ក្រុមហ៊ុន Thai Airways នឹងលក់យន្តហោះជាង៤០គ្រឿងដោះស្រាយបញ្ហាសាច់ប្រាក់ដើម្បីបញ្ចៀសការក្ស័យធន

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc នឹងលក់យន្តហោះចំនួន៤២គ្រឿង ហើយកាត់បន្ថយកម្លាំងការងារស្ទើរតែ១ភាគ៣ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើយោងតាមប្រធានគណៈកម្មការ រៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុននេះបានប្រកាសកាលពីថ្ងៃច័ន្ទ ទី០១ វិច្ឆិកា។

ក្រុមហ៊ុនអាកាសចរណ៍ ដែលជួបបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង តាំងពីមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ទៅទៀតនេះ កំពុងឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីការពារពីការក្ស័យធន។

ទោះជាយ៉ាងណា លោក Piyasvasti Amranand ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញនេះនិយាយថា យន្តហោះដែលនឹងត្រូវលក់ ជាយន្តហោះចាស់ៗ និងស៊ីប្រេងច្រើន។ លោកបានបន្ថែមថា យន្តហោះចំនួន១៦គ្រឿង ដែលជួលពីគេនឹងត្រូវប្រគល់ឱ្យទៅគេវិញ។

បន្ទាប់ពីការលក់នេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងនៅសល់យន្តហោះតែ៥៨គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុន Thai Airways បានខាតបង់ប្រាក់ស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ មកម៉្លេះ។

លោក Piyasvasti Amranand បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងបន្ថែមជើងហោះហើរបន្ថែមទៀត ជាពិសេសពីអឺរ៉ុបនៅរយៈពេលប៉ុន្មានខែខាងមុខ នៅពេលស្ថានភាពធ្វើដំណើរធូរស្រាលឡើងវិញ។
កាលពីថ្ងៃច័ន្ទ ទី១ វិច្ឆិកា រដ្ឋាភិបាលថៃ បានបើកប្រទេសឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

លោក Piyasvasti Amranand លើកឡើងថា ក្រុមហ៊ុន Thai Airways នឹងកាត់បន្ថយចំនួនបុគ្គលិកពី២១.៣០០នាក់ មកនៅត្រឹម១៤.៥០០នាក់ នៅត្រឹមខែធ្នូ ឆ្នាំ២០២២។

លោកនិយាយថា ដើម្បីជួយដោះស្រាយបញ្ហាសាច់ប្រាក់ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបំពេញរាល់លក្ខខណ្ឌកិច្ចព្រមព្រៀង ឥណទាន២៥ពាន់លានបាត (ប្រមាណ៧៥០លានដុល្លារអាមេរិក) ដែលខ្លួនខ្ចីពីស្ថាប័នហិរញ្ញវត្ថុនានា ឱ្យបាននៅត្រឹមឆ្នាំក្រោយ ហើយកំពុងចរចាជាមួយរដ្ឋាភិបាល ដើម្បីស្នើសុំឥណទាន២៥ពាន់លានបាតបន្ថែមទៀត៕ Bangkok Post៕

អ្នកជំនាញអចលនទ្រព្យៈកម្ពុជាមិនទាន់រំពឹងពីការហូរចូលវិនិយោគិនបរទេសភ្លាមៗមកកម្ពុជានៅឡើយទោះរដ្ឋាភិបាលប្រកាសបើកប្រទេសក្ដី

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាស ពីការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ និងអនុញ្ញាតឱ្យវិនិយោគិន ក៏ដូចជា ទេសចរបរទេសចូលមកក្នុងប្រទេសកម្ពុជាផងដែរ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យវិញ ត្រូវបានអ្នកជំនាញលើកឡើងថា នឹងមិនទាន់អាចទាក់ទាញពួកគេចូលមកកម្ពុជាភ្លាមៗនៅឡើយទេ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី រៀលធីលោកឌឹត ចណ្ណាបានឱ្យដឹងតាម​ទូរស័ព្ទកាលពីថ្ងៃទី១ វិច្ឆិកាកន្កងមកថា ការប្រកាសបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជារឿងមួយល្អ និងជារឿងដែលវិនិយោគិន ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំផងដែរ។ ប៉ុន្តែភ្លាមៗយើងមិនទាន់រំពឹង ពីការចូលរបស់វិនិយោគិនបរទេសកម្ពុជានោះទេ ដោយសារតែកត្តាមួយចំនួន។ អ្វីដែលយើងគិតនោះគឺវិនិយោគិនក្នុងស្រុកនៅតែសំខាន់ និងបន្តដាក់ទុនវិនិយោគនៅក្នុងវិស័យនេះ។

លោកបន្តថា “វិនិយោគិនក្នុងស្រុក គាត់មានជំនឿចិត្តជាងមុន និងហ៊ានបញ្ចេញទុនច្រើនជាងមុន ហើយវិនិយោគិនបរទេស ដែលមាននៅក្នុងស្រុកស្រាប់ ក៏នឹងបង្កើនទុន និងសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដែរ”។

លោកបន្តថា វិនិយោគិនបរទេស នឹងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ប៉ុន្តែវាត្រូវការពេលវេលាបន្តិច បើទោះបីជាកម្ពុជាអនុញ្ញាតឱ្យបរទេសវ៉ាក់សាំងចូលមកក្នុងប្រទេសយើងក្ដី។ ប្រទេសខ្លះនៅបន្តរឹតបន្តឹង ចំពោះការហូរចូលអ្នកពីក្រៅប្រទេសដដែល ដូច្នេះអ្នកវិនិយគិនដែលមកកម្ពុជាហើយ ពេលត្រូវត្រលប់ទៅប្រទេសគេវិញតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលណាមួយ ដូច្នេះហើយទើបគេមិនទាន់ចេញក្រៅប្រទេសបាននៅឡើយ ។

លោកបន្តថា “បើសិនជាប្រទេសជាច្រើន បានបើកទូលាយចំពោះការចេញចូលប្រទេស ដោយមិនមានការចត្តាឡីស័កយូរថ្ងៃទេ ពួកគាត់ប្រាកដជាចង់មកកម្ពុជាច្រើនឬចង់ចេញក្រៅប្រទេសច្រើនដើម្បីស្វែងរកការវិនិយោគ ជាក់ជាមិនខានឡើយ”។

លោកចណ្ណាបានមានប្រសសាន៍បន្ថែមថា ទោះបីជាឆ្នាំនេះ មិនទាន់មានវិនិយោ​គិនមកភ្លាមៗក្ដី តែវិនិយោគិនក្នុងស្រុក ក៏គួរតែត្រៀមខ្លួនឱ្យរួចស្រេច ដើម្បីស្វាគមន៍និងសម្រួល ដល់ការវិនិយោគរបស់វិនិយោគិនបរទេស ដែលនឹងចូលកម្ពុជានៅពេលអនាគត ។ ការត្រៀមខ្លួនដូចជាត្រៀមទីតាំង លក្ខខណ្ឌគតិយុត្តិនិងកិច្ចការមួយចំនួនទៀត។

ជាមួយគ្នានេះអ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២១នេះ វិនិយោគិនបរទេសទំនងជាមិនទាន់អាចចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាបាននៅឡើយទេ ដូច្នេះអ្នកវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសក្នុងឆ្នាំរហូតដល់ដាច់ឆ្នាំ អាចជាអ្នកវិនិយោគក្នុងស្រុកច្រើន ។

អ្នកនាងបន្តថា “នៅឆ្នាំ២០២២ខាងមុខ វិនិយោគិនបរទេសអាចនឹងចូលមករកការវិនិយោគនៅកម្ពុជាឡើងវិញ ក្នុងករណីមេរោគកូវីដ១៩មានភាពធូរស្រាល”៕

មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់ប្រមាណ៤០០ម៉ែត្រលើទីក្រុងកោះពេជ្របានបន្តពន្យាពេលសាងសង់

ដោយៈជេស៊ីកា

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម កំពស់ប្រមាណ៤០០ម៉ែត្រ ស្ថិតនៅតំបន់ផ្សាររាត្រី នៃទីក្រុងកោះពេជ្របានពន្យាពេលសាងសង់ ខណៈគ្រឿងចក្រជាច្រើនត្រូវបានបញ្ឈរទុកជ្រោងច្រាង។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍៍ឲ្យដឹងថា ការដ្ឋានគំរោងនេះមិនមានសកម្មភាពនោះទេ ពួកគេអាចពន្យាពេលសាងសង់គម្រោងដ៏ធំនេះ ដោយយើងមិនដឹងពួកគេ នឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ។

គម្រោងនេះស្ថិតនៅចំណុចផ្សាររាត្រី កន្លែងសំរាប់កុមារលេងកំសាន្តនៅពេលយប់ ដែលបច្ចុប្បន្នមជ្ឈមណ្ឌលកំសាន្តនេះ ត្រូវបានរើទៅកាន់ទីក្រុងរណបជ្រោយចង្វារ ក្បែរស្ពានជ្រោយចង្វារ។

លោកទូច សំណាងបានឲ្យដឹងនាពេលកន្លងមកថា តាមលោកដឹងគំរោងនេះ គ្រោង​សាងសង់អាគារជាច្រើន ក្នុងនោះអគារមេក្នុងគំរោងនេះ មានកំពស់រហូតដល់ជាង​៤០០ម៉ែត្រ ប៉ុន្តែយ៉ាងណាលោកមិនបញ្ជាក់ពីព៌តមានលំអិតនោះទេ។

យ៉ាងណាកាលពីឆ្នាំចុងឆ្នាំ២០១៩កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអនុម័តគម្រោងនេះរួចហើយ ដោយមានទំហំទឹកប្រាក់វិនិយោគជាង១៣០០លានដុល្លារអាមេរិក ដែលជាគំរោងវិនិយោគដោយក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន។

យ៉ាងណាក៏ដោយយើងជូនពរគំរោងនេះ ចាប់ផ្តើមសាងសង់ឆាប់ៗ និងទទួលបានជោគជ័យជាជាងព័ទ្ឋរបង និងទុកគ្រឿងចក្រចោលបែបនេះ៕

បើសិនជាការបំបែកក្បាលដីមិនបានត្រឹមត្រូវទៅឱ្យតិថិជននឹងប្រឈមហានិភ័យអ្វីខ្លះ?

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជារឿយៗការទិញ-លក់ដីពុះឡូតិ៍ តែងត្រូវបានអ្នកជំនាញ ក៏ដូចជាមន្រ្តីជាន់ខ្ពស់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីប្រកាស និងព្រមានជាហូរហែរដល់អ្នកទិញ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ ជៀសវាងកើតមានហានិភ័យនានា ដែលប្រាសចាកពីច្បាប់អនុញ្ញាត ជាពិសេស​ការបំបែបក្បាលដី និងចេញប្លង់កម្មសិទ្ធិស្រ​ប​ច្បាប់មិនបានត្រឹមត្រូវតែម្ដង។

តើការបំបែកក្បាលដី ឬចេញប្លង់កម្មសិទ្ធិខុសនីតិវិធីច្បាប់ នឹងកើតមានបញ្ហាបែបណា?
អ្នកជំនាញផ្នែកលក់ដីឡូតិ៍នៅស្រុកអង្គស្នួល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលជាតំបន់កំពុងមានការផុសផុលយ៉ាងខ្លាំង លើការពុះដីឡូតិ៍លក់ បានមានប្រ​សាសន៍ឲ្យដឹងថា ជាទូទៅចំពោះការពុះដីឡូតិ៍លក់ ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍត្រូវទទួលខុសត្រូវ ទៅលើការរៀបចំឯកសារស្របច្បាប់ ទៅឱ្យអតិថិជនរបស់ខ្លួន ដែលក្នុងនោះការបំបែកក្បាលដី ឬការរៀបចំឯកសារស្នើសុំប័ណ្ណ ម្ចាស់កម្មសិទ្ធិស្របច្បាប់ ដែលទទួលស្គាល់ ដោយក្រសួងគឺជារឿងសំខាន់បំផុត ហើយវាក៏ជាការបង្កើនទំនុកចិត្តដល់អតិថិជនផងដែរ។

ការរៀបចំឯកសារពាក់ព័ន្ធ នឹងការស្នើសុំប័ណ្ណកម្មសិទ្ធិ (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ) ត្រូវមានការទទួលស្គាល់ពីអជ្ញាធរ ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅរហូតដល់ថ្នាក់ខេត្ត (មន្ទីរ) ទើបហៅថាស្របច្បាប់ពេញលេញ។

កាលពីមុនការរៀបចំឯកសារស្នើសុំ គឺមានភាពងាយស្រួល ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩ រហូតមកហាក់មានភាពពិបាកក្នុងការស្នើសុំ រហូ​តមានក្រុមហ៊ុនពុះដីឡូតិ៍មួយចំនួនបានរំលងពីនីតិវិធី ឬចេញលិខិតប្រាស់ចាកពីច្បាប់ ទៅឱ្យអតិថិជនរបស់ខ្លួន(ឆបោក) ដែលធ្វើយ៉ាងណាឱ្យការលក់របស់ខ្លួន ទទួលបានជោ​គ​​ជ័យ ទៅតាមគម្រោង ដែលប្រការនេះវានឹងផ្តល់ភាពលំបាក ទៅដល់អតិថិជននៅថ្ងៃអនាគត។

លោកឧកញ៉ានួន រិទ្ធី អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានលើកឡើងផងដែរថា ភាគច្រើនអ្នកទិញ មិនបានដឹងច្បាស់ពីបញ្ហាផ្លូវច្បាប់នោះទេ ដែលវាក៏ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលជាអ្នកអភិវឌ្ឍន៍ទាំងស្រុង ហើយចំពោះក្រុមហ៊ុនមួយចំនួន ដែលមិនមានលទ្ធភាព ក្នុងការរៀបចំឯកសារ ក្នុងការស្នើសុំបំបែកក្បាលដី និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិឱ្យអតិថិជរបស់ខ្លួន អាចបណ្តាលមកពីក្រុមហ៊ុនទាំងនោះ មិនបានចុះបញ្ជីស្របច្បាប់នៅឡើយ ហើយប្រកាសលក់ពុះដីឡូតិ៍បែបអាណាធិបតេយ្យ ដែលប្រការនេះវាបង្កហានិភ័យខ្ពស់ ដល់អតិថិជននៅថ្ងៃអនាគត ឬអាចឈានដល់ការខាតបងទ្រព្យទាំងស្រុង។

លោកបន្តថា “អតិថិជនចាំបាច់ត្រូវស្វែងយល់ ពីកត្តាផ្លូវច្បាប់ពាក់ព័ន្ធមួយចំនួនមុននឹងសម្រេចចិត្ត ចំណាយលុយទិញដីឡូតិ៍ទាំងនោះ ដូចជា សួរនាំឱ្យដឹងច្បាស់ថា តើក្រុមហ៊ុន ដែលជាអ្នកលក់មានចុះបញ្ជីត្រឹមត្រូវឬទេ ? តើក្រុមហ៊ុនមានអាជ្ញាប័ណ្ណ ដែលទទួលស្គាល់ដោយក្រសួង និងមានជាប់ពាក់ព័ន្ធទៅនឹងបណ្ដឹងឬទេ?”។

លោកបន្តថា “ជាមួយគ្នានេះអតិថិជនក៏ត្រូវដឹងពីប្រវត្តិដី រួមជាមួយនឹងការស្វែងយល់ពីប្លង់គោលរប​ស់ក្រុមហ៊ុនស្របតាមគោលការណ៍ និងសេចក្ដីជូនដំណឹង (ស,ជ,ណ) របស់ក្រសួងជាដើម ដូចជាទំហំផ្លូវ ត្រូវទុកយ៉ាងយ៉ាងតិច៨ម៉ែត្រ មានបណ្តាញអគ្គិសនី មានប្រពន្ធបង្ហូរទឹកត្រឹមត្រូវ ដែលទាំងអស់នេះ អតិថិជនត្រូវតែទាមទារស្វែងយល់ឱ្យបានលម្អិត ហើយអ្វីដែលសំខាន់ តើតំបន់អភិវឌ្ឍដែលពុះដីឡូតិ៍ មានជាប់ពាក់ព័ន្ធទៅនឹងគម្រោងប្លង់មេរបស់ក្រសួងដែរឬទេ ដើម្បីចៀសវាងមានបញ្ហាទៅថ្ងៃក្រោយ”៕

សមាគមអចលនទ្រព្យសកលចាប់ផ្តើមពង្រឹងការរៀបចំរចនាសម្ព័ន្ឋក្រុមថ្នាក់ដឹកនាំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សមាគមអចលនទ្រព្យសកល (GRA) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិ​បត្តិជាលើកដំបូង ដើម្បីពង្រឹងរចនាសម្ព័ន្ឋសមាគមឲ្យបានគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ សមាគមអចលនទ្រព្យសកល-រាជធានី ខេត្ត ក្រុង អំពីសកម្មភាពសមាគមប្រចាំខែ និងលើកទិសដៅការងារមនុស្សធម៌ ការងារលើកស្ទួយស្រ្តី ការដោះស្រាយវិវាទដីធ្លី និងកិច្ចការផ្សេងៗរបស់សមាគម។

លោកបន្តថា “សមាគមមានគោលដៅពង្រីកសាខានៅគ្រប់រាជធានី ខេត្ត និងពង្រី​កការិយាល័យនៅក្រៅប្រទេសផងដែរ ដើម្បីពង្រីកការផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជា និងទាក់ទាញលំហូរទុនវិនិយោគមកកម្ពុជា ឲ្យបានកាន់តែច្រើន”។

លោកឧកញ៉ាសំ សុខនឿនបានបន្តថា “យើងមានគោលដៅគាំទ្រគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ច តាមរយៈការធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរ ពិសេស​ទាក់ទាញលំហូរទុនពីក្រៅប្រទេស ចូលមកកាន់កម្ពុជាឲ្យបានច្រើននាពេលអនាគត ដែលវាជាការចូលរួមកាត់បន្ថយចំណាកស្រុក និងផ្តល់ការងារដល់ប្រជាជនក្នុងប្រទេសឲ្យបានកាន់តែច្រើនបន្ថែមទៀត៕

ការជន់លិចភាគខាងត្បូងរាជធានី អ្នកនាំពាក្យសាលាក្រុងភ្នំពេញមិនសប្បាយចិត្ត ការលើកឡើងរបស់លោកវណ្ណ ម៉ូលីវណ្ណនៅតែជាប្រធានបទក្តៅ

         ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីគេហទំព័រPropertyarea.asia បានចេញផ្សាយអត្ថបទពីរទាក់ទងនឹងការជន់លិចភាគខាងត្បូងរាជធានី និងទស្សនរបស់លោកស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ ដែលជម្រុញឲ្យមានការអភិវឌ្ឍន៍នៅភាគខាងត្បូងក្រុងភ្នំពេញ បានក្លាយជាប្រធាន​បទក្តៅ ដែលមានការបញ្ចេញមតិចម្រុះជាច្រើនលើគេហទំព័រនេះ។

តាមពិតតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិតជាលិចទឹកមែន ប៉ុន្តែមិនលិចគ្រប់ផ្នែកនោះទេ ដោយតំបន់ស្ថិតនៅក្បែរព្រលានយន្តហោះថ្មី និងប៉ែកខាងឆ្វេងដៃ(គិតចេញពីរាជធានីភ្នំពេញ) ដែលស្ថិតនៅប្របផ្លូវក្រវ៉ាត់ក្រុងទី៣មិនបានលិចទឹកទេ តំបន់ដែលមានការលិច មាននៅក្នុងមូលដ្ឋាននៃទឹកដីខ័ណ្ឌដង្កោភាគច្រើន។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងតំបន់នោះមួយចំនួន បានទទួលឥទ្ធិពលពីគ្រោះទឹកជំនន់នេះ ជាពិសេសនោះក៏មានអ្នកវិនិយោគមួយចំនួន កំពុងរារែកក្នុងការដាក់ទុនវិនិយោគប៉ែកខាងត្បូង ប៉ុន្តែសម្រាប់ភាគីខាងអាជ្ញាធរវិញ អ្នកនាំពាក្យសាលាសាលារាជធានីភ្នំពេញ បានលើកឡើងថា ទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុនោះ វាមិនអាចទៅវាយតម្លៃដល់សេដ្ឋកិច្ចបានទេ។

លោកម៉េត មាសភក្ដីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ វិច្ឆិកានេះថា ទឹកជំនន់នៅរយៈពេលប៉ុន្មានថ្ងៃមុនោះគឺមានរយៈខ្លីប៉ុណ្ណោះ ពោលគឺត្រឹមតែ២ឬ៣ថ្ងៃទេ។ ដូច្នេះយើងមិនអាចទៅវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ច ឬក៏បង្កជាឥទ្ធិពលអាក្រក់សេដ្ឋកិច្ចបានដែរ ។

លោកនិយាយថា “ទឹកជំនន់ប៉ុន្មានថ្ងៃមុននោះ គឺលិចតែ៣សង្កាត់ប៉ុណ្ណោះនៅក្នុងខណ្ឌដង្កោ ហើយនៅក្នុងសង្កាត់ទាំងបីនោះ ក៏មិនមែនលិចគ្រប់ភូមិដែរ គឺមានភូមិតិចតួចប៉ុណ្ណោះដែលបានលិច ដូច្នេះវាមិនបង្កជាផលអាក្រក់ដល់ការវិនិយោគ ឬសតិអារម្មណ៍របស់វិនិយោគិនឡើយ”។

ដោយឡែកលោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ យើងឃើញថារងគ្រោះ២ឆ្នាំជាប់គ្នាហើយ ហើយបើសិនជាទឹកជំនន់នេះ នៅតែបន្តលិចលង់នៅឆ្នាំក្រោយៗទៀត វានឹងអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសតិអារម្មណ៍របស់ពលរដ្ឋ ក្នុងការផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ប៉ែកខាងត្បូង។ តែសម្រាប់ទឹកជំនន់ ដែលមានរយៈពេលខ្លីវាមិនអាចប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនោះទេ។

បើយើងក្រលេកទៅមើលសន្ទុះ នៃការវិនិយោគអចលនទ្រព្យ នៅតំបន់ប៉ែកខាងត្បូងភ្នំពេញ ទាំងគម្រោងវិនិយោគឯកជន និងគម្រោងវិនិយោគរបស់រដ្ឋឃើញថា កំពុងតែមានភាពមមាញឹក ដោយវិនិយោគិនជាតិ និងអន្តរជាតិបានបន្តដាក់ទុនអនុវត្តន៍គម្រោងរបស់ខ្លួនទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ។

គម្រោងដែលស្ថិតនៅប៉ែកខាងត្បូង និងទាក់ទាញដល់ការវិនិយោគផ្សេងៗទៀតរួមមាន គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គម្រោងផ្លូវក្រវ៉ាត់ក្រុង និងគម្រោងស្ថាបនាផ្លូវសំខាន់ៗ ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តតាកែវ កំពត និងតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀត។ តាមរយៈគម្រោងរដ្ឋទាំងនេះ បានទាក់ទាញនូវគម្រោងវិនិយោគឯកជាច្រើន ជាពិសេសលើតំបន់លំនៅឋាននិងពាណិជ្ជកម្ម ដោយមានវិនិយោគជាច្រើនបានបោះទុនរាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ទោះកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី៕

Oil drops on China fuel reserves release; OPEC+ meeting in view

TOKYO : Oil prices dropped on Monday as China’s release of gasoline and diesel reserves eased concerns over tight global supply, while investors cashed in ahead of a Nov. 4 meeting of major crude producers that could increase future production targets.

Brent crude futures dropped 29 cents, or 0.4per cent, to US$83.43 a barrel by 0351 GMT, after gaining 6 cents on Friday.

U.S. West Texas Intermediate (WTI) crude futures slid 40 cents, or 0.5per cent, to US$83.17, having risen 76 cents on Friday.

The drops came after China said in a rare official statement that it had released reserves of the two fuels to increase market supply and support price stability in some regions.

“Behind the selling was China’s release of fuels reserves, which reflected Beijing’s intention to stabilise oil prices, just like coal prices,” said Chiyoki Chen, chief analyst at Sunward Trading.

“Also, investors took profits ahead of an OPEC+ meeting,” Chen said.

All eyes are on the Nov. 4 meeting of the Organization of the Petroleum Exporting Countries (OPEC), Russia and their allies, together called OPEC+, with analysts expecting them to stick to a plan to add 400,000 barrels per day of supply in December.
Money managers cut their net long U.S. crude futures and options positions in the week to Oct. 26, the U.S. Commodity Futures Trading Commission (CFTC) said on Friday.

Oil prices rallied to multi-year highs last week, helped by the decision by OPEC+ to maintain its planned output increase rather than raising it on global supply concerns.

U.S. President Joe Biden on Saturday urged major G20 energy producing countries with spare capacity to boost production to ensure a stronger global economic recovery as part of a broad effort to pressure OPEC+ to increase oil supply.

But Iraq’s state oil marketing company, SOMO, said on Saturday Iraq sees no need to take any decision to increase its production capabilities beyond what has already been planned for OPEC countries.

“Investors will likely resume buying after confirming the OPEC+ decision on Thursday,” said Hiroyuki Kikukawa, general manager of research at Nissan Securities.
A Reuters poll showed that oil prices are expected to hold near US$80 as the year ends, as tight supplies and higher gas bills encourage a switch to crude for use as a power generation fuel.

Spurred by rising oil prices, U.S. energy firms added oil and natural gas rigs for a 15th month in a row in October, taking them to the highest since April 2020, energy services firm Baker Hughes Co said on Friday.

Exxon and Chevron are looking to add drilling rigs in the Permian shale basin after sharply cutting crews and output in the region last year, the companies said Friday.

Source: Reuters

លោកខេនឡូបង្ហាញពីយុទ្ធសាស្ត្រជំនះឧបសគ្គពីវិបត្តិកូវីដ១៩សម្រាប់អាជីវកម្ម អចលនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២១ កម្ពុជាបានជួបវិបត្តិកាន់តែធ្ងន់ពីវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ដល់អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះដែរក៏មានវិស័យអចលនទ្រព្យផងដែរ ប៉ុន្តែក៏មានម្ចាស់ក្រុមហ៊ុនមួយចំនួន បានតស៊ូជំនះឧបសគ្គឆ្លងកាត់ពីវិបត្តិនេះ ដោយឈរជើងបានរឹងមាំដដែល។

លោកខេន ឡូសហគ្រិនអចលនទ្រព្យមួយរូប នៅក្នុងប្រទេសបានចែករំលែកពីយុទ្ធសាស្ត្រ និងគន្លឹះសំខាន់ៗរបស់ខ្លួន ក្នុងការតស៊ូជាមួយនឹងបញ្ហា និងវិបត្តិកូវីដ១៩ រហូតឆ្លងកាត់មកដល់ដំណាក់កាលពេលនេះ ដោយរដ្ឋាភិបាលក៏បានប្រកាសបើកប្រ​ទេសឡើងវិញបណ្ដើរៗ ។

លោកខេន ឡូនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury 21 Imperial Realty បានឱ្យដឹងផងដែរថា នៅពេលដែលចាប់ផ្ដើមផ្ទុះជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ លោកបានព្យាករណ៍ថា នឹងមានផលប៉ះពាល់កាន់តែខ្លាំងជាងឆ្នាំ២០២០កន្លងទៅ ដូច្នេះក្នុងអំឡុងពេលនោះ ប្រតិបត្តិការរបស់ក្រុមហ៊ុនយើង គឺធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតដោយមិនមានរុះរើ ឬក៏ពង្រីកទីផ្សារខ្លាំងនោះទេ តែយើងរកមធ្យោបាយធ្វើយ៉ាងណាត្រូវឈរជើងឱ្យនឹងនៅលើទីផ្សារ។

លោកបន្តថា “ក្នុងអំឡុងពេលនោះ យើងស្វះស្វែងរកហិរញ្ញវត្ថុពីប្រភពនានា ដើម្បីឱ្យប្រតិបត្តិការកក្រុមហ៊ុនយើង បានដើរទៅមុខដោយសន្សឹមៗ ដោយមិនបង្ខំនោះឡើយ”។

លោកបន្តថា បើសិនជាក្នុងដំណាក់កាលដ៏លំបាកនោះ យើងបិទក្រុមហ៊ុនឬផ្អាកសកម្មភាព ពេលនោះនឹងធ្វើឱ្យបុគ្គលិកយើង ក៏មានផលលំបាក។ ដូច្នេះនៅពេលដែលមានជំងឺកូវីដ១៩ កើតឡើងយើងបានត្រៀមហិរញ្ញវត្ថុរបស់យើង សម្រាប់ត្រៀមទុកទ្រទ្រ​ង់រយៈពេលវែង ទើបធ្វើឱ្យយើងអាចឈរជើងមកដល់សព្វថ្ងៃនេះ។

លោកបន្តថា យើងបានរកហិរញ្ញប្បទានពីធនាគារ និងប្រភពមួយចំនួនទៀត សម្រាប់មកប្រើប្រាស់ និងដោះស្រាយបញ្ហានៅពេលជួបបញ្ហា។

យ៉ាងណាក្ដីមកដល់ពេលនេះ រដ្ឋាភិបាលក៏បានប្រកាសបើកប្រទេសឡើងវិញបណ្ដើរៗ ដែលអាចធ្វើឱ្យវិស័យទ្រទ្រង់សេដ្ឋកិច្ច មានសញ្ញាវិជ្ជមានឡើងវិញ ។ លោកខេនឡូ បានមានប្រសាសន៍ផងដែរថា សម្រាប់ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលវានឹងផ្ដល់ផលវិជ្ជមាន ចំពោះសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំថ្មីឆ្នាំ២០២២ខាងមុខ ។

លោកបន្តថា “យើងមើលឃើញថាចាប់តាំងពីបុណ្យភ្ជុំបិណ្ឌរួចមក សកម្មភាពសេដ្ឋកិច្ចមួយចំនួនក៏បានប្រសើរ ជាក់ស្ដែងចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ចាប់ផ្ដើមកកស្ទះបណ្ដើរៗ ហើយសកម្មភាពអាជីវករនានាក្នុងរាជធានី ក៏ដូចជាតាមបណ្ដាខេត្តក៏ចាប់ផ្ដើមកក្រើកឡើងវិញផងដែរ”។

លោកបន្ថែមថា នៅពេលដែលរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ យើងមើលឃើញថាប្រជាពលរដ្ឋជាច្រើន បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីបើកអាជីវកម្មរបស់គាត់ឡើងវិញដែរ។ សម្រាប់វិស័យអចលនទ្រព្យវិញក៏ដូចគ្នាដែរ យើងរំពឹងថានឹងមានសន្ទុះនៃការវិនិយោគ ហើយវិនិយោគិនអចលនទ្រព្យ ក៏នឹងចាប់ផ្ដើមបង្កើនសក​ម្មភាពចាស់ៗឡើងវិញជាមួយនឹងសកម្មភាពថ្មីរបស់ខ្លួនផងដែរ៕

ឧកញ៉ាភិរម្យ វិចិត្រដារ៉ាបង្ហាញពីវិធីសាស្ត្រនៃការឈានឡើងសម្រាប់ជីវិត

ដោយ: ម៉ាលីស

ភ្នំពេញៈ ក្នុងវិថីជីវិតមុនមកដល់នូវភាពភាពជោគជ័យ របស់ម្ចាស់អាជីវកម្មនីមួ​យ​ៗ តែងមានរឿងរារ៉ាវបង្កប់ជាច្រើន ទាក់ទងនឹងភាពជោគ័យនិងបរាជ័យ។ ថ្ងៃនេះយើងនឹងជំរាបជូននូវវិធីសាស្ត្រ នៃការឈានឡើងមូលដ្ធាននៃជិវិតរបស់លោក ឧកញ៉ាភិរម្យ វិចិត្រ ដារ៉ា ថាតើមានការវិវត្តយ៉ាងដូចម្តេច?។

យោងតាមកិច្ចសំភាសពិសេសជាមួយលោកឧកញ៉ា វិចិត្រដារ៉ា ដែលជាអគ្គនាយកក្រុមហ៊ុន វិចិត្រ ដារ៉ា គ្រុប ជាក្រុមហ៊ុនអភិវឌ្ឍលើភ្នែកអចលនទ្រព្យ នាថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅ លោកបានចែករំលែក និង រៀបរាប់ពីដំនើរជីវិត របស់លោកថា លោកបានបញ្ចប់ថ្នាក់ វិទ្យាល័យឆ្នាំ២០០១ ហើយក៏ចាប់ផ្តើមក្នុងការងារតែម្តង ដោសារជីវភាពខ្វះខាត ហើយជីវិតគ្រួសារបែកបាក់ ដោយឪពុកម្តាយរបស់លោកចែកផ្លូវគ្នា លោកបានតស៊ូជំនះរាល់ឧបសគ្គទាំងនេះផងដែរ។

លោកបន្តថា កាលពីពេលដែលលោកបម្រើការងារដំបូង នៅឆ្នាំ២០០១ គឺលោកជាបុគ្គលិក ក្នុងក្រុមហ៊ុនអចលនទ្រព្យផ្នែកសេវាកម្មជួល នៅសង្កាត់បឹងកេងកង ដែលលោកបានទទួលបានប្រាក់ខែ ត្រឹម៣០$ ប៉ុណ្ណោះក្នុង១ខែ។

បន្ទាប់ពីលោកប្រលោកក្នុងការងារបានជាង១ឆ្នាំ លោកក៏ចាប់ផ្តើមបើកក្រុមហ៊ុនខ្លួនឯងវិញម្តង តែលោកមិនបានទទួលជោគជ័យឡើយនាពេលនោះ បន្ទាប់ពីបរាជ័យ លោក ក៏វិលមកចូលបម្រើការងារបន្តទៀត ហើយប៉ុន្មានឆ្នាំក្រោយ លោកក៏បានបើកក្រុមហ៊ុនម្តងទៀត ដែលជាក្រុមហ៊ុននាំចេញ និងនាំចូលខាងផ្នែកបរិក្ខារពេទ្យវិញម្តង។

ជាមួយគ្នានេះ លោកនៅតែបន្តវិនិយោគ ទៅលើអចលនទ្រព្យបណ្តើរៗផងដែរ រហូតដល់ឆ្នាំ២០១៧ លោកបានអភិវឌ្ឍលើគំរោងអចលនទ្រព្យតែម្តង ដែលសាងសង់ជាផ្ទះលក់និងដីលំហែរ ។

លោកឧកញ៉ាបានបន្តរំលឹកឡើងវិញថា ការបើកអាជីវកម្មដំបូង ការគ្រប់គ្រងមិនទាន់ត្រឹមត្រូវ ជាពិសេសខាងផ្នែកហិរញ្ញវត្ថុរបស់លោក មិនមានការគ្រប់គ្រងបានល្អ រួមផ្សំបរិបទ នែការរីករាលាលនៃវីរុសSARផងនោះ ដែលនាំអោយជនបរទេសពិបាកធ្វើដំនើរទៅមក ដូចនេះក្រុមហ៊ុនលោកក៏ទទួលបរាជ័យ។ បន្ទាប់ពីបរាជ័យពេលនោះ លោកធ្លាប់ទទួលការមិនអោយតំលៃពីមនុស្សមួយចំនួនជំវិញខ្លួន និងការបាក់ទឹកចិត្តខ្លះដែរ។

លោកបានបង្ហើបអោយដឹងថា សព្វថ្ងៃក្រុមហ៊ុនអចលនទ្រព្យរបស់លោក មានការឈានឡើង ដោយសារក្រុមហ៊ុនរបស់លោក ប្រកាន់គោលការណ៍ ឈរលើភាពស្មោះត្រង់ គ្រប់គ្រងធនធានមនុស្សបានល្អ និងមើលលើសកត្តានុពល និងឱកាសរីកចំរើនជាមួយប្រទេសជាតិ ក៏ដូចជាកេរ្តិ៍ឈ្មោះ និងវឌ្ឍនភាពនៃសមត្ថភាពផងដែរ ដែលជាទំនុកចិត្តមួយ ធ្វើអោយលោកមានដៃគូរសហការ ទាំងជាជនជាតិខ្មែរ និងបរទេសជាច្រើនផងដែរ។

ឯសព្វថ្ងៃទោះជាវិបត្តកូវីតក៏ដោយ ទោះជាបញ្ហារអាក់រអួលបន្តិច ដែលកើតឡើងជាទូទៅសំរាប់បណ្តាអាជីវកមុមទាំងអស់នៅកម្ពុជា តែក៏ជាឱកាសលោកអាចប្រមូលទិញអចនទ្រព្យបានច្រើនផងដែរ។ ដូចនេះលោកចាត់ទុកថា “រាល់បញ្ហាតែងតែមានបង្កប់នូវឱកាស”។

លោកក៏មានប្រសាសន៍បានផ្តាំផ្ញើរថា ចង់មានជោគជ័យក្នុងវិស័យអចលនទ្រព្យជានិរន្តភាព ដោយសារយើងមិនអាចប៉ានស្មានថា មានហេតុការណ៍អ្វីកើតឡើងទេ ដូចនេះយើងត្រូវប្រឹងអោយអស់លទ្ធភាព និងល្អបំផុត ហើយពិនិត្យលើ៣ចំនុចដូចជា ទី១-ទីតាំងភូមិសាស្ត្រអោយបានត្រឹមត្រូវ និងយើ់ដឹងពីផែនការមេ របស់រដ្ធាភិបាល ទី២- ផ្តោតលើគុណភាពសាងសង់អោយបានត្រឹមត្រូវ ព្រោះវានឹងផ្តល់កេរ្តិ៍ឈ្ឦោះល្អសំរាប់ក្រុមហ៊ុម និងទី៣-ត្រូវផ្តល់ជូនភាពងាយស្រួលដល់អតិថិជនគោលដៅ ដូចជាផ្តល់ផ្តល់សេវាបង់រំលោះផ្សេងៗជាដើម៕

ប្រេងធ្លាក់ថ្លៃហើយ ក្រោយពីប្រទេសចិនបញ្ចេញស្តុកប្រេងសាំង និងប្រេង ម៉ាស៊ូតរបស់ខ្លួន

ដោយៈសុខុម

ប្រទេសចិន: ប្រេងបានធ្លាក់ថ្លៃហើយនៅថ្ងៃច័ន្ទ ទី១ វិច្ឆិកា បន្ទាប់ពីប្រទេសចិន ប្រកាសថា ខ្លួនបានបញ្ចេញស្តុកប្រេងសាំង និងប្រេងម៉ាស៊ូតដើម្បីជំរុញការផ្គត់ផ្គង់ដល់ទីផ្សារ ខណៈពេលបណ្ដាវិនិយោគិន កំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំ OPEC+ នៅថ្ងៃទី៤ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ។

ទីភ្នាក់ងារជាតិគ្រប់គ្រងស្តុកស្បៀងអាហារ និងស្តុកទំនិញជាយុទ្ធសាស្ត្រ (National Food and Strategic Reserves Administration) របស់មហាយក្សចិន បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ប្រទេសចិន បានបញ្ចេញស្តុកប្រេងឥន្ធនៈទាំង២នេះ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់ទីផ្សារ និងដើម្បីរក្សាស្ថិរភាពតម្លៃក្នុងតំបន់មួយចំនួន។

ប្រេងឆៅក្នុងទីផ្សារអង់គ្លេស បានធ្លាក់ថ្លៃ២០សេន ឬស្មើនឹង០,២%មកនៅត្រឹម៨៣,៥២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ៦សេនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ទន្ទឹមនេះប្រេងឆៅក្នុងទីផ្សារអាមេរិក បានធ្លាក់ថ្លៃ៣៧សេន ឬស្មើនឹង០,៤%មកនៅត្រឹម៨៣,២០ដល្លារអាមេរិក ក្នុងមួយបារ៉ែល ក្រោយឡើងថ្លៃ៧៦សេននៅក្នុងថ្ងៃដដែល។

ប្រេងនៅក្នុងទីផ្សារទាំង២នេះ បានធ្លាក់ថ្លៃកាលពីសប្តាហ៍មុន ដែលជាការធ្លាក់ថ្លៃប្រចាំសប្តាហ៍ជាលើកដំបូង ក្នុងរយៈពេល៨សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអង់គ្លេស និងជាការធ្លាក់ថ្លៃលើកដំបូង ក្នុងរយៈពេល១០សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអាមេរិក។

លោក Hiroyuki Kikukawa អ្នកគ្រប់គ្រងទូទៅផ្នែកសិក្សាស្រាវជ្រាវនៅក្រុមហ៊ុនមូលបត្រជប៉ុន Nissan Securities បានលើកឡើងថា “បណ្ដាវិនិយោគិនកំពុងកែសម្រួលស្ថានភាព ក្រោយពីលេចឮដំណឹងថាប្រទេសចិន បានបញ្ចេញស្តុកប្រេងឥន្ធនៈ និងនៅមុនកិច្ចប្រជុំ OPEC+”។

ពិភពលោកកំពុងតែចោលក្រសែភ្នែកសម្លឹងមើល និងរង់ចាំអ៊ុតលទ្ធផលនៃកិច្ចប្រជុំ OPEC+ (សមាគមនៃប្រទេសនាំចេញប្រេង (OPEC) + រុស្ស៊ី និងបណ្ដាសម្ព័ន្ធមិត្ត) នៅថ្ងៃទី៤ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ ដែលក្រុមអ្នកវិភាគរំពឹងថា ភាគីដែលចូលរួមប្រជុំនឹងប្រកាន់ខ្ជាប់នូវផែនការរបស់ពួកគេ ក្នុងការបន្ថែមការផ្គត់ផ្គង់ប្រេង ឱ្យបាន៤០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅខែធ្នូ ចុងឆ្នាំនេះ៕  Reuters៕