សម្ដេចតេជោ ៖កម្ពុជាត្រៀមខ្លួនជានិច្ចជាមួយអាស៊ានដើម្បីជួយមីយ៉ាន់ម៉ាត្រលប់ទៅរកភាពដើមវិញ

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី២៤ មមេសា ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ។

សម្តេចតេជោ បានបន្តថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ារ ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែលអំពាវនាវឱ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហឹង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។

សម្ដេចបន្ថែមថា កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជនពិសេស របស់អាស៊ាន ក្នុងការបង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឱ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឱ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយទៅវិញបើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ។

នៅក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ គឺមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន (លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីថៃ)ដែលកិច្ចប្រជុំនេះគឺប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ា ៕

ខ្វះលុយក៏អាចទិញបានដែរ! ផ្ទះវីឡាទោល 34,990$ (បញ្ចុះ15,000$) និងវីឡាកូនកាត់ 14,990 (បញ្ចុះ7,000$)

ភ្នំពេញ ៖ ទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានទំហំ ១០០ហិកតារបស់ក្រុមហ៊ុន ខេអេច លែន (KH Land Co., Ltd) ចាប់ផ្ដើមបើកលក់ ផ្ទះវីឡាទោល និងផ្ទះវីឡាកូនកាត់ ជាង៩០០ផ្ទះ និងឱកាសត្រឹមតែជាង ៣០ខ្នងប៉ុណ្ណោះ ដែលទទួលបានតំលៃដ៏ទាបបំផុត ព្រមជាមួយនឹងការផ្ដល់ជូនកាដូដ៏ពិសេសអស្ចារ្យ​ជាច្រើនសន្ធឹកសន្ធាប់ទៀត ដល់អតិថិជនក្នុងសម័យកូវីដ ដើម្បីមានលទ្ធភាពទទួលបានផ្ទះដ៏ស្រស់ស្អាតសម្រាប់រស់នៅ។

អតិថិជនដែលទិញនៅថ្ងៃនេះ នឹងទទួលបានការលក់ជូនក្នុងតំលៃពិសេស ព្រមទាំង​ទទួលបានកាដូជាច្រើនបន្ថែមទៀត។

  • ផ្ទះវីឡាទោលតម្លៃ 34,990$ (បញ្ចុះតម្លៃ 15,000$)
  • សាច់ដីទំហំ 10m x 22m
  • ទំហំផ្ទះ ធំទូលាយខ្លាំង 8m x 11m
  • នៅជាប់ផ្លូវបេតុងទំហំ 10m
  • វីឡាកូនកាត់តម្លៃ 14,990$ (បញ្ចុះតម្លៃ 7,000$)
  • ទំហំដី 4.1m x 20m
  • ផ្ទះទំហំ 4.1m x 14m
  • នៅជាប់ផ្លូវបេតុងទំហំ 10m
  • ផ្ដល់ជូនកាដូបន្ថែម ៖
  • ផ្ដល់ជូនម៉ាស៊ីនត្រជាក់ម៉ាកល្បី ១​គ្រឿង និង៤គ្រឿង
  • ផ្ដល់ជូនទូទឹកកកចំនួន 1 គ្រឿង
  • សំភារៈផ្ទះបាយទំនើបទាន់សម័យនិងគុណភាពខ្ពស់
  • មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងផ្ដល់ជូនការតភ្ជាប់ចរន្តអគ្គីសនី ១០អំពែ និង២០អំពែ
  • មានការរៀបចំសួនច្បារមុខផ្ទះយ៉ាងស្រស់ស្អាត
  • ផ្ដល់ជូនប្លង់រឹងស្របច្បាប់ 100%
  • ផ្ទះស្រស់ស្អាត មានគុណភាព សោភ័ណភាព ផាសុកភាព និង សុវត្ថិភាព
  • ឪកាសមានត្រឹមតែជាង ៣០ផ្ទះប៉ុណ្ណោះ!
  • លក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុត ! ទោះខ្វះលុយ ក៏អាចទិញផ្ទះវីឡាដ៏ស្រស់ស្អាតបានដែរ !
     

នៅក្នុងកម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ក្រៅពីមានការអភិវឌ្ឍលំនៅដ្ឋាន ក៏មានការអភិវឌ្ឍផ្សេងទៀតយ៉ាងសម្បូរបែបផងដែរដូចជា អាជីវកម្មទំនើបទាំង១០ប្រភេទ ផ្សារ និងទីធ្លាសម្រាប់តាំងពិព័រណ៍ជាដើម។

ទីតាំងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅផ្លូវជាតិ៥១ ក្បែរនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងសួនឧស្សាហកម្មកាណាឌីយ៉ា៥០០ហិកតា ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ មានការអភិ​វឌ្ឍរបស់រដ្ឋនិងឯកជន បណ្ដុំទៅដោយរោងចក្រ សហគ្រាសធំៗ លំនៅដ្ឋាន មានប្រជាជនរស់នៅកុះករ មានផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម។

តើអង្គការសុខភាពពិភពលោកវាយតម្លៃស្ថានភាពការរីករាលដាលជំងឺកូវីដនៅកម្ពុជាបែបណា?

          ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្របពេលរាជធានីភ្នំពេញ និងក្រុងតាខ្មៅប្រទេសកម្ពុជាកំពុងបិទខ្ទប់ការរីករាលដាលជំងឺកូវីដ១៩ ការរីករាលដាលនេះនៅតែមានកំនើន ហើយផ្សារទាំងអស់បាន​ចាប់ផ្តើមបិទទ្វារកាលពីយប់ថ្ងៃទី២៣ មេសាកន្លងមកនេះ។

តើអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ពិសេសថ្នាក់ដឹកនាំអង្គការនេះ ដែលកំពុងជួយកម្ពុជាយល់ឃើញដូចម្តេច? លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានថ្លែងថា ការរីករាលដាលជំងឺនេះនៅតែធ្ងន់ធ្ងរហើយការបិទខ្ទប់ ក្នុងរយៈពេលមួយសប្តាហ៍គឺ មិនគ្រប់គ្រាន់ទេក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩។

លោកស្រីបន្តថា “មេរោគកូវីដ១៩នៅតែចរាចរ ពាសពេញសហគមន៍ ដោយឡែកករណីវិជ្ជមានថ្មី នឹងមិនអាចបញ្ចប់បានភ្លាមៗនោះទេ”។

លោកស្រីវេជ្ជបណ្ឌិត Li Ailanនៅក្នុងបទសម្ភាសន៍ជាមួយ《ស៊ីស៊ីថាមស៍》បានសម្តែងការព្រួយបារម្ភថ “ករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញក្នុងរយៈពេលមួយសប្តាហ៍នេះ បានបន្តកើនឡើង ហើយស្ថានភាពដូចគ្នានេះ បានកំពុងកើតឡើងនៅក្រុងព្រះសីហនុនាពេលថ្មីៗនេះផងដែរ”។

លោកស្រីបន្តថា បច្ចុប្បន្ននេះ នៅក្នុងសហគមន៍ នៅតែមានអ្នកជម្ងឺដែលមិនមានចេញរោគសញ្ញាជាច្រើន ដែលពួកគេកំពុងរងចាំការធ្វើតេស្ត ដូច្នេះនៅសប្តាហ៍ខាងមុខនឹងនៅតែមានករណីវិជ្ជមានកូវីដ១៩ថ្មីជាបន្តបន្ទាប់ទៀត។

លោកស្រីសង្កត់ធ្ងន់ថា “ទោះបីជាពិបាកក្នុងការដឹងមុនថា ចំនួនករណីឆ្លងថ្មីនឹងមានកម្រិតណានោះទេ ដោយសារមានកត្តាមិនច្បាស់លាស់ជាច្រើន តែការកើនឡើងរឺក៏ការធ្លាក់ចុះនៃចំនួនករណីឆ្លងថ្មី គឺវាអាស្រ័យលើការគោរពលើវិធានការណ៍ បង្ការការរីករាលដាលនៃជំងឺកូវីដ១៩ របស់ប្រជាជនទាំងមូល”។លោកស្រីបន្ថែមថា “យើងមានក្តីសង្ឃឹម ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនឲ្យបានពេញលេញ ដើម្បីប្រឈមនឹងបញ្ហាអាក្រក់បំផុតដែលអាចកើតមានឡើង”។

លោកវេជ្ជបណ្ឌិត Li Ailanបានចង្អុលបង្ហាញថា ដោយមានការអន្តរាគមន៍ពីរដ្ឋាភិបាល និងការរឹតបន្តឹងនៃការអនុវត្តច្បាប់ ការគោរពវិធានការណ៍របស់ប្រជាជនទូទៅមានការកើនឡើងគួរអោយកត់សម្គាល់ ហើយសង្ឃឹមថាប្រជាជន នឹងបន្តគោរពវិធានការបន្ថែមទៀត ពិព្រោះមានតែធ្វើដូចនេះទេ ទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងពិតប្រាកដ។

លោកស្រីក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ជំនួយដល់ក្រុមដែលងាយរងគ្រោះ និងជនទន់ខ្សោយ ដែលកំពុងជួបការលំបាក ដើម្បីកុំឲ្យពួកគេចេញទៅក្រៅប្រកបដោយភាពគ្រោះថ្នាក់និងហានិភ័យ ដែលអាចនាំឱ្យមានចន្លោះប្រហោង ក្នុងការបង្ការការរីករាលដាល។

លោកស្រីបានអំពាវនាវឱ្យប្រជាជនកម្ពុជា ទូទៅរួបរួមគ្នាជាធ្លុងមួយនិងគោរពនូវវិធានការណ៍ការពារការឆ្លងរាលដាលនេះ។

លោកស្រីបន្តថា ការចម្លងនៃវីរុសកូវីដ១៩ មានភាពរាលដាលយ៉ាងឆាប់រហ័សហើយអត្រាឆ្លងខ្ពស់ណាស់។ យើងកំពុងតែត្រូវរត់ប្រណាំងប្រឆាំងនឹងវីរុសនេះ បើមិនដូច្នេះទេវានឹងយឺតពេលជាមិនខាន

លោកវេជ្ជបណ្ឌិត Li Ailanនិយាយថា គ្រាន់តែវិធានការបិទខ្ពប់ពិបាក ក្នុងការបញ្ឈប់ការរីករាលដាលណាស់ លោកស្រីបាននិយាយកោតសរសើរថា ទោះបីជាធនធានមានកំណត់ក៏ដោយ តែក្រោមវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ប្រទេសកម្ពុជាបានរក្សាការការពារកុំអោយឆ្លងទ្រង់ទ្រាយធំ រហូតដល់ខែកុម្ភៈឆ្នាំនេះ ហើយទទួលបានជោគជ័យនូវកំណត់ត្រាដ៏អស្ចារ្យ ដែលមិនមានករណីស្លាប់ និងមិនមានការឆ្លងមេរោគកូវីដ១៩ដល់បុគ្គលិកពេទ្យ។

លោកស្រីបន្តថា “អ្វីដែលជាការគួរឱ្យសោកស្តាយនោះគឺ មានការចន្លោះប្រហោងក្នុងវិធានការការពារនៅក្នុងខែកុម្ភៈឆ្នាំនេះ”។

លោកស្រីបន្តថា មូលហេតុដែលបណ្តាលឱ្យមានការផ្ទុះឡើង នៃជំងឺកូវីដ១៩ខ្លាំងឡើងៗ និងមិនអាចគ្រប់គ្រងគឺមានកត្តាធំៗ៣យ៉ាង រួមមាន ទី១ បច្ចុប្បន្នវីរុសកូវីដ១៩ដែលកំពុងចរាចរក្នុងប្រទេសកម្ពុជា គឺជាវីរុសកូវីដ១៩បំលែងថ្មីប្រភេទB.1.1.7 ដែលវាមានការឆ្លងកាន់តែខ្លាំង។ ទី២ ការកើនឡើងនៃអ្នកដែលបានឆ្លង ដែលមិនចេញរោគសញ្ញា បណ្តាលអោយការយឺតយ៉ាវ ក្នុងធ្វើតេស្តរកឃើញករណីថ្មី នៃវិជ្ជមានកូវីដ១៩។ ទី៣ ការគោរពវិធានការបង្ការការរាលដាលនៃជំងឺកូវីដ១៩ របស់ប្រជាជនចាប់ផ្តើមធ្លាក់ចុះ។

លោកស្រីក៏បានសម្តែងការព្រួយបារម្ភ អំពីបរិយាកាសការងារនៅក្នុងរោងចក្រនិងទីផ្សារ នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយលោកស្រីចង្អុលបង្ហាញថា នៅទីនោះភាគច្រើន គឺមិនបានបំពេញតាមស្តង់ដារ បង្ការជំងឺឆ្លងវីរុសកូវីដ១៩នោះទេ ដោយកន្លែងទាំងនោះខ្វះខ្យល់ចេញចូល បរិយាកាសការងារចង្អៀត ដែលមានមនុស្សច្រើនកុះករ និងពិបាករក្សាអនាម័យជាដើម។

លោកស្រី Li Ailan បានចង្អុលបង្ហាញថា ការបិទទីក្រុងគ្រាន់តែជាគោលនយោ​បាយបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ហើយនឹងមានសំពាធកាន់តែតានតឹងជាខ្លាំង ចំពោះក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួននៅក្នុងសង្គម។ ដូច្នេះហើយវិធានការបិទខ្ទប់ វាមិនមែនជាដំណោះស្រាយសម្រាប់រយៈពេលវែងនោះទេ។

លោកស្រីបន្តថា “គ្រាន់តែបិទទីក្រុងគឺមិនគ្រប់គ្រាន់ទេ។ យោងតាមបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗបង្ហាញថា មានតែវិធានការអនាម័យជាមូលដ្ឋានដូចជា ការលាងដៃញឹកញាប់ ពាក់ម៉ាស កុំទៅកន្លែងដែលមានមនុស្សច្រើន បញ្ឈប់ការប្រមូលផ្តុំ និង ថែរក្សាស្តង់ដារការពារការរាតត្បាត នៅតាមកន្លែងធ្វើការជាដើម”។ លោកស្រីបន្តថា “បើមិនដូច្នោះទេ ទោះបីរយៈពេលខ្លីមានការថយចុះ នៃចំនួនវិជ្ជមានកូវីដ១៩ក៏ដោយ វានឹងកើនឡើងវិញ ប្រសិនបើមិនគោរពរឺអនុវត្តតាមវិធានការខាងលើ”។

លោកស្រីបានបញ្ជាក់ម្តងហើយម្តងទៀតថា រាល់វិធានការណ៍បង្ការការឆ្លងរីករាលដាលគឺមានលក្ខណៈប្រទាក់ក្រឡាគ្នា ប្រសិនបើប្រជាជនទាំងអាច សុទ្ធតែអាចគោរពបានយ៉ាងតឹងរឹង នូវរាល់វិធានការបង្ការការរីករាលដាលទាំងនោះ ប្រាកដជាអាចកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩បាន។

លោកស្រីបន្តថា “មនុស្សទាំងអស់នៅក្នុងសង្គម នរណាម្នាក់ក៏ដោយសុទ្ធតែមានកតព្វកិច្ច រួមគ្នាគោរពយ៉ាងតឹងរឹង នូវរាល់វិធានការបង្ការការរីករាលដាល នៃវីរុសកូវីដ១៩ បើធ្វើដូច្នេះបានពួកយើង នឹងអាចគ្រប់គ្រងការផ្ទុះនៃជំងឺកូវីដ១៩លើកនេះបាន”។លោកស្រីបន្តថា “ប្រសិនបើមនុស្សមួយចំនួននៅតែមិនគោរព រឺអនុវត្តតាមវិធានការខាងលើ ពេលនោះ យើងនឹងប្រឈមបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយការផ្ទុះឡើងលើកនេះនឹងបន្តកាន់តែយូរ ហើយយើងនឹងប្រឈមមុខនឹងស្ថានភាពកាន់តែលំបាកខ្លាំងថែមទៀត”។

ទោះបីជាទីក្រុងត្រូវបិទឬមិនបិទក៏ដោយ យើងត្រូវតែចងចាំថា ត្រូវតែគោរពជានិច្ចនូវវិធានការណ៍បង្ការការរីករាលដាលក្នុងបរិបទរស់នៅតាមបែបគន្លងថ្មី។ ទោះបីមុនពេល រឺអំឡុងពេល រឺក៏ក្រោយពេលនៃការបិទទីក្រុងក៏ដោយ យើងដាច់ខាតត្រូវតែបន្តគោរពវិធានការការពារជាប់ជានិច្ច។

ដោយសារតែការរីករាលដាលកាន់តែខ្លាំងឡើងៗ វិទ្យាស្ថានជាតិសុខភាពសារធាណៈ(NIPH) កាលពីថ្ងៃទី១៩ខែមេសានេះ បានសម្រេចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩៕

ក្រសួងសុខាភិបាលនិងរដ្ឋបាលក្រុងភ្នំពេញកំពុងបញ្ជូនគ្រូពេទ្យចុះយកសំណាកនៅតំបន់ក្រហម

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ មន្រ្តីក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងបញ្ចូនមន្រ្តីចុះយកសំណាកប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម ដែលកំពុងពិបាកក្នុងការធ្វើដំណើរ​ចេញក្រៅលំនៅដ្ឋាន។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់បណ្តាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ក្រោយទទួលបានការលើកឡើងជាច្រើន ពាក់ព័ន្ធនឹងការយកសំណាក នៅតំបន់ក្រហមនោះ នៅពេលនេះ ក្រសួងសុខាភិបាល និងសាលារាជធានី នឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅជិតលំនៅដ្ឋានរបស់បងប្អូនទាំងឡាយណា ដែលពិបាកធ្វើដំណើរចេញមកក្រៅ និងមកកាន់កន្លែងយកសំណាកដែលអាជ្ញាធររៀបបានត្រៀមរៀបចំ។

លោកបញ្ជាក់ថា សម្រាប់ជនពិការ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូន អ្នកមើលថែទារក និងអ្នកដែលមានជំងឺប្រចាំកាយ មិនអាចធ្វើដំណើរមកកាន់កន្លែងយកសំណា​កបាននោះ ខាងក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅកន្លែងពួកគាត់ ពោលនៅជិតលំនៅដ្ឋានផ្ទាល់តែម្តង ដើម្បីជួយសម្រួលដល់ពួកគាត់។

កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពីការប្រមូលសំណាករបស់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រតំបន់ដែរដ្ឋបាលរាជធានី “ចាត់ទុកជាតំបន់ក្រហម”។

ក្រោយការប្រកាសរបស់សាលារាជធានីភ្នំពេញខាងលើនេះ ក៏មានការលើកឡើងជាច្រើនរបស់ប្រជាពលរដ្ឋ នៅតំបន់ក្រហមនោះផងដែរថា ខ្លះពួកគាត់រស់នៅក្នុងបុរីមួយដែលនៅដាច់ដោយឡែក គ្រាន់តែស្ថិតនៅតំបន់ក្រហម ហើយមិនមានការផ្ទុះ ករណីកូវីដនោះឡើយ ហើយបើពួកគាត់ទាំងអស់ទៅយកសំណាក ពួកគាត់គិតពីការមានហានិភ័យខ្ពស់ជាក់ជាមិនខាន ដោយសារនៅកន្លែងយកសំណាក គឺប្រមូលទៅដោយមនុស្សច្រើន។

ជាមួយគ្នានេះក៏មានការលើកឡើងថា គ្រួសារខ្លះពួកគាត់មិន ដែលបានចេញពីផ្ទះនោះឡើយ ចាប់តាំងពីការផ្ទុះជំងឺមួយនេះ ដោយបានចូលរួមជាមួយអាជ្ញាធរយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះបើឲ្យពួកគាត់ទៅយកសំណាកនោះ នឹងធ្វើឲ្យមានការបារម្ភនៃការចម្លងមេរោគមកវិញ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ៖

* ទី១៖ ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ
* ទី២៖ ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា
* ទី៣៖ វិហារព្រះយេស៊ូ ទំល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅ៖

* ទី១៖ សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប៉ែកខាងជើង
* ទី២៖ ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១
* ទី៣៖ ដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១។

ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា។

ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

ទូតកម្ពុជាប្រចាំសឹង្ហបុចាប់ផ្តើមការងារកាទូតសេដ្ឋកិច្ចជាមួយក្រុមហ៊ុនF&Bធំមូយ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីទូតកម្ពុជាប្រចាំប្រទេសសឹង្ហបុរី លោកសុខ ខឿន ព្រមទាំងអនុព័ន្ធពាណិជ្ជកម្ម បានជួបជាមួយអគ្គនាយកប្រតិបិត្តផែ្នកជំនួញ អាហារដ្ឋាន និងជាអ្នកបង្កើតសមាជិកជំនួញពិសេស លើសេវាកម្មផ្តត់ផ្គង់ទីផ្សារ។

លោកអគ្គនាយក MoHan MoLani គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ របស់កម្ពុជាទៅថ្ងៃមុខ ក្នុងការទំនាក់ទំនងផ្នែកទីផ្សារ សិង្ហបុរី-កម្ពុជា ដើម្បីជួយជម្រុញទីផ្សារពាណិ​ជ្ជកម្មកម្ពុជាចាប់យកឱកាសទីផ្សារដ៏ធំសំរាប់កម្ពុជា-សិង្ហបុរី។

ការសន្ទារវាង សេដ្ឋកិច្ចការទូតកម្ពុជា និងសិង្ហបុរី ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងនិងធ្វើឱ្យសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជាបានចូលទីផ្សារសិង្ហបុរី ដោយមានការគាំទ្រផ្នែកទីផ្សារដ៏សំខាន់ និងការចុះកិច្ចព្រមព្រៀង លើការនាំចូលផលិតផលរបស់កម្ពុជា ក្នុងការប្រកួតប្រជែងដ៏ស្មោះត្រង់ លើទីផ្សារអន្តរជាតិផងដែរ។

លោកសុខ ខឿនបានបន្តថា “យើងខ្ញុំទន្ទឹងរង់ចាំធ្វើការសហការជាមួយលោក អគ្គនាយកអាហារដ្ឋាននិងផ្គត់ផ្តង់ទីផ្សារ ជាមួយ ឯកឧត្តមអគ្គរដ្ឋទូត និង តំណាងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសឹង្ហបុរី”។លោកបន្តថា “យើងសង្ឃឹមថាក្រុមហ៊ុនរបស់អគ្គនាយប្រតិបត្តិ និងជួយបន្ថែមផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាច្រើនជាមួយទីផ្សារសិង្ហបុរីផងដែរ”៕

ក្រសួងរ៉ែៈ ការបូមប្រេងក្នុងប្លុកAតំបន់អប្សរានៅតែដំណើរធម្មតា ទោះក្រុមហ៊ុនជួបប្រទះបញ្ហា

ដោយៈ ប៊ី

ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ទោះបីក្រុមហ៊ុន KrisEnergy ជួបញ្ហាហិរញ្ញវត្ថុ (បំណុល) ការបូមប្រេងរបស់ក្រុមហ៊ុននេះនៅបន្ដដំណើរការជាធម្មតាក្នុងប្លុកA តំបន់អប្សរា លើដែនសមុទ្រកម្ពុជា។

លោកជៀប សួរអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងប្រាប់អ្នកសារព័ត៌ មាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា អាជ្ញាធរមិនទាន់បានរបាយការណ៍ណាមួយ ពីក្រុមហ៊ុន KrisEnergy ជុំវិញបញ្ហាបំណុលនេះនៅឡើយ ហើយអាជ្ញាធរនៅតែតម្រូវឲ្យក្រុមហ៊ុន ធ្វើទៅតាមកិច្ចព្រមព្រៀង។

លោកបានឱ្យដឹងថា “យើងរង់ចាំមើលការជូនដំណឹង ពីក្រុមហ៊ុន។ ទន្ទឹមនឹងនេះ អ្វីដែលក្រុមហ៊ុនត្រូវបំពេញយើង នឹងទារឱ្យគាត់ផ្តល់ឲ្យតាមកិច្ចព្រមព្រៀង”។

លោកជៀប សួរបានបន្តថា “ដំណើរការបូមប្រេង របស់ក្រុមហ៊ុន KrisEnergy ប្លុក A ក្នុងខេត្តព្រះសីហនុ នៅតែបន្ដដំណើរការធម្មតា។ ទាក់ទងរឿងកំណែទម្រង់រចនាសម្ព័ន្ធបំណុលរបស់ក្រុមហ៊ុន យើងគ្រាន់តែឃើញព័ត៌មានផ្សព្វផ្សាយ ប៉ុន្ដែទាក់ទងនឹងគម្រោងជាក់ស្ដែង ក្រុមហ៊ុន KrisEnergy នៅតែបំពេញការងារជាធម្មតា ដំណើរការធម្មតានៅឡើយ”។

អណ្តូងចំនួន៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញ ប៉ុន្តែបិរមាណដែលទទួលបាន គឺមិនដូចការរំពឹងទុក។ ការរំពឹងទុកអណ្តូងទាំង៥ នេះរំពឹងថា ទទួលបានប្រេងឆៅ ក្នុងបិរមាណ៧៥០០បារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែជាក់ស្តែងបានត្រឹមតែជាង២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ។

ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូ​លថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលនេះសមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ។ ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕

ការសិក្សាៈ​ទំហំ​ទុនវិនិយោគ​លើ​អចលនទ្រព្យ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ម​សម្រេចបាន​ទឹកប្រាក់៣៤ពាន់​លាន​ដុល្លារ

ដោយៈ ឧ​ត្ត​ម

អាស៊ីៈ ក្រុមហ៊ុន​អចលនទ្រព្យ​ Jones Lang LaSalle Incorporated (JLL) និយាយថា ទំហំ​ទុនវិនិយោគ​ផ្ទាល់​ក្នុង​វិស័យ​អចលនទ្រព្យ ប្រភេទ​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សម្រេចបាន​ទឹកប្រាក់៣៤ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន Retalk Asia ចុះផ្សាយ​កាលពី​ថ្ងៃទី២៣ មេសា។

យោងតាម “របាយការណ៍​តាមដាន​រំហូរ​មូលធន” (Capital Tracker Report) របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អង់គ្លេស ដែលមាន​ការិយាល័យ​នៅ៨០ប្រទេស​ខាងលើនេះ​បង្ហាញថា ទំហំ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​ធ្លាក់ចុះ​រហូតដល់​ទៅ២៣% បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី៤ ចុងឆ្នាំ២០២០ ។

ទោះជា​យ៉ាងណា តួលេខ​នេះ​គឺ​នៅតែ​ប្រសើរ​ជាង​ឆ្ងាយ បើ​ធៀប​ទៅនឹង​ទ្វីបអាមេរិក​ខាងជើង (North America) អឺរ៉ុប តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក។

ការវិភាគ​របស់​ក្រុមហ៊ុន JLL បាន​បង្ហាញថា ប្រតិបត្តិ​ការជួញដូរ​អចលនទ្រព្យ​នៅ​ប្រទេស​ជប៉ុន (១១.៥ពាន់​លាន​ដុល្លារ) មហា​យក្ស​ចិន (៨,៣ពាន់​លាន​ដុល្លារ) និង​កូរ៉េខាងត្បូង (៤,៣ពាន់​លាន​ដុល្លារ) មាន​ជាង៧០% នៃ​ទំហំ​វិនិយោគ​សរុប​ក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២១ ហើយ​នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ពី​ការកើនឡើង​ស្ថិរភាព។

ទន្ទឹមនេះ ទំហំ​វិនិយោគ​នៅក្នុង​ប្រទេស​អូស្ត្រាលី បាន​កើនឡើង​រហូតដល់​ទៅ៦៨% (៣,២ពាន់​លាន​ដុល្លារ) ដោយសារតែ​ប្រតិបត្តិ​ការជួញដូរ រាប់បញ្ចូល​ទាំង​ការ​ទិញយក​ក្រុមហ៊ុន Martin Metro Place South Tower ពី​សំណាក់​ក្រុមហ៊ុន Investa និង​ក្រុមហ៊ុន Manulife ផងដែរ។

ងាក​មក​ប្រទេស​សិង្ហ​បុរី ឯណេះ​វិញ ទំហំ​វិនិយោគ​បាន​កើនឡើង​រហូតដល់​ទៅ​ប្រមាណ២៨០% (២,៥ពាន់​លាន​ដុល្លារ) ដោយសារ​ការវិនិយោគធំៗ ពី​បណ្ដា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ពិភពលោក រួមមាន ទាំង​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Allianz Real Estate លើ​អគារ​ពាណិជ្ជកម្ម OUE Bayfront ផងដែរ ហើយ​នេះ​បង្ហាញ​ពី​ការ​ងើបឡើង​រយៈពេល​វែង នៃ​រំហូរ​មូលធន​ពិភពលោក ចូលមកក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ជាការ​កត់សម្គាល់ ទីផ្សារ​ការិយាល័យ នៅតែ​ជា​វិស័យ​អចលនទ្រព្យ​ប្រភេទ​ពាណិជ្ជកម្ម​ធំ​បំផុត​នៅក្នុង​តំបន់ ទាក់ទាញ​បាន​ចំណែក​ទីផ្សារ​រហូត ដល់​ទៅ៤៧%នៃ​ការវិនិយោគ​សរុប​ក្នុង​ត្រីមាស​ទី១ ។ សកម្មភាព​លក់រាយ និង​សណ្ឋាគារ មាន​ទំហំ​រហូតដល់២២% នៃ​សកម្មភាព​ប្រតិបត្តិ​ការជួញដូរ​ទាំង​អស់​ក្នុង​ត្រីមាស​ទី១ ៕

តើ​អ្វី​ទៅជា “កា​ទូត​វ៉ាក់សាំង” ក្នុងពេល​ពិភពលោក​កំពុង​រង​វិបត្តិ​កូ​វីដ១៩?

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកវិភាគ​មួយចំនួន​បាន​លើកឡើងថា បច្ចុប្បន្ន វ៉ាក់សាំង​ត្រូវបាន​ប្រទេស​មួយចំនួន​ចាត់ទុកជា​ឧបករណ៍ សម្រាប់​ជំនួយ​អំណាច​នយោបាយ​របស់ខ្លួន ដែល​គេ​ហៅថា “ការទូត​វ៉ាក់សាំង” បន្ទាប់ពី​បណ្តា​ប្រទេសមួយ​ចំនួន​បាន​ខិតខំ និង​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការបង្កើត​វ៉ាក់សាំង។

លោក​បណ្ឌិត ឆេង គីម​ឡុង អនុប្រធាន​ទី២នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី និង​ជា​ប្រធាន​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ បាន​ថ្លែង​កាលពីថ្មីៗនេះ “ការទូត​វ៉ាក់សាំង” នេះ ត្រូវបាន​បណ្តា​ប្រទេស​មួយចំនួន​បាន​ប្រើ​កន្លងមក ហើយ​យើង​ឃើញ​កាន់តែច្បាស់​ទៀត នៅក្នុង​អំឡុងពេល​ក្រោយ មានការ​ផ្ទុះ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ-១៩ តាំងពី​ចុងឆ្នាំ២០១៩ កន្លងមក។ បណ្តា​ប្រទេស​មួយចំនួន​បាន​ខិតខំ និង​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការបង្កើត​វ៉ាក់សាំង។

ដោយសារតែ​ប្រទេស​របស់ខ្លួន មាន​ឧត្តមភាព​ផ្នែក​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍ រួមទាំង​ឧត្តមភាព​ផ្នែក​ហិរញ្ញវត្ថុ ប្រទេស​ទាំងនោះ​បាន​ផលិត និង​បានផ្តល់​វ៉ាក់សាំង ក៏ដូចជា​បាន​សន្យា​ផ្គត់ផ្គង់​នូវ​វ៉ាក់សាំង ទៅដល់​បណ្តា​ប្រទេស​ក្រីក្រ ឬ​បណ្តា​ប្រទេស​មួយចំនួនទៀត ដែល​ពុំមាន​លទ្ធភាព​ទិញ​វ៉ាក់សាំង​ដែលមាន​តម្លៃ​ថ្លៃ។

រូបភាព​មួយចំនួន​ដែល​យើង​ឃើញ គឺ​បណ្តា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ជឿនលឿន​ខ្លាំង ដែល​យើង​ហៅថា​មហាអំណាច ឬក៏​មហាអំណាច​ថ្នាក់កណ្តាល​មួយចំនួន​បានធ្វើ។ ក្រៅពី​ការសន្យា និង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ទៅដល់​ប្រទេស​ក្រីក្រ ឬ​ប្រទេស​ពុំមាន​លទ្ធភាព​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​ខ្លួនឯង​នោះ គឺ​ការបញ្ជាទិញ​វ៉ាក់សាំង ដែល​ផលិត​ដោយ​បណ្តា​ប្រទេស​ផ្សេង​មួយទៀត​នេះ យើង​ឃើញ​មាន​កើតឡើង ដូចជា​ប្រទេស​អ៊ីស្រាអែល​ដែល​បានធ្វើ​រូបភាព​នេះ នៅក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង Sputnik ពី​រុស្ស៊ី ទៅ​ផ្គត់ផ្គង់​ឲ្យ​ប្រទេស​ស៊ី​រ៉ី។

នេះ​គឺជា​ឧទាហរណ៍​មួយ​ដែល​ការទូត​វ៉ាក់សាំង អាច​ត្រូវបាន​ប្រើប្រាស់។ យើង​ឃើញថា ការទូត​វ៉ាក់សាំង​នេះ ជាដំបូង​ត្រូវបាន​ប្រើប្រាស់ ដោយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា​ប្រទេស​រុស្ស៊ី ហើយ​ប្រទេស​លោកខាងលិច រួមមាន​សហរដ្ឋអាមេរិក និង​អឺរ៉ុប បានធ្វើការ​វាយប្រហារ​លើ​ទង្វើ​នេះ។

ក៏ប៉ុន្តែ ក្រោយមក​រូបភាព​នៃ​ការប្រើ​ការទូត​វ៉ាក់សាំង​នេះ ក៏​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប លោកខាងលិច និង​សហរដ្ឋអាមេរិក​ផងដែរ។

លោក​បណ្ឌិត​បាន​ថ្លែងថា យើង​ឃើញថា សហរដ្ឋអាមេរិក ក៏បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​ទូត​វ៉ាក់សាំង​នេះ តាមរយៈ​ប្រព័ន្ធ COVAX Facility ដែល​អាមេរិក​សន្យាថា នឹង​ផ្គត់ផ្គង់​ជា​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​ប្រព័ន្ធ COVAX នេះ នៅក្នុង​ការចែក​ចាយ​វ៉ាក់សាំង​ទៅដល់​ប្រទេស​ក្រីក្រ។

នេះ​គឺជា​រូបភាព​មួយ ដែល​បណ្តា​ប្រទេស​ខ្លះ អាច​ប្រើប្រាស់​បាន ដើម្បី​ពង្រីក​នូវ​អំណាច និង​ឥទ្ធិពល​របស់ខ្លួន ថា​ខ្លួន​មាន​តួនាទី ឬក៏​ដើរតួនាទី​នៅក្នុង​ការចូលរួមចំណែក​នៅក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ-១៩ នៅក្នុង​ពិភពលោក ដែល​នេះ​ជា​អំណាច​ស្រទន់​មួយ (Soft Power) ដែល​ប្រទេស​អ្នកមាន ប្រទេស​មហាអំណាចធំៗ ឬក៏​ប្រទេស​មហាអំណាច​កម្រិត​កណ្តា​ល បាន​ប្រើប្រាស់​កន្លងមក។

លោក​បាន​ឱ្យដឹងទៀតថា យើង​ឃើញថា ប្រទេស​តូចតាច តែងតែ​ទទួលរង​សំពាធ​ពី​ការប្រើប្រាស់ មិន​ថា​ជា​ការទូត​វ៉ាក់សាំង​ទេ រួមទាំង​ឧបករណ៍​ការទូតផ្សេងៗទៀត ដែល​មហាអំណាច​បាន​ប្រើប្រាស់ ទន្ទឹមនឹង​ពេលដែល​ពួកគេ​ប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ឧត្ត​ម​ភាព​នៃ​អំណាច​សាកល ឬក៏​ឧត្តមភាព​នៃ​អំណាច នៅក្នុង​កម្រិត​តំបន់​ណាមួយ ហើយ​ភាគច្រើន ច្រើន​តែងតែ​រុញច្រាន​ឲ្យ​ប្រទេស​ក្រីក្រ ប្រទេស​ដែលមាន​ការរីកចម្រើន​អន់ថយ​ជាង ពិបាក​ក្នុងការ​ជ្រើសរើស​ថា តើ​ខ្លួន​គួរ​ទៅ​ប៉ូល​មួយណា? ថា​តើ​ខ្លួន​ត្រូវ​ប្រកាន់ និង​បង្កើត​មិត្តភាព​ទ្វេភាគី ឬក៏​ពហុភាគី​នៅក្នុង​កម្រិត​មួយណា? ហើយ​លទ្ធភាព​នៃ​ការជ្រើសរើស​នេះ អាច​នឹងត្រូវ​បានក​ម្រឹត​បន្ថែមទៀត តាមរយៈ​រូបភាព​នៃ​ការប្រើប្រាស់​ការទូត​វ៉ាក់សាំង ដោយ​បណ្តា​ប្រទេស​មហាអំណាច ឬ​មហាអំណាច​កម្រិត​កណ្តាល​មួយ​នោះ៕

៥ចំណុច​ដែល​ភ្នាក់ងារ​អចលនទ្រព្យថ្មីៗ ត្រូវ​ប្រើ​ក្នុងការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អតិថិជន

ដោយៈ​ឧ​ត្ត​ម

ភ្នំពេញៈ មាន​មនុស្ស​ជាច្រើន​បាន និង​កំពុង​ចាប់អារម្មណ៍​លើ​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ ក្នុងពេល​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ប៉ុន្តែ​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី ពិតជា​ពិបាក​ក្នុង​ការកសាង​បណ្ដាញ ដើម្បី ឱ្យ​អាជីព​មួយ​នេះ កាន់​តែមាន​ភាពងាយស្រួល​និង​រីកចម្រើន ។ ដូច្នេះ​មាន​យុទ្ធសាស្ត្រ​មួយចំនួន​ដែលជា​គន្លឹះ សម្រាប់​អ្នក​ប្រកប​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យថ្មីៗ

ទី១ បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​បាន​ជួប​មនុស្សថ្មីៗ

ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី ត្រូវ​ដឹង​ពី​ភាពចាំបាច់ ពី​ការបង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​យើង ហើយ​នៅ​ថ្ងៃ​អនាគត ពួកគាត់​នឹង​ផ្ដល់​ការងារ​ជាច្រើន​ឱ្យ​យើង។

ទី២ បង្កើន​ជំនឿ​ចិត្ត​ខ្លួនឯង

មុននឹង​ឈានចូល​ទៅដល់​យុទ្ធសាស្ត្រ ដែល​ត្រូវ​ប្រើ​ក្នុង​បណ្ដាញ​ទំនាក់ទំនង ជាដំបូង យើង​ត្រូវ​ពិនិត្យមើល​ការគិត ដែល​កំពុង​រត់​ឆ្លងកាត់​ខួរក្បាល​របស់​យើង ជាមុនសិន ។ អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​មុនគេ​បង្អស់​នោះ គឺ យើង​ត្រូវ​យកឈ្នះ​អ្វីដែល​យើង​បាន​គិតថា បណ្ដាញ​ទំនាក់ទំនង​គឺជា​ពិភពលោក​បច្ចុប្បន្ន។

ទី៣ ផ្នត់គំនិត

បើសិនជា​យើង​ព្យាយាម​ជាខ្លាំង ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ខ្លាំងពេក មាន​ក្តី​រំពឹង​ខ្ពស់​ខ្លាំងពេក ក្នុងការ​ចាប់យក​ពួកគាត់ វា​អាចធ្វើឱ្យ​ចំណងមិត្តភាព​ថ្មី ដែល​យើង​រៀបនឹង​បង្កើតឡើង​បាត់បង់​ទៅវិញ ដោយសារ​មិត្ត​ថ្មី​ដែល​យើង​ត្រៀម​បង្កើត​នោះ ការយល់ដឹង​របស់គាត់​នៅមានកម្រិត​នៅឡើយ ។ នេះ​ផ្នត់គំនិត​ដែល​ត្រូវ​ផ្លាស់ប្តូរ បើសិនជា​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​កាន់តែច្រើន។

ទី៤ ត្រៀមលក្ខណៈ​ឱ្យ​រួចរាល់​ក្នុង​ការជួប​មនុស្សថ្មីៗ

មុន​សម្រេច​នឹង​ឈាន​ជើង​ចូល ក្នុង​ទីផ្សារ​អចលនទ្រព្យ​ត្រូវ​ដឹងថា អាជីព​នេះ មិនអាច​ឱ្យ​យើង​ទទួលបាន​ប្រាក់ខែ​ទេ យើង​នឹង​ទទួលបាន​ចំណូល នៅពេល​បិទ​ការលក់​ហើយ​ទទួល​ជា​កម្រៃជើងសារ ។ ដូច្នេះ​ដើម្បី​ឱ្យមាន​ការបិទ​ការលក់ យើង​ត្រូវ​ជួប​មនុស្ស​ជាច្រើន ហើយ​យើង​ក៏​ត្រូវតែ​ត្រៀមខ្លួន ក្នុង​ការជួប​ជាមួយ​មនុស្ស​ជាច្រើន​ទាំងនោះ​ផងដែរ។

ទី៥ ចូលរួម​កម្មវិធី​នានា​ឱ្យបាន​ច្រើន

បើសិនជា​ចង់​បង្កើត​បណ្ដាញ​ទំនាក់ទំនង ជាមួយ​មនុស្ស​កាន់តែច្រើន យើង​ត្រូវ​ចូលរួម​កម្មវិធី​ជាច្រើន ដូចជា កម្មវិធី​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ កម្មវិធី​ជួបជុំ​បណ្ដាញ​អ្នក​ធុរកិច្ច​ផ្សេងទៀត​ជាដើម។

ទាំងនេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយចំនួន សម្រាប់​អ្នក​ដែល​ទើប​ចាប់​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ តែ​យ៉ាងណាក៏ដោយ អ្នកខ្លះ​មាន​ដុង​ពី​កំណើត​ក្នុង​ការកសាង​បណ្ដាញ​ទំនាក់ទំនង​របស់ខ្លួន ហើយ​អ្នក​ខ្លះទៀត​ត្រូវការ​សិក្សា​រៀនសូត្រ និង​ប្រើពេល​យូរ​ដើម្បី​បង្កើតជា​បណ្ដាញ​ទំនាក់ទំនង​បាន​ច្រើន៕

សណ្ឋាគារ SHG ដែលមាន​ប្រតិបត្តិការ​នៅ​កម្ពុជា​កា្ល​យ​ជា​ប្រតិបត្តិ​ករ​ធំជាងគេលំដាប់​ទី៤លើ​ពិភពលោក

ដោយៈ ម៉ា​ណេ​ត

បាងកកៈ ក្រម​ហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality (CH) ដែលជា​ម្ចាស់ និង​ប្រតិបត្តិ​ករ​នៃ​សណ្ឋាគារ Slumber Party Hostels (SHG) Path និង Socialtel បាន​ទទួលបាន​ជោគជ័យ ក្នុងការ​ទិញយក​ក្រុមហ៊ុន Bodega Hostels ដើម្បី​ក្លាយជា​ក្រុមហ៊ុន​សណ្ឋាគារ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ធំជាងគេ​លំដាប់​ទី៤ លើ​ពិភពលោក ដោយមាន​សណ្ឋាគារ​ចំនួន២៥កន្លែង នៅ​ទូទាំងប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​កម្ពុជា។

លោក Edmund Lowman ស្ថាបនិក​នៃ​ស​ណ្ឋា​ការ SHG និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality បាន​ថ្លែងថា “ការ​ទិញយក​នេះ គឺជា​សកម្មភាព​យុទ្ធសាស្ត្រ​មួយ ដែលមាន​គោលបំណង​បង្កើន ចំណែក​ទីផ្សារ​របស់​យើង និង​ពង្រីក​កម្លាំង​ជំនាញ មកកាន់​ក្រុមហ៊ុន​របស់​យើង” ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

វិបត្តិ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ពិភពលោក ស្ថិតក្នុង​ភាពជាប់គាំង ខណៈ​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក ជួប​បញ្ហា​នេះ​អស់​ក្នុង​រយៈពេល១២ខែ​កន្លងមកនេះ។ ទោះយ៉ាងណា ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality បាន​រកឃើញ​នូវ​ការពង្រីក​ឱកាស​អាជីវកម្មសំខាន់ៗ អំឡុងពេល​វិបត្តិ​នេះ។

ក្រុមហ៊ុន​បាន​រំពឹងថា គំរូ​អាជីវកម្ម ដែល​ផ្តោតលើ​ភាពខ្លាំង និង​បទពិសោធន៍​របស់ខ្លួន​នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួតប្រជែង នៅពេល​វិបត្តិ​កូ​វីដ១៩ ។

លោក Lowman បាន​មានប្រសាសន៍ថា “ការអនុវត្ត​គំរូ​អាជីវកម្ម​របស់​យើង​នឹង​បន្ថែម​តម្លៃ​ដល់​ទ្រព្យសម្បត្តិ​ដែល​ទទួលបានថ្មីៗ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម នៃ​ប្រាក់​ចំណូ ល​ការអភិវឌ្ឍ នៃ​វត្តមាន​យីហោ និង​ការគាំទ្រ​ជា​យុទ្ធសាស្ត្រ​កណ្តាល” ។ លោក​បាន​ថ្លែងថា “នៅពេល​ការចែក​ចាយ​វ៉ាក់សាំង​បាន​គ្រប់គ្រាន់ វិស័យ​ទេសចរណ៍​មានការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស” ។

សម្រាប់​ទ្វីបអាស៊ី ការ​ងើប​ឡើងវិញ​ជាបណ្តើរៗ និង​ការ​ត្រឡប់មក​សភាព​ដើម​វិញ ត្រូវបាន​រំពឹងថា នឹង​កើតឡើង​ក្នុង​រយៈពេល៣-៥ឆ្នាំ​ខាងមុខនេះ។

ទោះបីជា​សេដ្ឋកិច្ច​កំពុង​ជួប​ការលំបាក​ក៏ដោយ ក្រុមហ៊ុន SHG នៅតែ​អាច​បន្ត​រីកចម្រើន ដោយ​ក្រុមហ៊ុន​ប្រកាស​ជា​ផ្លូវការ នូវ​ការបញ្ចប់​នូវ​ការបញ្ចប់​ការសាងសង់ នូវ​ស​ណ្ឋា​ការ Socialtel របស់ខ្លួន៕