ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗជាច្រើនទៀត នឹងត្រូវបើកសម្ភោធឲ្យដំណើរការនៅឆ្នាំ២០២២នេះ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗជាច្រើនទៀត នឹងត្រូវបើកសម្ភោធឲ្យដំណើរការនៅឆ្នាំ២០២២នេះ។

លោកបានបង្ហើបព៌តមាននេះ ក្នុងឱកាសចូលរួមពិធីបើកការដ្ឋានស្ថាបនា និងកែលំអរផ្លូវជាតិលេខ៤៨ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីព្រឹកថ្ងៃទី៣ មករាកន្លងមកនេះ។
គំរោងហេដ្ឋារចនាសម្ព័ន្ឋ ដែលត្រូវបើកសម្ភោធនាពេលបន្តបន្ទាប់នោះរួមមាន ដូចជា ទី១ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ពោធផ្លូវជាតិលេខ៥ ពីកំណាត់ផ្លូវបាត់ដំបង-សេរីសោភ័ណ្ឌ រួមទាំងមានការសម្ពោធកំណាត់ផ្សេងៗទៀត។ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ខេត្ត បន្ទាយមានជ័យ មានប្រវែងសរុប៨៤.៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣.០៤ លានដុល្លារអាមេរិក។
គម្រោងស្ថាបនាកំណាត់ផ្លូវនេះ ត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១៖ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦.២៧ គីឡូម៉ែត្រ ហើយកញ្ចប់ទី២៖ សាងសង់ដោយ ក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង ៣៨.៤៧គីឡូម៉ែត្រ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨។
ទី២ នៅក្នុងឆ្នាំ២០២២នេះ នឹងមានការបើកសម្ពោធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជាង១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ បានបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ គម្រោងនេះបានសម្ពោធ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទី៣ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបើកសម្ពោធផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង ទី៤ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បើកសម្ពោធស្ពាន៧កន្លែង ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលមានស្ពាន៥ នៅផ្លូវជាតិលេខ៧៣ និងស្ពាន២ទៀត នៅផ្លូវជាតិលេខ១១ ផងដែរ៕