ជប៉ុនផលិតម៉ូតូហោះតម្លៃជិត១លានដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកប្រើប្រាស់កំពូលរថយន្ត

ដោយៈសុខុម

តូក្យូ: ក្រុមហ៊ុនជប៉ុន ទើបបង្កើតថ្មីមួយដែលមានកីឡាករបាល់ទាត់ជប៉ុន Keisuke Honda នៅពីក្រោយ បានផលិតម៉ូតូហោះ (hoverbike) ដ៏អស្ចារ្យដែលមានតម្លៃរហូតដល់ទៅ៧៧,៧លានយ៉េន (៦៨០,០០០ដុល្លារអាមេរិក)ក្នុង១គ្រឿង ដើម្បីទាក់ទាញអ្នកប្រើប្រាស់កំពូលរថយន្តឱ្យងាកមកប្រើម៉ូតូនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ម៉ូតូហោះនេះត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ លើទីផ្សារកាលពីថ្ងៃអង្គារ ទី២៦ តុលា។

ម៉ូតូហោះមានឈ្មោះថា XTurismo Limited Edition ដែលផលិតឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ A.L.I. Technologies នេះបំពាក់ដោយម៉ាស៊ីនធម្មតាមួយគ្រឿង និងម៉ូទ័រ៤ដែលដើរដោយថាមពលអាគុយ ហើយអាចហោះបានរយៈពេល៤០នាទីក្នុងល្បឿន រហូតដល់ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ូតូហោះដែលមានពណ៌ខ្មៅលាយក្រហមនេះ មានតួម៉ូតូធម្មតាមួយដែលបន្តុបពីស្លាបចក្រ។

លោក Daisuke Katano នាយកប្រតិបត្តិក្រុមហ៊ុននេះ បានប្រាប់ទីភ្នាក់ងារព័ត៌​មាន Reuters ថា “ពេលនេះយើងមានជម្រើស អាចធ្វើដំណើរលើដីក៏បាន ឬលើអាកាសក៏បាន។ យើងសង្ឃឹមថានឹងផ្តល់មធ្យោបាយធ្វើដំណើរថ្មី”។

ក្រុមហ៊ុនទើបបង្កើតថ្មី ដែលមានក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ ដូចជា Mitsubishi Electric និង Kyocera ជួយជ្រោមជ្រែងនៅពីក្រោយនេះ បានធ្វើការបង្ហាញពីសមត្ថភាពរបស់ម៉ូតូហោះនេះ ហើយបានបង្ហោះវាមួយសន្ទុះ ក្នុងកម្ពស់ប៉ុន្មានម៉ែត្រពីដីនៅទីលានរត់ប្រណាំងជិតភ្នំ Mount Fuji។

លោក Daisuke Katano បានលើកឡើងថា ក្នុងពេលដ៏ខ្លីខាងមុខម៉ូតូហោះនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យហោះពីលើផ្លូវថ្នល់នានា ដែលមានចរាចរណ៍មមាញឹកនោះឡើយ ដោយសារច្បាប់សន្តិសុខដ៏តឹងរ៉ឹងក្នុងប្រទេសជប៉ុន។

ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះអាចប្រើប្រាស់វាបាន សម្រាប់ហោះទៅកាន់កន្លែងណាដែលពិបាកចូលទៅដល់៕ Reuters៕

តើអ្វីជាពន្ធលើប្រាក់ចំណេញនិងអនុវត្តន៍យ៉ាងដូចម្តេច?

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ពន្ឋនៅកម្ពុជា ត្រូវបានចែកចេញជាច្រើនប្រភេទ ដោយពន្ឋលើប្រាក់ចំណេញជាប្រភេទពន្ឋមួយ នៃពន្ឋជាច្រើនទៀតដែលបានអនុវត្តន៍នៅកម្ពុជា។

តើអ្វីជាពន្ឋលើប្រាក់ចំណេញ? ពន្ធនេះកំណត់លើអ្នកជាប់ពន្ធនិវាសនជន (ជនដែលរស់នៅលើទឹកដីកម្ពុជា) ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន (ជនបរទេសនៅកម្ពុជា ប៉ុន្ដែករណីអនិវាសនជនរស់នៅកម្ពុជា លើសពី១៨២ថ្ងៃគឺនឹងក្លាយជានិវាសនជន) ពន្ធលើប្រាក់ចំណេញកំណត់ តែលើប្រាក់ចំណូល ប្រភពនៅកម្ពុជាប៉ុណ្ណោះ។

យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ឋដាបានឲ្យដឹងថា ប្រាក់ចំណេញដែលជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធ បានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់ អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។

ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរ នូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញ វត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។ យើងអាចដឹងយ៉ាងពិស្ដារ ពីអត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ តាមមាត្រា២០នៃច្បាប់ស្ដីពីសារពើពន្ធ៕

រោងចក្រផលិតរថយន្ត Ford បាននិងកំពុងដំណើរលេចមុខមាត់ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ ប្រមាណ៧០ភាគរយហើយ

ដោយៈ សុធារី

ពោធិ៍សាត់៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំខ្នាតយក្ស របស់សហរដ្ឋអាមេរិកបានសម្រេ​ចចិត្តបណ្តាក់ទុកវិនិយោគ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everes បច្ចុប្បន្នរោងចក្រនេះ បាននិងកំពុងដំណើរសាងសង់បានប្រមាណ៧០ភាគរយហើយ។

គំរោងនេះបានសាងសង់នៅលើផ្ទៃដីប្រមាណ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តទាំង២ប្រភេទនេះ ត្រូវបានទទួលសិទ្ធិស្របច្បាប់ក្នុងស្រុកពីក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។

បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ហើយនោះ រោងចក្រនេះ អាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ក្រៅតែពីរោងចក្របង្គុំ និងតម្លើងរថយន្ត Ford ក៏នៅមានការបោះទុនវិនិយោគនៅក្នុងតំបន់នេះរួចជាស្រេចនូវរោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍។ល។

នេះដោយ​សារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសលោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងផ្ទាល់តែម្តង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានធ្វើឱ្យមាតុ ប្រទេសរបស់យើង មានសុខសន្តិភាពមកទល់សព្វថ្ងៃ និងមានអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់។

កាកពីពេលថ្មីៗនេះ លោក កែវ រតនៈ និងលោក ជាវ តាយ ដែលជាអភិបាលខេត្តពោធិ៍សាត់ថ្មី ក៏បានប្តេជ្ញារួមគ្នា ធ្វើការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទឹកដីនៃខេត្តពោធិ៍សាត់។ និយាយជារួមក្នុងស្រុកក្រគរ ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផល ធ្វើយ៉ាងណាឱ្យកាន់តែលេចធ្លោនិងឈានមុខគេក្នុងខេត្ត សម្រាប់ទាក់ទាញអ្នកវិនិយោគនិងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យកាន់តែច្រើនឡើង ឈានទៅបង្កើតទីផ្សារការងារនិងកាត់បន្ថយភាពក្រីក្រ៕

តើវិស័យអ្វីខ្លះស្ថិតក្នុងផែនការកម្ចីឥណទានរបស់រដ្ឋាភិបាលកម្ពុជាពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការអាទិភាព ដោយស្នើសុំកញ្ចប់ឥណទានពីដៃគូអភិវឌ្ឍន៍ចំនួន១៦០០លាន SDR សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ខាងមុខ។

យោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា កញ្ចប់​ថវិកា​ទាំងនេះ រដ្ឋាភិបាលបាន​កំណត់​យកទៅ​ប្រើប្រាស់ ​ក្នុង​វិស័យ​អាទិភាព​មាន​ដូចជា

១/វិស័យថាមពលចំនួន៩គម្រោង
គំរោងទាំងនោះរួមមាន -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១ -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី២ -គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនី ជនបទជំហានទី៨ -គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី -គម្រោងសាងសង់ខ្សែបញ្ជូន ១១៥គីឡូវ៉ុលបារាយណ៍-ស្ទឹងត្រង់ -គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទជំហានទី២ និងកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល។

២/វិស័យធារាសាស្ត្រចំនួន៦គម្រោង
-គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតខេត្តកំពង់ធំ -គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង (ហិរញ្ញប្បទានបន្ថែម) -គម្រោងស្តារឡើងវិញស្ទឹងស្វាយចេក
-កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មជំហានទី២ -គម្រោងជួសជុល និងស្តារផលប៉ះពាល់ទឹកជំនន់ឆ្នាំ២០២០ និងគម្រោងលើកកម្ពស់សមត្ថភាពបន្សំ នៅជនបទ។

៣/វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦គម្រោង
-គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ -គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) -គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២ -គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណា​ក់កាលទី៣)។ -គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព -គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

៤/វិស័យសុខាភិបាលចំនួន៣គម្រោង
-គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត -គម្រោងពង្រឹងវិស័យសុខាភិបាលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងមហាអនុតំបន់មេគង្គ -គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលជំហានទី២។

៥/វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២
-គម្រោងបណ្តុះបណ្តាលជំនាញ សម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត -គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅមធ្យមសិក្សាទុតិយភូមិ។

៦/វិស័យកសិកម្មចំនួន ៤គម្រោង
-កម្មវិធីអភិវឌ្ឍន៍កសិកម្មតំបន់ ពឹងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា -គម្រោងនេសាទនៅតាមតំបន់ឆ្នេរប្រកបដោយនិរន្តភាព(២គម្រោង) -គម្រោងផលិតកម្មសត្វឆ្លងដែន និងការជំរុញខ្សែច្រវ៉ាក់ផលិតកម្មមហាអនុតំបន់មេគង្គ។

វិស័យអាទិភាពផ្សេងទៀត
-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់ក្រុងតាខ្មៅ (ឥណទានបន្ថែម) -កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ -គម្រោងគាំទ្រការសិក្សាសមិទ្ធិ លទ្ធកម្ម និងការអនុវត្តគម្រោងកម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែងគម្រោង គ្រប់គ្រងធនធានធម្មជាតិ។ -គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើការប្រកួតប្រជែងនៅកម្ពុជា៕

បុរី GB Residence កំពុងទាក់ទាញការចាប់អារម្មណ៍ ខណៈការសាងសង់បានបន្តទៅមុខយ៉ាងសកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ បុរី GB Residence ដែលបោះទុនវិនិយោគ លើទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់អតិថិជនជាច្រើន ស្របពេលការសាងសង់បាននិងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម។

បុរីនេះបាននិងកំពុងបង្ហាញវត្តមាន នៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងកាលពីសប្តាហ៍មុនថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។ លោកបន្តថា “ផ្ទះក្នុងគំរោង GB Residence មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។

លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យដឹងទៀតថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាពដូចផ្លូវ២៧១នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះនឹងទទួលបានផលចំណេញច្រើននាពេលអនាគត ដោយសារតំបន់នេះជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។

អ្នកជំនាញអចលនទ្រព្យបានមើលឃើញតំបន់នេះ ដោយសុទិដ្ឋិនិយមផងដែរ ជាមួយនឹងវត្តមានបុរី GB Residence និងបុរីជាច្រើនទៀតកំពុងសាងសង់នៅតំបន់នេះ។

ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate លោកសន សៀប បានមានប្រសាសន៍ថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងមានការអភិវឌ្ឍន៍លឿននាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នទីក្រុងកាន់តែរីកធំ កំណើនប្រជារាស្រ្ដ និងជីវភាពកាន់តែប្រសើរសំរាប់ប្រជាពលរដ្ឋ។

លោកបន្តថា “ទោះបីជាកម្ពុជាកំពុងជាប់ក្នុងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែតម្លៃដី និងសកម្មភាព នៃការអភិវឌ្ឍននៅតំបន់នេះនៅតែកើនឡើង ដោយសារតែមានការវិនិយោគជាបន្តបន្ទាប់ ពីអ្នកវិនិយោគជាតិ អន្តរជាតិនៅតំបន់នេះ”៕

ដំណឹងល្អៈកម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំងលើកដំបូងនៅក្រុងព្រះសីហនុ និងនៅខេត្តកោះកុង

ដោយ: ម៉ាលីស

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចអនុញ្ញាត ចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងចង់មកទស្សនាកម្សាន្ត មកទស្សនានៅកម្ពុជាវិញហើយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខាដោយ​លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នឹងបើកទទួលទេសចរវ៉ាក់សាំង ដែលចែកជា ៣ជំហាន៖

– ជំហានទី ១ (ការចាប់ផ្ដើមឡើងវិញ)
ចាប់ផ្ដើមទទួលទេសចរអន្តរជាតិឡើងវិញ ដោយការកំណត់យក គម្រោងសាកល្បង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្ដើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៅខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៅខេត្តកោះកុង និងបន្ទាប់មកទៀតនៅខេត្តសៀមរាប នៅក្នុង ខែ មករា ឆ្នាំ២០២២។

-ជំហានទី ២ (ការបើកឡើងវិញតាមតំបន់)
ចាប់ផ្ដើមទទួលទេសចរអន្តរជាតិ មកកាន់តំបន់ទេសចរណ៍ សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ពីគម្រោងសាកល្បងនៃជំហានទី១ ទទួលបានជោគជ័យ។

-ជំហានទី៣ (ការបើកឡើងវិញទាំងស្រុង)
ការបើកទទួល ទេសចរណ៍វ៉ាក់សាំង ពេញលេញនៅទូទាំងប្រទេស។
កម្មវិធីទេសចរណ៍វ៉ាក់សាំងនេះ អនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនា ក្នុងតំបន់ឬគោលដៅទេសចរណ៍ សុវត្ថិភាពភាពរយៈពេល ៥ថ្ងៃដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។

ភ្ញៀវទេសចរដែលចូល ក្នុងកម្មវិធីទេសចរវ៉ាក់សាំង តម្រូវឲ្យធ្វើតែតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-19 ប៉ុណ្ណោះនៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកំសាន្ត ដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព។ ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនិតិវិធីប្រតិបត្តិស្ដង់ដារ និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន។

ភ្ញៀវទេសចរត្រូវអនុវត្តន៍ តាមលក្ខខណ្ឌនៃកម្មវិធី បើកទទួលទេសចរណ៍វ៉ាកសាំងដោយត្រូវស្នើសុំលិខិតអនុញ្ញាតចូលកម្ពុជា ដោយផ្សារភ្ជាប់ជាមួយ នីតិវិធីនៃការស្នើសុំទិដ្ឋាការដែលមានស្រាប់។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការលុបចោលនូវការផ្អាកជើងហោះហើរត្រង់ ពីប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជាកាត់បន្ថយចំនួនថ្ងៃ នៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរបរទេសចូលមកកម្ពុជា គឺជាសញ្ញាវិជ្ជមានដ៏ល្អប្រសើរមួយ សម្រាប់វិស័យទេសចរណ៍ ពីព្រោះយើងពិតជាពិបាកក្នុងការទ្រាំ ការបិទបន្តទៀតបានណាស់ ។

លោកស្រីបន្តថា “យើងដឹងហើយថាជំងឺកូវីដ១៩នេះនៅតែបន្ត ហើយវាមិនងាយទៅណាបាត់នោះទេ ដូច្នេះយើងត្រូវរួមគ្នាក្នុងការទប់ស្កាត់ និងអនុវត្តន៍តាមវិធានការរបស់ក្រសួងពាក់ព័ន្ធទាំងអស់ ដូចជា ត្រូវប្រតិបត្តិតាមស្ដង់ដារ ដែលបានដាក់ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធ ដូច្នេះយើងនឹងអាចបញ្ជៀសបាន ពីការរាតត្បាតជំងឺនេះកាន់តែធំទៅ”។ លោកស្រីបន្ថែមថា “ក្តីសង្ឃឹមចុងក្រោយរបស់អ្នករកទទួលវិស័យទេស​ចរណ៍កម្ពុជានៅពេលនេះ គឺការបើកប្រទេសវិញរបស់រដ្ឋាភិបាល ហើយបើសិនជារដ្ឋាភិបាលនៅតែបន្តបិទប្រទេសបន្តទៀត អ្នករកស៊ីវិស័យទេសចរណ៍ពិតជាជួបវិបត្តិកាន់តែធំ”។

លោកឆាយ ស៊ីវលីនបានបន្តថា ពេលនេះប្រតិបត្តិករវិស័យទេសចរណ៍ជាច្រើនកំពុងតែដេកត្រេកអររឃិបរឃុប និងត្រៀមខ្លួនក្នុងការបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅពេលរដ្ឋាភិបាល ប្រកាសបើកទាំងស្រុងនៅពេលណាមួយនោះ។

ទោះបីជាកម្ពុជា មិនទាន់បើកទាំងស្រុងនូវទេសចរណ៍អន្តរជាតិក្ដី តែក្រសួងទេស​ចរណ៍កម្ពុជាកន្លងមក ក៏នៅតែបន្តបណ្ដុះបណ្ដាលធនធានមនុស្ស នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍មួយចំនួន ដើម្បីស្វាគមន៍នៅពេលដែលកូវីដ១៩ចប់៕

ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១ ឈានដល់១ទ្រីលានដុល្លាអាមេរិក ហើយត្រៀមសាងកំណត់ត្រាឯតទគ្គកម្ម

សុខុម

សេអ៊ូល: ទំហំពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី២៦ តុលា នេះបានឈានដល់១ទ្រីលានដុល្លារអាមេរិក គួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ២០២១ ហើយត្រៀមសាងកំណត់ត្រាឯតទគ្គកម្មសម្រាប់ឆ្នាំនេះ ក្រោយពីធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេល៤ឆ្នាំក្នុងឆ្នាំ២០២០ ជាពេលដែលការរីករាលដាលវីរុសកូវីដ-១៩ ជះផលប៉ះពាល់ដល់ពាណិជ្ជកម្មទូទាំងពិភពលោក។

ទីភ្នាក់ងារគយកូរ៉េខាងត្បូង (Korea Customs Service) បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់ប្រទេសនេះដែលបានឈានដល់កម្រិតនេះគឺមានតែ៧ដងប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ទីភ្នាក់នេះបានសេចក្តីថ្លែងការណ៍ថា “ប្រសិនបើនិន្នាការនេះនៅតែបន្ត ទំហំពាណិជ្ជកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំនេះនឹងឈានដល់កម្រិតសាងកំណត់ត្រាឯតទគ្គកម្ម ហើយនេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានងើបផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទាំងស្រុងហើយ”។

ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បានឈានដល់កម្រិតដ៏គួរឱ្យអបអរសាទរនេះនៅម៉ោង ១:៥៣ នាទីរសៀល។ ទីភ្នាក់ងារដដែលបានបន្ថែមថា ទំហំពាណិជ្ជកម្មសរុបនេះបានពីការបូកបញ្ចូលគ្នានូវទំហំនាំចេញចំនួន៥១២,២ពាន់លានដុល្លារអាមេរិក និងទំហំនាំចូលចំនួន៤៨៧,៨ពាន់លានដុល្លារអាមេរិក។

ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បានឈានដល់៩៨០,១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ មក៕ Reuters៕

Tesla’s US$1 trillion value a double bonanza for Musk

Tesla’s US$1 trillion value a double bonanza for Musk

Reporting by Noel Randewich; Additional reporting by Hyunjoo Jin; Editing by Richard Chang

The surge in Tesla Inc’s stock market value beyond US$1 trillion on Monday is a double bonanza for Chief Executive Elon Musk, the electric car maker’s largest shareholder.

The stock rallied 12.7per cent on news that Tesla landed its biggest-ever order from rental car company Hertz.

With Tesla’s stock at a record high close of US$1,024.86, Musk’s 23per cent stake in the newly minted trillion-dollar company is now worth about US$230 billion, according to Refinitiv.

That stake includes options worth over US$50 billion that have vested under Musk’s 2018 compensation package.

In addition, Musk is a major shareholder and CEO of rocket maker SpaceX, a private company worth US$100 billion as of an October secondary share sale, according to a CNBC report.

Musk receives no salary at Tesla: his pay package provides 12 options tranches that vest when Tesla’s market capitalization and financial growth hit a series of rising milestones. The options let Musk buy Tesla shares at US$70 each, a discount of more than 90per cent from their current price.

Last week, Tesla reported adjusted earnings before interest, taxes, depreciation and amortization (EBITDA) of US$3.2 billion, up 77per cent from the year before. That was enough to vest his seventh options tranche, worth over US$8 billion as of Monday.

Tesla’s six-month average stock market valuation is over US$650 billion, clearing the way for all 12 of the options tranches in Musk’s pay package, should the company reach increasingly higher targets related to revenue and adjusted EBITDA for the remaining five tranches.

 

Source: Reuters

តើមានលុយប៉ុន្មានទើបអាចវិនិយោគលើអចលនទ្រព្យបាន?

ដោយ: ម៉ាលីស

ការវិនិយោគលើអចលនទ្រព្យ មានសារៈសំខានណាស់ ដែលសំខាន់ជាងនោះទៅទៀត គឺហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតំរូវការ នៃការវិនិយោគអចលនទ្រព្យ ថាតើយើងគួរមានលុយប៉ុន្មានដែរ។
លោក គាម សៀកឡុង បានចែករំលែកចំនេះដឹងហិរញ្ញវត្ថុ សម្រាប់ការត្រៀមថវិការក្នុងការទិញអចលនទ្រព្យ ក្នុងសៀវភៅ “វិថីអចលនទ្រព្យ” ថា៖
បើទិញដីផ្ទះ និងខុនដូរ ដែលលក់បន្ត (secondary) ទាមទារ ឲ្យមានប្រាក់មួយចំនួន អាចចន្លោះពី 20 ទៅ 30 ភាគរយ នៃតម្លៃសរុប ហើយទឹកប្រាក់នៅសល់ចន្លោះពី៧០ ទៅ ៨ ភាគរយទៀត អាចខ្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
បើទិញពីគម្រោងវិញដូចជាគម្រោងដីឡូតិ៍ ឬបុរីជាដើមបងប្អូន មានប្រាក់តិចតួចក៏អាចវិនិយោគបានដែរ។ គម្រោងខ្លះបង់រំលស់ 100% ដែលតម្រូវឱ្យបងមួយខែត្រឹមតែ៥០ដុល្លារឬមួយ១០០ដុល្លារ ឬ២០០ដុល្លារ ក៏មាន។ ដូចនេះការវិនិយោគលើអចលនទ្រព្យមិនចាំបាច់មានប្រាក់ច្រើននោះទេ។
ដើម្បីកាត់បន្ថយសម្ពាធហិរញ្ញវត្ថុនិងហានិភ័យផ្សេងៗ ទោះជាក្នុងករណី ដែលបងប្អូនបង់រំលស់ជាមួយនិងម្ចាស់គម្រោងក៏ដោយ បងប្អូនគួរ យកក្បួនធនាគារមកអនុវត្ត ទឹកប្រាក់បង់រំលោះប្រចាំខែលើអចលនវត្ថុគឺ កុំឲ្យលើសពី 50% នៃចំនូលសរុប (អាចជាប្រាក់ខែ រឺប្រាក់ចំណេញអាជីវកម្ម) ហើយ ៥០% ទៀតសម្រាប់ចំណាយ លើជីវភាពរស់នៅប្រចាំថ្ងៃ។
ឧទាហរណ៍ប្រសិនបើបងប្អូនធ្វើការពីរនាក់ប្ដីប្រពន្ធ បានប្រាក់ខែ១០០០ដុល្លារ ក្នុងមួយខែ ប្រាក់បង់រំលោះកុំឲ្យលើសពី៥០០ដុល្លារក្នុងមួយខែ។
ម្យ៉ាងទៀត ក្រៅពីលុយផ្ទាល់ខ្លួនយើងក៏អាចប្រមូលផ្ដុំគ្នាគៀងគរប្រភពទុន ហើយធ្វើការវិនិយោគជាក្រុម យើងគួរចាប់ផ្ដើមពីតូចទៅដើម្បីរៀនសូត្រនិងដកស្រង់បទពិសោធន៍៕

Balactan៖ ផលិតផលម្សៅទឹកដោះគោគ្មានជាតិសណ្តែកដំបូងបង្អស់នៅកម្ពុជា ជួយដល់ការលូតលាស់ដល់សតិបញ្ញា ស្មារតីកូនលោកអ្នក

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោ ជាអាហារសំខាន់ណាស់សំរាប់ផ្តល់ការលូតលាស់ដល់សតិបញ្ញា ស្មារតីរបស់ទារកនិងកុមារ ហេតុនេះការជ្រើសរើសផលិតផលត្រឹមត្រូវមានសារៈសំខាន់ណាស់។

ផលិតផ្តោតលើគុណភាពនិងក្តីស្រលាញ់ចំពោះទារកនិងកុមារ Balactan ជាផលិតផលទឹកដោះគោ ដែលផលិតនៅសហគមន៍អឺរ៉ុនិងត្រូវបាននាំចូលមកដោយក្រុមហ៊ុន MTSL Investment Co., Ltd ជាផលិតផលទឹកដោះគោដែលគ្មានជាតិសណ្តែកដំបូងបង្អស់នៅកម្ពុជា។

តើផលិតផលម្សៅទឹកដោះគោ គ្មានជាតិសណ្តែកផ្តល់ផលប្រយោជន៍ បែបណាដល់កុមារ?

តាមការស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិមួយបានរកឃើញថា ទឹកដោះគោដែលគ្មានជាតិសណ្តែកអាចឲ្យកុមារមានជំងឺអង់ហ្សីម និងជំងឺស្លេកស្លាំងអាចទទួលទានបាន។ ការសិក្សាបានឲ្យដឹងថា នៅពេលទារកកើតមកភ្លាម គ្រូពេទ្យតែងតែជោះកែងជើង បើសិនជាទារកមានជំងឺអង់ហ្សីម គ្រូពេទ្យតែងតែប្រាប់មាតាបិតាគ្រប់រូបពីបុត្រធីតារបស់ពួកគេ ថាកូនរបស់ពួកគេមិនអាចញាំ ឬទទួលទានផលិតផលដែលមានជាតិសណ្តែកឡើយ។

លើសពីនេះ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ។ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកប៊ូ ខេមរិន្រ្ទ ប្រធានផ្នែកលក់និងទីផ្សាក្រុមហ៊ុនMTSL Investment Co., Ltd បានមានប្រសាសន៍ថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុDHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផលរបស់យើង”។

ផលិតផលទឹកដោះគោ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតាបិតា អាណាព្យាបាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន MTSL Investment Co., Ltd លោកជំទាវ ថេង សុខលី បានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវបានសម្រេចជ្រើសរើសផលិតផលម្សៅទឹកដោះគោប្រកបដោយភាពសំរិតសំរាំងយកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារកនិងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវមានប្រសាសន៍ថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើសផលិតផលណាមួយ សំរាប់ទារកនិងបុត្រធីតារបស់លោកអ្នក សូមពិចារណាទៅលើសារធាតុផ្សំនិងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើសBalactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕