាងសង់ស្ពាន ត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ដោយលោក Emil K Sadain អនុលេខាធិការសម្រាប់ប្រតិបត្តិការការិយាល័យគ្រប់គ្រងបង្រួបបង្រួម (UPMO) និងលោក Jae-jeong Moon នាយកប្រចាំប្រទេស នៃការិយាល័យធនាគារ Korea Export-Import (KEXIM) ប្រចាំទីក្រុងម៉ានីល។

ស្ពានកោះដែលបានស្នើឡើងតភ្ជាប់កោះPanay កោះ Guimaras និងកោះNegros ត្រូវបានចែកជាពីរផ្នែក ក្នុងនោះផ្នែកA (Panay-Guimaras) មានប្រវែងសរុប១៣ គីឡូម៉ែត្រ ដែលនឹងមានប្រវែងស្ពានឆ្លងកាត់សមុទ្រ៤,៩៧គីឡូម៉ែត្រ និង ផ្នែកB (Guimaras-Negros) មានប្រវែងសរុប១៩,៤៧ គីឡូម៉ែត្រ រួមទាំងប្រវែងស្ពានឆ្លងសមុទ្រ ១៣.១១ គីឡូម៉ែត្រ។

របាយការណ៍សិក្សាលទ្ធភាពបន្ថែម និងការផ្តល់សេវាវិស្វកម្មសម្រាប់គម្រោងនេះត្រូវបានអនុម័តដោយគណៈកម្មាធិការសម្របសម្រួលការវិនិយោគរបស់ក្រុមប្រឹក្សាភិបាល NEDA នៅក្នុងខែសីហា ឆ្នាំ២០២១។

ស្ពានប្រវែង៣២គីឡូម៉ែត្រនេះ គឺជាគម្រោងដ៏ធំនិងស្មុគ្រស្មាញមួយ ដែលតម្រូវឱ្យមានការងារវិស្វកម្មដ៏ទូលំទូលាយ និងស្តង់ដារខ្ពស់ ដែលសេវាកម្មដោយអ្នកប្រឹក្សាយោបល់ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងស្ពានប្រវែងវែង នឹងជួយ DPWH រៀបចំការសាងសង់ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕

សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតនៅរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការឡើងវិញ ក្នុងថ្ងៃនេះដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ

ដោយ៖ សុផារី

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១»។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានបញ្ជាក់ថា តាមខ្សែរត់ដូចខាងក្រោម៖

១៖ រថយន្តក្រុង
* ខ្សែទី១: ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ
* ខ្សែទី២: ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។
* ខ្សែទី៣: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។
* ខ្សែទី៤A: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។
ខ្សែទី៤B: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។

២៖ កាណូតៈ ចេញពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើកលែងមិនគិតថ្លៃសេវា ចំពោះព្រះសង្ឃចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។

ល័ក្ខខ័ណ្ឌនៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង សម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃនិងអាល់កុល វ៉ាស់កម្ដៅ ស្តេន QR Code និង អង្គយតាមកៅអី ដែលបានរៀបចំ៕

Elon Musk ឆ្លើយតប UN ថា បើទ្រព្យសម្បត្តិ១%របស់លោកអាចដោះស្រាយភាពស្រេកឃ្លានទូទាំងពិភពលោកមែន លោកនឹងលក់ភ្លាម

ដោយ សុខុម

អន្តរជាតិ: លោក Elon Musk កំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោកឆ្លើយតបទៅនឹងមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ដែលអះអាងថា ត្រឹមតែ១%នៃទ្រព្យសម្បត្តិរបស់លោកអាចដោះស្រាយភាពស្រេកឃ្លានទូទាំងពិភពលោកបាន។

ការឆ្លើយតបគួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងក្រោយពីលោក David Beasley នាយកកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) នៃអង្គការសហប្រជាជាតិបានអំពាវនាវជាថ្មីម្ដងទៀតកាលពីសប្តាហ៍មុន ដោយសុំឱ្យកំពូលមហាសេដ្ឋីនានាដូចលោក Elon Musk ជាដើមចេញមុខជួយដោះស្រាយភាពស្រេកឃ្លានទូទាំងពិភពលោក ក្រោយពីបានសរសេរបង្ហោះបែបនេះម្ដងរួចមកហើយលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីដើមខែមុន។

លោក David Beasley បានអំពាវនាវឱ្យលោក Elon Musk និងលោក Jeff Bezos ដែលជាសហស្ថាបនិកក្រុមហ៊ុន Amazon.com Inc. ចេញមុខជួយដោះស្រាយបញ្ហាភាពស្រេកឃ្លានទូទាំងពិភពលោក ដោយអះអាងថា ប្រាក់៦ពាន់លានដុល្លារ អាចជួយសង្គ្រោះមនុស្សរហូតដល់ទៅ៤២លាននាក់មិនឱ្យស្លាប់ដោយភាពស្រេកឃ្លាន។

លោក Elon Musk បានសរសេរឆ្លើយតបលើ Twitter ថា “ប្រសិនបើកម្មវិធីស្បៀងអាហារពិភពលោកអាចរៀបរាប់លម្អិតអំពីរបៀបដែលប្រាក់៦ពាន់លានដុល្លារ អាចដោះស្រាយភាពស្រេកឃ្លានទូទាំងពិភពលោកបាន ខ្ញុំនឹងលក់ភាគហ៊ុនក្រុមហ៊ុន Tesla ភ្លាម ហើយធ្វើវាតែម្ដង”។

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោក Elon Musk កាលពីសប្តាហ៍មុនបានជាប់ក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូចដែលមានតម្លៃលើសពី១ទ្រីលានដុល្លារ។

យោងតាមសន្ទស្សន៍កំពូលមហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា លោក Elon Musk មានទ្រព្យសម្បត្តិសរុប្រមាណ៣១១ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៩ តុលា។ ដូចនេះ ប្រាក់៦ពាន់លានដុល្លារ គ្រាន់តែមួយចំនួនតូចនៃទ្រព្យសម្បត្តិរបស់លោកប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការរៀបរាប់លម្អិតពីសំណាក់កម្មវិធីស្បៀងអាហារពិភពលោកត្រូវតែធ្វើឡើងដោយបើកចំហ ដើម្បីឱ្យសាធារណជនមើលឃើញច្បាស់ពីរបៀបដែលប្រាក់៦ពាន់លានដុល្លារ នោះត្រូវបានចំណាយ៕ Aljazeera៕

តើការផ្ទេរសិទ្ឋកាន់កាប់ដីធ្លីតម្រូវឲ្យអ្នកត្រូវមានឯកសារអ្វីខ្លះ?

ដោយៈជេស៊ីកា

ភ្នំពេញៈ ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅក្រុង ឬជនបទដែលមានទំហំចាប់ពី៥០,០០០ម៉ែត្រការ៉េ ត្រូវតម្រូវឲ្យម្ចាស់អចលនទ្រព្យមានឯកសារ និងបំពេញនូវឯកសារមួយចំនូន។

ស្តង់ដារសេវា
ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ជីសម្រាប់ដី នៅក្រៅក្រុង ឬជនបទដែលមានទំហំចាប់ពី៥០,០០០ម៉ែត្រការ៉េឡើងទៅ
-តម្លៃសេវាអតិបរមាចំនួន ៤០០,០០០រៀល ក្នុង១លើក
–    រយៈពេលអតិបរមា១៥ថ្ងៃ (ថ្ងៃធ្វើការ)

តម្រូវការឯកសារ ដើម្បីទទួលបានសេវា
ដើម្បីទទួលបានសេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ជីស
ម្រាប់ដីក្រៅក្រុងឬជនបទ។

អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចជា
១.ពាក្យស្នើសុំ
២. អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ០១ច្បាប់
៣.សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ០២ច្បាប់
៤. ឯកសារបញ្ជាក់អត្តសញ្ញាណ (លីវ មេម៉ាយ ពោះម៉ាយ….)០១ច្បាប់
៥.សំបុត្រទិញលក់
៦.ឯកសារប្រវត្តិដី០១ច្បាប់
៧. បង្កាន់ដៃបង់ពន្ធ

ឆ្នេរកោះទន្សាយនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍យ៉ាងប្រណិតក្នុងពេលអនាគតខាងមុខនេះ

ដោយ: ម៉ាលីស

ខេត្តកែបៈ យោងតាមការចេញផ្សាយរបស់រដ្ឋបាល ខេត្តកែបបានអោយដឹងថា “បើទោះជាតំបន់ជាច្រើនយើងកំពុងអភិរក្ស ប៉ុន្តែតំបន់ខ្លះពិសេសដែនកោះមួយចំនួន បើមានគម្រោងអភិវឌ្ឍន៍ហើយនោះ យើងនឹងប្រែក្លាយតំបន់ខាងលើ ឱ្យក្លាយជាកន្លែងទេសចរណ៍ ប្រកបដោយសក្តានុពល។

ថ្លែងក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចែកអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្នុងពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវបានអភិវឌ្ឍន៍ ជាតំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុមហ៊ុនទ្រី ភាព គ្រុប (TRY PHEAP GROUP Co,.LTD) បានចាប់ដៃគូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយនេះឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។

លោកបន្តថា “ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិ ដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះ យើងក៏ត្រូវការអភិវឌ្ឍន៍ឱ្យក្លាយ ជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញ”។

យ៉ាងណាមិញឆ្នេរកោះទន្សាយ ដែលកំពុងធ្វើការអភិវឌ្ឍន៍ដោយក្រុមហ៊ុន ទ្រី ភា​ព គ្រុប ខូ.អិលធីឌី (TRY PHEAP GROUP Co,.LTD) ក្នុងពេលអនាគតខាងមុខ នឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណិត សម្រាប់បម្រើលើវិស័យទេសចរណ៍។

ដោយឡែក ចំពោះការដោះស្រាយផលប៉ៈពាល់ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផលលើឆ្នេរកោះទន្សាយ បើទោះជាមានពលរដ្ឋរស់នៅទីនោះ១០ឆ្នាំ ២០ឆ្នាំ៣០ឆ្នាំ ឬ១០០ឆ្នាំ ក៏ចាត់ទុកជាអ្នកអាស្រ័យផល ព្រោះថាតំបន់នេះជាដែនកោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយការដោះស្រាយនឹងធ្វើឡើងទៅតាមស្ថានភាពជាក់ស្តែង។

ជាមួយគ្នានេះ លោកសោម ពិសិដ្ឋ ក៏សំណូមពរបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើកោះទន្សាយ ត្រូវផ្តល់អទិភាព និងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ដែលកំពុងធ្វើការអភិវឌ្ឍន៍នៅទីនោះ៕

ក្រុមហ៊ុន Thai Airways នឹងលក់យន្តហោះជាង៤០គ្រឿងដោះស្រាយបញ្ហាសាច់ប្រាក់ដើម្បីបញ្ចៀសការក្ស័យធន

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc នឹងលក់យន្តហោះចំនួន៤២គ្រឿង ហើយកាត់បន្ថយកម្លាំងការងារស្ទើរតែ១ភាគ៣ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើយោងតាមប្រធានគណៈកម្មការ រៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុននេះបានប្រកាសកាលពីថ្ងៃច័ន្ទ ទី០១ វិច្ឆិកា។

ក្រុមហ៊ុនអាកាសចរណ៍ ដែលជួបបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង តាំងពីមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ទៅទៀតនេះ កំពុងឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីការពារពីការក្ស័យធន។

ទោះជាយ៉ាងណា លោក Piyasvasti Amranand ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញនេះនិយាយថា យន្តហោះដែលនឹងត្រូវលក់ ជាយន្តហោះចាស់ៗ និងស៊ីប្រេងច្រើន។ លោកបានបន្ថែមថា យន្តហោះចំនួន១៦គ្រឿង ដែលជួលពីគេនឹងត្រូវប្រគល់ឱ្យទៅគេវិញ។

បន្ទាប់ពីការលក់នេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងនៅសល់យន្តហោះតែ៥៨គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុន Thai Airways បានខាតបង់ប្រាក់ស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ មកម៉្លេះ។

លោក Piyasvasti Amranand បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងបន្ថែមជើងហោះហើរបន្ថែមទៀត ជាពិសេសពីអឺរ៉ុបនៅរយៈពេលប៉ុន្មានខែខាងមុខ នៅពេលស្ថានភាពធ្វើដំណើរធូរស្រាលឡើងវិញ។
កាលពីថ្ងៃច័ន្ទ ទី១ វិច្ឆិកា រដ្ឋាភិបាលថៃ បានបើកប្រទេសឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

លោក Piyasvasti Amranand លើកឡើងថា ក្រុមហ៊ុន Thai Airways នឹងកាត់បន្ថយចំនួនបុគ្គលិកពី២១.៣០០នាក់ មកនៅត្រឹម១៤.៥០០នាក់ នៅត្រឹមខែធ្នូ ឆ្នាំ២០២២។

លោកនិយាយថា ដើម្បីជួយដោះស្រាយបញ្ហាសាច់ប្រាក់ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបំពេញរាល់លក្ខខណ្ឌកិច្ចព្រមព្រៀង ឥណទាន២៥ពាន់លានបាត (ប្រមាណ៧៥០លានដុល្លារអាមេរិក) ដែលខ្លួនខ្ចីពីស្ថាប័នហិរញ្ញវត្ថុនានា ឱ្យបាននៅត្រឹមឆ្នាំក្រោយ ហើយកំពុងចរចាជាមួយរដ្ឋាភិបាល ដើម្បីស្នើសុំឥណទាន២៥ពាន់លានបាតបន្ថែមទៀត៕ Bangkok Post៕