គំរោងដីឡូយត៍លំហែរកាយតម្លៃជាង៣លានដុល្លារកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈគង់ សូរិយា

កំពតៈ គំរោងអភិវឌ្ឍន៍ដីឡូត៍លំហែរកាយតម្លៃជាង៣លានដុល្លារ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៣ក្នុងខេត្តកំពត កំពុងទទួលបានការគាំទ្រច្រើន ដោយរហូតមកទល់ពរលនេះ ការលក់សម្រេចបានជាង ៣០ភាគរយហើយ។

លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលកំពុងវិនិយោគគំរោងដីឡូត៍លំហែរកាយគំរូគេនៅកម្ពុជា ពិសេសបានពង្រីកគំរោងយ៉ាងលឿន មិនដល់រយៈពេល១ឆ្នាំផងបានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមកាលពីល្ងាចថ្ងៃទី១២ តុលាកន្លងមកថា ជាមួយនឹងការគាំទ្រកាន់តែច្រើនពីអតិថិជន លោកបាននិងកំពុងបង្កើនល្បឿនអភិវឌ្ឍន៍ ពិសេសហេដ្ឋារចនាសម្ព័ន្ឋ ដូចជាលូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីជាដើម ដើម្បីជម្រុញការអភិវឌ្ឍគំរោងនេះឲ្យបានឆាប់រហ័ស មុននឹងចាប់ផ្តើមគំរោងជាច្រើនទៀត។

លោកបន្តថា “ការរីកចម្រើនលើដីឡូត៍លំហរកសយ នឹងកើនឡើងងក្នុងទឹកដីខេត្តកំពត ដោយសារខេត្តនេះ មានធនធានធម្មជាតិដ៏សម្បូរបែប ស្រស់ស្អាត និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ពិសេសមានចម្ងាយជិតបើគិតពីរាជធានីភ្នំពេញ”។

លោកបន្តថា “ដោយមើលឃើញសក្តានុពលនេះ ទើបលោកវិនិយោគគំរោងបូកគោលែនដ៏ទី១ និងទី២ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាចង់ផ្តល់គំរោងប្រកបដោយផាសុខភាព និងស្តង់ដដាលំហរកាយមួយ ដែលផ្តល់នូវផាសុខភាព អារម្មណ័ស្រស់ថ្លាដល់អតិថិជន”។

លោក Coolor Tan បានបន្តថា អ្វីដែលយើងផ្តោតសំខាន់គឺកសាងសហគមន៍មួយ ដែលមានរបៀបរៀបរយ មានហេដ្ឋារចនាសម្ព័ន្ឋសម្បូរបែបដល់អ្នករស់នៅ ដូចជា កន្លែងក្មេងលេងកំសាន្ត សួនច្បារ អាងហែលទឹក សួនកំសាន្ត ខ្លោងទ្វារចូលក្នុងគំរោង ដែលលចំណាយទឹកប្រាក់រហូតដល់ជាង២០ម៉ឺនដុល្លារអាមេរិក និងផ្តល់សេវាកម្មសន្តិសុខ២៤ម៉ោង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ខចាំបាច់នានាជាច្រើនទៀត។

លោកបន្តថា យើងចង់អភិវឌ្ឍន៍គំរោងលំហែរកាយ ដែលមានស្តង់ដាអន្តរជាតិ និងមានតែមួយគត់់នៅកម្ពុជា ដែលរហូតមកទល់ពេលនេះ អតិថិជនរបស់យើងបានកោតសរសើរ និងបានហៅញាតិមិត្តរបស់ពួកគេ មកទិញគំរោងរបស់យើងកាន់តែច្រើន ព្រោះយើងមិនគូរតែប្លង់ទេ ប៉ុន្តែយើងបានកំពុងធ្វើជាក់ស្តែង៕

ដំណឹងល្អៈសមាគមអចលនទ្រព្យចិន ព្រមចេញមុខដោះស្រាយការលំបាករបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហើយ

ដោយៈសុខុម

ប៉េកាំង: វិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២របស់ចិន China Evergrande ដែលជំពាក់បំណុលគរដូចភ្នំរហូត ដល់ទៅ៣០៥ពាន់លានដុល្លារបានបង្កការជ្រួលច្របល់ ក្នុងទីផ្សារអចលនទ្រព្យពេញផ្ទៃប្រទេសចិន ថែមទាំងធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារពិភពលោកទៀតផង ក្រោយខកខានសងបំណុលជាច្រើនលើក។

ទោះជាយ៉ាងណា សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ តុលា ថា ពេលនេះសមាគមក្រុមហ៊ុនអចលនទ្រព្យចិន (CREA) បានចេញមុខដោះស្រាយការលំបាក របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហើយ។

នៅថ្ងៃសុក្រសប្ដាហ៍នេះ សមាគមនេះនឹងរៀបចំកិច្ចប្រជុំមួយជាមួយសមាជិករបស់ខ្លួន ដើម្បីធ្វើការវាយតម្លៃអំពីការលំបាក ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពុងជួបប្រទះនៅទូទាំងប្រទេស និងហានិភ័យពាក់ព័ន្ធនានា។

ប្រភពបានទម្លាយប្រាប់សារព័ត៌មានខាងលើនេះថា កិច្ចប្រជុំនេះនឹងផ្ដល់ឱកាសឱ្យសមាគមអចលនទ្រព្យចិន (CREA) ធ្វើការសិក្សាស៊ីជម្រៅអំពីបញ្ហា ដែលសមាជិករបស់ខ្លួនកំពុងជួបប្រទះ ហើយការសិក្សានោះនឹងប្រយោន៍យ៉ាងខ្លាំង ចំពោះការអនុវត្តគោលនយោបាយនានា។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន រាប់ម៉ឺនក្រុមហ៊ុនបានសម្រុកខ្ចីប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីសាងសង់លំនៅដ្ឋានអំឡុង ពេលវិស័យអចលនទ្រព្យមានសន្ទុះរីកចម្រើនខ្លាំង ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ប៉ុន្តែពេលនេះកំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់ ស្របពេលតម្រូវការធ្លាក់ចុះខ្លាំង ហើយការធ្វើនិយ័តកម្មកាន់តែតឹងរ៉ឹងលើវិស័យនេះ។

ការលក់ផ្ទះបានធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ ដោយសារការរឹតបន្តឹងលើអ្នកទិញលំនៅដ្ឋានទុកលក់បន្តយកចំណេញ ដែលមិនមែនទិញ សម្រាប់ទុកស្នាក់នៅពិតប្រាកដ ជាហេតុនាំឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ មានបញ្ហារំហូរសាច់ប្រាក់ ឬស្ទះលុយ។

ទន្ទឹមនេះ ក្រុមហ៊ុនអចលនទ្រព្យនានា ក៏រងផលប៉ះពាល់ផងដែរដោយសាររដ្ឋាភិបាលក្រុងប៉េកាំង ដាក់ចេញវិធានការកម្រិតឥណទាន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍នានា ដើម្បីទប់ការខ្ចីបុលដែលចេះតែកើនឡើងមិនអាចគ្រប់គ្រងបាន។

ការដួលរលំដែលអាចកើតមាន ចំពោះក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុ​លច្រើនណាមួយដូចក្រុមហ៊ុន China Evergrande ជាដើម បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យជាប្រព័ន្ធ ដែលមានមកលើសេដ្ឋកិច្ចទាំងមូល ព្រោះវិស័យអចលនទ្រព្យ មានចំណែកគ្របដណ្ដប់ធំស្មើនឹង១ ភាគ៤នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន៕ Reuters ៕

វិភាគៈតើសហរដ្ឋអាមេរិកនឹងលូកដៃជួយតៃវ៉ាន់ ខណៈចិនប្តេជ្ញានឹងបង្រួបបង្រួបឲ្យបាន?

ដោយៈសារព៌តមានបរទេស

អន្តរជាតិៈ បញ្ហាវិវាទលើភូមិសាស្រ្តនយោបាយ បាននិងកំពុងដុតកំដៅរវាងសាធារណៈរដ្ឋចិន និងកោះតៃវ៉ាន់ ដែលបច្ចុប្បន្នសហរដ្ឋអាមេរិក និងសម្ព័ន្ឋមិត្តហាក់ព្យាយាមបង្ហាញថា ខ្លួនកំពុងគាំទ្រ និងការពារកោះតៃវ៉ាន់។

សំណួរនៅតែចោទសួរដដែលៗថា តើសហរដ្ឋអាមេរិកនឹងលូកដៃចូលក្នុងសង្រ្គាមជាមួយចិន ដើម្បីការពារកោះតៃវ៉ាន់ដែរឬទេ? នេះគឺជាសំណួរដែលគេតែងតែចោទសួរជារឿយៗ នៅពេលទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ធ្លាក់ចុះដុនដាបម្ដងៗ។

ចម្លើយនៃសំណួរនេះ បានស្ថិតនៅក្នុងស្រពិចស្រពិល អស់រយៈពេលរាប់ទសវត្សរមកហើយ តែបច្ចុប្បន្នហាក់ដូចជាកាន់តែ ជិតត្រូវបានលាតត្រដាងបន្តិចម្ដងៗ។

កាលពីសប្ដាហ៍មុន ចិនបានបញ្ជូនយន្ដហោះចម្បាំងជិត១៥០គ្រឿង ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណដែនការពារអាកាសតៃវ៉ាន់ ក្នុងពេលតែមួយដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំនួន៥ រួមមាន ទាំងជប៉ុន និងអង់គ្លេសដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ មិនធ្លាប់មាននៅឯតំបន់ប៉ាស៊ីហ្វិកខាងលិច។

ការសម្ញែងសាច់ដុំយោធា ដាក់គ្នានេះត្រូវបានអមជាមួយវោហារសាស្ត្រប្រឈមមុខដាក់គ្នាពីភាគីទាំងសងខាង ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីងកាលពីចុងសប្ដាហ៍កន្លងទៅនេះបានសន្យាថា នឹងសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ យ៉ាងពេញលេញដោយសន្តិវិធី។ ប៉ុន្តែខណៈការចុះចាញ់ ឬចុះញ៉មដោយស្ម័គ្រចិត្តរបស់តៃវ៉ាន់ មើលទៅដូចជានឹងមិនអាចកើតឡើង ការបង្រួបបង្រួមដែលលោកស៊ី ជិនពីងបានសន្យា ប្រហែលជាមានតែការប្រើប្រាស់កម្លាំងយោធាតែប៉ុណ្ណោះ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA កាលពីពេលថ្មីៗនេះបានបង្កើតអង្គភាពថ្មីមួយមានឈ្មោះថា “មជ្ឈមណ្ឌលបេសកកម្មចិន ឬ China Mission Center” ជាមួយការចាត់ទុកចិនថា ជាការគំរាមកំហែងភូមិសាស្ត្រនយោបាយដ៏ធំបំផុត ដែលសហរដ្ឋអាមេរិក ត្រូវប្រឈមនៅក្នុងស.វទី២១នេះ។

ភារកិច្ចសំខាន់មួយរបស់អង្គភាពមួយនេះ នោះគឺកំណត់ឱ្យច្បាស់ពីចេតនារបស់ចិនចំពោះកោះតៃវ៉ាន់។
ជុំវិញចេតនារបស់ចិននេះដែរ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ឈៀវ គូ ឈិន (Chiu Kuo-cheng) បានព្រមានជាសាធារណៈ កាលពីសប្ដាហ៍មុនថា ចិនអាចនឹងប្រើកម្លាំងយោធា វាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៥ខាងមុខនេះ ហើយថែមទាំងបានពិពណ៌នាថា ស្ថានភាពតំបន់ច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្នមានគ្រោះថ្នាក់បំផុតក្នុងរយៈពេល៤០ឆ្នាំមកនេះទៀតផង។

បើតាមក្រុមអ្នកជំនាញ បរិយាកាសនយោបាយ និងប្រតិកម្មរបស់ប្រជាជនទាំងក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់មេដឹកនាំនៃប្រទេសទាំង២។ នៅក្នុងប្រទេសចិន គំនិតស្នេហាជាតិ និងជាតិនិយមបានកើនឡើងជាលំដាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគេអាចមើលឃើញ តាមរយៈការផលិតខ្សែភាពយន្ដបែបស្នេហាជាតិ។

តួយ៉ាងដូចជាខ្សែភាពយន្ដមានចំណងជើងថា “សមរភូមិនៅបឹងចាងជីន ឬ The Battle at Lake Changjin”  ជាដើមដែលនិយាយពីជ័យជម្នះ របស់កងទ័ពចិនលើកងទ័ពអាមេរិក នៅក្នុងសង្រ្គាមកូរ៉េ។

ចំណែកឯ នៅសហរដ្ឋអាមេរិកវិញ នៅក្នុងឆ្នាំ២០២១នេះ ការស្ទង់មតិជាច្រើនបានបង្ហាញថា ប្រជាជនអាមេរិក៦៧ភាគរយ មើលមកចិនក្នុងក្រសែភ្នែក “អវិជ្ជមាន” ធៀបទៅនឹង ឆ្នាំ២០១៨ មានតែ៤៦ភាគរយប៉ុណ្ណោះ។ ការស្ទង់មិតកាលពីខែសីហា ឆ្នាំ២០២១នេះ ក៏បានបង្ហាញដែរថាប្រជាជនអាមេរិក៥២ភាគរយ គាំទ្រឱ្យកងទ័ពអាមេរិកលូកដៃចូលជួយកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីចិន។

រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ជឿជាក់យ៉ាងមុតមាំនៅក្នុងចិត្តថា ចិនមានមហិច្ឆតាដណ្ដើមតំណែង ជាមហាអំណាចយោធា និងសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកពីសហរដ្ឋអាមេរិក ដែលនេះតម្រូវឱ្យអាមេរិក ត្រូវតែចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់់។

មែនទែនទៅ សហរដ្ឋអាមេរិកខ្លួនឯងដឹងច្បាស់ជាងនរណាៗទាំងអស់ថា“ថ្ងៃដែលចិន វាយកាន់កាប់បានកោះតៃវ៉ាន់ដោយជោគជ័យ វាក៏ជាថ្ងៃបិទបញ្ចប់ការគ្រប់គ្រងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកផងដែរ”។ ដូច្នេះបើសង្រ្គាមផ្ទុះឡើងមែន អាមេរិកមិនមែនត្រឹមតែជួយតៃវ៉ាន់ប៉ុណ្ណោះទេ តែអ្វីដែលអាមេរិកត្រូវតែជួយ នោះគឺអំណាចរបស់ខ្លួននៅក្នុងតំបន់។

មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកនៅតែដើរតាម “យុទ្ធសាស្ត្រមិនឱ្យគេស្មានដឹងចិត្ត” ដោយមិននិយាយថា នឹង ឬមិនធ្វើអន្តរាគមន៍យោធាចូលជួយតៃវ៉ាន់ នោះទេ ដើម្បីរារាំងកុំឱ្យចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។ តែយ៉ាងណាក៏ដោយ វានៅតែមានការព្រួយបារម្ភ ក្នុងចំណោមក្រុមមន្ត្រីអាមេរិកថា ទីក្រុងប៉េកាំងអាចនឹងផ្លាស់ប្ដូរ ការគិតដោយយល់ថា អាមេរិកនឹងមិនចូលជួយតៃវ៉ាន់ឡើយ ហើយការយល់ឃើញបែបនេះ គឺចិនយកការដួលរលំរបស់អាហ្វហ្កានីស្ថាន មកធ្វើជាឧទាហរណ៍។

កាលពីសប្ដាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានព្រមានថា វាជាកំហុសឆ្គងដ៏ធំមួយសម្រាប់បណ្ដាប្រទេសដទៃ ដែលយកមេរៀនរបស់អាមេរិក នៅអាហ្វហ្កានីស្ថានទៅធ្វើការសន្និដ្ឋានណាមួយ។
ការលើកឡើងបែបនេះរបស់លោក Sullivan បានឆ្លុះបញ្ចំងយ៉ាងច្បាស់ពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនថា ចិនអាចនឹងធ្វើការសន្មត់ថា អាមេរិកនឹងមិនចូលជួយកោះតៃវ៉ាន់ ស្របពេលគំនិតយល់ថា ចិនអាចនឹងឈ្នះសង្រ្គាមវាយយកកោះតៃវ៉ាន់ កាន់តែរីកដុះដាលនៅក្នុងទីក្រុងប៉េកាំង។

កោះតៃវ៉ាន់ស្ថិតនៅចម្ងាយតែ ១៦១គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ឆ្នេររបស់ចិន ដែ​លទីតាំងភូមិសាស្ត្រ នៅជិតបង្កើយនេះហាក់ដូចជាអំណោយផលដល់ចិន ជាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ពោលគឺ ចិនអាចបិទផ្លូវទឹកចេញចូល ហើយងាយស្រួលដាក់ពង្រាយកងកុម្ម៉ង់ដូរពិសេស ដែលទទួលបន្ទុកធ្វើឱ្យប្រព័ន្ធមីស៊ីល ឬក៏ហេដ្ឋារចនាសម្ព័ន្ធនានារបស់តៃវ៉ាន់ គាំងដំណើរការណ៍ និងចាប់ខ្លួនថ្នាក់ដឹកនាំតៃវ៉ាន់ជាដើម។

ខណៈសហរដ្ឋអាមេរិកដើរតាម “យុទ្ធសាស្ត្រមិនឱ្យគេស្មានដឹងចិត្ត” ចិនក៏បានអនុវត្តយុទ្ធសាស្ត្រនេះដូចគ្នាដែរ ដោយពេលខ្លះចិនព្រមានធ្វើសង្រ្គាម និងពេលខ្លះ ក៏ប្រើប្រាស់ភាសាការទូតទន់ភ្លន់ អំពាវនាវឱ្យមានការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី។

ធ្វើបែបនេះគឺចិនចង់ឱ្យអាមេរិក និងតៃវ៉ាន់ស្មានដោយខ្លួនឯងថា តើសង្រ្គាមនឹងផ្ទុះឡើង នៅពេលណា និងកើតឡើងយ៉ាងដូចម្ដេច? យុទ្ធសាស្ត្របែបនេះបានបង្ហាញយ៉ាងច្បាស់ តាមរយៈការបដិសេធរបស់ចិន ក្នុងការភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ជាមួយយោធាអាមេរិក ដោយចិនចង់ឱ្យសហរដ្ឋអាមេរិកស្មានដោយខ្លួនឯងដូចគ្នា៕
ប្រភព៖ Financial Times (ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១)៕

ដំណើរការរៀបចំផែនការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីត្រូវពន្យាពេល

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ដំណើរការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ត្រូវពន្យាពេលមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ១៩។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ខលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម កាលពីរាត្រីថ្ងៃទី១២ តុលាកន្លងមកថា ការរៀបចំផែនការសាងសង់នេះ ត្រូវបានពន្យាពេលមួយរយៈ ព្រោះថ្នាក់ដឹកនាំក្រុមហ៊ុនចិន ពិបាកក្នុងការធ្វើដំណើរមកកម្ពុជា ដោយសារបញ្ហាជំងឺកូវីដ១៩។

លោកបន្តថា “អ្វីការចចាររវាងរដ្ឋាភិបាល និងក្រុមហ៊ុនចិន China Power Group ត្រូវបានដំណើរការមួយរយៈ ប៉ុន្តែកិច្ចការនេះបានពន្យាពេល ព្រោះបញ្ហានៃការធ្វើដំណើរ”។

រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងរួចហើយ ដើម្បីរៀបចំធ្វើការងារនេះ ក្នុងន័យពន្លឿនលើការវិនិយោគព្រលានយន្តហោះនេះ ដែលរាជរដ្ឋាភិបាលបានដាក់ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។

លោកស៊ិន ចាន់សិរីវុត្ថាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ព្រលានយន្តហោះខេត្តមណ្ឌលគិរីនឹងត្រូវវិនិយោគ លើទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ដែលព្រលានយន្តហោះនេះ អាចមានសមត្ថភាពទទួលការចុះចតយន្តហោះ ដែលអាចផ្ទុកអ្នកដំណើរបានចន្លោះពី១៨០ទៅ២០០នាក់៕

តំបន់ផ្លូវជាតិលេខ៥១នឹងអាចកាត់ចូលដែនរដ្ឋបាលរាជធានីភ្នំពេញជាមួយផែនការពង្រីកទីក្រុងក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េ

ដោយៈសុផារី

កណ្តាល/កំពង់ស្ពឺៈ អ្នកជំនាញអចលនទ្រព្យបានសម្តែងសុទិដ្ឋិនិយមថា តំបន់ផ្លូវជាតិលេខ៥១ នឹងកាត់ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នាពេលអនាគត ដែល​នឹងជួយជំរុញការអភិវឌ្ឍនៅតំបន់នេះ។

លោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានរំពឹងថានាពេលអនាគតទីក្រុងភ្នំពេញ អាចពង្រីករហូតដល់ព្រំប្រទល់ខេត្តកណ្ដាល ដែលជាប់ផ្លូវ៥១ ដែលរឹតតែធ្វើឲ្យសក្តានុពលសេដ្ឋកិច្ចរបស់ផ្លូវ៥១ កាន់តែមានភាពខ្លាំងជាងមុន។ ជាពិសេសផ្លូវ៥១ ដែលជាព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកណ្ដាល។

លោកស្រីបានបន្តថា “នេះគឺជាផ្លូវដ៏សំខាន់ ដែលភ្ជាប់ផ្លូវជាតិលេខ៥ ទៅកាន់ផ្លូវជាតិលេខ៤ បន្តទៅផ្លូវលេខ៤១ ឡើងទៅផ្លូវជាតិលេខ៣ទៀតនោះ ធ្វើឲ្យផ្លូវនេះជាផ្លូវមេដ៏សំខាន់ដែលភ្ជាប់ពីខេត្តមួយទៅខេត្តមួយ តួយ៉ាងដូចជាខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តផ្សេងទៀតដូចជា ខេត្តកំពតជាដើម”។

បច្ចុប្បន្នដីនៅជាប់តាមបណ្តោយផ្លូវនេះ មានតម្លៃចន្លោះពី៥០ ទៅ១៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអ្នកជំនាញមានសុទិដ្ឋិនិយមថា តម្លៃដីនៅតាមផ្លូវនេះនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះលោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ឲ្យដឹងថា ក្នុងស្ថានភាពកូវីត១៩ ប្រជាជនក្នុងស្រុកជាទីផ្សារសំខា​ន់ ព្រោះជនជាតិចិនមានការលំបាក ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ទោះយ៉ាងណាក្តី អ្វីដែលយើងរំពឹងនឹងតែងតែសង្កេតឃើញ តាំងពីមុនកូវីដ១៩ ជនជាតិចិនជាវិនិយោគិនសំខាន់ក្នុងទីផ្សារកម្ពុជាយើង។

យ៉ាងណាមិញ លោកឧកញ៉ារំពឹងថា ប្រសិនបើរាជរដ្ឋាភិបាលយើងអាចទាក់ទាញវិនិយោគិនពីខាងប្រទេសកូរ៉េ ឬប្រទេសផ្សេងទៀតគឺកាន់តែល្អប្រសើរ។

បើតាមផែនការប្រើ់ប្រាស់ដីធ្លីរបស់រដ្ឋាភិបាល ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េ ដែលមានន័យថា បើយកចំណុចភ្នំដូនពេញជាគោលគឺ គេអាចដឹងថា កាំរង្វង់ពីចំណុចនេះចេញទៅទិសទាំង៤នៃរាជធានីភ្នំពេញ នឹងមានចម្ងាយប៉ុណ្ណាជាក់លាក់ហើយ។

ស្របពេលជាមួយគ្នានេះ តាមផែនការបស់រដ្ឋាភិបាល ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងផែនការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ផងដែរ៕

ទីផ្សារខុនដូកំពុងវិវត្តន៍ដូចម្តេចរហូតមកដល់ត្រីមាសទី៤នៃឆ្នាំនេះ

ដោយៈ កុសុមា

ភ្នំពេញៈ កំនើនប្រជាជនបានកើនឡើងជាលំដាប់ ជាមូលហេតុធ្វើអោយវិស័យអចលនទ្រព្យ បានពង្រីកវិសាលភាពកាន់តែខ្លាំង ពិសេេសការសាងសង់ខុនដូនៅតែបន្តកើនឡើង ស្របពេលដែលតម្រូវការរបស់ប្រជាជនក្នុងស្រុកមានកាន់តែច្រើន។

លោក ខន គង្គារអគ្គនាយកនៃក្រុមហ៊ុន ERA Cambodia បានបង្ហើបអោយដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១២ តុលាកន្លងមកថា ការទិញលក់រឺសង់ខុនដូនៅកម្ពុជានៅតែមានដំនើរការ គ្រាន់តែមានការរអាក់រអួលបន្តិចជាធម្មតា ក្នុងសម័យកាលកូវីដ១៩នេះ  ប៉ុន្តែគំរោងខុនដូនិងការសាងសង់ នៅតែធ្វើឡើងជាបន្តបន្ទាប់ ដោយសារតំរូវការនៅតែមាន ពីសំណាក់អ្នកទិញជាជនជាតិខ្មែរ និងបរទេស។

លោកបានបញ្ជាក់ថា “ការទិញខុនដូរក្នុងពេលនេះ គឺមានឱកាសចំនេញច្រើន ព្រោះតំលៃខុនដូនិមួយៗ មិនឡើងថ្លៃខ្ពស់ដូចពេលធម្មតាទេ រីឯតំលៃខុនដូអាចកើនពី25 ទៅ35% ក្នុងមួយឆ្នាំយ៉ាងឆាប់រហ័ស ដូចនេះជាឱកាសសមស្របក្នុងទិញទុកធ្វើវិនិយោគ”។

លោកបានសម្តែងសុទិដ្ឋិនិយមថា ក្នុងរយៈពេលខាងមុខដ៏ខ្លី ប្រជាពលរដ្ឋនឹងងាកមករស់នៅខុនដូកាន់តែច្រើន ដោយសារការរស់នៅជាលក្ខណៈខុនដូ មានភាពងាយស្រួល ដោយខុនដូនីមួយៗ នៅចំទីប្រជុំជន ក្នុងក្រុងតែម្តង ដែលសន្សំសំចៃពេលវេលា និងថវិកា ក្នុងការធ្វើដំនើរប្រកបកិច្ចការងារផ្សេងៗ និងផ្តល់ភាពប្រសើរ សំរាប់អ្នចូលចិត្កប្រើប្រាស់ជីវិតឯកជនស្ងប់ស្ងាត់ មិនមានសំលេងរំខាន ពីអ្នកជិតខាង ជាពិសេស មានសុវត្ថិភាពក្នុងការទុកដាក់ទ្រព្យសម្បិត្តិនិងយានជំនឹះផ្សេងៗផងដែរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងចន្លោះឆពី៤,៥ ទៅ៥លាននាក់នៅឆ្នាំ២០៣០ ដែលពេលនោះប្រជាជនកម្ពុជានឹងរស់នៅតាមខុនដូកាន់តែច្រើន ដោយសា​រកត្តាសំខាន់ៗមួយចំនួនរួមមាន ទី១ តម្លៃអចលនទ្រព្យនិងលំនៅដ្ឋាននៅក្នុងទីក្រុងកើនឡើងខ្ពស់ ទី២ កំណើនយានយន្តធ្វើឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង ដែលចំណាយពេលច្រើនលើការធ្វើដំណើរ ទី៣ ការរស់នៅខុនដូមានភាពងាយស្រួល និងមិនចំណាយពេលវេលាច្រើន ក្នុងការធ្វើដំណើរមកធ្វើការ និងទី៤ ការរីកចម្រើនបច្ចេកវិទ្យា ជួយធ្វើឲ្យគុណភាពជីវិតប្រសើរឡើង៕

រដ្ឋាភិបាលត្រូវការទុនរហូតដល់ជាង៩០០០លានដុល្លារវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ឋរយៈពេល៣ឆ្នាំ

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ តាមផែនការរដ្ឋាភិបាលកម្ពុជា ត្រូវការកញ្ចប់ថវិកាប្រមាណ៩២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគ សាធារណៈសរុប៦៧៣គម្រោង ក្នុង​ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

ក្នុងចំណោមទុនដ៏ច្រើននោះ មាន៤៤,២ភាគរយ ផ្តោតលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្នុងគម្រោងសរុបទាំងអស់ មាន១៨៥ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ៨១៧ លានដុល្លារអាមេរិក និង ៤៨៨ គម្រោងទៀត ជាគម្រោងថ្មី ដែលត្រូវការទុនវិនិយោគប្រមាណ៣៣៨៤ លានដុល្លារអាមេរិក។

មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគរួចមកហើយចំនួន៧៧១៣,៣លានដុល្លារអាមេរិក ដែលក្នុងនោះពីរដ្ឋាភិបាលកម្ពុជាមានចំនួន ៤៧៧,១លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍន៍ចំនួន៧ ២៣៦,២ លានដុល្លារអាមេរិក។

កម្មវិធីវិនិយោគសាធារណៈ ជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងគោលបំណងក្នុងការអភិវឌ្ឍ និងកសាងប្រទេសអោយកាន់តែរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីសម្រួលដល់ការវិនិយោគវិស័យឯកជន។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅមុខកាន់តែលឿនថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗ បើទោះវាចំណាយទុនច្រើន ប៉ុន្តែវាជារឿងចាំបាច់ដែលត្រូវធ្វើ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាមសេដ្ឋកិច្ចជាតិ។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមធំមួយ ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះទើបរដ្ឋាភិបាលត្រូវវិនិយោគ​ច្រើនលើវិស័យនេះ”៕

 

Sri Lanka shelves plan to buy back US$1.5 billion of sovereign bonds

Editing by Swati Bhat and Kim Coghill

COLOMBO : Sri Lanka’s central bank said on Monday it will halt plans to buy back US$1.5 billion of its international sovereign bonds due for redemption next year because of a lack of interest from bond holders to sell at discounted prices.

This month, the central bank announced it would look to buy back international sovereign bonds (ISB) at discounted rates as part of a six-month road map to reduce short-term debt in a bid to boost investor confidence.

However, the bank said less than 5per cent of the US$500 million ISB that will mature in January was available for sale at the quoted discounted prices.

“It is clear that the large majority of ISB holders are not ready to part with the bonds unless prices are at par or closer to par. Hence, a buy-back initiative will also not result in any significant price or coupon benefit to the issuer,” the central bank said in a statement.

The island nation also has US$1 billion of bonds maturing in July with total debt repayment of about US$4.2 billion due in 2022.

“Lack of interest by investors to sell the bonds at discounted rates could be an investment decision to wait for a possible restructure of this debt, which an investor might consider likely to provide a higher return than selling it at the current discounted rates,” said Trisha Peries, head of economic research at Frontier Research.

Peries pointed out higher bond prices after a restructuring had been the norm for several countries including Barbados, Argentina, Ecuador, and Mongolia, and investors could be expecting a similar situation to play out in Sri Lanka.

Sri Lanka’s foreign exchange reserves stood at just US$2.58 billion at the end of September, while the rupee has depreciated 8.7per cent against the dollar this year.
Investors will now focus on the outcome of a monetary policy review due to be announced on Thursday, when the central bank is expected to raise rates yet again to curb inflation and help contain pressure on account of the external debt crisis.
The government is due to announce its budget on Nov. 12, which will also be crucial in determining the country’s fortunes in the short- to medium-term.
The foreign exchange crunch has triggered food shortages, with the government declaring a food emergency in August.

After weeks of wrangling with importers, government permission was granted over the weekend to increase prices on a slew of essential items including gas, cement, wheat flour, and milk powder.
“Most bond holders are Sri Lankan banks and since they know the terrain as insiders they are clearly a little bit more bullish than outside investors. So far, they are confident the government will pay up,” said ICRA’s head of research for Sri Lanka, Lalinda Sugathadasa.

Source: Reuters

លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីវិថីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងភាពជាភ្នាក់ងារអចលនទ្រព្យ

         ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាភ្នាក់ងារអចលនទ្រព្យអាជីពធម្មតា រហូតក្លាយជាឧកញ៉ានិងទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានចែករំលែកនូវគន្លឹះខ្លះៗ ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មានត្រឹមភាពអំណត់ ស្មោះត្រង់ និងការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន វាជាកត្តាសំខាន់ ក្នុងការងារជា​ភ្នាក់ងារ​លក់អចលនទ្រព្យ ប៉ុន្តែនៅមិនទាន់ប្រាកដថាអាចទទួលបានជោគជ័យលើការលក់១០០ភាគរយនៅឡើយនោះទេ។

លោកឧកញ៉ាថា អ្នកដែលជាភ្នាក់ងារលក់អចលនទ្រព្យ អាចទទួលបានអត្រាជោគ​ជ័យខ្ពស់ និងទទួលបានប្រាក់កម្រៃជើងសារពីការលក់ពិតប្រាកដ គឺអ្នកដែលមានភាព​វៃឆ្លាតពាក់ព័ន្ធទៅនឹងភាពស្គាល់ច្បាស់ចំណុចចំនួន៣ ដូចជា ទី១ ស្គាល់ម្ចាស់ទ្រព្យឬម្ចាស់អចលនវត្ថុផ្ទាល់ ទី២ ស្គាល់ពីអតិថិជនគោលដៅពិតប្រាកដ និងទី៣ អ្វីដែលសំខាន់ចុងក្រោយគឺស្គាល់ច្បាស់ពីតម្លៃទីផ្សារយ៉ាងពិតប្រាកដ។

លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាងបានលើកជាឧទាហរណ៍ថា  ប្រសិនបើភ្នាក់ងារលក់ស្គាល់ម្ចាស់ដី ដែលចង់លក់ដោយផ្ទាល់ ហើយស្គាល់អ្នកទិញពិត​ប្រាកដ​ដោយផ្ទាល់ដូចគ្នា ដូច្នេះឱកាសនៃការណែនាំលើការទិញ-លក់មានឱកាសលើសពី៥០ភាគរយរួចជាស្រេ​ចហើយ។

លោកបន្តថា “នៅពេលដែលបានស្គាល់ពី​តម្លៃ​ទីផ្សារយ៉ាងច្បាស់ រឹតតែជាចំណុចសំខាន់ ដែលអាចជួយចរចាភាគីទាំង២ងាយចុះសម្រុង និងអាចទទួលបានផលប្រយោ​ជន៍គ្រប់​ភាគីបាន​ក្នុងរយៈ​ពេល​ដ៏ខ្លី”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា បើគ្រាន់តែឮគេប្រាប់ថា មានគេចង់លក់ដីតំបន់នេះ ទាំងដែលដីមិនទាន់បានឃើញ មិនបានស្គាល់ម្ចាស់ពិត ហើយរឹតតែមិនបាន​ស្គាល់​អតិថិជន​គោលដៅទៀត។ ដូច្នេះការណែនាំលើការទិញលក់ គ្មានភាគរយខ្ពស់នោះទេ ហើយប្រសិនបើមិនបានដឹង ពីតម្លៃទីផ្សារក្នុងតំបន់ច្បាស់ទៀត នោះភាព​បរាជ័យនឹងរំ​កិលមកជិតខ្លួនជាក់ជាមិនខាន ឬអាចនិយាយបានការព្យាយាម បានត្រឹមចំណាយពេលឥតប្រយោជន៍។

លោកបន្តថា នេះមានន័យថា នៅពេលអ្នកមិនបានស្គាល់ទ្រព្យដែលចង់លក់ផ្ទាល់ ពោលគឺដឹងតាមគេប្រាប់នោះ អ្នកនឹងមិនអាចបានដឹងពីតម្លៃដែលម្ចាស់ចង់លក់ពិត ដែលអាចឆ្លងកាត់កម្រៃជើងសារមួយតង់ពីអ្នកប្រាប់ ហើយប្រសិនបើអ្នកមិនបានស្គាល់ពីតម្លៃលើទីផ្សារក្នុងតំបន់ រឹតតែពិបាកក្នុងការណែនាំភ្ញៀវថែមទៀត ដែល​កាន់តែធ្វើភាគរយទទួលបានជោគជ័យឃ្លាតទៅកាន់តែឆ្ងាយ។

លោកឧកញ៉ាបន្តថា “ជាធម្មតាអ្នកលក់ចង់បានតម្លៃថ្លៃ អ្នកទិញចង់បានតម្លៃទាបជាងទីផ្សារ ដូច្នេះភាគរយ​នៃ​​ការ​ចរចា​នឹង​មិនអាចត្រូវគ្នានោះឡើយ។ នេះហើយជាកត្តានាំឲ្យកើតមានភាពបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យ”៕

 

ប្រទេសឡាវ មានមហិច្ឆតាធំចង់បង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន

សុខុម

វៀងចន្ទន៍: យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅដើមខែតុលា នេះឱ្យដឹងថា ប្រទេសឡាវ មានមហិច្ឆតាធំចង់បង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន មួយដែលទើបបង្កើតថ្មី។

សារព័ត៌មានជប៉ុន Nikkei Asia បានចុះផ្សាយថា ប្រទេសដែលជាសមាជិកអាស៊ាន មួយនេះមានបំណងស្វែងយល់អំពីការបោះផ្សាយរូបិយប័ណ្ណឌីជីថល ដោយមានការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន Soramitsu ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។

ក្រុមហ៊ុនជប៉ុន មួយនេះ និងធនាគារកណ្ដាលឡាវ (Bank of Laos) នឹងចាប់ផ្តើមស្វែងយល់ពីលទ្ធភាពបង្កើតរូបិយប័ណ្ណឌីជីថលនៅខែនេះ បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្តីពីការសិក្សាអំពីការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល។

ប្រទេសឡាវ ជឿជាក់ថា រូបិយប័ណ្ណឌីជីថលនឹងជួយដល់ក្រុមអ្នកបង្កើតគោលនយោបាយនៅក្នុងការប្រមូលទិន្នន័យដើម្បីស្វែងយល់កាន់តែប្រសើរអំពីសេដ្ឋកិច្ច រួមទាំងចំនួនប្រាក់ដែលចរាចរបានគ្រប់ពេលវេលា។

ក្រុមហ៊ុន Soramitsu ក៏ធ្លាប់បានជួយប្រទេសកម្ពុជា រួចមកហើយនៅក្នុងការបង្កើតប្រព័ន្ធទូទាត់ឌីជីថលបាគង (Bakong) របស់ខ្លួនដោយប្រើបច្ចេកវិទ្យា Blockchain ដោយសង្ឃឹមថាវានឹងអាចកាត់បន្ថយការពឹងផ្អែករបស់កម្ពុជា លើរូបិយប័ណ្ណដុល្លារអាមេរិក។

ខណៈប្រទេសចិន កំពុងត្រៀមដាក់ឱ្យដំណើរការរូបិយប័ណ្ណឌីជីថលនៅឆ្នាំក្រោយ ប្រទេសនានានៅក្នុងតំបន់ក៏កំពុងរិះរកវិធីធ្វើដូចគ្នាដែរ។

ទន្ទឹមនេះនៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល រដ្ឋាភិបាលឡាវ កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៦ធ្វើការជួញដូររូបិយប័ណ្ណឌីជីថលចំនួន៩ ខណៈការជួញដូររូបិយប័ណ្ណឌីជីថលសម្រាប់ពលរដ្ឋទូទៅនៅតែត្រូវបានហាមឃាត់៕ Laotian Times៕