ពួកអ្នកមាននៅចិនប៉េកាំង និងក្រុងហុងកុង សម្រុកទិញដីធ្លីនៅជប៉ុន ធ្វើឱ្យពលរដ្ឋជប៉ុន ដេកភ័យ

សុខុម

តូក្យូ: បណ្ដាក្រុមហ៊ុនបរទេស និងពួកអ្នកមាននៅចិនប៉េកាំង និងក្រុងហុងកុង កំពុងសម្រុកទិញអចលនទ្រព្យក្នុងប្រទេសជប៉ុន រួមទាំងតំបន់ដីព្រៃផងដែរ ដោយធ្វើឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាជនជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ តុលា។

រដ្ឋបាលព្រៃឈើជប៉ុន និយាយថា ទំហំដីព្រៃដែលជនបរទេសបានទិញក្នុងប្រទេសជប៉ុន បានឈានដល់២.៣៧៦ហិកតាហើយគិតពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ដោយកោះហុកកៃដូ (Hokkaido) មានចំនួនច្រើនជាងគេបង្អស់សម្រាប់ការវិនិយោគបែបនេះ ខណៈហ៊្វូគូស៊ីម៉ា (Fukuoka) ជាប់ចំណាត់ថ្នាក់លេខ៤។

ឈ្មួញទិញដីធ្លីមកពីប្រទេស និងតំបន់ជាច្រើនខុសៗគ្នា ប៉ុន្តែប្រទេសចិន រួមទាំងក្រុងហុងកុង ផងបានជាប់ចំណាត់ថ្នាក់កំពូល ដោយទិញដីធ្លីបាន៩៦៩ហិកតាដែលស្មើប្រមាណ៤០%នៃចំនួនសរុប។

ទោះជាយ៉ាងណា តួលេខដែលផ្ដល់ដោយរដ្ឋបាលព្រៃឈើជប៉ុន នេះមិនរាប់បញ្ចូលការលក់ដីឯកជននោះទេ ពោលគឺទិន្នន័យនេះតិចតួចតួចណាស់បើធៀបទៅនឹងតួលេខជាក់ស្ដែង។ នៅពេលឈានដល់ការទិញដីឯកជន ឈ្មួញមកពីប្រទេសចិន និងក្រុងហុងកុង តែងតែសម្រុកទិញដីក្នុងប្រទេសជប៉ុន។

ហេតុអ្វីបានជាពួកគេចាប់អារម្មណ៍លើអចលនទ្រព្យក្នុងប្រទេសជប៉ុន ខ្លាំងម៉្លេះ?

នៅពេលជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាន់តានតឹង ហើយរដ្ឋាភិបាលចិន ចាត់វិធានការកាន់តែក្ដៅលើការទិញអចលនទ្រព្យទុកលក់បន្តយកចំណេញនោះ អចលនទ្រព្យក្នុងប្រទេសជប៉ុន បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋចិន ដែលជាអ្នកមានស្ដុកស្ដម្ភ ដោយពួកគេសម្រុកទិញទុកជាការវិនិយោគមានហានិភ័តទាប ព្រោះការគ្រប់គ្រងលើវិស័យអចលនទ្រព្យក្នុងប្រទេសនេះមានភាពធូររលុង។

ទន្ទឹមនេះការប្រែប្រួលឡើងចុះនូវតម្លៃអចលនទ្រព្យក្នុងប្រទេសជប៉ុន ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ និងការអភិវឌ្ឍឡើងវិញនូវតំបន់ក្រុងទ្រង់ទ្រាយធំៗ ក៏ទាក់ទាញឈ្មួញដីធ្លីបរទេសផងដែរ។

អ្នកជំនាញមួយចំនួនបានបង្ហាញសុទិដ្ឋិនិយមថា ឈ្មួញដីធ្លីនឹងសម្រុកទិញដីក្នុងប្រទេសជប៉ុន កាន់តែខ្លាំង នៅពេលវិបត្តិកូវីដ-១៩ ចប់។

ផ្នែកតាមទិន្នន័យស្ទាបស្ទង់ពីក្រុមហ៊ុនអចលនទ្រព្យតាមអនឡាញធំបំផុតនៅអាស៊ី ដែលប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានចុះផ្សាយកាលពីខែឧសភា បង្ហាញថា ២៧%នៃវិនិយោគិនចិន មានគម្រោងទិញអចលនទ្រព្យនៅបរទេសក្នុងរយៈពេល២ឆ្នាំក្រោយ ចំណែកឯ៤៧%ទៀតនិយាយថា ពួកគេប្រហែលជាទៅពិនិត្យមើលស្ថានភាពអចលនទ្រព្យ នៅពេលពួកគេធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ក្រោយពីវិបត្តិកូវីដ-១៩ ថមថយ។

យោងតាមការស្ទាបស្ទង់នោះបង្ហាញថា ប្រទេសជប៉ុន ស្ថិតក្នុងចំណោមគោលដៅកំពូលៗសម្រាប់ដំណើរកម្សាន្តក្រៅប្រទេសក្នុងគោលបំណងបែបនេះ៕ Japan Times ៕

ស្រីលង្ការផ្អាកគម្រោងទិញចូលសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យលើទីផ្សារអន្តរជាតិ ចំនួន១,៥ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

កូឡុំបូ: ធនាគារកណ្តាលនៃប្រទេសស្រីលង្កា បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ តុលាថា ខ្លួននឹងផ្អាកគម្រោងទិញចូលសញ្ញាប័ណ្ណ រដ្ឋអធិបតេយ្យលើទីផ្សារអន្តរជាតិ (International Sovereign Bonds) ហៅកាត់ISB ចំនួន១,៥ពាន់លានដុល្លារអាមេរិក របស់ខ្លួន ដែលដល់ពេលកំណត់ត្រូវសងនៅឆ្នាំក្រោយ ដោយសារគ្មានអ្នកកាន់កាប់សញ្ញាប័ណ្ណ (ម្ចាស់បំណុល) ចាប់អារម្មណ៍ចង់លក់ចេញក្នុងអត្រាបញ្ចុះតម្លៃ។

សញ្ញាប័ណ្ណរដ្ឋអធិបតេយ្យ សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុ បញ្ជាក់ពីការទទួលស្គាល់បំណុល ដែលត្រូវបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលលើទីផ្សារអន្តរជាតិ។

នៅខែនេះ ធនាគារកណ្តាលស្រីលង្កា បានប្រកាសថា ខ្លួននឹងទិញចូលវិញនូវ ISB ក្នុងអត្រាបញ្ចុះតម្លៃ ដែលជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវរយៈពេល៦ខែ ដើម្បីកាត់បន្ថយបំណុលរយៈពេលខ្លី ក្នុងគោលបំណងធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្ត។

ទោះជាយ៉ាងណា ធនាគារនេះនិយាយថា ក្នុងចំណោមISBចំនួន៥០០លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ត្រូវសងនៅខែមករា ដើមឆ្នាំ២០២២ មានមិនដល់៥%នោះទេដែលគេដាក់លក់ក្នុងអត្រាបញ្ចុះតម្លៃ។

ទន្ទឹមនេះប្រទេសដែនកោះមួយនេះ ក៏មានសញ្ញាប័ណ្ណចំនួន១ពាន់លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ត្រូវសង់ក្នុងខែកក្កដាផងដែរ ជាមួយនឹងការសងបំណុលសរុ​បប្រមាណ៤,២ពាន់លានដុល្លារអាមេរិក ដល់ពេលកំណត់ត្រូវសងនៅឆ្នាំ២០២២​។

ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ប្រទេសស្រីលង្ការ មានត្រឹមតែ២,៥៨ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះគិតត្រឹមចុងខែកញ្ញា ខណៈតម្លៃរូបិយប័ណ្ណរូពី (Rupee) របស់ប្រទេសនេះបានធ្លាក់ចុះ៨,៧% ទល់នឹងរូបិយប័ណ្ណដុល្លារនៅឆ្នាំនេះ។

ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិជាដើម៕  Reuters៕

សារធាតុពិសេសពីរប្រភេទផ្តល់ការលូតលាស់ដល់ទារកនិងកុមារមានផ្ទុកក្នុងផលិតផលម្សៅទឹកដោះគោBalactan

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោ ជាអាហារសំខាន់ណាស់សំរាប់ផ្តល់ការលូតលាស់ដល់សតិបញ្ញា ស្មារតីរបស់ទារក និងកុមារ ហេតុនេះការជ្រើសរើសផលិតផលត្រឹមត្រូវមានសារៈសំខាន់ណាស់។

ជាមួយនឹងការផលិតផ្តោតលើគុណភាព និងក្តីស្រលាញ់ចំពោះទារក និងកុមារBalactan ជាផលិតផលទឹកដោះគោ ផលិតនៅសហគមន៍អឺរ៉ុប ត្រូវបាននាំចូលមកដោយ ក្រុមហ៊ុន MTSL Investment Co., Ltd ជាផលិតផលទឹកដោះគោដែលគ្មានជាតិសណ្តែកដំបូងបង្អស់នៅកម្ពុជា។

តើផលិតផលម្សៅទឹកដោះគោ គ្មានជាតិសណ្តែកផ្តល់ផលប្រយោជន៍ បែបណាដល់កុមារ តាមការស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិមួយបានរកឃឃើញថា ទឹកដោះគោដែលគ្មានជាតិសណ្តែក អាចឲ្យកុមារមានជំងឺអង់ហ្សីម និងជំងឺស្លេកស្លាំងអាចទទួលទានបាន។ ការសិក្សាបានឲ្យដឹងថា នៅពេលទារកកើតមកភ្លាម គ្រូពេទ្យតែងតែជោះកែងជើង បើសិនជាទារកមានជំងឺអង់ហ្សីម គ្រូពេទ្យតែងតែប្រាប់មាតា បិតាគ្រប់រូបពីបុត្រធីតារបស់ពួកគេថា កូនរបស់ពួកគេមិនអាចញាំ ឬទទួលទានផលិតផលដែលមានជាតិសណ្តែកឡើយ។

លើសពីនេះBalactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍលូតលាស់ ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរពិសេសពួកគាត់ អាចប្រើប្រាស់ខួរក្បាលបានល្អ។

អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុDHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផលរបស់យើង។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នផលិតផលម្សៅទឹកដោះគោ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុDHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផលរបស់យើង”។

ផលិតផលទឹកដោះគោ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង  សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវបានសម្រេចជ្រើសរើសផលិតផលម្សៅទឹកដោះគោ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើស ផលិតផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់លោកអ្នក សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើសBalactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

 

គម្រោងសំណង់អគារធំៗនៅខេត្ដព្រះសីហនុបានបន្ដដំណើរការការដ្ឋានសាងសង់ របស់ខ្លួនឡើងវិញបណ្តើរៗ

         ដោយៈតារា

         ភ្នំពេញៈ គំរោងសំណង់តូច ធំនៅក្រុងព្រះសីហនុបាន និងកំពុងចាប់ផ្តើមឡើងវិញបណ្តើរៗ ខណៈដែលវិស័យសេដ្ឋកិច្ចក្នុងខេត្តនេះ បានចាប់ផ្តើមសកម្មភាពឡើងវិញ ស្របពេលកំណើនទេសចរណ៍ក្នុងស្រុកកើនឡើង។

ជាក់ស្តែងក្រុមហ៊ុនPrince Holding Group បានរៀបចំបន្ដដំណើរការការដ្ឋានសាងសង់ បិទបញ្ចប់គ្រោងអគារខុនដូព្រីនឆ្នេរសមុទ្រមាស (Prince Golden Bay) នៅសង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ដើម្បីចូលរួមអភិវិឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ លើកមុខមាត់ និងសោភណ្ឌ ខេត្ដទេសចរណ៍ឱ្យក្លាយទៅជាទីក្រុងទំនើមទាន់សម័យ និងបង្កើតអគារដ៏ប្រណីតមានគុណភាព សម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព នៅលើទឹកដីតារិះនាទិសនារតី។

លោកZhou Zheng នាយកប្រតិបត្តិគម្រោងព្រីនឆ្នេរសមុទ្រមាសបានមានប្រ​សា​សន៍ឲ្យដឹងនៅដើមសប្តាហ៍នេះថា វាជាគម្រោងដំបូងគេ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន ខេមបូឌាព្រីនយូនីវើរស្សលរៀល អ៊ីស្ទេតគ្រុបខូអិលធីឌី នៅខេត្តព្រះសីហនុ  មានការរចនាប្រកបដោយភាពទាន់សម័យ ជាមួយនឹងទេសភាពសមុទ្រ និងគ្រឿងបរិ​ក្ខា  រមានគុណភាពខ្ពស់ កែលម្អសោភណ្ឌភាពថ្មីសម្រាប់ជីវិតរស់នៅតំបន់សមុទ្រ នៃខេត្តព្រះសីហនុ។

​លោកបន្តថា “វាជាគម្រោងគោលរបស់ទីក្រុងព្រះសីហនុ  ដែលផ្សារទំនើបរួមបញ្ចូ​លគ្នាមុនគេបង្អស់នៅខេត្តព្រះសីហនុ។ នៅក្នុងផ្សារទំនើប Prince Mall ព្រះសីហនុ ក្នុងនោះមានហាងទំនើបៗជាច្រើន ដែលសុទ្ធសឹងតែជាម៉ាកល្បីៗទូទាំងពិភពលោក ហាងលក់ទំនិញល្អៗ ភោជនីយដ្ឋានទាន់សម័យ ហាងអាហារ និងហាងលក់ទំនិញដែលមានស្លាកយីហោអន្តរជាតិដទៃទៀត ដែលមានលំហូរនៃការលេងកម្សាន្ត និងការដើរទិញឥវ៉ាន់ក្នុងផ្សារទំនើបប្រមាណ៣០០០នាក់ក្នុងមួយថ្ងៃ”។

លោកZhou Zhengបានបន្តថា ក្រុមហ៊ុនខេមបូឌាព្រីនហ័នយូ រៀលអ៊ីស្ទេតគ្រុបខូអិលធីឌី មានវត្តមានជាច្រើនឆ្នាំ និងឈានមុខគេមួយ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុនមានគម្រោងចំនួន៣ នៅខេត្តព្រះសីហនុ និងមានគម្រោងជាច្រើននៅរាជធានីភ្នំពេញ ជាមួយនឹងទុនបំរុងជាច្រើនសម្រាប់អភិវឌ្ឍន៍នៅប្រទេសកម្ពុជា។

ដោយឡែកការបញ្ចប់គម្រោងព្រីនឆ្នេរសមុទ្រមាស  គឺជាគំរោងសំខាន់មួយនៅក្នុងដំណើរ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលអនាគត ហើយក្រុមហ៊ុននឹងបន្តប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ នៃ“ការកសាងកម្ពុជាដ៏ស្រស់ស្អាត” ដើម្បីបង្កើតគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ និងល្អប្រសើរសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកបន្តថា ដោយមានការយកចិត្ដទុកដាក់ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ដព្រះសីហនុ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិដ១៩ បានប្រសើរបន្ដិចនិងអាចគ្រប់គ្រងបាន រដ្ឋបាលខេត្ដបានអនុញ្ញាតឱ្យដំណើរការឡើងវិញ អាជីវកម្ម មួយចំនួនរួមមាន ផ្សារ សាលារៀន សេវាកម្មទេសចរណ៍ ។ល។

ដោយអនុវត្ដឱ្យ បានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខាភិបាល និងការណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ”៣កុំ និង៣ការពារ”។ ចាប់តាំងពីការចាប់ផ្តើមសាងសង់គម្រោងនេះ មកតែងតែប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាគុណភាព និងល្បឿននៃការសាងសង់  ឱ្យមានភាពស៊ីសង្វាក់គ្នា ឆ្លើយតមទៅនឹងការសន្យា និងបំពេញទំនុកចិត្តជូនដល់អតិថិជន។ ដើម្បីធានាបាននូវការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា គម្រោងព្រីនឆ្នេរសមុទ្រមាស  បានសិក្សាជាបន្ទាន់ និងរៀបចំផែនការ សាងសង់ក្នុងរដូវវស្សាជាច្រើន ការរៀបចំផលិតកម្មទាំងយប់ទាំងថ្ងៃ និងបានបញ្ចប់គម្រោង តាមដំណាក់កាលនីមួយៗ ទៅតាមកាលវិភាគដែលបានគ្រោងទុក៕

ប្រទេសជប៉ុនចូលរួមលើកស្ទួយសេវាទឹកស្អាតនិងអនាម័យក្នុងខេត្តសៀមរាប

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការរបស់ប្រទេសជប៉ុន(JICA)បានផ្តល់ជំនួយលើសេវាកម្មទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប ដើម្បីលើកកំពស់សុខភាពរបស់ប្រជាពលរដ្ឋ។

នេះបើសេចក្តីប្រកាសរបស់ទឹកស្វយ័តសៀមរាប និងJICAប្រចាំប្រទេសកម្ពុជា បន្ទាប់ពីក្នុងកិច្ចប្រជុំចុះហត្ថលេខារវាង លោកឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប និងលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា ក្នុងកំណត់ត្រានៃកិច្ចពិភាក្សាស្តីពីការអនុវត្ “គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ១៩” ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា នាការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា។

គម្រោងនេះ មានគោលបំណងលើកកម្ពស់វិធានការ បង្ការជំងឺកូវីដ១៩ តាមរយៈការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយសុវត្ថិភាពនិងចីរភាព និងលើកកម្ពស់នូវការអនុវត្តការលាងសម្អាតដៃឱ្យកាន់តែប្រសើរឡើង។

ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ គម្រោងនឹងផ្តល់នូវសម្ភារចាំបាច់មានដូចជា ឧស្ម័នក្លរ និងកំបោរ ដើម្បីធានាគុណភាពទឹក ឱ្យស្របតាមស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ជាងនេះទៅទៀត គម្រោងនេះ ក៏ផ្តល់នូវ នាឡិកាទឹក បំពង់ទឹក និងសម្ភារតំណ ព្រមទាំងឧបករណ៍ផ្សេងៗដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីធ្វើការពង្រីកសេវាទឹកស្អាតដល់តំបន់ ដែលមិនទាន់មានការផ្គត់ផ្គង់ទឹក ក្នុងសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ក្រុងសៀមរាប។

បន្ថែមពីលើការផ្តល់ឧបករណ៍ និងសម្ភារៈគម្រោងនេះក៏អនុវត្តផងដែរ នូវសកម្ម​ភាព លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ នៅក្រុងសៀមរាប ស្តីអំពីសារសំខាន់នៃទឹកស្អាត និងទម្លាប់នៃការលាងសម្អាតដៃ ដើម្បីការពារជំងឺកូវីដ១៩។

សេចក្តីប្រកាសដដែលបានបង្ហាញថា គម្រោងនេះ គឺជាផ្នែកមួយនៃការគាំទ្រក្នុងគ្រាអាសន្នពីរដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងសំណើផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះនឹងត្រូវបញ្ចប់ នៅចុងខែកក្កដា ឆ្នាំ ២០២២ ហើយយើងរំពឹងថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់គ្របដណ្តប់របស់គម្រោងខាងលើ និងតំបន់ដែលស្ថិត ក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប ប្រមាណ៩៣.៤២៦នាក់ នឹងទទួលបានអត្ថប្រយោជន៍។

ការគាំទ្រនេះ ក៏នឹងរួមចំណែកដល់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងការទ្រទ្រង់ប្រតិ​បត្តិការផ្គត់ផ្គង់ទឹករបស់ខ្លួន នៅក្នុងគ្រាដែលរដ្ឋាករទឹកស្វយ័តសៀមរាប កំពុងតែជួបការលំបាកជាច្រើនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

នៅក្នុងវិស័យទឹកស្អាតនិងអនាម័យ JICA គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ហើយបានរួម ចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងសហប្រតិបត្តិការបច្ចេកទេសជាច្រើន ត្រូវបានអនុវត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមទាំងរដ្ឋាករទឹកតាមបណ្តាខេត្តនានា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តសៀមរាប។ ជាងនេះទៅទៀត រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាច្រើន ត្រូវបានសាងសង់នៅតាមបណ្តាខេត្តជាច្រើន នៃប្រទេសកម្ពុជា ដោយជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

ដោយឡែកនៅក្នុងខេត្តសៀមរាប JICA បានផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន៨.០០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃនិងដំឡើងបំពង់ប្រវែង ៣៦គីឡូម៉ែត្រក្នុងឆ្នាំ២០០៦  ហើយបច្ចុប្បន្ននេះJICA កំពុងផ្តល់ហិរញ្ញប្បទានដល់SRWSA ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន៦០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងតម្លើងបំពង់មេនិងបំពង់ចែកចាយទឹកស្អាត ប្រវែងប្រហែល២៧០ គីឡូម៉ែត្រ ។ គម្រោងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ជាពិសេសក្នុងគ្រាជួបការលំបាក៕

ហាងសាច់អាំងរសជាតិបែបកូរ៉េ និងខ្មែរចាប់ផ្តើមបង្ហាញវត្តមាននៅបុរីប៉េង ហួត

      

ដោយៈគង់ សូរិយា

ភ្នំពេញៈ ហាងសាច់អាំងពិសេស(BBQ) ដែលមានរសជាតិបែបកូរ៉េនិងខ្មែរបានបង្ហាញខ្លួននៅលើវិថីបូឡារីស នៃបុរីប៉េង ហួតបឹងស្នោ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១។

ជាមួយនឹងការសម្រិតសំរាំងសាច់យ៉ាងពិសេសនិងធ្វើឡើងដោយស្នាដៃចុងភៅល្បីឈ្មោះមកពីក្រៅប្រទេស បានគិតគូពីអនាម័យ និងសុខភាពអ្នកទទួលទានជាចម្បង។ ម្ចាស់ភោជនីយដ្ឋានល្បីឈ្មោះស៊ាង សឺហួយ លោករុំ ម៉េង បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១១ តុលាកន្លងមកថា ជាមួយនឹងការគិតគូសុខភាពអ្នកទទួលទានជាចម្បង ភោជនីយដ្ឋានរបស់យើងបានជ្រើសរើសសាច់ប្រកបដោយគុណភាព និងសំរិតសំរាំងខ្ពស់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកទទួលទានមានសុខភាពល្អ ព្រោះយើងមិនចង់បានផលចំណេញ ដោយមិនគិតពីសុខភាពអ្នកញាំនោះទេ។

លោកបន្តថា “ស្របពេលជីវភាពរបស់ប្រជាពលរដ្ឋបានកើនឡើង ការគិតគូសុខភាពលើម្ហូបអាហារមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យគុណភាពជីវិតប្រសើរឡើង ហេតុនេះហើយទើបភោជនីយដ្ឋានស៊ាង សឺហួយ បានគិតគូពីបញ្ហានេះជាចម្បង”។ លោកបន្តថា “ហាងរបស់យើងបានជ្រើសរើសសាច់គោ សាច់ជ្រូក និងសាច់ពពែ ដែលផ្តល់ថាមពលដល់រាងកាយដល់អ្នកទទួលទាន”។

លើសពីនេះ យើងបាននិងកំពុងផ្តល់នូវតម្លៃសមរម្យ ដល់អ្នកទទួលទានផលដែរ ដោយការញាំអាហារសំរាប់ឈុត មានគ្នាពីរនាក់មានតម្លៃត្រឹម១៥ដុល្លារ និងឈុតគ្នា៤នាក់មានតម្លៃត្រឹម២៩ដុល្លារប៉ុណ្ណោះ។

ភោជនីយដ្ឋាននេះ មានទីតាំងនៅផ្ទះលេខ១២០ ផ្លូវបូឡារីស បុរីប៉េង ហួត និងបើកដំណើរការចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ផងដែរ។

លោករុំ ម៉េងបានបន្តថា ជាមួយនឹងរសជាតិអាហារ មានគុណភាព គ្មានជាតិគីមី និងគិតគូសុខភាពអ្នកទទួលទាន ជាអ្វីដែលយើងផ្តោតសំខាន់ ព្រោះយើងគិតពីសុខភាពអ្នកញាំ ជាជាងគិតតែពីផលចំណេញ ដែលនេះជាទស្សនវិស័យរបស់យើង។

ជាពិសេស ភោជនីយដ្ឋានស៊ាង សឺហួយ នឹងផ្តល់ការបញ្ចុះតម្លៃពិសេស ១០% ចាប់ពីថ្ងៃច័ន្ទដល់សុក្រ រយៈពេលពេញមួយខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ប្រជាពលរដ្ឋ ឬអតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ០៨៩ ៨៦ ៦៦ ៦៩៕

ខេត្តព្រះសីហនុទទួលបានកំណើនភ្ញៀវទេសចរណ៍ក្នុងស្រុកជាង៨ម៉ឺននាក់់ ខណៈសកម្មភាពអាជីវកម្មនានាចាប់ផ្តើមមានសកម្មភាពបណ្តើរៗ

ដោយៈជេស៊ីកា

ព្រះសីហនុៈ កំនើនភ្ញៀវទេសចរណ៍ក្នុងស្រុករបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមា​ន ស្របពេលបុណ្យឈប់សំរាកភ្ជុំបិណ្ឌ និងថ្ងៃចុងសប្តាហ៍កន្លងមកនេះ កម្ពុជាទទួល​បានភ្ញៀវទេសចរណ៍ក្នុងស្រុកដើរទស្សនាកំសាន្តប្រមាណ៩០ម៉ឺននាក់។

ដោយឡែកខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៍ចំនួន៨០,៥២០នាក់ កើនឡើង២១,១៥ភាគរយ ក្នុងនោះភ្ញៀវជាតិ៧៨.០៧១នាក់ កើនឡើង២០,២៣ភាគរយ ភ្ញៀវបរទេសសរុប២.៤៤៨នាក់ កើនឡើង៥៩,០៦ភាគរយ។​

នេះបើយោងតាមរបាយការណ៍៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលគិតត្រឹមចន្លោះថ្ងៃទី៥ ដល់៧តុលាកន្លងមកនេះ។

របាយការណ៍ដដែលបានបង្ហាញថា ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប១.២៤២នាក់ ថយចុះ២៣,១៩ភាគរយ ក្នុងនោះភ្ញៀវជាតិ៧៧១នាក់ ថយចុះ៣៩,២៤ភាគរយ។ ភ្ញៀវបរទេស៤៧១នាក់ កើនឡើង៣៥,៣៤ភាគរយ។

លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី១១ តុលាកន្លងមកថា សកម្មភាពភ្ញៀវទេសចរណ៍បានកើនឡើង ពិសេសភ្ញៀវក្នុងស្រុក ដែលបានធ្វើឲ្យសកម្មភាពអាជីវកម្មមួយចំនួន បានដំណើរការឡើងវិញ ខណៈដែលសកម្មភាពវិនិយោគលើវិស័យនានា ពិសេសសកម្មភាព​សាងសង់សំណង់នានា នៅមិនទាន់មានសកម្មភាពផុសផុលនៅឡើយទេ។

លោកបន្តថា “បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរង់ចាំមើលលទ្ឋផល នៃការអង្កេតលើការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែបើស្ថានភាពអ្វីៗល្អប្រសើរ យើងរំពឹងថាសកម្មភាពវិនិយោគ និងអាជីវកម្មនានានឹងចាប់ផ្តើមមានដំណើរការប្រសើរឡើង”៕

កាតវ៉ាក់សាំងកូវីដ១៩ចាប់ផ្ដើមមានតម្លៃ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញតម្រូវឱ្យបង្ហាញពេលចេញចូលទីតាំងអាជីវកម្មនានា

ដោយៈលក្ខិណា

ភ្នំពេញៈ កាតឬប័ណ្ណចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវបានអាជ្ញាធររាជធានីភ្នំពេ​ញ ចាប់ផ្ដើមតម្រូវឱ្យប្រើប្រាស់ នៅពេលប្រជាពលរដ្ឋចេញចូលសាលារៀន ទីតាំងអាជីវកម្មនានានៅក្នុងរាជធានីភ្នំពេញ ដោយត្រូវបង្ហាញដល់បុគ្គលិកទីតាំងនោះ ។

ក្នុងនោះដែរ បើសិនម្ចាស់អាជីវកម្មអាជីវកម្មណា មិនអនុវត្តន៍ដោយមិនសួរនាំកាតវ៉ាក់សាំងពីអតិថិជនក៏នឹងត្រូវទទួលពិនិយផងដែរ។

នៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ទូទាំងរាជធានី កាលពីរសៀលថ្ងៃទី១១ តុលា២០២១ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យខណ្ឌទាំងអស់ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវទប់ស្កាត់ឱ្យបាននូវការរីករាលដាល នៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញបន្តទៀត ដោយដាក់ចេញនូវគោលការណ៍ថ្មីៗ ដូចជា ពេលចេញ ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានា ត្រូវបង្ហាញប័ណ្ណវ៉ាក់សាំងកូវីដ១៩ ។

លោកបន្តថា “ការធ្វើបែបនេះ គឺដើម្បីឈានទៅរកការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យនាពេលខាងមុខឆាប់ៗនេះ ហើយបើសិនជាមិនមានការចូលរួមពីប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទេនោះ ការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ វាពិតជាពិបាកណាស់”។

នៅតាមបណ្ដាភោជនីយដ្ឋានមួយចំនួន បុគ្គលិកបម្រើការងារបានចាប់ផ្ដើមពាក់កាតវ៉ាក់សាំងជំនួស ឱ្យកាតក្រុមហ៊ុនឬកាតការងារហើយ ដើម្បីបង្ហាញដល់ភ្ញៀវថាទីតាំងអាជីវកម្មរបស់ពួកគេ ក៏បានគិតគូរដល់សុខុមាលភាពរបស់បុគ្គលិក និងអតិថិជនផងដែរ ។

កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា អនាគតប័ណ្ណចាក់វ៉ាក់សាំង នឹងក្លាយទិដ្ឋាការមួយដ៏សំខាន់ សម្រាប់ចេញចូលទីតាំងអាជីវកម្មនានា ហើយវាក៏អាចនឹងក្លាយជាទិដ្ឋាការឆ្លងដែន ពីប្រទេសមួយទៅប្រទេសមួយផងដែរ។ កម្ពុជាក៏កំពុងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរ អន្តរជាតិដែលចាក់វ៉ាក់សាំងគ្រប់ដូស ឱ្យចូលមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា ដោយធ្វើចត្តាឡីស័កត្រឹមរយៈពេលខ្លះ ឬមិនចាំបាច់ធ្វើចត្តាឡីស័ក។

ស្របតាមគំនិតផ្ដួចផ្ដើមនេះដែរ ក៏មានការគាំទ្រពីប្រតិបត្តិករវិស័យទេសចរណ៍ជាច្រើន ដើម្បីឱ្យវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់អស់រយៈពេលជិត២ឆ្នាំមកហើយនោះ កម្រើកឡើងវិញជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ និងផ្ដល់ឱកាសការងារដល់ធនធានមនុស្សក្នុងវិស័យនេះឡើងវិញផងដែរ៕

សេដ្ឋកិច្ចអាមេរិកត្រីមាសទី២ឆ្នាំនេះកើនឡើងក្នុងអត្រា៦.៧ភាគរយ ខណៈសេដ្ឋកិច្ចចិនប្រឈមបញ្ហាធំ

ដោយៈ សុផារី

សហរដ្ឋអាមេរិកៈ សេដ្ឋកិច្ចរបស់អាមេរិកបានងើបឡើង ក្នុងល្បឿនលឿនជាងការរាយការណ៍ក្នុងអំឡុងត្រីមាសទី២ ដោយសារការកើនឡើងការចំណាយរបស់ប្រជាជន ការនាំចេញ និងការវិនិយោគសារពើភ័ណ្ឌ។ នេះបើតាមការរាយការណ៍របស់ការិយាល័យវិភាគសេដ្ឋកិច្ច កាលពីចុងខែកញ្ញានេះ។

ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងក្នុងអត្រា៦.៧% នៅចន្លោះខែមេសានិងមិថុនា ច្រើនជាងការប៉ាន់ស្មានក្នុងរបាយការណ៍កាលពីមុន ដែលថាប្រហែល ៦.៦% និង ៦.៥%។

លោក Mike Englund ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Action Economics បានកត់សំគាល់ថា ទោះបីជាមានការកែប្រែថ្មីក៏ដោយ កំណើននេះនៅតែមានកម្រិតទាបជាងការរំពឹងទុក។

កំណើនដែលមានកំណត់នេះបណ្តាលមកពី “ផលរំខានរបស់សង្វាក់ផ្គត់ផ្គង់ ដែលកាន់តែប៉ះពាល់ធ្ងន់ធ្ងរ នៅក្នុងត្រីមាសទី ៣” នេះបើតាមប្រសាសន៍របស់លោក Mike Englund។

លោកបន្តថា “ទោះយ៉ាងណាជនជាតិអាមេរិក បានចំណាយច្រើនលើសេវាកម្មនៅនិទាឃរដូវនិងដើមរដូវក្តៅ ជាពិសេសការចេញទៅក្រៅដើម្បីញ៉ាំអាហារ និងការធ្វើដំណើរ ស្របពេលអត្រាចាក់វ៉ាក់សាំងបានកំពុងកើនឡើង”។

លោកបន្ថែមថា “ពួកគេក៏បានចំណាយទៅលើផលិតផលឱសថ សម្លៀកបំពាក់ និងស្បែកជើងផងដែរ។ សណ្ឋាគា​រ និងភោជនីយដ្ឋានបានរួមចំណែកយ៉ាងធំបំផុត ដល់អត្រាកំណើនផលិតផលក្នុងស្រុកសរុបផងដែរ”។

សន្ទស្សន៍តម្លៃ ដែលតាមដានការចំណាយរបស់អ្នកប្រើប្រាស់ (ឬសន្ទស្សន៍ PCE) ស្ថិតក្នុងអត្រា៦.៥% មិនខុសពីការប៉ាន់ស្មានកាលពីមុននោះទេ។ នោះគឺជាកម្រិតខ្ពស់បំផុត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០។

របាយការណ៍នេះក៏រួមបញ្ចូលទាំងប្រាក់ចំណេញសាជីវកម្មផងដែរ។ ធនាគារនិងអាជីវកម្មហិរញ្ញវត្ថុរបស់អាមេរិក បានឃើញប្រាក់ចំណេញ កើនឡើង៥២,៨ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ បើប្រៀបធៀបទៅនឹងការកើនឡើង ១,៣ ពាន់លានដុល្លារនៅត្រីមាសទី១។

ប្រាក់ចំណេញសម្រាប់សាជីវកម្ម ផ្សេងទៀតទាំងអស់បានកើនឡើង២២១,៣ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹង១៣៣,២ពាន់លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។

ងាកទៅកាន់ប្រទេសចិនឯណោះវិញ វិបត្តិបំណុលដ៏ធ្ងន់ធ្ងរមិនធ្លាប់មានរបស់ក្រុមហ៊ុនលំដាប់យក្ស Evergrande និងក្រុមហ៊ុន Sinic Holding Groupកំពុងធ្វើឲ្យរដ្ឋាភិបាល​ប្រទេសនេះឈឺក្បាលយ៉ាងខ្លាំង ស្របពេលមានការព្រួយបារម្ភថា សេដ្ឋកិច្ចចិនប្រឈមមុខនឹងការដួលរលំ ប្រសិនជាចំណាត់ការរបស់រដ្ឋាភិបាលចិន មិនអាចដោះស្រាយវិបត្តិ បំណុលដ៏ធំធេងនេះបាន៕

ចំណេះដឹងថ្មីៈ តើអ្នកត្រូវសាងសង់ផ្ទះត្រូវមានគម្លាតប៉ុន្មានម៉ែត្រពីផ្លូវជាតិនានា?

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ផ្ទះរបស់អ្នកអាចនឹងត្រូវរុះរើ ឬវាយចោល បើសិនជារដ្ឋាភិបាលត្រូវពង្រីកផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវជាតិស្ថិតនៅតាមបណ្តាខេត្តនានា។

ហេតុនេះការសិក្សាពូមូលដ្ឋានសំខាន់ទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថា ផ្ទះរបស់អ្នកមិនត្រូវកំទេចចោល ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានអនុម័តឲ្យប្រើប្រាស់នៅឆ្នាំ២០១៤កន្លងមកបាន​បង្ហាញថា រាល់ការសាងសង់សំណង់ ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាតពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ។

១. ការសាងសង់សំណង់ដូចជា ស្ថានីយប្រេងឥន្ធនៈ
ស្ថានីយហ្គាស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យម ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

២. ចំណែកការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡដ្ឋាន ទីលានប្រកួត រោងមហោស្រពមន្ទីរ ពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀត ដែលមានមនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

រាល់ការចាក់ដី ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដើម្បីធ្វើផ្លូវចេញចូលគេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្នល់ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាត ទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាមុនសិន។

ចំណែកការជីកកប់ ជីកគាស់ ចោះខួង ឬសកម្មភាពផ្សេងទៀតសម្រាប់បម្រើការងារអាជីវកម្ម និងការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប៉ាណូផ្សេងៗ ដែលអាចបង្កឱ្យខូចខាតនិងប៉ះពាល់តួផ្លូវ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ឬ ចំណីផ្លូវ ក៏ត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផងដែរ។

ចំពោះការសាងសង់ដោយមិនទុកគម្លាត ដូចដែលបានលើកឡើងខាងលើ ច្បាប់នឹងធ្វើការផាកពិន័យ ជាប្រាក់ពី១០០ ០០០រៀល ទៅ ១ ០០០ ០០០ រៀល និងតម្រូវឱ្យ​រុះរើចេញនូវសំណង់នោះ ។ ក្នុងករណីរឹងទទឹង ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ រៀល ទៅ ៤ ០០០ ០០០រៀល៕