រដ្ឋាភិបាល​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន Powerchina សិក្សា និង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាល​បានសម្រេច​ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន​ក្នុង​ការសិក្សា និង​អភិវឌ្ឍន៍​សំណើរ​គំរោង​សាងសង់​អាកាសយាន ដ្ឋា​ន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី។

យោងតាម​លិខិត​គណរដ្ឋមន្ត្រី​លេខ១១៦ សជណ ចុះ​ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០ ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិតសភា​ចា​រ្យ​ហ៊ីង ថូ​រ៉ា​ក់​ស៊ី ដែល​បាន​ផ្ញើរ​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ផ្ញើរ​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​បាន​ឲ្យ​ដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​ឯកឧត្តម​ជ្រាបថា  រាជរដ្ឋាភិបាល​បានសម្រេច​ជាគោលការណ៍​ដូចខាងក្រោម ទី១ ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន ក្នុងការ​សិក្សា និង​អភិ​វ​ឌ្ឈ​ន៍​អាកាសយានដ្ឋាន​ខាងលើនេះ។

ទី២ អនុ​ញ្ញា​ត្ត​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្រប​ខ័​ណ្ធ Framework  Agreement ជាមួយ​ក្រុមហ៊ុន Powerchina International Group តាម​និតិ​វិធី​ជា​ធរមាន​ដូច​បាន​អនុវត្តន៍​កន្លងមក សម្រាប់​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ និង​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត៕

ឆ្នាំ២០២១ចូលមកដល់! កម្ពុជាចាប់ផ្តើមស្វាគមន៍កិច្ចព្រមព្រៀងជាច្រើនដែលនឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំនើនឡើងវិញ

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញៈ យើងស្វាគមន៍ឆ្នាំ២០២១ទាំងអស់គ្នា ហើយមានដដំណឹងរីករាយជាច្រើនក់តមានឡើង ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន បាននិងកំពចាប់ផ្តើមអនុវត្តន៍ ដែលនឹងទាក់ទាញការវិនិយោគ ការនាំចេញនិងជំរុ​ញកំនើនសេដ្ឋកិច្ចនៅកាន់វិបុលភាពជាថ្មី។

កិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងចូលជាធរមាននៅឆ្នាំ២០២១ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងលើកលែងពន្ឋគយ ពីប្រទេសអង់់គ្លេសផ្តល់ជូនកម្ពុជា ច្បាប់វិនិយោគថ្មីនឹងអនុវត្តន៍ហើយចូលជាធរមាន និងការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជ​កម្មធំបំផុតក្នុងពិភពលោក ដែលនឹងចូលជាធរមានផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍  ឲ្យដឹងកាលពីសប្តាហ៍មកន្លងមកថា ការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិននឹងទាក់ទាញការវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ដោយក្រុមហ៊ុនចិន អាមេរិក ជប៉ុន កូរ៉េជាដើមនឹងចូលមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ។

លោកបន្តថា “តាមផែនការចិននឹងជ្រើសរើសប្រទេសកម្ពុជា ជាមូលដ្ឋានផលិត​កម្ម ដើម្បីនាំចេញទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ហើយចិនកំពុងវិនិយោគលពហុវិស័យនៅកម្ពុជា”។លោកបន្តថា “ចិនកំពុងប្រមូលទិញកសិផលកម្ពុជាយ៉ាងច្រើនដូចជា ចេក ស្វាយ ស្វាយចន្ទីរជាដើម ដែលនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាហក់ឡើងវិញកាន់តែលឿន”។

លោកឧកញ៉ាលឹម ហេងបានបន្តថា នៅឆ្នាំ២០២១នេះ មានរឿងវិជ្ជមានជាច្រើនសំរាប់កម្ពុជា ទាំងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការអនុវត្ត​កិច្ចព្រមព្រៀងRCEP ការអនុវត្តកិច្ចព្រមព្រៀងលើកលែងពន្ឋ(GSP)ពីអង់គ្លេសដល់កម្ពុជា ដែលនឹងធ្វើឲ្យកំនើននៃការនាំចេញកម្ពុជាកើនឡើង។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ

បានមានប្រ​សាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗខាងលើ នឹងជំរុញសេដ្ឋកិច្ចកម្ពុជាកាន់​តែមានកំនើនថែមទៀតនៅឆ្នាំ២០២១ខាងមុខ ប្រសិនជាបញ្ហារីករាលដាលនៃកូវីដ​១៩អាចគ្រប់គ្រងបាន ប៉ុន្តែយើងមានសុទិដ្ឋិនិយម ដោយសារមានវ៉ាក់សាំងបានចេញលក់បណ្តើរៗហើយ។

លោកបន្តថា “កិច្ចព្រមព្រៀងទាំងនេះ នឹងលើកពង្រីកទំហំពាណិជ្ជកម្មរបស់កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ ពិសេសការនាំចេញរបស់កម្ពុជានឹងកើនឡើង ប៉ុន្តែបញ្ហានៅត្រង់ថា តើយើងបានត្រៀមផលិតផលមានគុណភាព សវត្ថិភាពសំរាប់ការនាំាំចេញគ្រប់គ្រាន់ឬនៅ?”។លោកបន្តថា “វិស័យទេសចរណ៍កម្ពុជា ក៏នឹងងើបឡើងវិញ តាមរយៈការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ពិសេសការកសាងហេដ្ឋារចនាម្ព័ន្ឋនៅខេត្តព្រះសីហនុ ខេត្តសៀមរាប ដែលនឹងបញ្ចប់នាពេលខាងមុខ”។

ទាក់ទងនឹងបញ្ហាGSPរបស់សហរដ្ឋអាមេរិក លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មិនទំនងជាមានការគំរាមកំហែងណាមួយនោះទេ ដោយសារទំហំនាំចេញពីកម្ពុជានៅឆ្នាំនេះ សម្រេចបានកំនើន១៦ភាគរយ ដោយមានទំហំ​ជាង៥,៨ពាន់លានដុល្លារអាមេរិក បើទោះពិភពលោកក៏ដូចកម្ពុជាកំពុងរងវិបត្តិនៃជំងឺកូវីដ១៩ក្តី។

លោកបន្តថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងកែទម្រង់ជាបន្តបន្ទាប់ ដែលផ្តល់ឳកាសយ៉ាងច្រើន ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលជាការជំរុញកំនើន នៃការវិនិយោគបន្ថែមទៀតលើវិស័យជាច្រើន ទាំងកសិកម្ម ទេសច​រណ៍ សំណង់ជាដើម៕

រមណីយដ្ឋានកំពតឋានសួគ៌ចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិក្នុងឳកាសបុណ្យចូលឆ្នាំសាកល

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ រមណីយដ្ឋានកំពតឋានសួគ៌ បានចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត និងសំរាកលំហែរកាយក្នុងឱកាសបុណ្យ ចូលឆ្នាំសាកល ជាមួយនឹងផ្ទះបឹងហ្កាឡូយ៉ាងប្រណីត សួនផ្កាឈូករ័ត្ន ទូកជិះកំសាន្តតាមដងព្រែកជាដើម។

បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីខេត្តកំពតដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថា មានកំណើនឡើងនៅក្នុងខេត្តមួយចំនួ​នទៀត ដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។​

កម្ពុជាមានអំណោយផលស្រាប់ សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។

លោកឧកញ៉ា​នួន​ អកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រក​បដោយនិរន្តរភាព។

លោកបានមានប្រសាសន៍ថា បើធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រី​ជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។

លោក ឧកញ៉ា នួន អក ខេត្ដកំពតបានឱ្យដឹងថា “ខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿន សម្រាប់រមណីយដ្ឋានបែបធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ”។

តំបន់នៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការវិនិយោគរមណីយដ្ឋាន​បែបធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រ ត្រូវបានគេមើលឃើញថាមានសក្តានុពលប្លែកៗគ្នា ទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ កំពតមានភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រជាពិសេសកំពតឋានសួគ៌ាមានចំការផ្កាជាច្រើនហិតា ហើយលោកថាខេត្តកំពត មានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។

លោកបន្តថា “កំពតមានតំបន់លាក់ខ្លួន និងតំបន់ថ្មីៗជាច្រើន ដែលមិនទាន់មានគេស្គាល់នៅឡើយមានដូចជាកំពតឋានសួគ៌ជាដើម”។

ទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី២៥ ដុល្លារទៅ៣៥ដុល្លារក្នុងមួយយប់។

លោកក៏បានលើកឡើងដែរថា រមណីយដ្ឋាន​បែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេស អាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ គឺជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី​ និងប្លែកពីគេដើម្បីទទួលបានភាពជោគជ័យ​ គិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ។

#សូមស្វាគមន៍មកកាន់រមណីយដ្ឋាន​ កំពតឋានសួគ៌

០១០​ ៩៩៩​ ៦៥៨​ ០៧៧​ ៩៩៩ ៦៥៨​ សូមអរគុណ៕

សម្ដេចតេជោ ចេញអនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ដើម្បីពង្រឹងគុណភាពសំណង់នៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាសង់សំណង់គ្រប់ប្រភេទលើកលែងតែប្រភេទសំណង់ដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក ដើម្បីលើកម្ពស់គុណភាពសំណង់ បង្កើនជំនឿទុកចិត្តរបស់វិនិយោគិន រួមទាំងអ្នកអភិវឌ្ឍក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

នៅក្នុងអនុក្រឹត្យដែលត្រូវបានផ្សព្វផ្សាយនៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានចំនួន២០ទំព័រ ១២ជំពូក និង៥៤មាត្រា បានបញ្ជាក់យ៉ាងលម្អិតទៅលើសមត្ថកិច្ចនៃការគ្រប់គ្រង ការអនុញ្ញាត និងការសម្រេចផ្សេងៗពាក់ព័ន្ធទៅនឹងសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍសំណង់ផ្សេងគ្រប់ប្រភេទដែលស្ថិតនៅក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី។

នៅក្នុងអនុក្រឹត្យបានបញ្ជាក់ពីបទប្បញ្ញត្តិទូទៅ ស្ថិតនៅក្នុងមាត្រា១បានកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធី ក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ លិខិតអនុញ្ញាតបើកការដ្ឋាន និងលិខិតបន្តសុពលភាព ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន។

ធានាដល់ការសាងសង់ ឬរុះរើឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ ដើម្បីរក្សាសោភ័ណភាព បរិស្ថានល្អ និងសណ្ដាប់សាធារណៈ។

ជាមួយគ្នានេះ អនុក្រឹត្យក៏បានសង្កត់ធ្ងន់ទៅលើសមត្ថកិច្ចនៃការការពារដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ធានាគុណភាព និងភាពត្រឹមត្រូវនៃការរៀបចំដែនដីនគរូបនីយកម្ម បង្ការ និងទប់ស្កាត់វិវាទក្នុងការងារសាងសង់ ឬរុះរើ ដើម្បីបង្កើនជំនឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម៕

ទីផ្សារវិស័យអចលនទ្រព្យនៅក្នុងទីក្រុងហុងកុងនឹងបន្តប៉ះពាល់ពីជំងឺកូវីដ ១៩នៅក្នុងឆ្នាំនេះ

ដោយ ៖ វុត្ថា

ភ្នំពេញ៖ ទីផ្សារវិស័យអចលនទ្រព្យនៅក្នុងទីក្រុងហុងកុងនឹងបន្តរងផលប៉ះពាល់ពីជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២១នេះ ទាំងលំនៅឋានកម្រិតមធ្យម រហូតដល់លំនៅដ្ឋានប្រណីត ការិយាល័យ ហាងទំនិញនានា គ្មានរួចផុតពីវិបត្តិសេដ្ឋកិច្ច និងកំណើនអ្នកអត់ការងារធ្វើ។

យោងតាមរបាយការណ៍ពីការធ្វើស្ទង់មតិពីទីភ្នាក់ងារ និងក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ២០ស្តីពីតម្លៃផ្ទះនៅឆ្នាំ២០២១ បានបង្ហាញថាទស្សនផ្សេងៗគ្នាដោយ៦នាក់ ឆ្លើយថា ស្ថិតនៅក្នុងក្តីរំពឹងពីផ្សារថានឹងងើបឡើងវិញ ៧នាក់ផ្សេងទៀត ឆ្លើយថាស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ហើយមានចំនួន៧ប៉ុណ្ណោះដែលឆ្លើយថានឹងទទួលបានជោគជ័យនៅក្នុងទីផ្សារ។

លោក Harry Tan ប្រធានស្រាវជ្រាវផ្នែកអចលនទ្រព្យនៅ Asia-Pacific ប្រចាំក្រុមហ៊ុន Nuveen បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ច និងអាជីវកម្មមិនប្រាកដប្រជា និងភាពទន់ខ្សោយនៅក្នុងលក្ខខណ្ឌទីផ្សារការងារទំនងជានឹងប៉ះពាល់ដល់ចំនួនប្រជាជនរស់នៅយ៉ាងច្រើន បើទោះបីជាមានការគាំទ្រយ៉ាងខ្លាំងដល់កម្ចី និងអតុល្យភាពផ្គត់ផ្គង់តម្រូវការក៏ដោយ ។

ក្រុមហ៊ុននេះស្ថិតក្នុងចំណោមទុទិដ្ឋិនិយមបំផុតនៅក្នុងការស្ទង់មតិដោយហៅការធ្លាក់ចុះតម្លៃលំនៅឋានយ៉ាងច្រើនពី៥ ទៅ១០ ភាគរយនៅឆ្នាំ២០២១។

រដ្ឋាភិបាលបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ទីក្រុងហុងកុងនឹងធ្លាក់ចុះយ៉ាងខ្លាំងនៅត្រឹម៦,១ភាគរយក្នុងឆ្នាំ ២០២០ ដោយកើនលើស៥,៩ ភាគរយក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ ១៩៩៨។ រយៈពេលនេះត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីគម្រោងឧបត្ថម្ភធនប្រាក់ឈ្នួល៨១ពាន់លានដុល្លារហុងកុង ស្មើនឹង ១០,៣ ពាន់លានដុល្លារអាមេរិកក្នុងការការពារការងារបានបញ្ចប់នៅខែវិច្ឆិកា។

របាយការណ៍របស់ព្យាកររបស់រដ្ឋាភិបាលបន្តថា រលកទីបួននៃការឆ្លងមេរោគជំងឺកូវីដ១៩ បានធ្វើឱ្យតម្លៃលំនៅឋានកម្រិតមធ្យមមានការធ្លាក់ចុះ០,២ ភាគរយ ទាបបំផុតក្នុងរយៈពេល៧ខែគិតត្រឹមខែវិច្ឆិកាដែលធ្វើឱ្យអត្រាធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងក្នុងរយៈពេល១២ឆ្នាំ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់ JLL បង្ហាញថា សន្ទះសេដ្ឋកិច្ចអាចមានការធ្លាក់ចុះតម្លៃចន្លោះពី៥ទៅ១០ភាគរយ។

លោក Nelson Wong ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាយោបល់ JLL ឱ្យដឹងថា ទោះបីជាសកម្មភាពទីផ្សារត្រូវបានគេរំពឹងថា នឹងកើតឡើងតិចតួច នៅពេល ព្រំដែនទីក្រុងហុងកុង-ចិនបើកឡើងវិញនៅពេលមានភាព មិន ប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចបរិមាណប្រតិបត្តិការនឹងនៅតែទាបជាងពេលមុន៕

អគ្គនាយកដ្ឋានពន្ធដារដាក់ឱសានវាទនៃការបង់ពន្ធអាជីវកម្មគ្រប់ប្រភេទត្រឹមដំណាច់ខែមីនា ឆ្នាំ២០២១ជាកំហិត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការក្រើនរំលឹកសាជាថ្មី អគ្គនាយកដ្ឋានពន្ធដារបានធ្វើការប្រកាសដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលកំពុងដំណើរការ រួមមានអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ជាកំហិត ហើយក្នុងករណីខកខានមិនបានបង់តាមកាលកំណត់ម្ចាស់អាជីវកម្មនឹងទទួលរងការពិន័យជាប្រាក់។

លោក កែវ ប៉ង់តា អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងនៅក្នុងកម្មវិធីពន្ធដារ ស្តីពីកាតព្វកិច្ចពន្ធប៉ាតង់ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសនៅថ្ងៃ៣១ ខែធ្នូកន្លងទៅថា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសៀវភៅសកម្មភាពអាជីវកម្មកម្ពុជា និងកាតព្វកិច្ចពន្ធប៉ាតង់ ក្នុងនោះបានរៀបចំតាមលំដាប់ថ្នាក់មានចំនួន ២០ អាជីវកម្ម និងមាន ១២៦ ចង្កោមសកម្មភាពអាជីវកម្ម ស្មើនឹង ៨៨៣ សកម្មភាពអាជីវកម្ម ដោយបានកំណត់ការបង់ប្រភេទពន្ធប៉ាតង់ទៅតាមសកម្មភាពអាជីវកម្មនីមួយៗ ។

លោកបន្តថា “ពន្ធប៉ាតង់គឺជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំទៅតាមសកម្មភាពអាជីវកម្ម ដោយផ្អែកទៅតាមផលរបរ ក្នុងនោះមានអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ហើយត្រូវប្រកាសបង់ពន្ធនេះ នៅពេលស្នើសុំ ចុះបញ្ជី ឬនៅក្នុងកំឡុងពេល ៣ ខែ ដើមឆ្នាំ គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។

លោក កែវ ប៉ង់តា បញ្ជាក់ថា ករណីម្ចាស់អាជីវកម្ម ខកខានមិនបានបំពេញកាតព្វកិច្ច ទៅតាមការកំណត់ដោយច្បាប់ ឬបទប្បញ្ញត្តិស្តីពីពន្ធដារ ករណីយឺតយ៉ាវមិនបានបង់ពន្ធប៉ាតង់បានទាន់ពេលវេលា ហើយអ្នកជាប់ពន្ធបានស្នើសុំបង់ដោយស្មោះចិត្ត អ្នកជាប់ពន្ធនោះទទួលរងនូវការផាកពិន័យ ដោយត្រូវបង់ពន្ធបន្ថែម ១០ភាគរយ និងបូកការប្រាក់ក្នុង១ខែ ១,៥ ភាគរយ។

ដោយឡែក ចំណែកអ្នកជាប់ពន្ធមិនបានមកបង់ដោយស្ម័គ្រចិត្ត ឬមិនបានមកបង់តាមការប្រកាសរបស់រដ្ឋបាលសារពើរពន្ធ អ្នកជាប់ពន្ធរងនូវការផាកពិន័យ ដោយត្រូវបង់ពន្ធបន្ថែម១០ ភាគរយ និងបូកការប្រាក់ក្នុង១ខែ ១,៥ ភាគរយ និងត្រូវបង់ប្រាក់ចំនួន២លានរៀលបន្ថែម ចំពោះករណីមិនអនុវត្តតាមច្បាប់ស្តីពីពន្ធដារ៕

ឆ្នាំ២០២០កម្ពុជាទទួលបានចំណូលជាង១២០០លានដុល្លារពីការនាំផលិតផលយុទ្ធសាស្ត្រស្រូវ និងអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២០កន្លងទៅនេះ សម្រាប់តែការនាំចេញផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា រួមមានស្រូវ និងអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន៦០ប្រទេស ទទួលបានចំណូលសរុបជាង១២០០លានដុល្លារ។

តាមរយៈទិន្នន័យរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះថា នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាទទួលបានចំណូលជាង១២០០លានដុល្លារ អាមេរិកពីការនាំចេញស្រូវជិត៣លានតោន និងអង្ករជិត៧០ម៉ឺនតោន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន៦៩០ ៨២៩តោនមានកំណើនប្រមាណ១១.៤០ភាគរយធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករមានចំនួន៥៣៨ ៨៤៦ ៦២០ដុល្លារ។ ដោយឡែកបរិមាណនៃការនាំចេញស្រូវសរុបចំនួន២ ៨៩៣ ៩៥១តោន គិតតម្លៃសរុបនៃការនាំស្រូវចេញចំនួន៧២៣ ៤៨៧ ៧៥០លានដុល្លារ។

នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះចំនួន៣ ៤០៤ ១៣១ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន៣ ២៦៨ ៩៦៨ហិកតា ដែលទួលបានទិន្នផលមធ្យមចំនួន ៣ ៣៤៥តោន/ហិកតា។ បរិមាណនៃការប្រមូលផលស្រូវសរុបចំនួន១០ ៩៣៥ ៦១៨តោនអតិរេកស្បៀងសរុប(គិតជាស្រូវ) ចំនួន៥ ៩២២ ១៣៨ តោន (ស្រូវលើសតម្រូវការ) បើគិតជាអង្ករចំនួន៣ ៧៩០ ១៦៨តោន។

អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅគោលដៅចំនួន៦០ប្រទេស ក្នុងនោះប្រទេសចិនចំនួន២៨៩ ៤៣៩ តោនស្មើនឹង៤១.៩០ភាគរយនៃការនាំចេញអង្ករសរុប សហភាពអ៊ឺរ៉ុប(២៤ប្រទេស)ចំនួន២០៣ ៧៩១តោនស្មើនឹង២៩.៥០ភាគរយនៃការនាំចេញអង្ករសរុប បណ្តាប្រទេសអាស៊ាន(៦ប្រទេស)ចំនួន៨៦ ៨៩៩ តោនស្មើនឹង១២.៥៨ភាគរយនៃការនាំចេញអង្ករសរុប និងគោលដៅផ្សេងទៀត(២៩ប្រទេស)ចំនួន១១០ ៧០០តោនស្មើនឹង១៦.០២ភាគរយនៃការនាំចេញអង្ករសរុប ខណៈដែលក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៦ក្រុមហ៊ុន៕

តំបន់​មួយចំនួន​នៅ​ផ្លូវជាតិ​លេខ១០ កំពុង​រៀបចំ​ជាទី​ទេសចរណ៍​អេកូ​អមតៈ​ប្រចាំខេត្ត​ពោធិ៍សាត់

ដោយ ៖ វុត្ថា 

ពោធិ៍សាត់ ៖ តំបន់​ដ៏​ស្រស់ស្អាត​នៃ​សម្រស់​ធម្មជាតិ​មួយចំនួន​ដែល​ស្ថិតនៅ​ស្របតាម​ផ្លូវ​ជាត​លេខ១០ ឬ​ផ្លូវ​វិថី​បុប្ផា​លាក់ខ្លួន ដែល​កំពុងមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្រោម​ការអភិវឌ្ឍ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កំពុង​ត្រៀ​វ​បាន​រដ្ឋបាលខេត្ត​យកចិត្តទុកដាក់ និង​ស្វែងរក​ដៃគូ​សហការ​វិនិយោគ​ពី​វិស័យ​ឯកជន​ដើម្បី​ក្លាយ​ជាទី​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់ទាញ​ប្រចាំខេត្ត​ពោធិ៍សាត់។

អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន កាលពីពេលថ្មីៗនេះ​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​នៅក្នុង​តំបន់​ពាក់ព័ន្ធ​មួយចំនួន​គ្រោង​រៀបចំ​សហគមន៍​ទេសចរណ៍ធម្មជាតិសំខាន់ៗនៅក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ដែល​ទីតាំង​ទាំងអស់នោះ​អាច​លើកកម្ពស់​កំណើន​ជីវភាព​ប្រជា​សហគមន៍​ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​បញ្ឈប់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង​បាន។

លោក​បាន​ប​ញ​ញ​ជា​ក់ថា “ប្រសិនជា​យើង​បង្កើតឱ្យមាន​តំបន់​ទេសចរណ៍ គឺ​យើង​អាច​បំផុស​ឱ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​មិនឱ្យ​មានការ​កាប់បំផ្លាញ​ធ្វើជា​កម្មសិទ្ធិ និង​ធ្វើឱ្យ​តំបន់​នោះ​មាន​រុក្ខជាតិ​ស្រស់បំព្រង ជាហេតុ​ធ្វើឱ្យមាន​ការទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​តំបន់​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍​កាន់តែ​ច្រើនឡើង​បន្ថែមទៀត” ។

លោក​បាន​បន្ថែមថា “បច្ចុប្បន្ននេះ​ផ្លូវជាតិ​លេខ១០ ដែលជា​ចំណងដៃ​ដ៏​អមតៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នឹង​កំពុងផ្តល់​ផ្លែផ្កា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម តាមរយៈ​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ចំណុច​អក្សរ T ក្នុងស្រុក​សំឡូត​ឆ្លងកាត់​ឃុំ​ក្រពើ​ពីរ ឃុំ​ប្រ​ម៉ោ​យ និង​ឃុំ​អូរ​សោម ស្រុក​វាលវែង នៃ​ខេត្តពោធិ៍សាត់ ឆ្ពោះ​ទៅដល់​ខេត្តកោះកុង” ។

លោក​អភិបាល​បាន​បញ្ជាក់ថា “ប្រសិនជា​បងប្អូន​យើង​មិន​ចូលរួម​ការពារ​ថែរក្សា​ព្រៃ​ធម្មជាតិ ដែលជា​មរតក​ដូនតា​នៅ​តំបន់​អេកូ​ទេសចរណ៍សំខាន់ៗមួយចំនួន​ទេនោះ បងប្អូន​មានតែ​ខាតបង់​ផលប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​កូនចៅ​យើង​ជំនាន់ក្រោយៗទៀត។ វា​ប្រាកដ​ណាស់​ថា តំបន់​អូរ​សោម​គឺ​ពិត​ជាមាន​សក្តានុពល​ខ្ពស់ ព្រោះថា​ទីតាំង​នេះ​មាន​អាកាសធាតុ​ត្រជាក់ មាន​ជ្រលង​ភ្នំ​បុព្វ​តា មាន​ព្រៃឈើ និង​មាន​ទឹកធ្លាក់ ក៏ដូចជា​មាន​ផ្ទៃសមុទ្រ​ទឹកសាប ដែល​អាច​ទាញយក​ថាមពល​អគ្គិសនី​បាន ហើយ​បើ​ប្រៀបធៀប​នឹង​ផ្ទៃ​ប្រទេស​ទាំងមូល​ប្រហែលជា​មិនអាច​ប្រៀប​ស្មើ​នោះទេ។ ដូច្នេះហើយ ក្នុងនាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ សូម​ចូលរួម​ថែរក្សា​ព្រៃ​ធម្មជាតិ ក៏ដូចជា​ចូលរួម​សហការ​អភិរក្ស បង្ការ និង​ទប់​ស្តា​ត់ ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង ដើម្បី​បានផ្តល់​ជា​អត្ថប្រយោជន៍​ជូន​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម​នេះ​ផ្ទាល់​តែម្តង” ។

ដោយឡែក​សម្រាប់​ទីតាំង និង​តំបន់​មួយចំនួន​ដែល​គ្រោង​នឹង​អភិវឌ្ឍ​ជាទី​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រចាំ​ស្រុក​វាលវែង គឺមាន​ទីតាំង​ទឹកធ្លាក់​ធម្មជាតិ​ឆាយ​រកា ចំណុច​បឹង​ស្លា វាល​តារាង​យន្តហោះ​ជាប់​នឹង​បឹង​ក្រពើ​ភ្នំ ក្បាល​អូរ​សោម និង​តំបន់​មួយចំនួន​ជាប់​នឹង​ផ្ទៃ​ទឹក​បាត​អាង​វ៉ា​រី​អគ្គិសនី៕

ភាគខាងត្បូង​រាជធានី​ភ្នំពេញ​កំពុង​ក្លាយជា​គោល​ដៅវិនិយោគ និង​អភិវឌ្ឍន៍​គម្រោងធំៗប្រចាំ​ប្រទេស

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​គម្រោងធំៗចំនួន៦ ដែលមាន​តម្លៃ​សរុប​ច្រើនជាង ២០០០លាន​ដុល្លារ កំពុងដំណើរការ​អភិវឌ្ឍ​ន៍ យ៉ាងសកម្ម​ភាព​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ក្លាយជា​ចលករ​ជំរុញ​ឱ្យ​ប្រជាប្រិយភាព​តំបន់​នោះ​មាន​ភាព​ទាក់ទាញ និង​មាន​សក្ដានុពល​ខ្ពស់​លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ។

គម្រោង​អភិវឌ្ឍន៍ធំៗចំនួន៦ ដែលមាន​តម្លៃ​សរុប​ច្រើនជាង ២០០០លាន​ដុល្លារ​ក្រោម​ការបណ្តាក់ទុន​វិនិយោគ​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជារួម​គ្នា​ជាមួយ​វិស័យ​ឯកជន​ជាតិ និង​អន្តរជាតិ​រួមមាន​ដូចជា​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ គម្រោង​ស្ថាបនា​ផ្លូវជាតិ២ គម្រោង​ផ្សារ​ទំនើប AEON3 គម្រោង​ផ្សារ​ទំនើប​ជីបម៉ុង ផ្សារ​ទំនើប PH Diamond Place ផ្សារ ជី​ប៊ី​មល ជាពិសេស​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​តម្លៃ​រហូតដល់ ១៥០០លាន​ដុល្លារ​របស់​ក្រុមហ៊ុន OCIC ស្ថិតនៅក្នុង​ព្រំប្រទល់​ខេត្តកណ្តាល និង​ខេត្តតាកែវ ហើយ​អ្វីដែល​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​រាប់សិប​គម្រោង​កំពុង​បង្ហាញ​វត្ត​មាននៅ​តំបន់​នេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ​ថា “តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ​ជា​តំបន់​ដ៏​មាន​សក្តានុពល​មួយ ដែល​បច្ចុប្បន្ន​ស្ទើរតែ​ស្ថិតនៅ​កណ្តាល​ក្រុង​រួចទៅហើយ ដោយសារ​ទី១ ទីតាំង​នេះ​ជាទី​តាំង Best of The best ឬ​និយាយ​ពី​ការវិនិយោគ​គឺ​គេ​និយាយ​ពី​ទីតាំង វា​ជា​តំបន់​ថ្មី​ដែល​អាច​សាងសង់​អាគារ​បានខ្ពស់ៗ និង​ផ្សារ​ទំនើប​នានា​ងាយស្រួល។ អ្វីដែល​សំខាន់​វា​គឺជា​តំបន់​មាន​សណ្ឋាន​ដី​ល្អ និង​ជា​តំបន់​ត​ភ្ជាប់​ជាមួយ​ក្រុង​តាខ្មៅ និង​ស្ថិតនៅ​កៀក​នឹង​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​របស់​កម្ពុជា” ។

លោក​បន្តថា “នៅ​តំបន់​នេះ​មិន​ស័ក្ដិសម​នឹង​គម្រោង​សាងសង់​រោងចក្រ ឬ​សហគ្រាស​នោះទេ ប៉ុន្តែ​វា​ស័ក្តិសម​នឹង​ការអភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​បែប​ទំនើប ជាក់ស្ដែង​យើង​ឃើញ​មាន​គម្រោង​បុរី​ជាច្រើន​មិន​ក្រោម ២០គម្រោង​នោះទេ​ដែល​កំពុង​សាងសង់​យ៉ាងសកម្ម” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group លោក​ឧកញ៉ា តេង រិទ្ធី បានទទួល​ស្គាល់​នូវ​ភាព​រីកចម្រើន និង​សន្ទុះ​នៃ​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ជាច្រើន​នៅ​តំបន់​ខាងលើនេះ ដោយ លោក​បាន​អះអាងថា រាល់​គម្រោង​អភិវឌ្ឍន៍​នានា​សុទ្ធតែ​ត្រូវបាន​សិក្សា​ពី​គម្រោង និង​ផែនការមេ របស់​រដ្ឋាភិបាល ជាពិសេស​នៅពេល​ដែលមាន​លំហូរ​ប្រជាជន​ចូលទៅ​រស់នៅ​កាន់តែច្រើនឡើង។

លោក​បាន​បញ្ជាក់ថា “មនុស្ស​អាច​ចូលទៅ​រស់នៅ​តំបន់​ណាមួយ​បាន គឺ​ទាល់តែ​តំបន់​នោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ងាយស្រួល​ប្រើប្រាស់​ជាពិសេស​ផ្លូវថ្នល់ រួមជាមួយ​ទីតាំង​បម្រើសេវា​សាធារណៈ” ។ លោក​បាន​បន្តទៀតថា “នៅ​ភាគខាងត្បូង​ក្រុង​ពេលនេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ​នោះទេ ជាពិសេស​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅ​ទីតាំងផ្សេងៗ ដូចជា​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ ចេញទៅ​ផ្លូវជាតិ​លេខ៣ ចេញទៅ​ផ្លូវជាតិ​លេខ២ ចេញទៅ​ក្រុង​តាខ្មៅ ក៏ដូចជា ឆ្ពោះ​មកកាន់​តំបន់​ពាណិជ្ជកម្ម​ពិសេស ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ជាដើម។ វត្តមាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​ចូលទៅ​កាន់​តំបន់​ខាងលើនេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​តែ ដែល​នឹងមាន​គម្រោងថ្មីៗចូល​បន្ថែមទៀត​នៅពេល​ខាងមុខនេះ ដោយសារតែ​ទីតាំង​តំបន់​នេះ​មាន​ភាពល្អប្រសើរ ងាយស្រួល​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម” ។

ជាមួយគ្នានេះ លោក គឹម វិចិត្រ តំណាង​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​បុរី GB Residence ដែលជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ដ៏​ធំ​ប្រចាំ​នៅ​ភាគ​ត្បូង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ផងដែរ​ថា វត្តមាន​នៃ​គម្រោង​អភិវឌ្ឍធំៗដែល​ចូលមក​តំបន់​នេះ​គឺ​ដោយសារតែ​ភាពល្អប្រសើរ​នៃ​កត្តា​ភូមិសាស្ត្រ និង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ងាយស្រួល​ធ្វើដំណើរ និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ។

លោក​បន្តថា “នៅពេល​ខាងមុខនេះ នឹងមាន​គម្រោងថ្មីៗចូលមក​បន្ថែមទៀត ដែល​កាន់តែ​ធ្វើឱ្យ​តំបន់​ភាគខាងត្បូង​ក្លាយជា​ក្រុង​ថ្មី​មួយទៀត។ ដោយឡែក​សម្រាប់​ទីផ្សារ​លំនៅដ្ឋាន​ក៏​កាន់​តែមាន​ភាព​ទាក់ទាញ ជាមួយនឹង​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​ចូលមក​រស់នៅ​កាន់តែច្រើន ហើយ​តម្លៃ​លំនៅដ្ឋាន​ក៏​កាន់តែ​ឡើងថ្លៃ​ជាង​ពេលបច្ចុប្បន្ន។ ដូច្នេះ សម្រាប់​អ្នក​ដែល​ទិញ​លំនៅដ្ឋាន​ក្នុងដំណាក់កាល​នេះ​នឹង​ទទួលបាន​ផលចំណេញ​ច្រើន ទាំង​ការទិញ​សម្រាប់​ស្នាក់នៅ​អចិន្ត្រៃយ៍ ក៏ដូចជា​ការទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​យកចំណេញ​នៅ​ថ្ងៃ​អនាគត” ។

លោក​បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា សម្រាប់​តម្លៃ​លំនៅដ្ឋាន​ក្នុង​គម្រោង​បុរី GB Residence  នៅពេលនេះ​ត្រឹមតែ​ជាង៧ម៉ឺន​ដុល្លារ​ឡើងទៅ​តែប៉ុណ្ណោះ ហើយ​តម្លៃ​នេះ​នឹ​ងបន្ត​កើន​ឡើងជា​បន្តបន្ទាប់​ក្រោយពេល​ការសាងសង់​ត្រូវ​បានបញ្ចប់​ទាំងស្រុង។ សម្រាប់​ព័ត៌មាន​លម្អិត​ពី​គម្រោង​បុរី GB Residence អាច​ទាក់​ទាង​បាន​តាមរយៈ​ទូរ​សព្ទ​លេខ ៖ ០១២ ៣៤២ ៣៣៣ ឬ ០៩៦ ៦០៧ ៦៦៦៦ ៕

ក្រុមហ៊ុន LSCG សហការ​ណ៍​ជាមួយ​ក្រុមហ៊ុន​បរទេស វិនិយោគទុន​តម្លៃ ៥លាន​ដុល្លារ ដើម្បី​ដេញថ្លៃ​ផ្គត់ផ្គង់​គម្រោងធំៗនៅ​កម្ពុជា

ដោយ មករា

ភ្នំពេញ៖ នៅក្នុង​ស្ថានភាព​ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ទទួល​ការ​គម្រាមកំហែង​ពី​វីរុស​កូ​វីដ១៩នាពេលនេះ វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​វិស័យ​ជាច្រើន​រួមទាំង​វិស័យ​អចលនទ្រព្យ​ផងដែរ។ យ៉ាងណាមិញ នៅក្នុង​បញ្ហា​ទាំងអស់​ដែល​បានកើត​ឡើង វា​ក៏មាន​បង្កប់​នូវ​ឱកាស​មាសផ្សេងៗជាច្រើន​ក្នុងនោះ​ផងដែរ។

ទន្ទឹមនឹង​នេះដែរ នៅក្នុង​ស្ថានភាព​ដែល​អាជីវកម្ម​ជាច្រើន​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ហើយ​អ្នកវិនិយោគ​គិ​ន​មួយចំនួន កំពុង​ខ្លាចរអា​នៅក្នុង​ការបោះ​ទុនវិនិយោគ អ្នកជំនួញ​វ័យក្មេង​រូប​ស្រស់​ពេញ​ដោយ​បទពិសោធន៍​ខ្ពស់​គឺ លោក​លី សុខ​ឆាយ បច្ចុប្បន្ន​គឺជា​អគ្គនាយក​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ LSCG REAL ESTATE Co.,LTD ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ទិញ​លក់​អ​ចនទ្រ​ព្យ​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា លោក​បែរ​ជាមាន​ទស្សនវិស័យ​ជា​វិជ្ជមាន​ចំពោះ​ពេលបច្ចុប្បន្ន និង​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ទៅវិញ។ ជាក់ស្ដែង​នៅក្នុង​ស្ថានភាព​បែបនេះ លោក​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​បោះទុន​វិនិយោគ​រហូតដល់ ៥ លាន​ដុល្លារ ដើម្បី​ដេញថ្លៃ​ផ្គត់ផ្គង់​គម្រោងធំៗជាច្រើន​នៅ​កម្ពុជា ក៏ដូចជា​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការជួយជ្រោមជ្រែង​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ លោក លី សុខ​ឆាយ អ្នកជំនួញ​វ័យក្មេង​ដែលមាន​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា ដោយ​យោងតាម​ការសង្កេត​មើល​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន គឺ​ហាក់ដូច​ជាមាន​ស្ថានភាព​មិនសូវ​ល្អ​នោះទេ ពោលគឺ​ការទិញ​លក់​អចលនទ្រព្យ​ភាគច្រើន​មានការ​ធ្លាក់ចុះ​ជា​គំហុក ប៉ុន្តែ​សម្រាប់​លោក​ផ្ទាល់ បែរជា​មើលឃើញថា នៅក្នុង​កាលៈទេសៈ​បែបនេះ វា​ជា​ឱកាស​មាស​ដ៏​កម្រ​មួយ ដែល​កំពុងតែ​បង្កប់​នៅក្នុង​ស្ថានភាព​ដែល​មិនសូវ​អំណោយផល​នេះ​ទៅវិញ ជាពិសេស​គឺ ឱកាស​ក្នុង​ការបោះ​ទុនវិនិយោគ​លើ​ការផ្គត់ផ្គង់​គម្រោង​អចលនទ្រព្យធំៗមួយចំនួន​នេះ​តែម្ដង។

អាស្រ័យ​ហេតុនេះហើយ​ទើប​លោក សម្រេចចិត្ត​យក​ធនធាន​មួយផ្នែក​របស់​ក្រុមហ៊ុន ធ្វើការ​វិនិយោគ​បន្ថែម ដោយ​ផ្ដោតទៅលើ​ការដេញថ្លៃ​ប្រព័ន្ធ​គម្រោង ដែល​លោក​មើលឃើញថា​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អាជីវកម្ម​របស់លោក។

សម្រាប់​គោលការណ៍​រកស៊ី​មួយ ដែល​អ្នកជំនួញ​វ័យក្មេង​រូបនេះ​តែងតែ​ប្រកាន់យក​គឺ ត្រូវ​ហ៊ាន​នៅពេលដែល​មនុស្ស​ជាច្រើន​កំពុងតែ​ខ្លាចរអា ប៉ុន្តែ​ត្រូវ​ប្រយ័ត្នប្រយែង​នៅពេលដែល​មនុស្ស​ជាច្រើន​កំពុងពុះ​កញ្ជ្រោល។ តាមរយៈ​ទស្សនៈ​មួយ​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ចិត្តសឿង ហ៊ាន​សម្រេចចិត្ត​បោះទុន​វិនិយោគ​រហូតដល់​ទៅ ៥លាន​ដុល្លារ នៅក្នុង​ស្ថានភាព​មិនដែល​មនុស្ស​ជាច្រើន​គិតថា​វា​ជា​បញ្ហា​នោះ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​អចលនទ្រព្យ លោកអ្នក​អាច​តាមដាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ក្រុមហ៊ុន LSCG REAL ESTATE Co.,LTD តាម​អ៊ីមែល [email protected] ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ៖ 017 804 804 / 010 804 804 / 087 804 804 / 012 804 804