រដ្ឋបាលក្រុងសៀមរាបសាងសង់ផ្សារទឹកនៅតាមដងស្ទឹងសៀមរាប

ដោយវុត្ថា

សៀមរាបៈ រដ្ឋបាលក្រុងសៀមរាប កំពុងពន្លឿនការសាសង់ផ្សារទឹក និងបំពាក់អំពូលភ្លើងចម្រុះពណ៌នៅតាមដងស្ទឹងសៀមរាប ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកអោយទៅលេងកម្សាន្តបានកាន់តែច្រើនឡើងវិញ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្រុមការងារជំនាញកំពុងសម្រុកការស្ថាបនាផ្សារនៅលើទឹក តាមបណ្តោយដងស្ទឹ​ងសៀមរាប រួមទំាងការដាក់តាំងភ្លើងចម្រុះពណ៌បំភ្លឺពេលរាត្រី ដែលអាចអោយភ្ញៀវទេស​ចរទៅលេងកម្សាន្តនាថ្ងៃឈប់សំរាក អាចជិះទូកទស្សនាស្ទឹងសៀមរាបផង និងទិញវត្ថុអនុស្សាវរីយ៍នៅលើផ្សារទឹកផង។

លោកបន្តថា “យើងមានរៀបចំពិធីតាមដងស្ទឹង ក្រុងរបស់យើងទទួលបន្ទុកផ្ទាល់ក្នុងការសំអាត ប៉ុន្តែយើងក៏មានការសហការណ៍ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងការរៀបចំតុបតែង ហើយមន្ត្រីយើងចូលរួមជាមួយគាត់ដែរ ការតុបតែងលម្អភ្លើង មានរៀបចំការលក់ដូចផ្សារលើទឹកចឹង តែយើងធានាបាននូវគម្លាតសុវត្ថិភាពអ្នកចូលរួម តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល”។

លោកបន្តថា “ យើងរៀបចំឈើជាកន្លែងប្រជាពលរដ្ឋឈរទស្សនា ហើយសមាគមន៍ចុងភៅរបស់ខេត្តគាត់ចូលរួមដែរ គាត់មានទូករៀបចំលក់នំបញ្ចុក លក់ម្ហូបផ្សេងៗទៀត ឬការកម្សាន្តដោយអ៊ុទូកលេង។ យើងរៀបចំបាន៥០ភាគរយហើយយើងរៀបមុន១សប្តាហ៍ តែអនាម័យបរិស្ថានយើងរៀបចំមុន នៅប្រហែល១សប្តាហ៍ទៀតនឹងរួចរាល់ត្រៀមទទួលភ្ញៀវនៅថ្ងៃឈប់សម្រាប់ ហើយតុបតែងភ្លើងអីនឹងរួចរាល់មុនថ្ងៃចាប់ផ្តើមពិធី”។

កម្មវិធីកម្សាន្តដែលរដ្ឋបាលខេត្ត បានគ្រោងរៀបចំរៀបចំរយៈពេល៥ថ្ងៃ នាថ្ងៃឈប់សម្រាកខាងមុខរួមមាន៖.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ផ្សារទឹក ផាប់ស្ទ្រីត កម្មវិធីជិះកង់ កម្មវិធីកីឡាវាយកូនហ្គោល កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន និងផ្ទាំងទស្សនីយភាពសិល្បៈជាដើម៕

បុរីប៉េងហ៊ួតប្រកាសលក់គម្រោងថ្មីដឹស្តា មេរាហ្កាដិនជាមួយការបញ្ចុះតម្លៃរហូតដល់៩%

ដោយ : ម៉ូលីកា
ក្រោយពីទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកស​ន្ធាប់ និងដើម្បីបំពេញតម្រូវការបន្ថែម ដល់អតិថិជនដែលចង់បានគេហដ្ឋាន ក្នុងគម្រោងដឹស្តា មេរាហ្កាដិន​។ បុរី ប៉េង ហួត សូមបើកបន្ថែមជូននូវដំណាក់កាលថ្មី ជាមួយនឹងការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់រហូតដល់៩% ដែលការផ្តល់ជូននេះ សុពលភាពចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែសីហានេះតែប៉ុណ្ណោះ។ កាន់តែពិសេសជាងនេះទៅទៀតអតិថិជន អាចធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗ ដែលមានអត្រាការប្រាក់ចាប់ពី6.88% ឡើងទៅជាមួយធនាគារដៃគូសហការរបស់ បុរី ប៉េង ហួត។

គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ០៣ នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារធំជាងគេដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។ ក្នុងគម្រោងនេះទៀតសោត បានផ្តល់ជូននូវវីឡាជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន ប៊ី វីឡាភ្លោះ និងវីឡាកូនកាត់ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

សូមបញ្ជាក់ផងដែរថា តំបន់​នៅតាមបណ្តោយ មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​ ៦០ម៉ែត្រ) ភាគខាងត្បូង​រាជ​ធានី​ភ្នំពេញ កំពុង​តែវិវដ្តខ្លួន ទៅជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ ដោយសារតែសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំងក្លា ​ដែលរួមមាន សាលាអន្តរជាតិ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខុនដូ ​គម្រោងលំនៅដ្ឋាន តួយ៉ាងដូចជាគម្រោងផ្សារទំនើបដ៏ល្បីរបស់ជប៉ុន និងមន្ទីរពេទ្យអន្តរជាតិមួយ ក៏បានប្រកាសវត្តមានជាផ្លូវការក្នុងតំបន់នេះផងដែរ។ ចំណែកឯផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ក្បែរមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក៏ទទួលបានការអភិវឌ្ឍ គួរអោយកត់សំគាល់ ជាពិសេសេតំបន់នេះ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្តាខេត្តនានា ព្រមទាំងមានទីតាំងនៅជិត ព្រលានយន្តហោះអន្តរជាតិថ្មី ត្រូវសាងសង់នៅលើ​ផ្ទៃដី​រហូត​ដល់​ ២៦០០​ហិចតា មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើអោយតំបន់នេះមានដីធំទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

 

ស្ពានថ្មីឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបងបានបញ្ចប់ការសាងសង់ហើយ

ដោយៈ រ៉ាណេត

បាត់ដំបងៈ ស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែ ដែលចំណាយថវិកាសាងសង់ជាងកន្លះលានដុល្លារបានបញ្ចប់លការសាងសង់ជាផ្លូវការហើយ។

ស្ពាននេះសាងសង់ទន្ទឹមនឹងស្ពានចាស់ មានអាយុកាល១០៣ឆ្នាំ ដែលបន្ស​ល់​ទុកតាំងពីសម័យអាណានិគមនបារាំង។ ការស្ថាបនារហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលជិត១០០ភាគរយហើយ ដោយនៅតែការលាបពណ៌ និងគំនូសនៅលើតួស្ពានតែប៉ុណ្ណោះ។

អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា នៅត្រឹមដើមសប្ដាហ៍ខែសីហានេះ លទ្ធផលនៃការសាងសង់ស្ពានថ្មថ្មី ស្របនឹងស្ពានថ្មចាស់ ទល់មុខសាលារដ្ឋបាលខេត្តបាត់ដំបង គឺសម្រេចបានស្ទើរ១០០ភាគរយហើយ នៅឡើយតែការបោសសម្អាត និងលាបពណ៌នៅលើតួស្ពានតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “ពេលនេះ កម្រាលនិងតួស្ពាន ត្រូវបានចាក់ក្រាលបេតុង ដែលមានគុណភាពរួចរាល់អស់ហើយ ដែលនៅតែការសម្អាត និងរៀបចំលម្អដោយការលាបពណ៌តួស្ពាន និងបង្កាន់ដៃស្ពានដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរតែប៉ុណ្ណោះ”។ លោកបន្តថា “ក្រោយពេលសាងសងរួច ស្ពាននេះនឹងដាក់ឱ្យប្រើប្រាស់ជាស្ពានឯកទិស សម្រាប់ធ្វើដំណើរចេញពីក្រុង ហើយស្ពានសម្ដេចតេជោហ៊ុន សែន ដែលស្ថិតនៅទល់មុខសាលាខេត្តថ្មីក្បែរគ្នានោះ ក៏នឹងដាក់ឱ្យប្រើជាស្ពានឯកទិស ក្នុងទិសដៅចូលមកក្រុងបាត់ដំបង”។

លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា ស្ពានថ្មថ្មីដែលទើបបញ្ចប់ការសាងសង់នេះមានប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថាបនាតាមរចនាបថសំណង់ស្រដៀងគ្នា ទៅនឹងស្ពានថ្មចាស់ ប៉ុន្តែខុសគ្នាត្រង់លក្ខណៈនៃបច្ចេកទេស ក្នុងការសាងសង់សំណង់ថ្មីផ្នែកគ្រឹះបាតនៃស្ពាន ដែលអាចធានាបាននូវការទ្រទ្រង់ទម្ងន់យានយន្ត នៅពេលឆ្លងកាត់ និងរក្សាបានភាពស្ថិតស្ថេរយូរអង្វែង។

គោលបំណងរបស់លោកអភិបាលខេត្ត លោកចង់ឱ្យមានការស្ដារ និងជួសជុលស្ពានថ្មចាស់ឱ្យរួចរាល់ឡើងវិញ និងបញ្ចប់ការកែលម្អ ទាំងភាពទ្រុឌទ្រោមនៃបាតស្ពាន បង្កាន់ដៃ រួមជាមួយនឹងការលាបពណ៌ ឱ្យមានសោភ័ណភាពរួចរាល់ ស្របគ្នាទៅនឹងស្ពានថ្មីផងដែរ។

កន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានមានប្រសាសន៍ ក្រើនរំលឹកដាស់តឿនដល់អាជ្ញាធរទាំងអស់ ឲ្យរក្សាទុកនូវរាល់សមិទ្ធផល ដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើង ដោយមិនត្រូវធ្វើការរុះរើ ឬបំផ្លាញចោលនោះទេ។

ជាមួយគ្នានេះផងដែរ សម្ដេចក៏បានឲ្យរក្សាទុកនូវស្ពានថ្មចាស់ ខេត្តបាត់ដំបង ដែ​លបន្សល់ ក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតនៅខាងមុសាលាខេត្តបាត់ដំបង ហើ​យស្ពានមួយនេះមានអាយុកាលប្រមាណ១០៣ ឆ្នាំមកហើយ ៕

គម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ខេត្តចំនួនបីនៅភាគពាយ័ព្យប្រទេសតម្លៃជាង២៨៨លានដុល្លារបានចាប់ផ្តើមចេញដំណើរ

        ដោយវុត្ថា

បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនចិន ដើម្បីឈានទៅសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប ដែលផ្លូវជាតិសំខាន់នេះបានកាត់បន្ថយចម្ងាយផ្លូវរហូតដល់ប្រមាណ១០០កីឡូម៉ែត្រ។

លោកងួន រតនៈអភិបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំស្តីពី សិក្សាវាយតម្លៃផលប៉ះពាល់បរិសា្ថន និងសង្គមពេញលេញគម្រោងសាងសង់ផ្លូវជាតិ តភ្ជាប់បាត់ដំបងនាព្រឹកថ្ងៃទទី៥ សីហានេះបានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានផ្តួចផ្តើមគំនិតធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច គឺជាអាទិភាពទី១ ក្នុងចំណោមអាទិភាពជាច្រើនក្នុងការកសាងបណ្តាញផ្លូវគនាគមន៍ ដើម្បីរួមចំណែកអភិវឌ្ឈប្រទេសជាតិ។

ផ្លូវនេះនឹងផ្តល់ផលប្រយោជន៍ប្រមាណ៦៥ភាគរយ ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងប្រមាណ៧០ភាគរយនៃការដឹកទំនិញ ហើយចំណេញទាំងពេលវេលា និងចម្ងាយផ្លូវជិតជាងផ្លូវមុនជាង១០០គីឡូម៉ែត្រហើយចំណាយថវិកាតិចជាង។

ការស្ថាបនាផ្លូវជាតិដ៏សំខាន់នេះ គ្រោងចំណាយទឹកប្រាក់ជាង២៨៨លានដុល្លារជាហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ចំណែកការចំណាយល់ផលប៉ពាល់ គោលនយោបាយជារបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះគ្រោង​ចំណាយពេលស្ថាបនារយៈពេល៤០ខែ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤។

យ៉ាងណាក៏ដិយផ្លូវដ៏សំខាន់នេះមិនទាន់សម្រេចដាក់ឈ្មោះឬលេខនៅឡើយទេ។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបញ្ជាក់ឲ្យដឹង។

 

តំណាងក្រុមហ៊ុនCHINA ROAD AND BRIDGE CORPERATIONបានបញ្ជាក់ថា គម្រោងនេះ មានផែនការស្ថាបនាតាំងពី៧ ទៅ៨ឆ្នាំមុនមកម៉េ្លះ។ គោលបំណងនៃគម្រោសាងសង់ផ្លូវនេះ ដែលផ្លូវនេះគឺជាផ្លូវមួយសម្រាប់តភ្ជាប់វិស័យទេសចរ និងវប្បធម៌ដែលត្រូវឆ្លងកាត់ ៣ខេត្តមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាបហើយក៍ជាផ្លូវសម្រាប់តភ្ជាប់តំបន់ទឹកលិចនៃបឹទន្លេសាប។

ទីតាំងផ្លូវនេះ មានចម្លាយ៧២,១៥៤ឡីឡូម៉ែត្រដោយចាប់ផ្តើមពីផ្លូវ ជាតិលេខ៥ត្រហ់ចំណុចPK302+325ម៉ែត្រ ឆ្ពោះទៅចំណុចបញ្ចប់នៅផ្លូវលេខ៦ ត្រង់ចំណុចPK343+100ម៉ែត្រ។ ផ្លូវនេះឆ្លងកាត់បីខេត្ត៥ស្រុក។ ឆ្លងកាត់បឹងទន្លេសាប ត្រង់តំបន់៣នៅក្នុងខេត្តបាត់ដំបង មានប្រវែង៣៦.៣៩០ម៉ែត្រមានឃុំ៤ និងស្រុក២គឺស្រុកថ្មគោលនិងឯកភ្នំ។

ខេត្តបន្ទានជ័យ ឆ្លងកាត់ស្រុកព្រះនេត្រព្រះ ឃុំប្រាសាទ និងខេត្តឆ្លងកាត់២ស្រុកគឺស្រុកក្រឡាញ់ និងស្រុកពួក។ ក្នុងគម្រោងផ្លូវនេះខ្នងលើប្រវែង១១ម៉ែត្រ អ៊ុតកៅស៊ូប្រភេទAECមានស្ពានចំនួន ១៩កន្លែងក្នុងនោះមានលូធំ១៩កន្លែង។ ទទឹង១១ម៉ែត្រមានបណ្តោយពី១៣ ទៅ៣៩០ម៉ែត្រដោយអ៊ុតកៅស៊ូប្រភេទដូចគ្នា៕

រដ្ឋាភិបាលគ្រោងរៀបចំតំបន់ជួរភ្នំក្រវាញជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ

ដោយ ៖ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់ជួរភ្នំក្រវាញ ដែលគ្របដណ្តប់លើផ្ទៃដីជាង៣,៨លានហិកតា ជាតំបន់អេកូទេសចរណ៍ នឹងក្លាយជាផលិតផលថ្មីក្នុងវិស័យទេសចរណ៍ដ៏ទាក់បំផុត។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ថា ការប្រែក្លាយតំបន់ជួរភ្នំងក្រវាញ ឱ្យទៅជាតំបន់អេកូទេសចរណ៍នាពេលនេះ គឺជាពេលដែលសមរម្យបំផុត ក្នុងការអភិវឌ្ឍវាឱ្យក្លាយជាផលិតផលថ្មី និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។

លោកស្រីបន្តថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានសក្តានុពលខ្ពស់ចំពោះវិស័យអេកូទេសចរណ៍ ដែលមិនទាន់បានរៀងចំឱ្យបានត្រឹមត្រូវ និងស្តង់ដារសម្រាប់ទាក់ទាញភ្ញៀវទេសចរនៅឡើយ ខណៈដែលភាគច្រើនភ្ញៀវទៅលេង តែប្រាង្គប្រាសាទដែលជាទេសចរណ៍វប្បធម៌ ដូចជាប្រាសាទអង្គរវត្ត ។លោកស្រីបន្ថែមថា ការរៀងចំឱ្យតំបន់ជួរភ្នំក្រវាញនេះ នឹងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកំសាន្ត កាន់តែច្រើនបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរបរទេស បើទោះបីគាត់មកលេងហើយម្តងក៏ដោយ នៅពេលដែលយើងមានផលិតថ្មីគាត់នឹងមកម្តងទៀត

លោកស្រីបញ្ជាក់ថា ការររៀបចំតំបន់ជួរភ្នំនេះ កាន់តែឆាប់កាន់តែល្អសម្រាប់ឱ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ភ្ញៀវ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្ដាហ៍នេះថា រាជរដ្ឋាភិបាល បានឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍រៀបចំយុទ្ធសាស្ត្រ ពង្រីកតំបន់អេកូទេសចរណ៍ទាំងនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្តតំបន់នោះឱ្យបានច្រើន។

លោកបានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុង បង្កើតលក្ខខណ្ឌឱ្យមានភាពកាន់តែប្រសើរ ដែលជំរុញដល់ការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិ ឱ្យមានភាពទាក់ទាញ ដោយរៀបចំ ឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ការតភ្ជាប់ផ្លូវ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងសកម្មភាពពាក់ព័ន្ធនានាជាច្រើនទៀត។ លោកបន្តថា ពេលនេះរាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយសម្រាប់អេកូទេសចរណ៍ ដោយអនុញ្ញាតឱ្យមានការចូលរួមទាំងប្រតិបត្តិករ អេកូទេសចរណ៍ខ្នាតធំ និងតូច និងការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពអេកូទេសចរណ៍

យោងតាមការស្រាវជ្រាវរបស់ធនាគារពិភពលោកបង្ហាញថា ធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប ផ្តល់ទុនយ៉ាងសំខាន់ សម្រាប់វិស័យអេកូទេសចរណ៍ ខណៈតាមការប៉ាន់ប្រមាណជាសកលបង្ហាញថា ភ្ញៀវផ្នែកអេកូទេសចរណ៍មានកំណើនប្រហែល២០ភាគរយប្រចាំឆ្នាំ។

តំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប គ្របដណ្តប់លើផ្ទៃដីជាង៣,៨លានហិកតា ត្រូវបានធនាគារពិភពលោក ផ្តល់ការគាំទ្រផ្នែកថវិកា និងបច្ចេកទេស សម្រាប់គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ក្នុងខេត្តគោលដៅមួយចំនួនមានដូចជា៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង តាមរយៈជំរុញសកម្មភាពការពារព្រៃឈើ និងសត្វព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ៕

តៃវ៉ាន់អាចនឹងក្លាយជាចំណុចក្តៅមួយនៃសង្គ្រាមបច្ចេកវិទ្យាសាកល

ដោយៈប៊ី

ភ្នំពេញៈ ពិភពលោកកំពុងពឹងផ្អែកកាន់តែខ្លាំងឡើង លើក្រុមហ៊ុនតៃវ៉ាន់ សម្រាប់ផលិតឧបករណ៍អេឡិចត្រូនិកពាក់ណ្តាលសម្រេច ដែលមានភាពជឿនលឿនបំផុត បន្ទាប់ពីឱនភាពរបស់គូប្រជែងក្រុមហ៊ុន Intel ។

ប៉ុន្តែក្រុមហ៊ុន TSMC របស់តៃវ៉ាន់កំពុងព្យាយាមដកខ្លួនចេញ ដោយធ្វើឱ្យប្រទេសចិននិងសហរដ្ឋអាមេរិករីករាយ នៅពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ កាន់តែកើនឡើង។

បច្ចុប្បន្នមានតែក្រុមហ៊ុនចំនួន៣ប៉ុណ្ណោះ ដែលអាចផលិតបន្ទះឈីបទំនើបនៅលើពិភពលោក គឺក្រុមហ៊ុនសាជីវកម្មអេឡិចត្រូនិកតៃវ៉ាន់ (TSMC), ក្រុមហ៊ុន Intel មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា និងក្រុមហ៊ុនSamsung របស់កូរ៉េខាងត្បូង។ ការផលិតបន្ទះឈីបបែបទំនើបគឺកម្រ និងមានជំនាញណាស់ ព្រោះវាមានតម្លៃថ្លៃមិនគួរឱ្យជឿ ដើម្បីរក្សាការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។

នៅសប្តាហ៍នេះ ភាគហ៊ុនក្រុមហ៊ុន TSMC (TSM) បានកើនឡើងដល់កម្ពស់ថ្មីនៅតៃវ៉ាន់ បន្ទាប់ពីក្រុមហ៊ុន Intel (INTC) បានព្រមានថា វានឹងមានការផលិតល្បឿនយឺតជាងការគ្រោងទុក លើការផលិតបន្ទះឈីប៧ណាណូម៉ែត្រ។ បន្ទះឈីបកម្រិតខ្ពស់អាចផ្ទុក និងដំណើរការព័ត៌មានបន្ថែម។ ទំហំណាណូម៉ែត្រតូចជាងមានន័យថា ឈីបជឿនលឿនជាងមុន។

ក្រុមហ៊ុន TSMC គឺជាបេក្ខជនមួយ ដែលទំនងជាក្រុមហ៊ុនអាមេរិក អាចស្វែងរកជំនួយ។ សាំស៊ុង (អេសអិលអេហ្វអេហ្វ) កំពុងផលិតបន្ទះឈីប ៧ ណាណូម៉ែត្រ ប៉ុន្តែអាជីវកម្មផលិតរបស់វាគឺទាក់ទងនឹងក្រុមហ៊ុន TSMC ។ ភាគច្រើន ក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរី ចំណែក Intel ត្រូវការជំនួយក្នុងការផលិតបន្ទះឈីបកែច្នៃទំនើប។

ការថយចុះរបស់Intel ប្រហែលជាមិនធ្វើឱ្យអន្តរាយទេ ព្រោះក្រុមហ៊ុននេះបានដឹកនាំឧស្សា​ហកម្មអេឡិចត្រូនិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទំនងជានឹងផលិតបាន៧ណាណូម៉ែត្រ ក្នុងកម្រិតពាណិជ្ជកម្ម“តាមការបញ្ជាទិញណាមួយ”។ នេះបើយោងតាមលោក Bret Swanson អ្នកមកទស្សនានៅវិទ្យាស្ថានសហគ្រាសអាមេរិក និងទីប្រឹក្សានៅទីក្រុងវ៉ាស៊ីនតោន។

ប៉ុន្តែភាពជោគជ័យរបស់ក្រុមហ៊ុនTSMC ឥឡូវនេះ – ហើយជំហររបស់ខ្លួនជាអ្នកផ្គត់ផ្គង់ឈីបឈានមុខគេលើពិភពលោក ធ្វើឱ្យវាក្លាយជាក្រុមហ៊ុនដ៏សំខាន់មួយ នៅគ្រាលំបាក។

សហរដ្ឋអាមេរិក និងចិនកំពុងជាប់គាំងនៅក្នុងជម្លោះ ដែលអាចអភិវឌ្ឍបច្ចេកវិទ្យានាពេលអនាគតកាន់តែលឿន ហើយប្រទេសទាំងពីរមានភាពជាដៃគូជាមួយTSMC ដើម្បី​ផ្គត់ផ្គង់ពួកគេជាមួយនឹងបន្ទះឈីប ដែលពួកគេត្រូវការ ដើម្បីផ្តល់នូវបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត 5G និងទិន្នន័យលំហរ៕

អ្នកជំនាញៈទីផ្សារអចលនទ្រព្យក្នុងខេត្តកណ្តាលនៅតែមានតម្រូវការខ្ពស់

ដោយរ៉ា ណេត

កណ្តាលៈ ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួនដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ កំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងវិស័យលំនៅដ្ឋាន វិស័យឧស្សាហកម្ម បើទោះជាភាពប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកល កំពុងកើតមានក៏ដោយ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះថា បច្ចុប្បន្ននេះ ស្ទើរតែគ្រប់តំបន់ទូទាំងខេត្តកណ្តាល ជាពិសេសស្ថិតនៅជុំវិញរាជធានីភ្នំពេ​ញ និងក្បែរគម្រោងវិនិយោគរបស់រដ្ឋាភិបាល គឺសុទ្ធតែមានសក្ដានុពល ស្របពេលដែលគម្រោងនៃការអភិវឌ្ឍជាច្រើនត្រូវបានចាប់អនុវត្តន៍។

លោកឧកញ៉ាបានបន្តទៀតថា “ក្រៅពីតំបន់កណ្តាលក្រុងតាខ្មៅ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល និងគម្រោងអភិ​វឌ្ឍន៍វិស័យសំណង់ រួមមានគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានគម្រោ​ងសាងសង់អគារពាណិជ្ជកម្មមួយចំនួនផងដែរ”។

ងាកចេញពីតំបន់ក្រុងតាខ្មៅបន្តិច ដូចជានៅតំបន់ព្រែកហូរ ព្រែកកំពឺស តំបន់ជាប់ផ្លូវជាតិលេខ ២១A ផ្លូវលេខ២១B និងតំបន់ផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលគួរស្រូវ គឺសុទ្ធតែជាគម្រោងបុរីលំនៅដ្ឋានធំៗ ហើយមិនមែនមានតែតំបន់ខាងលើនេះនោះទេ ដែលមានការអភិវឌ្ឍលំនៅដ្ឋាន ក្នុងនោះនៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងកៀនស្វាយ ផ្លូជាតិលេខ៣ លេខ៤ លេខ៥ លេខ៦ និងលេខ៥១ ក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន និងសហគ្រាសជាច្រើនគម្រោងផងដែរ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍ថា វិសាលភាពខេត្តកណ្តាលគឺលាតសន្ធឹងធំធេង គ្របដណ្ដប់ជុំវិញរាជធានីភ្នំពេញ ហើ​យតំបន់ដែលមានសក្ដានុពលខ្លាំង គឺស្ថិតនៅប៉ែកខាងជើង ខាងលិច និងខាងត្បូង រាជធានីភ្នំពេញ លើកលែងតែតំបន់ប៉ែកខាងកើត ហាក់មានកម្រិតទាបជាងគេបន្តិច ដោយសា​រតែតំបន់ប៉ែកខាងកើត ភាគច្រើនជាតំបន់លិចទឹក។

លោកបន្តថា “ខេត្តកណ្តាកមានកត្តាភូមិសាស្ត្រល្អ ជាពិសេសបណ្តាស្រុកមួយចំនួ​នរបស់ខេត្ត គឺស្ថិតនៅព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយនៅពេលបច្ចុប្បន្ននេះ មានតំបន់មួយចំនួនបានកាត់ចូលមកចំណុះរាជធានីភ្នំពេញ”។ លោកបន្តថា “តំបន់នៅសល់ប៉ុន្មានបានក្លាយជាជាតំបន់ជាយក្រុង ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តកណ្តាល មានលក្ខណៈពិសេសខុសពីខេត្តផ្សេង ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់”។

លោកម៉ាន់ ចាន់ឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងវិនិយោគធំជាច្រើនរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យសក្ដានុពលនៅតំបន់មួយចំនួន កាន់តែពុះកញ្ជ្រោល ដូចជាគម្រោងសាងសង់ព្រលានយន្ដហោះថ្មី គម្រោងផ្លូវក្រវ៉ាត់ទី៣ គម្រោងស្ថាបនាផ្លូវជាតិលេខ២ ការពង្រីកផ្លូវជាតិលេខ៣ ដែលទាំងអស់នេះ សុទ្ធតែផ្តល់ភាពល្អប្រសើរដល់វិស័យដីធ្លីទាំងអស់។

លោកបានបញ្ជាក់ថា “បើធ្វើការប្រៀបធៀបជាមួយខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទ​ល់ជាប់គ្នា និងកំពុងតែមានតម្រូវការប្រើប្រាស់ដី ក្នុងវិស័យឧស្សាហកម្មនោះខេត្តទាំងពីរនេះមានសក្ដានុពលម៉្យាងម្នាក់”។ លោកបញ្ជាក់ថា “សក្ដានុពលរបស់ខេត្តកណ្តាល អាចនឹងកាន់តែមានភាពលេចធ្លោ ក្នុងចន្លោះប្រមាន៣ឆ្នាំខាងមុខ ក្រោយពេលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បញ្ចប់ការសាងសង់ ជាពិសេសគម្រោងព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មីត្រូវបានលេចចេញជារូបរាង”៕

បុរីអាប់ថោនជាប់ផ្សារទំនើបជីបម៉ុង50ម៉ែត្រផ្តល់ការបង់ប្រាក់មិនធ្លាប់មាន១ភាគរយ ក្នុងមួយខែឥតការប្រាក់ ក្នុងអំឡុងពេលពិធីបើកការដ្ឋានសាងសង់

        ដោយគីម រី

ភ្នំពេញៈ ក្នុងគោលដៅជួយសម្រួលដល់់អតិថិជន បុរីអាប់ថោនបានផ្តល់លក្ខខ័ណ្ឌបង់ប្រាក់មិនធ្លាប់មាន ដោយបុរីនេះបានផ្តល់ឲ្យអតិថិជនបង់ប្រាក់ត្រឹម១ភាគរយក្នុងមួយខែដល់អតិថិជន ជាមួយនឹងការមិនគិតពីអត្រាការប្រាក់។

ក្នុងថ្ងៃពិធីសម្ភោធបើកការដ្ឋានសាងសង់ បុរីនេះបានលក់ផ្ទះអស់60% ក្នុងរយ:ពេលត្រឹមតែ2ម៉ោង ។ជាមួយគ្នានេះ បុរីអាប់ថោនដែលមានទីតាំង ជាប់នឹងផ្សារទំនើបជីបម៉ុង50ម៉ែត្រ បានប្រកាសបើកលក់ផ្ទះរបស់ខ្លួន ដែលបញ្ចុះតម្លៃ១៣០០០ដុល្លារអាមេរិក ព្រមទាំងការបង់ប្រាក់មិនធ្លាប់មានពីមុនមកត្រឹម១ភាគរយក្នុងមួយខែ ដោយឥតការប្រាក់ជូនដល់អតិថិជន ក្នុងអំឡុងពេលពិធីសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការ ​កាលពីថ្ងៃសៅរ៍ ទី01 សីហាកន្លងមកនេះ។ បុរីអាប់ថោនជាប្រភេទម៉ូតផ្ទះល្វែងទំនើបជាងគេមួយ ក្នុងតំបន់ចំការដូងទាំងមូល ដែលមានកំពស់ផ្ទះ3ជាន់4បន្ទប់គេង 5បន្ទប់ទឹក តម្លៃចាប់ពី$85,700 តែប៉ុណ្ណោះ។​  ​

ក្រុមការងារ បុរីអាប់ថោនពិតជាមានកិត្តិយស និងភាពសប្បាយរីករាយ ដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជន ក៏ដូចជាក្រុមគ្រួសារ និងមិត្តភក្រទាំងអស់។ អ្វីដែលពិសេសនោះគឺ ផ្ទះបុរីអាប់ថោនក្នុងកម្មវិធី លក់ដាច់អស់រហូតទៅដល់ 60% ក្នុងរយ:ពេលត្រឹមតែ2ម៉ោង នៅក្នុងថ្ងៃ «ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង បុរីអាប់ថោន»តែម្តង។

           ក្រៅពីបុរីអាប់ថោន ក្រុមម្ចាស់គម្រោងទទួលបានពានជា អ្នកអភិវឌ្ឍន៍ល្អជាងគេប្រចាំឆ្នាំ2018 និងឆ្នាំ2019 ទៅលើស្នាដៃរបស់គាត់លើគម្រោងមុនៗ រួមមាន គម្រោងផ្សារទំនើបណូរ៉ូម៉ល Noromall សណ្ឋាគារ និងរីសតកំសាន្ត ព្រមទាំងអគារការិយាល័យ Rise Building នៅជិតវិមានឯករាជ្យ ។​

              ដើម្បីអោយបុរីអាប់ថោន អោយកាន់តែល្អបន្ថែមទៀតនោះ ម្ចាស់គម្រោង បានចាប់ដៃគូសហការ ជាមួយនឹងក្រុមហ៊ុនឈានមុខគេ ឯកទេសខ្ពស់ខាងបុកគ្រិះ​ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើសពី 20​​ឆ្នាំនៅលើតែគម្រោងអគារធំៗ រួមមានផ្សារទំនើប AEON Mall អគារខុនដូ The Bridge ជាដើម មកធ្វើគ្រឹះផ្ទះបុរីអាប់ថោន ដើម្បីធានាបានសំណង់ដ៏រឹងមាំ។

មូលហេតុសំខាន់ដែលម្ចាស់គម្រោងបុរីអាប់ថោន សម្រេចចិត្តសាងសង់គម្រោ​ងនេះឡើង គឺដោយសារទីតាំងរបស់គម្រោងអាប់ថោន នឹងផ្ដល់នូវផាសុកភាពក្នុងការរស់នៅយ៉ាងខ្លាំង សម្រាប់អតិថិជន ដែលព័ទ្ធជុំវិញដោយ ផ្សារ និង​សាលារៀនដែល រឹតតែពិសេសទៅទៀត បុរីអាប់ថោនមានទីតាំងជាប់នឹងផ្សារទំនើបជីប ម៉ុង​(Chipmong 50m Mall) ​តែម្តង ងាយស្រួលសម្រាប់អ្នករស់នៅបុរីអាប់ថោនអាចដើរទៅផ្សារទំនើបតែម្តង។

សម្រាប់អតិថិជន ដែលធ្វើការទិញប្រភេទផ្ទះនៅក្នុងឱកាស ពិធីសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការរបស់បុរីអាប់ថោន ទទួលបាននូវការបញ្ចុះតម្លៃពិ​សេស រហូតដល់១៣០០០ដុល្លារ និងការបង់ប្រាក់ត្រឹមតែ១ភាគរយក្នុងមួយខែ ដើមសុទ្ធ ឥតការប្រាក់​ ដែលកម្មវិធីពិសេសនេះ មានកំណត់ត្រឹមតែអតិថិជន១០នាក់តែប៉ុណ្ណោះ​៕

 

ក្រុមហ៊ុនTwitter ប្រឈមនឹងការផាកពិន័យទឹកប្រាក់២៥០លានដុល្លារ

ដោយវុត្ថា

អាមេរិកៈ ក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីល្បាញ twitter អាចនឹងរងការផាកពិន័យចន្លោះពី១៥០ ទៅ២៥០លានដុល្លារសហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនមួយនេះបានលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់របស់ខ្លួន ដោយគ្មានការអនុញ្ញាត ហើយបានផ្សព្វផ្សាយពាណិជ្ជកម្ម។

ទីភ្នាក់ងាររបស់គណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC) សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ  បានពិនិត្យមើលើក្រុមហ៊ុន twitter នេះ ជុំវិញការប្រើប្រាស់ព័ត៌មានរបស់អ្នកប្រើប្រាស់ ដូចជាលេខទូរសព្ទនិងអ៊ីម៉ែល ដោយគ្មានការអនុញ្ញាត ដើម្បីបម្រើដល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងអំឡុងពេលពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩។

ទាក់ទងនឹងការស៊ើបអង្កេតរបស់FTCនេះដែរ ក្រុមហ៊ុនទ្វីតធ័រ ក៏បានធ្វើការសុំទោ​សដល់អ្នកប្រើប្រាស់រួចមកហើយ ដែលបានប្រើព័ត៌មានផ្ទាល់ខ្លួន ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយមិនមានការប្រុងប្រយ័ត្ន ដែលនេះក៏ជាការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១១ ដែលក្រុមហ៊ុនបានចុះហត្ថលេខាជាមួយFTC លើឯកជនភាពរបស់អតិថិជន និងបានបញ្ជាក់ថា ក្រុមហ៊ុនអាចនឹងរងការផាកពិន័យចន្លោះពី១៥០-២៥០លានដុល្លារផងដែរ។

ក្រុមហ៊ុន twitter បានជំរុញឱ្យអ្នកប្រើប្រាស់ ផ្តល់លេខទូរសព្ទរបស់ពួកគេ ដើម្បីធ្វើការបន្ថែមទៅលើប្រព័ន្ធសុវត្ថិភាព ដែលហៅថា two-factor authentication សម្រាប់ធ្វើការផ្ទៀងផ្ទាត់ ដោយការទទួលបានសារមុនពេល ចូលប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់ពួកគេ។

ថ្មីៗនេះក្រុមហ៊ុន twitter ក៏ទើបតែបានរងការរិះគន់ ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពរបស់ពួកគេ ដែលក្រុមវាយប្រហារ អាចធ្វើការកាន់កាប់គណនីទ្វីតធ័រ របស់បុគ្គលល្បីៗជាច្រើន ហើយក្មេងវ័យជំទង់៣នាក់ដែលជាមេខ្លោង ត្រូវបានចាប់ខ្លួននៅរដ្ឋហ្វ្លរីដា និងប្រទេសអង់គ្លេស កាលពីចុងខែមុននេះ។

ក្រុមហ៊ុន twitter មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ដែលរងការចោទប្រកាន់ទាក់ទងនឹងការរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់ កាលពីឆ្នាំមុនទីភ្នាក់ងារនេះបានធ្វើការផាកពិន័យ ក្រុមហ៊ុម Facebook ប្រមាណ៥ពាន់លានដុល្លារ រួចមកហើយដែរដើម្បីដោះស្រាយបញ្ហា នៃការរំលោភបំពានឯកជនភាពជាច្រើន រួមទាំងការប្រើប្រាស់លេខទូរសព្ទរបស់អ្នកប្រើប្រាស់ ដែលបានផ្តល់ឱ្យសម្រាប់គោលបំណង ពង្រឹងសន្តិសុខ តែយកទៅធ្វើអាជីវកម្ម ដើម្បីផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៅវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន Facebook ក៏បានយល់ព្រមថា ខ្លួននឹងលែងប្រើលេខទូរសព្ទដែលទទួលបាន ក្នុងនាមសន្តិសុខសម្រាប់ការផ្សាយពាណិជ្ជកម្មតទៅទៀតដែរ៕

អាងហែលទឹកCrystalលំដាប់ពិភពលោក នឹងបង្ហាញវត្តមានក្នុងគំរោងតម្លៃ១០០០លានដុល្លារជាលើកដំបូងនៅខេត្តព្រះសីហនុ

ដោយៈ រ៉ាណេត

ព្រះសីហនុៈអាងហែលទឹកគ្រីស្តាលដ៏ធំលំដាប់ពិភពលោក លើកដំបូងនឹងបង្ហាញវត្តមាននៅតំបន់ឆ្នេររាមនៃខេត្តព្រះសីហនុ ដែលជាការលើកសោភ័ណភាពតំបន់ដ៏ទាក់ទាញបំផុតនៃតំបន់ឆ្នេរ នៅគម្រោងអភិវឌ្ឍន៍ដ៏មហិមារថ្មីមួយ ដែលមានឈ្មោះថា Crystalville Ream Beach ក្រោមទុនវិនិយោគសរុបប្រមណ១០០០លានដុល្លារ។

អាងទឹកសិប្បនិម្មិត បែបអច្ឆរិយៈគ្រីស្តាល់លំដាប់ពិភពលោកមួយនេះ មានទំហំ ហិកតា ក្រោមការសាងសង់យ៉ាងវិចិត្រ ពីសំណាក់អ្នកជំនាញមកពីស៊ីងហ្គាពួរ នឹងលេចចេញជារូរាងនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ Crystal Ville Ream Beach នៅតំបន់ឆ្នេររាម ខេត្តព្រះសីហនុ។

នាយិកាគ្រប់គ្រងផ្នែកល នៃក់គម្រោងវីឡាបែបលំហែរកាយ និងប្រណីតភាពលើកដំបូងនៅតំបន់ឆ្នេរសមុទ្ររាម ដែលស្ថិតនៅក្នុងគម្រោង Crystalville Ream Beach អ្នកនាងលីម សុខាដាវីន បានបង្ហើបប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា អាងទឹកដ៏អស្ចារ្យនេះ នឹងក្លាយជានិមិត្តរូប នៅក្នុងគម្រោងអភវឌ្ឍន៍រួម ដែលមានតម្លៃវិនិយោគសរុបប្រមាណ ១០០០លានដុល្លារ ដោយត្រូវបានរៀបចំ ជាដំណាក់កាលលើការអភិវឌ្ឍ។

អ្នកនាងបានបន្តថា “នៅក្នុងគម្រោងនេះ មានការអភិវឌ្ឍលំនៅដ្ឋានប្រភេទជាវីឡាបែបលំហែរ និងកម្សាន្តកម្រិតអភិជននេះ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ក្នុងស្រុកFURI Corporation និងក្រុមហ៊ុនវិនិយោគអចនទ្រព្យដ៏ធំមកពីសាំងហ្គាពួរ គឺជាផ្នែកមួយក្នុងគម្រោងCrystalville Ream Beach។ គម្រោងលំនៅដ្ឋានប្រភេទវីឡាលំហែរកាយនេះ ក្នុងដំណាក់ដំបូង គឺមានត្រឹមតែ១០០ខ្នងតែប៉ុណ្ណោះ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍អាងហែលទឹកគ្រីស្តាលដ៏ប្រណីត និងលើកដំបូងប្រចាំតំបន់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតានៅចំកណ្តាល ដែលជាភាពទាក់ទាញពីបណ្តាមនុស្សនានាចម្រុះជាតិសាសន៍ជាច្រើន”។

នៅក្នុងគម្រោង Crystalville Ream Beach ត្រូវបានរៀបចំអភិវឌ្ឍន៍នៅលើផ្ទៃដីតំបន់ឆ្នេរសមុទ្ររាម ខេត្តព្រះសីហនុ ទំហំសរុបប្រមាណ៤៣ហិកតា ដោយត្រូវបានចែកចេញជា ៣ដំណាក់កាលក្នុងការសាងសង់។ ដំណាក់កាលទី១ ក្រុមហ៊ុននឹងសាងសង់លំនៅដ្ឋានបែបលំហែរកាយចំនួន១០០ខ្នង (មាន៣ប្រភេទ វីឡាលំហែរកាយ, វីឡាឆ្នេរខ្សាច់ និងវីឡាកោងកាង) ចំណាយពេលត្រឹម២ឆ្នាំ។

ដំណាក់ទី២ នឹងចាប់ដំណើរការសាងសង់អាងហែលទឹកគ្រីស្ទាល់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតា ក្រោមជំនាញរបស់ក្រុមហ៊ុនមកពីសាំងហ្គាពួរ ហើយក៏ជាលក្ខណៈពិសេស ដែលស្ថិតនៅចំកណ្តាលគម្រោង Crystalville Ream Beachផងដែរ។ ដំណាក់ទី៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់សំណង់អគាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមមាន ខុនដូ អាផាតមិន សណ្ឋាគារកម្រិតផ្កាយ៥ រួមជាមួយនឹងផ្សារទំនើប ដែលផ្តោតសំខាន់ទៅសេវាចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំគម្រោងផងដែរ៕