វិភាគៈតើសហរដ្ឋអាមេរិកកំពុងប្រើប្រាស់យុទ្ឋសាស្រ្តបំបែកអាស៊ានពិតមែនឬ?

ដោយៈ អ្នកវិភាគអន្តរជាតិ

អន្តរជាតិៈ ជម្លោះផលប្រយោជន៍ និងការបង្កើតឥទ្ឋិពលនៅក្នុងភូមិសាស្រ្ត​នយោ​បាយរបស់សហរដ្ឋអាមេរិក និងមហាយក្សចិនបាន និងកំពុងធ្វើឲ្យរង្គោះរង្គើរដល់តំបន់មួយចំនួន ដែលបានចងសម្ព័ន្ឋភាពគ្នារួចហើយ។
ការបង្កើតសម្ព័ន្ឋមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក បាននិងកំពុងត្រូវបានគេមើលឃើញថា អាមេរិកកំពុងតែប្រជែងឥទ្ឋិពលចិននៅក្នុងប្លុកអាស៊ាន និងកំពុងប្រជែង​ជាមួយយុទ្ឋសាស្រ្តនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១របស់ចិន។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ធ្លាប់បាននិយាយពាក្យមួយឃ្លា នៅអំឡុងសម័យសង្រ្គាមលោកលើកទី២ ដែលគេនៅចាំមិនភ្លេចថា “រឿងដែលអាក្រក់បំផុត នោះគឺការធ្វើសង្រ្គាមដោយគ្មានសម្ព័ន្ធមិត្ត”។

ពាក្យមួយឃ្លានេះ ហាក់ដូចជាត្រូ វបានលោកប្រធានាធិបតីអាមេរិក ចូ បៃដិន យកមកអនុវត្តជាសកម្មភាព ក្នុងការប្រមូលផ្ដុំកម្លាំងសម័្ពន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលចិន។

កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសពីការបង្កើតសម្ព័ន្ធភាព យោធាត្រីភាគីថ្មីមួយមានឈ្មោះថា AUKUS ហើយនៅក្រោមសម្ព័ន្ធភាពថ្មីនេះ អាមេរិក និងអង់គ្លេស ដែលសុទ្ធសឹងតែជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសន្យាជួយទីក្រុងកង់បេរ៉ាផលិត នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោច៨គ្រឿង ដែលនេះនឹងធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសទី៧ នៅលើពិភពលោកដែលមាននាវាមុជទឹកនុយក្លេអ៊ែរ។

លើសពីនេះទៅទៀត ការបង្កើតសម្ព័ន្ធភាព AUKUS នេះសមស្របទៅតាមគំនិតបង្កើតសម្ព័ន្ធភាព និងភាពជាដៃគូដែលលោក ចូ បៃដិន តែងតែលើកឡើង ហើយវាក៏ស្របផងដែរ ទៅតាមយុទ្ធសាស្ត្រអាមេរិក ក្នុងការប្រមូលថាមពលរបស់ខ្លួនឡើងវិញទប់ទល់ជាមួយចិន ដែលរដ្ឋបាលលោក បៃដិនផ្ទាល់ចាត់ទុកថា “ជាគូប្រជែងភូមិសាស្រ្ត នយោបាយដ៏ធំបំផុត របស់អាមេរិកនៅក្នុងស.វទី២១នេះ”។

ប៉ុន្តែនៅម្ខាង អាស៊ានត្រូវបានគេមើលឃើញថា នឹងត្រូវប្រឈមមុខបញ្ហាខ្លាំងជាងគេពី AUKUS ពីព្រោះបណ្ដាប្រទេសអាស៊ានជាច្រើន ស្ថិតនៅជុំវិញតំបន់សមុទ្រចិនខាងត្បូង ជាតំបន់យុទ្ធសាស្ត្រមួយនៅទល់មុខអូស្ត្រាលី។ មិនតែប៉ុណ្ណោះ រដ្ឋជាសមាជិកមួយចំនួនថែមទាំងស្ថិតនៅលើតំបន់យុទ្ធសាស្ត្រ «First Island Chain» ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ ដើម្បីខ្ទប់ឥទ្ធិពលចិន។

តាមរយៈការបង្កើតសម្ព័ន្ធភាពAUKUS, អាស៊ាននឹងត្រូវប្រឈមមុខនឹងបញ្ហាប្រ​ឈមធំៗចំនួន៣ ដូចជា ទី១ នោះគឺអាស៊ានអាចនឹងធ្លាក់ចូលទៅក្នុង បញ្ហាផ្នែកសន្តិសុខ ដោយធ្វើឱ្យរដ្ឋជាសមាជិកនីមួយៗយល់ថា ខ្លួនឯងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ការសន្យាផ្ដល់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី របស់សហរដ្ឋអាមេរិក និងអង់គ្លេស មិនមែនមានន័យត្រឹមតែពង្រឹង សមត្ថភាពយោធាអូស្ត្រាលីប៉ុណ្ណោះទេ តែវាក៏អាចបង្កទៅជាការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

ចាប់តាំងពីចូលដល់ស.វទី២១មក ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ប្រើប្រាស់នាវាមុជទឹកដោយថាមពលអគ្គសនី ឬឥន្ធនៈធម្មតា និងនាវាចម្បាំងទិញពីអាល្លឺម៉ង់ ឬក៏រុស្ស៊ី។ តែចាប់តាំងពីឆ្នាំ២០១០ ពោលគឺក្រោយស្ថានការណ៍ នៅសមុទ្រចិនខាងត្បូងកាន់តែតានតឹងឡើង ប្រជាជាតិ ទាំងនេះបានបង្កើនល្បឿន ធ្វើទំនើបកម្មកងទ័ពជើងទឹករៀងៗខ្លួន តាមរយៈការបញ្ជាទិញបរិក្ខាយោធាពីមហាអំណាច។

តែទោះជាបែបនេះក្ដី នាវាមុជទឹករបស់ពួកគេ មិនអាចយកទៅធៀបនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរនោះទេ។ នៅត្រង់នេះ អ្វីដែលគួរឱ្យបារម្ភនោះ គឺថាអូស្ត្រាលីមុខជានឹង ប្រើនាវាមុជទឹកនុយក្លេអ៊ែរ សម្រាប់ធ្វើប្រតិបត្តិការ នៅឯសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញការគាំទ្រ ដល់ប្រតិបត្តិការធ្វើនាវាចរដោយសេរី និងបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ដូច្នេះបណ្ដាប្រទេសអាស៊ាននឹងមានអារម្មណ៍ថា ប្រទេសជិតខាងមួយដូចជា អូ ស្ត្រាលី ដែលមានយោធាខ្លាំងក្លា នឹងកាន់តែមកជិតរបងផ្ទះរបស់ពួកគេ។ ជាធម្មតាអាស៊ាន គឺតែងតែពឹងផ្អែកលើសមតុល្យ នៃពួកមហាអំណាច ដើម្បីធានាសន្តិសុខរបស់ពួកគេ។

មានន័យថា អំណាចរបស់ពួកមហាអំណាចមិនលើស មិនខ្វះគ្នា ប៉ុន្តែការបង្កើត AUKUS នឹងធ្វើឱ្យអំណាចផ្អៀងទៅរកសហរដ្ឋអាមេរិកកាន់តែខ្លាំង រាប់ចាប់ពីតំបន់អាស៊ីអាគ្នេយ៍ រហូតដល់តំបន់ប៉ាស៊ីហ្វិកខាងត្បូង ដែលនេះនឹងបំផ្លាញសមតុល្យអំណាចនៅក្នុងតំបន់ ហើយអាស៊ាន នឹងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីសម្រេចចិត្តថា តើយុទ្ធសាស្ត្រស្វែងរកសមតុល្យរបស់ខ្លួននឹងត្រូវឆ្ពោះទៅទីណា?។

ពិតមែនទៅ ការធ្វើសមាហរណកម្មនយោបាយ និងសន្តិសុខរបស់អាស៊ានមានកម្រិតទាបបំផុតធៀបទៅនឹងសហភាពអឺរ៉ុប ហើយសព្វថ្ងៃ រដ្ឋជាសមាជិកនៅតែមិនអាចរក ឃើញជំហររួមទាំងខាងនយោបាយការទូត និងការពារជាតិ។ វាពិតជាពិបាកខ្លាំងណាស់ សម្រាប់អាស៊ានក្នុងការពឹងផ្អែកលើ “យុទ្ធសាស្ត្រការពារជាសមូហភាព” ក្នុងការ ស្វែងរក “សន្តិសុខជាសមូហភាព” ដោយពួកគេមានតែត្រូវពឹងផ្អែកលើសមត្ថភាពយោធាខ្លួនឯងរៀងៗខ្លួន និងសមត្ថភាពអនុវត្តនយោបាយការទូតឯករាជ្យ តែប៉ុណ្ណោះ។

សម្ព័ន្ធភាព AUKUS និងគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរអូស្ត្រាលី អាចនឹងបង្ខំឱ្យបណ្ដាប្រទេសអាស៊ាន មានអារម្មណ៍ថាគ្មានសន្តិសុខ ហើយងាកទៅនឹងការរត់ប្រណាំង សព្វាវុធ។

ចំណុចទី២
អាស៊ាននឹងត្រូវគិតថា តើត្រូវធ្វើបែបណា ដើម្បីកុំឱ្យធ្លាក់ចូលក្នុងស្ថានភាពបង្ខំចិត្តត្រូវជ្រើសរើសយកមួយរវាងអាមេរិក និងចិន។ សហរដ្ឋអាមេរិកជារឿយៗ តែងតែអះអាងថា មិនមានចេតនាបង្ខំឱ្យអាស៊ានជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិកនោះទេ។ តែតាមរយៈការបង្កើតសម្ព័ន្ធភាព AUKUS វាបានបង្ហាញកាន់តែច្បាស់ថា បក្សសម្ព័ន្ធ ឬប្លុកប្រឆាំងចិន ដឹកនាំដោយសហរដ្ឋអាមេរិក បានលេចចេញជារូបរាងជាបណ្ដើរៗ។

បើតាមក្រុមអ្នកជំនាញ តំបន់អាស៊ានគឺជាទីតាំងភូមិសាស្ត្រនយោបាយ ដ៏សំខាន់ និងពិសេសបំផុតមួយ ដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៃយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនរបស់សហរដ្ឋអាមេរិក។ នៅត្រង់នេះ មានរឿងពីរយ៉ាងដែលត្រូវពិចារណា។ ម្យ៉ាងវាជារឿងដ៏ពិបាក ដែលអាមេរិកចង់ប្រមូលកម្លាំងប្រឆាំងចិន ដោយងាយស្រួលដោយសារតែខ្វះកិច្ចសហប្រតិបត្តិការពីអាស៊ាន។

រីឯម្យ៉ាងទៀតនោះ គឺចិនជាមិត្តជិតខាងអព្យាក្រឹតផង និងជាដៃគូសេដ្ឋកិច្ច រួមទាំងពាណិជ្ជកម្មផង មិនអាចខ្វះបានរបស់អាស៊ាន។ ជាជម្រើសមួយដ៏ប្រសើរ អាស៊ាននឹងប្រឹងប្រែងរក្សាឱ្យបាន នូវឯករាជ្យភាពទាំងខាងការទូត និងសន្តិសុខ ជាពិសេសគឺនយោ​បាយអព្យាក្រឹតតែម្ដង។ តែចង់ ឬមិនចង់ ស្ថិតនៅចំកណ្ដាល នៃការប្រជែងឥទ្ធិពលគ្នា រឹតតែខ្លាំងរវាងអាមេរិក និងចិន អាស៊ាន ដែលគ្មានជំហររួមច្បាស់លាស់ ប្រហែលជានឹងពិបាកគេចផុតណាស់ ពីការបង្ខំចិត្តត្រូវជ្រើសរើសយកមួយរវាងមហាអំណាចទាំង២។

ចំណុចទី៣
សម្ព័ន្ធភាព AUKUS អាចនឹងបំបែកបាក់ផ្ទៃក្នុងអាស៊ាន ក៏ដូចជា រារាំងដល់នីតិវិធីធ្វើសមារណកម្មនយោបាយ និងសន្តិសុខរបស់អាស៊ាន។ ប្រតិកម្មឆ្លើយតបរបស់បណ្ដាប្រទេសអាស៊ានចំពោះការបង្កើត AUKUS មិនមានជំហររួមនោះទេ ដោយមានខ្លះនៅស្ងៀមតែនៅក្នុងចិត្តគាំទ្រ ខ្លះជំទាស់ រីឯខ្លះទៀតគាំទ្រ។

ជាក់ស្ដែង ហ្វីលីពីន តាមរយៈរដ្ឋមន្ត្រីការបរទេស លោក Teodoro Lochen បាននិយាយគាំទ្រជាសាធារណៈថា AUKUS នឹងជួយរក្សាសន្តិភាព ហើយនឹងមិនបំផ្លាញសន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់នោះទេ។ ដូចគ្នាទៅនឹងហ្វលីពីនដែរ សិង្ហបុរីយល់ឃើញថាសម្ព័ន្ធភាពនេះ នឹងចូលរួមចំណែកក្នុងការជួយរក្សាស្ថិរភាព និងសន្តសុខនៅក្នុងតំបន់ តែមិនបានបង្ហាញជំហគាំទ្រត្រង់ៗឡើយ។

ចំណែកឯប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីវិញ បានបង្ហាញជំហរជំទាស់ ចំពោះការយល់ឃើញបែបនេះ ដោយថែមទាំងព្រមានទៀតផងថា AUKUS និងការផ្ដល់នាវាមុជទឹក នុយក្លេអ៊ែរឱ្យអូស្ត្រាលី អាចនឹងបង្កទៅជាការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។

វៀតណាម កម្ពុជា និងសមាជិកដែលនៅសល់ បានរក្សាជំហរស្ងៀមស្ងាត់ ប៉ុន្តែវៀតណាម ដែលជាភាគីជម្លោះដែនទឹកជាមួយចិន នៅឯតំបន់សមុទ្រចិនខាងត្បូង ត្រូវបានគេមើលឃើញថា គ្មានហេតុផលអ្វីត្រូវជំទាស់នឹងការបង្កើត AUKUS នោះឡើយ។

ការបង្ហាញជំហរផ្សេងៗគ្នារបស់អាស៊ាន ចំពោះសម្ព័ន្ធភាព AUKUS វាមានជាប់ពាក់ព័ន្ធ ទៅនឹងទស្សនៈយល់ឃើញរបស់ពួកគេ ចំពោះតម្រូវការការពារផ្នែកសន្តិសុខ និងកិច្ចសហការជាមួយសហរដ្ឋអាមេរិក និងទស្សនៈយល់ឃើញ ចំពោះតួនាទីរបស់ចិននៅក្នុងតំបន់។

ជាឧទាហរណ៍ដូចជា ហ្វីលីពីន និងវៀតណាម ដែលមានជម្លោះដែនទឹកខ្លាំងជាងគេជាមួយចិន មុខជានឹងគាំទ្រដល់យុទ្ធសាស្រ្តខ្ទប់ឥទ្ធិពលចិន ទោះជាពេលខ្លះមិននិយា​យចេញមកក្រៅក៏ដោយ។ ដូច្នេះការគ្មានជំហររួម ឬមានជំហរផ្ទុយគ្នា អាចនឹងបង្កឧបសគ្គរាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសន្តិសុខ និងនយោបាយរបស់អាស៊ាននៅឆ្នាំ២០២៥៕

ប្រភព៖ National Institute for South China Sea Studies (ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១)៕

អ្នកស្រីអាន សុធីតា ត្រូវបានតែងតាំងជាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia

ដោយៈគង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពីបានចាកចេញពីក្រុមហ៊ុន CBRE Cambodia យ៉ាងស្ងៀមស្ងាត់ អ្នកស្រីអាន សុធីតាបានសម្រេចចិត្តចូលកាន់កាប់ដំណែងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះរបស់សឹង្ហបុរី។

ពិធីប្រកាស និងចូលកាន់តំណែងជាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានធ្វើឡើងកាលពីរសៀលថ្ងៃទី១ តុលាម្សិលម៉ិញនេះ។

ក្រុមហ៊ុន PropNex Cambodia ជាក្រុមហ៊ុនស្ថិតក្នុងលំដាប់ Top5 នៅប្រទេសសឹង្ហបុរី ដែលផ្តោតការងារជាចម្បងលើការលក់ខុនដូ តាមរយៈការបង្កើតភ្នាក់ងារជំនាញ និងមានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ។

ម៉ាកយីហោក្រុមហ៊ុន PropNex Cambodia ត្រូវបាននាំចូលមកកម្ពុជា ដោយឧកញ៉ាធំម្នាក់ ដែលមិនសូវនិយមចេញមុខលើបណ្តាញសារព៌តមានឡើយ ប៉ុន្តែលោកមានក្រុមហ៊ុនមិនតិចជាង១០ និងកំពុងគ្រប់គ្រងគំរោងទីក្រុងរណបដ៏ធំមួយ នៅរាជធានីភ្នំពេញ៕

អ្នកឧកញ៉ាគិត ម៉េងចែករំលែកបទពិសោធន៍ពីការរក្សាបុគ្គលិកធ្វើការរយៈពេលវែង

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយក​ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក បានចែករំលែកពីបទពិសោធ​ន៍ការងារ និងវិធីសាស្រ្តរក្សាបុគ្គលិកឲ្យធ្វើការឲ្យលោករយៈពេលវែង។

អ្នកឧកញ៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី៣០កញ្ញាកន្លងមកថា ជាច្រើនឆ្នាំមកនេះ យើងបានជ្រើសរើសបុគ្គលមានទេពកោសល្យ ដែលពួកគេម្នាក់ៗ មានលក្ខណៈពិសេស និងនាំមកនូវបទពិសោធន៍ដ៏មានតម្លៃ។ ខ្ញុំផ្ទាល់ធ្វើការជាមួយអ្នកមានទេពកោសល្យ និងបុគ្គល ដែលមានលក្ខណៈសម្បត្តិ ជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

អ្នកឧកញ៉ាបានបន្តថា “អ្នកខ្លះបំពេញការងារនៅក្រុមហ៊ុន អស់រយៈពេលជាងមួយទសវត្សរ៍។ អ្នកទទួលការគោរពបំផុត ដែលបានបម្រើការងារក្នុង រ៉ូយ៉ាល់គ្រុប គឺបានធ្វើការជាមួយយើង អស់រយៈពេល២៥ឆ្នាំហើយ”។

អ្នកឧកញ៉ាបានបន្តថា ការដែលមានបុគ្គលិកស្មោះត្រង់បែបនេះ គឺមានន័យណាស់សម្រាប់ រ៉ូយ៉ាល់គ្រុប ទាំងមូល។ ដូច្នេះ តើអ្វីទៅជាវប្បធម៌ការងាររបស់យើង ដែលអាចរក្សាបុគ្គលិករបស់យើង ឱ្យនៅជាមួយយើងអស់ជាច្រើនទសវត្សរ៍មកនេះ? ចំណុចនេះបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង ក្នុងការបង្កើតឱកាសដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដើម្បីចូលរួមជាមួយយើង ក្នុងគ្រប់តួនាទីដែលត្រូវនឹងចំណង់ចំណូលចិត្ត ទេពកោសល្យ និងគោលដៅអនាគតរបស់ពួកគេ។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា “ការទទួលបានទាំងនោះមិនមែនកើតឡើងដោយសំណាងទាំងស្រុងទេ ប៉ុន្តែជាការរួមផ្សំលក្ខណៈសម្បត្តិបុគ្គល ដែលរួមមាន អាកប្បកិរិយាវិជ្ជមាន ភាពស្មោះត្រង់ ការតស៊ូ និងភាពស្វិតស្វាញ ក្នុងការធ្វើជាបុគ្គលឯករាជ្យម្នាក់ និងជាមនុស្ស ដែលអាចពឹងពាក់បាន ដល់អ្នករួមការងាររបស់ពួកគេ”។ លោកបន្ថែម​ថា “វាគឺជាលក្ខណៈសម្បត្តិ នៃការធ្វើជាខ្លួនឯងថាតើអ្នកជានរណា ដែលអាចបង្កើតគុណតម្លៃបន្ថែមដល់ក្រុមហ៊ុន បរិស្ថានជុំវិញខ្លួន និងសហគមន៍ ដែលអាចបើកឱកាសកាន់តែច្រើនដល់អ្នក”។

ពេលខ្លះ នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត យើងប្រហែលជាគិតថា មានតែ“អ្នកមានសំណាង” ប៉ុណ្ណោះ ដែលទទួលបានឱកាសល្អបំផុតក្នុងជីវិតនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកណាម្នាក់អាចជួបប្រទះនូវឱកាសជាច្រើន នៅពេលដែលអ្នកធ្វើការងារដើម្បីឈានទៅរកកន្លែងត្រឹមត្រូវ នៅក្នុងពេលវេលាត្រឹមត្រូវមួយ។ អ្នកមិនចាំបាច់ជាមនុស្សអស្ចារ្យ ដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យនោះទេ។ អ្នកគ្រាន់តែត្រូវទទួលយកភាពបរាជ័យរបស់អ្នក ហើយយកភាពជាម្ចាស់ការ លើទេពកោសល្យរបស់អ្នក រួចបន្តអនុវត្តន៍ និងសិក្សាបន្ថែម។

អ្នកឧកញ៉ាបានបន្ថែមទៀតថា ភាពជោគជ័យមួយ នឹងនាំមកនូវភាពជោគជ័យជាច្រើនទៀត ប៉ុន្តែវាជាការសំខាន់ ដែលយើងមិនត្រូវព្រងើយកន្តើយចំពោះកំហុស និងការបរាជ័យនោះឡើយ ដូចដែលមានសម្តីអនាមិកម្នាក់បានលើកឡើងថា “អ្នកអាចរកឃើញនូវអាថ៌កំបាំងជោគជ័យ ជាច្រើននៅក្នុងរាល់ការបរាជ័យរបស់អ្នក” ។

អ្នកឧកញ៉ាគិត ម៉េងបានបន្ថែមថា មិនមានផ្លូវវាងណា ដើម្បីធ្វើឱ្យអ្នកមានសំណាងប្រសើរជាងមុននោះទេ។ មានតែការខិតខំប្រឹងប្រែង ដើម្បីបន្តការអភិវឌ្ឍ ការរៀនសូត្រប្រកបដោយនិរន្តរភាពតែប៉ុណ្ណោះ ដែលអាចត្រួសត្រាយផ្លូវរបស់អ្នក ទៅកាន់ឱកាសដ៏ល្អៗតទៅមុខទៀត៕

Honda to build small rockets TOKYO (Oct 1): Honda Motor Co said Thursday that it will build small reusable rockets for satellites, aiming to launch a test vehicle by 2030, Japan’s Jiji Press reported.

The Japanese automaker plans to make rockets that carry satellites to an altitude of up to 2,000 kilometres.

The move comes as the Japanese automaker thinks that space will provide it with new business opportunities. It started developing a small rocket in late 2019.
Demand for satellites is growing for use in onboard communication and weather observation. But rockets to launch satellites are in short supply.
Honda will use the technological know-how it acquired through the development of self-driving cars.
By applying the control and guidance technology of self-driving cars, the company hopes to retrieve some parts of the rocket it launches and reuse them, thereby reducing costs.
“We’ll aim to launch a suborbital satellite in the 2020s,” said Atsushi Ogawa, an operating officer at Honda’s research and development arm, Honda R&D Co.
The automaker also said it will promote research on robots that can be operated by remote control on the moon.
In February, the company launched joint research with the Japan Aerospace Exploration Agency, or JAXA, on the robots.
Honda plans to use the avatar robot technology it is developing, aiming to reduce risks experienced by astronauts by allowing people to work on the moon from Earth.
Source: The Edge Markets

ក្រុមហ៊ុន Honda ប្រកាសផលិតរ៉ុក្កែតបាញ់បង្ហោះផ្កាយរណបគួរឱ្យភ្ញាក់ផ្អើល

ដោយៈសុខុម

តូក្យូ: ស្ងាត់ៗស្រាប់តែក្រុមហ៊ុន Honda Motor Co ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ កញ្ញា ថា ខ្លួននឹងផលិតរ៉ុក្កែតខ្នាតតូច ដែលអាចប្រើឡើងវិញបានសម្រាប់បាញ់បង្ហោះយានសាកល្បង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី០១ តុលា នេះ។

សារព័ត៌មានជប៉ុន Jiji Press បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះមានគម្រោងផលិតរ៉ុក្កែត សម្រាប់បាញ់បង្ហោះផ្កាយរណប ចូលទៅក្នុងអវកាស ក្នុងរយៈកម្ពស់រហូតដល់ទៅ២.០០០គីឡូម៉ែត្រនៅឆ្នាំ២០៣០។

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង នៅពេលក្រុមហ៊ុននេះគិតថា វិស័យលំហអវកាសនឹងផ្តល់ឱកាសអាជីវកម្មថ្មីៗដល់ខ្លួន។ ក្រុមហ៊ុននេះបានចាប់ផ្តើមអភិវឌ្ឍរ៉ុក្កែតតូចមួយកាលពីចុងឆ្នាំ២០១៩។

តម្រូវការផ្កាយរណបកំពុងកើនឡើង សម្រាប់ប្រើប្រាស់ក្នុងទូរគមនាគមន៍លើយន្តហោះ ឬនាវា និងការសង្កេតអាកាសធាតុ ខណៈរ៉ុក្កែតសម្រាប់បាញ់បង្ហោះផ្កាយរណបមានមិនគ្រប់គ្រាន់។

ក្រុមហ៊ុន Honda និយាយថា ខ្លួននឹងប្រើប្រាស់ចំណេះជំនាញបច្ចេកវិទ្យា ដែលខ្លួនទទួលបាន តាមរយៈការអភិវឌ្ឍរថយន្តបើកបរដោយខ្លួនឯង ដើម្បីផលិតផលិតរ៉ុក្កែតនេះ ហើយសង្ឃឹមថា នឹងយកមកប្រើប្រាស់ឡើងវិញ នូវផ្នែកខ្លះនៃរ៉ុក្កែតដែលខ្លួនបាញ់បង្ហោះរួចដើម្បីកាត់បន្ថយការចំណាយ។

លោក Atsushi Ogawa នាយកប្រតិបត្តិការនៃក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ Honda R&D Co. ដែលជាបុត្រសម្ព័ន្ធរបស់ Honda ថ្លែងថា “យើងមានបំណងបាញ់បង្ហោះផ្កាយរណបមួយនៅទសវត្សរ៍ឆ្នាំ២០២០”។

ក្រុមហ៊ុន Honda ក៏និយាយដែរថា ខ្លួននឹងលើកកម្ពស់ការស្រាវជ្រាវលើមនុស្សយន្តបញ្ជាពីភពផែនដី ដែលអាចដំណើរនៅលើភពព្រះច័ន្ទ។ កាលពីខែកុម្ភៈ ដើមឆ្នាំនេះក្រុមហ៊ុននេះ បានធ្វើការស្រាវជ្រាវរួមគ្នា ជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA លើមនុស្សយន្តនេះ៕ The Edge Markets៕

ADBផ្តល់ជំនួយជាង១០០លានដុល្លារសាងសង់ផ្លូវប្រវែងជាង១១គីឡូម៉ែត្រនៅខេត្តកែប

        ដោយៈគង់ សួរិយា

ភ្នំពេញៈ ក្រោមហិរញ្ញប្នទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)គម្រោងកសាងផ្លូវប្របមាត់ឆ្នេរ ប្រវែងជាង១១គីឡូម៉ែត្រ ប្របមាត់ឆ្នេរកែប គ្រោងនឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ។

យោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប និងតំណាងADB កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងមកបានឲ្យដឹងថា កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ នឹងចាប់ពីក្រុងកែប ដល់ឆ្នេរអង្កោល ហើយគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ១០,៥លានដុល្លារ។

តាមការគ្រោងទុក ការសាងសង់នឹងចាប់ផ្តើមពីវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់២២ខែ ពោលគឺគ្រោងនឹងនៅខែកញ្ញា ឆ្នាំ២០២៣។

គម្រោងផ្លូវប្របមាត់ឆ្នេរកែបនេះ ជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសច​រណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ក្រោមគម្រោងADB ក៏បានសម្រេចផ្ដល់ថវិកា១,៦លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅកោះទន្សាយផ្ទាល់តែម្ដង ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្តាលខែតុលានេះ៕

 

អ្នកជំនាញពន្យល់ពីមូលដ្ឋានចំណេះដឹងសំំខាន់ៗមុនសម្រេចចិត្តវិនិយោគ លើអចលនទ្រព្យ

        ដោយៈសហសេវិក

        ភ្នំពេញៈ អ្នកជំនាញទិញលក់អចលនទ្រព្យ ដែលបាននិងកំពុងធ្វើការយ៉ាងសកម្ម​នៅក្នុងវិស័យនេះ បានលើកនូវមូលដ្ឋានចំណេះដឹងសំខាន់ៗមួយចំនូន ដើម្បីជាចំណេះដឹងដល់សាធារណៈជន យកទៅវិភាគ ពិចារណាមុនសម្រេចចិត្តវិនិយោគលើវិស័យនេះ។

លោកទូច សិត្យា នាយកផ្នែកទីផ្សារ និងលក់នៃ ក្រុមហ៊ុន DNZ Realty – DE NEO ZONEបានមានប្រសាសន៍ថា ដោយធ្វើការចែករំលែកបទពិសោធន៍ការងារ ក្នុងវិស័យអចលនទ្រព្យខ្លះៗ មុនបងប្អូនសម្រេចចិត្ត ក្នុងការងារអចលនព្រព្យប្រយ័ត្នខកចិត្ត។

បើអ្នកកំណ​ត់ភាពជោគជ័យរបស់អ្នកត្រឹមតែការលក់បាន នោះអ្នកបានបរាជ័យរួចទៅហើយ?

ហេតុអ្វីខ្ញុំលើកជាគំនិតបែបនេះ?

មនុស្សភាគច្រើន ជាពិសេសអ្នកដែលបានប្រឡូកចូលការងារ ក្នុងវិស័យអចលនទ្រព្យតែងតែគិត និងអបអរសារទរចំពោះអ្នកដែលលក់បាន ហើយនិយាយថា“ជោគជ័​យ”  សម្រាប់ការយល់ឃើញរបស់មនុស្សម្នាក់ៗ ឬក្រុមណាមួយ វាជាសិទ្ធនៃការលើកឡើង ឬជាការយល់ឃើញរបស់គេតែប៉ុណ្ណោះ សម្រាប់លោកផ្ទាល់យល់ឃើញថា ជាការយល់ខុស ថែមទាំងងាយនិងបរាជ័យ បែកបាក់ក្រុម ដែលជាហេតុមិនអាចដឹកនាំក្រុមហ៊ុនមួយ ឬស្ថាប័នមួយអាចឈរយ៉ាងរឹងមាំ ឬស្ថិតស្ថេរយូរអង្វែងបានទេ។ បើអ្នកគិតថា “ភាពជោគជ័យរបស់អ្នកត្រឹមតែការលក់បាន។

បានន័យថា ខ្លួនអ្នកជាអ្នកលក់ផ្ទាល់ ឬថ្នាក់ដឹកនាំក្រុមហ៊ុនរបស់អ្នក បានកំពុងតែឲ្យតម្លៃត្រឹមលុយហើយ នេះជាការចាកឆ្ងាយពីសីលធម៌ ក្នុងនាមជាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ។

ចុះបើអ្នកលក់មិនបាន ឬក្រុមមួយលក់អត់បាន បាននន័យថាបរាជ័យហើយមែនទេ ឬគួរតែដកថយហើយមែនទេ? វាមិនត្រូវសោះឡើយ ! តើអ្នកជឿជាក់លើក្រុមហ៊ុនរបស់អ្នកបានកម្រិតណា? តើអ្នកជឿជាក់លើបុគ្គលិករបស់អ្នកបានកម្រិតណា?។ តើអ្នកជឿជាក់លើម្ចាស់គម្រោងបានកម្រិតណា? តើអ្នកជឿជាក់លើដៃគូសហការរបស់អ្នកបានកម្រិតណា? តើអ្នកជឿជាក់លើផលិតផលរបស់អ្នកបានកម្រិតណា? តើអ្នកជឿជាក់លើការផ្តល់សេវាកម្មរបស់អ្នកបានកម្រិតណា? តើអ្នកចាត់ទុកអតិថិជនរបស់អ្នកជាអ្នកណា?។

លោកទូច សិត្យាបានបន្តថា “បើអ្នករកមិនទាន់ឃើញប៉ុន្មានសំនួរខាងនេះទេ គ្មានអ្វីចម្លែកទេ ដែលអ្នកអាចប្រឈមនិងការក្ស័យធន ខាតបង់ បែកបាក់ក្រុម បែកបាក់សាមគ្គីគ្នានោះ”។

លោកបន្តថា ចុះបើអ្នកលក់មិនបាន តើអ្នកនឹងទៅយ៉ាងណា ហើយមានរឿងអ្វីកើតឡើងចំពោះអ្នក ចំពោះក្រុមហ៊ុន? នេះជាបញ្ហាចោទខ្លាំង ថ្វីត្បិតតែមនុស្សភាគច្រើនបានកំពុងធ្វើការងារលើវិស័យអចលនទ្រព្យ តែមានមនុស្សមួយចំនួនធំ រួមទាំងក្រុមហ៊ុនភ្នាក់ងារលក់ ជួល ទិញ អចលនទ្រព្យក៏បានប្រឈមមុខនិងការចែកផ្លូវគ្នា បែកបាក់សាមគ្គី អ្នកខ្លះ រត់ចូលក្រុមនេះ ក្រុមនោះ ទាំងដែលមិនស្គាល់ខ្លួនឯងជាអ្នកណាផង។

លោកបន្តថា “ខ្ញុំអាចឈរបានយ៉ាងរឹងមាំក្នុងវិស័យអចលនទ្រព្យ ជាពិសេសការងាររបស់ខ្ញុំ ជាអ្នកប្រឹក្សាយោបល់ផ្នែកការលក់ខុនដូ ខ្ញុំមិនមែនទើបតែតាំងចិត្តក្នុងការធ្វើការងារថ្មីៗ ខណៈពេលខ្ញុំលក់បានក្នុងគម្រោងមួយចំនួននោះទេ តែខ្ញុំមានការតាំងចិត្ត

សិក្សាពីគម្រោង ថាតើអាចទុកចិត្តបានដែរឬទេ? ហើយពិតជាអាចផ្តល់ជូនផលិតផល និងសេវាកម្មល្អពិតប្រាកដ ដល់អតិថិជនបានត្រឹមត្រូវទាន់ពេលវេលាដែរឬទេ? ពេលដែលបងប្អូន ចេញប្រតិបត្តិការលក់គម្រោងណាមួយ បងប្អូនខ្លួនឯងផ្ទាល់គឺជាអ្នកប្រឈមមុខជាមួយអតិថិជនរបស់បងប្អូនហ្នឹងហើយ។

លោកបន្ថែមថា “ក្នុងការងារមួយនេះតាំងពី៥ឆ្នាំមុនមកម្ល៉េះ ពីព្រោះខ្ញុំយល់ឃើញថា ការងារមួយនេះ ខ្ញុំអាចជួយមនុស្សមួយចំនួនដែលគ្មានការងារធ្វើ មនុស្សដែលគ្មានគោលដៅច្បាស់លាស់ ជាពិសេសមនុស្សល្អៗ តែគ្មានឱកាសទទួលបានការងារល្អ ត្រឹមត្រវ ច្បាស់លាស់ ជឿទុកចិត្តបាន”។

មកដល់ពេលនេះ ខ្ញុំនៅតែបើកឱកាសជូនបងប្អូន ដែលមានបំណងចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលមានការបណ្តុះបណ្តាលឲ្យមានជំនាញ សមត្ថភាពពិតប្រាកដ ឲ្យក្លាយជាអ្នកប្រឹក្សា យោបល់ដ៏ល្អ និងជាជនគំរូ ពីក្រុមការងារ DNZ Realty យើងខ្ញុំ តាមរយៈរូបខ្ញុំផ្ទាល់។

ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ19 យ៉ាងណាក៏ដោយ សម្រាប់ DNZ Realty នៅតែសកម្ម ក្នុងការធ្វើទីផ្សារផ្សព្វផ្សាយលក់គម្រោងខុនដូ Urban Village ដោយមិនរាថយឡើយ។

ហេតុអ្វីបានជា DNZ Realty នៅតែអាចឈរបានយ៉ាងរឹងមាំដូចនេះ? ការពិតទៅគ្មានអ្វីចម្លែកទេ សម្រាប់ក្រុមហ៊ុនយើង ទោះវិបត្តិកូវីដ19 នៅតែមិនទាន់បានស្រាកស្រានគួរឲ្យកត់សម្គាល់នោះ  តែខ្ញុំគិតថាវាគឺជាឱកាស ដោយឡែកអ្នកផ្សេងជាពិសេសអ្នកដែលកំពុងមានតម្រូវការក្នុងការទិញដើម្បីរស់នៅ និងវិនិយោគ បែរជាគិតថាជាបញ្ហា ជាវិបត្តិដែលមិនគួរចំណាយក្នុងស្ថានភាពនេះឡើយ។

លោកបន្តថា “ភាពខ្លាំងរបស់ DNZ Realty គឺការទំនាក់ទំនងបានល្អ ការទំនាក់ទំនងល្អនេះហើយ បានយើងអាចមានវត្តមាន ក្នុងវិស័យការងារអចលនទ្រព្យនេះបាន”។ លោកបន្តថា “ដើម្បីឲ្យការងារមួយប្រកបដោយប្រសិទ្ធភាព សូមកុំសួរថា “ខ្ញុំអាចធ្វើអ្វីបានខ្លះ តែគួរតែសួរខ្លួនឯវិញថា តើខ្ញុំបានធ្វើអ្វីខ្លះដើម្បីក្រុម?”។

ជាការកត់សម្គាល់របស់លោក សម្រាប់ការងារលក់អចលនទ្រព្យ វាមិនជារឿងអីពិបាកពេកទេ រហូតថាយើងធ្វើមិនបាននោះ តែវាក៏មិនមែនជារឿងងាយស្រួលដែលបងប្អូនអាចសម្រេចបាន ឬធ្វើបាននោះដែរ។

បើបងប្អូនគ្មានក្តីសុបិនច្បាស់លាស់ទេ កុំទាន់អាលទាន់សម្រេចចិត្តលឿន ប្រយ័ត្នខកចិត្តក៏លឿនដែរណា។ វាគ្មានការងារអ្វីដែលងាយៗ ស្រួលៗ ហើយបានផលប្រយោ​ជន៍ភ្លាមៗ ដោយមិនបានចំណាយពេលវេលា ថវិកា កម្លាំងចិត្ត កម្លាំងកាយ ការប្តេជ្ញាចិត្តខ្ពស់នោះទេ។

ជាចុងក្រោយក្នុងឱកាសនេះ លោកសូមក្រើនរំលឹកដល់បងប្អូន ជាពិសេសយុវជនដែលបានកំពុង តែប្រឡូកក្នុងវិស័យអចលនទ្រព្យ នាពេលបច្ចុប្បន្ននេះថា មុនបងប្អូនសម្រេចចិត្ត ក្នុងការលក់គម្រោងណាមួយសូមបងប្អូនសិក្សា ឈ្វេងយល់ឲ្យបានច្បាស់​លាស់ បានន័យថាដំបូងដៃបងប្អូន ត្រូវស្គាល់ពីដៃគូសហការរកស៊ីជាមួយគ្នាមុនគេ បន្ទា​ប់មកបងប្អូនត្រូវស្គាល់ពីម្ចាស់គម្រោង៕

ឱកាសមាសៈលោកឧកញ៉ាឈឹម បញ្ញា ស្ថានិក បុរីច័ន្ទខាស់សល ផ្តល់ជូនឡានសេរ៊ីថ្មី ជូនដល់អតិថិជនសំរាប់ប្រូម៉ូសិនក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ

        ដោយៈសហការី

ភ្នំពេញៈ លោកឧកញ៉ា ឈឹម បញ្ញា អ្នកជំនួញផ្នែកអចលនទ្រព្យវ័យក្មេង និងជាស្ថានិក បុរី ច័ន្ទខាស់សល បានជ្រើសយកឡានសេរ៊ីថ្មីម៉ូដែល MG ZS 2022 ដើម្បីជាកាដូរពិសេសផ្តល់ជូនអតិថិជនសំរាប់ ប្រូម៉ូសិនក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ នេះបើយោងតាមគណនីហ្វេសបុកផ្ទាល់របស់លោក។

រថយន្តMG Zs 2022 នេះកំពុងតែពេញនិយម និងរូបរាងទំនើបស័ក្ដិសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណគ្រួសារ។ សំរាប់ការជាវផ្ទះប្រភេទណាមួយពីបុរី ច័ន្ទខាស់សល អតិថិជននឹងទទួលបានឡានសេរ៊ីថ្មីMG ZS 2022មួយគ្រឿងភ្លាម ព្រមទាំងការផ្តល់ជូនបន្ថែមជាច្រើនមុខទៀត ដែលក្នុងនោះរួមមានប្លង់រឹង ទូរតាំងទូរទស្សន៏ ទូរតាំងបន្ទប់ទទួលភ្ញៀវ ទូរចង្រ្កានផ្ទះបាយ លើក្រោមមួយឈុត និងគ្រឿងជាច្រើនទៀត។

បុរី ច័ន្ទខាស់សល ផ្តល់ជូននូវផ្ទះបួនប្រភេទ ស្របតាមតំរូវការរបស់អតិថិជន ដែលក្នុងនោះរួមមានប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ ផ្ទះល្វែង ដែលមានគុណភាពសំណង់រឹងមាំ ស្របតាមស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស  រចនាបថស្ថាបត្យកម្មមានភាពល្អប្រណិត  ផ្តល់ជូននូវផាសុខភាពដល់ការរស់នៅរបស់អតិថិជន។

អ្វីកាន់តែពិសេសជាងនេះទៀត  បុរី ច័ន្ទខាស់សល មានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពល ងាយស្រួលក្នុងការធ្វើដំនើរ ធ្វើអាជីវកម្ម ក៏ដូចជារស់នៅ ស្ថិតនៅលើផ្លូវ50ម (ផ្លូវក្រវ៉ាត់ក្រុងទី2) ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 508080 / 095 508080 រឺ គ្រុបតេលេក្រាម https://t.me/BoreyChanCastle រឺ Facebook Page: https://www.facebook.com/boreychancastle៕

រដ្ឋមន្រ្តីសាធារណៈការជម្រុញឲ្យក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២ពន្លឿនការងារ ដើម្បីបញ្ចប់តាមផែនការ

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងលើកកម្ពស់និងជួសជុលផ្លូវជាតិលេខ២ រហូតមកដល់ពេលនេះ ទើបតែសម្រេចបានប្រមាណ៤៥ភាគរយប៉ុណ្ណោះ ខណៈផែនការមកដល់ពេលនេះ គឺត្រូវសម្រេចឱ្យបាន៦០ភាគរយ។

ការស្ថាបនាមានការយឺតជាងផែន ការរហូតដល់១៥ភាគរយ ។ នេះបើតាមលោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅព្រឹកថ្ងៃទី ១ តុលា ២០២១នេះ។

លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការសាងសង់ឱ្យបានលឿន និងជំរុញឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រថែមទៀត ដើម្បីឱ្យបានចប់ជាស្ថាពរតាមកិច្ចព្រមព្រៀង នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ត្រូវតែធ្វើឱ្យហើយ។

លោកបន្តថា “ពេលចប់រដូវវស្សានេះ ក្រុមហ៊ុនត្រូវតែសម្រុកដាក់គ្រឿងចក្របន្ថែម ដើម្បីធ្វើឱ្យផ្លូវនេះ ឱ្យបានចប់តាមកិច្ចព្រមព្រៀង តែក៏ត្រូវធ្វើឱ្យបានចប់ទៅតាមលក្ខណៈបច្ចេកទេស និងមានគុណភាព មិនមែនចប់តាមកិច្ចព្រមព្រៀងតែផ្លូវនេះ គ្មានគុណភាព ក៏យើងមិនអាចទទួលយកផ្លូវនេះបានទេ”។

លោកស៊ុន ចាន់ថថុលបានបន្ថែមថា នៅពេលផ្លូវនេះ ធ្វើហើយ ក៏ក្រសួងត្រូវចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេសគុណភាព និងតាមដានការងារជាប្រចាំរបស់សកម្មភាពក្រុមហ៊ុនសាងសង់ផងដែរ។

លោកបន្ថែមទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំពុងសាងសង់ផ្លូវ ជាច្រើនខ្សែនៅក្នុងប្រទេសកម្ពុជា ហើយក៏កំពុងស្វះស្វែងរកថវិកា សម្រាប់ជួសជុលនិងសាងសង់ផ្លូវសំខាន់ៗជាច្រើនទៀត សម្រាប់សម្រួលដល់ការដឹកជញ្ជូន ដល់ទេសចរ និងវិនិយោគិនជាដើម ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា គម្រោងសាងសង់ផ្លូវជាតិលេខ២ នឹងជួយជំរុញការវិនិយោគអចលនទ្រព្យបន្ថែម ហើយសក្ដានុពលសម្រាប់ផ្លូវនេះនឹងកាន់តែទាក់ទាញទៅលើតំបន់រោងចក្រ ឧស្សាហកម្ម ។

លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ផ្លូវជាតិលេខ២ និងលេខ៣ មានការទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍ តំបន់ឧស្សាហកម្ម ដោយសារតែផ្លូវនេះ វាងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ហើយនៅពេលកំពង់ទឹកជ្រៅកំពតសាងសង់រួច វាកាន់តែទាក់ទាញបន្ថែមទៀត៕

អ្នក​ជំនាញ​៖ ខេត្តកំពតនិងកែបកាន់តែបង្ហាញសក្ដានុពលក្នុងការទាក់ទាញវិនិយោគិននិងទេសចរ

ដោយ​៖ វតនះ

ភ្នំពេញ ៖ នៅក្នុងវិបត្តិកូវីដ​​-១៩ វិស័យជាច្រើនបានរង​ផលប៉ះពាល់ ជាពិសេសវិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែគេ​សង្គេត​ឃើញថាខេត្តពីរក្នុង​តំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា​គី ខេត្តកំពតនិងកែប នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់និងបានបង្ហាញសាច់ដុំកាន់តែខ្លាំងទៅលើការវិនិយោគនិង​ទេសចរណ៍​។

ជាការកត់សម្គាល់ គេឃើញថាសកម្មភាពនៃការទិញលក់ដីធ្លីនិងការវិនិយោគថ្មីៗនៅក្នុង​ខេត្តទាំងពីរនេះ ​នៅតែមានដំណើរការល្អ និងទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើន ពិសេសគម្រោងសម្រាប់ការ​គាំទ្រដល់វិស័យទេសចរណ៍ ដូចជាការអភិវឌ្ឍសណ្ឋាគារ រីសត និងលំនៅឋានលំហែកាយជាដើម។ ក្នុងនោះ អ្នកជំនួញល្បីឈ្មោះមួយរូបនៅកម្ពុជា លោកឧកញ៉ាទ្រី ភាព បានសម្រេចចិត្តបោះទុនវិនិយោគប្រមាណ​១៣០ លានដុល្លារអាមេរិក ទៅលើការអភិវឌ្ឍកោះមួយក្នុងខេត្តកែប។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជានិងជាអ្នកវិនិយោគមួយរូបផងដែរ លោក គង់ ចាន់ណា បានឱ្យដឹងថាមានកត្តាសំខាន់​មួយចំនួន​ ដែលធ្វើឱ្យខេត្តកែប​និងកំពតមានសកម្មភាពនៃការទិញលក់ដីធ្លីកាន់តែច្រើនទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ក្ដី ។ កត្តាទី១ ដោយសារតែ ​អ្នកខេត្តកំពតមានដីធំៗនិង​មានតម្លៃ​ខ្ពស់​។ ក្រោយពី​លក់ជូនវិនិយោគិនក្នុង​តម្លៃខ្ពស់ៗ ពួកគាត់បាន​​យកលុយដែលលក់បាននោះ​ទៅទិញដីដែលមានតម្លៃទាបជាងនៅក្នុង​តំបន់ឆ្ងាយពីតំបន់ដែលមានសក្ដានុពល ទើបធ្វើឱ្យសកម្មភាពទាំងនេះកាន់តែកើនឡើង​ខ្ពស់​។

លោកបន្តថា នៅក្នុងវិបត្តិកូវីដ-១៩នេះ ការទិញលក់ដីធ្លីនៅក្នុងខេត្តកំពតនិងកែបនៅតែមានភាពមមាញឹក ក្នុងនោះវិនិយោគិនក្នុងស្រុកជាច្រើនបានស្វែងរកទិញដីធ្លី នៅតំបន់មានសក្ដានុពលសម្រាប់ទុកអភិវឌ្ឍ និងខ្លះទៀតទិញសម្រាប់ទុកចំណេញនៅពេលអនាគតផង . ។

បើតាមលោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងថា នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែប​ហាក់ទទួលបានការចាប់អារម្មណ៍​ពីសំណាក់វិនិយោគិននិងទេសចរជាច្រើន ក្នុងនោះគេឃើញថាទេសចរជាតិមានចំនួនកាន់តែច្រើន ដូច្នេះហើយទើបក្រុមហ៊ុនវិនិយោគជាច្រើន​បានបណ្ដាក់ទុនវិនិយោគ លើសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់​ជាដើម៕