ក្រសួង​ដែនដី​ប្រកាស​ពី​បែបបទ​និង​នីតិវិធី​នៃ​ការ​ផ្តល់​ ការ​ព្យួរ​ និង​ការ​ដកហូត​វិញ្ញាបនបត្រ​វាស់វែង​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​ប្រកា​ស្តី​ពី​បែបបទ​ និង​នីតិវិធី​នៃ​ការ​ផ្តល់​ ការ​ព្យួរ​ និង​ការ​ដក​ហូរ​វិញ្ញាបនបត្រ​វាស់វែង​ ក្នុង​គោលបំណង​ដើម្បី​ធានា​ប្រសិទ្ធិ​ភាព​ នៃ​ការរៀបចំ​ផែនការ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

យោង​តាម​ប្រកាស​លេខ​ ១៧៥​ ដ.ន.ស​/ប្រក​ ដែល​ចុះហត្ថលេខា​ដោយ​ លោក​ ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដែល​គេហទំព័រ​ proprertyarea.asia​ ទទួល​បា​នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​បាន​ឱ្យ​ដឹ​ថា​ ធានា​ភាព​ជាក់លាក់​នៃ​លទ្ធផល​ការងារ​វាស់វែង​ និង​ផលិត​ផែនទី​។ ធានា​ប្រសិទ្ធិ​ភាព​នៃ​ការគ្រប់គ្រង​ការ​វាស​វែង​ និង​ការផលិត​ផែនទី​ បង្ការ​ និង​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ ការប្រើ​ប្រាស់​ជា​សាធារណៈ​នូវ​ផែនទី​ និង​ទិ​ន្ន័​យវាស់វែង​ដែល​មិន​ត្រូវ​ និង​គ្មាន​ការអនុញ្ញាត​។

សេចក្តី​ប្រកាស​នេះ​ មាន​គោលដៅ​ កំណត់​កម្រិត​វិញ្ញាបនបត្រ​វាស់វែង​ សម្រាប់​អ្នក​វាស់​វែ​អ និង​កំណត់​បែបបទ​ និង​នីតិវិធី​នៃ​ការ​ផ្តល់​ ការ​ព្យួរ​ និង​ការ​ដកហូត​វិញ្ញា​បន​ត្រ​វាស់វែង​៕

សូម​អាន​សេចក្តី​ប្រកាស​ខាងក្រោម​៖

 

បុរី​ ខេ​ស៊ី​ ផ្តល់​ជូន​ជម្រើស​បង់ប្រាក់​ងាយស្រួល​សម្រាប់​អត​ថិ​ជន​របស់​ខ្លួន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការសម្រួល​និង​ឆ្លើយតប​ ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន​ ដែល​មាន​ចំណូល​កម្រិតមធ្យម​ និង​មានបំណង​ចង់បាន​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ សម្រាប់​ស្នាក់នៅ​ និង​អាច​ប្រកប​អាជីវកម្ម​បាន​ប្រចាំថ្ងៃ​បាន​ បុរី​ ខេ​ស៊ី​ ដែល​កំពុងតែ​ដំណើរការ​សាងសង់​លំនៅ​ដ្ឋាន​បែប​ប្រណីត​ និង​ទាន់សម័យ​ បាន​ផ្តល់​ជូន​ជម្រើស​ងាយស្រួល​កាន់តែ​ច្រើនជាង​មុន​។

ស្ថិតនៅ​ក្នុង​តំបន់​ដែល​កំពុង​ តែ​មាន​សក្ដានុពល​ក្រោម​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រែក្លាយ​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ ឱ្យទៅ​ជា​តំបន់​លំនៅ​ដ្ឋាន​ប្រកបដោយ​ផាសុកភាព​ រួម​ជាមួយ​នឹង​បណ្តុំ​ឧស្សាហកម្ម​ផង​ដែរ​នោះ​ បុរី​ ខេ​ ស៊ី​ បច្ចុប្បន្ន​នេះ​បាន​ និង​កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទាន់សម័យ​ ស៊ីវិល័យ​ និង​ប្រណីតភាព​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១ឆាប់​ៗខាងមុខនេះ​។

ជាមួយនឹង​ទីតាំង​ល្អ​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ បុរី​ ខេ​ស៊ី​ ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០​ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​ និង​មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ក្លាយ​ខ្លួន​ជា​ម្ចាស់​លំនៅ​ដ្ឋាន​ នៅក្នុង​បុរី​ ខេ​ ស៊ី​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​លោកអ្នក​គ្រាន់តែ​មាន​ប្រាក់ដំបូង​ ត្រឹមតែ១០០០ដុល្លារ​ តែប៉ុណ្ណោះ​ រួម​ជាមួយនឹង​ការ​បង់​បណ្តាក់​ក្នុង​រូបភាព​ជា​បង់​រំលស់​ ជាបន្តបន្ទាប់​ស្រប​ទៅតាម​គោលការណ៍​ ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តែប៉ុណ្ណោះ​។

នៅក្នុង​គម្រោង​បុរី​ ខេ​ ស៊ី​ ​ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ផ្លូវ​បេតុង​មេ​មាន​ទំហំ១២ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ និង​មានការ​រៀបចំ​សាងសង់​ជាទី​ធ្លា​សម្រាប់​អង្គុយ​កម្សាន្ត​ ហាត់ប្រាណ​សាធារណៈ​ និង​សួនច្បារ​ ដែល​បំពាក់​ទៅ​ដោយ​ចង្កៀង​អគ្គិសនី​ LED​ ​យ៉ាង​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ​ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

ប្រភេទ​លំនៅ​ដ្ឋាន​ Link​ House​ មាន​ទំហំ៥​ X ៩,៥០​ ម៉ែត្រ​ (Eo​, E1) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ៥​ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់ ៣ម៉ែត្រ​ ។

ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​៕

ជប៉ុន​កំពុង​ចំណាយ​ប្រាក់​ ១២០​ ពាន់​លាន​ដុល្លារ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​ការ​ដាំ​ក្បាល​ចុះ​

ដោយ​ ប៊ី​

ជប៉ុន​៖ លោកនាយក​រដ្ឋមន្រ្តី​ ស៊ីន​ហ្សូ​ អាបេ​ បាន​ប្រកាស​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ថា​ ជប៉ុន​នឹង​ចំណាយ​ប្រាក់​ជិត​ ១២០​ ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​ និង​ដើម្បី​ជួយ​ដល់​តំបន់​មួយចំនួន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង Hagibis​។

ផែនការ​ចំណាយ​ថ្មី​គឺ​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ដែល​ប្រឈមមុខនឹង​មេដឹកនាំ​យូរអង្វែង​របស់​ប្រទេស​ជប៉ុន​ដែល​បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើ​កំណើន​ដ៏​រឹងមាំ​របស់​ប្រទេស​នេះ​ បន្ទាប់ពី​ការ​ជាប់​គាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

ប៉ុន្តែ​កញ្ចប់​ជំនួយ​ ប្រសិនបើ​ត្រូវ​បាន​អនុម័ត​ វា​នឹង​បន្ត​វដ្ត​នៃ​ការខ្ចី​ប្រាក់​ និង​ការ​ចំណាយ​របស់​ជប៉ុន​ដើម្បី​ជំរុញ​កំណើន​ និង​ចំណាយ​សម្រាប់​ថ្លៃ​សេវា​សុខុមាលភាព​សង្គម​របស់​ប្រទេស​ដើម្បី​ពង្រីក​ដល់​ប្រជាជន​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​។ ប្រទេស​នេះ​មាន​បន្ទុក​បំណុល​ធំ​បំផុត​រួច​ទៅ​ហើយ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ដែល​ទាក់ទង​នឹង​ទំហំ​សេដ្ឋកិច្ច​របស់​ខ្លួន​។

រដ្ឋបាល​របស់​លោក​ អាបេ​ បាន​សន្យា​នឹង​សម្រួល​និន្នាការ​ខ្ចីប្រាក់​។ កាលពី​ពីរ​ខែមុន​រដ្ឋាភិបាល​បាន​តំឡើង​ពន្ធ​លើ​ការប្រើ​ប្រាស់​របស់​ប្រទេស​ខ្លួន​ដើម្បី​ជួយ​បង្កើន​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​ ដោយសារ​ការ​លក់រាយ​ធ្លាក់ចុះ​។

នៅក្នុង​ការប្រកាស​អំពី​កញ្ចប់​ថវិកា​ដែល​រំពឹង​ទុក​ជាង​ ១៣​ ទ្រី​លាន​យ៉េន​ លោក​ អាបេ​ បាន​ប្រាប់​កិច្ចប្រជុំ​មួយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោក​ថា​ វិធានការណ៍​សេដ្ឋកិច្ច​គឺ​ដើម្បី​ «ជៀស​ផុត​ពី​ហានិភ័យ​ដែល​បណ្តាល​ធ្លាក់ចុះ​ និង​ជួយ​ប្រទេស​នេះ​រក្សា​ ឬលើកកម្ពស់​លទ្ធភាព​សេដ្ឋកិច្ច​ បន្ទាប់ពី​ព្រឹ​តិ្ត​ការណ៍​អូឡាំពិក​ឆ្នាំ​ ២០២០​ ដែល​ទីក្រុង​តូក្យូ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នារ​ដូវ​ក្តៅ​ខាងមុខនេះ​៕

រដ្ឋាភិបាល​កំពុង​សិក្សាការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​តំបន់​អង្គរ

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​កំពុង​សិក្សា​អំពី​ការប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​តំបន់​អង្គរ​ដើម្បី​អភិរក្ស​ប្រាសាទ​អង្គរ​ក៏​ ដូចជា​បរិស្ថាន​ទូទៅ​នៅ​ជុំវិញ​រមណីយដ្ឋាន​អង្គរ​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ មានប្រសាសន៍​បែបនេះ​ នៅក្នុង​វេទិកា​ស្តី​ពី​ចល​ភាព​ក្នុង​ទីប្រជុំជន​ដែល​រៀបចំឡើង​ដោយ​កម្មវិធី​ អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP​) កាលពី​ថ្ងៃទី​ ៥ ខែធ្នូ​ម្សិលមិញ​នេះ​ ដើម្បី​ចែករំលែក​គំនិត​ ការយល់​ដឹង​ និង​បទពិសោធន៍​ ក៏ដូចជា​ ផ្តល់​នូវ​ដំណោះស្រាយ​ដើម្បី​ប្រែក្លាយ​ និង​វិនិយោគ​លើ​ភាព​ចល​ភាព​នៅក្នុង​ទីប្រជុំជន​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​។

អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ លោក​ ឡុង​ កុសល​ បាន​ប្រាប់​គេហទំព័រ​ propertyare.asia​ នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ​លោក​មិនទាន់​បានដឹង​ពី​ការសិក្សា​របស់​រដ្ឋាភិបាល​ឱ្យ​មា​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​យានយន្ត​អគ្គិសនី​នេះ​ទេ​ តែ​លោក​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​ដ៏​ល្អ​មួយ​នេះ​ ព្រោះ​វា​បាន​ចូលរួម​កាត់​បន្ថយ​បរិស្ថា​ និង​ការពារ​ប្រសាទ​បាន​យូ​អង្វែង​។

លោក​ថា​ “ជា​ទស្សនវិស័យ​ គឺ​យើង​គាំទ្រ​ចំពោះ​ការប្រើ​ប្រាស់​មធ្យោបាយ​ដែលកាត់​បន្ថយ​ផល​ប៉ះពាល់​ទៅដល់​បរិស្ថាន​ ​; ហើយ​នេះ​ គឺ​ជំហរ​របស់​យើង​ ។ ហើយ​ការកាត់បន្ថយ​ផល​ប៉ះពាល់​ប្រាង្គ​ប្រាសាទ​យើង​ហ្នឹង​គឺ​មាន​លក្ខណៈ​សំខាន់​ ព្រោះ​បើ​មាន​ផ្សែង​ចេញ​មក​ពី​យាន​យាន្ត​ច្រើន​ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​” ។

លោក​បន្ត​ថា​ “កា​លពីន្លង​មកនេះ​ អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ឱ្យ​មានផ្លូវ​សម្រាប់​ជិះកង់​ ដើម្បី​កាត់បន្ថយ​បរិស្ថាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់​តែ​តិច​ៗទៅ​” ។

បើ​តាម​លោក​ ស៊ុន​ចាន់​ថុល​ បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ជាអាទិភាព​លើ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ដឹកជញ្ជូន​ ដូចជា​ ការពង្រីក​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ផ្លូវថ្នល់​ និង​ផែនការ​អភិវឌ្ឍ​ផ្លូវថ្នល់​ ផ្លូវ​ល្បឿន​លឿន​ ស្ពាន​ ស្ពាន​អាកាស​ និង​កំពង់​ ផែ​ជាដើម​ ដែល​រួមបញ្ចូល​ទាំង​ការ​កសាង​គន្លង​យានយន្ត​ គន្លង​ឡានក្រុង​ និង​ភ្លើង​ចរាចរណ៍​ឆ្លាតវៃ​ដើម្បី​ជា​ មធ្យោបាយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។

លោក​រដ្ឋមន្ត្រី​ថា​ “បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ​ និង​សាងសង់​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ស្តង់​ដា​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ជា​គំរូ​សម្រាប់​ខេត្ត​ផ្សេងទៀត​។ លើស​ពីនេះ​ទៀត​ រដ្ឋាភិបាល​កំពុង​សិក្សា​អំពី​ការប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​តំបន់​អង្គរ​ដើម្បី​អភិរក្ស​ប្រាសាទ​អង្គរ​ក៏​ ដូចជា​បរិស្ថាន​ទូទៅ​ផង​ដែរ​”។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ “រដ្ឋាភិបាល​ក៏បាន​និង​កំពុងធ្វើការ​សិក្សា​លើ​ផ្លូវ​ក្រោម​ដី​ (subways​) ផ្លូវដែក ​(monorails​) និង​ការ​អភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ក្នុង​គោលបំណង​លុបបំបាត់​ការ​កកស្ទះ​ចរាចរណ៍​ នៅក្នុង​តំបន់​ប្រជុំ​របស់​យើង​។ ជាមួយនឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ដឹកជញ្ជូន​សាធារណៈ​និង​ឯកជន​កំពុង​ត្រូវ​បាន​ជំរុញ​ ឱ្យ​មានការ​រីកចម្រើន​ និង​ធ្វើ​ប្រតិបត្តិ​ការ​ប្រកបដោយ​សុវត្ថិភាព​ និង​អាច​ទទួល​សេវា​បាន​ទាន់ពេល​វេលា​”៕

ក្រុមហ៊ុន​ជីព​ ម៉ុង​ បោះទុន​ ៤លាន​ដុល្លារ​បង្កើត​រោងចក្រ​កែច្នៃ​ និង​គ្រប់គ្រង​សំណល់​លើកដំបូង​នៅ​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

កំពត​ ៖ គម្រោង​ ជីប​ ម៉ុង​ អេកូ​សាយ​ខល​ (Ecocycle​) កែច្នៃ​សំណល់​ ដែល​ជា​ដំណោះស្រាយ​នៃ​ការគ្រប់គ្រង​សំណល់​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​ ជាមួយនឹង​ការ​ចំណាយ​ទុន​វិនិយោគ​ចំនួន៤លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

គម្រោង​ ជីប​ ម៉ុង​ អេកូ​សាយ​ខល​ (Ecocycle​) ដែល​ជា​ដំណោះស្រាយ​នៃ​ការគ្រប់គ្រង​សំណល់​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​របស់​ ក្រុមហ៊ុន​ជីប​ម៉ុង​ អ៊ិ​នស៊ី​ ស៊ី​មេន​ ដែល​មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ នៅ​ព្រឹក​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ ក្រសួង​ បរិស្ថាន​ ។

លោក​ឧកញ៉ា​ លាង​ ឃុន​ ម្ចាស់ភាគហ៊ុន​ធំ​ក្រុមហ៊ុន​ជីប​ម៉ុង​ អ៊ិ​នស៊ី​ ស៊ី​មេន​ ខបភើ​រេ​សិន​ បាន​មានប្រសាសន៍​ថា​ “ក្នុង​ដំណាក់កាល​ចាប់ផ្តើម​ គម្រោង​មាន​បុគ្គលិក​បម្រើការ​ងារ​ផ្ទាល់​ជាង​ ១០នាក់​ និង​អ្នកម៉ៅការ​បន្ត​ជាង៥០នាក់​ ហើយ​បន្ត​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​នៅពេល​ខាងមុខ​”។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​គម្រោង​នេះ​បាន​ធ្វើ​កិច្ចការ​ផ្ទាល់​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​។ ឡ អេកូ​សាយ​ខល​ មាន​សមត្ថភាព​ដុត​កំទេច​សំណល់​ឧស្សាហកម្ម​ក្នុង​បរិមាណ១០តោន​ក្នុង​មួយ​ម៉ោង​ ឬ ២៤០តោន​ក្នុង១ថ្ងៃ​ ឬក៏​ ជាង​ ៧០០០​ តោន​ក្នុង១ខែ​”។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ ជីប​ ម៉ុង​ ដែល​បាន​នាំចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ ឆ្លើយតប​នឹង​បទដ្ឋាន​បរិស្ថាន​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជីប​ម៉ុង​លើ​វិ​ស័យ​ថ្មី​ៗដូចជា​គម្រោង​ធ្វើការ​កែច្នៃ​សំណល់​នេះ​ ជា​ការចូលរួម​លើកកម្ពស់​បរិស្ថាន​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​លើ​បញ្ហា​សំរាម​ និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ដទៃទៀត​អនុវត្ត​គោល​ ការណ៍​បរិស្ថាន​ដូចដែល​ក្រុមហ៊ុន​ ជីប​ ម៉ុង​ បាន​និង​កំពុង​ប្រតិបត្តិ​ដែល​ប្រែក្លាយ​សំណល់​ទៅជា​ផលប្រយោជន៍​សេដ្ឋកិច្ច​។

ជីប​ ម៉ុង​ អេកូ​សាយ​ខល​ ជា​គម្រោង​ថ្មី​មួយ​ថិត​នៅ​ក្រោម​ដំបូល​ របស់​ ក្រុមហ៊ុន​ជីប​ម៉ុង​ អ៊ិ​នស៊ី​ ស៊ី​មេន​ ត្រូវ​បាន​ប្រសូត​ចេញពី​ការ​វិនិយោគទុន​រួមគ្នា​ក្នុងទឹក​ប្រាក់​ ២៦២​ លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ ៦០​ ភាគរយ​ មក​ពី​ក្រុមហ៊ុន​ ជីប​ ម៉ុង​ ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ និង​មានបទពិសោធន៍​ជិត៤០ឆ្នាំ​ ក្នុង​វិស័យ​សំណង់​ និង​ វិស័យ​ចែកចាយ​លើ​ទីផ្សារ​ និង​ ៤០ភាគរយ​ ទៀត​មក​ពី​ក្រុ​មហ៊ុនស្យ៉ាម​ ស៊ី​ធី​ ស៊ី​មេន​ (SCCC​) នៃ​ព្រះរាជាណាចក្រ​ថៃ​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ ធំ​សម្បើម​ មានបទពិសោធន៍​ជាង៥០ឆ្នាំ​ ក្នុង​ការផលិត​ស៊ីម៉ងត៍​។ ​

គម្រោង​ ជីប​ ម៉ុង​ អេកូ​សាយ​ខល​ នេះ​អាច​កែច្នៃ​កាកសំណល់​ដែល​មាន​គ្រោះថ្នាក់​ និង​ មិន​មាន​គ្រោះថ្នាក់​ ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​មួយ​ដែលគេ​ហៅថា​ ខូ​-ប្រូ​សេស​ស៊ីង​ (co​-processing​) ដែល​ជា​ពាក្យ​បច្ចេកទេស​ប្រើ​សម្រាប់​ការ​កំចាត់​កាកសំណល់​ ឧស្សាហកម្ម​ តាមរយៈ​ការ​ដុត​ដោយ​ឡស៊ីម៉ងត៍​ ស្រប​ពេល​ដែល​កំពុង​ដំណើរការ​ផលិត​ស៊ីម៉ងត៍​ ដោយ​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ណាមួយ​ឡើយ​។

បច្ចេកវិទ្យា​ “ខូ​-ប្រូ​សេស​ស៊ីង​” ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជោគជ័យ​នៅ​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ និង​ ជប៉ុន​ អស់​រយៈពេល​ជាង40ឆ្នាំ​។ វា​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​អន្តរជាតិ​ជាច្រើន​ រួម​ទាំង​អង្គការសុខភាព​ពិភពលោក​ និង​ អង្គការ​ (ជី​ធី​ហ្សិ​ត) GTZ​ ក៏ដូចជា​អនុសញ្ញា​ បា​សែល​ (Basel​) និង​ ស្តុក​ខុម​ (Stockholm​)។

ធនាគារ​កូរ៉េ​កំពុង​ពង្រីក​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ធនាគារ​ Shinhan​ Bank​ កំពុង​ចូល​ទីផ្សារ​ទូទាត់​សាមញ្ញ​នៅ​កម្ពុជា​ ខណៈ​ធនាគារ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​កាបូប​អេ​ឡិច​ត្រូ​និច​ រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ MVL​។

ធនាគារ​ Shinhan​ Bank​ បាន​ផ្តល់​នូវ​ដំណោះស្រាយ​កាបូប​អេឡិចត្រូនិក​ទៅដល់​ក្រុមហ៊ុន​ MVL​ ដែល​នឹង​ត្រូវ​បាន​ប្រើជា​មធ្យោបាយ​ទូទាត់​ដែល​ពេញចិត្ត​សម្រាប់​ TADA​, កម្មវិធី​ហៅ​រថយន្ត​របស់​ក្រុមហ៊ុន​ MVL​។ នេះ​គឺជា​គម្រោង​ដំបូង​របស់​ក្រុមហ៊ុន​ទាំងពីរ​ចាប់តាំងពី​ពួកគេ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​កាលពី​ខែ​ មិថុនា​ ឆ្នាំនេះ​។

ធនាគារ​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ទូទាត់ប្រាក់​របស់​ក្រុមហ៊ុន​ផ្សេងទៀត​គឺ​មិន​ស្រួល​ ខណៈ​ដែល​អតិថិជន​ត្រូវការ​ដំណើរការ​កម្មវិធី​ដាច់ដោយឡែក​ដើម្បី​ទូទាត់​វិ​ក័យ​ប័ត្រ​ បន្ទាប់ពី​បាន​ទៅដល់​គោលដៅ​។

ក្រុមហ៊ុន​ទាំងពីរ​នឹង​អនុវត្ត​ទីផ្សារ​ទំនើប​តាមរយៈ​ការវិភាគ​ទិន្នន័យ​ដ៏​ធំ​មួយ​នៃ​យានយន្ត​ប្រតិបត្តិ​ការ​ ការ​បើកបរ​ និង​ព័ត៌មាន​ទីតាំង​របស់​អ្នកបើកបរ​ និង​អ្នកដំណើរ​។ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ចាប់ផ្តើម​ផ្តល់​ប្រាក់កម្ចី​រថយន្ត​ និង​ផលិតផល​ឥណទាន​ខ្នាត​តូច​ផង​ដែរ​។

ធនាគារ​ Shinhan​ Bank​ ក៏​មាន​គម្រោង​ភ្ជាប់​កាបូប​អេ​ឡិច​ត្រូ​និច​ដែល​ទើបនឹង​បើក​ថ្មី​ទៅ​នឹង​សេវាកម្ម​ធនាគារ​លក់រាយ​របស់​ខ្លួន​នៅ​កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​កម្ពុជា​តាមរយៈ​ការពង្រីក​ការប្រើ​ប្រាស់​កាបូប​អេឡិចត្រូនិក​។ធនាគារ​ Shinhan​ Bank​ បាន​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០៧​ មុន​ធនាគារ​ក្នុង​ស្រុក​ផ្សេងទៀត​។

រួមគ្នា​ជាមួយ​ធនាគារ​ Shinhan​ Bank​ នៅ​វៀតណាម​ និង​ធនាគារ​ Shinhan​ Bank​ នៅ​ឥណ្ឌូណេស៊ី​ ធនាគារ​ Shinhan​ Bank​ នោ​កម្ពុជា​បង្កើត​ជាស​សរ​ស្តម្ភ​ដ៏​សំខាន់​នៃ​អាជីវកម្ម​របស់​ធនាគារ​ Shinhan​ Bank​ នៅ​អាស៊ី​អាគ្នេយ៍​៕

រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​ថ្មី​មួយទៀត​ នឹង​បង្ហាញខ្លួន​នៅក្នុង​ស្រុក​សង្កែ​ ខេត្តបាត់ដំបង

​ដោយ​ ៖ រ៉ា​ណេត​

បាត់ដំបង​ ៖ ​រដ្ឋាភិបាល​បានសម្រេច​អនុម័ត​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​គ្រប់​ប្រភេទ​ថ្មី​មួយទៀត​ ដែល​មាន​ទីតាំងនៅ​ក្នុង​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដែល​តាមរយៈ​ការ​អនុម័ត​នេះ​ នឹង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ ក៏ដូចជា​ផ្តល់​ឱកាស​ការងារ​ជាច្រើន​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​។

បន្ទាប់ពី​បាន​ទទួល​សំណើ​ស្នើសុំ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ ​ដុង​លាង​ ផេ​ភើរ​ មីល​ អ៊ិ​នដា​សស្ទ្រី​ ថេ​កណូ​ឡជី​ (ខេម​ បូ​ ឌា​) នៅ​លើ​ផ្ទៃដី​ទំហំ​ជាង៤១ហិ​កតា​ ស្ថិតនៅ​ក្នុង​ភូមិ​ស្រះ​កែវ​ ឃុំ​កំពង់​ស្រះ​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ កាលពី​ពេល​កន្លងទៅ​នោះ​ ក្រោយ​កិច្ចប្រជុំ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​របស់​អន្តរ​អន្តរក្រសួង​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ កាលពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ រដ្ឋាភិបាល​បានសម្រេច​អនុម័ត​ និង​គាំទ្រ​លើ​គម្រោង​វិនិយោគ​មួយ​នេះ​ទាំងស្រុង​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​គាំទ្រ​ទៅលើ​គម្រោង​ថ្មី​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​រោងចក្រ​នេះ​ ដោយហេតុថា​ នៅ​ទូទាំង​ខេត្ត​បាត់​ដំ​បង់​ វិស័យ​មួយ​នេះ​ហាក់​នៅ​មានកម្រិត​តិចតួច​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខេត្ត​ដទៃទៀត​។

លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ “ថ្វី​ដ្បិត​ខេត្តបាត់ដំបង​ បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​កសិកម្ម​ និង​ពាណិជ្ជកម្ម​ ដែល​ជំរុញ​ឱ្យ​កម្រិត​ GDP​ បាន​កើន ឡើង​ដល់​ជាង​ ១៥៥០ដុល្លារ​ក្នុង​ម្នាក់​ ប៉ុន្តែ​សម្រាប់​វិស័យ​រោងចក្រ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ដោយ​បច្ចុប្បន្ន​នេះ​យើង​មានតែ​រោងចក្រ​ផលិត​ឱសថ​ រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ រោងចក្រ​ម្សៅមី​ រួម​ជាមួយនឹង​ប្រភេទ​សិប្បកម្ម​ខ្នាត​តូច​ និង​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​”។

ជាមួយនឹង​វត្តមាន​ថ្មី​នៃ​រោងចក្រ​ផលិត​ក្រ​ដាស់​វេច​ខ្ចប់​ខាងលើ​នេះ​ លោក​ ងួន​ រតនៈ​ ក៏បាន​លើកទឹកចិត្ត​ដល់​បណ្តា​វិនិយោគិន​នានា​ ឱ្យ​បន្ថែម​ការ​វិនិយោគ​នៅក្នុង​វិស័យ​រោងចក្រ​នៅក្នុង​ខេត្តបាត់ដំបង​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ស្រប​ពេល​ដែល​ខេត្តបាត់ដំបង​ជា​តំបន់​ដែល​មាន​សក្ដានុពល​លើក​ត្តា​ភូមិសាស្ត្រ​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អនុគ្រោះ​ដល់​ការ​ដឹកជញ្ជូន​បាន​យ៉ាង​ប្រសើរ​។

គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​វេច​ខ្ចប់​គ្រប់​ប្រភេទ​ នៅ​លើ​ផ្ទៃដី​ទំហំ​ ៤១.៦១៦ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំងនៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ត្រូវ​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អេស​ ប៊ី​ ខេ​ ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ ៕

អ្នក​វិនិយោគ​ចិន​គ្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ លើ​ផ្ទៃដី​ ២៨០ហិ​កតា​នៅ​ខេត្ត​ព្រះសីហនុ

អ្នក​វិនិយោគ​ចិន​គ្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ លើ​ផ្ទៃដី​ ២៨០ហិ​កតា​នៅ​ខេត្ត​ព្រះសីហនុ
អ្នក​វិនិយោគ​ចិន​គ្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ លើ​ផ្ទៃដី​ ២៨០ហិ​កតា​នៅ​ខេត្ត​ព្រះសីហនុ

​ដោយ​ វុត្ថា

​ខេត្ត​ព្រះសីហនុ​៖ ក្រុង​ស៊ិន​យ៉ាង​នៃ​ប្រទេស​ចិន​គ្រោង​នាំ​សហគ្រាស​ចិន​ មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ លើ​ផ្ទៃដី​ ២៨០ហិ​កតា​ ក្នុង​នោះ​មាន​រោងចក្រ​ដូចជា​ ការ​តំឡើង​ម៉ា​ស៊ី​នប​រិក្ខា​ផ្សេង​ៗជួយ​ជម្រុ​ញគម្រោង​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ កាន់តែ​លឿន​រវាង​ក្រុង​ ខេត្ត​បងប្អូន​នា​ពេល​ខាងមុខ​ ។

លោក​ HAN​ DONGTAI​ ប្រធាន​គណ:កម្មការ​ប្រឹក្សា​នយោបាយ​ក្រុង​ស៊ិន​យ៉ាង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ លៀម​ សុ​ដា​ អភិបាលរងខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ៥ ខែធ្នូ​ ម្សិលមិញ​នេះ​ថា​ក្រុង​ស៊ិន​យ៉ាង​ ជាទី​ក្រុង​បច្ចេកវិទ្យា​ ផលិត​យន្តហោះ​ចម្បាំង​ និង​ជាទី​ក្រុង​បុរាណ​នៃ​ប្រទេស​ចិន​ បច្ចុប្បន្ន​ទទួល​បានការ​វិនិយោគ​មានសន្ទុះ​រីកចម្រើន​ ។

លោក​បាន​ថបាន​ថ្លែងអំណរគុណ​លោក​អភិបាលរងខេត្ត​ព្រះសីហនុ​ អនុញ្ញាតិ​ឱ្យ​គណ:ប្រតិភូ​ចូល​ជួបពិភាក្សា​ការងារ​ និង​បាន​ឈ្វេងយល់​ពី​សក្តា​នុ​ពល​ នៃ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ខណៈ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ មានសន្ទុះ​រីក​ចំរើន​យ៉ាង​ខ្លាំង​លើ​វិស័យ​អទិ​ភាព​ផ្សេង​ៗ។

លោក​ លៀម​ សុ​ដា​ អភិបាលរងខេត្ត​ព្រះសីហនុ​ បានឱ្យ​ដឹង​ថា​ នា​ពេល​បច្ចុប្បន្ន​ មាន​អ្នក​វិនិយោគ​ និង​ទេសចរ​ចិន​ មក​ខេត្ត​ព្រះសីហនុ​ លំដាប់​លេខ១​ ខេត្ត​ព្រះសីហនុ​ មាន​វិស័យ​ជាច្រើន​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ដូចជា​ កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ កំពុង​ត្រូវ​បាន​ពង្រីក​ ឆ្លើយតបទៅនឹង​តម្រូវការ​រីកចម្រើន​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ ។

លោក​បន្ត​ថា​ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៩​ ក្នុង​នោះ​ ៥កំពុង​ដំណើរការ​ និង​ចំនួន​ ៤ទៀត​ ត្រៀម​បើក​ឱ្យ​ដំណើរការ​នា​ពេល​ខាងមុខ​ មាន​រោងចក្រ​ ២១១​ និង​សិប្បកម្ម​ជាង​ ១.០០០កន្លែង​ ស្រូប​យកកម្លាំង​ពល​ កម្ម​ជាង​ ៩ម៉ឺន​នាក់​ ក្នុង​នោះ​ជនបរទេស​ជិត​ ៣ម៉ឺន​នាក់​ ។ វិស័យ​ទេសចរ​ទទួល​បាន​ភ្ញៀវ​ ២លាន​នាក់​ ។

លោក​បន្ថែម​ថា​ ខេត្ត​មាន​កាស៊ីណូ​ ៧១កន្លែង​ ដោយឡែក​វិស័យ​សំណង់​ មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ចាប់ពី​ឆ្នាំ២០១៧ដល់​ឆ្នាំ២០១៩នេះ​ មាន​ ៨១៦គម្រោង​ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន​ ក៍​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ផ្លូវថ្នល់​ លូ​ អូរ​ ប្រឡាយ​ ទឹក​ស្អាត​ អគ្គិសនី​ កាកសំណល់​ បរិស្ថាន​ និង​ចរាចរណ៍​ជាដើម​ ។

លោក​អភិបាលរងខេត្ត​បាន​បញ្ជាក់​ថា​ ក្នុងនាម​រដ្ឋបាល​ខេត្ត​ សូម​គាំទ្រ​គោលនយោបាយ​ផ្លូវ១​ ខ្សែ​ក្រ​វ៉ាត់១​ និង​ផ្លូវ​សូត្រស​មុទ្រ​ របស់​ឯកឧត្តម​ ស៊ី​ ជី​នពីង​ ប្រធានាធិបតី​ចិន​ ដើម្បី​ពង្រឹងពង្រីក​ចំណងមិត្តភាព​ ការទូត​រវាង​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​ ពិសេស​ខេត្ត​ព្រះសីហនុ​ ។

លោក​សង្ឃឹមថា​ គណ:ប្រតិភូ​ នឹង​ទទួល​បាន​នូវ​ពត៌មាន​ថ្មី​ នៃ​ការ​វិវឌ្ឍ​របស់​ខេត្ត​ និង​នាំ​យក​ចំ​ណុ​ចល្អៗ​ទៅ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ពលរដ្ឋ​ចិន​ ក៍​ដូចជា​អ្នក​វិនិយោគ​ចិន​ មកកាន់​នៅ​ខេត្ត​ព្រះសីហនុ​បន្ត​ទៀត​៕

ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​
ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Big​ C Super Center​ គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big C​ ចំនួន៥ ឬ ៦ នៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈពេល ២ឆ្នាំខាងមុខ​ ខណៈ​ខ្លួន​នឹង​ចំណាយ​ថវិកា​ចំនួន​ ៦,៥ពាន់​លាន​បាត​នៅ​ឆ្នាំក្រោយ​ សម្រាប់​ការពង្រីក​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។

ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

លោក​ Gary​ Hardy​ ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ សម្រាប់​ប្រតិបត្តិ​ការអន្តរជាតិ​បាន​បាន​ថ្លែង​ ក្នុង​សេចក្តី​រាយការណ៍​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ កាលពី​ម្សិល​ មិញ​ថា​ ក្រុមហ៊ុន​បាន​បើក​ការ​សម្ពោធ​ផ្សារ​ទំនើប ​Big​ C ប៉ោយប៉ែត​ ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ពង្រីក​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា​ និង​បង្កើត​ការងារ​ចំនួន ១​,២០០​ កន្លែង​ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ​។

លោក​បាន​បន្ត​ថា​ “ក្រុមហ៊ុន​គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big​ C ៥ ឬ ៦កន្លែងនៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈ ពេល២ឆ្នាំ ខាងមុខ​”។

លោក​ Aswin​ បាន​មានប្រសាសន៍​ថា​ “ចាប់ពី​ឆ្នាំក្រោយ​យើង​នឹង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​អាជីវកម្ម​លក់រាយ​របស់​យើង​នៅ​ក្រៅប្រទេស​ ដោយ​ផ្តោត​លើ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ​”។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ មានការ​កើនឡើង​យ៉ាង​ខ្លាំង៧ភាគរយ​ ក្នុង​មួយឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​ ហើយ​អំណាច​នៃ​ការទិញ​ក្នុងចំណោម​ប្រជាជន​ ក្នុង​ស្រុក​កំពុងតែ​កើនឡើង​។ ផ្សារ​ទំនើប​ Big​ C ប៉ោយប៉ែត​ គឺជា​ផ្សារ​ដំបូង​គេ​របស់​យើង​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​បាន​វិនិយោគ៣០០លាន​បាត​ ដើម្បី​សាងសង់​ Big​ C Poipet​ លើ​ផ្ទៃដី​ទំហំ២០រ៉ៃ​។ផ្សារ​ទំនើប​មាន​ទំហំ៨​,០០០ម៉ែត្រការ៉េ​ ដែល​មានផ្ទៃ​ដី​លក់ ៣​,០០០​ ម៉ែត្រការ៉េ​ និង​មាន​ទំហំ​ជួល៥​,០០០​ ម៉ែត្រការ៉េ​។

រាល់​ទីធ្លា​ទាំងអស់​ត្រូវ​បាន​ជួល​ដោយ​សហគ្រិន​ថៃ​ និង​ក្នុង​ស្រុក​ មក​ពី​វិស័យ​ជាច្រើន​ រួមមាន​ រោងភាពយន្ត​ Major​ Cineplex​ ដែល​ជា​ប្រតិបត្តិ​ករ​រោងកុន​ធំ​បំផុត​របស់​ថៃ​។

លោក​ Hardy​ រំពឹង​ថា​នឹង​លក់​បាន២៥០លាន​បាត​ ពីសា​ខា ​Big​ C Poipet​ ក្នុង​ឆ្នាំ​ដំបូង​នៃ​ប្រតិបត្តិ​ការ​ ហើយ​រំពឹង​ថា​នឹង​មាន​កំណើន​ប្រចាំឆ្នាំ​ ជាមធ្យម៥​ និង៦ភាគរយ​នា​ពេល​អនាគត​។

ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

នៅ​ឆ្នាំ​ ២០១៩​ Big​ C ប្រតិបត្តិ​ការ​ផ្សារ​ទំនើប​ធំៗ​ចំនួន១៥៣ផ្សារ​ ផ្សារ​ Big​ C ខ្នាត​មធ្យម៦៣​ កន្លែង​ និង​ហាង​Big​ Mini​ C ចំនួន១​,០១៨​ ដែល​មានផ្ទៃ​ដី៩០០​,០០០​ ម៉ែត្រការ៉េ​។ ការ​លក់​របស់​ Big​ C មាន​ចំនួន​សរុប១៤០ពាន់​លាន​បាត​ កាលពី​ឆ្នាំ២០១៨​ ហើយ​រំពឹង​ថា​នឹង​កើនឡើង៥ភាគរយ​នៅ​ឆ្នាំនេះ​៕

អានអត្ថបទ៖ ផ្សារ​ទំនើប​ធំៗ​ចំនួន៣​ មក​ពី​ប្រទេស​ថៃ​ នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​

តើ​ព្រលា​នយន្តហោះ​ថ្មី​ចំនួន៣​ នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ដូចម្តេច​?

តើ​ព្រលា​នយន្តហោះ​ថ្មី​ចំនួន៣​ នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ដូចម្តេច​?
តើ​ព្រលា​នយន្តហោះ​ថ្មី​ចំនួន៣​ នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ដូចម្តេច​?

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ប្រទេស​កម្ពុជា​នឹង​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ចំនួន៣​ បន្ថែម​ទៀត​ នា​ពេល​អនាគត​ ដើម្បី​ឆ្លើយតប​ទំ​នឹង​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​សមត្ថភាព​យន្តហោះ​ចុះចត​កាន់តែ​ធំជាង​មុន​ច្រើនជាង​មុន​។

ព្រលា​នយន្តហោះ​ទាំង៣នោះ​រួមមាន​ ទី១​ ព្រលា​នយន្តហោះ​លំដាប់​អន្តរជាតិ​4F ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Union​ Development​ Group​ ស្ថិតនៅ​ខេត្តកោះកុង​ដែល​បាន​និង​កំពុង​សាងសង់​ ទី២​ នៅ​ខេត្តសៀមរាប​ ដែល​សម្តេច​តជោ​ គ្រោង​នឹង​ញ្ជើញ​ទៅ​បើក​រដ្ឋា​ននា​ពេល​ខាងមុខ​ដ៏​ខ្លី​។ ព្រលា​នយន្តហោះ​នេះ​ វិនិយោគ​ទឹកប្រាក់​ប្រមាណ ៩០០លាន​ដុល្លារ​អាមេរិក​ ស្ថិត​ក្នុង​សូទ្រនិគម​ ខេត្តសៀមរាប​ និង​ទី៣​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​OCIC​ លើ​ផ្ទៃដី ២៦០០ហិ​កតា​ ក្នុង​តម្លៃ ១៥០០លាន​ដុល្លារ​អាមេរិក​។

​ព្រលា​នយន្តហោះ​នេះ​ នឹង​សាងសង់​នៅចន្លោះ​ព្រំប្រទល់​ខេត្តកណ្តាល​ និង​តាកែវ​ ដែល​អជ្ញា​ធរ​កំពុងតែ​ដុត​ជើង​ដុត​ដៃ​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​ជា​ អូន​ រដ្ឋលេខាធិការ​ប្រចាំការ​ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តជាតិ​បន្ថែម​នេះ​ ​ដោយសារ​បច្ចុប្បន្ន​នេះ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ អាច​ឱ្យ​យន្តហោះ​ដែល​ប្រើ​រយៈពេល ៦ម៉ោង​ចុះក្រោម​ចុះចត​បាន​ ពោល​គឺ​យន្តហោះ​ក្នុង​តំបន់​ ប៉ុន្ដែ​មិន​អាច​ឱ្យ​យន្តហោះ​ផ្លូវ​ឆ្ងាយ​មក​ពី​ទ្វីប​ ផ្សេង​ៗចុះចត​កើត​នោះ​ទេ​។

លោក​បាន​បន្ដ​ថា​ ព្រលា​នអន្តរជាតិ​ថ្មី​ពីរ​កន្លែង​ទៀត​ នៅចន្លោះ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ និង​មួយ​កន្លែង​ទៀត​នៅ​ ខេត្តសៀមរាប​អាច​ឱ្យ​ហោះ​យន្តហោះ​ឆ្លង​ទ្វីប​អាច​ចុះចត​បាន​។ ដូច្នេះ​រាល់​យន្តហោះ​ ដែល​ហោះ​ឆ្លង​ទ្វីប​ក្នុងរយៈពេល១២​ ទៅ ១៦ម៉ោង​ អាច​ហោះ​ត្រង់​មក​ចុះចត​នៅ​ព្រលា​នយន្ដហោះ​អន្តរជាតិ​ថ្មី​ នៅ​ភ្នំពេញ​ និង​ព្រលា​នយន្ដហោះ​អន្តរជាតិ​ថ្មី​នៅ​សៀមរាប​បាន​។

លោក​បញ្ជាក់​ថា​ តែ​ទោះបី​យ៉ាងណា​សព្វថ្ងៃ​ក្រុមហ៊ុន​វិនិយោគ​កំពុង​ សិក្សា​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ មុននឹង​ចុះ​កិច្ច​ព្រមព្រៀង​បោះទុន​វិនិយោគ​ជា​ផ្លូវការ​ក្នុង​ការ​ សាង​សង់​ព្រលា​នយន្ដហោះ​ក្នុង​ស្រុក​។ ជាមួយគ្នា​នេះ​ នៅពេល​មានការ​កសាង​សង់​ព្រលា​នយន្ដហោះ​ក្នុង​ស្រុក​បាន​កាន់តែ​ច្រើន​ នឹង​ធ្វើ​ឱ្យ​ធុរជន​ដែល​មានការ​ងារ​បន្ទាន់​ ងាយស្រួល​ធ្វើដំណើរ​បាន​លឿន​ទៅកាន់​ខេ​ត្ត​ឆ្ងាយ​ៗ និង​មាន​សុវត្ថិភាព​ជាង​ការ​ធ្វើដំណើរ​តាមផ្លូវគោក​។

រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា​ កម្ពុជា​អាច​ទទួល​បាន​អ្នកដំណើរ​ឆ្លងកាត់​តាមផ្លូវអាកាស​ចំនួន៣០លាន​នាក់​នៅ​ឆ្នាំ២០៣០​ខាងមុខនេះ​៕