សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតអញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារកំពស់៣ជាន់ នៅខេត្តកំពង់ឆ្នាំង ក្នុងឱកាសថ្ងៃខួបកំណើត

0

ដោយៈ ច្រាយ ចំណាយ

   កំពង់ឆ្នាំងៈ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើ្ជញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ១ខ្នងកម្ពស់៣ជាន់ ដែលប្រសិទ្ធនាមថា “អគារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន”។

អាគារនេះ ធ្វើឡើងក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

នាឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្ដេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងពុទ្ធសាសនូបត្ថម្ភក៍ជាច្រើនកុះករ បានចូលរួមធ្វើកិច្ចនមសក្ការព្រះរតនៈត្រៃ សមាទានសីល ធ្វើពិធីបួងសួងក្រុងពាលីសាងសង់អគារ និងបញ្ចុះបឋមសិលា និងរតនវត្ថុផ្សេងៗ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវេរប្រគេនសម្រាប់វត្តចន្ទប្បជោត្តនារាម នូវទេយ្យទាន គ្រឿងអដ្ឋបរិក្ខាមួយចំនួន និងបច្ច័យចំនួន១០លានរៀល។ ប្រគេនបច្ច័យព្រះចៅអធិការវត្តចំនួន១,០០០ដុល្លារ ព្រះសង្ឃគង់អមធ្វើកិច្ច៨អង្គ ក្នុងមួយអង្គ២លានរៀល និងព្រះសង្ឃ ២១អង្គទៀត បច្ច័យ២លានរៀល។

ទន្ទឹមនឹងនេះ បច្ច័យទទួលបានពីពុទ្ធបរិស័ទសរុបចំនួន ២៥,០១០ដុល្លារ និង ១,៩៩០,០០០រៀល។ ជាមួយគ្នានោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយ លោកយាយ លោកតា អាចារ្យ គណៈកម្មការ និងកម្មករបម្រើការក្នុងវត្ដ ចំនួន១៣១នាក់ និងបានជូនក្នុងម្នាក់ៗ សារុង ក្រមា និងថវិកា ៥០,០០០រៀលផងដែរ។

តាមសង្ឃដីការបស់ព្រះធម្មវនវាសី ចន្ទ មុនីអគារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” មិនត្រឹមតែបម្រើផលប្រយោជន៍ជាសំណង់សាសនានោះទេ ប៉ុន្តែក៏ជាទីកន្លែងបណ្ដុះនូវផ្នត់គំនិតដល់សមណនិស្សិត និងភ្ញៀវដែលបានអញ្ជើញមកកាន់ទីនេះផងដែរ។

អគារនេះកសាងឡើង ដោយមានទទឹង៥៤,៥ ម៉ែត្រ និងមានជម្រៅ២៤,៦ម៉ែត្រ ជាសំណង់ដែលកសាងឡើង ក្នុងរចនាបថលាយបញ្ចូលគ្នា រួមមាន សម័យកាលអង្គរ សម័យកណ្ដាល និងសម័យចតុមុខ ដែលស្ថាបត្យកម្មនេះ កសាងឡើងចំនួន៣ថ្នាក់ តំណាងឱ្យគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។

ជាន់ផ្ទាល់ដី ជាសារមន្ទីរ សម្រាប់តម្កល់នូវឯកសារផ្សេងៗ ដល់សមណនិស្សិត សិក្សាស្វែងយល់នូវអត្ថបទផ្សេងៗ ព្រមទាំងសម្រួលដល់ពុទ្ធបរិស័ទបានសិក្សាស្វែងយល់ ពីឯកសារដែលតម្កល់ក្នុងសារមន្ទីរនេះ។

ជាន់ទី១ នៃជាសាលប្រជុំ និងការិយាល័យសង្ឃាធិបតី ដែលអាចផ្ទុកមន្ត្រីសង្ឃ និងពុទ្ធសាសនិកជនបានចំនួន៥០០ទៅ៦៥០នាក់។ ជាន់ទី២ ជាអន្តេ​វាសិកដ្ឋាន ដែលមានបន្ទប់សម្រាប់ស្នាក់នៅ របស់សមណនិស្សិត និងព្រះសង្ឃក្នុងវត្ត ទៅតាមតម្រូវការចាំបាច់។ ចំណែកឯ ផ្នែកនៃដំបូលត្រូវបានរចនាទៅជាសារមន្ទីរ ដើម្បីតម្កល់ទុកនូវបុរាណវត្ថុ និងព្រះពុទ្ធរូប សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងពុទ្ធបរិស័ទអាចចូលទស្សនាបាន។ ស្ថាបត្យកម្មនៃអគារនេះ នឹងកសាងឡើង ដោយមានខ្យល់ចេញចូលគ្រប់ទិស ព្រមទាំងមានបរិស្ថានបៃតងជុំវិញផងដែរ។

ព្រះធម្មវនវាសី ចន្ទ មុនី បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភអគារដ៏ល្អវិចិត្រនេះ សម្រាប់ព្រះសង្ឃ ដែលគង់នៅវត្តចន្ទប្បជោត្តនារាម និងជាឧត្ដមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា ក្នុងម្លប់សន្តិភាពស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

 

ប្រទេសធំៗចំនួន៣គ្រោងសហការគ្នាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ

0

វិភាគៈ ប្រទេសចិនដាក់ចេញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចបែបណាសម្រាប់ឆ្នាំ២០២៥

0

ដោយៈ ហ៊ូ ចំរើនអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

   ប្រទេសចិនៈ លោកស៊ី ជីនពីងប្រធានាធិបតីចិន កាលពីសប្តាហ៍មុន បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយមជ្ឈិម នៃគណបក្សកុម្មុយនីស្តចិន ដើម្បីកំណត់ទិសដៅសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៥។

អង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់លើគ្រប់វិស័យ ការ​បើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់  និងការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលមានភាពបុរេសកម្ម។

ទិសដៅសេដ្ឋកិច្ចទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំ របស់រដ្ឋាភិបាលចិន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាព ក្នុងឆ្នាំ២០២៥នោះទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមាន ដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។

ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការលើកកម្ពស់ការអភិ​វឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជំរុញការបង្កើតកម្លាំងផលិតថ្មី ក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយផ្លែផ្កា ដែលទទួលបានពីវិស័យទាំងនេះ នឹងជះឥទ្ធិពលវិជ្ជមាន ដល់បណ្តាប្រទេសនានា ជាពិសេ​សប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបាននូវបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរបទពិសោធន៍ លើវិស័យបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថលជាដើម។

តួយ៉ាង ប្រទេសចិនបានបង្កើតភាពជាដៃគូវិទ្យាសាស្ត្រជាមួយប្រទេស និងតំបន់ជាង១៦០ទូទាំងពិភពលោក ដើម្បីជំរុញវឌ្ឍនភាព ក្នុងវិស័យបញ្ញាសិប្បនិម្មិត ថាមពលស្អាត និងជីវវេជ្ជសាស្ត្រ។

កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ប្រទេសចិនបានបង្កើតក្រុមនៃមិត្តស្តីពី “កិច្ចសហប្រតិបត្តិការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត” ដើម្បីរួមគ្នាអនុវត្តន៍ផែនការសកម្មភា​ព ក្នុងការកសាងសមត្ថភាព បញ្ញាសិប្បនិម្មិតសម្រា​ប់គោលបំណងល្អ និងសម្រាប់ទាំងអស់គ្នា សំដៅជំរុញគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២លើពិភពលោក ប្រទេសចិនបានរួមចំណែ​កដល់ផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោកជិត៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតួរលេខនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បា​ស់ពីទំនាក់ទំនងវិជ្ជមាន រវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកល ពោលគឺសន្ទុះនៃការអភិវឌ្ឍចិន នឹងនាំទៅរកសន្ទុះ នៃកំណើនសេដ្ឋកិច្ចសកល និងត្រឡប់មកវិញ។

ជាការពិតណាស់ វឌ្ឍនភាពរបស់ចិនបាននាំមកនូវកាលានុវត្តន៍អភិវឌ្ឍន៍ថ្មីៗ ជាជាងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក ដែលផ្ទុយទាំងស្រុងពីអ្វី ដែលជនអគតិមួយចំនួន បានលើកឡើង។

មិនថាស្ថានភាពពិភពលោក មានការប្រែប្រួលឆាប់រហ័ស និងស្មុគ្រស្មាញយ៉ាងណា ប្រទេសចិននៅតែដើរតួនាទី ជាអ្នកគាំទ្រដ៏សកម្ម ដល់ប្រព័ន្ធពហុភាគីនិយម និងការបើកទូលាយសេដ្ឋកិច្ច តាមរយៈការរៀបចំនូវវេទិកា ពិព័រណ៍ និងសន្និសីទអន្តរជាតិនានាដូចជា (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រា​ប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (២) ពិព័រណ៌នាំចូលអន្តរជាតិចិន (៣) ពិព័រណ៌នាំចូល-នាំចេញចិន (៤) ពិព័រណ៌ផលិតផល អ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ សម្រាប់អាស៊ី។ល។

កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនក៏ទើបតែបានរៀបចំដោយជោគជ័យ នូវពិព័រណ៌នាំចូលអន្តរជាតិលើកទី៧ នៅទីក្រុងសៀងហៃ ជាមួយនឹងវត្តមា​នរបស់សហគ្រាសជាង៣.៥០០ មកពី១២០ប្រទេ​ស ចូលរួមដាក់បង្ហាញផលិតផល បច្ចេកវិទ្យាកម្រិតខ្ពស់។

ទន្ទឹមនឹងនេះ ពិព័រណ៍អាស៊ាន-ចិនដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក៏បានក្លាយទៅជាយន្តការមួយដ៏សំខាន់ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងចិន ឆ្ពោះទៅរកការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម សេរីអាស៊ាន-ចិន ៣.០។ ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបើកចំហសេដ្ឋកិច្ចនឹងនាំមកនូវឱកាសមហាសាល ដល់ប្រទេសនានា ក្នុងការនាំចេញផលិតផល ទៅកាន់ទីផ្សារចិន ដែលមានប្រជាជនសរុបប្រមាណ១,៤ ពាន់លាននាក់។

ក្រៅពីនេះ ការបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុរបស់ចិន ក៏នឹងជះឥទ្ធិពលជាវិជ្ជមាន ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយហានិយភ័យនៃហិរញ្ញវត្ថុសកលផងដែរ។

ត្រូវបានប្រសិទ្ធនាមថា ជារោងចក្រនៃពិភពលោ​ក ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងន័យនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិន ក្នុងការពង្រីកតម្រូវការ និងពង្រឹងស្ថិរភាព ទីផ្សារអចលនទ្រព្យក្នុងស្រុក តាមរយៈការអនុវត្ត នូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយបុរេសកម្ម នឹងជំរុញភាពរស់រវើកនៃសេដ្ឋកិច្ចចិន ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ការងើបឡើង នៃសេដ្ឋកិច្ចសកល។

សរុបមកវិញ ទិសដៅសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ មិនត្រឹមតែផ្តល់នូវដំណោះស្រាយ ប្រកបដោយនវានុវត្តន៍សម្រាប់ចិន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពទេ ប៉ុន្តែថែមទាំងផ្តល់សញ្ញាវិជ្ជមាន សម្រាប់ការអភិ​វឌ្ឍក្នុងតំបន់ និងសកល ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ និងការកើនឡើងនូវគោលនយោបាយគាំពារនិយម៕

កម្ពុជាវេទិកាធុរកិច្ច និងវិនិយោគជាមួយកូរ៉េដើម្បីជម្រុញនិងផ្សព្វផ្សាយឱកាសវិនិយោគ

0

    ដោយៈ និស្ស័យ

   ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ ដែលប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម។

វេទិកានេះជាកម្មវិធីអមនៃ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា( CET )” រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការជំរុញភាពជាដៃគូ ពាណិជ្ជកម្មជាយុទ្ធសាស្រ្ត និងលើកកម្ពស់សក្ដានុពលវិនិយោគរបស់កម្ពុជា។

មានមតិក្នុងពិធីនោះ លោកសួន សុផល បានជម្រាបជូនអ្នកចូលរួមអំពីលក្ខណៈអំណោយផល នៃព្រះរាជាណាចក្រកម្ពុជាដល់ការវិនិយោគ លើគ្រប់វិស័យរួមមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ទីតាំងយុទ្ធសាស្រ្ត កម្លាំងពលកម្មវ័យក្មេង ប្រកបដោយផលិតភាព អត្ថិភាពនៃរាជរដ្ឋាភិបាល ដែលមានទំនោរគាំទ្រដល់ធុរកិច្ច និងរបបវិនិយោគ ដែលមានភាពអនុគ្រោះ ដល់ការធ្វើធុរកិច្ចតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។

លោកបានបង្ហាញជំនឿចិត្តថា វិនិយោគិន ដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងស្វែងរកកាលានុវត្តភាព ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខ៕

លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤

0

លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយ ដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាក និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនគ្រប់ទីកន្លែង ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

ស្ថាបត្យករជួរមុខៈ ស្ថាបត្យកម្មនៅកម្ពុជាត្រូវគិតគូរដល់ការបម្រែ បម្រួលអាកាសធាតុ

0

ក្រុមសេដ្ឋវិទូបង្ហាញឈ្មោះបណ្តាប្រទេសដែលអាចរងផលប៉ះពាល់តិច ឬច្រើនពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមស្ថាប័ន Pantheon Macroeconomics ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា ហ្វីលីពីនជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលនឹងមិនសូវរងផលប៉ះពាល់ខ្លាំងពីគោលនយោបាយពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ត្រាំ។

នៅក្នុងរបាយការណ៍ “Emerging Asia Outlook” របស់ខ្លួនសម្រាប់ឆមាសទីមួយ ឆ្នាំ២០២៥ លោក Miguel Chanco សេដ្ឋវិទូនៅស្ថាប័ន Pantheon Macroeconomics បានលើកឡើងថា កោះតៃវ៉ាន់ ប្រទេសថៃ និងប្រទេសវៀតណាម សុទ្ធតែជាបណ្តាប្រទេសងាយរងគ្រោះចំពោះការយកពន្ធលើការនាំចូលទំនិញទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនទាំងអស់ពុំមែនសុទ្ធតែរងផលប៉ះពាល់ខ្លាំងដូចគ្នាទេ។ តួយ៉ាង បណ្តាប្រទេស ដែលមានប្រជាជនច្រើន និងពឹងផ្អែកលើតម្រូវការក្នុងស្រុក ដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាប្រទេសដែលមិនរងឥទ្ធិពលខ្លាំង ក្នុងករណីផ្ទុះសង្រ្គាមពាណិជ្ជកម្មថ្មីមួយ។

ម៉្យាងទៀត ទោះបីជាមាន ឬគ្មានពន្ធថ្មីដែលដាក់ដោយសហរដ្ឋអាមេរិក ស្ថាប័ន Pantheon Macroeconomics រំពឹងថា កំណើននៃការនាំចេញសំខាន់ៗនៅទូទាំងតំបន់អាចនឹងធ្លាក់ចុះនៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ។

លោក Chanco បានបន្តទៀតថា យើងក៏សង្កេតឃើញមានហានិភ័យមួយចំនួនផងដែរ សម្រាប់ក្រុមហ៊ុននាំចេញពីតំបន់អាស៊ីនៅឆ្នាំក្រោយ ដោយសារតែភាពមិនប្រាកដប្រជាលើការកំណត់ពេលវេលានៃការយកពន្ធរបស់លោក ត្រាំ។

តាមរយៈរបាយការណ៍​ថ្មីចុង​ក្រោយ លោក​បាន​អះអាង​ថា​ ជាបឋម ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចាប់​ផ្តើម​ផ្តោត​មុនគេទៅលើ​ប្រទេស​ចិន កាណាដា និង​ម៉ិកស៊ិក។

ដូច្នេះហើយ លំហូរពាណិជ្ជកម្មរបស់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅតំបន់អាស៊ីប្រហែលជាមិនអាចរងផលប៉ះពាល់ភ្លាមៗនោះទេ ដោយត្រូវរង់ចាំរហូតដល់ឆមាសទីពីរនៃឆ្នាំ២០២៥ខាងមុខ។

សេដ្ឋវិទូបន្ថែមថា “ក្នុងពេលជាមួយគ្នានេះ កម្រិតពន្ធគយ ដែលបានស្នើឡើងរបស់លោកត្រាំ អាចជំរុញឱ្យបណ្តាក្រុមហ៊ុនអាមេរិកងាកទៅនាំចូលទំនិញពីបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន”៕ប្រភព: Phistar៕

តើតម្លៃជួលការិយាល័យលើដងផ្លូវធំៗនៅចំកណ្តាលរាជធានីបាងកក មានអត្រាខុសគ្នាបែបណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការវិភាគរបស់ក្រុមហ៊ុន Knight Frank បង្ហាញថា អត្រាតម្លៃជួលការិយាល័យនៅលើផ្លូវ Silom-Sathorn-Rama IV ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងបាងកក សម្រេចបានកំណើនខ្ពស់ជាងគេបំផុត។

តួយ៉ាង តម្លៃជួលការិយាល័យនៅលើផ្លូវ Silom-Sathorn-Rama IV បានកើនឡើងក្នុងរង្វង់៧,៥ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៤ ធៀបនឹងត្រីមាសទី២ ដល់ចំនួន៩៦៩បាតក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារពត៌មានថៃ The Nation។

កំណើននេះត្រូវបានជំរុញដោយអគារ One Bangkok ដែលបានបើកដំណើរការជួលក្នុងតម្លៃប្រហែល១.៥០០បាតក្នុងមួយម៉ែត្រការ៉េ។ ទោះជាយ៉ាងណា អត្រានៃការជួលការិយាល័យនៅតំបន់នេះបានធ្លាក់ចុះ៦,៩%ធៀបនឹងត្រីមាសទី២ មកនៅត្រឹម៧៣%។

ចំណែកឯ អត្រាតម្លៃជួលការិយាល័យជាមធ្យមនៅលើផ្លូវ Ploenchit-Chidlom-Wireless បានកើនឡើង០,៥ភាគរយធៀបនឹងត្រីមាសទី២ ដល់ចំនួន១.០៩០បាតក្នុងមួយម៉ែត្រការ៉េ ខណៈអត្រានៃការជួល ឬ Occupancy rate បានកើនឡើង០,៣%ដល់៧៦%។

ផ្ទុយទៅវិញ អត្រាតម្លៃជួលការិយាល័យជាមធ្យមនៅលើផ្លូវ Nana-Asoke-Phrom Phong បានធ្លាក់ចុះ០,៨%ធៀបនឹងត្រីមាសទី២ មកនៅត្រឹមចំនួន៩៣៨បាតក្នុងមួយម៉ែត្រការ៉េ ហើយអត្រានៃការជួលបានថយចុះ០,៣%មកនៅត្រឹម៧៩%។

រីឯ អត្រាតម្លៃជួលជាមធ្យមនៅទូទាំងតំបន់ CBD ទាំងមូល បានកើនឡើង២,៤%ដល់ចំនួន៩៦៤បាតក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ទោះជាយ៉ាងណា អត្រានៃការជួលបានធ្លាក់ចុះ៣,២%ធៀបនឹងត្រីមាសទី២ មកនៅត្រឹម៧៥% នៅត្រីមាសទី៣៕ប្រភព: The Nation៕

សហរដ្ឋអាមេរិកគ្រោងសាងសង់ផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្រអាត្លង់ទិក តភ្ជាប់រវាងទីក្រុងញូវយ៉ក និងទីក្រុងឡុងដិ៍

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នារយៈពេលជាច្រើនឆ្នាំមកនេះ
មនុស្សចង់ចំណាយពេលវេលាកាន់តែតិចជាងមុន ក្នុងការធ្វើដំណើរក្នុងរយៈចម្ងាយដ៏វែងចំនួន៣.៤០០ម៉ាយ(ប្រមាណ៥.៤៧២គីឡូម៉ែត្រ) រវាងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក និងទីក្រុងឡុងដិ៍របស់ប្រទេសអង់គ្លេស។

បច្ចុប្បន្ន ការជិះយន្តហោះល្បឿនលឿន ជាដំណោះស្រាយមួយ។ ប៉ុន្តែ នៅមានវិធីសាស្ត្រផ្សេងទៀត ដែលរំពឹងថា អាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំង២មកនៅក្រោម១ម៉ោង តាមរយៈគោលគំនិតសាងសង់ផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្រអាត្លង់ទិក។

គម្រោងប្រកបដោយមហិច្ឆិតានេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​ចំណាយ​ទុនវិនិយោគអស់​ប្រហែល២០ទ្រី​លាន​ដុល្លារ ដែលនឹង​ច្នៃប្រឌិត​ឡើងវិញ​នូវ​វិធី​សាស្ត្រនៃការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ។
ថ្វីត្បិតតែគម្រោងនេះស្ថិតក្នុងដំណាក់កាលទ្រឹស្ដី(Theoretical phases)យ៉ាងណាក្តី ប៉ុន្តែគ្មាននរណាម្នាក់អាចនិយាយថា គម្រោងនេះនឹងមិនអាចក្លាយជាការពិតនោះទេ ដរាបណាវិស័យបច្ចេកវិទ្យានៅតែបន្តរីកចំរើនទៅមុខ។

បច្ចុប្បន្ន ក្រុមអ្នកជំនាញបានបង្ហាញគំនិតខុសគ្នាអំពីរបៀបសាងសង់ផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្ររវាងទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ ដោយអ្នកជំនាញមួយចំនួនស្នើឱ្យសាងសង់ផ្លូវរូងក្រោមទឹកទាំងមូលនៅក្រោមបាតសមុទ្រ។

ចំណែក អ្នកជំនាញផ្សេងទៀតបានស្នើឱ្យសាងសង់ផ្លូវរូងបណ្តែតទឹក(Floating tunnel)នៅក្នុងទម្រង់ដូចជាបំពង់ ដែលយោងដោយខ្សែកាប និងម៉ែត្រដែលលិចនៅក្រោមផ្ទៃទឹក។

យ៉ាងណាមិញ គំនិតផ្តួចផ្តើមនេះពុំមែនជារឿងថ្មីស្រឡាងនោះទេ ខណៈបច្ចុប្បន្ន ប្រទេសអង់គ្លេស ក៏មានបណ្តាញ Channel Tunnel ដែលជាផ្លូវដែកក្រោមសមុទ្រវែងជាងគេបំផុតមួយនៅលើពិភពលោក ដែលដឹកអ្នកដំណើរក្នុងចម្ងាយ៥០គីឡូម៉ែត្រពីទីក្រុង Folkstone នៃប្រទេសអង់គ្លេសទៅកាន់ទីក្រុង Coquelles ក្នុងប្រទេសបារាំង។

បច្ចុប្បន្ន បណ្តាញផ្លូវដែកក្រោមសមុទ្រ Channel Tunnel អាចដឹកជញ្ជូនអ្នកដំណើររវាងប្រទេសទាំងពីរក្នុងរយៈពេល៣៥នាទី។

ទោះជាយ៉ាងណាក្តី ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ក្រុមទ្រឹស្តីវិទូបានប៉ាន់ប្រមាណថា ការធ្វើដំណើរតាមរយៈផ្លូវរូងក្រោមទឹកឆ្លងមហាសមុទ្រអាត្លង់ទិករវាងទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍នឹងចំណាយពេលត្រឹមតែ៥៤នាទីប៉ុណ្ណោះ ជាមួយនឹងល្បឿន៥.០០០ម៉ាយ(ប្រមាណ៨.០៤៦គីឡូម៉ែត្រ)ក្នុងមួយម៉ោង៕ប្រភព: Secret NYC៕

Swire Properties sees robust demand for flats at first mainland China residential project

0

Swire Properties said 94 per cent of the units at a residential project in Shanghai were sold on Monday, an indication of improved sentiment after Chinese authorities introduced tax breaks for larger homes and eased restrictions on buying property.

Lujiazui Taikoo Yuan Residences, a project located next to Shanghai’s Huangpu River, was co-developed by Swire Properties and Lujiazui Group. Swire said 47 out of 50 units that were put on the market on Monday were snapped up by buyers.

It is the first foray for Swire, one of Hong Kong’s oldest and largest builders of luxury homes and grade A offices, into the residential development market on the mainland.

The flats, ranging in size from 278 square metres and 388 square metres, are located in two towers and the average price was 58 million yuan (US$8 million) per unit, or 169,800 yuan per square metre.

Two exclusive penthouses spanning about 557 square metres and 745 square metres were also on sale.

Source: SCMP