Foreign investors’ confidence in China surges in Q1

A recent survey by the China Council for the Promotion of International Trade (CCPIT) reveals a significant uptick in confidence among foreign-invested enterprises operating in China during the first quarter.

More than 70 percent of respondents expressed bullish sentiments toward the Chinese market’s development prospects over the next five years, marking a notable increase of approximately 3.8 percentage points compared to previous findings.

Additionally, over half of surveyed companies find the Chinese market more appealing, indicating a rise of approximately 2.9 percentage points from the previous period.

Operationally, majority of respondents anticipate improved profitability in their Chinese investments over the next five years, with European firms comprising nearly 60 percent of this optimistic outlook.

Moreover, the proportion of surveyed enterprises planning to bolster their investments in China this year went up 2.1 percentage points, with North American entities leading the charge, 4.5 percentage points higher than the overall surveyed companies.

“The appeal of the Chinese market for foreign investment remains strong,” remarked CCPIT spokesperson Zhao Ping. China’s conducive investment climate, coupled with its unwavering commitment to global engagement, fortifies foreign investors’ confidence in the country’s prospects, Zhao added. Source(s): Xinhua News Agency

ក្រសួងសាធារណៈការចាប់ផ្តើមអនុវត្តន៍គំរោងហេដ្ឋារចនាសម្ព័ន្ឋច្រកទ្វារព្រំដែន

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំដំបូង (kick-off meeting) ស្ដីពីការគ្រប់គ្រង និងចាប់ផ្តើមអនុវត្តន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (Cross-border facility Project )នៅកម្ពុជា។

កិច្ចប្រជុំកាលពីថ្ងៃទី២ ឧសភា ត្រូវបានដឹកនាំដោយលោកជំទាវឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សាត្រៀមលក្ខណៈ ក្នុងការអនុវត្តគម្រោង និងលើកកម្ពស់ការងារឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ( Cross-border facility Project ) នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារ Asian Infrastructure Investment Bank (AIIB) ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធនៅតាមព្រំដែនឆ្លើយតប ទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃពាណិជ្ជកម្មតាមព្រំដែន៕

ប្រទេសចំនួន៤ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបបានធ្វើឱ្យតំបន់ទាំងមូលងើបចេញពីវិបត្តិសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់ចាយប្រាក់អឺរ៉ូ បានងើបចេញពីវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីបណ្តាប្រទេសចំនួន៤ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបសម្រេចបានកំណើនលើសការព្យាករណ៍ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤។

បណ្តាប្រទេសអឺរ៉ុបទាំង៣១ ដែលប្រើប្រាស់រូបិយប័ណ្ណប្រាក់អឺរ៉ូ បានប្រកាសកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣ភាគរយ នៅចន្លោះខែមករា និងខែមីនា បន្ទាប់ពីធ្លាក់ចុះ០,១ភាគរយ ក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នា។

យោងតាមតួលេខពីទីភ្នាក់ងារស្ថិតិ របស់គណៈកម្មការអឺរ៉ុប Eurostat  បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំនេះ តំបន់ចាយប្រាក់អឺរ៉ូ សម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២២។ការថយចុះនៃតម្លៃថាមពល និងអតិផរណា ការដំឡើងប្រាក់ឈ្នួល និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ បានជួយជំរុញសកម្មភាពសេដ្ឋកិច្ចអឺរ៉ុប នៅត្រីមាសទី១ឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់តំបន់នេះ បានកើនឡើងត្រឹមតែមួយត្រីមាសប៉ុណ្ណោះ។

បណ្តាប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត នៅ​តំបន់អឺរ៉ុប គឺ​ប្រទេសអាល្លឺម៉ង់ និង​បារាំង​ សម្រេចបាន​កំណើនសេដ្ឋកិច្ច ក្នុងរង្វង់០,២% ខណៈ​ប្រទេសអ៊ីតាលី និង​អេស្ប៉ាញ​សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣% និង០,៧%រៀងគ្នា។

ដោយឡែក បើយោងតាមទិន្នន័យផ្សេងទៀត របស់ទីភ្នាក់ងារ Eurostat បានបង្ហាញថា អតិផរណាទូទៅនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបន្តស្ថិតនៅទ្រឹងត្រឹម២,៤%ក្នុងខែមេសា ខណៈអតិផរណាស្នូល ដែលមិនរាប់បញ្ចូលថាមពល និងអាហារបានធ្លាក់ចុះពី២,៩% មកនៅត្រឹម២,៧% ។

ទោះបីជាសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ នៅក្នុងត្រីមាសទី១ សម្រេចបានកំណើនខ្ពស់ ជាងការព្យាករណ៍របស់ធនាគារកណ្តាលអឺរ៉ុប(ECB)យ៉ាងណាក្តី ក៏ប៉ុន្តែក្រុមអ្នកវិភាគជឿជាក់ថា ការថយចុះនៃអតិផរណា បានបើកផ្លូវសម្រាប់ការបញ្ចុះ អត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលការណ៍នេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត៕ប្រភព: The Guardian ៕

Singapore retail vacancy rate rises in Q1 after three consecutive quarters of decline

The URA statistics showed that the retail property market in Singapore succumbed slightly under the pressure of persisting macroeconomic headwinds, specifically, inflationary pressures and an elevated interest rate environment.

According to JLL, in 1Q24, vacancy rates rose slightly, despite resilient occupier demand in the broader retail market and moderated supply conditions. URA’s islandwide vacancy rate rose 0.2 percentage point q-o-q to 6.7% in 1Q24, following three straight quarters of decline.

This was led by higher vacancy rates in the
Downtown Core, Rest of Central Area and Fringe areas in the Central Region, and
Outside Central Region.

Here’s more from JLL:

We observed strategic expansion in the broader retail market in diverse trades, primarily food and beverage operations, fashion apparel brands, entertainment establishments, active lifestyle/sports-related operations and beauty and wellness establishments.

However, business closures in selected malls from underperforming retailers due to higher operational costs, keen competition, unpopular retail concepts and changing consumer preferences likely drove vacancy rates higher.
In 1Q24, retail fashion brand Zara ceased its operation at Marina Square while Times Bookstores closed its branches at Plaza Singapura and Waterway Point due to declining sales and low foot traffic in stores. On a positive note, The Travel Store now occupies the retail space at Plaza Singapura previously occupied by Times Bookstores.

Additionally, Emart24, a South Korean convenience store chain, closed all three outlets in Singapore, including those at malls, namely Jurong Point and NEX. Tom & Stefanie, a children’s fashion retailer, closed its outlet at West Mall, which had been in operation for 25 years.

Retail rents declined in 1Q24 on the back of rising vacancy rates. URA’s retail rental index in the Central Region fell 0.4% q-o-q in 1Q24 for the second consecutive quarter, extending the 0.1% q-o-q dip in 4Q23. The uncertain economic outlook, which led landlords to compromise on rents to prioritise occupancy rates, likely led to the decline in rents in 1Q24.

On a positive note, retail asset prices continued to rise, despite falling retail rents. The URA price index in the Central Region rose 1.8% q-o-q in 1Q24, marking the fourth consecutive quarter of an increase. Source: Real Estate Asia

អ្នកជំនាញៈរដ្ឋាភិបាលមានផែនការយុទ្ឋសាស្រ្តតម្រង់ទិសដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុលើវិស័យនគរូបនីយកម្ម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្របពេលអាកាសធាតុកាន់តែក្តៅ បណ្តាលមកពីការបម្រែបម្រួលអាកាសធាតុ បាននិងកំពុងធ្វើឲ្យមនុស្សពិកាន់តែច្រើនបានរងគ្រោះ ដោយសារមិនអាចបន្សាំខ្លួន នឹងលក្ខខ័ណ្ឌអាកាសធាតុ ដែលកាន់តែក្តៅឡើងៗរៀងរាល់ឆ្នាំ។

លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យកម្មកម្ពុជា បានមានប្រសាសន៍ទាក់ទង នឹងបញ្ហានេះថា ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន គួរមានផែនការយុទ្ឋសាស្រ្ត

តម្រង់ទិសករណីនេះ ដើម្បីដាក់ចូលក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបញ្ហានេះត្រូវគិតពីនេះ រហូតដល់ឆ្នាំ២០៥០។

លោកបន្តថា “នៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអភិវឌ្ឍន៍ ហើយកំណើនប្រជាជនកើនដល់៣០លាននាក់ ក្នុងនោះនៅរាជធានីភ្នំពេញអាច៣លាននាក់ តើនឹងមានផលប៉ះពាល់ដូចម្តេច សម្រាប់នគរូបនីយកម្ម និងបរិស្ថានបៃតងនេះ ក្នុងលក្ខខ័ណ្ឌអាកាសធាតុបែបនេះ?”។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យទួស សាភឿនបានចែករំលែកចំណេះដឹងអំពីមូលហេតុ នៃការកើនឡើងកំដៅខ្លះៗចំនួនបីចំណុចដូចជា ទី១- ដោយសារព្រះអាទិត្យខ្លួនឯង បានកើនពី14,800,000អង្សារសេ ដល់15,000,000 អង្សារសេហើយ (និងកើនបន្ថែមទៀតប្រទេសមួយចំនួន ដែលរស់នៅចំពីលើនៃខ្សែអេក្វាទ័រ ប៉ះខ្លាំងប្រ​ឈមនឹងបោះបង់ប្រទេសចោល)។

ទី២-នៅព្រះអាទិត្យ មានព្យុះព្រះអាទិត្យ ជាហេតុនាំសាយភាយរលកកំដៅមកប៉ះនិងផែនដី (អ្នកវិទ្យាសាស្រ្តបានប្រាប់អោយដឹងតាំងពី5ខែមុន)។ ទី៣-ស្រទាប់អូស្សូន នៃផែនដីរបស់យើងបច្ចុប្បន្នកាន់តែស្តើងទៅៗ (យើងអត់មានប្រពន្ឋ័ការពារដែនអាកាស)។

សម្រាប់ការទស្សទាយទាំងមូល យើងអាចរស់នៅលើផែនដីទៀតត្រឹមចន្លោះពី500 ទៅ700ឆ្នាំទៀតតែប៉ុណ្ណោះ (តាមការទស្សទាយរបស់លោកយាយBaba Vanga ) ។ ចំណែកអ្នកវិទ្យាសាស្រ្តបាននិយាយថា មនុស្សលោកអាចរស់នៅលើផែនដី បានរហូតដល់5000ឆ្នាំខាងមុខទៀត៕

ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសនៅក្នុងប្រទេសចិនកើនឡើងខ្ពស់នៅក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស ដែលកំពុងបំពេញប្រតិបត្តិការនៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងគំហុក នៅក្នុងអំឡុងត្រីមាសទីមួយ។

ចំនួនជាង៧០ភាគរយ នៃអ្នកឆ្លើយសំណួរបានបង្ហាញសុទិដ្ឋិ និយម ចំពោះទីផ្សារចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ចំនួននេះ កើនឡើងប្រមាណ៣,៨ភាគរយ បើធៀបនឹងការស្ទង់មតិពីមុន ដោយក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT)។

លើសពីនេះទៀត ចំនួនជាងពាក់កណ្តាលនៃក្រុមហ៊ុនបរទេស ដែលត្រូវបានស្ទង់មតិ បង្ហាញការយល់ឃើញថា ទីផ្សារចិនកាន់តែមានភាពទាក់ទាញ កើនឡើងប្រហែល២,៩ភាគរយ បើធៀបនឹងការស្ទង់មតិកាលពីពេលមុន។

ជាមួយគ្នានេះ ក្រុមអ្នកឆ្លើយសំណួរភាគច្រើនរំពឹងថា ពួកគេនឹងទទួលបានប្រាក់ចំណេញ កាន់តែប្រសើរឡើងពីការវិនិយោគ នៅប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយនៅក្នុងនោះ ក្រុមហ៊ុនអឺរ៉ុប ចូលរួមចំណែកជិត៦០ភាគរយ នៃទស្សនវិស័យសុទិដ្ឋិនិយមនេះ។

ម្យ៉ាងវិញទៀត ចំនួនសហគ្រាស ដែលគ្រោងនឹងជំរុញបង្កើនការវិនិយោគ នៅក្នុងប្រទេសចិននៅឆ្នាំ២០២៤នេះ បានកើនឡើង២,១ភាគរយ ដោយនៅក្នុងនោះក្រុមហ៊ុនអាមេរិកខាងជើង បាននាំមុខគេ ក្នុងការសម្តែងមតិវិជ្ជមាន អំពីផែនការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសចិន។

លោកស្រី Zhao Ping អ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានកត់សម្គាល់ថា “ភាពទាក់ទាញរបស់ទីផ្សារចិន សម្រាប់ការវិនិយោគបរទេស នៅតែមានភាពរឹងមាំ”។

លោកស្រី Zhao បានបន្ថែមថា “បរិយាកាសវិនិយោគដ៏អំណោ​យផលរបស់ប្រទេសចិន គួបផ្សំនឹងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការចូលរួមជាសកល បានពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគបរទេសចំពោះទីផ្សារចិន”៕ប្រភព: CGTN៕

ប្រធានIBCជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលជាមួយនឹងការលើកឡើងពីព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Paul Clement ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសកិច្ចប្រជុំនោះ លោកប្រធានសភាពាណិជ្ជកម្មបានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រីអំពីបេសកកម្មរបស់IBC ដែលបានចាប់ផ្តើមនៅកម្ពុជាតាំងពី៣១ឆ្នាំមុន និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមយ៉ាងសកម្មរបស់ពួកគេ នៅក្នុងក្រុមការងារ “ឃ” នៃវេទិការាជរដ្ឋាភិបាល និងឯកជនលើកទី១៩។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក៏បានបង្ហាញអំពីទិសដៅការងារ និងផែនការសកម្មភាព របស់សភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជារួមមាន ការបង្កើតឱកាសឱ្យសមាជិក សភាពាណិជ្ជកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជារួមមាន សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកជាដើម មានឱកាសប្រាស័យទាក់ទងគ្នា ដើម្បីជំរុញចល នាទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រា​បជូនជាសង្ខេប អំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ទន្លេកម្ពុជា ទៅកាន់សមុទ្រដោយផ្ទាល់។

លោកបានបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានធ្វើការសិក្សាយ៉ាងលម្អិត ដោយក្រុមការងារបច្ចេកទេស និងទីប្រឹក្សាអន្តរជាតិចំនួន៤៨នាក់ ដោយប្រើប្រាស់ស្តង់ដារ និងបច្ចេកវិទ្យាអន្តរជាតិរួមមាន ដ្រូន និងផ្កាយរណបក្នុងការសិក្សានេះ។ ជាលទ្ធផល គម្រោងនេះគឺមិនមានផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ ដល់សកលលោកទាំងមូលផងដែរ ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍មានរយៈប្រវែងខ្លីជាងមុន។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគ ដើម្បីបង្កើនភាពងាយស្រួលជូនដល់វិនិយោគិន ក្នុងការចុះបញ្ជីគម្រោងវិនិយោគ។ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលនេះ នឹងផ្តល់លទ្ធភាពឱ្យវិនិយោគិនទទួលបាននូវព័ត៌មានគន្លឹះផ្សេងៗ និងផ្តល់ភាពងាយស្រួលលើនីតិវិធីរដ្ឋបាលជូនដល់វិនិយោគិន សំដៅធ្វើយ៉ាងណាឱ្យវិនិយោគិនអាចចាប់ផ្តើមប្រតិ​បត្តិការរបស់ខ្លួនបានលឿនរហ័ស។

ជាចក្ខុវិស័យវែងឆ្ងាយ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅ ក្នុងការរៀបចំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្លាយជាស្ថាប័នផ្តល់ការប្រឹក្សាយោបល់កម្រិតខ្ពស់ ជូនដល់វិនិយោគិន ជាមួយនឹងព័ត៌មានគន្លឹះៗសំខាន់របស់កម្ពុជា ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា៕ a

ស្ថាប័នអន្តរជាតិធំៗព្រមានអំពីហានិភ័យនៃកំណើនទំហំបំណុលជាតិអាមេរិកដែលកើនដល់៣៤ទ្រីលានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: បំណុលរបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានទំហំជាង៣៤ទ្រីលានដុល្លារ កំពុងបន្តកើនឡើងយ៉ាងខ្លាំង ខណៈដែលសមាជិកសភាអាមេរិក មិនអាចឈានដល់ការឯកភាពគ្នា លើកំណែទម្រង់ថវិការយៈពេលវែង។

ជុំវិញបញ្ហានេះ ក្រុមមន្ត្រីមកពីស្ថាប័នអន្តរជាតិធំៗជាច្រើន បានធ្វើការព្រមានថា “ចំណុចរបត់កាន់តែខិតជិតមកដល់ហើយ ហើយវានឹងវិវត្តន៍កាន់តែអាក្រក់ទៅៗ ប្រសិនបើវាធ្លាក់ចូលទៅក្នុងវិបត្តិ”។​នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Fortune។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សា ទំនាក់ទំនងបរទេស បានឱ្យដឹងថា បច្ចុប្បន្នបំណុលជាតិ មានទំហំស្ទើរតែស្មើនឹងសេដ្ឋកិច្ចអាមេរិកទាំងមូល  ហើយបំណុលដ៏ធំនេះ នឹងកើនឡើងទ្វេរដងក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមមន្ត្រីនៅស្ថាប័នមួយចំនួន ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ការិយាល័យថវិកាសភា និងធនាគារយក្ស Goldman Sachs បានព្រមានថា បំណុលអាមេរិកគឺជាបញ្ហាដ៏ធំមួយ ដែលមានទំហំធំជាងពេលណាៗទាំងអស់។

ជាពិសេស បំណុលអាមេរិកដ៏ធំមហាសាលនេះ ក៏ធ្វើឱ្យអ្នកវិភាគមួយចំនួនភ័យខ្លាចថា វាអាចបង្កទៅជាភាពចលាចលទីផ្សារស្រដៀងគ្នា ទៅនឹងភាពចលាចល ដែលបានកើតឡើងនៅប្រទេសអង់​គ្លេស ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស គឺលោកស្រី Liz Truss កាលពីឆ្នាំ២០២២។

ការបរាជ័យផ្នែកសេដ្ឋកិច្ច នៅក្រោមការដឹកនាំរបស់លោកស្រី Truss គឺបានកើតឡើង ដោយសារតែការដាក់ចេញ ផែនការសេដ្ឋកិច្ចដ៏ចម្រូងចម្រាស់ ក្នុងការកាត់បន្ថយពន្ធ និងការខ្ចីប្រាក់ ដែលបង្កឱ្យមានភាពចលាចលទីផ្សារ ក្នុងប្រទេសអង់គ្លេស និងបណ្តាលឱ្យតម្លៃប្រាក់ផោនដាំក្បាលចុះ ហើយលោកស្រី បានប្រកាសលាលែងពីតំណែង បន្ទាប់ពីកាន់តួនាទីជានាយករដ្ឋមន្ត្រី បានត្រឹមតែ៦សប្តាហ៍។នៅសហរដ្ឋអាមេរិក ក្រុមមន្ត្រីIMF បានព្រមានថា “ការចំណាយសាធារណៈ និងការខ្ចីប្រាក់នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់អាមេរិក កើនឡើងយ៉ាងឆាប់រហ័សជ្រុល ដែលបណ្តាលឱ្យមានអតិផរណា និងបញ្ហាជាច្រើនផ្សេងទៀត”។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Phillip Swagel នាយកការិយាល័យថវិកាសភាអាមេរិក បានលើកឡើងថា “បំណុលអាមេរិកកំពុងស្ថិតនៅលើគន្លងមួយ ដែលមិនធ្លាប់មានពីមុនមក ហើយអាចប្រថុយប្រថាន នឹងវិបត្តិសេដ្ឋកិច្ចដូចលោកស្រី Truss”។

ចំណែកឯ លោក John Waldron ដែលជាប្រធានធនាគារ Goldman Sachs ក៏បានសម្តែងការព្រួយបារម្ភ ស្រដៀងគ្នានេះផងដែរ នៅឯកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ៕ប្រភព: Fortune៕

សម្តេចធិបតីមានសុទិដ្ឋិនិយមថាកម្ពុជានឹងទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មជាមួយពលកម្មជំនាញ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតបានយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​វិនិយោគប្រភេទ​ឧស្សាហកម្ម​ ផ្អែក​លើ​ជំនាញ​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​ក៏​ត្រូវ​បន្ដ​អភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​ ដែល​បម្រើ​ទៅ​ដល់​ការ​វិនិយោគ​ផងដែរ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធរោងចក្រដំឡើងរថយន្តToyota នាព្រឹកថ្ងៃទី២ ឧសភាកន្លងមកនេះ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំពិត​ជា​មាន​សុទិដ្ឋិនិយម និង​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយ​នឹង​ធនធាន​មនុស្ស និង​កម្លាំង​ពលកម្ម​ជំនាញ​វ័យក្មេង​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា និង​ភាព​ទាក់ទាញ​នៃ​ការ​វិនិយោគ​កម្ពុជា យើង​នឹង​បន្ត​ទទួល​បាន​វិនិយោគ ​ប្រភេទ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​នេះ​ជា​បន្តបន្ទាប់”។

សម្តេចបានបន្ថែមថា កម្ពុជា​ក៏​ត្រូវ​បន្ដ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ឧស្សាហកម្ម​ ដែល​បម្រើ​ទៅ​ដល់​ការវិនិយោគ ​និង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ​ប្រកប​ដោយ​ជំនាញ​ ស្រប​តាម​តម្រូវ​ការ​ទីផ្សារពលកម្ម​ជាបន្តឥតដាច់​ផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី​បាន​លើក​ឡើង ​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ គឺ​ការ​ជំរុញកែប្រែ​និង​ធ្វើ​ទំនើបកម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥។

ចក្ខុវិស័យ​នេះ​មាន​គោលដៅ​រួម​ចំណែក ​ដល់​ការ​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់ ​ដែល​ទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច ​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន ការ​បង្កើត​ការងារ ការ​បង្កើន​ប្រាក់ចំណូល​សមស្រប និង​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ជូន​ដល់​ប្រជាពលរដ្ឋ។

កម្ពុជា​បាន​កំណត់​ចក្ខុវិស័យ ​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌ​ល​ផ្តុំ ​សកម្មភាព​ផលិត​គ្រឿង​បង្គុំ​យានយន្ត និង​បរិក្ខារ​អេឡិចត្រូនិក​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​សកល​លោក។

សម្តេចធិបតីបានបញ្ចាក់ថា “ការ​សម្រេច​បាន​ចក្ខុវិស័យ​នេះ ​នឹង​នាំ​មក​ជា​ផ្លែផ្កា​វិជ្ជមាន​ជាច្រើន​ សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា”។

លោក Ueno Atsushi ឯក​អគ្គរា​ជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នោះថា រោងចក្រ​តូយ៉ូតា​នេះ ​ពិត​ជា​នឹង​រួម​ចំណែក​ទាំង​ការ​ធ្វើ​ពិពិធកម្ម និង​ទំនើបកម្ម​នៃ​ឧស្សាហកម្មកម្មន្តសាល ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់។

លោក​បង្ហាញ​សង្ឃឹម​ថា បុគ្គលិក​កម្ពុជា​ទាំងអស់​ ដែល​បាន​ទទួ​ល​ការ​បណ្ដុះបណ្ដាល​ ដោយក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ នឹង​រួម​ចំណែក​​ជួយ​ឱ្យ​កម្ពុជា ​ក្លាយ​ជា​មជ្ឈមណ្ឌល​កម្មន្តសាល នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ៕

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន និងភូមិខ្មែរកំពុងសាងសង់ នៅប្រទេសជប៉ុន

ដោយៈ គង់ ម៉ាលីនណា

        ជប៉ុនៈ លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលសកម្មភាពសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។

ការចុះពិនិត្យកាលពីថ្ងៃទី១ ឧសភា ក៏មានការចូលរួមពីលោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។

លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាក៏បានចូលរួមផងដែរ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានកត់សម្គាល់ថា មជ្ឈ​មណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវ​បានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះ ជាកន្លែងដ៏មានសារៈសំខាន់មួយ សម្រាប់ផ្តល់នូវព័ត៌មានពាណិ​ជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជា​កន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ។

លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈ​មណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌល ឱ្យបន្តរៀបចំការបណ្តុះបណ្តាល ធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា៕