កម្ពុជាទាក់ទាញគំរោងវិនិយោគលើវិស័យឧស្សាហកម្មចំនួន១៨៤៣ជាមួយទុនវិនិយយោគជាង១៣ពាន់លានដុល្លារ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានឲ្យដឹងថា កម្ពុជាទាក់ទាញគំរោងវិនិយោគលើវិស័យ ឧស្សាហកម្មចំនួន១៨៤៣ ជាមួយទុនវិនិយយោគជាង១៣ពាន់លាដុល្លារ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីចំនួន១២៤ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពី​ដើមសប្តាហ៍នេះថា នៅថ្ងៃទី ១៨ ខែតុលានេះថា ចំនួនរោងចក្រឧស្សាហកម្ម ដំណើរការនាពេលបច្ចុប្បន្ន មានសរុប១៨៤៣រោងចក្រ ដែលមានទុនវិនិយោគសរុប ១៣,៣៤១លានដុល្លារ។

ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់លំអិតថា តើគំរោងវិនិយោគនេះបានចាប់ផ្តើមពីឆ្នាំណា និងរហូតមកទល់ពេលណានៅឡើយទេ។

លោកបន្តថា បរិមាណនាំចេញរបស់រោងចក្រឧស្សាហកម្ម ទៅក្រៅប្រទេស មានទឹកប្រាក់សរុប៣០៥៧ លានដុល្លារ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានតម្លៃសរុប១ ១២៣ លានដុល្លារ។

ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីចំនួនរោងចក្របិទទ្វារ ក្នុងរយៈពេល៩ខែឆ្នាំទេ។

លោកហេង សុខគង់បានលើកឡើងថា ការចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីៗ គឺឆ្លុះបញ្ជាំងពីទំនុកវិនិយោគិននៅកម្ពុជា ជាពិសេសភាពស៊ាំក្នុងសង្គមនឹងជំងឺកូវីដ១៩ ដែលកម្ពុជាចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ៕

ខេត្តតាកែវរៀបចំពិភាក្សាលើការងារទាក់ទងការជីកប្រឡាយព័ន្ឋអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពិភាក្សារលើនីតិវិធី និងយន្តការដើម្បីអនុវត្តការងារប្រមូលដី និការស្នើសុំជីកប្រឡាយលើកទំនប់ព័ទ្ធ ជុំវិញសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ បានឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើនីតិវិធីនិងយន្តការ ដើម្បីអនុវត្តការងារប្រមូ​លដី និងការស្នើសុំជីកប្រឡាយ លើកទំនប់ព័ទ្ធជុំវិញសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រព័ន្ ធzoom video conference ដែលរៀបចំទ្បើងនៅសាល ប្រជុំ អគាររដ្ឋបាលខេត្តតាកែវ។

ក្នុងកិច្ចប្រជុំខាងនេះដែរ ក៏មានការអញ្ជើញចូល រួម ពីសំណាក់លោកឧត្តមសេនីយ៍ទោសុខ សំណាង ស្នងការនគរខេត្តតាកែវ លោកម៉ឹង វុធី ឣភិបាលរងខេត្ត លោកប្រធាន អនុ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រី អាជ្ញាធរ ភូមិឃុំមួយចំនួនផងដែរ។

កិច្ចប្រជំក្រោម​អធិបតីភាព​ឯកឧត្តម បេង ហុងសុជាតិ ខេមរ៉ូអគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងជាប្រធានក្រុមការងារគាំទ្រ ដល់ការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី៕

ខេត្តព្រះសីហនុនឹងអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ដោយ៖ សុផារី

ខេត្តព្រះសីហនុ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចិនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់សេវាកម្មរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង កាលពីថ្ងៃទី១៨ តុលាឆ្នាំ ២០២១ ថា ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្រ្ត ក្នុងរយៈពេលមធ្យមនិងវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការ បើក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកបន្តថា “បណ្ដាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារហេតុនេះមែនភូមិសាស្ត្រនៅជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរជាច្រើន។”

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក ក្នុងវិស័យទេសចរណ៍និងវិស័យឧស្សាហកម្ម ជាពិសេសតែជាតំបន់តភ្ជាប់ផលិតកម្មនិងពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់។
លោកបានមានប្រសាសន៍ថា ឈរលើមូលដ្ឋាននេះការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានគោលបំណង
១.ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចយ៉ាងច្រើនដែលខេត្តព្រះសីហនុមាន ស្របទៅនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។
២. ដើម្បីចាប់យកកាលានុវត្តថ្មីៗនិងទាក់ទាញបន្ថែមនូវការវិនិយោគនិងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ចូលមកកាន់កម្ពុជា ក្រោយពីវិបត្តិកូវីដ១៩ សំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ប្រកបដោយចីរភាពនិងភាពធន់។

រដ្ឋាភិបាលបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តនេះឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងនិងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនិងការទាក់ទាញនិងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា “ក្បាលម៉ាស៊ីន” មួយថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍន៍ប្រែក្លាយខេត្តព្រះសីហនុជា៖
១. ទីក្រុងដ៏ល្បីនិងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
២. តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត (smart technology)
៣. តំបន់ប្រកបដោយបរិស្ថានបៃតងនិងតំបន់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែរច្រវាក់ផលិតកម្ម ក្នុងតំបន់និងសាកលលោក
៤. ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទំាងមូល។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ផែនការមេនេះជាផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគសម្បូរបែបនៅក្នុងខេត្តព្រះសីហនុ ដោយមានភ្ជាប់ផែនការសកម្មជាក់លាក់ សម្រាប់ការអនុវត្តដែលឆ្លុះបញ្ចាំងច្បាស់ពីកាលានុវត្តភាព សម្រាប់ការវិនិយោគរបស់វិស័យក្នុងបរិបទសកម្ម 4.0 រួមបញ្ចូលទាំងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់វិស័យឧស្សាហកម្ម កសិកម្ម សេវាកម្ម ទេសចរណ៍និងការរស់នៅប្រកបដោយសុខុមាលភាពមស្របទៅតាមទិសដៅការអភិវឌ្ឍន៍បៃតងនិងប្រកបដោយចីរភាព៕

៣៤ខ្សែក្នុងក្រុងព្រះសីហនុ នឹងផ្ទេរមកឱ្យរដ្ឋបាលខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងវិញ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ ៖ លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន អង្គភាពទទួលការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នេះបើតាមការលើកឡើងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងថ្ងៃទី១៩ ខែតុលានេះ។

លោក លី រស្មី អនុរដ្ឋលេខធិកាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បើកកិច្ចប្រជុំពិនិត្យមើលសមិទ្ធិផលដែលក្រុមហ៊ុន និងអង្គភាពនីមួយៗស្ថាបនាតាមនិតិវិធី ដើម្បីត្រៀមរៀបចំការប្រគល់ទទួលនូវសមិទ្ធិផលដែលបានស្ថាបនារួចរាល់ ថាតើយើងត្រូវធ្វើអ្វីខ្លះក្នុងការប្រគល់ទទួល និងផ្ទេរជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្ត ដើម្បីធានានិរន្តរភាពក្នុងការថែទាំប្រើប្រាស់បានយូរ។ ម្យ៉ាងទៀតការខិតខំកស្ថាបនាផ្លូវរបស់ក្រុមហ៊ុន និងអង្គភាពនីមួយៗមានការសហការការទទួលខុសត្រូវនិងទទួលបានសមិទ្ធិផលល្អដូចថ្ងៃនេះ ពិសេសការវាយតម្លៃការស្ថាបនា ទោះបីជួបប្រទះការរីករាលដាលនៃបរិបទជំងឺកូវីដ-១៩ យើងនៅតែទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុទទួលបានជោគជ័យ។

លោកបន្តថា យើងត្រូវបង្កើតក្រុមការងារចំនួន ៤ក្រុម ដែលមានក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងារនីមួយៗមានភារកិច្ចចុះបំពេញភារកិច្ចពិនិត្យកាងារស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់មានដូចជា កំរាលផ្លូវ ប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ ចិញ្ចើមផ្លូវ ការងារក្រាលថ្មក្រានីត បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ លូចំហរ បេតុងអ៊ុតកៅស៊ូ គំនូសចរាចរណ៍ ការងារដាំដើមឈើលម្អផ្លូវជាដើម។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន និងអង្គភាពដែលបានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ស្របតាមបទដ្ឋានលក្ខណបច្ចេកទេស និងបន្តត្រួតពិនិត្យអំពីគុណភាពមុននឹងផ្ទេរមកឱ្យរដ្ឋបាលខេត្តព្រះសីហនុជាគ្រប់គ្រងវិញ។ ព្រោះផ្លូវ ៣៤ខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលក្រុមហ៊ុន និងអង្គភាព ដែលបានស្ថាបនាបញ្ចប់ទាំងស្រុង ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានសំណូមពរឱ្យក្រុមការងារចុះពិនិត្យវាយតម្លៃនៃការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុន និងអង្គភាពទទួលកាស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ធ្វើការជួសជុលឱ្យមានគុណភាព ១០០ភាគរយ ម្យ៉ាងទៀតខេត្តព្រះសីហនុ និងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ខាងមុខនេះ ខេត្តព្រះសីហនុ និងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិការអាស៊ាននៅខែមករា ឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ ៕

លោក ច្រឹក សុខនីម ៖ វិស័យអចលនទ្រព្យកម្ពុជានៅតែ​រឹងមាំនិងជាខឿនសេដ្ធកិច្ចជាតិ ទោះ​ការទិញលក់មានការថយចុះធៀបនឹងមុនវិបត្តិកូវីដ​១៩ ក៏​ដោយ​

ដោយ កុសមា

ភ្នំពេញ៖ វិបត្តិកូវីត១៩ បានអូសបន្លាយរយៈពេល២ឆ្នាំ ដោយក្នុង​រយៈពេលមួយឆ្នាំចុងក្រោយនេះ មានការរីករាលខ្លាំង ដោយករណីអ្នកឆ្លងនិងស្លាប់កើនឡើងជាបន្តបន្ទាប់ តែស្ថានភាពហាក់មានភាពប្រសើរឡើងវិញដោយសារ ចំនួននៃអ្នកចាក់វ៉ាក់សាំងបានច្រើនរហូតដល់ ៩៩,៥៤% នៃប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​១៨ ឆ្នាំ​ឡើង​ទៅ។ នេះបើ​តាម​ឯកសារ​មន្ត្រី​សាធារណៈ​ ចុះ​ថ្ងៃ​ទី១៨ ខែ​តុលា កន្លងមក​​។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា​ បានឱ្យ​ដឹងថា “ក្នុងរយៈ ពេលមួយខែចុងក្រោយ ការទិញលក់ដូរអចលនវត្ថុនៅតែបន្តកើតមានធម្មតា គ្រាន់តែចំនួនមានការថមថយ​ចុះខ្លះ ដោយសារ មានការរាំងស្ទះដោយបញ្ហាវិបត្តិកូវីដ១៩ តែពេលនេះចរន្តនៃការទិញលក់នៅតែបន្ត”។

លោកបន្តថា សម្រាប់​អ្នកវិនិយោគិនបរទេសមានការថមថយ ដោយសារក្តី​បារម្ភពីបញ្ហា​សុខភាពនិងសុវត្ថិភាព ដែលជះឥទ្ធិពលមកលើខ្លួនគាត់។ ប៉ុន្តែអ្នកវិនិយោគិនមួយចំនួននៅមានសហសេវិក និងក្រុមហ៊ុន​ដៃគូរបស់ខ្លួនក្នុង​ប្រទេស​ សម្រាប់​យកពត៍មាននិងធ្វើការស្រាវជ្រាវ​​ឱកាស​ក្នុង​ការ​​វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក​បាន​មានប្រសាសន៍ថា “សម្រាប់​តម្លៃ​អចលនទ្រព្យមិនមានការថយចុះទេ តែចំនួននៃការទិញលក់មានការថយចុះធៀបទៅនឹងឆ្នាំមុនៗ មុន​វិបត្តិកូវីដ​១៩បានកើតឡើង ដែលបង្ហាញជារួមថាប្រទេសកម្ពុជានៅតែមានភាពរឹងមាំ​ក្នុងវិស័យអចលនទ្រព្យ និងខឿនសេដ្ធកិច្ចជាតិ។”

លោកបានបញ្ជាក់ថា ភាពប្រសើរឡើងគឺស្ថិតនៅលើ​ការរង់ចាំមើលនៅឡើយ។  ការបើកចរាចរចេញចូលឡើងវិញ ដែលតម្រូវ​ឱ្យ​ធ្វើចត្តាឡីស័ក រយៈពេល៣ថ្ងៃ សម្រាប់​អ្នកដែលមានប៉ាស្ព័រនិងអ្នកចាក់វ៉ាក់សាំង និងរយៈពេល​មួយអាទិត្យ ​សម្រាប់​មនុស្សទូទៅ។ អ្នកមិនចាក់វ៉ាក់សាំង ដែលមានហានិភ័យ អាចធ្វើ​ចត្តាឡីស័ករយៈពេលយូរ ដែលជា​ហេតុបន្ថយឱកាសនៃការវិនិយោគរបស់ភ្ញៀវបរទេស ដែលចង់ប្រកបមុខរបរទទួលទាន ក្នុងប្រទេស​កម្ពុជា​ផងដែរ។

ក្រៅពីនោះ យើងឃើញមានយន្តការនៃការរៀបចំសាកល្បងក្នុង​ការដាក់ឱ្យ​ដំណើរ​ការបើកទេសចរណ៍​វិញ ហើយបើការបើកទេសចរក្នុងស្រុក មានការគ្របគ្រងបាន និងឈានដល់ដំណើរ​ការនៃការបើកលក្ខណៈ Trading ឬ​បើកលក្ខណៈ​ទេសចរអន្តរជាតិ នោះនឹងបង្កអោយមានភាពប្រសើរឡើងវិញក្នុងពេលឆាប់ៗ។

លោកបាន​ប្រមើលមើល​ថា​ វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយសារចំនួននៃអ្នកចាក់វ៉ាក់សាំង នៅអាស៊ានមានច្រើនហើយ ឯនៅកម្ពុជាមានដល់ជាង​៩៧ % ដូចនេះបញ្ហាប្រឈមវិបត្តិកូវីដ១៩ នឹងស្ថិតក្នុងការគ្រប់គ្រងបាននាពេលអនាគត ហើយវិស័យអចលនទ្រព្យកម្ពុជា​​វិលមកសភាពធម្មតាវិញ។

លោកបន្តទៀតថា វិស័យអចលនទ្រព្យក៏មានបញ្ហាប្រឈមរបស់ខ្លួន តាមរយៈការខ្វះខាតធនធាន កម្ចី​ពីធនាគារនិងស្ថាប័នផ្សេងៗទៀត បើវិស័យនេះទទួលបានប្រាក់កម្ចី​ខ្ពស់  នោះចរន្តនៃការទិញលក់ក៏ទទួលបានច្រើនផងដែរ៕​

ក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi បោះទុនវិនិយោគ១០ពាន់លានដុល្លារអាមេរិក ដើម្បីហក់ចូលក្នុងវិស័យផលិតរថយន្តអគ្គិសនី

សុខុម

សៀងហៃ: លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi Corp បានប្រកាសថា ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនចិន មួយនេះនឹងផលិតរថយន្តទ្រង់ទ្រាយធំនៅឆមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុននេះទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី១៩ តុលា នេះ។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ជួបជុំវិនិយោគិនមួយ ហើយត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ក្រោយមកក្រុមហ៊ុនក៏បានចេញមុខបញ្ជាក់ថា ពិតជាបែបនេះមែន។

លោក Zang Ziyuan នាយកទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Xiaomi ក៏បានបង្ហោះព័ត៌មាននេះនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម Weibo របស់លោកផងដែរ។

កាលបរិច្ឆេទម្រាប់ការចាប់ផ្ដើមផលិតទ្រង់ទ្រាយធំនេះ បង្ហាញពីគោលដៅដ៏ធំបន្ទាប់សម្រាប់ផ្នែកអាជីវកម្មរថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុនដែល Xiaomi បានប្រកាសជាផ្លូវការកាលពីដើមឆ្នាំនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានហក់ឡើង៥.៤%ដល់២២.៥ដុល្លារហុងកុង (ប្រហែល៣ដុល្លារអាមេរិក) ដែលជាការកើនឡើងភាគរយប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១២ ឧសភា មក។

កាលពីខែមីនា ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងប្តេជ្ញាបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក លើផ្នែកអាជីវកម្មថ្មីមួយរបស់ខ្លួននោះគឺ ការផលិតរថយន្តអគ្គិសនីនៅរយៈពេល១០ឆ្នាំខាងមុខនេះ។ ក្រុមហ៊ុននេះបានចុះបញ្ជីអាជីវកម្មផលិតរថយន្តអគ្គិសនីរបស់ខ្លួនរួចរាល់ហើយកាលពីចុងខែសីហា។

ក្រុមហ៊ុននេះបានសម្រុកជួលបុគ្គលិកសម្រាប់ផ្នែកអាជីវកម្មថ្មីនេះ ប៉ុន្តែមិនទាន់បានទម្លាយឱ្យដឹងទេថាតើខ្លួននឹងផលិតរថយន្តអគ្គិសនីដោយឯករាជ្យ ឬតាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុនផលិតរថយន្តណាមួយឡើយ៕ Reuters៕

Xiaomi to mass produce its own cars in 2024

SHANGHAI: Xiaomi chief executive Lei Jun said the Chinese smartphone maker will mass produce its own cars in the first half of 2024, a company spokesperson said on Tuesday (Oct 19).

The comments, which were made at an investor event, were first reported by local media and later confirmed by the company.
Zang Ziyuan, a director in Xiaomi’s international marketing department, also posted the news on his verified Weibo account.

The date marks the next major target for the company’s fledgling electric vehicle (EV) division, which Xiaomi formally announced earlier this year.

Xiaomi shares jumped 5.4 per cent to HK$22.50, the biggest daily percentage rise since May 12, extending gains for the third straight session.

In March, Xiaomi said it would commit to investing US$10 billion in a new electric car division over the next 10 years. The company completed the business registration of its EV unit in late August.

The company has ramped up hiring for the unit, though it has yet to reveal if it will produce the car independently or via a partnership with an existing carmaker.

Source: Reuters/aj

ផ្ទះអាជីវកម្មដ៍ថ្មីសន្លាង “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក ក្នុងតំបន់សក្តានុពលពាណិជ្ជកម្មដ៏សម្បូបែប

ការអភិវឌ្ឍសំណង់លំនៅឋាននាពេលបច្ចុប្បន្ន កំពុងតែសាងសង់យ៉ាងមមាញឹកជាមួយនឹង លំនៅឋានជាច្រើនប្រភេទ នៅជុំវិញរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ លំនៅឋានមួយប្រភេទ ដែលគេមិនអាចមើលរំលងបាន នោះគឺហ្សបហោស៍ ដែលជាលំនៅឋាន កំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផងដែរ។

យើងខ្ញុំសូមណែនាំហ្សបហោស៍ម៉ាជេស្ទីក ជាហ្សបហោស៍ដ៏ថ្មីសន្លាងមួយ របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប យ៉ាងពិសេស​ដោយផ្តោតលើគុណភាព សោភ័ណភាព និង សាកសមសម្រាប់ការប្រកបអាជីវកម្ម និងការិយាល័យទំនើប មានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ 4.5m x 14m បែងចែកជា 4បន្ទប់គេង និង 5បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ព្រមជាមួយសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម​ ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង ផងដែរ។ ហ្សបហោស៍ ម៉ាជេស្ទីក អាចចូលរួមធ្វើឱ្យអាជីវកម្មដ៏សម្បូរបែបរបស់លោកអ្នកជោគជ័យក្នុងពេលអនាគតដ៏ខ្លី ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម ចំណែកឯការរចនាខាងក្រៅដែលមានការច្នៃប្រឌិតបែបក្លាសស៊ិកពិតជាធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ រួមមាន តំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។

សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ1 ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ 5នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះដ៏ថ្មីសន្លាងមួយ និងជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង​ ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់ផងដែរ។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី​ដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ឆ្ពោះទៅកាន់  មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង 2 គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ ​និងផ្លូវរត់ Marathon   ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ ​និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

ងាកមកតំបន់មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក  ស្ថិតគម្រោង ដឹស្តាដាយមិន ជាគម្រោងមួយក្នុងតំបន់ដ៏មានសក្តានុពលនៃមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង​គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការប្រកបអាជីវកម្ម និងការរស់នៅរបស់លោកអ្នកកាន់តែមានភាពសម្បូរបែប។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចម្រុះដែលមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ក្នុងគម្រោងផ្ទាល់ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ចុងក្រោយតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុង​គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង នៅលើផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដែលមានចំងាយត្រឹមតែ 3 នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60ម៉ែត្រ) គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង ធំជាងគេ វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា និងទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ដែលផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook:www.facebook.com/boreypenghuoth

 

 

តើជម្រើស​ការបង់ប្រាក់ទិញ​ផ្ទះ​បុរី​មួយណា​ដែល​ចំណេញ​បំផុត?

ដោយ៖ សុធារី

ភ្នំពេញ៖ ជម្រើសនៃការបង់ប្រាក់មួយណាដែលសាកសម្យសម្រាប់លោកអ្នក ប្រសិនបើអ្នកមានបំណងចង់ទិញផ្ទះនៅក្នុងបុរី និង ជម្រើសនីមួយៗមានលក្ខខណ្ឌនិងគុណសម្បត្តិអ្វីខ្លះ?“

សម្រាប់ការទិញផ្ទះនៅក្នុងបុរី ជាទូទៅការបង់ប្រាក់គឺមានលក្ខខណ្ឌធំៗចំនួន ៣ រួមមានដូចជា៖

១ . បង់ផ្តាច់

សាកសមសម្រាប់លោកអ្នកដែលមានប្រាក់តម្កល់នៅក្នុងធនាគារច្រើន ហើយមិនត្រូវការយកទៅបង្វិលដើម្បីប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នកទេ។ ការទិញផ្ទះពីបុរីដោយប្រើលុយសុទ្ធមាន​អត្ថប្រយោជន៍ចម្បង ៣ ដូចជា៖

– ទទួលបានការបញ្ចុះតម្លៃច្រើនពីបុរី ៖ អ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសពីបុរីអាចថាចន្លោះពី ៧ % ទៅ ១១ % តាមគោលការណ៍របស់បុរីនីមួយៗ ដែលមានន័យថាលោកអ្នកអាចទិញដោយចំណាយប្រាក់អស់តិចជាងការបង់រំលោះទាំងបង់ជាដំណាក់កាលនិងបង់រំលោះសុទ្ធ។

– ទិញហើយ​លក់បាន​ចំណេញ​ច្រើន​៖ ក្នុងករណីដែល អ្នកទិញដើម្បីវិនិយោគឬដាក់លក់ហើយទិញបានប្រភេទផ្ទះដែលមានតម្រូវការច្រើន សំណង់ដែលមានគុណភាពខ្ពស់ តម្លៃល្អ ទីតាំងល្អ និង បុរីដែលមានកេរ្តិ៍ឈ្មោះល្អស្រាប់ នោះឱកាសដែលលោកអ្នកអាចលក់ចេញវិញភ្លាមៗដើម្បីទទួលបានផលចំនេញគឺមានច្រើន។

– អាចទទួលបានប្រាក់ចំនេញច្រើនជាងការប្រាក់ដែលទទួលបានពីធនាគារ ៖ ជាទូទៅ ការដាក់ប្រាក់នៅក្នងធនាគារលោកអ្នកអាចនឹងបានការប្រាក់មកវិញប្រហែលចន្លោះ ៤% តែប៉ុណ្ណោះ។ តែបើសិនអ្នកវិនិយោគលើអចលនវត្ថុវិញ ពេលខ្លះវាអាចចំនេញលើសនឹង ភ្លាមៗថែមទៀតផង ក្នុង​ករណី​ទិញបានផ្ទះដែលមានតម្រូវការច្រើននិង បុរីដែលមានកេរ្តិ៍ឈ្មោះល្អ។

២ . បង់រំលោះជាដំណាក់កាល

សាកសមក​សម្រាប់លោកអ្នកដែលមានប្រាក់គ្រប់គ្រាន់និងចំណូលជាប្រចាំ ហើយមានអាជីវកម្មដែលត្រូវការប្រាក់​បង្វិល។

អត្ថប្រយោជន៍នៃបង់ជាដំណាក់កាលមានដូចជា ៖

– អាចទុកប្រាក់សម្រាប់វិនិយោគលើអាជីវកម្ម ៖ ជាទូទៅគោលការណ៍នៃការបង់ប្រាក់របស់បុរីនីមួយៗគឺខុសៗគ្នា ដែលបុរីខ្លះអនុញ្ញាតឱ្យ​លោកអ្នកអាចបង់ប្រាក់ជាដំណាក់កាលក្នុងរយៈពេល១០ ទៅ ១២ ខែជាដើម ។ ដូច្នេះនៅក្នុងរយៈពេល ១០ ទៅ ១២ ខែនេះលោកអ្នកអាចប្រើប្រាស់ប្រាក់ ដែលនៅសល់យក ទៅបង្វិលក្នុងអាជីវកម្មរបស់លោកអ្នក ដើម្បីទទួលបានផលចំនេញបន្ថែមទៀត។

– ទទួលបានអត្ថប្រយោជន៍ប្រហាក់ប្រហែលនឹងការបង់ផ្តាច់ដែរ

– មិនខាតការប្រាក់

៣. ការបង់រំលោះសុទ្ធ

សម្រាប់លោកអ្នកមានកញ្ចប់ថវិកាមានកម្រិត និងមានចំណូលជាមធ្យម នោះលោកអ្នកអាចជ្រើសរើសលក្ខខណ្ឌបង់ ២០% ទៅ ៣០% មុន។ ជាទូទៅបុរីមួយចំនួនគឺតម្រូវឲ្យយើងបង់ប្រាក់ ពី ២០ ទៅ ៣០ % មុន នៅក្នុងការទិញផ្ទះ ។

ប្រសិនបើគ្មាន​ការ​​ប្រាក់បង់​មុន​ ក៏យើងគួរតែមានប្រាក់សន្សំ ខ្ទង់ចន្លោះប៉ុននេះដែរ ដើម្បីត្រៀមបង់ជាមួយបុរីពីព្រោះថា បើអ្នកជ្រើសរើសការរំលោះសុទ្ធ ១០០ % នោះ អត្រាការប្រាក់គឺខ្ពស់ អាចដល់ ១២ %។

សម្រាប់បុរីមួយចំនួនដែលសហការជាមួយធនាគារនោះយើងអាចបង់ ២០ ទៅ ៣០ % ជាមួយបុរីមុនហើយនៅសល់ ៧០ % ឬ ៨០ %. ទៀតយើងអាចធ្វើការបង់ជាមួយធនាគារ អត្រាការប្រាក់អាចចន្លោះពី ៦ % ទៅ ៩ % ទៅតាមធនាគារផ្សេងៗគ្នា ។

សំខាន់បំផុត សម្រាប់ការបង់រំលោះសុទ្ធ​ អ្នកត្រូវតែសិក្សាពីចំណូលប្រចាំខែឲ្យបានច្បាស់ កុំឲ្យលើសពី៥០% នៃចំណូល ហើយត្រូវគិតអំពីហានិភ័យនៅថ្ងៃខាងមុខ។ បើសិនមានលទ្ធភាព យើងគួរមានកញ្ចប់ថវិកាបម្រុងដើម្បីការពារហានិភ័យ។

ប្រសិនបើលោកអ្នកមានបំណង់ចង់វិនិយោគលើផ្ទះនៅក្នុងបុរី លោកអ្នកត្រូវតែគិតគូរឲ្យបានច្បាស់លាស់និងល្អិតល្អន់ មុននឹងសម្រេចចិត្តជ្រើសរើសលក្ខខណ្ឌនៃការបង់ប្រាក់ណាមួយ ដើម្បីកុំអ្នកមានសម្ពាធ ឬ វិបត្តិនៅពេលទិញផ្ទះ៕

Evergrande’s debt crisis sates appetite for risk, forcing 206 plots to withdraw from China’s land auctions since September

by: Pearl Liu

Chinese local governments have withdrawn some 206 plots of land from auctions in major cities since last month as buyers tightened their finances after Evergrande’s debt crisis roiled the property market.

The plots represented almost one-third of about 700 plots that were put up for sale in 22 cities including Beijing, Shanghai and Guangzhou. Since September, 15 cities have completed two rounds of auctions under a new centralised sale programme, according to Centaline Properties.

In Beijing, 17 plots were sold on Wednesday while 26 others were shelved because there were no bidders, according to the municipality. Shanghai completed 20 land sales during the October 11 to 13 auctions, while seven plots failed to find buyers, the city said in an announcement.

China Evergrande Group, saddled with US$305 billion of liabilities, stoked concerns after it failed to pay interest on two bonds last month, invoking a 30-day grace period to avoid a default. Founder Hui Ka-yan is rushing to sell assets for cash, prompting authorities to warn the developer about delivering its homes to buyers on time. Property sales slumped 20 per cent in September from a year ago, BCA Research noted.

“When these hot tier 1 cities see land withdrawals, it means enthusiasm has cooled down tremendously,” said Zhao Xuxiang, a property analyst at Oriental Securities in Shanghai. “Unless more policies are eased and credit loosened, the downturn in land and home sales may last a rather long time.

The central government introduced a so-called centralised land sale system in 22 large cities early this year. Under the new system, land auctions will take place only three times a year with a huge number of plots auctioned each time.

The recent failures are in stark contrast to the first round of auction, when several cities were forced to stop or postpone them as buoyant demand kept prices elevated, defeating the auction system that was designed tame land prices.

Guangzhou, capital of southern Guangdong province and a key pillar in the Greater Bay Area plan, scrapped more than half of the plots that were put up for auction on September 26 and 27, according to the municipality.

Even Shenzhen, the most expensive Chinese city to own a home, was not spared. The technology hub, which counts Tencent Holdings and Huawei Technologies among its resident companies, failed to sell one plot of land as the city’s government reset prices 20 per cent lower than the levels in the preceding two weeks.

“Developers in recent years have been relying on pre-construction sales as a major source of financing,” analysts at BCA Research said in an October 14 report. “With presales drying up and borrowing restrained by both government regulations and creditors’ unwillingness to lend, developers will be unable to sustain the current pace of construction and completion.”

New home prices grew in August at their slowest pace this year, a government report showed. The average price across 70 major mainland cities rose 0.2 per cent from a month earlier, slowing from a 0.3 per cent increase in July.

About 17,000 new units were sold during the “golden week” holiday between October 2 and October 8, a 33 per cent drop from the same national day holiday last year, according to sector analysts at the brokerage unit of Bank of China, which monitors sales in 52 major cities.

The Evergrande saga has prompted some developers to be cautious about their finances. Lin Zhong, chairman of Shanghai-based developer CIFI Holdings, said the company would favour small-scale projects as a way to trim land-purchase costs.

“To adapt to the tightening policy environment, CIFI does not look to buy land plots that take a long period of time to develop because they soak up a big sum of funds,” he said in a statement in August.

“Developers have clearly shown less motivation in land purchases as many are already tight with money,” said Yan Yuejin, director of E-house China Research and Development Institution in Shanghai.

“On one hand, they are under huge pressure from selling fewer homes and collecting less money. On the other hand, they are struggling to borrow money from banks.”

Source: South China Morning Post