កម្ពុជាប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរិកម្ពុជា ចិន

         ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន(FTA កម្ពុជា-ចិន)ចាប់ពីពេលនេះតទៅ និងតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។

នៅក្នុងច្បាប់ខាងលើនេះ ដែលឡាយព្រះហស្តលេខារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នាសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុង។

អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកម្ពុជាបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់ជាមួយនេះ។

អត្ថប្រយោជន៍សំខាន់ៗ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កម្ពុជានឹងទទួលបានការបើកទីផ្សារឱ្យបានធំនិងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។ ក្នុងនោះកម្ពុជាក៏នឹងទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលអាចនាំចេញក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់, ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជាដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន និងការរៀបចំនិងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានមានប្រសាសន៍ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជាបានចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

លោកបន្តថា ជាពិសេសក្នុងកាលៈទេសៈវិបត្តិកូវីដ១៩ កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ព្រមទាំងជួយឱ្យមានភាពសាំនៃសង្គម-សេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋផងដែរ៕

National Bank of Cambodia announces $ 50 million auction

by: Sophary

Phnom Penh: The National Bank of Cambodia (NBC) has issued a notice to banks, microfinance institutions and money changers to participate in the US $ 50,000,000 bid for October 18, 2021 tomorrow.

According to the announcement of the National Bank of Cambodia, the minimum bidding rate will be announced on the morning of the actual bidding day.

According to the National Bank of Cambodia, the dollar auction is to keep the riel and the dollar stable on the market.

ស្ពានថ្មថ្មី នៅរមណីយដ្ឋានក្បាលស្ពានខេត្តសៀមរាប ចាប់ផ្ដើមដំណើរការ សាងសង់ហើយ

ដោយៈ សុផារី

សៀមរាបៈ លោកពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ថា ក្រុមការងារអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មថ្មី ជំនួសស្ពានចាស់។

ស្ពាននេះមានទំហំទទឹង២.៤ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើពីបេតុងក្រាលក្តារ នៅតំបន់រមណីយដ្ឋានក្បាលស្ពាន ក្នុងខេត្តសៀមរាប។

កាលពីថ្ងៃទី ១១ ខែតុលា កន្លងមក នៅរមណីយដ្ឋានក្បាលស្ពាន មានការបានរៀបចំពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដីព្រៃភ្នំដងស្ទឹងអូរ រើស្ពានចាស់ ដើម្បីសាងសាង់ស្ពានថ្មីបេតុងក្រាលក្តារ និងជួសជុលជម្រកសម្រាប់ភ្ញៀវជ្រកភ្លៀង សម្រាកពេលឡើងហត់។

លោកបានសរសេថា “ដោយហេតុនេះកំឡុងពេលនេះ លោកអំពាវនាវឱ្យអ្នកទេសចរណ៍ និងប្រជាជន ធ្វើដំណើរឆ្លងតាមស្ពានវាង ដែលសាងសង់បណ្តោះអាសន្នសិន”៕

សហរដ្ឋអាមេរិកគ្រោងជួយគម្រោងដឹកជញ្ជូនត្រជាក់នៅកម្ពុជាដើម្បីលើក កម្ពស់ផលិតកម្មកសិកម្ម

         ដោយៈគង់ សូរិយា

         ភ្នំពេញៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(USAID)​បាននិងកំពុងត្រៀមជួយកម្ពុជា លើគំរោងដឹកជញ្ជូនប្រព័ន្ឋត្រជាក់ ដើម្បីលើកកំពស់ផលិតកម្មកសិកម្ម។

ក្នុងជំនួបរវាង លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៣ តុលានេះ លោកវេង សាខុនបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា ក្រោយទទួលស្តាប់នូវគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជាឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃរបស់លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងនេះ។

លោកបន្តថា “គំរោងនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗ ផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ”។ លោកបន្ថែមថា“នេះគឺជាគម្រោងដែលក្រសួងចង់បាន ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខភាពអ្នកបរិភោគ និងកំណើនតម្លៃបន្ថែម”។

ជាការឆ្លើយតប ភាគីអាមេរិកបានថ្លែងអំណរគុណ ចំពោះពេលវេលារបស់លោករដ្ឋមន្ត្រី និងជាពិសេសកិច្ចសហការបានល្អប្រសើររវាងក្រសួង និងUSAID ក្នុងការអនុវត្តគម្រោងទាក់ទងនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។

លោកW. Patric Murphy បានណែនាំនាយកUSAIDថ្មីប្រចាំកម្ពុជា នឹងបំពេញការងារសម្រាប់វិស័យកសិកម្ម ហើយសង្ឃឹមថានឹងរួមសហការបានល្អ ជាមួយក្រសួងដើម្បីចូលរួមអភិវឌ្ឍវិស័យកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត៕

រោងចក្រផលិតអាហារ ហាទ្បាលដ៏ធំមួយបានទទួលវិញ្ញាបនបត្រទទួលស្គាល់ចចំននួន១៧៣លើទំនិញសរុប៧០៣មុខ

ដោយៈ សុផារី

ភ្នំពេញៈ រោងចក្រផលិតអាហារ ហាឡាល់ដ៏ធំមួយនៅជាយរាជធានីភ្នំពេញបានទទួលស្គាល់ពីអ្នកជំនាញ ដោយទទួលបានវិញ្ញាបនបត្រសរុបចំនួន១៧៣ លើមុខទំនិញរហូតដល់៧០៣។

 លោកឧកញ៉ាឧស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានគណកម្មការត្រួតពិនិត្យផលិតផលហាឡាល់ បានដឹកនាំក្រុមឯកទេសផលិតផលហាឡាលកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យវាយតម្លៃលក្ខ​ខណ្ឌ​បច្ចេកទេសស្តង់ដារ ផលិតផលហាទ្បាលកម្ពុជា និងសម្រេចបានការចេញវិញ្ញាប​នបត្រសរុបចំនួន១៧៣ ក្នុងនោះរួមមាន អាហារដ្ឋាន/ភោជនីយដ្ឋាន ចំនួន ២៩ ក្រុមហ៊ុន/សិប្បកម្ម/រោងចក្រ ចំនួនG៨៤ សត្តឃាតដ្ឋានសំឡេះមាន់ចំនួន១ និងមុខទំនិញសរុប ៧០៣មុខ។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ក្រុមហ៊ុន អង្គរ ដេលី ហ៊្វូដ ខូអិលធីឌី ជា ក្រុមហ៊ុនផលិតនិងចែកចាយទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង  ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ២០១៧ ទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជាតិនិងអន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។  សព្វថ្ងៃនេះ ក្រុមហ៊ុនមានភេសជ្ជៈ ដូចជា Champion, Red Ant, Missile, 1-2 Drink និង Selfy ជាមួយសារធាតុផ្សំនិងវីតាមីនសំខាន់ៗ ដើម្បីផលិតភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសា។

 

នៅក្រុមហ៊ុន ANGKOR DAILY FOODS CO., LTD. មានទីតាំងស្ថិតនៅ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ជាអ្នកផលិតផលិតផលហាឡាល់៕

Australian state offers US$2 billion to lure hydrogen projects

MELBOURNE: Australia’s New South Wales state on Wednesday (Oct 13) said it would offer A$3 billion (US$2.2 billion) in incentives to attract hydrogen projects to the country’s biggest coal-exporting state as it races to slash its carbon emissions.

State treasurer and energy minister Matt Kean said the plan would not only help the state halve its carbon emissions by 2030 but would create opportunities for heavy industry and boost the economy by more than A$600 million over that period.
“Our major trading partners see hydrogen as part of their energy future. This state has the skills, infrastructure and renewable energy resources to compete globally in this new industry,” state Premier Dominic Perrottet said in a statement.

The biggest incentive the state plans to offer is a 90 per cent exemption from power network charges for electrolysers installed by 2030. Power costs are key for green hydrogen production which involves splitting water with an electrolyser.

The state aims to be producing 110,000 tonnes a year of green hydrogen from 700 megawatts of electrolyser capacity for under A$2.80 per kg by 2030.

“This strategy is forecast to more than halve the cost of green hydrogen production in New South Wales and will make New South Wales the best place to invest in hydrogen in the world,” Kean said in a statement.

The state faces heavy competition from Australia’s other major resource-exporting states – Western Australia and Queensland – which have already lured major green hydrogen project developers, many backed by Japanese companies.

New South Wales will also invest A$70 million to establish hydrogen hubs in the Hunter and Illawarra industrial regions and help fund a rollout of hydrogen refuelling stations on trucking routes.
Hydrogen development is the one strategy for tackling climate change that Australian politicians on all sides of the spectrum have backed, following more than a decade of wrangling over energy and emissions policies.

Source: Reuters/vc

ផ្លូវបេតុងមួយខ្សែទៅរមណីយដ្ឋានធម្មជាតិកំពង់ត្រាចបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ កុសមា

ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែទៅកាន់រមណីយដ្ឋានវប្បធម៍ធម្មជាតិភ្នំកំពង់ត្រាច បានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត កាលពីថ្ងៃ ១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។

លោក ជាវ តាយបានមានប្រសាសន៍ ផ្លូវមួយខ្សែនេះពិតជាបានផ្តល់ផលប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានដូចជា ទេសចរណ៍ បដិសណ្ឋារកិច្ច ការដឹកជញ្ជូនកសិផលទៅទីផ្សារ ការធ្វើដំនើរទៅមន្ទីរពេទ្យបង្អែកស្រុក ក៏ដូចជាផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ទៅសាលារៀន ជាពិសេស សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ធ្វើដំនើរកំសាន្តទៅកាន់រមណីយដ្ឋានវប្បធម៍ធម្មជាតិភ្នំកំពង់ត្រាច ជាដើម។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានមានប្រសាសន៍អោយដឹងថា ផ្លូវមួយខ្សែនេះ សាងសង់ពីបេតុងសរសៃដែក មានប្រវែងសរុប ១,៨០៨ ម៉ែត្រ ទទឹង៨ ម៉ែត និងកម្រាស់២តឹក មានប្រព័ន្ធលូអមសងខាងផ្លូវ ដែលតភ្ជាប់ពីផ្លូវបំបែកលេខ៣៣ នៃទីរួមស្រុកកំពង់ត្រាច រហូតដល់ រមណីយដា្ឋនវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច។

លោក ជាវ តាយ បានមានប្រសាសន៍បន្ថែមថា “សមិទ្ធិផលទាំងឡាយដែលកើតឡើងទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តកំពត គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព និងផលបរិបូរណ៌ តាមរយៈនយោបាយឈ្នះៗ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគុណតំលៃនៃសុខសន្តិភាពនេះ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងកាត់បន្ថយភាពក្រីក្រដែលធ្វើអោយ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់”។

លោកបានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋានក៏ដូចជាកងកំលាំងប្រដាប់អវុធ និងមន្ត្រីរាជការទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា ការពារ សុខសន្តិភាពនិងសមិទ្ធផលនានា ដែលមានសព្វថ្ងៃនេះ អោយបានគង់វង្សយូរអង្វែង ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច”៕

រដ្ឋអូស្ត្រាលី ផ្តល់ប្រាក់ជាង២.០០០លានដុល្លារអាមេរិក ដើម្បីទាក់ទាញគម្រោងថាមពលអ៊ីដ្រូសែន

ដោយៈ សុខុម

មែលប៊ន:  រដ្ឋញូវ សៅ វ៉េលស៍ (New South Wales) នៃប្រទេសអូស្រ្តាលី បានប្រកាសនៅថ្ងៃពុធ ទី១៣ តុលា នេះថា ខ្លួននឹងផ្តល់គ្រឿងលើកទឹកចិត្តគិតជាទឹកប្រាក់សរុប២,២ពាន់លានដុល្លារអាមេរិក ដើម្បីទាក់ទាញគម្រោងថាមពលអ៊ីដ្រូសែនឱ្យមកកាន់រដ្ឋនាំចេញធ្យូងថ្មធំបំផុតមួយនេះ ខណៈខ្លួនព្យាយាមកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស។

លោក Matt Kean ប្រធានមន្ទីរថាមពល និងបរិស្ថានរដ្ឋនេះថ្លែងថា ផែនការនេះមិនត្រឹមតែជួយរដ្ឋនេះកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាសនៅត្រឹមឆ្នាំ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់ឧស្សាហកម្មធុនធ្ងន់ និងជំរុញសេដ្ឋកិច្ចក្នុងរដ្ឋនេះឱ្យឈានដល់ទំហំ៤៤០លានដុល្លារអាមេរិក ក្នុងរយៈពេលនោះទៀតផង។

លោក Dominic Perrottet អភិបាលរដ្ឋនេះបានចេញសេចក្តីថ្លែងការណ៍ថា “បណ្ដាដៃគូពាណិជ្ជកម្មធំៗរបស់យើងចាត់ទុកអ៊ីដ្រូសែនជាផ្នែកមួយនៃថាមពលរបស់ពួកគេសម្រាប់ថ្ងៃអនាគត។ រដ្ឋនេះមានទាំងជំនាញ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលកកើតឡើងវិញដើម្បីប្រកួតប្រជែងជាមួយពិភពលោកនៅក្នុងឧស្សាហកម្មថ្មីនេះ”។

គម្រោងគ្រឿងលើកទឹកចិត្តដ៏ធំបំផុតរបស់រដ្ឋនេះ នឹងផ្តល់គឺការលើកលែងពន្ធ៩០%សម្រាប់គម្រោងថាមពលអ៊ីដ្រូសែននៅត្រឹមឆ្នាំ២០៣០ ដើម្បីចូលរួមចំណែកជាមួយពិភពលោកនៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

ការអភិវឌ្ឍ៍ថាមពលអ៊ីដ្រូសែន គឺជាយុទ្ធសាស្ត្រមួយសម្រាប់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដែលក្រុមអ្នកនយោបាយអូស្រ្តាលី មកពីគ្រប់ភាគីគាំទ្រពេញទំហឹង បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងតានតឹងអស់រយៈពេលជាង១ទសវត្សរ៍ជុំវិញគោលនយោបាយថាមពល និងការបំភាយឧស្ម័ន៕ Reuters ៕

រដ្ឋាភិបាលចិនថានឹងពុះពារឧបសគ្គនៃវិបតិ្តកូវីដ-១៩ ពន្លឿនគម្រោងអភិវឌ្ឍក្នុងខេត្តព្រះសីហនុ

ដោយ៖ សុផារី

ភ្នំពេញ៖ លោក WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានចែករំលែកទស្សនៈអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យ ដោយពន្លឿនគម្រោងអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច រួមមាន គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ (BRI) គម្រោងផ្លូវលឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះថ្មី ការអភិវឌ្ឍន៍ទីក្រុងសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងការនាំចូល កសិផលស្វាយ និងចេករបស់កម្ពុជា និងកសិផលរបស់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសចិន ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ច ពីវិបតិ្តកូវីដ-១៩។

ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយនឹងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជានៅលើឆាកអន្តរជាតិ។

ជាការឆ្លើយតប សម្តេច សាយ ឈុំ ថានឹងមានសមិទ្ធផលថ្មីៗ ដែលកើតចេញពីគំនិតផ្តួចផ្តើម ពីក្របខ័ណ្ឌសហប្រតិបត្តិការក្រោមគម្រោង គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” (BRI), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១, មហាអនុតំបន់ទន្លេមេគង្គ, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងអាស៊ានបូកចិន និងរួមចំណែក ដល់ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់។
សម្តេចមានប្រសាសន៍បន្តថា កិច្ចពិភាក្សានាពេលនេះ នឹងផ្តល់សារសំខាន់ដល់ការចូលរួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ៕

ឥណ្ឌូនេស៊ី បើកការដ្ឋានសាងសង់រោងចក្ររំលាយរ៉ែធំបំផុតក្នុងពិភពលោកឮតម្លៃ៣.០០០លានដុល្លារ

ដោយៈសុខុម

ហ្សាការតា: កាលពីថ្ងៃអង្គារ ទី១២ តុលា Freeport McMoRan ដែលជាក្រុមហ៊ុនរ៉ែយក្សរបស់សហរដ្ឋអាមេរិក បានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្ររំលាយរ៉ែទង់ដែងធំបំផុតលើពិភពលោក នៅជិតទីតាំងចម្រាញ់រ៉ែដែលមានស្រាប់របស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា រោងចក្រដែលមានតម្លៃ៣.០០០លានដុល្លារអាមេរិក នៅតំបន់ហ្គ្រេស៊ីក (Gresik) ស្ថិតក្នុងខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី នេះនឹងមានសមត្ថភាពចម្រាញ់រ៉ែទង់ដែងចំនួន១,៧លានតោនក្នុងមួយឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី វីដូដូ បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ថា រោងចក្រនេះ គឺជារោងចក្ររម្លាយរ៉ែធំបំផុតក្នុងពិភពលោក។

លោកបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាវត្តមានរបស់ក្រុមហ៊ុន Freeport Indonesia ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ហ្គ្រេស៊ីក នេះនឹងជួយទាក់ទាញឧស្សាហកម្មផ្សេងៗទៀតឱ្យចូលមកកាន់តែច្រើន”។

ការបើកការដ្ឋានសាងសង់នេះធ្វើឡើង បន្ទាប់ពីមានការពិភាក្សាគ្នាជាច្រើនខែថាតើគួរសាងសង់រោងចក្ររម្លាយរ៉ែទង់ដែងមួយ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនចិន Tsingshan Holding Group នៅសួនឧស្សាហកម្ម Weda Bay Industrial Park ឬក៏សាងសង់នៅជិតទីតាំងចម្រាញ់រ៉ែ ដែលមានស្រាប់របស់ខ្លួននៅតំបន់ហ្គ្រេស៊ីក។

ទោះជាយ៉ាងណា ក្រុមហ៊ុន Freeport Indonesia បានបញ្ជាក់កាលពីខែកក្កដា ថា ក្រុមហ៊ុនទាំង២ មិនបានឈានដល់កិច្ចព្រមព្រៀងនោះឡើយ។ ក្រុមហ៊ុននេះក៏និយាយដែរថា ខ្លួនបានចុះកិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ជាមួយក្រុមហ៊ុនជប៉ុន Chiyoda។

លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបានថ្លែងក្នុងពិធីនេះថា រោងចក្រថ្មីនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលរ៉ែទង់ដែងត្រូវបានផលិតសម្រេចទាំងស្រុងនៅតំបន់ហ្គ្រេស៊ីក ព្រោះធ្លាប់តែនាំចេញរ៉ែឆៅជាច្រើនទសវត្សរ៍មកហើយ ហើយវានឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចធំធេងណាស់៕ Reuters ៕