ដោយ: គង់ លាងហួរ
អន្តរជាតិ: បំណុលរបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានទំហំជាង៣៤ទ្រីលានដុល្លារ កំពុងបន្តកើនឡើងយ៉ាងខ្លាំង ខណៈដែលសមាជិកសភាអាមេរិក មិនអាចឈានដល់ការឯកភាពគ្នា លើកំណែទម្រង់ថវិការយៈពេលវែង។
ជុំវិញបញ្ហានេះ ក្រុមមន្ត្រីមកពីស្ថាប័នអន្តរជាតិធំៗជាច្រើន បានធ្វើការព្រមានថា “ចំណុចរបត់កាន់តែខិតជិតមកដល់ហើយ ហើយវានឹងវិវត្តន៍កាន់តែអាក្រក់ទៅៗ ប្រសិនបើវាធ្លាក់ចូលទៅក្នុងវិបត្តិ”។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Fortune។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សា ទំនាក់ទំនងបរទេស បានឱ្យដឹងថា បច្ចុប្បន្នបំណុលជាតិ មានទំហំស្ទើរតែស្មើនឹងសេដ្ឋកិច្ចអាមេរិកទាំងមូល ហើយបំណុលដ៏ធំនេះ នឹងកើនឡើងទ្វេរដងក្នុងរយៈពេល៣០ឆ្នាំខាងមុខ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមមន្ត្រីនៅស្ថាប័នមួយចំនួន ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ការិយាល័យថវិកាសភា និងធនាគារយក្ស Goldman Sachs បានព្រមានថា បំណុលអាមេរិកគឺជាបញ្ហាដ៏ធំមួយ ដែលមានទំហំធំជាងពេលណាៗទាំងអស់។
ជាពិសេស បំណុលអាមេរិកដ៏ធំមហាសាលនេះ ក៏ធ្វើឱ្យអ្នកវិភាគមួយចំនួនភ័យខ្លាចថា វាអាចបង្កទៅជាភាពចលាចលទីផ្សារស្រដៀងគ្នា ទៅនឹងភាពចលាចល ដែលបានកើតឡើងនៅប្រទេសអង់គ្លេស ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស គឺលោកស្រី Liz Truss កាលពីឆ្នាំ២០២២។
ការបរាជ័យផ្នែកសេដ្ឋកិច្ច នៅក្រោមការដឹកនាំរបស់លោកស្រី Truss គឺបានកើតឡើង ដោយសារតែការដាក់ចេញ ផែនការសេដ្ឋកិច្ចដ៏ចម្រូងចម្រាស់ ក្នុងការកាត់បន្ថយពន្ធ និងការខ្ចីប្រាក់ ដែលបង្កឱ្យមានភាពចលាចលទីផ្សារ ក្នុងប្រទេសអង់គ្លេស និងបណ្តាលឱ្យតម្លៃប្រាក់ផោនដាំក្បាលចុះ ហើយលោកស្រី បានប្រកាសលាលែងពីតំណែង បន្ទាប់ពីកាន់តួនាទីជានាយករដ្ឋមន្ត្រី បានត្រឹមតែ៦សប្តាហ៍។
នៅសហរដ្ឋអាមេរិក ក្រុមមន្ត្រីIMF បានព្រមានថា “ការចំណាយសាធារណៈ និងការខ្ចីប្រាក់នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់អាមេរិក កើនឡើងយ៉ាងឆាប់រហ័សជ្រុល ដែលបណ្តាលឱ្យមានអតិផរណា និងបញ្ហាជាច្រើនផ្សេងទៀត”។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Phillip Swagel នាយកការិយាល័យថវិកាសភាអាមេរិក បានលើកឡើងថា “បំណុលអាមេរិកកំពុងស្ថិតនៅលើគន្លងមួយ ដែលមិនធ្លាប់មានពីមុនមក ហើយអាចប្រថុយប្រថាន នឹងវិបត្តិសេដ្ឋកិច្ចដូចលោកស្រី Truss”។
ចំណែកឯ លោក John Waldron ដែលជាប្រធានធនាគារ Goldman Sachs ក៏បានសម្តែងការព្រួយបារម្ភ ស្រដៀងគ្នានេះផងដែរ នៅឯកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ៕ប្រភព: Fortune៕











Indonesia’s law currently prohibits dual citizenship, even as it grapples with an outflow of talent seeking better employment prospects abroad. As many as 1,000 Indonesian students aged between 25 and 35 have decided to become Singaporean citizens each year, said the country’s director of immigration.
លោកស្រីបន្តថា “ទុនវិនិយោគប្រហែល៣,៣ពាន់លានដុល្លារអាមេរិក ត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនាវាមុជទឹក ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន យោធាបរទេសចំនួន២ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់ ដើម្បីគាំទ្រពួកគេប្រឈមមុខនឹងការឈ្លានពានរបស់ចិន”។








