គម្រោងបូកគោលែនទី២កំពុងពង្រីកសក្តានុពលតំបន់ជាយក្រុងកំពត

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បូកគោលែនទី២ គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបាននិងកំពុងពង្រីកសក្តានុពលតំបន់ជាយក្រុងកំពត ស្របពេលចរន្តនៃការវិនិយោគបាននិងកំពុងរីកកាន់តែទូលំទូលាយ ចេញពីទីក្រុងជាប់មាត់សមុទ្រនេះ។

គម្រោងមួយនេះចាត់ទុកជាគម្រោង ដែលអភិវឌ្ឍន៍ប្លែកពីគម្រោងដទៃទៀតនៅក្នុងតំបន់នោះ និងជាគំរោងមួយដែលមភាពទាក់ទាញ ស្របនឹងទស្សនទាននៃការអភិវឌ្ឍ ធ្វើឡើងក្នុងរូបភាពជាគំរោង ដែលមានការទទួលខុសត្រូវផ្នែកសង្គម និងការអភិវឌ្ឈប្រកបដោយចីរភាព។

លោក Cooler Tan ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏លំហែកាយបូកគោលែនទី១ និងទី២ បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា គម្រោងបូកគោលែនទី២ ដែលលោកបានអភិវឌ្ឍន៍ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៣ មានទំហំផ្ទៃដីជាង១៤ហិចតា ហើយជាម្រោងដែលមានលក្ខណៈខុសប្លែកពីគម្រោងអភិវឌ្ឍន៍ដីឡូត៏ផ្សេងទៀត។ លោកបន្តថា អ្វីដែលយើងធ្វើគឺធ្វើពិតៗអាចចូលនៅបានភ្លាមៗ ក្រោយពីបានទិញដី របស់យើងរួចហើយ។

លោក Cooler Tan បានបន្តថា ក្រៅពីនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងបូកគោលែនគឺមានទំហំធំៗ ដោយក្នុងគម្រោងទី២ផ្លូវតូចបំផុត១៦ម៉ែត្រ និងផ្លូវធំបំផុតរហូតដល់២០ម៉ែត្រ និងជាគម្រោងដែលមិនធ្លាប់មានគម្រោងណាមានផ្លូវធំៗបែបនេះទេ។ លោកបន្តថា គម្រោងបូកគោលែនទី២ មានដីឡូត៏សរុបចំនួន១៦៧ឡូត៏ និងមានទំហំចាប់ពី១៥គុណនឹង៣០ម៉ែត្រ និង២០គុណនឹង៤០ម៉ែត្រ ហើយតម្លៃវិញក៏មានចាប់ពីជិត២ម៉ឺនដុល្លារដ ល់ជិត៥ម៉ឺនដុល្លារអាមេរិក និងបានប្រកាសបើកលក់ចាប់តាំងពីអំឡុងខែកញ្ញា២០២១នេះ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំ​ណាក់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅភ្នំពេញ។

លោក Cooler Tan បានបន្ថែមថា ទីតាំងរបស់យើងជាទីតាំងដែលមានសក្ដានុពល នៅជាប់ផ្លូវកំពុងអភិវឌ្ឍន៍ ហើយខេត្តកំពតក៏ជាខេត្ត ដែលមានសក្ដានុពលខ្លាំង ទៅការតំបន់ទេសចរណ៍ មានរមណីយដ្ឋានទេស​ចរណ៍ជាច្រើន មានភ្នំ មានជ្រោះមានព្រៃឈើស្រស់ស្អាត និងផ្សារធម្មជាតិនៅជុំវិញយ៉ាងរសរវើក ។ អ្វីដែលពិសេសនោះ ដីឡូត៏លំហែកាយរបស់លោកបូកគោលែនទី២គឺមានភ្នំព័ទ្ធជុំវិញ និងមានសន្តិសុខផ្តល់ជូន២៤ម៉ោង។

លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលបានទិញដីពីគម្រោងបូកគោលែនទី២ បានបង្ហាញពីចំណាប់អារម្មណ៍ និងត្រៀមសង់ផ្ទះលំហែរបស់ខ្លួននៅលើដីឡូត៏ ដែលបានទិញពីក្រុមហ៊ុន ហើយមិនយូរទេ តំបន់នោះនឹងមានមនុស្សមកស្នាក់នៅថ្ងៃសម្រាកច្រើន រីករាយជាមួយខ្យល់អាកាសទេសភាព និងការដាំដុះបន្លែបង្ការលើដីរបស់ខ្លួន។

អ្នកជំនាញវិស័យអចលនវត្ថុជាច្រើន ក៏បានមើលឃើញថា កំពតជាតំបន់ ដែលមានការទាក់ទាញ លើការអភិវឌ្ឍផ្ទះលំហែច្រើនជាងគេ ដោយ​សារតែខេត្តនេះ មានព្រែក មានសមុទ្រ មានជ្រោះ មានភ្នំ មានព្រៃឈើហើយតម្រូវការផ្ទះលំហែរ នៅពេលអនាគត នឹងកាន់តែមានច្រើនឡើងៗជាមួយនឹងការផ្គត់ផ្គង់ ក៏នឹងមានកាន់តែច្រើនដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here