ដំណឹងល្អៈ រដ្ឋាភិបាលនឹងពង្រីកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទៅគ្រប់ខ័ណ្ឌនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅខែមិថុនាខាងមុខនេះ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលនឹងពង្រីកយុទ្ធនាការនៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនឹងពង្រីកទៅគ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលនៅខខែមិថុនាខាងមុខនេះ។
រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង១,២លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ នៅទូទាំងប្រទេសថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា នៅក្នុងខែមិថុនាខាងមុខនេះ វ៉ាក់សាំងមួយចំនួនទៀតនឹងមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដែលលោកស្រីរំពឹងថា គ្រប់ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ នឹងអាចចាក់ជូនដល់ប្រជាពលរដ្ឋទាំងអស់។

លោកស្រីមានប្រសាសន៍ថា “មិនតែប៉ុណ្ណោះយើងនឹងពិចារណា និងសិក្សាឱ្យបានលម្អិតពីលទ្ធភាពដែលយើងអាចធ្វើបាន រួមនឹងវ៉ាក់សាំង ដែលយើងមាននៅក្នុងដៃរបស់យើង គឺយើងនឹងរុញវ៉ាក់សាំងទាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល”។

គម្រោងនៃដំណើរការចាក់វ៉ាក់សាំងនេះ គឺជាការសម្រេចរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីឱ វណ្ណឌីន បន្ថែមថា នៅពេលដែលមានវ៉ាក់សាំងបញ្ជូនមកកម្ពុជាជាបន្តទៀត យើងនឹងរុញវ៉ាក់សាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នៅពេលដែលយើងចាក់បានគ្រប់ចប់អស់ក្នុងខេត្តកណ្តាល។

វ៉ាក់សាំងការពារវីរុសកូវីដ ១៩ គឺជួយក្នុងការបង្កើតនូវកងការពារ ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ ១៩ ផង ហើយក៏កាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព។

ប្រទេសកម្ពុជារហូតមកទល់ពេលនេះ មានវ៉ាក់សាំងទាំងជាជំនួយ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានសរុបជាង៥លានដូសហើយ ដែលភាគច្រើនបំផុតជារបស់ប្រទេសចិន។

ជាមួយគ្នានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ បានលើកឡើងពីការបង្រួមឱ្យតូច នូវតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ការអនុវត្តន៍ នូវបំរាមគោចរក្នុងការធ្វើចរាចរណ៍នៅពេលយប់ លោកមិនទាន់អាចបញ្ជាក់ប្រាប់មុនបានទេ។ «ខ្ញុំនឹងប្រកាសនៅថ្ងៃស្អែក ថាតើបំរាមគោចរនៃការធ្វើដំណើរពេលយប់នឹងត្រូវដកចេញ ឬនៅតែបន្តអនុវត្តទៀត៕

ខេត្តកំពតទាក់ទាញលំហូរទុនវិនិយោគជាង១៨លានដុល្លារលើវិស័យសំណង់

ដោយៈតារា
កំពតៈ ខេត្តកំពតនៅតែមានសញ្ញាល្អនៃការវិនិយោគលើវិស័យសំណង់ ដោយរយៈពេល៤ខែឆ្នាំនេះ ទុនវិនិយោគជាង១៨លានដុល្លារ ត្រូវបានចាក់បញ្ចូលក្នុងខេត្តកំពុងមានភាពរីកចម្រើននេះ។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត លោក ស៊ឹម សុខជា បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ឧសភានេះថា បួនខែដើមឆ្នាំនេះ ការដ្ឋាន ដែលបានស្នើសុំលិខិតអនុញ្ញាតសាងសង់ មានចំនួន១៣៣កន្លែង គិតជាទុនវិនិយោគ ចំនួនជាង១៨លានដុល្លារ ខណៈការដ្ឋានសំណង់ពេញមួយឆ្នាំមុន មានត្រឹមចំនួន២៩៩គម្រោង ដែលមានទុនវិនិយោគប្រមាណជាង៣៧ដុល្លារប៉ុណ្ណោះ។

របាយណ៍នេះបានបង្ហាញថា ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២១ វិស័យសំណង់ខេត្តកំពត មានតម្លៃទុនវិនិយោគស្មើ នឹងពាក់កណ្ដាលឆ្នាំ២០២០ទៅហើយ។

លោកស៊ីម សុខជាបានបន្ថែមថា ការរីកចម្រើន នៃវិស័យសំណង់នេះ ដោយសារទី១. ការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត ទី២- រចនាសម្ព័ន្ធក្នុងខេត្ត មានការអភិវឌ្ឍច្រើនជាងមុន ទី៣- បរិស្ថាននៅល្អ ប្រសើរ ស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ ទី៤- មានតំបន់ទេសចរណ៍ច្រើនកន្លែង ទាំងធម្មជាតិ និង កែច្នៃ ទី៥- សម្បូរភោគផលធម្មជាតិ និងវប្បធម៌ និងទី៦- មានការអភិវឌ្ឍវិស័យអចលនទ្រព្យ និងទី៧- ជាខេត្ត ជាប់នឹងមាត់សមុទ្រផង។

លោកជាវ តាយអភិបាលខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគនៅខេត្តកំពតបន្តកើនឡើង ទោះក្នុងបរិបទនៃជំងឺកូវីដ១៩ក្តី ហើយគ្មានគំរោងណាមួយត្រូវបានពន្យាពេលសាងសង់ ឬផ្អាកនោះទេ ខណៈខេត្តនឹងមានអាគារពាណិជ្ជកម្មខ្ពស់ៗកាន់តែច្រើននៅពេលឆាប់ៗខាងមុខនេះ។

លោកបន្តថា “អាគារកំពស់២០ជាន់ និងជាង៤០ជាន់មួយចំនួនកំពុងសាងងស់ ដែលនឹងផ្លាស់ប្តូរមុខមាត់ក្រុងកំពតនាពេលអនាគត”៕

ក្រុមហ៊ុនថៃនៅតែរំពឹងថានឹងរកបានចំណូលឡើងវិញពីការផ្តល់សេវាដល់ ព្រលានយន្តហោះនៅកម្ពុជា

ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនថៃ Samart Group ដែលផ្តល់សេវាកម្មចរាចរណ៍ផ្លូវអាកាសដល់កម្ពុជា នៅតែរំពឹងទុកថា នឹងទទួលបានបានចំណូលខ្ពស់ឡើងវិញ ពីសេវាកម្មរបស់ខ្លួននៅកម្ពុជា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសកលធូរស្បើយ ខណៈកម្ពុជាបាននិងកំពុងធ្វើ ឱ្យប្រសើរឡើងនូវព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន។

លោក Watchai Vilailuck អនុប្រធានប្រតិបត្តិក្រុមហ៊ុន Samart Group ត្រូវបានដកស្រង់សម្តីពីចេញបាងកកប៉ុស្តិ៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ដោយលោកបានថ្លែងថា ក្រុមហ៊ុនSamart Group ក៏មានក្តីសង្ឃឹមខ្ពស់ផងដែរ ក្នុងការទទួលបានចំណូល ពីសេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា(CATS) របស់ខ្លួន ក្រោយវិបត្តិកូវីដ១៩ ទោះបីជាប្រាក់ចំណូលបានធ្លាក់ចុះ ដោយសារការធ្វើដំណើរធ្លាក់ចុះ ក្នុងកំឡុងពេលវិបត្តិជំងឺរាតត្បាត។

លោកបានថ្លែងបន្តថា “ប្រទេសកម្ពុជាកំពុងកែលំអរ ព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន និងកំពុងអភិវឌ្ឍព្រលានចំនួន៣បន្ថែមទៀត ដែលបង្ហាញពីឱកាសដ៏ល្អសម្រាប់សេវាកម្ម CATS របស់ខ្លួន។ សេវាកម្ម CATS ជាផ្នែកមួយនៃអាជីវកម្មរបស់ក្រុមហ៊ុន Samart Group ត្រូវបានបង្កើតឡើងនៅខែមេសាឆ្នាំ ២០០១ ដើម្បីក្លាយជាអ្នកផ្តល់សេវាកម្មតាមផ្លូវអាកាស (Air Navigation Service Provider (ANSP)) នៅក្នុងប្រទេសកម្ពុជា”។

ក្រុមហ៊ុន Samart ទទួលបានប្រាក់ចំណូល១,៨៤ពាន់លានបាត នៅក្នុងត្រីមាសទី១ឆ្នាំនេះ ធ្លាក់ចុះពី២,៨៣ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីមុន។

ក្រុមហ៊ុនCambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍VINCI Airports កាលពីថ្មីៗនេះ បានសម្រេចជ្រើសរើសក្រុមហ៊ុនAmadeus Flow ដែលផ្តល់សេវាកម្ម ដំណោះស្រាយបច្ចេកវិទ្យារបស់ប្រទេសអេស្បាញ ដើម្បីបំពេញតម្រូវការអ្នកដំណើរ។

ដំណោះស្រាយបច្ចេកវិទ្យានេះ នឹងធ្វើឱ្យអាកាសយានដ្ឋានកម្ពុជា អាចដាក់ពង្រាយសមត្ថភាពគ្រប់គ្រងអ្នកដំណើរថ្មី តាមInternet បានយ៉ាងឆាប់រហ័ស៕

រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឲ្យស្ថាប័នសារព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកស្របច្បាប់

ដោយៈរតនៈ
ភ្នំពេញៈ ក្រសួងព័ត៌មានបានស្នើឲ្យអង្គភាពព័ត៌មាន ដែលមិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកដោយស្របច្បាប់ ត្រូវមកចុះបញ្ជីឲ្យបានមុនដំណាច់ឆ្នាំ ២០២១ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន។

យោងតាមសេចក្តីជូនដំណឹងចុះនៅថ្ងៃទី ១៨ ខែឧសភា ផ្ញើជូន ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ នាយកក្រុមហ៊ុនផ្ដល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ បានឲ្យដឹងថា កន្លងមកមានម្ចាស់ស្ថាប័នព័ត៌មាន និងសោតទ ស្សន៍មួយចំនួនធំ បានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ ដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានស្ថាប័នផ្ដល់សេវាកម្មផ្នែកព័ត៌មានមួយចំនួនតូច មិនទាន់បានអនុវត្តន៍តាមច្បាប់ និងបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាកពាណិជ្ជនាមស្ថាប័នរបស់ខ្លួន បំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀត ធ្វើឲ្យមានការភាន់ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់រូចរាល់ហើយ ។

សេចក្ដីជូនដំណឹងបន្តថា ដើម្បីធានា ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្ដល់សេវាកម្មលើវិស័យព័ត៌មាន និងសោទស្សន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានណែនាំដល់ម្ចាស់អង្គភាពព័ត៌មានដែលមិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកដោយស្របច្បាប់ ត្រូវមកចុះបញ្ជីឲ្យបានមុនដំណាច់ឆ្នាំ ២០២១។ ក្នុងករណីមិនបានមកចុះបញ្ជីពាណិជ្ជកម្ម ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានច្បាប់ ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្ដល់អាជ្ញារបណ្ណចាប់ពីឆ្នាំ២០២២តទៅ៕

រដ្ឋាភិបាលជប៉ុនគ្រោងបោះទុនវិនិយោគតម្លៃ៣,៤ពាន់លានដុល្លារដើម្បីពន្លឿនការស្រាវជ្រាវអ៊ីដ្រូសែន

ដោយៈឧត្តម
តូក្យូៈ រដ្ឋាភិបាលជប៉ុនគ្រោងវិនិយោគទឹកប្រាក់៣,៤ពាន់លានដុល្លារអាមេរិក ពីមូលនិធិបៃតង(Green Fund) សម្រាប់គម្រោង២ ដើម្បីពន្លឿនការស្រាវជ្រាវ& ការអភិវឌ្ឍន៍ (Research and Development- R&D) និងការលើកកម្ពស់ការប្រើប្រាស់អ៊ីដ្រូសែន ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA។

ជប៉ុនបានបង្ហាញគោលដៅ ប្រកបដោយមហិច្ឆតាមួយកាលពីខែធ្នូ ដើម្បីជំរុញតម្រូវការប្រើប្រាស់អ៊ីដ្រូសែនក្នុងប្រទេសនេះ ពីប្រមាណ២លានតោនក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ឱ្យដល់៣លានតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ និងឱ្យដល់២០លានតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៥០។

យោងតាមក្រសួងឧស្សាហកម្មឱ្យដឹងថា កាលពីថ្ងៃអង្គារទី១៨ ឧសភា អង្គការអភិវឌ្ឍន៍ថាមពលថ្មី និងបច្ចេកវិទ្យាឧស្សាហកម្ម (NEDO) ដែលជាទីភ្នាក់ងារ R&D គ្រប់គ្រងដោយរដ្ឋ បានចាប់ផ្ដើមទទួលយកពាក្យស្នើសុំ សម្រាប់គម្រោងអ៊ីដ្រូសែនចំនួន២។

គម្រោងទាំង២នេះ នឹងទទួលបានថវិកាពីមូលនិធិនវានុវត្តន៍បៃតង របស់រដ្ឋាភិបាលជប៉ុនជាមួយនឹងទំហំជាង១៨ពាន់លានដុល្លារ។ មូលនិធិនេះត្រូវបានបង្កើតឡើង ដើម្បីជួយប្រទេសជប៉ុន ឱ្យសម្រេចបានគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០៥០។

គម្រោងទាំងនេះ ស្ថិតក្នុងចំណោមគម្រោងចំនួន១៨ ដែលក្រសួងឧស្សាហកម្មបានប្រកាសកាលពីខែមុន។
អ៊ីដ្រូសែនភាគច្រើន ត្រូវបានផលិតចេញពីឧស្ម័នធម្មជាតិ ឬធ្យូងថ្ម។ ភាគច្រើនគេប្រើប្រាស់វាសម្រាប់ចម្រាញ់ប្រេង និងដើម្បីផលិតអាម៉ូនីញាក់ (ammonia) សម្រាប់ធ្វើជី។ ទោះជាយ៉ាងណា តាមការរំពឹងទុកថា នៅថ្ងៃអនាគតតម្រូវការអ៊ីដ្រូសែននឹងកើនឡើងក្នុងវិស័យជាច្រើនទៀតដូចជាការជញ្ជូន ការកសាង និងការផលិតថាមពលជាដើម៕

 

ដំណាំកសិឧស្សាហកម្មកំពុងជំរុញសេដ្ឋកិច្ចខេត្តត្បូងឃ្មុំឲ្យកាន់តែអភិវឌ្ឍន៍

ដោយៈរតនៈ
ភ្នំពេញៈ បើទោះជាខេត្តត្បូងឃ្មុំជាខេត្តកើតថ្មី ដែលត្រូវការអភិវឌ្ឍនលើកផ្នែកជាច្រើនក្តី ប៉ុន្តែវិស័យកសិឧស្សាហកម្ម គឺជាផ្នែកមួយដែលជួយឲ្យជំរុញខេត្តកូនពៅមួយនេះឲ្យអភិវឌ្ឍន៍ និងមានភាពរីកចំរើន។

អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានប្រាប់ Propertyarea នៅថ្ងៃទី១៨ ខែឧសភានេះថា ខេត្តត្បូងឃ្មុំគឺជាខេត្ត ដែលបង្កើតមែនតែខេត្តមួយនេះកំពុងតែបង្កើនសក្ដានុពលលើគ្រប់ផ្នែក ក្នុងនោះផ្នែកមួយដែលមានសក្តានុពល គឺដំណាំកសិឧស្សាហកម្ម ដែលមានដូចជា ដំណាំកៅស៊ូមានប្រមាណជា៨ ទៅ៩ម៉ឺនហិចតាក្នុងនោះភាគច្រើនជាដំណាំបែបគ្រួសារ និង លក្ខណៈឧស្សាហកម្មមានប្រមាណ៣ ទៅ៤ម៉ឺនហិចតា។

លោកបន្តថា “ក្រៅពីកៅស៊ូ ខេត្តត្បូងឃ្មុំ មានដំណាំជាច្រើនទៀត ដែលគាំទ្រដល់វិស័យកសិឧស្សាហកម្ម ដូចជា ដំឡូងមី សណ្ដែក ល្ង ចន្ទី ជាដើមដែលផ្ដល់ផលរាប់សែនតោនក្នុងមួយឆ្នាំ”។

ខេត្តត្បូងឃ្មុំ ត្រូវបានចេញប្រកាសបង្កើតឡើងនៅដើមខែមករា ឆ្នាំ២០១៤ មានផ្ទៃដី៤៩២៨គីឡូម៉ែត្រការ៉េ។
ស្រុកនៃខេត្តត្បូងឃ្មុំដែលគេសង្កេតឃើញមាន ដំណាំកសិឧស្សាហកម្មច្រើនមានដូចជា ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ជាដើម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថ្លែងមានប្រសាសន៍៍ថា ដំណាំកសិឧស្សាហម្ម គឺពិតជាបានជួយសេដ្ឋកិច្ចខេត្តត្បូងឃ្មុំបានយ៉ាងច្រើន ព្រោះថាដំណាំទាំងនោះ គឺមានស្រាប់តាំងពីខេត្តចុងក្រោយមួយនេះបានបង្កើត ព្រោះថាខេត្តត្បូងឃ្មុំគឺជាខេត្ត ដែលដែលភាគច្រើនជាប្រភេទតំបន់ដីក្រហម អំណោយផលដល់ដំណាំកសិឧស្សាហកម្ម។

លោកមានសុទិដ្ឋិនិយមថាខេត្តមួយនេះ នឹងបន្តបង្កើនសក្តានុពលផ្នែកដំណាំកសិឧស្សាហកម្ម ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធកាន់តែរីកដុះដាល បានគ្រប់តំបន់ក្នុងខេត្តមួយនេះ។

លោកឧកញ៉ាលឹម ហេងបានបន្តថា បច្ចុប្បន្នដំណាំកសិកម្មមួយចំនួន ក៏វិវឌ្ឍន៍មកជាដំណាំកសិឧស្សាហកម្មផងដែរ ខណៈដែលកម្ពុជាបានចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនដូចជា ចិន កូរ៉េ ជាដើមនោះនឹងមកបង្កើតរោងចក្រកែច្នៃនៅកម្ពុជាដើម្បីនាំចេញទៅក្រៅប្រទេស៕

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់យក្សរបស់សិង្ហបុរីប្រកាសឈានជើងចូល

ទីផ្សារកម្ពុជានៅថ្ងៃនេះ
ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន PropNex ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំរបស់សិង្ហបុរី បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា ដែលជាទីផ្សារបរទេសទីបួនរបស់ខ្លួន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩ ខែឧសភានេះ បានឱ្យដឹងថា ការពង្រីកនេះឃើញថា ចំនួនអ្នកលក់របស់ក្រុមហ៊ុននេះ កើនឡើងដល់ជាង១២.០០០នាក់ក្នុងតំបន់ ដោយប្រទេសកម្ពុជាមានជិត៥០០នាក់។
លោកAlan Neo ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia ហើយនឹងធ្វើជាម្ចាស់សិទ្ធិអាជីវកម្មផ្តាច់មុខ (the master franchise) នៅកម្ពុជា។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន PropNex Cambodia ស្ថិតនៅក្នុងរាជធានីភ្នំពេញ រួមជាមួយការិយាល័យសាខានៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោក Alan Neo បានថ្លែងថា PropNex សិង្ហបុរីមានកេរ្តិ៍ឈ្មោះលេចធ្លោ និងជាដៃគូជម្រើស ដែលយើងចង់បាន ដើម្បីពង្រីកខ្លួនយើងបន្ថែមទៀត នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

លោកបានឱ្យដឹងទៀតថា “ដោយបានវាយតម្លៃជម្រើសជាច្រើន ខ្ញុំជឿជាក់ថា ការបណ្តុះបណ្តាលរបស់ក្រុមហ៊ុន PropNex វេទិកាបច្ចេកវិទ្យាទំនើប និងប្រព័ន្ធគាំទ្រអាចផ្តល់តម្លៃសេវាកម្មបន្ថែមដល់កម្លាំងលក់របស់យើង”។
លោកបានបន្តថា យើងមានក្តីរំភើបរីករាយក្នុងការចាប់យកមាគ៌ាអាជីពពីរ ដែលជាគំរូកំរៃជើងសារ (commission) ដែល PropNex បានត្រួសត្រាយចាប់តាំងឆ្នាំ២០០០ ដើម្បីទទួលបានជោគជ័យយ៉ាងច្រើន ហើយត្រូវបានទទួលយកជាការគំរូមួយ នៅកសិង្ហបុរី។

ទន្ទឹមនឹងនេះដែរ ប្រធាននាយកប្រតិបត្តិ និងCEO របស់ក្រុមហ៊ុន PropNex លោក Ismail Gafoor មានប្រសាសន៍ថា ការបង្រីកខ្លួននេះ គឺស្របនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការក្លាយជាភ្នាក់ងារអចលនទ្រព្យឈានមុខគេក្នុងតំបន់។
លោកមានប្រសាសន៍ថា “យើងមានការរំភើប ដែលបានក្លាយជាទីភ្នាក់ងារឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយបញ្ចូលរូបមន្តជោគជ័យរបស់យើង នៅពេលយើងពង្រីកយីហោរបស់យើងទៅកាន់ប្រទេសជាច្រើនទៀតនៅលើឆាកអន្តរជាតិ”។
គម្រោង ដែលទទួលបានសិទ្ធិលក់ ដោយក្រុមហ៊ុន PropNex Cambodia tod រួមមានគម្រោង Urban Village ដែលវិនិយោគដោយក្រុមហ៊ុន Hong Kong developer Urban Hub និងក្រុមហ៊ុនក៏ជាភ្នាក់ងារទីផ្សារផ្តាច់មុខសម្រាប់គម្រោង D’Seaview។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន PropNex ក៏បានរាយការណ៍ផងដែរថា ភ្នាក់ងារលក់របស់ខ្លួន៣០នាក់ នៅសិង្ហបុរីទទួលបានកំរៃជើងសារជាង១លានដុល្លារក្នុងមួយម្នាក់ៗ ពីការខិតខំប្រឹងប្រែងរបស់ខ្លួន កាលពីឆ្នាំ២០២០៕

Kien Svay Park បន្ត​ឆ្ពោះទៅមុខ​ជាមួយនឹង​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​ងាយស្រួល​ដល់​អតិថិជន

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញៈ ជាមួយនឹង​ទំនុកចិត្ត​លើ​ទីផ្សារ និង​មូលធន​គ្រប់គ្រាន់ បុរី Kien Svay Park បាននិងកំពុង​បន្ត​សាងសង់​យ៉ាងសកម្ម ដើម្បី​ឆ្លើយតប​ការ​គាំ​ាំ​ទ្រ​ពី​អតិថិជន ជាមួយនឹង​ការផ្តល់ជូន​នូវ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​កាន់តែ​ទាក់ទាញ។

អគ្គនាយក​ក្រុមហ៊ុន KFA ដែល​បាននិងកំពុង​វិនិយោគ​លើ​គំរោង​បុរី Kien Svay Park លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​មាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេល​ថ្មី​នេះ​ថា នៅក្នុង​ឱកាស​នៃ​ការប្រកាស​លក់​នេះ ក្រុមហ៊ុន​មាន​កញ្ចប់​ពិសេស សម្រាប់​អតិថិជន​ចំនួន២៧នាក់​ដំបូង  ជាមួយនឹង​ការទទួលបាន​ទឹកប្រាក់ នៃ​ការ​បញ្ចុះតម្លៃ​ចំនួន១០០០ដុល្លារភ្លាមៗនាពេល​បើក​ការដ្ឋាន​បុកគ្រឹះ​ជា​លើកដំបូង​កន្លងមក។

លោក​ឧកញ៉ា​បន្តថា “អតិថិ​ទាំងអស់​នឹង​ទទួលបាន​ជម្រើស​ជាច្រើន ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ហើយ​ក្រៅពី​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស អតិថិជន​បង់​ត្រឹម១០ភាគរយ​ដំបូង នឹង​ក្លាយជា​ម្ចាស់​លំនៅឋាន​ដ៏​ទាន់សម័យ ដែល​បំពាក់​ទៅដោយ​សម្ភារៈ​បរិក្ខា​យ៉ាង​ប្រណីត ទំនើប មាន​គុណភាព​ខ្ពស់​នាំចូល​មកពី​បរទេស” ។

លក្ខខណ្ឌ​ពិសេស នៃ​ការទិញ​ដោយ​បង់​រំលស់​ផងដែរ​ថា “សម្រាប់​ការទិញ និង​ក្លាយជា​ម្ចាស់​លំនៅដ្ឋាន​ក្នុង​បុរី កៀនស្វាយ ផាក គឺ​គ្រាន់តែ​បង់​ត្រឹម១០ភាគរយ​ដំបូង ហើយ​នៅសល់៩០ភាគរយ អតិថិជន​អាច​បង់​រំលស់​រហូតដល់២០ឆ្នាំ នៅក្នុង​អត្រា​ការប្រាក់​ដ៏​សមរម្យ។

លោក​ឧកញ៉ា​នួន រិ​ទ្ធី ​បាន​បន្តថា “អ្វីដែល​រឹតតែ​បង្កើន​ការទុកចិត្ត និង​ផ្តល់​ភាពងាយស្រួល រាល់​អតិថិជន​ទាំងអស់​អាចធ្វើ​ការបង់​រំលស់ ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន ឬ​អាច​បង់​រំលស់​ជាមួយ​ធនាគារ​ក៏បាន ជាមួយនឹង​ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង” ។

បុរី​កៀនស្វាយ ផាក មាន​ទីតាំង​ស្ថិត​នៅជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​តំបន់​មាន​សក្ដានុពល​យ៉ាងខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​ជាយក្រុង ស្ថិតនៅ​ក្នុងភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចម្ងាយ​ប្រមាណ២៥គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ៕

ធនាគារ​ហត្ថា​នៅតែ​រក្សាបាន​សុខភាព​ហិរញ្ញវត្ថុ​រ៉ឹង​មាំ​ជាមួយនឹង​កំនើន​ប្រាក់ចំណេញ​ល្អប្រសើរ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ធនាគារ​ហត្ថា​បាន​បន្ត​ប្រៀប​ខ្លាំង​របស់ខ្លួន​ដដែល ដោយ​សុខភាព​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​នេះ នៅតែមាន​ភាព​រ៉ឹង​មាំ​ាំ​ជាមួយនឹង​កំនើន​ប្រាក់​ច​ចំណូល និង​ប្រាក់ចំណេញ​ខ្ពស់​នៅ​ត្រីមាស​ទី១ឆ្នាំនេះ បើទោះបី​កម្ពុ​ជាមាន​បញ្ហា​ជំងឺ​កូ​វីដ​ក្តី។

យោងតាម​របាយការណ៍​របស់​ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ ធនាគារ ហត្ថា​រក​ចំណូល បាន​ប្រមាណ​ជាង៥២លាន​ដុល្លារ កើនឡើង​ជាង១៩% បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ២០២០ មាន​ចំនួន​ទឹកប្រាក់​ប្រមាណ៤៤លាន​ដុល្លារ។

របាយការណ៍​ដដែល​បាន​បន្តថា នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ ធនាគារ​ហត្ថា​ចំណេញ​សុទ្ធ​ចំនួន​ជាង១១លាន​ដុល្លារ កើតឡើង៦៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ២០២០ ធនាគារ​នេះ​រកបាន​ប្រាក់ចំណេញ​ចំនួន​ជិត៧លាន​ដុល្លារ​ប៉ុណ្ណោះ។ គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ ធនាគារ​ហត្ថា មានទ្រព្យ​សកម្ម​សរុប​ប្រមាណ១៧០០លាន​ដុល្លារ​អាមេរិក។

ធនាគារ​ហត្ថា ម.ក បាន​ឲ្យ​ដឹងថា ខ្លួន​បានសម្រេច​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ រួមមាន​ផលប័ត្រ​ឥណទាន បាន​កើន​ឡើងដល់​ចំនួន១ ៤១២ លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង៧% បើ​ធៀប​នឹង​ត្រីមាស​មុន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ បាន​កើន​ឡើងដល់​ចំនួន៨២១លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង៤% បើ​ធៀប​នឹង​ត្រីមាស​មុន ហើយ​ឥណទាន​មិន​ដំណើរការ គឺ០.៩០% ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩ ។

នៅ​ដំណាច់ត្រីមាស​ទី១ ធនាគារ ហត្ថា ម.ក បានផ្តល់​ការគាំទ្រ​ដល់​អតិថិជន​តាម  រយៈ​ការរៀបចំ​ឥណទាន​សារ​ឡើងវិញ ជូន​ដល់​អតិថិជន​ជាង១៤០០០នាក់ ស្មើនឹង​ចំនួន​ទឹកប្រាក់​ប្រហែល​ជិត១៤០លាន​ដុល្លារ​អាមេរិក ហើយ​ធនាគារ​ក៏បាន​ធ្វើ​ទំនើបកម្ម​លើ​សេវា​ធនាគារ​ចល័ត​របស់ខ្លួន ដោយ​ទទួលបាន​ចំនួន៤៥% ស្មើនឹង​ចំនួន​អ្នកប្រើប្រាស់​ជាង២៣,០០០ នាក់៕

 

CEO នៃ​គេហទំព័រ Propertyarea នឹងចូលរួម​ចែករំលែក​ទស្សនទាន​នៅ​វេទិកា​អន្តរជាតិ​ធំ​មួយ​ស្តីពី​សេដ្ឋកិច្ច​និង​អចលនទ្រព្យ​នៅ​កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ  វេទិកា Rainmaking Cambodia 2021 រៀបចំ​ដោយ​ស្ថាប័ន​អន្តរជាតិធំៗ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ ដើម្បី​ពិភាក្សា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នាពេល​អនាគត​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​នេះ នឹងមាន​ការចូលរួម​ពី CEO នៃ​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់ ដែល​នឹង​បញ្ចេញ​ទស្សនទាន​លើ​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ចុងក្រោយ​នៅ​កម្ពុជា​ផងដែរ។

ព្រឹត្តិការណ៍ Rainmaking Cambodia ត្រូវបាន​រៀបចំឡើង​ដោយ Good City Foundation and InvesHK និង​នាយកដ្ឋាន​វិនិយោគទុន​ផ្ទាល់​បរទេស នៃ​រដ្ឋបាល​ស្វយ័ត​ហុងកុង ក្នុង​កម្ម​ពិធី StartmeupHK នាពេល​ខាងមុខនេះ​ចាប់ពី​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៨ ខែឧសភា និង​មានការ​គាំទ្រ​ពី​តំណាង និង​សមាជិក​នៃ​វេទិកា​ផ្លាស់ប្តូរ​ទីក្រុង និង​ទីក្រុង នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ប្រទេស​ចិន និង​អាស៊ាន (loT and Urban Transformation Platform of the World Economic Forum in China and ASEAN)។

កម្ម​ពិធី​សហការ​បង្កើត​តម្លៃ​រួម នៃ​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា (Co-Creating Common Values of Sustainable Real Estate in Cambodia) នឹង​ដើរតួនាទី​ជា​ប្រធានបទ​សំខាន់​នៃ Rainmaking Cambodia 2021 ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តោតលើ​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​ស្តីពី និន្នាការ​អភិវឌ្ឍន៍​ម៉ាក្រូសេដ្ឋកិច្ច​ចុងក្រោយ​របស់​ប្រទេស​កម្ពុជា។

កម្ម​ពិធី​នេះ ក៏​នឹង​ស្វែងយល់​ពី​ការអភិវឌ្ឍ​អចលនទ្រព្យ នាពេល​អនាគត ដូចជា​ការវិនិយោគ​អចលនទ្រព្យ​ឆ្លាត​វៃ និង​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព និង​វិធី​ដែល​អ្នកពាក់ព័ន្ធ​អាចធ្វើ​អន្តរ​កម្ម និង​ចង្អុលបង្ហាញ​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ តាមរយៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​នៃ​ទីក្រុង​កាន់តែ​ប្រសើរ សម្រាប់​ប្រទេស​កម្ពុជា ក្នុង​បរិបទ​ទីក្រុង​កំពុង​រីកចម្រើន។

វគ្គ​ទី២ នឹងមាន​កម្មវិធី​បង្ហា​ញ​អំពី​បច្ចេកវិទ្យា សម្រាប់​ទីក្រុង​ល្អ ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន/សាជីវកម្ម ដែលមាន​សក្តានុពល បង្ហាញ​អាជីវកម្ម/គម្រោង​របស់​ពួកគេ ដល់​បណ្តាញ​វិនិយោគិន​របស់​យើង និង​ឱកាស​ដើម្បី​ទទួលបានរ​ធនធាន នាពេល​អនាគត​ពី​ទីក្រុង​ហុងកុង និង​តំបន់ Greater Bay Area នៃ​ប្រទេស​ចិន។

មូលនិធិ​ទីក្រុង​ល្អប្រសើរ (Good City Foundation) គឺជា​អង្គការ​អភិវឌ្ឍន៍​ក្រៅ     រដ្ឋាភិបាល​មិន​រកប្រាក់​ចំណេញ ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ២០១៦ ដោយ​ក្រុម​អ្នកសិក្សា និង​សហគ្រិន​ហុងកុង ដែលមាន​ចក្ខុវិស័យ​ក្នុង​ការកសាង​ភាព​ធន់ នៃ​ទីក្រុង​ល្អប្រសើរ១០០ទីក្រុង នៅក្នុង​តំបន់​អាស៊ី និង​អាហ្វ្រិក​ដែល​កំពុង​រីកចម្រើន។

បេសកកម្ម​មូលនិធិ​នេះ ដើម្បី​ជំរុញ​ការច្នៃប្រឌិត​សាធារណៈ និង​ភាពជា​ដៃគូ​ឯកជន​ក្នុងចំណោម​យុវជន​ជំនាន់​ក្រោយ នៅក្នុង​ទីក្រុង​ដែល​កំពុង​រីកចម្រើន ហើយ​បាន​ទាក់ទាញ​ការចាប់ផ្តើម​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត ការិយាល័យ​គ្រួសារ អ្នកបង្កើត​គោលនយោបាយ​វ័យក្មេង និង​សាជីវកម្ម ដើម្បី​ស្វែងរក​ការអភិវឌ្ឍ​ចុងក្រោយ នៃ​ការកសាង​ទីក្រុង សេដ្ឋកិច្ច បច្ចេកវិទ្យា និង​ការច្នៃប្រឌិត និង​ស្វែងរក​ភាពជា​ដៃគូ។

បច្ចុប្បន្ន​មូលនិធិ​នេះ គឺជា​ដៃគូ​ស្ថាប័ន​នៃ​សម្ព័ន្ធភាព​ទីក្រុង​វៃឆ្លាត ជាស​កល​ជី២០ (G20 Global Smart Cites Alliance) និង​សម្ព័ន្ធ​ឯកជន​នៃ​បណ្តាញ​អាស៊ាន​ស៊ី​ធី​ថ​ល (Private Sector Commitee of ASEAN Smart City Network) ក្នុងនាម​ប្រទេស​ថៃ និង​បម្រើការ​ជា​ក្រុមការងារ​មិន​ស្វែងរក​ប្រាក់ចំណេញ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក (ចិន និង​អាស៊ាន) ។

ដើម្បី​ធ្វើឱ្យ​ព្រឹត្តិការណ៍​កាន់​ស៊ីជម្រៅ មូលនិធិ​ទីក្រុង​ល្អប្រសើរ​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ ជាមួយ​សហគ្រាស​ខ្មែរ (Khmer Enterprise) ដែលជា​អង្គភាព​អនុវត្តន៍ មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយគ្នា ដោយ​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី និង​បច្ចេកវិទ្យា និង​ដើម្បី​ស្វែងរក​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​ស្តីពី លំហូរ​កិច្ចព្រមព្រៀង​វិនិយោគ​រួមគ្នា និង​គម្រោង​ផ្តល់​មូលនិធិ​រវាង​ប្រទេស​កម្ពុជា និង​បណ្តាញ​វិនិយោគិន ដែលមាន​ឥទ្ធិពល​នៅ​ហុងកុង និង​តំបន់ Greater Bay Area នៃ​ប្រទេស​ចិន៕