ហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗចំនួន៦ស្ថិតក្នុងផែនការអាទិភាពសំរាប់ឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ផែនការចខ្ចីឥណទាន ដើម្បីអភិវឌ្ឍន៍​វិស័យជាច្រើននៅកម្ពុជា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗចំនួន៦ បានស្ថិតក្នុងផែនការអាទិភាព។

ហេដ្ឋារចនាសម្ព័ន្ឋធំៗជាគំរោងអាទិភាពទាំងនោះរួមមានដូចជា ទី១ គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ទី២ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់ កំពង់ចាម) ទី៣ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២ ទី៤ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណាក់កាលទី៣) គម្រោងកែលម្អបណ្ដាញតភ្ជាប់ជនបទដោយចីរភាព និងទី៦ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១៦០០លានSDR គឺមានការកើនឡើង១០០លាន SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗ រួមមាន: ១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើ ម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ សាកស្រាន្ត។

២គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទាន សម្បទានក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងវែង។ ៣. ឥណទានមានកម្រិតសម្បទានខ្ពស់។ ៤. ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប។ ៥. ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង៕

រយៈពេល៣០ឆ្នាំ ការ​ពិត​ពី​មាតុភូមិ​នៃ​សុខ​សន្តិភាព

ភ្នំពេញៈ កាលពី៣០ឆ្នាំមុន តាមការស្នើ និងស្រុះស្រួលគ្នារបស់ក្រុមគ្រួសារម្ចាស់ផ្ទះ អ្នកស្រុកអ្នកភូមិបានខ្នះខ្នែង ជួយបង្កើតកូនម្នាក់ឱ្យម្ចាស់ផ្ទះ ដែលបច្ចុប្បន្នកូនអាយុ៣០ឆ្នាំម្នាក់នេះបាន និងកំពុងទទួលនូវការចិញ្ចឹម បីបាច់យ៉ាងល្អប្រសើររបស់ម្ចាស់ផ្ទះ ដែលជាឪពុកម្តាយ។

កូនដែលមានសុខភាពដ៏ល្អ និងមានរាងកាយមាំមួនម្នាក់នេះ មិនត្រូវការឆ្មប ឬអ្នកស្រុកអ្នកភូមិ មកជួយបង្កើត ឬវះកាត់ឡើងវិញនោះទេ។

ថ្ងៃទី២៣ តុលា ២០២១ ជាទិវាគម្រប់ខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជាលក្ខណៈសត្យានុម័ត ថ្ងៃ២៣តុលា ជាប្អូនបង្កើតនៃថ្ងៃ៧មករា ជាថ្ងៃ ដែលគណបក្សប្រជាជនកម្ពុជារបស់តេជោ ហ៊ុន សែន បានដឹកនាំរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីការសម្លាប់រង្គាល និងធ្វើទុក្ខបុកម្នេញ នៃរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ របស់ខ្មែរក្រហម។ បើមិនមានថ្ងៃ៧មករា ជាបង ក៏មិនអាចមានថ្ងៃ២៣តុលា ជាប្អូនបានដែរ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងស្តីពី “សន្តិភាព” នៅកម្ពុជា។ ការឈានដល់ចុះកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទី២៣តុលា ផ្សាភ្ជាប់ទៅនឹងគតិបណ្ឌិត និងកិច្ចប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ របស់វីរស្ថាបនិកសន្តិភាព គឺសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការចរចាជាច្រើន ជំនួបពិភាក្សាជាច្រើនលើក មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងនេះ កើតឡើងបាន ក៏ដោយសារតែវីរជនឆ្នើមទាំងពីរអង្គ/រូបនេះ តម្កល់នូវប្រយោជន៍ជាតិ សន្តិភាព និងការបង្រួបបង្រួមជាតិជាធំលើសអ្វីទាំងអស់។

ក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្តេចព្រះមហាវីរក្សត្របានយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី១៤ វិច្ឆិកា ១៩៩១ ប្រកបដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ពីសំណាក់មន្ត្រីរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដោយមានប្រជាជនច្រើនកុះករ ឈរតម្រៀបគ្នានៅសងខាងដងផ្លូវ ធ្វើគារវកិច្ចស្វាគមន៍វត្តមានសមមិត្ត ហ៊ុន សែន និងសម្តេច នរោត្តម សីហនុ ដែលគង់និងជិះទន្ទឹមគ្នាលើរថយន្តតែមួយ លើកព្រះហស្ថនិងដៃបក់ទៅកាន់ប្រជាជន ដែលសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយជាអតិបរមា ដោយបានឃើញពន្លឺសន្តិភាពឡើងវិញ ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។

រូបភាពនៃសច្ចភាពប្រវត្តិសាស្ត្រនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា ផ្តិតចារនៅលើក្រដាសប្រាក់បីម៉ឺនរៀល ដែលបានចេញផ្សាយនៅថ្ងៃទី១៨ តុលា ២០២១ ថ្មីៗនេះ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាចំណុចចាប់ផ្តើមនៃដំណើរការផ្សះផ្សាជាតិ និងកសាងសន្តិភាពឡើងវិញ ក៏ប៉ុន្តែពុំទាន់ផ្តល់សន្តិភាពពេញលេញ ឱ្យកម្ពុជានៅឡើយ។ តេជោសែននៃកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលរំលត់ភ្លើងសង្គ្រាមបានទាំងស្រុង នៅរយៈពេលកន្លះទសវត្សរ៍ក្រោយមកទៀត ហើយបាននាំមកជូនដល់ជាតិ និងប្រជាជននូវសេចក្តីសុខសន្តិភាព ការបង្រួបបង្រួមជាតិពេញលេញ និងវឌ្ឍនភាពគ្រប់វិស័យ នាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី២៤ កញ្ញា ១៩៩៣ សភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដាក់បញ្ចូលនូវស្មារតី និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាព២៣តុលា ទៅក្នុងរដ្ឋធម្មនុញ្ញ ដែលមានជាអាទិ៍ ការប្រកាន់របបរាជានិយមអាស្រ័យធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការបោះឆ្នោតបែបសភានិយម យកមកអនុវត្តនៅក្នុងមាតុភូមិកម្ពុជា។

ការប៉ុនប៉ងណាមួយ ក្នុងការសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាសុបិន្តកណ្តាលថ្ងៃត្រង់ដែលមិនអាចទៅរួច ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស និងគ្រាន់តែជាល្បិច​បោកបញ្ឆោតដ៏ពិសពុល បង្កប់ចេតនាចង់បើកដៃឱ្យបរទេស លូកចូលកិច្ចការផ្ទៃក្នុងកម្ពុជា បំពានច្បាប់កំពូលរបស់ជាតិតែប៉ុណ្ណោះ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រសូត្រឡើងចំនួន៦នីតិកាល នៃរដ្ឋសភាមកហើយ បានគោរពអនុវត្តដ៏ខ្ជាប់ខ្ជួន នូវខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលដកស្រង់គោលសំខាន់ៗ ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រៀបដូចជាកូនដែលបានប្រសូត្រ មកកាលពី៣០ឆ្នាំមុន ដែលឪពុកម្តាយបាន និងកំពុងចិញ្ចឹមបីបាច់ថែទាំយ៉ាងល្អប្រសើរ ប្រកបដោយសុខុមាលភាព សុខភាពល្អ មាំមួន រួចស្រេចទៅហើយ៕ ប្រភព Freshnews៕

Asia tech shares jump; China property stocks rally on Evergrande payment

Editing by Simon Cameron-Moore)

TOKYO : Tech stocks climbed in Asia on Friday, following U.S. peers higher, while Chinese property stocks rallied following a surprise interest payment property developer China Evergrande Group.

Meanwhile, energy stocks dragged following a pullback in oil prices overnight, and as coal futures extended losses after Beijing signalled it would intervene to cool surging prices that contributed to the country’s electricity shortage.
More broadly, investors have become increasingly concerned that persistent inflation could force central bankers to tighten monetary policy at a point where global economic growth remains fragile.

Regional bond yields rose with those on U.S. Treasuries, where the market priced in higher inflation expectations by narrowing the spread between short- and long-term yields, and pushing breakeven rates to the highest since 2012.

The dollar held gains from overnight – when it rose the most since the start of last week against major peers – as better jobs data boosted the case for a faster tapering of Federal Reserve stimulus and earlier interest rate hikes.

Japan’s Nikkei advanced 0.3per cent, led by technology shares, while energy and basic materials shares were the biggest drags. The broader Topix ended the day 0.1per cent higher, with a 0.4per cent jump in the Topix growth index mostly negated by a 0.2per cent drop for the value index.

Chinese blue chips gained 0.7per cent, with the CSI300 Real Estate Index rising 2.1per cent. Hong Kong’s Hang Seng rose 0.1per cent, as an index tracking Hong Kong-listed mainland developers rallied 3.4per cent.
China Evergrande Group wired funds to a trustee account on Thursday for a dollar bond interest payment due Sept. 23, a source told Reuters on Friday, days before a deadline that would have plunged the embattled developer into formal default. The stock jumped 3.5per cent.

MSCI’s broadest index of Asia-Pacific shares outside Japan edged up slightly, keeping it on track for a 1.6per cent gain this week. That would be a third straight winning week, the longest stretch since early June.

Futures pointed to a higher open in Europe, with FTSE futures indicating a 0.3per cent rise and DAX futures signaling a 0.3per cent advance.

By contrast, S&P 500 E-minis futures pointed to a 0.1per cent drop at the re-open, after the cash index posted a record closing high overnight, led by surging tech shares.

The S&P 500 added 0.3per cent, while the Nasdaq Composite rallied 0.6per cent, although the Dow Jones Industrial Average edged slightly lower.
Next week, almost all the so-called FAANG giants report earnings: Facebook, Apple, Amazon, and Google-owner Alphabet. Netflix posted its results on Oct.19, and for the quarter that ended in September, diluted earnings-per-share came in at US$3.19, beating analyst expectations of US$2.57.

“The narrative over the last couple of days has been earnings focused and tech stocks have led the charge,” said Kyle Rodda, a market analyst at IG Australia.

“There’s momentum there, simple as that.”

At the other end, energy shares were the biggest drag on indexes from Tokyo and Sydney to Hong Kong and Shanghai.

Chinese coal prices continued to dive after the government said it would intervene to cool prices to help electricity producers out of a widespread power crunch.

Oil prices also fell, with Brent set for its first losing week in seven, and West Texas Intermediate crude down for the first week in nine, following a retreat from multi-year highs reached earlier in the week.

Brent slid 0.7per cent to US$84.03, while WTI dropped 0.6per cent to US$82.03.

“The crude price and energy more broadly has had a pretty good run,” said Chris Weston, head of research at brokerage Pepperstone in Melbourne.

“I don’t think people are giving up on energy necessarily, but I think people are thinking it’s time to switch out of what’s been a very hot sector.”

Meanwhile, yields on benchmark 10-year Treasury notes were at 1.6802per cent, easing back from a five-month high of 1.7050per cent reached overnight. Two-year yields at 0.4513per cent remained close to the overnight high of 0.4560per cent, a level not seen since March of last year.

The dollar index, which gauges the greenback against six major rivals, edged higher to 93.755 on Friday, adding to the previous session’s 0.2per cent gain.

The index bounced off its lowest this month overnight after data showed the number of Americans filing new claims for unemployment benefits dropped to a 19-month low last week, pointing to a tighter labor market.

The Fed has signaled it could start to taper stimulus as soon as next month, with rate hikes following late next year. Full employment is among the Fed’s stated requirements for rates lift-off.

Fed Chair Jerome Powell speaks later on Friday in a panel discussion.

Source: Reuters

ភាគហ៊ុនអាស៊ី និងភាគហ៊ុនអចលនទ្រព្យចិន ហក់ឡើងស្រឺតៗ ក្រោយក្រុមហ៊ុនចិន Evergrande សងបំណុលគួរឱ្យភ្ញាក់ផ្អើល

សុខុម

តូក្យូ: ទីផ្សារភាគហ៊ុនអាស៊ី បានហក់ឡើងនៅថ្ងៃសុក្រ ទី២២ តុលា នេះ ខណៈទីផ្សារភាគហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន ក៏បានហក់ឡើងស្រឺតៗ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group បង់ការប្រាក់លើបំណុលរបស់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ដូចយើងបានដឹងហើយថា ក្រុមហ៊ុន Evergrade បានជួបវិបត្តិបំណុលធ្ងន់ធ្ងរ ដោយខកខានបង់ការប្រាក់ជាបន្តបន្ទាប់លើថ្លៃបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០៥ពាន់លានដុល្លារអាមេរិក របស់ខ្លួន។ វិបត្តិក្រុមហ៊ុននេះបានធ្វើវិស័យអចលនទ្រព្យក្នុងប្រទេសចិន ទាំងមូលដាំក្បាលចុះយ៉ាងខ្លាំង ហើយក៏ធ្វើឱ្យទីផ្សារពិភពលោកទទួលរងភាពរង្គោះរង្គើផងដែរនៅមួយរយៈពេលចុងក្រោយនេះ។

ទោះជាយ៉ាងណា លទ្ធភាពរបស់ក្រុមហ៊ុនទំហំយក្សមួយនេះនៅក្នុងការបង់ការប្រាក់លើថ្លៃបំណុលរបស់ខ្លួនពេលនេះ គឺជាសញ្ញាវិជ្ជមានគួរឱ្យអបអរសាទរទាំងសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសចិន ក៏ដូចជាវិស័យអចលនទ្រព្យក្នុងតំបន់។

ដោយសារចំហាយនៃលទ្ធផលសងការប្រាក់របស់ក្រុមហ៊ុន Evergrade បានជំរុញឱ្យទីផ្សារភាគហ៊ុនជប៉ុន Nikkei ហក់ឡើង០,៧%ដែលនាំមុខដោយភាគហ៊ុនបច្ចេកវិទ្យា ហើយទីផ្សារភាគហ៊ុនជប៉ុន ដ៏ធំមួយទៀត Topix ក៏បានហក់ឡើង០,៦%ដែរ។

ទីផ្សារភាគហ៊ុនបន្ទះឈីបរបស់ប្រទេសចិន បានហក់ឡើង០,៣% ដោយសន្ទស្សន៍ទីផ្សារអចលនទ្រព្យចិន CSI300 បានហក់ឡើង២,៥%។ ទីផ្សារភាគហ៊ុនហុងកុង Hang Seng បានហក់ឡើង០,៤% ខណៈសន្ទស្សន៍តាមដានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោក (ចិនប៉េកាំង) ដែលចុះបញ្ជីនៅហុងកុង បានហក់ឡើង៤,៣%។

ប្រភពមួយបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន បានផ្ទេរប្រាក់ទៅកាន់គណនីទិញលក់អចលនទ្រព្យមួយកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការទូទាត់ការប្រាក់លើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលដែលដល់ពេលត្រង់បង់កាលពីថ្ងៃទី២៣ ខែកញ្ញា។

ហើយដំណឹងអំពីការទូទាត់ការប្រាក់នេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះហក់ឡើង៥,៤%៕ Reuters៕

អគារក្រសួងរៀបចំដែនដីថ្មីនឹងសម្ពោធនៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ដោយ៖ សុផារី

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចាប់ផ្ដើមអញ្ជើញ ចូលរួមសម្ពោធសមិទ្ធផលនានាឡើងវិញ ខណៈសម្ដេចនឹងអញ្ជើញសម្ពោធអគារក្រសួងរៀបចំដែនដីថ្មី នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខ ដែលបានខកខានដោយសារជំងឺកូវីដ១៩នាពេលកន្លងមក។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសារការត្រៀមបម្រុងរបស់យើង រៀនរស់នៅជាមួយនឹងជំងឺកូវីដ ១៩ ការងារចាប់ផ្ដើមដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់មកទៀត ត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដូចជា ស្ពានមិត្តភាពចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀតជាដើម ។

សម្ដេចបានមានប្រសាសន៍ថា “សូមឱ្យមានការរៀបចំការចាប់ផ្តើមដំបូងរបស់ខ្ញុំ គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យក ថ្ងៃទី០៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញឱ្យមានដំណើរការ បើយើងនៅតែក្នុងរូង គឺក្នុងពេលដែលយើងឱ្យសិស្សសាលាចូលរៀន ដូចជាមិនល្អមើល ហើយនឹងមិនត្រូវសង្វាក់នៃការងារទៀតផង។”
សម្តេចបានបន្តថា “បន្ទាប់ទៅត្រូវមើលកម្មវិធីមួយចំនួនទៀតដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពាន មិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ និង អស់ថវិកាយ៉ាងច្រើន ដោយយើងត្រូវធ្វើការសម្ពោធកម្មវិធីដែលយើងចោលមួយចំនួនកន្លងទៅ គឺអាចរៀបចំឡើងវិញដើម្បីឱ្យដំណើរការ។ “

សម្តេចតេជោ ហ៊ុន សែនក៏បានបញ្ជាក់បន្ថែមថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហើយថា ចាប់ពីខែវិច្ឆិកាទៅ គឺសាលាបើកជាទូទៅតែម្តង បើយើងមិនបើកជាទូទៅទេ ការស្លាប់ដោយសារសេដ្ឋកិច្ច ប្រហែលជាពិសេសជាង ការស្លាប់ដោយសារកូវីដ១៩ទៅទៀត ៕

ដំណឹងរីករាយៈសម្តេចតេជោអនុញ្ញាត្តឲ្យរៀបចំកម្មវិធីប្រជុំនានាក៏ដូចជាបើក ដំណើរការសេដ្ឋកិច្ចឡើងវិញ

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី២២ តុលានេះបានប្រកាសឲ្យបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ និងកម្មវិធីសម្ពោធនានា ក៏ដូចជាការអនុញ្ញាតបើកដំណើរការសេដ្ឋកិច្ចផងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយសម្តេចបញ្ជាក់ថា ក៏ព្រោះតែការត្រៀមបម្រុងរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការរៀនរស់នៅជាមួយកូវីដ១៩ មានលក្ខណៈល្អប្រសើរ ដែលអាចឲ្យយើងរៀបចំកម្មវិធីដោយផ្ទាល់បាន។

សម្តេចតេជោបន្តថា “សម្រាប់លទ្ធភាពដែលយើងអាចប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលមិនអាចប្រជុំបាន យើងប្រជុំតាមប្រព័ន្ធ Zoom”។សម្តេចបន្តថា “កិច្ចការបន្តសម្តេចស្នើឲ្យមានការរៀបចំដំណើរការដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញ ឲ្យមានដំណើរការកម្មវិធីដោយផ្ទាល់នេះ”។

សម្តេចតេជោហ៊ុន សែនបានបន្តថា បើយើងនៅតែក្នុងរោង ក្នុងពេលដែលយើងឲ្យសិស្សសាលាចូលរៀន ដូចជា មិនល្អមើល ហើយមិនត្រូវនឹងចង្វាក់ការងារទៀតផង។ បន្ទាប់ទៅ ត្រូវពិនិត្យមើលកម្មវិធីមួយចំនួនទៀត ដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ ការសម្ពោធសមិទ្ធផល នៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ និងអស់ថវិកាយ៉ាងច្រើន។ យើងត្រូវតែសម្ពោធ កម្មវិធីមួយចំនួនដែលយើងធ្វើកន្លងទៅនេះ អាចរៀបចំឡើងវិញ ដើម្បីឲ្យដំណើរការ ការងារធម្មតា ជាមួយនឹងការបើកឲ្យដំណើរការ

សម្តេចបន្តថា “បើយើងមិនបើកជាទូទៅទេ ការស្លាប់ដោយសារសេដ្ឋកិច្ច គឺជាការស្លាប់ដែលពិបាក ជាងការស្លាប់ដោយសារកូវីដទៅទៀត

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីរឿង ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងអស់ផងដែរ។ ត្រង់ចំណុចនេះសម្តេចរំលេចថា បើសិនជាអនុញ្ញាតឲ្យសិស្សចូលរៀនវិញនោះ បែរជាកម្មវិធីនានា និងដំណើរការសេដ្ឋកិច្ចនៅបិទ គឺជារឿងមិនត្រឹមត្រូវ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថា ការបើកឲ្យដំណើរការឡើងវិញ នូវសកម្មភាពនានា ដោយសារតែកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ ខណៈដែលដំណើរការចាក់វ៉ាក់សាំងវិញ ក៏បានជោគជ័យយ៉ាងត្រចេះត្រចង់ទៀតផង។

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីករណីឆ្លង នៅក្នុងប្រទេសបានថយចុះ ខណៈដែលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ១៣,៦៤៣,៤១៥នាក់៕

 

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៩៤លានដុល្លារអាមេរិកពីក្រុមហ៊ុនចំនួន៧

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងចំនួន៧ មានទំហំទឹកប្រាក់ជាង៩៤លានដុល្លារអាមេរិក នៅថ្ងៃទី២២ តុលានេះ។

យោងតាមសេចក្តីប្រកាសរបស់ស្ថាប័នខាងលើនេះបានឲ្យដឹងថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម។

ក្រុមហ៊ុនទាំងនោះរួមមាន ទី១-TREND APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិ​យោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៦៨កន្លែង។

ទី២- BLINGTEX (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៩កន្លែង។

ទី៣-EPIC INTERNATIONAL CO.,LTD: គម្រោងបង្កើតរោងចក្រផលិតស្បែ​ក​ជើង មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។

ទី៤-SMART SHINE GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២១៩កន្លែង។

ទី៥- “Jayee Furniture (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុងស្បែក គ្រឿងសាឡុងឈើ និងកេះកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ១៥០កន្លែង។

ទី៦- “Starray Lighting (Cambodia) Enterprise Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧០០កន្លែង។

ទី៧- “RMKH Glove (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៨០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧៨០កន្លែង៕

សម្តេចតេជោឲ្យស្ថាប័នជំនាញពិនិត្យលទ្ឋភាពបើកជើងហោះហើរជាមួយ បណ្តាប្រទេសអាស៊ាន

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នជំនាញ ធ្វើការពិនិត្យមើលអំពីលទ្ធភាពក្នុងបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាថៃ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២២ តុលា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។ សម្តេចតេជោបានថ្លែងថា សម្រាប់កម្ពុជាមានប្រទេសខ្លះ មិនមានទំនាក់ទំនងផ្លូវអាកាសជាមួយនោះទេ ប៉ុន្តែក៏មានប្រទេសខ្លះ ដែលកម្ពុជាខ្លួនឯងជាអ្នកបិទមិនឲ្យមានការហោះហើរដែរ ដោយសារតែពេលនោះមានករណីឆ្លងជំងឺកូវីដ១៩ រីករាលដាលខ្លាំង ដូចជាពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។

សម្តេចបន្តថា “បច្ចុប្បន្ននេះការហោះហើរចេញចូលមកកម្ពុជា មានពីប្រទេសសិង្ហបុរី ចិន និងកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះ ប្រទេសថៃចាប់ផ្តើមបើកឲ្យកម្ពុជា ចូលប្រទេសរបស់ពួកគេ ដោយមិនបាច់ធ្វើចត្តាឡីស័ក”។សម្តេចបន្តថា “ដូច្នេះនោះកម្ពុជាក៏អាចឲ្យភ្ញៀវមកពីប្រទេសថៃ មិនបាច់ធ្វើចត្តាឡីស័ក ហើយអាចបើកការហោះហើយឡើងវិញបានផងដែរ”។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ត្រូវពិនិត្យមើលអំពីលទ្ធភាពនៃការបើកឡើងវិញ នូវផ្លូវអាកាសជាមួយនឹងកូឡាឡាំពួរ ហ្សាកាតា ឬចំណុចណាមួយនៃឥណ្ឌូនេស៉ី និងហ្វីលីពីន មកកម្ពុជាវិញផងដែរ ដែលយើងបានធ្វើការគ្រប់គ្រងល្អហើយ សម្រាប់ព្រលានយន្តហោះរបស់យើង ហើយយើងក៏បានកាត់បន្ថយចំនួនពេលវេលា នៃការធ្វើច  ត្តាឡីស័ក ដែលអាចជាផ្នែកនៃការទាក់ទាញ ដែលអាចឈានដល់ការរៀបចំបើកឡើងវិញ នូវទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង។

រាជរដ្ឋាភិបាល បានបន្ធូរបន្ថយរយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួច ដោយតម្រូវឲ្យអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ។ ដោយឡែកត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដី១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍គាំទ្រការលើកឡើងរបស់សម្តេចតេជោ ដោយលោកបានមានប្រសាសន៍ថា វាជាដំណឹងល្អមួយសំរាប់កម្ពុជា ព្រោះយើងជឿជាក់ថា នៅពេលបើកអាកាសចរណ៍ក្នុងតំបន់អាស៊ាន នឹងធ្វើឲ្យមានសកម្មភាព និងភ្ញៀវទេសចរណ៍ ដែលនឹងជួយជម្រុញសេដ្ឋ​កិច្ចរបស់យើងឲ្យមានកំណើនឡើងវិញ។

លោកបន្តថា “អ្វីដែលខ្ញុំសំណូមពរ គឺរដ្ឋាភិបាលគួរសិក្សាតាមប្រទេសថៃ ដែលបាន​បើកទទួលទេសចរណ៍ជាង៤០ប្រទេស។ ហេតុនេះរាជរដ្ឋាភិបាលគួរពិចារណាបើកទទួលទេសចរណ៍ ដោយគ្មានការធ្វ់ចត្តាឡីស័ក”។ លោកបន្តថា “យ៉ាងណាក៏ដោយរដ្ឋាភិ​បាលគួរពិចារណាលើបញ្ហានេះឡើងវិញ ព្រោះបើធ្វើចត្តាឡីស័ក៧ថ្ងៃ គឺមិនបានផលច្រើន​នោះទេ តែបើបើកដោយគ្មានការធ្វើចត្តាឡីស័ក ទើបកម្ពុជាបានផលច្រើនសម្រាប់ស្តារ​សេដ្ឋ​កិច្ចរបស់ខ្លួន”៕

 

រដ្ឋសភាបន្តសម័យប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី

         ដោយៈសុខហេង

         ភ្នំពេញៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី ២២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។

ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលាឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន៤នៅក្នុងនោះរួមមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បា​ប់ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះប្រធានព្រឹទ្ធសភា ប្រធា​នរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

របៀបវារៈទំាងបួន សម្រាប់សម័យប្រជុំរដ្ឋសភានាថ្ងៃចន្ទទី២៥ ខែតុលាឆ្នាំ២០២១ ដែលកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តមាន ទី ១- ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការ បំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ លោកប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស។

ទី ២-ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

 

ទី៣- ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ និងទី៤-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

បណ្តាមេដឹកនាំប្រទេសជាង៨០ងើបឡើងស្រុះគ្នាដើម្បីគាំទ្រមហាយក្សចិន ពេលអាមេ រិក និងបណ្ដាប្រទេសលោកខាងលិចនិយាយបង្ខូចចិននៅUN

ដោយៈសុខុម

គូឡាឡាំពួរៈ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ឬអាចនិយាយបានថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមេដឹកនាំបណ្តាប្រទេសរហូតដល់ទៅជាង៨០ បានងើបឡើងស្រុះគ្នាដើម្បីគាំទ្រមហាយក្សចិនចំពោះបង្កើតគំរូផ្ទាល់ខ្លួន សម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស ហើយបានបង្ហាញជំហរប្រឆាំងដាច់ខាត ចំពោះទង្វើយកបញ្ហាសិទ្ធិមនុស្សធ្វើជាបញ្ហានយោ​បាយ ដើម្បីគាបសង្កត់ប្រទេសដទៃក្នុងរូបភាពមិនត្រឹមត្រូវ។

កាសែតចិន Global Times បានចុះផ្សាយនៅថ្ងៃសុក្រ ទី២២ តុលា នេះថា ហេតុការណ៍ដ៏កក្រើកនេះ បានកើតឡើងក្នុងសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN General Assembly) កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ខណៈសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត ចាប់ផ្ដើមបើកការវាយប្រហារទៅលើមហាយក្សចិន លើប្រធានបទនានា រួមមាន បញ្ហារំលោភសិទ្ធិមនុស្សនៅតំបន់ស្វយ័តស៊ីនជាំង ក្រុងហុងកុង និងតំបន់ស៊ីចាង (Xizang) នៅទីបេតិ៍ ជាដើម។

តាងនាមប្រទេសចំនួន៦២ គុយបា បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញការគាំទ្រប្រទេសចិន ចំពោះការបង្កើតគំរូផ្ទាល់ខ្លួនស្តីពី សិទ្ធិមនុ​ស្ស ដែលសមស្របនឹងលក្ខខណ្ឌរបស់ខ្លួន ហើយបានប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែករបស់ប្រទេសផ្សេងៗ ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក្រោមលេសសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៧៦នៃមហា​សន្និបាតអង្គការសហប្រជាជាតិ នៅពេលដែលគណៈកម្មាធិការទី៣ នៃអង្គសន្និបាតធ្វើការពិនិត្យផ្ទៀងផ្ទាត់បញ្ហាសិទ្ធិមនុស្ស ប៉ុន្តែប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិក និងបារាំង ផងដែរបានធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានថា ប្រទេសចិន រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ជាការឆ្លើយតប បណ្តាមេដឹកនាំប្រទេសជាង៨០ រួមទាំងប្រទេសកូវែត ផងក៏បានក្រោកឡើងស្រុះគ្នា ដើម្បីបង្ហាញគាំទ្រជំហរប្រទេសចិន។

កាសែត Global Times  បានចុះផ្សាយទៀតថា អំឡុងកិច្ចប្រជុំនេះប្រទេសជាង២០ផ្សេងទៀត ក៏បានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះប្រទេសចិនផងដែរ ដោយបានធ្វើការវាយតម្លៃជាវិជ្ជមាន លើវឌ្ឍនភាពរបស់ប្រទេសចិនស្តីពី សិទ្ធិមនុស្ស ហើយអំពាវនាវឱ្យប្រទេសនានា ប្រកាន់ខ្ជាប់នូវគោលនយោបាយពហុភាគីនិយម និងការសម្របស ម្រួល៕ The Edge Markets៕