តើគោលនយោបាយលក់ទិដ្ឋាការកាតមាសតម្លៃ៥លានដុល្លារក្នុងមួយសន្លឹករបស់លោក ដូណាល់ ត្រាំ មានដំណើរការដូចម្តេច?

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបង្ហាញ“កាតមាស”ដំបូងបង្អស់ សម្រាប់លក់ទៅឱ្យជនបរទេសដែលមានបំណងចូលមករស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ៥លានដុល្លារក្នុងមួយសន្លឹក។

លោក ដូណាល់ ត្រាំ បានប្រកាសថា “អ្នកទិញកាតមាស(Gold Card)នឹងទទួលបានសិទ្ធិដូចគ្នានឹងអ្នកកាន់កាតបៃតង(Green Card) និងជួយឱ្យជនបរទេសក្លាយជាពលរដ្ឋអាមេរិក”។

ជាទូទៅ កាតបៃតងជាឯកសារមួយ ដែលជនបរទេសជាច្រើនប្រាថ្នាចង់បាន ដោយសារកាតនេះអាចធានានូវស្ថានភាពលំនៅដ្ឋានអចិន្ត្រៃយ៍របស់ជនបរទេសនៅក្នុងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ការទិញកាតបៃតងជាដំណើរការដ៏ស្មុគស្មាញ ដែលត្រូវការចំណាយពេលវេលារាប់ឆ្នាំ។

ដោយឡែក ការទិញកាតមាស នឹងសម្រួលដំណើរការនៃការក្លាយជាពលរដ្ឋអាមេរិកឱ្យមានភាពសាមញ្ញ ហើយទំហំទឹកប្រាក់ ដែលប្រមូលបានពីការលក់កាតមាសរបស់លោក ដូណាល់ ត្រាំ នឹងយកទៅជួយកាត់បន្ថយបំណុលជាតិរបស់សហរដ្ឋអាមេរិក។

តើបុគ្គលប្រភេទណាមានសិទ្ធិទិញកាតមាសនេះ?។

ចំពោះសំណួរនេះ លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថា “មនុស្សដែលមានលុយសុទ្ធតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទិញកាតមាស”។

ចំណែក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានលើកឡើងថា អ្នកដាក់ពាក្យទិញកាតមាសនឹងត្រូវបានត្រួតពិនិត្យ ដើម្បីប្រាកដថា ពួកគេជាពលរដ្ឋលំដាប់ពិភពលោក។

គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ បានលក់ដាច់កាតមាសជាង១.០០០សន្លឹក ខណៈមនុស្សចំនួនជាង៣៧លាននាក់នៅទូទាំងពិភពលោកអាចមានលទ្ធភាពទិញកាតមាស។

ហេតុអ្វីបានជាកាតមាសមានសារៈសំខាន់?។

លោក ដូណាល់ ត្រាំ បានប្រកាសបង្កើតកាតមាសនេះឡើងដើម្បីដាក់ជំនួសកម្មវិធីទិដ្ឋាការប្រភេទ EB-5 ដែលត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ១៩៩០ តាមរយៈការលក់កាតបៃតងទៅឱ្យបណ្តាអ្នកវិនិយោគបរទេសក្នុងតម្លៃ១លានដុល្លារក្នុងមួយសន្លឹក។

សភាអាមេរិកបានអនុម័តបង្កើតកម្មវិធីទិដ្ឋាការប្រភេទ EB-5 ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក តាមរយៈការបង្កើតការងារ និងការទាក់ទាញទុនវិនិយោគពីបរទេស។

ប៉ុន្តែ រដ្ឋបាលលោក ត្រាំ ជឿជាក់ថាគោលនយោបាយទិដ្ឋាការ EB-5 ត្រូវបានគេកេងប្រវ័ញ្ច។

លោក Lutnick បានថ្លែងថា “កម្មវិធី EB-5 ពោរពេញទៅដោយភាពមិនសមហេតុសមផល និងការក្លែងបន្លំ ហើយវាជាវិធីមួយដែលអនុញ្ញាតឱ្យជនបរទេសអាចទិញកាតបៃតងក្នុងតម្លៃថោក។ដូច្នេះ លោកប្រធានាធិបតី ត្រាំ នឹងបិទបញ្ចប់កម្មវិធី EB-5 នេះ”។

កាលពីឆ្នាំ២០២១ ការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាលអាមេរិកបានអះអាងថា កម្មវិធីទិដ្ឋាការ EB-5 ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការក្លែងបន្លំ ដោយសារផលលំបាកនៅក្នុងការតាមដានប្រភពនៃមូលនិធិរបស់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការ៕ប្រភព: Vnexpress៕

Samsung to pursue deals as it struggles for growth

Samsung Electronics said, it is looking at major deals to drive growth as it faced tough questions from shareholders after its failure to ride an artificial intelligence boom made it one of the worst-performing tech stocks last year.

The South Korean firm has been suffering from weak earnings and sagging share prices in recent quarters after falling behind rivals in advanced memory chips and contract chip manufacturing, which have enjoyed strong demand from AI projects.

Shareholders slammed management for poor stock performance and called for measures to revive stock prices at the meeting.

Samsung’s co-CEO and head of its semiconductor business pledged to catch up with the high bandwidth memory (HBM) chip race and apologised for the company’s poor stock performance.

“We were late in reading the market trends and we missed out on the early market as a result,” Jun Young-hyun, Samsung co-CEO and head of its semiconductor business, said at the meeting.

Samsung, which has introduced a stock-based performance system to executives last year, is considering expanding the scheme to employees next year, as part of efforts to review its stock prices,
Former co-CEO Han Jong-hee said.

“The stock performance has been disappointing,” a 65-year old shareholder who only gave his family name, Lee, told Reuters ahead of the meeting.

Source: Reuters

សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាក់ពីគោលជំហរការបរទេសរបស់ខ្លួនដោយមិនប្រកាន់យកតែប្រទេសណាមួយទេ

ដោយៈ គង់ សូរិយា

    កំពតៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ត្បិរាជរដ្ឋាភិបាកកម្ពុជា រាប់អានជិតស្និទ្ធជាមួយចិន តែគឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប៉ុន្តែជំហរគោលនយោបាយរបស់កម្ពុជា គឺមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។

សម្តេចបញ្ជាក់ថា “ការប្រកាន់គោលនយោបាយនេះ ដោយផ្អែកទៅលើគោលការ​ណ៍គោរពឯករាជ្យភាពជាតិ អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយរាជរដ្ឋាភិបាលកម្ពុជាមិនមែនរណបជាមួយប្រទេសណាមួយជាដាច់ខាត”។

ការបញ្ជាក់បែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ ទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជារយៈពេល២ថ្ងៃ ប្រជាពលរដ្ឋកម្ពុជាគួរតែមានមោទនភាព ពីព្រោះកម្ពុជា ជាប្រទេសតូច ប៉ុន្តែមានទំនាក់ទំនងស្មើមុខ ស្មើមាត់ជាមួយប្រទេសមហាអំណាច និងគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។ ខណៈថ្មីៗនេះ កម្ពុជា ជាប្រទេសមួយក្នុងចំណោមចំនួន៣ នៅអាស៊ីអាគ្នេយ៍ ដែលប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ។

សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដោយលើកជាសំណួរថា សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ខុសអី? នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយក ប្រទេសណាមួយផ្តាច់ចោលប្រទេសណាមួយចោលនោះទេ គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក”។ សម្តេចបន្តថា “នេះជាជំហរនយោ​បាយរបស់យើង (កម្ពុជា) ផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ នេះជាអ្វីដែលកម្ពុជាធ្វើ ហើយខ្ញុំសូមបញ្ជាក់ យើងមិនមែនរណបអ្នកណាគេនោះទេ”

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំណុចនេះគឺជាការបញ្ជូនសារនយោបាយមួយ ទៅកាន់ជនរួមជាតិកម្ពុជាទាំងអស់ ឱ្យបានយល់ពីជំហរ នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ តាមរយៈការលើកឡើងផ្ទុយស្រឡះ ខុសពីការពិតពីសំណាក់បុគ្គលមួយចំនួនតូច ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា ពោលដំណើរទស្សនកិច្ចនេះគឺជាសារបញ្ជាក់យ៉ាងច្បាស់ នូវទំនាក់ទំនងរវាងកម្ពុជា និងចិន។ អ្នកវិភាគថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន មានឱនភាពនោះ ល្មមនឹងបញ្ចប់ហើយ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានពន្យល់ថា ពីសីលធម៌អ្នកនយោបាយ មិនត្រូវយកគំនុំផ្ទាល់ខ្លួនវាយប្រហារទៅដល់គ្រួសារដៃគូបដិបក្ខនោះទេ ត្រូវទទួលស្គាល់ពីភាពខុសគ្នានៃទស្សនៈនយោបាយ មិនត្រូវមើលងាយការងាររបស់របស់ដៃគូរ និងមិនត្រូវកេងចំណេញ នយោបាយពេលគេមានទុក្ខ ឬប្រជាជនមានទុក្ខទេ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានអ្វីកើតឡើងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ផ្ទុយទៅវិញកម្ពុជា-ចិន បានឯកភាព ក្នុងទៅលើការគោរពអធិបតេយ្យភាព និងឯកភាពរបស់គ្នាទៅវិញទៅមក ហើយកម្ពុជាធានានូវភាពជាម្ចាស់ការ ក្នុងការកំណត់ទិសដៅទាំងក្នុងប្រទេស និងអន្តរជាតិដោយខ្លួនឯង។

រាជរដ្ឋាភិបាលកម្ពុជា- ចិន បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ថ្មៗនេះ ដោយបានសម្រេចនូវការឯកភាពគ្នាជាច្រើន ទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្ដិសុខសកល និងអរិយធម៌សកល។

ក្នុងនោះចំណុចទី៣ ក្នុងការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិនបានបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការគាំទ្រផលប្រយោជន៍ស្នូល អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់គ្នា​ទៅវិញទៅមក ព្រមទាំងប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែករបស់បរទេស​ក្នុងកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ

តម្លៃហាងឆេងមាសបានស្ទុះងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារការដាំក្បាលចុះនៃប្រាក់ដុល្លារ និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងបណ្តាដៃគូសំខាន់ៗរបស់ខ្លួន ដែលបង្កឱ្យមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច។

តួយ៉ាង តម្លៃមាស Spot Gold បានកើនឡើង១,៦៥ភាគរយដល់ត្រឹម៣៣៨២,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង២ភាគរយដល់៣.៣៩៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦១,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានដាំក្បាលចុះដល់៩៨,៣ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៣៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១ភាគរយដល់៣២,៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៨ភាគរយដល់៩៧៨,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៣ភាគរយដល់៩៦៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៧នាទីព្រឹក៕

ការសិក្សា: ជនជាតិចិន​អាចនឹងបន្ត​កាត់​បន្ថយ​ការ​ទិញ​ខុនដូនៅក្នុងប្រទេស​ថៃនៅឆ្នាំ២០២៥នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកជំនាញបានព្យាករណ៍ថា ការផ្ទេរខុនដូនៅប្រទេសថៃទៅឱ្យជនជាតិចិននឹងបន្តមានចំនួនតិចជាង៤០ភាគរយនៃការផ្ទេរខុនដូសរុបទៅឱ្យជនបរទេស ចំនួន២ឆ្នាំជាប់ៗគ្នាគិតត្រឹមឆ្នាំ២០២៥នេះ។

បញ្ហាប្រឈមនេះបណ្តាលមកពីលំហូរភ្ញៀវទេសចរណ៍ចិនទៅកាន់ប្រទេសថៃធ្លាក់ចុះ ហើយការរញ្ជួយដីនាពេលថ្មីៗនេះបានរួមចំណែកក្នុងការបំផ្លាញទំនុកចិត្តរបស់អ្នកទិញខុនដូ។

កាលពីឆ្នាំមុន ការផ្ទេរខុនដូនៅក្នុងប្រទេសថៃទៅឱ្យជនជាតិចិនបានគ្របដណ្តប់ចំណែក៣៩ភាគរយ នៃការផ្ទេរខុនដូសរុបទៅឱ្យជនបរទេសចម្រុះជាតិសាសន៍។ ឆ្នាំ២០២៤ ជាឆ្នាំលើកទីមួយក្នុងរយៈពេល៥ឆ្នាំ ដែលតួលេខនេះបានធ្លាក់ចុះមកនៅក្រោម៤០ភាគរយ។

លោក Patcharaphot Nuntramas ប្រធានក្រុមសេដ្ឋវិទូនៅមជ្ឈមណ្ឌលស្រាវជ្រាវ Krungthai Compass ចំណុះក្រោមធនាគារ Krungthai បានអះអាងថា ការធ្លាក់ចុះនៃការផ្ទេរខុនដូទៅឱ្យអ្នកទិញជាជនជាតិចិន មាននិន្នាការស្របនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន។

ការ​ធ្លាក់​ចុះ​នៃចំនួនភ្ញៀវទេសចរណ៍​ចិនទៅកាន់ប្រទេសថៃកើតមានឡើង ស្របពេល​មាន​ការ​ប្រកួត​ប្រជែង​ពី​បណ្តាប្រទេស​ផ្សេង​ទៀត ជា​ពិសេស​ប្រទេស​ជប៉ុន ប្រទេសវៀតណាម និង​​ប្រទេសកូរ៉េខាងត្បូង។

លោក​បាន​បន្ត​ថា “ការ​រញ្ជួយ​ដី​នាពេលថ្មី​ៗ​នេះ​នៅ​ក្នុងប្រទេស​ថៃ​ក៏​នឹង​អាច​ធ្វើ​ឱ្យការ​ផ្ទេរ​ និង​ការ​ទិញ​ខុនដូ​​ដោយ​​ជនជាតិ​ចិន​ក្នុង​ឆ្នាំ​នេះធ្លាក់ចុះផងដែរ”។

ការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាក៏បានជះផលប៉ះពាល់រាលដាលដល់តំបន់មួយចំនួននៃប្រទេសចិនផងដែរ។ ស្ថាប័ន Krungthai Compass បានព្យាករណ៍ថា គ្រោះមហន្តរាយនឹងកាត់បន្ថយតម្រូវការ និងអំណាចនៃការទិញខុនដូរបស់ជនជាតិចិនក្នុងរយៈពេលខ្លី។

ស្ថាប័នស្រាវជ្រាវខាងលើបានបញ្ជាក់បន្ថែមថា ការផ្ទេរខុនដូសរុបទៅឱ្យជនបរទេសនៅក្នុងប្រទេសថៃកាលពីឆ្នាំមុន មានចំនួនសរុប៦៨.១៨៣យូនីត ថយចុះ៦,៨ភាគរយបើធៀបនឹងឆ្នាំ២០២៣ បន្ទាប់ពីសម្រេចបានកំណើនជាលំដាប់ចាប់តាំងពីឆ្នាំ២០២០៕ប្រភព: VNA៕

លោកស្រីតាំង ហួរមានសុទិដ្ឋិនិយមខ្ពស់លើទីផ្សារអចលនទ្រព្យ នៅឆ្នាំ២០២៥នេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ លើទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៥នេះ។

    លោកស្រីបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យឆ្នាំ២០២៣ បានធ្លាក់ដល់ចំណុចបាត ប៉ុន្តែវាបានងើបឡើងវិញបណ្តើរៗ នៅពាក់កណ្តាលឆ្នាំ២០២៤ ហេតុនេះស្ថានភាពទីផ្សារកាន់តែមានភាពប្រសើរ។

    លោកស្រីបានបញ្ជាក់ថា “ខ្ញុំជឿជាក់ថា ទីផ្សារអចលនទ្រព្យនឹងមានភាពប្រសើរនៅឆ្នាំនេះ ដោយសារកត្តាជាច្រើន”។

    រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកលែងពន្ឋប្រថាប់ត្រា ដល់អ្នកទិញអចលនទ្រព្យលើកដំបូង ដែលមានតម្លៃ២១ម៉ឺនដុល្លារចុះ បន្តលើកលែងពន្ឋផ្ទះមានតម្លៃ៧ម៉ឺនដុល្លារចុះ។

    ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបប្រជុំជាមួយសមាគមធនាគារ សមាគមអ្នកសាងសង់ សមាគមអ្នអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីសម្រួលការបញ្ចុះអត្រាការប្រាក់ពី១២ មកត្រឹម៨ភាគរយ និងកំពុងពិភាក្សាលើការពន្យាការផ្តល់ឥណទាន ដែលមានរយៈពេល២៥ ដល់៣០ឆ្នាំ ដើម្បីសម្រួលដល់អ្នកទិញលំនៅដ្ឋាន ដែលមានបញ្ហាវិបត្តិលំហូរសាច់ប្រាក់ផងដែរ។

    សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងក្នុងពេលអញ្ជើញសម្ភោធ បើកការដ្ឋានសាងសង់ទីក្រុងរណបMekong Qauy ដែលមានផ្ទៃដីជាង២០០ហិកតា កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យបានងើបឡើងវិញបណ្តើរៗហើយ៕

ការបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ១០នឹងលើកកំពស់សក្តានុពលទេសចរណ៍ខេត្តកោះកុងមួយកម្រិតទៀត

ដោយ គង់ សូរិយា

    កោះកុងៈ ការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិ​សាស្រ្តតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរ នឹងចូលរួមចំណែកលើកកំពស់សេដ្ឋកិច្ច និងទេសចរណ៍ខេត្តកោះកុង ឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។

ផ្លូវជាតិដ៏សំខាន់នេះ តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ និងតភ្ជាប់មកកាន់ខេត្តកោះកុង ដែលមានប្រវែងសរុបប្រមាណ១៩៨គីឡូម៉ែត្រ។

ជាមួយនឹងសក្តានុពលធនធានធម្មជាតិ ព្រៃភ្នំ ដងព្រែក ព្រៃកោងកាង និងសហគមន៍ធម្មជាតិប៉ាក់ខ្លង”រាប់រយកន្លែង ខេត្តកោះ​កុងក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ ពិសេសឆ្នេរបាក់ខ្លង ជាឆ្នេរមួយមានភាពស្រស់ស្អាត និងមានខ្យល់អាកាសបរិសុទ្ធ។

ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរផង បានសម្ដែងក្តីសប្បាយរីករាយជាមួយទេសភាពស្រស់ស្អាត លាយឡំជាមួយខ្យល់សមុទ្របោកបក់បះកាយា នាំឱ្យរំសាយទុក្ខកង្វល់ បន្ទាប់ពីបានមកដល់រមណីយដ្ឋានឆ្នេរប៉ាក់ខ្លង ជាប់ជាយដែនកម្ពុជា-ថៃមួយនេះ តាមរយៈផ្លូវជាតិលេខ១០ ផ្លូវក្រវាត់ព្រំដែនខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង និងផ្លូវជាតិលេខ៤៨ ដែលត្រូវបានស្តារកសាងពង្រីកធំថ្មី។

ខេត្តកោះកុង ត្រូវបានចាត់បញ្ចូលក្នុងចង្កោមខេត្តតំបន់ឆ្នេរ ដែលជាប់នាមថា “តារារះនាទិសនិរតី” និងជាខេត្តសម្បូរទៅដោយតំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដែលមានសរុបប្រមាណជាង២០កន្លែង។

ជាមួយនឹងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ផ្លូវជាតិលេខ១០ មិនត្រឹមតែធ្វើសមាហរណកម្មសេដ្ឋកិច្ច ទេសចរណ៍ផ្ទៃក្នុងកម្ពុជានោះទេ តែក៏រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិពីភូមិភាគពាយ័ព្យដ៏សម្បូរភោគទ្រព្យ ទៅទស្សននានៅខេត្តនេះកាន់តែជិត ដោយមិនចាំបាច់មកកាន់ខេត្តកណ្តាល ឬរាជធានីភ្នំពេញ មុនទៅកាន់ខេត្តកោះកុងដូចពីមុនឡើយ៕

Elite Estateផ្តល់សេវាកម្មទិញ លក់ ជួលអចលនទ្រព្យដំបូងគេដោយប្រើប្រាស់រូបបិយប័ណ្ណគ្រីបតូ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យមានការជួញ ដូរ លើរូបបិយប័ណ្ណគ្រីបតូមួយចំនួន ជាមួយនេះក្រុមហ៊ុនElite Estate Co, Ltdបានប្រកាសផ្តល់សេវាកម្ម លើការទិញ លក់ អចលនទ្រព្យលើកដំបូងនៅកម្ពុជា។

    នាយកប្រតិបត្តិElite Estate Co, Ltdលោកទេព បញ្ញាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការប្រកាសរបស់រដ្ឋាភិបាល លើការទទួលស្គាល់ និងអនុញ្ញាត្តឲ្យជួញដូរគ្រីបតូ ដែលមានច្រើនប្រភេទនៅលើទីផ្សារ ជាការសម្រេចចិត្តដ៏ឈ្លា​សវៃមួយ ដើម្បីទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

    លោកបញ្ជាក់ថា “ក្រុមការងាររបស់យើងបទពិសោធន៍ និងមានជំនាញលើរូបិយប័ណ្ណគ្រីវបតូ អស់រយ

ៈពេលជាង១០ឆ្នាំហើយ ដែលយើងអាចធ្វើការងារនេះបានដោយរលូន”។ លោកបន្តថា “យើងស្វា​គមន៍អ្នកវិនិយោគពីអន្តរជាតិ ដើម្បីបោះទុនវិនិយោគនៅទីនេះ ក្នុងន័យជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា”។

    លោកទេព បញ្ញាបានបន្តថា តាមពិតគំរោងខុនដូ និងអ្នកអភិវ​ឌ្ឍន៍អន្តរជាតិមួយចំនួន ដែលកំពុងអភិវឌ្ឍន៍គំរោងមួយចំនួន នៅកម្ពុជាបាននិងកំពុងទទួលយកគ្រីបតូ ដោយស្ងាត់ស្ងៀមរួចទៅហើយ ខណៈអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុក្តី ប្រជាពលរដ្ឋកម្ពុជាទូទៅក្តី មិនទាន់បានយល់ឬប្រើប្រាស់រូបិយប័ណ្ណនេះឲ្យបានទូលំទូលាយនៅឡើយ។

    ជាមួយគ្នានេះ លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្តើមរៀនសូត្រ និងវិនិយោគលើវិស័យនេះ បានលើកឡើងផងដែរថា គ្រីបតូបាននិងកំពុងធ្វើបដិវត្តន៍ឧស្សាហកម្មហិរញ្ញវត្ថុលើពិភពលោក ជាក់ស្តែងប្រធានាធិបតីដូណាល់ ត្រាំ ដែលបានចូលកាន់ដំណែង នៅសេតវិមានកំពុងជម្រុញឧស្សាហកម្មនេះ។

    លោកបន្តថា អ្នកមាន ឬមហាសេដ្ឋីលើពិភពលោកច្រើនណាស់ បាននិងកំពុងវិនិយោគ និងកាន់កាប់រូបិយប័ណ្ណគ្រីបតូ ដែលពួកគេកំពុងស្វែងរកឱកាសវិនិយោគ លើគំរោងរបស់ពួកគេ ហេតុនេះការពង្រឹងបទបញ្ញត្តិនេះឲ្យបានលឿន និងទូលំទូលាយពីរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ណាស់ ដើម្បីលើកស្ទួយវិស័យអចកនទ្រព្យ និងជម្រុញសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀត៕

ប្រទេសចិនគាំទ្រការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយប្រទេសខ្លួននិងប្រទេសក្នុងតំបន់

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដោយភាគីចិនក៏បានប្រកាសគាំទ្រដល់កម្ពុជា ដើម្បីជំរុញ​ការតភា្ជប់កា​រដឹ​ក​ជញ្ជូន​កម្ពុជា-ចិន និង ប្រ​ទេ​សក្នុងតំបន់។

ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅ​កម្ពុជា លោកវ៉ាង វិនប៊ិន ​បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិន តាមរយៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតីស៊ី ជីនពីង នឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុង​ការ​កសាង​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ប្រពន្ធ័ទឹកស្អាត ស្ថានីយន៍វារីអគ្គីសនីបូមទឹកស្តុកទុក ថាម​ពល​ព្រះ​អាទិត្យ ថាមពលដើរដោយខ្យល់ និង បច្ចេកវិទ្យាថាមពលស្អាត ជាពិសេស ការជំរុញ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​តាមផ្លូវដែក។

លោកបន្តថា “កិច្ចសហប្រតិបត្តិការផ្លូវដែក ចិនចាត់ទុកថា ជា​ចំនុច​សំខាន់ មិនត្រឹមតែផលសម្រាប់ចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងលើក​កម្ពស់​ដល់​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ និងការធ្វើពាណិជ្ជកម្មទ្វេរ រួមនឹង ពហុភាគីថែមទៀតផង”។ លោកបន្តថា “ផ្លូវដែកពីចិន តភ្ជាប់មកកម្ពុជា​នឹងមានកិច្ចពិភាក្សាគ្នានៅពេលខាងមុខ”។

ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបាន​លើក​ទឹក​ចិត្តស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ក្នុងប្រទេសទាំង២ ពង្រឹងកិច្ច​សហកា​រ​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ ដែល​អាច​បង្ក​អោយ​មាន​ផ​ល​ប៉ះ​ពាល់​ណា​មួយ ​ដល់​ទំនាក់ទំនងមិត្ត​ភាពដែកថែបកម្ពុជា ចិន ។

លោកវ៉ាង វិនប៊ិន បានថ្លែង​ទៀត​ថា ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះ​បញ្ចាំង​ក្នុង​ការគាំទ្រ ​រាល់​កិច្ច​ប្រឹង​ប្រែង​គ្នា​ទៅ​វិញ​ទៅមក ដើម្បីការពារផលប្រយោជន៍ស្នូល។ ក្នុងនោះភាគីចិន បន្តប្រកាន់ភ្ជាប់ គោរពអធិប​តេយ្យភាព និងបូរណភាព ដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើស​ នៃ​មាគ៌ា​អភិវឌ្ឍន៍​របស់​កម្ពុជា ​សម្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់​ចំពោះ​កម្ពុ​ជា​ ក្នុង​ការ​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន គាំទ្រ យ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជា លើ​បញ្ហាតំបន់ និងអន្តរជាតិ។

គិតមកដល់ពេលនេះរដ្ឋាភិបាលចិន បានចូលរួមចំណែកសាងសង់ផ្លូវនៅកម្ពុជា​បានចំនួន​៣០​ខ្សែ ដែលចំណាយថវិកាអស់ជិត ២០០០លានដុល្លារអាមេរិក ផ្លូវដែលចិន​បាន​ជួយ​កសាង​រួចនោះ គឺមានប្រវែងជាង៣០០០គីឡូម៉ែត្រ៕

ដំណឹងល្អ! កម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”

ដោយៈ ម៉ាណា

ភ្នំពេញៈ ភាគីកម្ពុជា និងចិនបានសម្រេចបន្តយកឆ្នាំ២០២៥ ជាការបន្តនូវឆ្នាំទេសចរណ៍កម្ពុជា ចិន ហើយភាគីចិនសន្យានឹងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ។

នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផល របស់ក្រសួងការបរ​ទេសកម្ពុជា ស្ដីពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី ស៊ី ជិនភីង ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពី ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌។ ភាគីទាំងពីរ បានបន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ”។

ថ្លែងក្នុងសេចក្ដីប្រកាសលទ្ធផល កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា កម្ពុជា-ចិន នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែង ជំរុញកម្មវិធីអភិរក្ស និងស្តារព្រះបរមរាជវាំងបុរា​ណនៅអង្គរ ក៏ដូចជា ប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។

លើសពីនេះ កម្ពុជា-ចិន នឹងបង្កើតយន្តការ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់ រវាងនាយកដ្ឋានកិច្ចការ យុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន៕