ភ្នំពេញ ថ្ងៃទី10 ខែធ្នូ ឆ្នាំ2021៖ ក្រុមហ៊ុន GCC គ្រុប បានប្រកាសសម្ពោធបើកការដ្ឋានសាងសង់
ការិយាល័យលក់ដែលសាងសង់នៅលើផ្ទៃដីរហូតដល់ ៣០០០ម៉ែត្រការ៉េ ដែលរួមទាំងចំណតឡាន
និងសួនច្បារដ៏ស្រស់បំព្រង ។
ពិធីនេះនឹងប្រព្រឹត្តទៅនៅទីតាំងគម្រោង ផ្សារជីស៊ី អូរឫស្សី នៅថ្ងៃព្រហស្បតិ៍
ទី16 ខែធ្នូ ឆ្នាំ2021 ដើម្បីបើកការដ្ឋានសាងសង់ផ្សារជីស៊ី អូរឫស្សី
និងការរៀបចំទីតាំងដើម្បីបើកការដ្ឋានសាងសង់គម្រោងនាពេលខាងមុខបន្ថែមទៀត។
ផ្សារជីស៊ី អូរឫស្សី មានកំពស់រហូតដល់ទៅ៦ជាន់ ជាផ្សារបោះដុំ និងលក់រាយ
ដែលត្រូវបានរចនាឡើងយ៉ាងពិសេសប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី
ប្រវត្តិសាស្រ្តផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ។
ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក
បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់
និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង
ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន
និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង។
លោក កាំង នីន នាយកផ្នែកលក់ ផ្សារជីស៊ី អូរឫស្សី បានមានប្រសាសន៍ថា
ដើម្បីអបអរសាទរក្នុងឱកាសដ៏ពិសេសនេះ ផ្សារជីស៊ី អូរឫស្សី បានផ្តល់ជូននូវការផ្តល់ជូនជាពិសេស
ដល់អតិថិជនទាំងអស់ដែលបានចុះឈ្មោះរួចរាល់ហើយជ្រើសរើសតូបនៅជាន់ទី1 នៃផ្សារជីស៊ី អូរឫស្សី ។
គួររម្លឹកផងដែរ ផ្សារជីស៊ី អូរឫស្សីបានបើកទទួលចុះឈ្មោះ តាំងពីដើមខែកញ្ញាឆ្នាំនេះមកម្ល៉េះ។
ដូច្នេះនេះជាឱកាសដ៏ល្អបំផុតម្រាប់អ្នកវិនិយោគទាំងអស់ ដើម្បីក្លាយជាម្ចាស់តូបនៅជាន់ផ្ទាល់ដី
នៃផ្សារជីស៊ី អូរឫស្សីយើងខ្ញុំ ដែលមានតូបអាជីវកម្មមានសក្តានុពលខ្ពស់មួយ
ដែលធានានូវអត្រាប្រាក់ចំណេញខ្ពស់បំផុត
និងមានអ្នកធ្វើដំណើរកាត់ច្រើនបំផុតបើធៀបទៅនឹងទីតាំងដទៃទៀត។
ជាន់ទី1 មានកម្ពស់រហូតដល់6ម៉ែត្រ
ដែលខ្ពស់ជាងជាន់ផ្សេងទៀត ព្រមទាំងមានច្រកចូលផ្លូវធំទូលាយ
ដែលបើកទូលាយសម្រាប់ការធ្វើអាជីវកម្មចម្រុះកាន់តែច្រើន។
លោក កាំង នីន បានថ្លែងថា៖ ការិយាល័យលក់របស់ ផ្សារជីស៊ី អូរឫស្សី
បានរំពឹងទុកថានឹងបញ្ចប់នៅដើមឆ្នាំ2022នេះ ខណៈដែលផ្សាររបស់យើងនឹងដំណើរការនៅក្នុងឆ្នាំ 2024។
យើងជឿជាក់ថានៅពេលផ្សារជីស៊ី អូរឫស្សី បើកដំណើរការ យើងនឹងក្លាយជាផ្សារប្រពៃណីធំមួយ
ដែលអ្នកទេសចរណ៏អន្តរជាតិ និង អ្នកទេសចរណ៏ក្នុងស្រុកត្រូវតែមកទស្សនាកម្សាន្តដោយខានមិនបាន
ជាពិសេសប្រជាជនដែលស្ថិតនៅជុំវិញតំបន់នោះផងដែរ”។
ទន្ទឹមនឹងការចាប់ផ្តើមបើកការដ្ឋានសាងសង់
ភ្ញៀវទាំងអស់ដែលនឹងអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញ ផ្សារជីស៊ី អូរឫស្សីចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 19 ខែធ្នូនេះ នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដូចជា កាដូបុណ្យណូអែលដ៏មានអត្ថន័យ
ការបញ្ចុះតម្លៃពិសេស រង្វាន់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះម៉ាក Samsung
និងជាពិសេសទទួលបានការតុបតែងតូបជូនដោយឥតគិតថ្លៃសម្រាបើរាល់ការចុះឈ្មោះក្នុងថ្ងៃនោះផងដែរ
។
នៅថ្ងៃដដែលផងនេះ លោក កាំង នីន បានលើកឡើងអំពីកម្មវិធីមួយ ដែលផ្តល់អត្ថប្រយោជន៍ជូនទាំង ដៃគូ
និងអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងផ្សារជីស៊ី អូរឫស្សី ដែលយើងឲ្យឈ្មោះកម្មវិធីនោះថា“កម្មវិធី
ក្លាយជាដៃគូរបស់យើង ឬ Be a Boss Program”។
លោកបានបន្ថែមទៀតថា “កម្មវិធី Be a Boss ជាកម្មវិធី
ដែលបង្កើតឡើងដើម្បីឲ្យអ្នកដែលរស់នៅក្នុងតំបន់ឆ្ងាយៗ
ឬខេត្តដែលនៅក្បែរទីក្រុងភ្នំពេញកាន់តែបានស្គាល់ច្បាស់អំពីគម្រោងផ្សារជីស៊ី អូរឫស្សី
ក៏ដូចជាការស្វែងរកបន្ថែមនូវដៃគូ ឬភ្នាក់ងារសម្រាប់គម្រោងផ្សារជីស៊ី អូរឫស្សីនៅក្នុងតំបន់ទាំងនេះ។
សម្រាប់លោកអ្នក ដែលមានបំណងចង់សិក្សាលម្អិត ឬចង់ចូលរួមក្នុងកម្មវិធីនេះ អាចទំនាក់ទំនងមកកាន់
ប្រធានឆាណែលផ្នែកលក់នៃផ្សារជីស៊ី អូរឫស្សីយើងខ្ញុំ៖ កញ្ញា អឿន ថាវី (010 577 679) ឬ កញ្ញា កែ ភិរុណ
(077 813 868)។