ក្រុមហ៊ុនកូរ៉េបង្ហាញបំណងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម នៅក្នុងទីក្រុងភ្នំពេញ

ដោយវុត្ថា

ភ្នំពេញ៖  ក្រុមហ៊ុនDaehan Groupរបស់កូរ៉េ បង្ហាញបំណងវិនិយោគលើគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) នៅក្នុងទីក្រុងភ្នំពេញ ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ដែលមានលទ្ធភាពជួយដល់ការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។

លោក Lee JaeHoo ប្រធានក្រុមហ៊ុនDaehan Groupប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាងារជាមួយលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៥មិថុនាម្សិលមិញនេះបានឱ្យដឹងថា  គម្រោងនាំចូល និងដាក់ឲ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់ សម្រាប់ធ្វើដំណើរបានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ហើយអាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។

លោកបន្តថា “ម៉ូតូនេះមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាមេរិក និងបានស្នើសុំអនុសាសន៍ និង ការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រីមុននឹងនាំចូលនិងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្តែងការគាំទ្រចំពោះគម្រោងនេះ និងបានស្នើឲ្យក្រុមហ៊ុនផ្ដោតជាសំខាន់ លើការប្រើប្រាស់មធ្យោបា យធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុល បរិស្ថានផងដែរ។

ឱកាសចំណេញ Black Friday មានការបញ្ចុះតម្លៃខ្នាតយក្សរហូតដល់ 40% មិនធ្លាប់មានពីមុនមកនៅស្រុកខ្មែរយើង លក់ត្រឹមតែ 4 ម៉ោង ចាប់ពីម៉ោង 4:00 ល្ងាច ដល់ម៉ោង 8:00 យប់ នៅថ្ងៃទី12 ខែ មិថុនា 2020 នេះ! កក់ប្រាក់ត្រឹម500$ ក្លាយជាម្ចាស់ផ្ទះក្នុងបុរី, Condo ជាច្រើនមាន29កន្លែង កក់ហេីយមិនពេញចិត្ត អាចដកលុយកក់វិញក្នុងអំឡុង 14ថ្ងៃ។ សូមទំនាក់ទំនងលេខ& links ភ្នាក់ងារលក់ខាងក្រោម:

Amatak property service co., LTD. Proud to collaborated with Realestate.com.kh to bring the biggest online sale events called ′′ Black Friday Property Sale ′′ first in Cambodia.
You can get a special discount from the owner of a big project such as condo and borey up to 40% discount. Just make a deposit of $500 for the project that you like and we can return you back your deposit in 14days if you change your minds.

Please contact our agents or register the links bellow:

1- Tang Hour 012601472 /Tang Sivly: 070710273
Link Register:
https://propertysale.realestate.com.kh/amatak

https://propertysale.realestate.com.kh/amatak13

2-Name: Meas Marina
Tel: 012831000
Link Register: https://propertysale.realestate.com.kh/amatak1

3- Name: Por Tola
Contact: 077 975 995
Link Register:https://propertysale.realestate.com.kh/amatak7

4-Bun Nary
Contact: 012/016 94 39 94
Link Register: https://propertysale.realestate.com.kh/amatak3

5-Name: Chhom A Mom
Contact: 011 651756/ 015 601471
Link Register: https://propertysale.realestate.com.kh/amatak8

6-Name : Srey Pov
Tel : 012/010 992280
Link Register: https://propertysale.realestate.com.kh/amatak2

7-Name: chuon chinborin
Tel : 017 555 018
Link Register: https://propertysale.realestate.com.kh/amatak4

8-Name: Tith Pisa
Tel: 017233009 / 087770803
Link Register: https://propertysale.realestate.com.kh/amatak6

9-Name: PHAL PHEAKDEY
TELL:089 577 968
Link Register: https://propertysale.realestate.com.kh/amatak5

10-Name: Leang Kim Oeng
Tel: 0766686686/0969686686
Link Register: https://propertysale.realestate.com.kh/amatak9

11- Name :Ros bunly
Contact: 012 588 572
Link Register: https://propertysale.realestate.com.kh/amatak10

12- Name: Thy Mengly
Tel: 069618779
Link Regiter: https://propertysale.realestate.com.kh/amatak11

គម្រោង​ដី​ឡូ​តិ៍​នៅ​ផ្សារ​អង្គស្នួល បើ​ទិញ៣ឡូ​តិ៍​ថែម​ជូន​កាដូ​ម៉ូតូ​ស៊េរី​ទំនើប១ គ្រឿងភ្លាមៗ

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ បន្ថែម​ពីលើ​ការផ្ដល់​ឱកាស​ចំណេញ ដល់​អតិថិជន​របស់​ខ្លួន គម្រោង​ដី​ឡូ​តិ៍ ស្យូ​អាប់ រៀល អ៊ី​ស្ទេ​ត ផ្សារ​អង្គស្នួល បាន​បង្កើត​កម្មវិធី​ដ៏​អស្ចារ្យ ដោយ​រាល់​ការទិញ​ចំនួន៣ឡូ​តិ៍ នឹង​ទទួលបាន​ការផ្តល់ជូន​យ៉ាង​ពិសេស​នូវ​ម៉ូតូ​ស៊េរី​ថ្មី ម៉ាក HONDA Dream ឆ្នាំ២០២០ ចំនួន១គ្រឿងភ្លាមៗ រួម​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ជាច្រើន​ទៀត។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណា​ង បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ គម្រោង​របស់​ក្រុមហ៊ុន ស្យូ​អាប់ រៀល អ៊ី​ស្ទេ​ត ដែលមាន​ចម្ងាយ​ប្រមាណ៤០០ម៉ែត្រ ចុះ​ពី​ផ្លូវជាតិ៤ កំពុងបើក​លក់​នៅពេល​នេះ មានតម្លៃ​ចាប់ពី១២,៥០០ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ឡូ​តិ៍ ដែល​ក្រៅពី​ស្ថិត​តំបន់​ទីប្រជុំជន​ជិត​ផ្សារ​អង្គស្នួល ជា​ភូមិ​ចាស់​មាន​ប្រជាជន​រស់នៅ​ស្រាប់ និង​មាន​រោងចក្រ សហគ្រាស ឃ្លាំង រួម​នឹង​ការអភិវឌ្ឍ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​រួចជាស្រេច” ។

ទីតាំង​ដី​ម​នេះ​ស្ថិត​នៅជាប់​ផ្លូវធំ៣០ម៉ែត្រ​របស់​រដ្ឋ ហើយ​នៅក្នុង​គម្រោង​ជា​ប្រភេទ​ផ្លូវ​បេតុង​ទំហំ៨ម៉ែត្រ មានភ្ជាប់​បណ្តាញ​អគ្គិសនី បំពាក់​អំពូល​សូ​ឡា មាន​បណ្តាញ​ទឹកស្អាត និង​ប្រព័ន្ធ​បង្ហូរទឹក​យ៉ាង​ត្រឹមត្រូវ ហើយក៏​មាន​ដាំ​ដើមឈើ​នៅតាម​ដងផ្លូវ បង្កើន​សោភ័ណភាព ជាពិសេស​មាន​សេវា​សន្តិសុខ២៤ម៉ោង​ក្នុង​គម្រោង​ផងដែរ។

ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ពិសេស ដោយ​រាល់​ការទិញ​ដី​ឡូ​តិ៍​ចំនួន៣ឡូ​តិ៍ ដោយ​ការបង់​ផ្ដាច់ នឹង​ទទួលបាន​ម៉ូតូ​ម៉ាក HONDA Dream ស៊េរី​ឆ្នាំ២០២០ចំនួន១គ្រឿងភ្លាមៗ ហើយ​សម្រាប់​អ្នកទិញ​ចំនួន២ឡូ​តិ៍ ដោយ​ការបង់​ផ្ដាច់ នឹង​ទទួលបាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO ស៊េរី​ទំនើប​មួយគ្រឿង ហើយក៏​មានការ​ផ្តល់ជូន​នួវ​ទូរ​ទឹកកក​មួយគ្រឿង​ផងដែរ (សម្រាប់​ផ្ទះល្វែង) ដែល​កម្មវិធី​ពិសេស​មាន​រយៈពេល​ត្រឹម​មួយខែ​ប៉ុណ្ណោះ។

ដោយឡែក​សម្រាប់​លក្ខខណ្ឌ នៃ​ការទិញ​ដោយ​បង់​រំ​លោះ ក្រុមហ៊ុន​ក៏បាន​រៀបចំ​កម្មវិធី​ពិសេស​ផងដែរ ដូចជា

– បង់​មុន ៣០% សល់៧០% រំលស់ ៦ឆ្នាំ ដោយ​អត្រា​ការប្រាក់ ១%/ខែ

-បង់​មុន ៣០% សល់៧០% រំលស់ ១២ខែ ដោយ​គ្មាន​ការប្រាក់

– បង់​មុន ៤០% សល់៦០%  រំលស់ ១២ខែ ដោយ​គ្មាន​ការប្រាក់ ចុះ​ជូន ២%

– បង់​មុន ៥០% សល់៥០%  រំលស់ ១២ខែ ដោយ​គ្មាន​ការប្រាក់ ចុះ​ជូន ៣%

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ៖ ០១០ ៧៨៤ ១៧៧/ ០១២ ៥៥៥ ២៦៥ / ០៩៦ ៨៦៤ ៩៩៩៦ / ០៧៧ ៩៧៧ ៧២៦ ៕

តើ​ការបញ្ចុះ​បញ្ចូល​អតិថិជន​ឱ្យ​ទិញ​អចលនទ្រព្យ​មាន​វិធីសាស្ត្រ​អ្វីខ្លះ?

ដោយ ហ្សូ​លី

ភ្នំពេញៈ ការទិញ-លក់​អចលនទ្រព្យ​អាច​ដំណើរការ​ទៅមុខ​បាន ដោយសារ​មាន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ល្អ កិរិយាមាយាទ​​​ទន់ភ្លន់ ចំណេះដឹង​អំពី​គម្រោង​អចលនទ្រព្យ និង​ព័ត៌មាន​ទូរ​ទៅ។

ក្នុងនោះ​ការនិយាយ​បញ្ចុះបញ្ចូល ទៅកាន់​អតិថិជន ពិត​ជាមាន​ឥទ្ធិពល​ជម្រុញ​ឱ្យ​ការលក់​នោះ​ទទួលបាន​ជោគជ័យ។ វិធីសាស្ត្រ​នៃ​ការបញ្ចុះ​បញ្ចូល​អតិថិជន ឱ្យមាន​ចិត្ត​ចង់​ទិញ​អចលនទ្រព្យ​ពី​អ្នក​មានដូចជា

១. ស្វែងយល់​ឱ្យ​ច្បាស់​ពី​ចំណេះដឹង​និង​ព័ត៌មាន​គម្រោង​អចលនទ្រព្យ

ចំណេះដឹង​គឺជា​កម្លាំង​ដ៏​អស្ចារ្យ ដែល​អាចឱ្យ​អ្នកលក់​បញ្ជូន​សារ ទៅកាន់​អ្នកទិញ ហើយ​នេះ ក៏​ជា​អន្ទាក់​សុច្ចរិត​មួយ ដែល​បណ្តាល​ចិត្ត​ឱ្យ​អតិថិជន​ជឿជាក់ មកលើ​អ្នកលក់​ដូចគ្នា។ ដូច្នេះ​មុននឹង​ធ្វើ​ការលក់​ប្រភេទ​អចលនវត្ថុ​ណាមួយ សូម​ហ្វឹកហាត់​និង​ស្រូបយក​ចំណេះដឹង​ឱ្យ​ច្រើន មិន​ថា​ជា​ព័ត៌មាន​អំពី​ទីតាំង​គម្រោង សក្តានុពល​គម្រោង​នៅ​ថ្ងៃ​អនាគត តែ​ក៏ត្រូវ​ដឹង​ពី​ស្ថានភាព​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន ដោយ​អាន​ព័ត៌មាន​ឱ្យបាន​ច្រើន​ជាប្រចាំ។

ទោះបីជា​ការជួល ឬ​លក់​ក៏ដោយ អ្នកលក់​ត្រូវ​ប្រាកដថា ខ្លួន​មានការ​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ។

យោងតាម​អ្នកជំនាញ​លក់​អចលនទ្រព្យ​ជាច្រើនរូប ធ្លាប់បាន​ឱ្យដឹង​ស្រដៀង​គ្នា​កាលពីពេល​កន្លងមក​ថា អ្នក​ដែល​ចូលមក​ប្រឡូក នៅក្នុង​វិស័យ​អចលនទ្រព្យ ដោយ​ផ្ដើមចេញពី​ការងារ​ជា ភ្នាក់ងារ​លក់ គឺមាន​ច្រើន​ហើយក៏​មាន​អ្នក បោះបង់​ឱកាស​ទៅវិញ​ក៏មាន​ច្រើន​ដែរ ដោយសារតែ​ភាពបរាជ័យ​លើ​ការលក់​របស់ខ្លួន ហើយ​មិនមាន​ការអត់ធ្មត់ និង​សិក្សា​បន្ថែម​ដើម្បី​អភិវឌ្ឍន៍​អាជីព។

២. យក​ភាពស្មោះត្រង់​ជា​អាទិភាព

យោងតាម​ទស្សនា​វ​ដ្តី​បរទេស​ដ៏​ល្បី Forbes បានឱ្យដឹងថា ភាពស្មោះត្រង់​គឺជា​ធាតុ​ផ្សំ ដ៏​មាន​សក្តានុពល​នៅក្នុង​ការលក់។ ដូចនេះ​សូម​ចំណាំ​ថា កាលណា​បើ​អ្នក​បញ្ចុះបញ្ចូល ដោយ​ប្រើប្រាស់​ផ្នត់គំនិត​ថា «ធ្វើយ៉ាងណា​ក៏បាន​ឱ្យតែ​លក់​ចេញ​បាន» នោះ​ដោយ​មិន​យក​ភាពស្មោះត្រង់​ជា​អាទិភាព ការលក់​របស់ លោក អ្នក​អាច​នឹង​ឈានទៅរក​បរាជ័យ។

ក្រៅពី​បរាជ័យ​នេះ អ្នកលក់​អាច​នឹង​ប្រឈម​នឹង​ការបាត់បង់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ផងដែរ នាំឱ្យ​គ្មាន​អ្នកទិញ​នាពេល​អនាគត។ ទំនុកចិត្ត ភាពជឿជាក់ ប្រៀប​បីដូច​ជា​កញ្ចក់ កាលណា​ដែល​ប្រេះស្រាំ​ហើយ មិន​ងាយ​នឹង​បញ្ចុះបញ្ចូល​មកវិញ​បានឡើយ ព្រោះនេះ​ជា​សមាសធាតុ​យ៉ាងសំខាន់​ក្នុង​ការលក់។

៣. សិក្សា​ពី​តម្រូវការ​អតិថិជន

វិធីសាស្ត្រ​នេះ​ជា​រឿង​សំខាន់​មួយផ្នែក​ដែរ ដែល​អ្នកលក់​អចលនទ្រព្យ​ដាច់ខាត​មិនគួរ​មើលរំលង។ ឧទាហរណ៍ អ្នកលក់​មិនអាច​លក់​អចលនទ្រព្យ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ ដោយ​មិនបាន​សួរ​អតិថិជន​ថា តើ​ពួកគេ​ចង់បាន​ប្រភេទ​ណា? នៅ​ទីតាំង​ណា? ខ្ទង់​តម្លៃ​ប៉ុន្មាន?នោះឡើយ។ ការប្រព្រឹត្ត​បែបនេះ​បញ្ជាក់ថា អ្នកលក់​រូបនោះ​មិនបាន​សិក្សា​ច្បាស់​ពី​តម្រូវការ​អតិ​ថ​ជន​ឡើយ។

ហេតុនេះ​ទើប​អ្នកជំនាញ​លក់​អចលនទ្រព្យ​បាន​បញ្ជាក់ថា ការដែល​អាច​ស្វែងរក​ទីផ្សារ​បាន ទាល់តែ​អ្នកលក់​ធ្លាប់មាន​បទពិសោធន៍ ធ្លាប់​ដឹង និង​ស្គា​ល់ពី​តម្រូវការ​ទីផ្សារ​រួមជាមួយ​នឹង​កិច្ចទំនាក់ទំនង​ល្អ ជាមួយ​បណ្តាញ​នៅក្នុង​វិស័យ​មួយ​នេះ។  វា​អាច​ពង្រីក​វិសាលភាព​នៃ​ទីផ្សារ​កាន់តែ​ទូលាយ ហើយ​ជួយ​ជំរុញ​ដល់​ការលក់​របស់​អ្នក​កាន់ តែមាន​ប្រសិទ្ធភាព​ខ្ពស់៕ Forbes

រដ្ឋាភិបាល​ចាប់ផ្ដើម​សិក្សា​ប្លង់គោល​ប្រើប្រាស់​ដី​នៅ​តំបន់​ឧទ្យាន​ជាតិសំខាន់ៗចំនួន៤

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាននិងកំពុង​ចាប់ផ្ដើម​សិក្សា និង​កំណ​តើ​ប្លង់គោល​សម្រាប់​ប្រើប្រាស់​ដី នៅ​តំបន់​ឧទ្យាន​ជាតិសំខាន់ៗចំនួន៤ បន្ថែមទៀត ដែល​គេ​រំពឹងថា ការអភិវឌ្ឍន៍​តាម​ប្លង់គោល​នេះ នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការរៀបចំ​ដែនដី​នៃ​កម្ពុជា និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៦ នៃ​រដ្ឋសភា។

យោងតាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បានចេញ​ផ្សាយ​កាលពី​ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បាន​បង្ហាញថា តំបន់​ឧទ្យាន​ចំនួន៤ ខាងលើនេះ​រួមមាន ឧទ្យាន​ជាតិ​ព្រះសីហនុ (រាម) ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​កុស​មៈ (គីរីរម្យ) ឧទ្យាន​ជាតិ​កែប និង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម (គូលែន) ។

គម្រោង​សិក្សា និង​ប្រើប្រាស់​ប្លង់គោល​របស់​ក្រុមការងារ​ជំនាញ នៃ​ក្រសួង​រៀបចំ​ដែនដី បាន​សិក្សា​ស្រាវជ្រាវ​ឃើញថា ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​ទាំង៤នេះ មាន​សក្តានុពល​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​ទៅជា​ទីក្រុង​ទេសចរណ៍​ដ៏​ពិសិដ្ឋ​មួយ មាន​អាកាសធាតុ​ត្រជាក់ ទេសភាព​ធម្មជាតិ តំបន់ភ្នំ និង​សមុទ្រ​ដ៏​ល្អ​ឯក​គ្មាន​ពីរ។

ផ្អែក​តាម​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ និង​ដើម្បី​បង្ហាញ​កិត្យានុភាព​ជាតិ តាមរយៈ​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី បាន​ផ្តួចផ្តើម​រក្សា និង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ក្នុង​ចក្ខុវិស័យ​ឆ្នាំ២០៣៥ ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ អ្នកវិនិយោគ និង​ធុរជន​ជាតិ-អន្តរជាតិ​ទាំងអស់ ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ គម្រោង​អភិវឌ្ឍ​នៅតាម​តំបន់​ឧទ្យាន​ជាតិ​នានា ក៏ដូចជា​វិនិយោគ​នៅ​កម្ពុ​ជាមាន​ជាអាទិ៍ ការអភិវឌ្ឍ​ទេសចរណ៍ លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បរិស្ថាន សេដ្ឋកិច្ច និង​សង្គម ដូចជា​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ជាដើម។

លោក​បាន​បញ្ជាក់ថា “រាល់​ការវិនិយោគ​ទាំងអស់​ខាងលើនេះ សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព មាន​បរិ​យា​ប័ន្ន មាន​ភាព​ធន់ និង​មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​អន្តរជាតិ” ៕

រដ្ឋាភិបាល​បោះទុន​រាប់លាន​ដុល្លារ​ក្នុងការ​ពង្រីក និង​ស្ថាបនា​ផ្លូវ​ទៅកាន់​តំបន់ឆ្នេរសមុទ្រ និង​ព្រំដែន

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​បោះទុន​រាប់ពាន់​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក និង​ស្ថាបនា​ផ្លូវ​ថ្មី​ពី​ភ្នំពេញ ឆ្ពោះទៅកាន់​តំបន់​ខេត្ត​ជាប់មាត់​សមុទ្រ និង​ព្រំដែន ដើម្បី​បង្កើន​ការដឹកជញ្ជូន និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ដាក់ចេញ​នូវ​យុត្តិសាស្ត្រ និង​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឱ្យមាន​ការរីក​ចំរើនប​ន្ថែ​ម​ទៀត។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​សារព័ត៌មាន​កាលពី​កន្លង​មក​ថ្មីៗនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោ​យស ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រ​ម៉ែ​ប្រមូល​ថវិកា​ពី​ប្រទេស​ជា​ដៃគូ និង​កម្ចី​នានា​នា ហើយ​បាន​ចំណាយ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក លើ​ការធ្វើ​ផ្លូវ​នានា​នៅ​ទូទាំង​ទេស។

លោក​បន្តថា “បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូ បាន​នឹង​កំពុង​ពង្រីក សាងសង់ និង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ជាតិសំខាន់ៗ ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ជាប់មាត់​សមុទ្រ និង​ទៅកាន់​ជាយដែន​នៃ​ប្រទេស ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ដឹកជញ្ជូន​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង កាត់បន្ថយ​គ្រោះថ្នាក់​ចរណ៍​នៅក្នុង​ប្រទេស” ។

លោក​បន្ថែមថា យើង​បាន​នឹង​កំពុង​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត-កែប ដែលជា​ខេត្ត​នៅជាប់​មាត់សមុទ្រ ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ។ ជាមួយគ្នានេះ យើង​ក៏បាន​ស្តារឡើងវិញ​ផ្លូវជាតិ​លេខ២ ដែល​អាចធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពត​ផងដែរ។

បច្ចុប្បន្ននេះ ក្រសួង​ពង្រីក​ផ្លូវជាតិ​លេខ៥ប្រវែង ៣០៤គីឡូម៉ែត្រ ពី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា-ថៃ  និង​ជា​ផ្លូវ​ត​ភ្ជាប់​អាស៊ាន ដែលមាន​តម្លៃ​ប្រមាណ៥០០ លាន​ដុល្លារ​អាមេរិក  និង​ការ​ស្ថាបន​ផ្លូវ​ល្បឿន​ពី​ភ្នំពេញ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះ​សី​នុ  រួម​ជា​នឹង​ការធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៤ផងដែរ ។

លោក​ទេសរដ្ឋមន្ត្រី​បន្ថែមថា ក្រៅពីនេះ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ក៏បាន​នឹង​កំពុង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ និង​ផ្លូវជាតិសំខាន់ៗជាច្រើន​ខ្សែរ​នៅក្នុង​ប្រទេស ដើម្បី ធ្វើ​ពិពិធ​កម្ម​ភស្តុភារ ឱ្យ​កាន់តែ​សម្បូរបែប និង​ការចំណាយ​លើ​ការដឹកជញ្ជូន​កាន់​តែមាន​តម្លៃថោក ព្រមទាំង​ទាន់ពេលវេលា​នៃ​ការដឹកជញ្ជូន ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​ដាក់ចេញ​ទិស​ស្លោក «មាន​ផ្លូវ មាន​ក្តីសង្ឃឹម»  ដើម្បី​ជំរុញ​ការកសាង​ផ្លូវ និង​ស្ពាន​នៅក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​ទិស​ស្លោក​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ក្រោយ​ថ្ងៃ​រំដោះ៧ មករា១៩៧៩ បាន​ប្រឹងប្រែង​រក​គ្រប់​លទ្ធភាព​ទាំងអស់ សាងសង់​ផ្លូវ និង​ស្ពាន ដែលជា​សរសៃឈាម ដ៏​សំខាន់​សម្រាប់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​ផងដែរ។

មកដល់​ពេលបច្ចុប្បន្ន​ផ្លូវ និង​ស្ពាន​ជាច្រើន​ខ្សែ​ត្រូវបាន​លើកកម្ពស់ កែលម្អ និង​សាងសង់ឡើង​ថ្មី ត​ភ្ជាប់​គ្នា​យ៉ាង​ប្រទាក់ក្រឡា​នៅ​ទូទាំងប្រទេស។ តាមរយៈ​សមិទ្ធផល​ផ្លូវ និង​ស្ពាន​ដែល​សម្រេចបាន​ទាំងនេះ បាននិងកំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ទឹក​ជញ្ជូន​ទំនិញ។ ជាពិសេស​ក៏បាន​រួមចំណែក​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​រក្សា​មហិច្ឆតា​សាងសង់​ផ្លូវ និង​ស្ពាន ព្រមទាំង​លើកកម្ពស់​គុណភាព​ឲ្យ​កាន់តែ​ល្អប្រសើរ។ ជាពិសេស​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ ឲ្យ​បាន​កាន់តែច្រើន​ទៀត ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញផ្សេង៕

កិច្ចព្រមព្រៀង​លើ​គម្រោង​ផលិត​អគ្គិសនី​ដោយ​ថាមពលខ្យល់​នៅ​កម្ពុជារំពឹងថា​នឹង​បញ្ចប់​នៅក្នុង​ឆមាស​ទី២ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ គម្រោង​ថាមពល​ដែល​ផលិត​ចេញពី​ខ្យល់ នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​ការពិត​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​ថាមពល និង​អាជ្ញាធរ​អគ្គិសនី​កំពុង​ពិភាក្សា ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ថាមពល។

ក្រុមហ៊ុន​ The Blue Circle ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី បានធ្វើការ​ពិភាក្សា​អំពី​ថ្លៃ​ពន្ធ ជាមួយ​អគ្គិសនី​កម្ពុជា​លើ​កិច្ចព្រមព្រៀង​ទិញ​ថាមពល ហើយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រំពឹងថា នឹង​បញ្ចប់​នៅក្នុង​ឆមាស​ទី២ឆ្នាំនេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​នៅថ្ងៃនេះ។

ក្រុមហ៊ុន Blue Circle គ្រោង​នឹង​សាងសង់​ទួ​រ​ប៊ី​ន​ខ្យល់ យ៉ាងហោចណាស់​ចំនួន១០ ដែលមាន​កម្លាំង៨០ មេ​ហ្គា​វ៉ា​ត់​នៅលើ​កំពូលភ្នំ​បូកគោ​ក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ។ តម្លៃ​នៃ​ការវិនិយោគ​លើ​ថាមពលខ្យល់ គឺ​ស្ថិតនៅ​ចន្លោះ​ពី២ ទៅ៣លាន​ដុល្លារ​ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់។

ក្រុមហ៊ុន Blue Circle បាននិងកំពុង​សិក្សា​លទ្ធភាព នៅ​ខេត្ត​មណ្ឌល​គី​រី និង​កំពត​ចាប់តាំងពី​ឆ្នាំ២០១៨ ហើយ​កាលពី​ខែមីនា ក្រុមហ៊ុន​បានបង្ហាញ​ថា ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​ក្នុងការ​វិនិយោគ​ថាមពលខ្យល់។

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ប្រទេស​កម្ពុជា​អាចបង្កើត​ថាមពល បាន៥០០មេ​ហ្គា​វ៉ា​ត់​ពី​ថាមពលខ្យល់។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ វិនិយោគ​លើ​ថាមពលខ្យល់​នៅ​ប្រទេស​ថៃ និង​វៀតណាម។

របាយការណ៍​របស់​ក្រសួង​បានឱ្យដឹងថា ប្រទេស​កម្ពុជា​បាន​ផលិត​ថាមពល​សរុប​ចំនួន១១,២៦១ ជី​ហ្គា​វ៉ា​ត់​ក្នុង​មួយឆ្នាំ​កាលពី​ឆ្នាំមុន កើនឡើង២១ភាគរយ​ពី​ចំនួន៩ ៤២៧ ជី​ហ្គា​វ៉ា​ត់​ឆ្នាំ ២០១៨ ៕

ចំណេះដឹង ៖ អ្វី​ទៅជា​អតិថិតា នៃ​សមាសធាតុ​មូលនិធិ​ពាណិជ្ជកម្ម?

ដោយៈ វុត្ថា

ភ្នំពេញៈ អតិថិតា គឺជា​សំដៅ​ដល់​បុគ្គល​ទាំងឡាយណា ដែល​ទិញ​ជា​ទំលាប់​នូវ​ទ្រព្យ ឬ​សេវាផ្សេងៗពី​ពាណិជ្ជករ​នេះ គឺជា​ធាតុ​សារវន្ត​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម គ្មាន​អតិថិតា​គឺ​គ្មាន​មូល​នី​ធិ​ពាណិជ្ជកម្ម។ អតិថិជន​មួយចំនួន​អាចបង្កើត​បានជា​អតិថិតា បានតែ​ករណីខ្លះ។

ជា​ភារៈ​របស់​តុលាការ ដែល​ត្រូវ​វាយតម្លៃ​លើ​អត្ថិភាព​នៃ​អតិថិតា ដែល​ត្រូវមាន​លក្ខណៈ​ជាក់លាក់ និង​បច្ចុប្បន្ន។ ដើម្បី​ឱ្យមាន​មូល​នី​ធិ​ពាណិជ្ជកម្ម ចាំបាច់​ត្រូវមាន​អតិថិតា ជាប់​ផ្ទាល់​នឹង​មូល​នី​ធិ​នេះ អតិថិតា​ពុំមែន​ជា​ធាតុ​នៃ​មូល​នី​ធិ​ដូចគ្នា និង​ធាតុផ្សេងៗទៀតឡើយ។

តាម​ការពិត​ពាណិជ្ជក​រ​គ្មាន​សិទ្ធិ​ធិ​ពាណិជ្ជកម្ម គឺជា​បណ្តុំ​នៃ​ទ្រព្យ​របស់​ពាណិជ្ជករ ដែល​កើតឡើង​ពី​ចលនវត្ថុ​រូប​បិ​យ និង​អរូប​បិ​យ ដែល​តាមរយៈ​នេះ សមាសភាព​នៃ​មូលនិធិ​ពាណិជ្ជកម្ម ត្រូវបាន​បែងចែក​ជា​ពីរ ប្រភេទ​គឺ អរូប​ធាតុ (អតិថិតា ពាណិជ្ជ​នាម យី​យោ ម៉ាក ប្រកាសនីយបត្រ​តក្កក​ម្ ម៉ូ​ដែល គំនូរ​ឧស្សាហកម្ម សិទ្ធិ​ភតិសន្យា) និង​រូបធាតុ (សម្ភារៈ ទំនិញ ឬ​សេវា) ដែល​ចែកចាយ​ដោយ​សហគ្រាស​ពាណិជ្ជកម្ម។

នៅក្នុង​ចំណុច​នេះ យើង​សូម​ធ្វើការ​សង្កត់ធ្ងន់ ទៅលើ​អរូប​ធាតុ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​មុននឹង​ឈានទៅដល់ ការពន្យល់​អំពី​អរូប​ធាតុ យើង​គប្បី​មាន​សញ្ញាណ​បន្តិច អំពី​រូបធាតុ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម ដែល​ក្នុងនោះ​រួមមាន សម្ភារៈ ហ​ត្តូ​បក​រណ៍ និង​ទំនិញ។ ផ្តាច់មុខ​ធ្វើ​អាជីវកម្ម​លើ​អតិថិតា​របស់ខ្លួន​ឡើយ ពីព្រោះថា​ពាណិជ្ជករ គ្មាន​ឯកា​ធិ​ភាព (ភាពផ្តាច់មុខ) ហើយ​អាច​ជួបប្រទះ​ការដែល​អតិថិតា​របស់​ខ្លួន ចេញពី​ខ្លួន​គ្រប់ពេលវេលា។ ប៉ុន្តែ​ពាណិជ្ជករ​កាន់កាប់​នូវ​ធាតុផ្សេងៗជាច្រើន ដែល​អនុញ្ញាត​ឱ្យគេ​មាន​ជំនឿ​លើ​ការរក្សា​អតិថិតា និង​លើ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​រីកចំរើន​ឡើយ​ទៀត​លើ​អតិថិតា​នោះ ហើយ​ការរក្សា​នូវ​ធាតុ​ទាំងនេះ ជាការ​គ្រប់គ្រាន់​ហើយ​សម្រាប់​រក្សា​អតិថិតា។

កម្មសិទ្ធិករ​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម ត្រូវធ្វើ​អាជីវកម្ម​លើ​អតិថិតា​របស់ខ្លួន ហើយ​កម្មសិទ្ធិករ​នៃ​មូល​នី​ធិ​នេះ នឹង​បាត់បង់​នូវ​អតិថិតា​របស់ខ្លួន ប្រសិនបើ​គេ​មិន​ធ្វើ​អាជីវកម្ម ហើយ​នៅពេលដែល​គេ​បាត់បង់​អតិថិតា​នេះ មូល​នី​ធិ​ពាណិជ្ជកម្ម​ក៏ត្រូវ​បាត់បង់​ផងដែរ។

កម្មសិទ្ធិករ​នៃ​មូល​នី​ធិ​នេះ អាច​ការពារ​មូល​នី​ធិ​របស់ខ្លួន ប្រឆាំងនឹង​បុគ្គល​ទាំងឡាយណា​ដែល​ធ្វើជា ឧបសគ្គ​លើ​ការអនុវត្ត​ពាណិជ្ជកម្ម ហើយដោយ​កេង​បាត់​នូវ​អតិថិតា​រស់​ខ្លួន និង​គេ​ត្រូវ​ទទួលរង​នូវ ផលវិបាក​ដែល​កើតចេញពី​ការ​ប្រ​គួ​ត​ប្រជែង និង​ពាណិជ្ជករ​មួយផ្សេងៗទៀត​អាច ដណ្តើមយក​អតិថិតា មួយផ្នែក​ពី​កម្មសិទ្ធិ​នេះ​បាន​ដោយ​គោរព​តាម​សេរីភាព​នៃ​ការ​ប្រ​គួ​ត​ប្រជែង៕

ប្រជាជនអាមេរិក ដែលដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ កើនដល់៤២,៦លាននាក់

ដោយ ប៊ី

ភ្នំពេញ៖ ប្រជាជនអាមេរិករាប់លាននាក់បានដាក់ពាក្យម្តងទៀតដើម្បីទទួលបានអត្ថប្រយោជន៍ពីការអត់ការងារធ្វើកាលពីសប្តាហ៍មុន ដោយសារតែការថយចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺCOVID-19។

យោងតាមក្រសួងការងារអាមេរិក កម្មករចំនួន១,៩លាននាក់ផ្សេងទៀតបានដាក់ពាក្យសុំជំនួយ ដោយសារគ្មានការងារធ្វើកាលពីសប្តាហ៍មុន។ កម្លាំងពលកម្មជាងមួយភាគបួននៃប្រជាជន ៤២,៦ លាននាក់ឥឡូវនេះបានអះអាងថា ទទួលបានអត្ថប្រយោជន៍ ចាប់តាំងពីមានជំងឺ រាតត្បាតរាលដាលដល់ទីផ្សារការងារសហរដ្ឋអាមេរិក។

អស់រយៈពេល ១១ សប្តាហ៍ជាប់ៗគ្នា ចំនួននៃការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើកើនឡើងរាប់លាន។ មុនពេលមានជំងឺរាតត្បាត ក្រសួងការងារមិនដែលបានកត់ត្រានូវការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើក្នុងរយៈពេលមួយសប្តាហ៍ ដែលមានជាងមួយលាននាក់នោះទេ។

អំឡុងពេលមានវិបត្តិដែលមិនធ្លាប់មាននេះ ការអះអាងជាលើកដំបូងមានចំនួន ១,៦ លាននាក់ ដែលជាការថយចុះបន្តិចពីសប្តាហ៍មុន។

ការទាមទារអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើដំបូងជាទៀងទាត់បានធ្លាក់ចុះនៅក្នុងរាល់របាយការណ៍ក្នុងរយៈពេល ១០ សប្តាហ៍កន្លងមក ចាប់តាំងពីការទាមទារលើកដំបូងកើនឡើងដល់៦,៩លាននាក់ក្នុងសប្តាហ៍ចុងក្រោយនៃខែមីនា។ ទោះយ៉ាងណា អត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើកាលពីសប្តាហ៍មុនគឺខ្ពស់ជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច។ នោះមិនមែនជាសញ្ញាល្អសម្រាប់ការងើបឡើងវិញ ដែលគ្រប់គ្នាកំពុងសង្ឃឹមនោះទេ។

ក្រៅពីការដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពីភាពគ្មាការការងារធ្វើទៀងទាត់ជនជាតិអាមេរិកជាង ៦០០.០០០ នាក់កាលពីសប្តាហ៍មុន។ 

ប៉ុន្តែការរាយការណ៍របស់រដ្ឋស្តីពីជំនួយរាតត្បាតមិនត្រូវបានសម្រួល ដូចការរាយការណ៍សម្រាប់ការទាមទារនោះទេ។ លោក Andrew Stettner សមាជិកជាន់ខ្ពស់នៅ The Century Foundation បាននិយាយថា នោះជាការធ្វើឱ្យតួលេខកាន់តែមានលក្ខណៈមិនប្រក្រតី។

លោក Heidi Shierholz សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចអាមេរិក បាននិយាយថា ហើយនោះធ្វើឱ្យទូទាត់ទូរលេខកាន់តែស្មុគស្មាញ នៅពេលព្យាយាមកំណត់ថាតើមនុស្សប៉ុន្មាននាក់ត្រូវការជំនួយពីភាពគ្មានការងារធ្វើ៕

គម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង ត្រូវបានគណៈកម្មការទន្លេមេគង្គពន្យាពេលសាងសង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ធំ មានកម្លាំងរហូតដល់ ១៤៦០ មេហ្គាវ៉ាត់ ដែលរដ្ឋាភិបាលឡាវ បានស្នើសាងសង់នៅលើដងទន្លេមេគង្គ ត្រូវបានគណៈកម្មការទន្លេមគង្គ ហៅកាត់ MTC ធ្វើការពន្យាពេល និងត្រូវពិនិត្យទៅលើផលប៉ះពាល់ឆ្លងដែនអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក រួមជាមួយជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លេសាជាថ្មី។

គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានបានពន្យារសំណើលើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង តាមដងទន្លេមេគង្គក្នុងប្រទេសឡាវ ដើម្បីទុកពេលវេលា សម្រាប់ការសិក្សាឲ្យបានម៉ត់ចត់ សំដៅធានាដល់លំហូរទឹក និងការចរាចរណ៍របស់ពពួកមច្ចាមកលើបណ្តាប្រទេសមេគង្គក្រោម ដែលការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់កិច្ចប្រជុំគណៈកម្មការចំរុះទន្លេមេគង្គកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

លោក សំគៀត ប្រាចាំវង្ស ប្រធានគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គមានប្រសាសន៍ “ថា ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជា ថៃ និងវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសំរេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទបញ្ចប់នៃដំណើរការពិគ្រោះយោបល់ជាមុននៅហ្លួងព្រះបាងរហូតដល់ថ្ងៃទី៣០ ខែមិថុនា”។

អង្គការសង្គមស៊ីវិលចំនួន៥នៅកម្ពុជារួមមាន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សមាគមអភិរក្សវប្បធម៌ និងបរិស្ថាន អង្គការភូមិខ្ញុំ ក្រុមសម្ព័ន្ធសកម្មភាពជលផល (FACT) និងបណ្តាញការពារទន្លេ៣ បានគាំទ្រដល់គណៈកម្មការចម្រុះទន្លេមេគង្គដើម្បីពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងហ្លួងព្រះបាង ដោយសារពុំមានព័ត៌មានលំអិតគ្រប់គ្រាន់អំពីផលប៉ះពាល់របស់វានៅឡើយ ពិសេសអំពីការវាយតម្លៃផលប៉ះពាល់ឆ្លងដែន របស់គម្រោង និងកង្វះវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់លើបណ្តាប្រទេសមេគង្គក្រោម។

តាមការបញ្ជាក់របស់គណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា រដ្ឋាភិបាលឡាវ បានដាក់សំណើពិគ្រោះយោបល់លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ដៃទន្លេមេគង្គចំនួន៦មានដូចជា ៖ គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេងប៉ាក់ឡាយ លួងប្រាបាង និងគម្រោង ទំនប់វារីអគ្គិសនីសាណាខាំ នៅចន្លោះខេត្តសាយ៉ាបូរី និងខេត្តវៀងចន្ទ៕