ដោយ៖ ម៉ាលីស
ភ្នំពេញ៖ ក្រោយស្ថានភាពប្រសើរឡើងនៃវិបត្តិកូវីដ១៩ រដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ នាំឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញ។ តើទីផ្សារខុនដូរនៅកម្ពុជា និងមានដំនើរការយ៉ាងដូចម្តេច?
លោក រិន ច័ន្ទរឹទ្ធ អគ្គនាយកក្រុមហ៊ុន DNZ Realty បានមានប្រសាសន៍ក្នុងកិច្ចសំភាសពិសេសកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ថា “ការលក់ខុនដូរពិតជាទទួលរងការប៉ះពាល់ខ្លះមែន តែការទទួលរងផលប៉ះពាល់ដល់កំរិតណា យើងមិនអាចសន្និដ្ឋានអោយជាក់លាក់បានទេ”។
លោកក៏បានបន្តទៀតថា មានក្រុមហ៊ុនមួយចំនួននៅបន្តដំនើរការធម្មតា ខណៈក្រុមហ៊ុនមួយចំនួនទៀត ក៏រងប៉ះពាល់រហូតដល់ក្ស័យធុនក៏មាន។ ទីផ្សារអចលនទ្រព្យជាទីផ្សារដែលត្រូវការភាពប្រកួតប្រជែង និង Challenge ខ្លាំងដូចនេះវាទាមទារអោយ ក្រុមលក់ដែលខ្លាំងទើបអាចឈរជើងបាន ក្នុងស្ថានភាពបែបនេះ។
លោកបញ្ជាក់ផងដែរថា សព្វថ្ងៃ លំដាប់អតិថិជនដែលនិយមទិញ ជាប្រភេទខុនដូរ គឺមានដូចជា ប្រជាជនដែលស្ថិតក្នុងលំដាប់អភិជន រឺអ្នកដែលមានប្រាក់បៀរវត្សខ្ពស់សមរម្យ ជាពិសេសគឺគូស្នេហ៍ រឺប្តីប្រពន្ធ ដែលស្រលាញ់បែបជីវិតឯកជន ទាន់សម័យ មានផាសុខភាព និងសុវត្ថិភាព រឺអ្នកដែលគាត់មានទស្សនៈទានបែបបស្ចឹមប្រទេសជាដើម។ ឯមួយផ្នែកទៀតក្រៅពីការរស់នៅ អតិថិជនគាត់អាចទិញសំរាប់វិនិយោគ ព្រោះការទិញខុនដូរក្នុងការវិនិយោគត្រលប់ មានការចំនេញច្រើន។
លោកក៏មានសុទិដ្ឋិនិយមពីការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ បន្ទាប់ពីរដ្ឋាភិបាលបើកប្រទេសវិញ។ លោកថា អាស្រ័យលើសេដ្ឋកិច្ច ដែលកត្តាធំជាងគរបើកាលណា សេដ្ឋកិច្ចលូតលាស់ ទីផ្សារអចលនទ្រព្យក៏រីកចំរើនដូចគ្នាផងដែរ តែបើអោយសន្និដ្ឋានថាអោយតើសេដ្ឋកិច្ចប្រទេស និងទីផ្សារខុនដូរឡើងកំរិតណាយើងមិនអាចប៉ាន់ស្មានដឹងនៅឡើយ តែលោកបង្ហាញទស្សនៈយល់ឃើញថា បន្ទាប់ពីមានការចាក់វ៉ាក់សាំងបានពេញលេញរបស់ប្រជាជនទូទាំងប្រទេស និងតាមជំហររបស់រដ្ឋាភិបាល ប្រហែលមិនអាចត្រលប់បិទប្រទេសឡើងវិញម្តងទៀតទេ ដូចនេះអ្វីៗគឺស្ថិតក្នុងការតាមដាននៅឡើយ តែលោកគិតថាស្ថានភាពភាពនិងមានភាពប្រសើរឡើងវិញបន្តិចម្តងប៉ុននោះ ដូចនេះទាបទារអោយអ្នកក្នុងវិស័យនេះពូកែលក់ មានជំនាញដែលអាចឈរជើងរឹងមាំបាន ក្នុងសម័យកាលនេះ។
លោកក៏បានបង្ហើបពីតំលៃនៃទីផ្សារខុនដូរថា ជាក់ស្តែងការបើកប្រទេសថ្មីថ្មោង មិនធ្វើអោយតំលៃប្រែប្រួលច្រើនទេ មានអចលនទ្រព្យខ្លះនៅទ្រឹង ឯអ្នកជួបបញ្ហាក៏នៅបន្តលក់ឡៃឡុងផងដែរ ដូចនេះវានៅបន្តតំលៃដដែលឬឡើងតិចតួចប៉ុណ្ណោះ៕