ផែដឹកជញ្ជូនទំនិញទំហំជិត៧០០០ម៉ែត្រការ៉េ ប្រចាំខេត្តកំពង់ឆ្នាំងត្រូវបានដាក់ឱ្យដំណើរការ

ដោយ ៖ រ៉ាណេត

កំពង់ឆ្នាំង ៖ ស្ថិតនៅក្នុងផែនការនៃការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាលើកម្ពស់កម្រិតជីវភាពប្រជាជននៅទូទាំងខេត្ត ក្រោមការគាំទ្រថវិកាពីសំណាក់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើការស្ថាបនា និងអភិវឌ្ឍផែដឹកទំនិញដ៏ធំប្រចាំខេត្ត និងដាក់ឱ្យដំណើរការជាផ្លូវការដែលកាន់តែបង្កភាពងាយស្រួលក្នុងការលើកដាក់ទំនិញ និងមានសណ្តាប់ធ្នាប់។

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា កំពង់ផែថ្មីដែលប្រកាសដាក់ឱ្យដំណើរការមួយនេះ ត្រូវបានគាំទ្រថវិកាដោយរាជរដ្ឋាភិបាលផ្តល់តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦.៥២៣ម៉ែត្រក្រឡា មានលក្ខណៈល្អប្រសើរជាងមុនងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករឱ្យកាន់តែឆាប់រហ័សថែមទៀត។

លោកបញ្ជាក់ថា ការសាងសង់កំពង់ថ្មីនេះនឹងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាកសិករ និងប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្តផងដែរ។ កំពង់ផែថ្មីនេះ ស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោកបានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំងមានកំពង់ផែតូចចង្អៀត ដែលបង្ករកាលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេស គឺដឹកទំនិញកសិផល និងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបន្តថា កត្តាសន្តិភាពពិតជាមានតម្លៃដ៏មហាសាលសម្រាប់ការអភិវឌ្ឍ បើគ្មានសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍដែរ។ នៅក្រោយថ្ងៃ៧ មករា ខេត្តកំពង់ឆ្នាំងចាប់ផ្តើមមានការអភិវឌ្ឍជាបន្តបន្ទាប់ និងមានអ្វីៗដូចសព្វថ្ងៃនេះ។ ដូចនេះប្រជាជនគ្រប់រូបត្រូវតែថែរក្សាការពារនូវអ្វីដែលមាននាពេលនេះ គឺត្រូវការពារឱ្យបាននូវសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះឱ្យបានគង់វង្សជារៀងរហូត ដើម្បីការអភិវឌ្ឍសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត៕

ទីក្រុងឆ្លាតវៃដ៏ធំមួយ នឹងលេចរូបរាងនៅប៉ែកខាងកើតក្រុងសៀមរាប

ដោយ៖ ប៊ី

ភ្នំពេញ៖ ទីក្រុងរណបដ៏ធំមួយ ដែលត្រូវអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប នឹងលេចរូបរាងឡើងនៅក្នុងស្រុកសូទ្រនិគម ដែលស្ថិតប៉ែកខាងកើត និងមានចម្ងាយ៦០គីឡូម៉ែត្រពីក្រុងសៀមរាប។

គម្រោង “ទីក្រុងឆ្លាត” នេះ ដែលនឹងមានមជ្ឈមណ្ឌលផ្សារទំនើប និងអគារខ្ពស់ៗ ត្រូវបានរៀបចំឡើង ដើម្បីជួយអ្នកទេសចរទទួលបានបទពិសោធន៍ថ្មីៗ នៅក្បែរឧទ្យានជាតិភ្នំគូលែន ដែលជាដើមកំណើតនៃចក្រភពអង្គរ និងបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។

ទីក្រុងនេះមានឈ្មោះថា ហ្គ្រេនសៀមរាប (Grand Siem Reap) គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលត្រូវបានគេស្គាល់ថា ជាផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥។ គម្រោង ដែលត្រូវបានផ្តួចផ្តើម មុនកូវីដ១៩ និងបានបញ្ចប់នៅខែតុលា មានគោលបំណងធ្វើវិមជ្ឈការតំបន់ទេសចរណ៍ និងធ្វើពិពិធកម្មសកម្មភាពដែលមានស្រាប់។

អ្នកនាំពាក្យក្រសួងទេសចរណ៍លោកជុក ជំនោរ បានត្រូវបានដកស្រង់សម្តីពីសារព័ត៌មាន SCMP ដែលបានចុះផ្សាយកាលពីម្សិលមិញ ដោយលោកបានលើកឡើងថា “យើងកំពុងរៀបចំទីក្រុងថ្មី ដែលអនុញ្ញាតឱ្យមានអគារខ្ពស់ៗ ដែលមិនប៉ះពាល់ដល់តម្លៃបេតិកភណ្ឌនៅក្នុងខេត្ត”។

លោក David-Jaya Piot ប្រធានសមាគមសណ្ឋាគារនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “រដ្ឋាភិបាលដឹងថា ក្រុងសៀមរាបឥឡូវមិនគ្រប់គ្រាន់សម្រាប់វិស័យទេសចរណ៍ទេ។ ទីក្រុងនេះមិនមានទំហំគ្រប់គ្រាន់ទេ ពីព្រោះអង្គការយូណេស្កូ [មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក] នឹងមិនអនុញ្ញាតឱ្យមានការពង្រីកទីក្រុងនៅជិតនឹងប្រាសាទអង្គរទេ។ នោះហើយជាមូលហេតុ ដែលទីក្រុងសៀមរាបថ្មី ត្រូវតែបង្កើតឡើងនៅឆ្ងាយពីតំប់បេតិកភណ្ឌ”។

លោកបានបន្តថា “ព្រលានយន្តថ្មីក៏នឹងត្រៀមខ្លួន ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ហើយខេត្តសៀមរាបនឹងមានកើនតែមានភាពរីកចម្រើនខាងពេលអនាគត”៕

រដ្ឋាភិបាលបញ្ជាក់ទីតាំងចំនួន៤ក្នុងខេត្តព្រះសីហនុដែលអាចធ្វើអាជីវកម្មទាញយកខ្សាច់សម្រាប់ការអភិវឌ្ឍ

ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ទីតាំងចំនួន៤កន្លែងស្ថិតនៅក្នុងខេត្តព្រះសីហនុត្រូវបានក្រសួងរ៉ែ និងថាមពល ប្រកាសពីការធ្វើអាជីវកម្មដីល្បាយខ្សាច់ ដែលមានទំហំសរុបចំនួនជិត៧០០ហិកតា ស្ថិតនៅក្នុងស្រុកចំនួន២ផ្សេងគ្នា រួមជាមួយនឹងការប្រកាសជ្រើសរើសក្រុមហ៊ុនស្របច្បាប់ដើម្បីធ្វើអាជីវកម្មផងដែរ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេច និងអនុញ្ញាតឱ្យធ្វើអាជីវកម្មដីល្បាយខ្សាច់ទៅលើទីតាំងចំនួន៤កន្លែង ដែលមានទំហំសតុបចំនួន៦៨៨.២ហិកតា។

ទីតាំងដែលនឹងត្រូវអនុញ្ញាតឱ្យធ្វើអាជីវកម្មដីល្បាយខ្សាច់ក្នុងទ្រង់ទ្រាយធំប្រចាំខេត្តនេះ រួមមានទី១ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ មានទំហំ៣១៨,៧០ហិកតា ទី២ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ មានទំហំ៨១,៥០ហិកតា ទី៣ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ៦០ហិកតា និងទី៤ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ២២៨ហិកតា ក្នុងខេត្តព្រះសីហនុ។

ដោយឡែកសម្រាប់បណ្តាក្រុមហ៊ុន និងសហគ្រាស ក៏ដូចជានីតិបុគ្គលដែលមានបំណងចូលរួមប្រកួតប្រជែងដើម្បីបានធ្វើអាជីវកម្មនៅតាមទីតាំងដូចដែលមានជម្រាបជូនខាងលើនេះ ត្រូវចាត់តំណាងក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួនមកទទួលពាក្យ និងចុះឈ្មោះនៅនាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ អគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល អគារលេខ៧៩-៨៩ វិថីប៉ាស្ទ័រ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវលិខិតចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម។ ដោយឡែកចំពោះអ្នកតំណាងដែលមកចុះឈ្មោះត្រូវមានសិទ្ធិប្រទានពីប្រធានក្រុមហ៊ុន។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រុមហ៊ុនមួយអាចទទួលបានពាក្យស្នើសុំច្រើនទីតាំងបាន ប៉ុន្តែក្រុមហ៊ុនដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចទទួលបានឯកសារប្រកួតប្រជែងបានតែមួយគត់សម្រាប់មួយទីតាំង៕

សម្ដេចតេជោរំលឹកពីវេលាដែលឆ្លងកាត់នៃទុក្ខសោកក្នុងរបបខ្មែរក្រហមនៃខួបទី៤៥ឆ្នាំរបស់សម្ដេច

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១នេះគឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំ (៥មករា ១៩៧៦_៥មករា ២០២១) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពជា។

តាមរយៈ បណ្តាញទំនាក់ទំនងផ្លូវការនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

សម្តេចតេជោ សរសេរបន្តថា ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។

ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕

វិភា​គៈ តើ​កម្ពុជា​បានបង្ហាញ​លក្ខណៈសម្បត្តិ​កាន់តែច្រើន​ដើម្បី​ទាក់ទាញ​លំហូរ FDI?

ដោយ:ប៊ី

ភ្នំពេញៈ កម្ពុជា​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ដែល​បានបង្ហាញ​ពី​កំនើនសេដ្ឋកិច្ច​ខ្ពស់​រង្វង់៧ភាគរយ ក្នុង​រយៈពេល​ពី​ទស្ស​វត្ត​ចុងក្រោយ ខណៈ​ប្រហែល​ពាក់កណ្តាល នៃ​ប្រជាជនមាន​អាយុ​ក្រោម ២៥ឆ្នាំ ហើយ​កំណើនសេដ្ឋកិច្ច​ត្រូវបាន​រំពឹងទុក​ថា​នឹង​កើន​ឡើងជា​បន្តបន្ទាប់។

ប្រតិបត្តិការ​ភាគច្រើន ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រាក់​ដុល្លារ​អាមេរិក មិនមែន​រូបិយប័ណ្ណ​ក្នុងស្រុក​ទេ ដូច្នេះ​ហានិភ័យ​នៃ​ការផ្លាស់ប្តូរ​ប្រាក់​មាន​តិចតួច។

គម្រោង​វិនិយោគ ដែល​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​រួចផុត​ពី​ពន្ធ​សាជីវកម្ម និង​ពន្ធ​នាំចូល​សម្រាប់​វត្ថុធាតុដើម និង​គ្រឿង​បរិក្ខារ​សម្រាប់​រយៈពេល៩ឆ្នាំ។ នោះ​ហើយ​ជា​មូល​ហេតុដែល​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ។

ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់ របស់​ប្រទេស​កម្ពុ​ជាមាន​ចំនួន១៦០០ដុល្លារ​ក្នុង២០២០ ហើយ​រំពឹងទុក​ថា​នឹង​កើន​ឡើងដល់ ១៧៧១ក្នុង​ឆ្នាំ២០២១ ។ ប្រទេស​នេះ មាន​ភាព​ទាក់ទាញ​ខាង​វប្បធម៌ល្បីៗ នៅលើ​ពិភពលោក​ដូចជា​ប្រាសាទអង្គរវត្ត ធនធាន​កម្លាំង​ពលកម្ម​ច្រើន និង​គោលនយោបាយ​មិត្តភាព ឆ្ពោះទៅរក​ការវិនិយោគ​បរទេស។

អរគុណ​ចំពោះ​គុណសម្បត្តិ​ទាំងនេះ ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​បាន​កើនឡើង​ច្រើនជាង ៧ភាគរយ​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយនេះ។

នៅ​ប្រទេស​កម្ពុជា កម្រិត​ប្រាក់​ឈ្នួល​មាន​កម្រិត​ទាប ដែលជា​ចំណុចខ្លាំង​មួយទៀត។ កាលពី​ឆ្នាំមុន ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ នៅក្នុង​វិស័យ​កាត់ដេរ​របស់​ប្រទេស​នេះ​មាន​ចំនួន ១៨២ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៦០ភាគរយ នៃ​ប្រាក់​ឈ្នួល​របស់​ប្រទេស​ថៃ ដែល​នៅ​ជិតខាង។  ដោយមាន​កម្លាំង​ពលកម្ម​វ័យក្មេង និង​សម្បូរបែប ប្រទេស​កម្ពុ​ជាមាន​អត្រា​ចូលរួម​កម្លាំង​ខ្ពស់បំផុត​នៅក្នុង​អាស៊ាន។

អ្វីដែល​ប្រសើរ​ជាង​នេះ ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា ត្រូវបាន​ផ្តល់​ការកាត់បន្ថយ ឬ​គ្មាន​អត្រាពន្ធ។

ដូច្នេះ ប្រទេស​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍ ពន្ធគយ​នៅពេល​នាំចេញ​ផលិតផល​ទៅ​សហរដ្ឋអាមេរិក​សហភាព អឺរ៉ុប និង​ជប៉ុន។ គ្មានអ្វី​ប្លែក​ទេ​ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ហៅថា “គុជ​ដែល​លាក់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍” ។

ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​ផលចំណេញ ដោយសារ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ ដែល​ប្រទេស​ចំនួន១៥ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ចូលរួម ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ហាណូយ កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា។

នៅ​ឆ្នាំ២០២១នេះ មានរឿង​វិជ្ជមាន​ជាច្រើន​សំរាប់​កម្ពុជា ទាំង​ការអនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ការអនុវត្ត​កិច្ចព្រមព្រៀង RCEP ការអនុវត្ត​កិច្ចព្រមព្រៀង​លើកលែង​ព​ន្ឋ (GSP) ពី​អង់គ្លេស​ដល់​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​កំណើន​នៃ​ការនាំចេញ​កម្ពុជា​កើនឡើង។

ការវិនិយោគ​នៅ​កម្ពុជា កាន់តែ​ទាក់ទាញ​ច្រើន​ថែមទៀត ដោយ​ក្រុមហ៊ុន​ចិន អាមេរិក ជប៉ុន កូរ៉េ​ជាដើម​នឹង​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ដោយ​រួច​ព​ន្ឋ។

ប្រទេស​ហត្ថលេខី​ទាំង១៥ មាន​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ ដូចជា​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

RCEP ត្រូវបាន​ចាត់ទុកថា ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត នៅលើ​ពិភពលោក ដែល​គ្របដណ្តប់​ជិត​មួយ​ភាគបី នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​ប្រហែល៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP ត្រូវបាន​រំពឹងថា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ដែល​ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទទួលបាន​ផលប្រយោជន៍។

អ្នកវិភាគ​បាន​និយាយថា ច្បាប់​វិនិយោគ​ដែល​បាន និង​កំពុង​ធ្វើ​សមាហរណកម្ម គោលនយោបាយ​ព​ន្ឋ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​អន្តរជាតិ ការលើកទឹកចិត្ត​ដោយ​ឲ្យ​ជនបរទេស​អាចមាន​សិ​ទ្ឋ​បោះទុន ១០០ភាគរយ​នៅ​កម្ពុជា ការបង្កើត​ច្បាប់​សហកម្ម​សិ​ទ្ឋ​និង​កត្តា​រួមផ្សំ​ដទៃទៀត សុ​ទ្ឋ​តែមាន​ចំណែក​ក្នុងការ​ទាក់ទាញ និង​រុញ​កម្ពុជា​ឲ្យ​រំកិល​ឈានឡើង​ពី​ទាសភាព មករក​ឧត្តមភាព និង​សម្រេច​វិបុលភាព​សំរាប់​កម្ពុជា​នាពេល​អនាគត។

អ្នកវិភាគ​បាន​បន្ថែមថា “ប្រសិនជា​គ្មាន​ការដាក់ចេញ​នូវ​គោលនយោបាយ ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​ចក្ខុវិស័យ​ច្បាស់លាស់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទេ កម្ពុជា​នឹងមិន​អាច​ងើបឡើង​លឿន​បែបនេះ​ទេ” ៕

ចំណេះដឹង! តើ​ការវាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​គួរប្រកាន់​ភ្ជាប់​នូវ​អភិក្រម​អ្វីខ្លះ?

ដោយៈ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​បានរៀបចំ​ឱ្យមាន​ប្រព័ន្ធ វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​ស្របទៅនឹង​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា  និង​មា​លក្ខណៈ​ឯកភាពគ្នា​នៅ​ទូទាំងប្រទេស ដើម្បី​តម្រង់ទិស​ជាដំណាក់ៗទៅរក​និយាម​មួយ ដែលមាន​ជា​លក្ខណៈ​អន្តរជាតិ នៃ​ការវាយតម្លៃ​អចលនទ្រព្យ មានការ​ទទួលស្គាល់​ជា​សកល​សម្រាប់​បំរើ​ពហុ​គោលបំណង។

ក្នុង​គោលបំណង​នេះ គ្រសួង​បាន​ចង​ក្រ​វិធីសាស្ត្រ​នៃ​ការប៉ានស្មាន​តម្លៃ​ថ្លៃ​ដី និង​តម្លៃ​សំណង ផ្សេងៗនៅជាប់​នឹង​ដី ទៅតាម​តម្លៃ​ប្រហាក់ប្រហែល​នឹង​តម្លៃ​ទីផ្សារ។ បង្កើតបានជា​ផែនទី​វាយតម្លៃ​ថ្លៃ​ដី និង​ធ្វើការ​វាយតម្លៃ​ថ្លៃ​សំណង់​នៅជាប់​នឹង​ក្បាលដី ដើម្បី​រៀបចំ​បញ្ជី​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​នៅតាម​ភូមិ ឃុំ សង្កាត់ សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដែល​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

យោ​តាម​ឯកសារ​គោលនយោបាយ​ជាតិ របស់​ក្រសួង​រៀ​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី ប្រព័ន្ធ​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ​បានឱ្យដឹងថា ដើម្បី​សម្រេច​គោលបំណង​ខាងលើនេះ រដ្ឋាភិបាល​បានរៀបចំ​បទដ្ឋាន​បច្ចេក​ទេស យន្តការ​អនុវត្តន៍ និង​ការតាមដាន​ត្រួតពិនិត្យ​ប្រកបដោយ​តម្លាភាព និង​មាន​សង្គតិភាព ដែល​ពាក់ព័ន្ធ​មាន​ទំនុកចិត្ត និង​យល់ព្រម​ទទួលយក។

ជាធម្មតា ប្រព័ន្ធ​វាយតម្លៃ​ថ្លៃ​អចលនទ្រព្យ គួរប្រកាន់​ភ្ជាប់​នូវ​អភិក្រម​នៃ​អភិបាលកិច្ច​ល្អ និង​គោរព​ទៅតាម​គោលការណ៍ ទី១តម្លាភាព:  ដោយមាន​ការចូលរួម និង​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដល់​ភាគី​ពាក់ព័ន្ធ​ព្រមទាំង​បើកទូលាយ នូវ​សិទ្ធិ​តវ៉ា​ចំពោះ​លទ្ធផល នៃ​ការវាយតម្លៃ​ស្របតាម​នីតិវិធី ដែល​បានកំណត់​ជាគោលការណ៍។

ទី២ យន្តការ និង​នីតិវិធី​ឯកភាពគ្នា: មាន​ទម្រង់​ជា​បទដ្ឋាន​រួមមួយ​ដូចគ្នា​រវាង​តំបន់ផ្សេងៗទូទាំងប្រទេស។ ទី៣ យុត្តិធម៌ និង​មិន​លំអៀង: គោរព​ទៅតាម​នីតិវិធី​ដែល​បានកំណត់ និង​មិនមាន​ការរើសអើង។ ទី៤ សុក្រឹតភាព: ភាពជឿ​ទុកចិត្ត​លើ​ការវាយតម្លៃ និង​ធានា​បច្ចុប្បន្នភាព​នៃ​ការវាយតម្លៃ។

ទី៥ ភាព​អាច​ដឹង​ជាមុន: គ្រប់ភាគី​ពាក់ព័ន្ធ និង​សាធារណៈជន​អាច​ដឹងបាន​មុន​អំពី​តម្លៃ​ថ្លៃ​ដី​នៅតាម​ទីតាំង ឬ​តំបន់​ជាក់លាក់នីមួយៗ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ៕

ចក្ខុវិស័យ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​អាច​ងើប​ឡើងវិញ​បន្តិច​នៅ​ឆមាស​ទី២ ឆ្នាំ២០២១

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រោយ​ការគំរាមកំហែង​ពី​វិបត្តិ​នៃ​ជំងឺឆ្លង ក្នុង​សហគមន៍​ក្រោម​ការគ្រប់គ្រង និង​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ២០២១ ការទិញ​លក់​អចលនទ្រព្យ អាច​នឹងមាន​សកម្មភាព​ឡើងវិញ​ខ្លះ ហើយ​បន្ត​រហូតដល់​ឆមាស​ទី២នៃ​ឆ្នាំ​ដដែល ទើប​អាចមាន​កំណើន​ឡើងវិញ​បន្តិចបន្តួច។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា ក្រោយ​ការបញ្ចប់​នូវ​ព្រឹត្តិការណ៍២៨វិច្ឆិកា កាលពីពេល​កន្លងទៅថ្មីៗនេះ សម្រាប់​អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ ចាប់ផ្តើម​មាន​សកម្មភាព​ចេញ​ដើរ​មើល​គម្រោង និង​ផ្សព្វផ្សាយ​ឡើងវិញ រួមមាន​ទាំង​អ្នក​កាន់​គម្រោង អ្នកវិនិយោគ ក៏ដូចជា​អតិថិជន ដែលមាន​បំណង​ទិញ​អចលនទ្រព្យ​សម្រាប់​តម្រូវការ​ជាក់ស្ដែង​ផងដែរ។

លោក​បន្តទៀតថា “មនុស្ស​មួយចំនួន​ចាប់ផ្តើម​ចេញ​ដើរ​វិញ​ជាបណ្តើរៗ ដែល​ក្នុង​រួមមាន​ទាំង​ភ្នាក់ងារ​លក់ អ្នកវិនិយោគ​ក៏ដូចជា អតិថិជន​ដែល​ស្វែងរក​អចលនវត្ថុ​សម្រាប់​បំពេញតម្រូវការ​ជាក់ស្ដែង​ផងដែរ” ។ លោក​បន្តថា “សកម្មភាព​ទាំងនេះ គ្រាន់តែ​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​និយាយថា សកម្មភាព​ទីផ្សារ​ចាប់​ផ្តើ​មាន​ភាព​មមាញឹក ឬ​ពុះកញ្ជ្រោល​ឡើងវិញ​នោះ គឺ​នៅ​មិនទាន់​អាចទៅរួច​នោះទេ” ។

លោក​បន្តថា “វា​ត្រូវការ​ពេលវេលា​បន្ថែមទៀត តាម​ខ្ញុំ​គិត បើ​មិន​ស្ថានភាព​នៃ​ការ​រាលដាល​ជំងឺឆ្លង​ត្រូវបាន​គ្រប់គ្រង​បាន​ដូច​ស្វ​ថ្ងៃ ហើយ​ប្រសិនបើ​យើង​ទទួលបាន​នាំយក​វ៉ាក់សាំង មកកាន់​កម្ពុជា​រួចរាល់​នោះ​ខ្ញុំ​ជឿថា យ៉ាងយូរ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ ឬ​នៅក្នុង​អំឡុង​ឆមាស​ទី២ ឆ្នាំ២០២១នេះ ចរន្ត​ទីផ្សារ​អចលនទ្រព្យ នឹង​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ ប៉ុន្តែ​នៅ​មិនទាន់​ខ្លាំងក្លា​នោះទេ” ។

លើកឡើង​ស្រដៀង​គ្នា​ខាងលើនេះ នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា “សកម្មភាព​ទិញ​លក់​អចលនទ្រព្យ ដែល​ភាគច្រើន​សំដៅលើ​ទីផ្សារ​លំនៅដ្ឋាន​កម្រិត​ម​ធ្យ​ម និង​ទីផ្សារ​ដីធ្លី​ដែលមាន​តម្លៃ​ក្រោម១លាន​ដុល្លារ គឺ​កើតចេញពី​តម្រូវការ​ជាក់ស្ដែង​រប​ស់​អតិថិជន ដែលជា​ជនជាតិខ្មែរ ឬ​អ្នកវិនិយោគ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ” ។

លោកស្រី​ថា “ទីផ្សារ​ដែល​នៅ​បន្ត​មាន​សកម្មភាព​សព្វថ្ងៃនេះ ភាគច្រើន​គឺមាន​តែ​ការទិញ​លក់​លំនៅដ្ឋាន​ជាន់​ផ្ទាល់​ដី តម្លៃ​សមរម្យ​ក្រោម៧ម៉ឺន​ដុល្លារ ឬ​លើសពីនេះ​តិចតួច រួម​ជាមួយនឹង​ការទិញ​លក់​ដីធ្លី​ក្នុង​ទ្រង់ទ្រាយ​តូច​តែប៉ុណ្ណោះ” ។ លោកស្រី​បន្តថា “បើ​សម្រាប់​ការទិញ​លក់​អចលនវត្ថុ ឬ​ដីធ្លី​ដែលមាន​តម្លៃ​ថ្លៃ​លុះត្រា តែ​ការ​ដាក់លក់​នៅក្នុង​តម្លៃ​មួយ​ទាប​ជាង​ទីផ្សារ ដែល​អាច​ផ្តល់ឱកាស​ចំណេញ​ច្រើន ក្រោយ​បញ្ចប់​វិបត្តិ​ជា​សាកល​តែប៉ុណ្ណោះ” ។

លោកស្រី​អាន សុធី​តា​បាន​បញ្ជាក់ថា បើទោះជា​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​ទប់ស្កាត់ ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្ដី ប៉ុន្តែ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​សំណង់ធំៗដែលមាន​តម្លៃ​លាន​ដុល្លារ​ភាគច្រើន ជាការ​បណ្តាក់​ទុនវិនិយោគ ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ដែលជា​ជនបរទេស​មកពី​ក្រៅ​ស្រុក។ ដូច្នេះ​ទោះជា​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពល្អប្រសើរ​ក្នុងការ​គេ​ចេញពី​វិបត្តិ​នេះ ប៉ុន្តែ​នៅតាម​បណ្តា​ប្រទេស​មួយចំនួនទៀត នៅ​មិនទាន់​ស្រាក​ស្រា​ន​នោះទេ។

លោកស្រី​បន្តថា ទោះជា​បណ្តា​ប្រទេស​មួយចំនួន បានចាប់ផ្តើម​ប្រើប្រាស់​វ៉ាក់សាំង​យ៉ាងណាក៏ដោយ ប៉ុន្តែ​វា​ក៏​ត្រូវការ​ពេលវេលា​សម្រាប់​ពួកគេ ដែលជា​អ្នកវិនិយោគ​រៀបចំ ត្រៀមខ្លួន​ឡើងវិញ​សាជាថ្មី ក្នុង​ការចាប់​សម្រេចចិត្ត​ចាប់ផ្តើម​បន្ទាន់ ពី​ទទួលរង​គ្រោះ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​ជា​សាកល​មួយ​នេះ។ ក្រោយពេល​ពួកគេ​រៀបចំ និង​ត្រៀមខ្លួន​រួចរាល់​គឺ​វា​ត្រូវការ​ពេលវេលា​បន្តិច ដូច្នេះ​ចង់​មិន​ចង់​ក៏ត្រូវ​ចំណាយពេល​មិនតិចជាង ១ឆ្នាំ​នោះទេ៕

រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង ១០០លាន​ដុល្លារ កសាង​ផ្លូវ​ចំនួន ១១ខ្សែ នៅ​ក្រុងព្រះសីហនុ​បន្ថែមទៀត

[youtube https://www.youtube.com/watch?v=xbdq54V2Zzs]
ដោយ​ស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចំណាយ​ថវិកាជាតិ ចំនួន​ជាង១០០លាន​ដុល្លារ​កសាង​ផ្លូវសំខាន់ៗចំនួន ១១ខ្សែ នៅក្នុង​ក្រុងព្រះសីហនុ​បន្ថែមទៀត ដើម្បី​សម្រួលការ​ធ្វើដំណើរ ​និង​លើក​កំពស់​សោភ័ណភាព​ខេត្ត។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភារ​ម្យ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ផ្លូវ​ចំនួន ១១ខ្សែ​នេះ​មិន​រា​ប់ប​ញ្ចួ​ល​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ៣៤ខ្សែ ដែល​ចំណាយ​ថវិកា​សាងសង់អស់​ជិត ៣០០លាន​ដុល្លារ​កន្លងមក​នោះទេ។ លោក​បន្តថា ការស្ថាបនា​ផ្លូវ​ចាស់ ដែល​ត្រូវ​សាងសង់​ និង​ពង្រីក​ថ្មី​នេះ បាននិងកំពុង​បន្ត​យ៉ាងសកម្ម ដែល​វា​នឹង​ក្លាយជា​គមនាគមន៍ត​ភ្ជាប់​មកកាន់​ក្រុងព្រះសីហនុ​ឲ្យ​កាន់តែ​ន​មាន​ភាពងាយស្រួល​បន្ថែម​ទៀត។

លោក​បន្តថា “ការស្ថាបនា​ផ្លូវ​ថ្មី១១ខ្សែ​នេះ ជា​តម្រូវការ​ចាំ​បាច់ ក្រោម​ការទម្លាក់ថវិកាជាង១០០លានដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចុះត្រួតពិនិត្យ នឹងដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងលោកគួច ចំរើន​អភិបាលខេត្តព្រះសីហនុដោយផ្ទាល់ ” ។

ទាក់ទង​ផ្លូវ​ចំនួន ៣៤ខ្សែ​ដែល​បាន​ជិត​បញ្ចប់​ការស្ថាបនា​នេះ លោក​ឃាង ភា​រម្យ​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ការ​ស្ថាន​នា​ផ្លូវ​នេះ សម្រេចបាន១០០ភាគរយ​លើ​ការចាក់​បេតុង និង​កំពុង​ចាក់​កៅស៊ូ ដែល​គ្រោង​នឹង​បញ្ចប់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ។

លោក​បន្តថា “បច្ចុប្បន្ន​ភ្លើង​បំភ្លឺ​ផ្លូវ ការរៀបចំ​សួនច្បារ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដទៃទៀត​បានបញ្ចប់​ហើយ នៅសល់តែ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ប៉ុណ្ណោះ” ។ លោក​បន្តថា “នៅពេល​ជំងឺ​កូ​វីដ១៩ត្រូវបាន​គ្រប់គ្រង និង​វ៉ាក់សាំង​ចែកចាយ​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព ក្រុងព្រះសីហនុ នឹងមាន​ការរីកចម្រើន​បន្ថែមទៀត” ។

លោក​ឃាង ភារ​ម្យ បាន​បន្តថា អ្នកវិនិយោគ​ចិន ដែល​បាន​ចាក់​បញ្ចូល​លុយ​រាប់់លាន​ដុល្លារ​សាងសង់​អាគារ​ពាណិជ្ជក​ម្ម កាស៊ីណូ ខុន​ដូ ជាដើម ពួកគេ​នឹង​ត្រលប់​មកវិញ។ ពួកគេ​នឹងមិន​ចោល​គំរោង​របស់​ពួកគេ​នោះទេ ប៉ុន្តែ​បញ្ហា​ចំណោទ​នៅត្រង់ថា ការរីករាយ​ល​ដាល​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ការធ្វើដំណើរ​ត្រូវ​រឹ​ត្បឹ​ត ហើយ​អ្នកធ្វើដំណើរ​ទៅមក​ត្រូវតែ​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័​ក្ត ដោយ​មិនអាច​ខកខាន​បានឡើយ៕

អ្នកជំនាញ៖ លំនៅដ្ឋាន​ពីរ​ប្រភេទ​នឹងមាន​ទីផ្សារ​ខ្ពស់​សម្រាប់​ឆ្នាំ២០២១នេះ

ដោយៈ​វុត្ថា

ភ្នំពេញៈ ផ្ទះ​ការិយាល័យ ឬ SoHo នៅក្នុង​ប្រទេស​កម្ពុជា នឹងមាន​ទីផ្សារ និង​តម្រូវការ​ខ្ពស់​សម្រាប់​ឆ្នាំ២០២១នេះ  ដែល​ទាមទារ​ឱ្យ​អ្នក​អភិវឌ្ឍន៍ បង្វែរ​មក​វិយោគ​លើគ​ម្រោ ង​ប្រភេទ​នេះ​ឱ្យបាន​ច្រើន បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ១៩ មាន​ភាព​ធូ​ស្រាល​ឡើងវិញ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​ឃាង ពុ​ទ្ឋី បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា ផ្ទះ​ការិយាល័យ មិន​ត្រឹមតែ​អាចអោយ​ធ្វើជា​ការិយាល័យ​សម្រាប់​ធ្វើការ​នោះទេ ប៉ុន្តែ​វា​ក៏​អាចធ្វើ​អាជីវកម្ម និង​ស្នាក់នៅ​ក៏បាន​ដែរ។លោក​បន្តថា ក្រៅពីនេះ​ផ្ទះ​អាជីវកម្ម ក៏មាន​តម្រូវការ​ខ្ពស់​ផងដែរ​នៅ​ឆ្នាំនេះ។

លោក​ក៏បាន​អំពាវ​ដល់ អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​នៅ​កម្ពុជា គួរ​បង្វែរ​មក​វិនិយោគ ចំពោះ​ប្រភេទ​ផ្ទះ​ការិយាល័យ​ឱ្យបាន​ច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ចាប់យក​ទីផ្សារ​ដែលមាន​ការ​កើ​ឡើង​នេះ។

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​រូបនេះ​បញ្ជាក់ថា ទីផ្សារ​ផ្ទះ​ការិយាល័យ​នេះ​មាន​តម្រូវការ ពីព្រោះ​មនុស្ស​នៅមាន​ភាពភ័យក្លាច​ពី​ការឆ្លង​នូវ​ជំ​នូវ​ជំងឺ​កូ​វីដ ១៩  និង​មិនអាច​ទាន់​ជួប​មនុស្ស​ដែលមាន​គ្នាច្រើន ពាក់ព័ន្ធ​វិធានការ​អនាម័យ ដែល​ទាមទា​ឱ្យធ្វើ​ការ​តាម​អន​ឡាញ​ពី​ផ្ទះ។

លោក​បន្ថែមទៀតថា ប្រការ​នេះហើយ បានធ្វើឱ្យ​ផ្ទះ​ការិយាល័យ​មាន​ទីផ្សារ និង​តម្រូវការ។ ជាមួយគ្នានេះ លោក​ពុ​ទ្ធី​ក៏បាន​លើកឡើង ពី​តម្រូវការ​ប្រភេទ​ផ្ទះ​អាជីវកម្ម​ក៏​នឹង​អាចមាន​តម្រូវការ​ខ្ពស់​ផងដែរ បន្ទាប់ពី​ជំងឺ​កូ​វីដ១៩ មាន​ភាព​ធូ​ស្បើយ​ឡើងវិញ ។

បើតាម​លោក ឃាង ពុ​ទ្ធី  បើ​ធៀប​ជាមួយនឹង​អគារ​ការិយាល័យ វា​ល្អ​ដែរ ប៉ុន្តែ​ផ្ទះកា​រិ​ល័យ​មាន​ភាពងាយស្រួល​ជាង ហើយ​សុវត្ថិភាព  និង​ល្អ​ជាង​ឆ្ងាយ​ណាស់ ដែល​អាចធ្វើ​ជាមួយនឹង​មនុស្ស​ដែលមាន​ចំនួន​តិច ហើយ​មិនមាន​ភាពភ័យខ្លាច ពី​ការឆ្លង​នូវ​ជំងឺ​កូ​វីដ ១៩ផងដែរ។

វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ផ្សេងទៀត នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​បាន​ជួប​បញ្ហា​ប្រឈម​យ៉ាងខ្លាំង ពី​ជំងឺ​កូ​វីដ១៩  ហើយ​បានធ្វើឱ្យ​មនុស្ស​មិនអាច​ចរាចរណ៍​ពី​ទីកន្លែង​មួយ ទៅកាន់​កន្លែង​មួយ​ផ្សេងទៀត​បាន ជាពិសេស​មិនទាន់​អាច​ជួបជុំ ដែលមាន​មនុស្ស​ដែល​គ្នាន​ច្រើន​នោះ បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​តាម​អន​ឡាញ​ពី​ផ្ទះ៕

ក្រុមហ៊ុន​កាណាដា​បោះទុន ២០០លាន​ដុល្លារ​អភិវឌ្ឍ​ភ័ស្តុភារ​នៅ​ឥណ្ឌូនេស៊ី

ដោយៈ​វុត្ថា

ឥណ្ឌូនេស៊ីៈ ក្រុមហ៊ុន Canada Pension Plan Investment Board  ហៅ​កាត់​ថា (“CPP Investments” និង​ក្រុមហ៊ុន​ឯកទេស​ខាង​ភ័ស្តុភារ LOGOS កាលពី​ម្សិលមិញ​នេះ បានប្រកាស​ពី​ការសហការ​គ្នា ក្នុងការ​បណ្តាក់ទុន​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន​ភ័ស្តុភារ​ទំនើប​នៅ​តំបន់ Greater Jakarta។

យោងតាម​គេហទំព័រ www.newswire.ca ចុះផ្សាយ​កាលពី​ម្សិលមិញ​ឱ្យដឹងថា ក្រុមហ៊ុន CPP Investments នឹង​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ២០០លាន​ដុល្លារ​អាមេរិក ក្នុងការ​បណ្តាក់ទុន​រួមគ្នា ដែល​នឹង​អភិវឌ្ឍ​ផលប័ត្រ​ចម្រុះ ដែល​ផ្តោតលើ​ភ័ស្តុភារ​ទី៣ (មជ្ឈមណ្ឌល​ទិន្នន័យ និង​ការជួល) នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។

លោក Jimmy Phua នាយក​គ្រប់គ្រង និង​ជា​ប្រធាន​ផ្នែក​វិនិយោគ​អចលនទ្រព្យ​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន CPP Investments បាន​មានប្រសាសន៍ថា គោលបំណង​ក្នុងការ​ដាក់ទុន​ដ៏​សំខាន់​មួយ សម្រាប់​ការវិនិយោគ​របស់ ក្រុមហ៊ុន CPP Investments ព្រោះ ប្រទេស​ឥណ្ឌូនេស៊ី មានការ​កើនឡើង​នៃ​វណ្ណៈ​កណ្តាល និង​កំនើន​នៃ​ការប្រើប្រាស់​ក្នុងស្រុក។

លោក​ថ្លែងថា “កំណើន​នៅក្នុង​ទីផ្សារ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តរបស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជំរុញឱ្យមាន​តំរូវការ​ភ័ស្តុភា​រដឹក​ជ​ញ្ចូ​ន​ទំនើប។ យើង​មាន​សេចក្តី​រីករាយ ក្នុង​ការបន្ត​ភាពជា​ដៃគូ​ជាមួយ ក្រុមហ៊ុន LOGOS និង​ពង្រឹង​ជំហរ​របស់​យើង​នៅក្នុង​ទីផ្សារ​ភ័ស្តុភារ​របស់​ឥណ្ឌូនេស៊ី” ។

 

លោក​បន្ថែមថា នេះ​គឺជា​ការបណ្តាក់ទុន​រួមគ្នា​លើក​ទី២ រវាង​ក្រុមហ៊ុន CPP Investments និង​ក្រុមហ៊ុន LOGOS នៅ​ឥណ្ឌូនេស៊ី​ដោយ​ការបើក​ដំណើរការ​លើកដំបូង​នៅ​ឆ្នាំ២០១៧ ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិនិយោគិន​អន្តរជាតិ​មួយ​ផ្សេងទៀត ដើម្បី​ទទួលបាន​អចលនទ្រព្យ ប្រភេទ​ដឹក​ជ​ញ្ចូ​ន​ទំនើប​នៅក្នុង​ទីផ្សារ​នេះ។

លោក​បន្ថែមថា ការបណ្តាក់ទុន​ដំបូង ចំពោះ​អចលនទ្រព្យ​ប្រភេទ​ដឹក​ជ​ញ្ចូ​ន​មួយចំនួន រួមមាន មណ្ឌល​ដឹក​ជ​ញ្ចូ​ន Metrolink Logistics Hub មជ្ឈមណ្ឌល Cikarang Logistics Park មជ្ឈមណ្ឌល Cibitung Logistics Hub និង​ម​ជ្ឈ​ម​ណ្ដ​ល Cileungsi Distribution Centre។

លោក Stephen Hawkins នាយក​គ្រប់គ្រង​ក្រុមហ៊ុន LOGOS បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​បាន​មើលឃើញ ពី​តម្រូវ​ការកើនឡើង​ពី​អតិថិជន​គ្រប់​ជាតិ​សាស្ត្រ និង​នៅក្នុង​ស្រុក សម្រាប់​ទំហំ​ដឹកជញ្ជូន ដែលមាន​គុណភាព​ខ្ពស់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​គាំទ្រ​ដោយ​កត្តា​ជំរុញ​សេដ្ឋកិច្ច ក្នុង​តំបន់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ការផលិត និង​ការធ្វើ​ពិពិធ​កម្ម​ទៅ​ខ្សែសង្វាក់​ផ្គត់ផ្គង់​តាមបែប​វិមជ្ឈការ។

លោក​ថ្លែងថា “យើង​មាន​សេចក្តី​រីករាយ ដោយបាន​ធ្វើការ​ជាមួយ​ដៃគូ​យូរអង្វែង​នៅក្នុង​ការវិនិយោគ​ជាមួយ​ក​ក្រុមហ៊ុន CPP Investments ដើម្បី​បំពេញ​តាម​តំរូវការ​នេះ​និង​តាមរយៈ​ការបណ្តាក់ទុន​ទាំងពីរ ផ្តល់នូវ​សម្ភារៈ​ដឹកជញ្ជូន ដែលមាន​គុណភាព​ខ្ពស់​រហូតដល់​ទៅ១ពាន់​លាន​ដុល្លារ​អាមេរិក ដល់ទី​ផ្សារ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ” ។

ក្រុមហ៊ុន LOGOS បានកំណត់​នូវ​ការ​ទន្ទឹង​រង​ចំ​ពី​ឱកាស​ទទួលផល សម្រាប់​ការបណ្តាក់ទុន​ថ្មី​នេះ ហើយនឹង​ទន្ទឹងរង់ចាំ​អនុវត្ត​លើ​បញ្ហា​នេះ ក្នុង​រយៈពេល១២ខែ​ខាងមុខនេះ៕