តើបណ្ដាប្រទេសចំនួន៣ណាខ្លះនៅតំបន់អាស៊ីដែលដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុងល្អបំផុត?

0

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានស្ទុះងើបឡើងថ្លៃនាពេលថ្មីៗនេះ ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការរំពឹងទុកនៃការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងការទិញមាសដោយធនាគារកណ្តាលចិន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤២ភាគរយដល់២៧០៦,៦២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៦ភាគរយដល់២៧៤៦,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧១៧,៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៥៦,៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៨,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ជាលើកទី៣ ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៥៤ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៧១ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៦%ដល់៣២,៨៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៣%ដល់៩៥៣,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៥%ដល់១.០១១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

ក្រុមហ៊ុនជប៉ុនធំមួយមកសិក្សាពីលទ្ឋភាព និងឱកាសវិនិយោគ នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយSumitomo Mitsui Banking Corporation តំណាងដោយលោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក។

ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ធ្នូ ដោយមានគោលបំណងពិនិត្យកាលានុវត្តភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញ និងទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណ ជូនចំពោះក្រុមការងារ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអង្កេតដោយផ្ទាល់នូវវឌ្ឍនភាពថ្មី នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ លោកបានរំលឹកឡើងវិញអំពីបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដែលដឹកនាំដោយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ទីក្រុងតូក្យូ កាលពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយបានរៀបចំសិក្ខាសាលា ទទួលជួបពិភាក្សាការងារ និងរៀបចំជំនួបផ្គូផ្គងធុរកិច្ច ជាមួយសហគមន៍ធុរកិច្ចជប៉ុន។

បន្ថែមពីនេះ លោកសួន សុផល ក៏បានធ្វើការជម្រាបជូនសមភាគីអំពីវិស័យគន្លឹះមួយចំនួនដែលកម្ពុជាបាន និងកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាស បណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមានកសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។ ក្នុងស្មារតីនេះ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថាក្រុមការងារតុជប៉ុន (Japan Desk) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអាចសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០២៥ខាងមុខ។

ជាការឆ្លើយតប លោក Hironori Shimojima បានសម្តែងនូវក្តីរីករាយដែលបានពិភាក្សាការងារ ជាមួយក្រុមការងារនាឱកាសបំពេញបេសកកម្មការងារលើកទី២ របស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ លោកបានកត់សម្គាល់នូវសកម្មភាព ដ៏សកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការដើរគោះទ្វារវិនិយោគិន ឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងវិលត្រលប់ទៅកាន់ប្រទេសជប៉ុ ននាពេលវេលាសមស្របខាងមុខ ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ខ្លួន។

លោកបានទទួលយកនូវអនុសាសន៍ដ៏ប្រពៃស្តីពី កាលានុវត្តភាពវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យតំណាង Sumitomo Mitsui Banking Corporation នៅរាជធានីភ្នំពេញពិនិត្យលទ្ធភាព ពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង៕

អ្នកឧកញ៉ាសំ សុខនឿនដឹកនាំក្រុមហ៊ុនចំនួន៣ដើម្បីស្វែងយល់ពីវិស័យថាមពលស្អាតនិងឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋក្រុមហ៊ុនSAM SN Groupបានដឹកនាំប្រតិភូក្រុមហ៊ុនចំនួន៣ ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំ​ដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

គណៈប្រភូវិនិយោគិន បានអញ្ជើញមកពីក្រុមហ៊ុន ដែលជាដៃគូចំនួនបីទៀតរួមមាន៖ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ២. ក្រុមហ៊ុន Genezen Energy និង ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd។

តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមានឱកាសស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យ ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាជាទីតាំងវិនិយោគ ដ៏មានសក្តានុពល ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្ត ដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកផ្នែកឯកជន ជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ៕

រដ្ឋាភិបាលសិង្ហបុរីបង្កើនការលក់ដីឡូតិ៍ទៅឱ្យអ្នកអភិវឌ្ឍន៍ឯកជនសម្រាប់សាងសង់តំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរីបានបន្តជំរុញការផ្គត់ផ្គង់លំនៅដ្ឋានឯកជន ឯកជន ដោយបានប្រកាសលក់ដីដល់អ្នកអភិវឌ្ឍន៍សម្រាប់សាងសង់ផ្ទះចំនួន៨.៥០៥យូនីត។នេះបើយោងតាមបញ្ជីនៃកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) ក្នុងឆមាសទី១ ឆ្នាំ២០២៥។

ដីឡូតិ៍ចំនួន១០ទីតាំងនឹងត្រូវបានដាក់ដេញថ្លៃ ដែលក្នុងនោះរួមមានដីលំនៅដ្ឋានចំនួន៩ឡូតិ៍ ហើយក្នុងចំណោមនោះ ដីសម្រាប់សាងសង់ខុនដូប្រណីត (EC) មានចំនួន៣ឡូតិ៍។ ចំណែក ដីឡូតិ៍ទី១០ ជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន។

បន្ទាប់ពីមានការបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឯកជននៅក្នុងកម្មវិធីលក់ដីរបស់រដ្ឋាភិបាល ឬ Government Land Sales (GLS) ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ស្តុកលំនៅដ្ឋានឯកជនសម្រាប់លក់បានកើនឡើងជាលំដាប់ពីចំនួន១៦.១០០យូនីតនៅចុងឆ្នាំ២០២១ ដល់ចំនួន២១.០០០យូនីតគិតត្រឹមចុងឆ្នាំនេះ។

ការកើនឡើងនៃការផ្គត់ផ្គង់បានរួមចំណែកដល់ស្ថិរភាពនៃទីផ្សារលំនៅដ្ឋានឯកជន ដែលបានឆ្លុះបញ្ចាំងតាមរយៈការថយចុះនៃសន្ទុះតម្លៃអចលនទ្រព្យ។

ដោយផ្អែកលើសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជនបង្ហាញថា កំណើនតម្លៃផ្ទះប្រចាំឆ្នាំនៅសិង្ហបុរីបានថយចុះមកនៅត្រឹមអត្រា៦,៨% ក្នុងឆ្នាំ២០២៣ បើធៀបនឹងអត្រា១០,៦% ក្នុងឆ្នាំ២០២១ និងអត្រា៨,៦% ក្នុងឆ្នាំ២០២២។

ដោយឡែក តម្លៃលំនៅដ្ឋានឯកជននៅឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាកាន់តែទាបបន្ថែមទៀត ព្រោះនៅក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ តម្លៃផ្ទះបានកើនឡើងប្រហែល១,៦ភាគរយប៉ុណ្ណោះ។

ម្យា៉ងវិញទៀត ដោយមើលឃើញពីការប្រកួតប្រជែងដ៏តឹងរឹងក្នុងចំណោមក្រុមអ្នកអភិវឌ្ឍន៍ និងការកើនឡើងនៃតម្លៃដី រដ្ឋាភិបាលបានសម្រេចបង្កើនការផ្គត់ផ្គង់ដីឡូតិ៍សម្រាប់សាងសង់ខុនដូប្រណីត (EC)ដល់ចំនួន៣ទីតាំង ដែលអាចសាងសង់ខុនដូប្រភេទនេះបានចំនួន៩៨០យូនីតនៅក្នុងឆមាសទី១ ឆ្នាំក្រោយ៕ប្រភព: Edgeprop៕

លោកកំពូលមហាសេដ្ឋី Gautam Adani គ្រោងបោះទុន៣ពាន់លានដុល្លារ ដើម្បីផ្លាស់ប្ដូរមុខមាត់នៃតំបន់អនាធិបតេយ្យដ៏ធំក្នុងទីក្រុងបុមបៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី២នៅប្រទេសឥណ្ឌា លោក Gautam Adani គ្រោងបោះទុនវិនិយោគចំនួន៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយតំបន់អនាធិបតេយ្យនៅក្នុងទីក្រុងបុមបៃឱ្យមានមុខមាត់ថ្មី។ប៉ុន្តែ គម្រោងនេះជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។

គ្របដណ្តប់លើផ្ទៃដី២៤០ហិកតា តំបន់ Dharavi ត្រូវបានគេស្គាល់ថា ជាតំបន់អនាធិបតេយ្យដ៏ធំបំផុតក្នុងប្រទេសឥណ្ឌា។ តំបន់ Dharavi មានទីតាំងស្ថិតនៅទីក្រុងបុមបៃ ដែលមានមនុស្សរស់នៅចំនួនមួយ​លាននាក់ និងអាជីវកម្ម និងរោងចក្រប្រមាណ២០.០០០កន្លែង។

ស្របពេលដែលការវិនិយោគអចលនទ្រព្យបានកើនឡើងនៅទូទាំងប្រទេសឥណ្ឌា តំបន់ Dharavi ត្រូវបានគេចាត់ទុកថា ជាកំណប់មាស ដោយសារតែតំបន់នេះមានផ្ទៃដីធំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងបុមបៃ។

តំបន់នេះមានចម្ងាយតិចជាង១០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ ដែលតភ្ជាប់ដោយរថភ្លើងចំនួនពីរខ្សែ ហើយមានទីតាំងនៅជាប់នឹងតំបន់ពាណិជ្ជកម្មដ៏ធំបំផុត របស់ពិភពលោក “Bandra-Kurla” ដែលជាបណ្តុំនៃអគារធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យា សណ្ឋាគារប្រណីត និងភោជនីយដ្ឋានធំៗ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Adani Group របស់លោកមហាសេដ្ឋី Gautam Adani បានឈ្នះការដេញថ្លៃ ដើម្បីសាងសង់តំបន់ Dharavi ឡើងវិញ។ លោកជាមហាសេដ្ឋីធំបំផុតលំដាប់លេខ២ ទាំងនៅប្រទេសឥណ្ឌា និងនៅទ្វីបអាស៊ី។

ក្រុមហ៊ុន Adani Group បានជួលលោក Hafeez Contractor ដែលជាស្ថាបត្យករដ៏ល្បីឈ្មោះមួយរូប និងក្រុមហ៊ុន Sasaki របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Burro Happold របស់អង់គ្លេស ដើម្បីរៀបចំផែនការមេ។

ក្រុមហ៊ុនរំពឹងថា តំបន់អនាធិបតេយ្យនេះ នឹងក្លាយជាតំបន់ទីក្រុងទំនើប ដែលមានអគារផ្ទះល្វែង ការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន និងមន្ទីរពេទ្យ។

គម្រោងស្ថាបនាតំបន់ទីក្រុងនេះគ្រោងបញ្ចប់រួចរាល់ក្នុងរយៈពេល៧ឆ្នាំ។ គម្រោងដំណាក់ដំបូងបានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២៤ តាមរយៈការស្ទង់មតិដើម្បីកំណត់ចំនួនគ្រួសារ ដែលទទួលបានសិទ្ធិសម្រាប់ការតាំងទីលំនៅថ្មីនៅនឹងកន្លែង។ ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមជាបន្តបន្ទាប់កំពុងលេចចេញឡើង។

តំបន់ Dharavi មានដង់ស៊ីតេប្រជាជនប្រមាណ៣៥៤.១៦៧នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ យោងតាមផែនការ បានឱ្យដឹងថា ប្រជាជនដែលរស់នៅទីនេះមុនឆ្នាំ២០០០ ទើបអាចតាំងទីលំនៅថ្មីនៅនឹងកន្លែងដោយមិនគិតថ្លៃ។

លោក Katke ដែលជាមេធាវីកើតនៅតំបន់អនាធិបតេយ្យបានជំទាស់នឹងលក្ខណៈវិនិច្ឆ័យសិទ្ធិ ដែលត្រូវបានសម្រេចដោយឯកតោភាគីខាងលើ។ មេធាវីរូបនេះ​បានថ្លែងប្រាប់កាសែត Le Monde ថា​ “យើង​ទាមទារ​ថា អ្នក​ស្រុក១០០ភាគរយត្រូវ​តែទទួលបាន​សិទ្ធិតាំង​ទី​លំនៅ​នៅ​នឹង​កន្លែង​ក្នុង​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​មុន”។

ដើម្បីដោះស្រាយបញ្ហានេះ នៅក្នុងខែកញ្ញា រដ្ឋបាលរដ្ឋ Maharashtra បានផ្តល់ដីចំនួន៣កន្លែងដល់ក្រុមហ៊ុន Adani ដើម្បីផ្លាស់ប្តូរទីលំនៅរបស់អ្នកស្រុកក្នុងតំបន់ Dharavi។

ដីទាំងនោះ រួមបញ្ចូលទាំងដីស្រែអំបិល ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយនៃព្រៃកោងកាងនៅទីក្រុងបុមបៃ រួមជាមួយនឹងដីកខ្វក់ពីកន្លែងចាក់សំរាម។

ទោះជាយ៉ាងណាក្តី ផែនការនេះប្រឈមមុខនឹងការជំទាស់ពីក្រុមអ្នកការពារបរិស្ថាន។ ពួកគេ​បាន​ប្ដឹង​ការ​សម្រេច​នេះ​ទៅកាន់តុលាការ។ លោក Jairam Ramesh មេដឹកនាំសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌា បានអះអាងថា អនាគតដ៏យូរអង្វែងរបស់ទីក្រុងបុមបៃកំពុងត្រូវបានបោះបង់។

ក្រុមអ្នក​នយោបាយ​មួយចំនួនបានបង្ហាញការមិន​ពេញ​ចិត្ត​ចំពោះការផ្តល់​អត្ថប្រយោជន៍​ច្រើន​ពេក​ដល់​ក្រុមហ៊ុន Adani Group។ បើតាមក្រុមអ្នកនយោបាយទាំងនេះ ក្រុមហ៊ុន Adani បានឈ្នះកិច្ចសន្យាយ៉ាងងាយស្រួល ដូចជាគម្រោងផ្សេងទៀតជាច្រើនលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ អាកាសយានដ្ឋាន ថាមពល និងការជីកយករ៉ែ ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋបាលរដ្ឋ Maharashtra និងលោកនាយករដ្ឋមន្ត្រី Narendra Modi៕ប្រភព: CNN៕

ប្រសិនជាក្នុងទីផ្សារមានភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន តើនឹងមានបញ្ហាអ្វីខ្លះក្នុងទីផ្សារ?

0

តំបន់ពាណិជ្ជកម្មធំជាងគេនៅទ្វីបអឺរ៉ុប La Défense ក្នុងទីក្រុងប៉ារីសកំពុងស្វែងរកវិនិយោគិនពីតំបន់អាសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់ពាណិជ្ជកម្មធំជាងគេនៅទ្វីបអឺរ៉ុប La Défense ដែលមានចម្ងាយ៨គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុងប៉ារីស ប្រទេសបារាំង កំពុងព្យាយាមទាក់ទាញក្រុមអ្នកវិនិយោគមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ដើម្បីទប់ទល់នឹងកំណើននៃអត្រាការិយាល័យទំនេរ។

ក្នុងចំណោមការិយាល័យសរុបទាំងអស់ចំនួន៤លានម៉ែត្រការ៉េក្នុងតំបន់ La Défense ក្នុងនោះបច្ចុប្បន្ន ការិយាល័យចំនួន១៥ភាគរយត្រូវបានទុកទំនេរចោល ខណៈតម្រូវការធ្លាក់ចុះ ដោយសារក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរទៅរកបរិបទធ្វើការពីផ្ទះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩បានបញ្ចប់។នេះបើយោងតាមលោក Pierre-Yves Guice នាយកប្រតិបត្តិនៃភ្នាក់ងារ Paris La Defense។

Paris La Defense ជាទីភ្នាក់ងាររបស់រដ្ឋាភិបាលបារាំង ដែលមានតួនាទីធ្វើការត្រួតពិនិត្យលើការរៀបចំផែនការ និងការអភិវឌ្ឍន៍របស់តំបន់ La Défense។

លោក Guice បានលើកឡើងថា អត្រាទំនេរចំនួន១៥ភាគរយនេះមានកម្រិតខ្ពស់ជាងទីផ្សារការិយាល័យនៅចំកណ្តាលទីក្រុងប៉ារីស។ប៉ុន្តែ អត្រា១៥%នេះអាចប្រៀបធៀបបានទៅនឹងតំបន់ Canary Wharf នៅទីក្រុងឡុងដ៍ ក៏ដូចជាតំបន់ពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតនៅទូទាំងពិភពលោក។

លោកបានបន្ថែមថា ទោះបីជាអត្រាការិយាល័យទំនេរបានកើនឡើងយ៉ាងណាក្តី អត្រាផលចំណេញត្រឡប់ពីការជួល(Rental yield) ក្នុងតំបន់ La Défense នៅតែបន្តមានស្ថិរភាពក្នុងរង្វង់ប្រហែល៦ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនទទួលរងការរង្គោះរង្គើ ទីផ្សារការិយាល័យរបស់ប្រទេសនេះក៏បានរងសម្ពាធយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែង អត្រាការិយាល័យទំនេរនៅទីក្រុងសៀងហៃបានកើនឡើងដល់ចំនួន២១,៥ភាគរយនៅក្នុងត្រីមាសទី៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំ។

តាមរយៈតួលេខនេះ លោក Guice បានទាញសេចក្តីសន្និដ្ឋានថា “ការកាន់កាប់អគារការិយាល័យនៅតំបន់ La Defense ជាការវិនិយោគដ៏មានស្ថិរភាព ហើយការិយាល័យមានគុណភាពរយៈពេលវែង ព្រោះអគារទាំងនោះត្រូវបានជួសជុល និងថែទាំជាប្រចាំ”៕ប្រភព: SCMP៕

How Elon Musk could use his new influence to nail his rivals

0

Elon Musk has long been known for his competitive spirit — and for his list of rivals.

He challenged Meta’s Mark
Zuckerberg to a cage fight. He called Amazon and Blue Origin boss Jeff Bezos a “copycat.” And just recently, he sued OpenAI’s Sam Altman.

Until now, these were business and personal rivalries between some of the richest and most successful people in the world. But with Musk’s new influence in the incoming Trump administration and position as “first buddy,” some fear he could use the power of the government to benefit his own companies and harm his rivals.

That could come in the form of starting or dropping government investigations, creating or weakening regulations, and awarding government contracts to the benefit of Musk’s companies.

“The federal government has a set of tools in its toolbox, and the question is, will the use of those tools be governed by objective standards, through regulation and laws and the normal process of government intervention in the economy, or will it be subject to the material impulses of either the president or Elon Musk?” said one expert in law and technology who asked to speak anonymously to avoid Musk’s ire. “If all it takes is for (Musk) to say, ‘Hey, DOJ should investigate them,’ that will cause a lot of headaches.”
Representatives for Musk did not respond to CNN’s requests for comment.

Source: cnn

ក្រសួងសាធារណៈការគ្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចឆ្លងកាត់ផ្លូវដែកទិសខាងជើង និងត្បូងជិត១០០០កន្លែង

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំអង្គភាពគ្រប់គ្រង គម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចផ្លូវថ្នល់ ឆ្លងកាត់ផ្លូវដែកតាមបណ្ដោយផ្លូវដែក ទិសខាងជើង និងទិសខាងត្បូង។

កិច្ចប្រជុំកាលពីទី១០ ខែធ្នូ ឆ្នាំ២០២៤ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពគ្រប់គ្រង គម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែក ស្ថិតតាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានផ្លូវដែក ដែលជាប្រធានទទួលបន្ទុកគម្រោង អង្គភាពលទ្ធកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យតាមដាន និងវាយតម្លៃពីវឌ្ឍនភាពការងារ របស់អង្គភាពគ្រប់គ្រងគម្រោង ការរៀបចំគម្រោងផែនការសកម្មភាពការងារ ផែនការហិរញ្ញវត្ថុ សម្ភារឧបករណ៍បច្ចេកទេស និងការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមការងារ ដើម្បីបញ្ចៀសនូវបញ្ហាប្រឈម ធ្វើយ៉ាងណាឱ្យការគ្រប់​គ្រង និងអនុវត្តគម្រោងមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោកជំទាវរដ្ឋលេខាធិការ បានណែនាំបន្ថែមដល់នាយកដ្ឋានទទួលបន្ទុកគម្រោង ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ និងត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅរួមគ្នាក្នុងការពន្លឿនការអនុវត្ត គម្រោងឱ្យទាន់ពេលវេលាតាមការគ្រោងទុក។

គម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែកនេះមានចំនួន៩៧១កន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង៕