គម្រោងបុរីលំនៅដ្ឋានបែបប្រណីតកម្រិតខ្ពស់ H&Y Land Mark កំពុងបង្កើនភាពទាក់ទាញក្នុងតំបន់ខណ្ឌសែនសុខ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្លាំង និងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃខណ្ឌសែនសុខ រាជធានីភ្នំពេញ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបប្រណីតកម្រិតខ្ពស់ថ្មីមួយទៀត H&Y Land Mark បានចាប់ផ្តើមបុកគ្រឹះដំណើរការសាងសង់ជាផ្លូវការហើយ ដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារដែលកំពុងមានកំណើននាពេលបច្ចុប្បន្ន។

ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកសំ សុខនឿន ដែលជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kw SAM SN បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ខណ្ឌសែនសុខពេលនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចហើយ ដោយបំពេញទៅដោយបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់រួមជាមួយវត្តមាននៃអគារខ្ពស់ៗដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម។

លោកបានបន្តទៀតថា “ពីមុនតំបន់ខណ្ឌសែនសុខស័ក្ដិសមទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងលំនៅដ្ឋានមធ្យម ប៉ុន្តែសព្វថ្ងៃនេះខុសពីកាលពីប៉ុន្មានឆ្នាំមុន។ ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅទីនេះលែងមានទៀតហើយ ប៉ុន្តែត្រូវបានជំនួសដោយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ ឬជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលនៅមានឱកាស ក៏ព្រោះដោយសារតែតម្លៃដីនៅតំបន់ខណ្ឌសែនសុខបានឡើងខ្ពស់រួចទៅហើយ”។


លោកបានបញ្ជាក់ថា “កាលពីឆ្នាំ២០១៨-២០១៩ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ក្នុងការអភិវឌ្ឍលើវិស័យលំនៅដ្ឋានតម្លៃមធ្យម ដោយសារតែតម្លៃដីនៅមានកម្រិត ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះ ខណ្ឌមួយនេះមិនស័ក្ដិសមនឹងការអភិវឌ្ឍវិស័យលំនៅដ្ឋានទៀតនោះទេ ដោយសារតែតម្លៃដីឡើងខ្ពស់មិនក្រោម១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែតម្លៃនេះបានអនុគ្រោះដល់ការវិនិយោគលើវិស័យលំនៅដ្ឋានកម្រិតខ្ពស់ ឬវិស័យខុនដូរកម្រិតមធ្យម”។

ដោយឡែកគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបប្រណីតកម្រិតខ្ពស់ H&Y Land Mark ដែលទើបតែបុកគ្រឹះចាប់ដំណើរការសាងសង់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាប់ផ្តើមក្នុងដំណាក់ដំបូងចំនួន១០០ខ្នង ជាប្រភេទផ្ទះអាជីវកម្មតម្លៃចាប់ពី២៤ម៉ឺនឡើងទៅ និងប្រភេទវីឡាកូនកាត់មានតម្លៃចាប់ពី១៨ម៉ឺនឡើងទៅស្ថិតនៅក្នុងតំបន់ទីប្រជុំកំពុងមានការអភិវឌ្ឍន៍ខ្ពស់ហ៊ុមព័ទ្ធទៅដោយសំណង់ពាណិជ្ជកម្ម ជិតផ្សារបឹងបៃតង មានសាលារៀនរដ្ឋ និងឯកជន ជាពិសេសស្ថិតនៅជិតផ្សារទំនើប AEON2 ផ្សារMakro ផ្សារទំនើបជីពម៉ុង ផ្សារទំនើបGlobal House មជ្ឈមណ្ឌលពាណិជ្ជកម្មB2B និងក្បែរធនាគារជាតិនៃកម្ពុជា។

លោកសំ សុខនឿន បានមានប្រសាសន៍ថា សម្រាប់ប្រភេទផ្ទះអាជីវកម្មរបស់បុរី H&Y Land Mark ស្ថិតភូមិច្រេះ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាលំនៅដ្ឋានមានលក្ខណៈស្តងដារ ផ្តល់ផាសុកភាពខ្ពស់ក្នុងការរស់នៅជាមួយនឹងទំហំ ៥ x ១២ មានកម្ពស់៣ជាន់កន្លះ មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ដោយមានការទុកទីធ្លាមុខផ្ទះទំហំ៥ម៉ែត្រ និងផ្នែកខាងក្រោយ១ម៉ែត្រកន្លះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅក៏ដូចជាប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។

លោកបញ្ជាក់ថា សម្រាប់អតិថិជនដែលមានបំណងក្លាយជាម្ចាស់លំនៅដ្ឋានប្រណីតទាំងនេះគឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែកក់ត្រឹម១០០០ដុល្លារជាលើកដំបូង ហើយបន្តការបង់រំលោះត្រឹម៣០ភាគរយក្នុងរយៈពេល២ឆ្នាំ ហើយបន្តបង់រំលោះជាមួយធនាគារជាដៃគូខណៈដែលការសាងសង់ត្រឹមរយៈពេលប្រមាណ១៨ខែតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលទិញលំនៅដ្ឋានក្នុងគម្រោងបុរី H&Y Land Mark នៅពេលនេះ គឺជាឱកាសល្អបំផុតដែលក្រៅពីអាចទិញបានលំនៅដ្ឋានទំនើបទាន់សម័យក្នុងតម្លៃទាប ថែមទាំងមានឱកាសទទួលបានចំណេញច្រើនពីការវិនិយោគបន្តនៅថ្ងៃអនាគត់ ខណៈដែលតម្លៃផ្ទះជាមធ្យមអាចឡើងពីចន្លោះ២០-៣០ភាគរយបន្ទាប់បញ្ចប់ការសាងសង់ទាំងស្រុង៕

ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា​ តាំងបង្ហាញគម្រោងខុនដូដ៏ល្បីនៅផ្សារទំនើប​ អ៊ីអន ១ ភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅថ្ងៃទី​១៣ ​និង ទី​១៤​ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានដាក់ស្តង់បង្ហាញជាលើកដំបូងនៅផ្សារទំនើប​ អ៊ីអន ១ ក្នុងគោលបំណងណែនាំពីគម្រោងខុនដូដ៏ប្រណីត និងប្រកបដោយផាសុកភាពសម្រាប់​ការរស់នៅ ព្រមទាំងមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ក៏ដូចជាផ្ដល់នូវការប្រឹក្សាពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងរយៈពេល២ថ្ងៃនៃការតាំងបង្ហាញនេះ  ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានពិភាក្សា និងបង្ហាញអតិថិជនរាប់រយនាក់នៅក្នុងផ្សារទំនើប​ អ៊ីអន ១ នូវគម្រោងខុនដូ Urban Village ដ៏ល្បីល្បាញ ដែលទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ី និងពានរង្វាន់ជាច្រើនទៀត។ គម្រោងខុនដូ Urban Village នេះ ក៏ស្ថិតនៅទីតាំងដ៏មានអំណោយផលនៃទីក្រុងរណបថ្មី តាមបណ្ដោយមហាវិថីសម្ដេច តេជោ ហ៊ុន សែន ដោយមានចម្ងាយប្រមាណ ១០​ នាទីប៉ុណ្ណោះ ពីកណ្ដាលទីក្រុងភ្នំពេញ។

អ្វីដែលកាន់តែពិសេសនៅក្នុងរយៈពេល២ថ្ងៃនៃការតាំងបង្ហាញនេះគឺ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ២៦ ភាគរយ ព្រមទាំងកាដូពិសេសទូរស័ព្ទទំនើប iPhone 12 ដល់អតិថិជនទាំងអស់ដែលបានទិញខុនដូ។

សម្រាប់អតិថិជនដែលខកខានមិនបានទៅទស្សនានិងមិនទាន់ទទួលបាននូវការប្រឹក្សា ឬមិនទាន់បានទិញខុនដូកាលពីថ្ងៃទី១៣ និង ទី១៤ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា នឹងរៀបចំព្រឹត្តិការណ៍ស្ដង់បង្ហាញនៅផ្សារទំនើប​ អ៊ីអន ១ ជាថ្មីម្ដងទៀត នៅថ្ងៃទី០៧ និងទី០៨ ខែមីនា ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្ទះក្នុងក្តីស្រមៃ ឬការវិនិយោគលើវិស័យអចលនទ្រព្យ សូមទាក់ទងមកក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា តាមរយៈលេខ ០៧៦​ ៣៣៣៣ ៨២២ ដើម្បីទទួលបានសេវាកម្មល្អបំផុត៕

ការសិក្សាៈ វិស័យអចលនទ្រព្យនៅកម្ពុជាមានសញ្ញាវិជ្ជមានខ្ពស់នៅឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជារំពឹងទុកថានឹងមានសញ្ញាវិជ្ជមានខ្ពស់នៅឆ្នាំ២០២១ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងផ្នែកជាច្រើននៃវិស័យអចលនទ្រព្យ គួបផ្សំនឹងការកាត់បន្ថយការធ្វើដំណើរក្នុងតំបន់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាទូទៅ នឹងបន្តអូសទាញតម្រូវការឱ្យធ្លាក់ចុះ និងដាក់សម្ពាធលើអត្រាជួល និងតម្លៃលក់កាលពីឆ្នាំ២០២០។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅពេលសម្លឹងទៅឆ្នាំ២០២១នេះ និងនាពេលខាងមុខ ការព្យាករណ៍របស់ CBRE Cambodia បង្ហាញនូវសញ្ញាវិជ្ជមាន លាយលំជាមួយនឹងហានិភ័យ បណ្តាលឱ្យមានភាពស្មុគស្មាញដល់វិស័យអចលនទ្រព្យនៅឆ្នាំនេះ។

លោកបានថ្លែងថា ផ្នែកជាច្រើនក្នុងវិស័យអចលនទ្រព្យកំពុងប្រឈមនឹងតម្រូវការមានកម្រិត និងការផ្គត់ផ្គង់កើនឡើង ដែលនឹងបន្តដាក់សម្ពាធថ្លៃជួល និងតម្លៃអចលនទ្រព្យក្នុងរយៈពេលមធ្យម ដោយសារការរឹតបន្តឹងការធ្វើដំណើរ បណ្តាលមកពីវិបត្តិកូវីដ១៩ ដែលនឹងបន្តដាក់កម្រិតលើសកម្មភាពអាជីវកម្ម និងធ្វើឱ្យការមកដល់របស់ភ្ញៀវទេសចរ មានកម្រិតទាប។

លោកបានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម គម្រោងបុរី និងអនុផ្នែកមួយចំនួននៃវិស័យសំខាន់ៗ រួមទាំងដីជាយក្រុង អគារការិយាល័យកម្រិត B នៅកណ្តាលក្រុង និងទីតាំងលក់រាយ ដែលប្រើគំនិតឌីសាញ និងការកែលម្អថ្មី នឹងទទួលបានភាពវិជ្ជមាននៅឆ្នាំនេះ។

លោក Ben Nesbitt នាយករងក្រុមហ៊ុន CBRE កម្ពុជាមានប្រសាសន៍ថា វិនិយោគិនអន្តរជាតិបន្តបង្ហាញចំណាប់អារម្មណ៍នៅក្នុងទីផ្សារកម្ពុជា ដែលត្រូវបានជំរុញដោយការរំពឹងទុកថានឹងមានភាពវិជ្ជមានរយៈពេលវែង សម្រាប់សេដ្ឋកិច្ច និងតម្រូវការនៅក្នុងវិស័យអចលនទ្រព្យ។

លោកបានថ្លែងបន្តថា “ទោះបីជាយ៉ាងនេះក្តី ការបន្តការរំខាននៅតាមទីផ្សារដោយសារវិបត្តិនឹងធ្វើឱ្យវិនិយោគិនមួយចំនួនស្ថិតនៅក្នុង “ការរង់ចាំនិងមើល” ខណៈអ្នកអ្នកអភិវឌ្ឍន៍ជាច្រើន នឹងឃើញពីចណ្លោះប្រហោងក្នុងទីផ្សារនាពេលអនាគត ហើយប្រើរយៈពេលនេះដើម្បីចាប់ផ្តើមគម្រោងដោយសង្ឃឹមថានឹងចាប់ផ្តើមនឹងមានសញ្ញាវិជ្ជមាននៃទីផ្សារឆ្ពោះទៅមុខ”៕

ដឹងតែចំណេញ! បុរី ប៉េង ហួត ត្រៀមរៀបចំកម្មវិធីបើកលក់៣គម្រោងក្នុងពេលតែមួយ ជាមួយដំណើរកម្សាន្ត VVIP និងបញ្ចុះតម្លៃមិនធ្លាប់មាន

ដោយ ៖ គង់ ម៉ាលីន

បន្ទាប់ពីប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសាង់គម្រោងបែបធម្មជាតិចំនួន៣កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ពេលនេះ បុរី ប៉េង ហួត កំពុងត្រៀមរៀបចំកម្មវិធីបើកលក់ និងសម្ពោធជាផ្លូវការនូវគម្រោងទាំង៣នេះក្នុងពេលតែមួយ ជាមួយការផ្ដល់ជូនដ៏សម្បើមមិនធ្លាប់មានពីមុនមក។ កម្មវិធី “សុភមង្គលថ្មីបែបធម្មជាតិ” នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបុរី ប៉េង ហួត (បឹងស្នោ) នៅលើមហាវិថីក្លាស្ទ័រ ជិតផ្ទះគំរូវីឡា King A វេលាម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៨:០០ យប់។

អតិថិជនដែល​កក់ប្រាក់ចំពោះការទិញផ្ទះក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ គម្រោង​ ដឹស្តា ផ្លាទីនីម អេកូវេរ៉ាន់ដា ឬគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ ក្នុងថ្ងៃកម្មវិធីនេះនឹងទទួលបានការផ្ដល់ជូនដ៏អស្ចារ្យផ្ទួនៗ​ក្នុងពេលតែមួយដែលរួមមាន៖

  • ការបញ្ចុះតម្លៃភ្លាមៗរហូតដល់ ១១%
  • ការផ្ដល់ជូនកង់ស្ព័រម៉ាក Giant មួយគ្រឿងភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ
  • ការបញ្ចុះតម្លៃបន្ថែមជាទឹកប្រាក់រហូតដល់ ២០ ០០០ ដុល្លារ

អ្វីដែលកាន់តែអស្ចារ្យមិនធ្លាប់មាននោះ គឺឱកាសឈ្នះដំណើរកម្សាន្ត VVIP ទៅកោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។

ក្រៅពីការផ្ដល់ជូនដែលមិនធ្លាប់មាននេះ អតិថិជនអាចមានជម្រើសទូទាត់តាមរយៈធនាគារដៃគូរបស់បុរី ប៉េង ហួត​ ដោយអត្រាការប្រាក់ចាប់ពី ៤,៩៩% ឡើងទៅ ហើយទំហំកម្ចីរហូតដល់៨០%។

គួរបញ្ជាក់ថា កម្មវិធីនេះបើកជូនសាធារណជនចូលរួមដោយសេរី ហើយរឹតតែពិសេសជាងនេះទៅទៀតគឺអ្នកចូលរួម និងអតិថិជន​ទាំងអស់អាចមានឱកាសឈ្នះរង្វាន់ទូរសព្ទ iPhone 12 Pro Max និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតក្នុងថ្ងៃនីមួយៗតែម្ដង។

ពិសេសណាស់មែនទេ? កុំភ្លេច​​ជួបគ្នាណា៎! សូម​អញ្ជើញមកទស្សនាផ្ទះគំរូផ្ទាល់ និង​ទទួលយកការផ្ដល់ជូនទាំងនេះ ក៏ដូចជា​ការប្រឹក្សាយោបល់ពីសហការីជំនាញយើងខ្ញុំដែលនឹងរង់ចាំបម្រើសេវាកម្មជូនលោកអ្នកដោយក្ដីរីករាយ និងប្រកបដោយវិជ្ជាជីវៈ។

ព័ត៌មានលម្អិតអំពីកម្មវិធី និងលក្ខខណ្ឌផ្សេងៗ សូមទាក់ទងមកលេខ 098/ 016 / 017 596 789 ឬតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការ Borey Peng Huoth ឬចូលរួមក្នុង Channel Telegram: https://t.me/boreypenghuoth៕

ទូតអាមេរិកលើកឡើងពីលទ្ធភាពពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកW. Patrick Murphy បានលើកឡើងនូវលទ្ធភាពពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀតនាពេលអនាគត។

លោកបានមានប្រសាសន៍ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៦ កុម្ភៈ ភាគីទាំងពីរបានពិភាក្សាផងដែរ អំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋា​នគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធ នឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។

ជាមួយគ្នារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនា​ក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញា មានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជាបានចូល និងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះបានដាក់ឱ្យដំណើរការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត៕

អ្នកជំនាញ ៖ ទីផ្សារដីធ្លីតំបន់ជើងភ្នំបូកគោនឹងឡើងថ្លៃ ១ x ៣ ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ

ដោយ ៖ រ៉ាណេត
កំពត ៖ បច្ចុប្បន្នតំបន់ជើងភ្នំបូកគោ បាននិងកំពុងក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍ដ៏មានសក្ដានុពល ខណៈដែលគម្រោងធំៗជាច្រើនបានបង្ហាញវត្តមានជាបន្តបន្ទាប់ ជាពិសេសគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានលំហែរកាយបែបទំនើប។

លោក Cooler Tan ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន YOUNGSIA Real Estate បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា តំបន់ជើងភ្នំបូកគោ នៅពេលបច្ចុប្បន្ននេះកំពុងបង្ហាញពីសក្តានុពលខ្ពស់លើការវិនិយោគ ជាពិសេសចំពោះគម្រោងនៃការរៀចំ និងអភិវឌ្ឍន៍ទៅជាកន្លែងលម្ហែកាយកម្រិតខ្ពស់។

លោកបានបញ្ជាក់ថា “យើងឃើញថាតំបន់នេះ (ជើងភ្នំបូកគោ) បាននិងកំងទាក់ទាញអ្នកវិនិយោគជាច្រើន។ និយាយជារួមខេត្តកំពតនេះ នឹងមានការអភិវឌ្ឍលំដាប់ទី២បន្ទាប់ពីខេត្តព្រះសីហនុ ហើយអ្នកវិនិយោគជាច្រើនកំពុងដើររកទិញដីធំៗ សម្រាប់ធ្វើការវិនិយោគរបស់ខ្លួនលើវិស័យជាច្រើនដូចជាការអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋាន កន្លែងលម្ហែកាយ រួមជាមួយនឹងគម្រោងបង្កើតក្រុងថ្មីនៅតំបន់ជើងភ្នំ”។

នៅតំបន់ភ្នំបូកគោដែលកំពុងលេចចេញនូវគម្រោងអភិវឌ្ឍន៍យ៉ាងច្រើននេះ ក្រៅតែពីគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដ៏ធំធេងរបស់ក្រុមហ៊ុនសុខាដែលមាន៤ទីតាំង ក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍សម្រាប់ប្រភេទវីឡាបែបលំហែរកាយកម្រិតខ្ពស់ បូកគោលែន ដែលមានចម្ងាយប្រមាណជាង២០០ម៉ែត្រពីក្លោងទ្វារចូលរមណីយដ្ឋានបូកគោកំពុងមានធ្វើសកម្មភាពអភិវឌ្ឍន៍យ៉ាងមមាញឹកផងដែរ។

លោក Cooler Tan បានមានប្រសាសន៍បន្តទៀតថា “ជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍគម្រោងជាច្រើននៅពេលនេះ មិនយូរទៀតនោះទេតម្លៃដីធ្លីនៅតំបន់ជើងភ្នំបូកគោនឹងមានការកើនឡើងខ្ពស់ ពោលគឺត្រឹមរយៈពេល២ឆ្នាំទៀត តម្លៃដីនៅតំបន់នេះអាចនឹងឡើង ១ x ៣ ពោលគឺគ្រប់ការទិញ និងវិនិយោគនៅពេលនេះមានឱកាសចំណេញច្រើនបំផុត។ ជាក់ស្ដែងគ្រាន់តែសកម្មភាពអភិវឌ្ឍន៍របស់គម្រោងបូកគោលែននៅពេលបច្ចុប្បន្ននេះបានជំរុញឱ្យតម្លៃដីដែលស្ថិតនៅក្បែរឡើងថ្លៃរួចទៅហើយ”។

លោកបានបញ្ជាក់ថា បន្តិចទៀត កំពតនឹងក្លាយជាខេត្តដែលមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍មិនចាញ់ក្រុងព្រះសីហនុនោះទេ ព្រោះក្រៅពីមានភាពអំណោយផលពីធម្មជាតិជាតំបន់ទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ជាច្រើនទីតាំង និងការបណ្តាក់ទុនវិនិយោគបន្ថែមពីវិស័យឯកជន ថែមទាំងមានសក្ដានុពលក្នុងវិស័យពាណិជ្ជកម្មផងដែរ ខណៈដែលក្រុមហ៊ុនវិនិយោគអន្តរជាតិបានបណ្តាក់ទុនប្រមាណ២០០០លានដុល្លារក្នុងការបង្កើតទីក្រុងកែបថ្មី គម្រោងបង្កើតផ្សារទំនើបរបស់ក្រុមហ៊ុនវៀតណាម និងការបង្កើតកំពង់ផែទឹកជ្រៅរបស់ក្រុមហ៊ុនចិនបន្ថែមពីលើកំពង់ផែដែលមានស្រាប់៣ទីតាំងបម្រើដល់វិស័យដឹកជញ្ជូន។

បន្ថែមពីនេះ នៅមានកំពង់ផែទេសចរណ៍កម្រិតខ្ពស់ក្រោមការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល រួមជាមួយនឹងគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុងផងដែរ។ ដូច្នេះ គ្រប់គម្រោង និងសកម្មភាពអភិវឌ្ឍន៍ទាំងអស់នេះនឹងជំរុញតម្លៃដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសតំបន់ដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍នៃជើងភ្នំបូកគោនឹងឡើងថ្លៃយ៉ាងប្រាកដ៕

 

ដំណឹងល្អ ! អភិបាលក្រុងភ្នំពេញកំពុងរៀបចំឱ្យមានកំពង់ចម្លងពីច្បារអំពៅ មកកាន់តំបន់កោះពេជ្រ

ដោយ ៖ គង់ ម៉ាលីន
សាលារាជធានីភ្នំពេញ បានសិក្សាដាក់ឱ្យដំណើរការបណ្តោះអាសន្នសាឡាងឆ្លងពីកោះពេជ្រ ទៅកោះនរា តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ជាពិសេសនៅតំបន់ច្បារអំពៅ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំង ដើម្បីរៀបចំដាក់ឲ្យដំណើរការសាឡាងនេះ។


លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដើម្បីរំដោះបញ្ហាកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំដាក់ឲ្យមានសាឡាងឆ្លងយានយន្តជាបណ្ដោះអាសន្នចេញពីផ្លូវជាតិលេខ១ តភ្ជាប់កោះនរា ឆ្ពោះទៅកាន់កោះពេជ្រ ហើយក៏គ្រោងសាងសង់ស្ពាន១ទៀត នៅចំណុកព្រែកប្រា ឆ្ពោះទៅផ្លូវជាតិលេខ២ផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ សាលារាជធានីបានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីដីកោះនរា ដាក់សាឡាង ឆ្លងទៅកោះពេជ្រ។ បន្ថែមលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូង ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ផង និងផ្លូវជាតិលេខ២ផង»។
គម្រោងសាងសង់ស្ពាននៅតំបន់ព្រែកប្រា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។ ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ជួយសម្រួលដល់ការឆ្លងកាត់នៅតំបន់ច្បារអំពៅ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ៕

ដំណឹងល្អ! សម្តេចតេជោចេញអនុក្រឹត្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិដើម្បីកៀរគរចំណូល និងការពារសន្តិសុខជាតិ

ដោយ៖ ប៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត។ នេះបើតាមអនុក្រឹត្យ ដែលសម្តេចតេជោ បានចុះហត្ថលេខា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ។

អនុក្រឹត្យថ្មីនេះ មានគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៉ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញ និងប្រតិបត្តិការសេវាអ៊ីនធឺណិតនៅកម្ពុជា។

ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើង ដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិតក្នុងប្រទេស និងអន្តរជាតិ។
ច្រកទ្វារអ៊ីនធឺណិតជាតិរួមមានច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេស និងអន្តរជាតិ។

ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ នៃច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ខេត្តព្រះស៊ីហនុ ក្នុងប៉ោយប៉ែតៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិតនៃខេត្តស្វាយរៀង និងនៅទីតាំងមួយចំនួនទៀត ស្របតាមតម្រូវការជាក់ស្តែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

សញ្ញាវិជ្ជមាន! ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងចាប់ផ្តើមមានកំណើនឡើងវិញនៅដើមឆ្នាំនេះ

ដោយ ៖ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន និងមានកំណើននៅដលដើមឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់ការចរចាពាណិជ្ជកម្មសេរីកាលពីថ្មីៗនេះ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងសម្រេចបានប្រមាណ៨៤.៥លានដុល្លារ ក្នុងខែមករា ឆ្នាំនេះ។

យោងតាមរបាយការណ៍ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលទៅកាន់កូរ៉េខាងត្បូង មានទំហំទឹកប្រាក់ប្រមាណ៣២,៣លានដុល្លារ ក្នុងខែមករា កើនឡើង២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ កម្ពុជាបាននាំចូលផលិតផលពីប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ប្រមាណ៥២,២លានដុល្លារ កើនឡើង ១២.៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានទំហំច្រើនជាងមុន ដោយរំពឹងថា នឹងកើនឡើងពី២០ ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េកើនឡើងប្រមាណ១៥ភាគរយរួចទៅហើយ។

លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ២០២១នេះដែរ ព្រោះថា កម្ពុជា និងកូរ៉េខាងត្បូង មានពេលវេលាយូរទៀត ដើម្បីធ្វើកិច្ចការនេះ។

លោកបានថ្លែងថា “តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើនដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត”។

លោកបន្ថែមថា វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសធំៗ ដូចជាប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗគេតែងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានតម្លៃ ៨៨៤លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ មានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ចំនួន១៤ភាគរយ ខណៈដែលកាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មបានឈានដល់ប្រមាណ១០០០លានដុល្លារ៕

កម្ពុជា​គឺជា​ប្រទេស​ដែល​ល្អ​បំផុត​ក្នុងការ​វិយោគ​លើ​វិស័យ​អចលនទ្រព្យនៅក្នុង​ឆ្នាំ២០២០នេះ

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ​ដោយ​ទស្សនា​វ​ដ្តី​បរទេស​បាន​រកឃើញថា ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ចំនួន៣ ផ្សេងទៀត​រួមមាន​ប្រទេស​ហ្វីលីពីន វៀតណាម និង​ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែល​ល្អ​បំផុត សម្រាប់​វិនិយោគិន​ក្នុង​ចាប់យក​ឪ​កាស​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ។

យោងតាម​ការចុះ​ផ្សព្វផ្សាយ​របស់​គេហទំព័​រ inviestasian.com កាលពី​ឆ្នាំមុន បាន​ឲ្យ​ដឹងថា វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៨០ មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ។ នាពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន លឿន​បំផុត​នៅ​តំបន់​អាស៊ី និង​ជាទី​ផ្សារ​មួយ​ដែលមាន​ភាពងាយស្រួល សម្រាប់ធ្វើ​អាជីវកម្មផ្សេងៗ ជាពិសេស​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ផ្តល់ឱ្យ​ជនបរទេស​ធ្វើ​អាជីវកម្ម ដោយ​កាន់កាប់​ភាគហ៊ុន ១០០% ។ ការទិញ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា គឺជា​ជំរើស​វិនិយោគ​ដ៏​រឹងមាំ​មួយ​ផងដែរ ជាពិសេស​ជាមួយនឹង​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ទិញ​អាច​ទិញ​អចលនទ្រព្យ​បាន ក្នុងតម្លៃ​ប្រហែល ១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ នោះ​ជាការ​អនុវត្ត​ជាក់ស្តែង​ដែល​មិន​ធ្លាប់ មាននៅ​ក្នុង​ទីក្រុង ដែលមាន​អត្រា​នគរូបនីយកម្ម ខ្ពស់​ដូច​ប្រទេស​កម្ពុជា។

គេហទំព័រ​នេះ បាន​ស្រាវជ្រាវ​រកឃើញថា មានតែ​ទីក្រុងធំៗចំនួន​ប្រាំបី​នៅក្នុង​ពិភពលោក​ទាំងមូល​ប៉ុណ្ណោះ ដែល​អ្នក​អាច​ទិញ​អចលនទ្រព្យ តម្លៃ​នៅក្រោម១០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដោយ ក្នុងនោះ​ក៏មាន​ទីក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

គេហទំព័រ​នេះ​បន្តថា ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​កម្ពុជា បាន​នឹង​កំពុងដំណើរការ​ដែលមាន​ក្រុមហ៊ុន​ចូលរួម​ជា​បន្តបន្ទាប់ ដែល​អាចជា​ឱកាស​ធ្វើ​អាជីវកម្ម និង​អចលនទ្រព្យ​ជាច្រើន​នៅទីនេះ ប៉ុន្តែ​មិនមាន​ច្រើន​ទេ។

ជាពិសេស ប្រទេស​កម្ពុ​ជាមាន​ដុល្លា​រូបនីយកម្ម​ខ្ពស់ ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ស្ទើរតែ​រាល់​ប្រតិបត្តិការធំ។ នេះ​ជា​ផ្នែក​វិជ្ជមាន​នៃ​ការវិនិយោគ​នៅ​កម្ពុជា។ ជាពិសេស​ប្រសិនបើ​អ្នក​កាន់​ប្រាក់​ដុល្លារ​រួចហើយ ព្រោះ​វាដក​ថ្លៃ​ប្តូរ​រូបិយប័ណ្ណ​ណាមួយ ដែលជា​ធម្មតា នឹង​មកជា​មួយ​ការទិញ​ទ្រព្យសម្បត្តិ​នៅ​អាស៊ី៕