ផ្លូវក្រវ៉ាត់ក្រុងទី៤ មានដំណឹងល្អហើយ!!អាចនឹងលេចរូបរាងនាពេលឆាប់ៗ ខណៈសម្តេចធិបតីជម្រុញឲ្យមានការគិតគូរពីបញ្ហានេះ

ដោយៈ គង់ សូរិយា

        កណ្តាលៈ ជាមួយនឹងផែនការកសាងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ ស្ពានកាន់តែច្រើននាពេលខាងមុខ ដើម្បីឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពធន់ ជាមួយនឹងផែនការចក្ខុវិស័យច្បាស់លាស់។

ក្នុងពេលអញ្ជើញចូលរួមបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេរសាសាក់ ព្រែកប្រា ជក្រអង្រែក្រោម សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវមហិច្ឆតា វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលសម្តេចបានចាត់ទុកជាការបង្រួមទឹកដី តាមរយៈ​ការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដោយសម្តេចបញ្ជាក់ថា កម្ពុជាមិនដកថយឡើយ ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ។

សម្តេចបានបញ្ជាក់ថា “រាជធានីភ្នំពេញ នឹងមិនមានការថយចុះចំនួនមនុស្សនោះទេ តែចំនួនមនុស្សនឹងកើនឡើងដល់៣ទៅ៤លាននាក់នៅ១០ទៅ១៥ឆ្នាំខាងមុខ”។ សម្តេចបានលើកទឹកចិត្តឲ្យគ្រួសារ​និមួយៗនៅរាជធានីភ្នំពេញ មានកូនឲ្យបាន៥នាក់ នៅក្នុងគ្រួសារ។

លើសពីនេះ ផែ​នការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សារួចដោយក្រុមហ៊ុនចិន សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានលើកឡើងពីការជម្រុញឲ្យគិតគូ​ដល់ការក្សាងផ្លូវក្រវ៉ាត់ក្រុងផងដែរ។សម្តេចបានបញ្ជាក់ថា“មធ្យោបាយដឹកជញ្ជូន គឺត្រូវគិតគូផ្លូវក្រវ៉ាត់ក្រុង ”។

ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានធ្វើឡើងដោយក្រុមហ៊ុនCRBC កន្លងមក និងត្រូវបានធ្វើបទបង្ហាញជាមួយមន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូ​ន លោកលឹម ស៊ីដេនីនរួចហើយកាលពីឆ្នាំ​២០២៣។

អតីតអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន និងបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់ក្រសួងនេះ លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នាពេលអនាគត ជាផ្នែកមួយនៃការដឹកជញ្ជូនផង ការធ្វើសមាហរណកម្មតំបន់ជាយក្រុង ខិតកាន់តែជិតមកកាន់ទីក្រុង ពិសេសផ្លូវនេះនឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការតភក្ជាប់ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនមកកាន់ព្រលានយន្តហោះ តេជោក្រុងតាខ្មៅ និងការតភ្ជាប់ពីភាគពាយ័ព្យប្រទេស មកកាន់តំបន់ភូមិភាគកណ្តាល មានខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រៃវែងផងដែរ។

លោកបន្តថា “វាជាផ្លូវយុទ្ឋសាស្រ្ត ដែលតភ្ជាប់ពីភាគខាងលិច ផ្លូវជាតិលេខ២ លេខ៣ លេខ៤ តភ្ជាប់មកកាន់ផ្លូវជាតិលេខ១ និងសម្រួលឲ្យមានលំហូរទំនិញ តភ្ជាប់ជាមួយតំបន់អាស៊ាន ដែលនៅជិតខាងកម្ពុជាផងដែរ”។

មានចម្ងាយត្រឹមប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជាង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺតាកែវ ព្រៃវែង គំរោងផ្លូវនេះត្រូវបានដាក់ឲ្យសិក្សាដោយដ្ឋាភិបាលហើយ និងបានបញ្ចប់រួចរាល់ផងដែរ។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីន ធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនា សម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់៣៣៤០លានដុល្លារ ដែលបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជាកាលពីថ្ងៃទី៧ វិច្ឆិកាកន្លងមក ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៤ (ផ្លូវពង្រាង) កំពុងដាក់ក្តីសង្ឃឹមថា ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ការសាងសង់ផ្លូវនេះ នឹងជួយលើកកំពស់សេដ្ឋកិច្ច និងជីវភាព​ប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើន រួមមាន ទី១ ជួយសម្រួលលំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ទី២ ជួយលើកកំពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការឡើងថ្លៃដីធ្លី និងអចលនទ្រព្យក្នុងតំបន់ ទី៣ ទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ខណៈបច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍មួយចំនួន បានសាងសង់ផ្ទះលំហែរ និងរីហ្សតនៅតំបន់នេះបណ្តើរៗរួចហើយ។

ទី៤ ជាការចំណេញដល់គោលនយោ​បាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងតំបន់ជនបទ និងទី៥ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

អ្នកជំនាញអចលនទ្រព្យ​មើលឃើញថា វាកំពុងផ្តល់នូវការលើកកំពស់ ការរីកចម្រើននៅតំបន់ជុំវិញនោះ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាការចូលរួមចំណែកមួយផ្នែ​ក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងអច​លនទ្រព្យផងដែរ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានគាំទ្រដល់វិស័យអចលនទ្រព្យយ៉ាងច្រើន ជាក់ស្តែងតំបន់ភាគខាងត្បូងរាជធានី ពិសេសនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ បាននិងកំពុងមានសកម្មភាពទិញ លក់ជាប្រចាំផងដែរ ប៉ុន្តែមិនទាន់មានសភាពពុះកញ្រ្ជោល ដូចមុនវិបត្តិនៅឡើយទេ។

អ្នកស្រីបន្តថា “ដោយសារជាតំបន់មានផ្ទៃដីនៅធំទូលាយ តម្លៃដីធ្លីមិនទាន់មានសញ្ញាកើនឡើងនៅឡើយទេ ប៉ុន្តែអ្វីៗនឹងប្រសើរឡើងនាពេលអនាគត”៕

សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការលើកទីក្រុងភ្នំពេញ ទៅទីណានោះទេ ប៉ុន្តែនឹងបន្តផ្តោតលើការគិតគូអភិវឌ្ឍន៍ និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីបំរើឲ្យការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ៕

អារ៉ាប៊ីសាអូឌីតជាប់ចំណាត់ថ្នាក់លេខ៤ ជាប្រទេសដែលមានគុណភាពផ្លូវថ្នល់ល្អបំផុតក្នុងចំណោមប្រទេសG20

ដោយ: គង់ លាងហួរ

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានចំណាត់ថ្នាក់ទី៤ ក្នុងចំណោមក្រុមប្រទេសG20 ក្នុងសន្ទស្សន៍គុណភាពផ្លូវថ្នល់(RQI) ។នេះបើយោងតាមរបាយការណ៍ វេទិកាសេដ្ឋកិច្ចពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា សន្ទស្សន៍គុណភាពផ្លូវថ្នល់ (RQI) នៅប្រទេសមួយនេះ បានកើនឡើងជាង១០ភាគរយ ដល់៥,៧ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមក្រុមប្រទេសសមភាគី G20 របស់ខ្លួន។សន្ទស្សន៍ RQI ធ្វើការវាយតម្លៃទៅលើគុណភាព នៃបណ្តាញផ្លូវថ្នល់ ដោយហេតុនេះ វាអាចជួយធានាសុវត្ថិភាពរបស់អ្នកបើកបរ។ ការកើនឡើងនៃសន្ទស្សន៍RQI កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អារ៉ាប៊ីសាអូឌីត ដើម្បីបោះជំហានឈានមុខគេជាសកល ក្នុងការតភ្ជាប់បណ្តាញផ្លូវថ្នល់ លើកកំពស់គុណភាពផ្លូវថ្នល់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

សន្ទស្សន៍នេះក៏បង្ហាញឱ្យឃើញផងដែរ ពីផ្លែផ្កា ដែលកើតចេញពីការខិតខំ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធានាសុវត្ថិភាព ក៏ដូចជា បំពេញតាមគោលដៅ ប្រកបដោយមហិច្ឆតារបស់ខ្លួន ដែលមានចែងក្នុងយុទ្ធសាស្រ្តដឹកជញ្ជូន និងសេវាភស្តុភារជាតិ នៅក្នុងចក្ខុវិស័យឆ្នាំ២០៣០។

លោក Saleh Al-Jasser រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងភស្តុភារអារ៉ាប៊ីសាអូឌីត បានលើកឡើងថា “វឌ្ឍនភាពនេះអាចសម្រេចទៅបាន ក៏ដោយសារតែមានការគាំទ្រដ៏អស្ចារ្យ និងគ្មានដែនកំណត់ ពីសំណាក់ថ្នាក់ដឹកនាំដ៏ឈ្លាសវៃ របស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ”។

ចំណែក លោក Badr bin Abdullah Al-Dulami នាយកប្រតិ បត្តិស្តីទីរបស់អាជ្ញាធរផ្លូវថ្នល់ទូទៅ  បានលើកឡើងថា សន្ទុះដ៏គួរឱ្យកត់សម្គាល់ នៅក្នុងវិស័យផ្លូវថ្នល់ក្នុងឆ្នាំ២០២៣ បានរួមចំណែកដល់សមិទ្ធិផលនេះ៕

តើស្ពានចំនួន១៦ដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិន ស្ថិតនៅរាជធានី ខេត្តណាខ្លះ?

        ដោយៈ ហ្វូអូណា

        ភ្នំពេញៈ ប្រទេសចិនបានចូលរួមផ្តល់ហិរញ្ញប្បទានសាងសង់ហេដ្ឋារចនាសម្ព័ន្ឋច្រើនជាងគេនៅកម្ពុជា ក្នុងនោះក៏មានស្ពានធំៗចំនួន១៦ផងដែរ។

ការសម្ភោធបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី១៦ហើយ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទាន សម្បទានពី សាធា​រណរដ្ឋប្រជាមានិតចិន រួមមាន៖

1. ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)
2. ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម)
3. ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់)
4. ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២)
5. ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)
6. ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ)
7. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)
8. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)
9. ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)
10. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)
11. ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ)
12-15. ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣
16.ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប១៦៥០ម៉ែត្រ ទទឹង២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន២គន្លង ទៅមកសម្រាប់ទោចក្រយានយន្តចំនួន១គន្លងទៅមក និងសម្រាប់ថ្មើរជើង១គន្លងទៅមក។ គម្រោ​ងស្ពាននេះ សាងសង់ក្នុងរយៈពេល៤២ខែ៕

AK avenue នៅប៉ែកខាងកើតរាជធានីបានបើកដំណើរការ បណ្តើរៗហើយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នៅទីបំផុតផ្សារទំនើបបែបសហគមន៍AK Avenue ដែលមានទីតាំង ស្ថិតនៅក្នុងបុរីវីឡាទួលសង្កែ អរិយក្សត្របានបើកដំណើរការបណ្តើរៗហើយនៅពេលនេះ។

ហាងកាហ្វេ Vista Coffee and bakery បានបើកដំណើរការមុនគេ នៅផ្សារបែបសហគមន៍នេះ។ លើសពីនេះ បើលោក អ្នកចង់ដើរ ឬរត់ ចង់លើកដុំដែក ឬធាក់កង់ ចង់យកសាច់ដុំ   ឬសម្រកកន្លែងណាក៏បានលើរាងកាយ ជាមួយឧបករណ៍ និងម៉ាស៊ីនហាត់ប្រាណ ជាច្រើនប្រភេទ និងជម្រើស កំពុងត្រូវបានតម្លើងនៅ VISTA Fitness ត្រៀមទទួលស្វាគមន៍  អតិថជនដែលស្រលាញ់សុខភាព និងចង់បានរាងស្អាត មានវត្តមាននៅក្នុងផ្សារនេះផងដែរ។ នេះបើតាមកញ្ញាលឹម ហ៊ងប្រធានផ្នែកផ្សារនៃAK Avenue។

ផ្សារAK avenue មានជាទីតាំងPlay ground Vista Kids Play ground សម្រាប់កុមារតូចធំ​ អាចមកកម្សាន្តផងដែរ។

លើសពីនេះ សម្រាប់គម្រោងបន្ទាប់ ដែលក្រុមហ៊ុនអភិវឌ្ឍន៍បុរីបាននិងកំពុងរៀបចំនៅក្នុងទីតាំងផ្សារAK avenue នឹងមានគំរោងជាច្រើនទៀត ជាមួយនឹងហាងលក់ស​ម្លៀកបំពាក់ និងសេវាកម្មចាំបាច់ជាច្រើន ដែលបាននិងកំពុងត្រៀមបើកដំណើរការ ជាប​ន្ត​បន្ទាប់នាពេលឆាប់ៗខាងមុខនេះ៕

ក្រុមហ៊ុនដ៏ធំរបស់ឥណ្ឌូនេស៊ីLippo Groupបង្ហាញចំណាប់អារ្មណ៍វិនិយោគលើវិស័យចំនួន៥នៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកនាយក​ប្រតិបត្តិក្រុមហ៊ុនLippo Group របស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើវិស័យ មួយចំនួននៅកម្ពុជារួមមាន វិស័យអចលនទ្រព្យ ផ្សារទំនើប វិស័យសុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

ការបង្ហើបនេះ បានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលលោក Jonh Riady នាយក​ប្រតិបត្តិក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក Jonh Riady បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយក្នុងនោះលោកបានបង្ហាញចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គា​ល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ។

ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ៦០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម៕

កម្ពុជាទទួលបានទុនវិនិយោគជាង៦០០លានដុល្លារក្នុង រយៈពេលត្រឹម៤៥ថ្ងៃ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ​គម្រោង​វិនិយោគ​ចំនួន​៥៤​ ជាមួយទំហំ​ទឹកប្រាក់​សរុប​ជាង៦៣០​លាន​ដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃនៃឆ្នាំនេះ។គំរោងភាគច្រើន ជា​គម្រោង​វិនិយោគ​បើក​រោងចក្រ​ដំឡើង កែច្នៃ​សម្ភារ​ប្រើប្រាស់ និង​រោងចក្រ​សម្លៀកបំពាក់​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា កាលពី​ខែមករា គម្រោង​វិនិយោគ​ចំនួន ៣២ ដែលមាន​ទុនវិនិយោគ ​សរុប​ប្រមាណ​១៨៧​លាន​ដុល្លារ​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

នៅក្នុង​នោះ​ គម្រោង​វិនិយោគ​ ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​រួមមាន​៖ គម្រោង​បង្កើត រោងចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូ​និក​​នៅ​ស្រុក​សំរោង ខេត្តតាកែវ​,​គម្រោង​បង្កើត​រោងចក្រ​ផ្ដុំ​ដំឡើង​ម៉ូតូ​, កង់​, រ៉ឺម៉ក (​អគ្គិសនី​) និង​ឧបករណ៍​បញ្ចូល ឬ​សាក​ថ្ម នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ គម្រោង​បង្កើត​រោងចក្រ កែច្នៃ​អាលុយមីញ៉ូម​, ដែក​, និង​ទង់ដែង នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង គម្រោង​បង្កើត​រោងចក្រ​តម្បាញ ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

បើ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ខែមករា ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​គម្រោងច្រើនជាង​២​ដង បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២៣​កន្លងទៅ​។​

របាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុង​ខែមករា ឆ្នាំ​២០២៤ ទុនវិនិយោគ​ប្រមាណ​៧៨​ភាគរយ មាន​ប្រភព​មកពីប្រទេស​ចិន។ចំនួន៩,៦៥​ភាគរយ មកពី​ប្រទេស​សិង្ហ​បុរី​។ ចំនួន៥,៣៤​ភាគរយ មកពី​សហរដ្ឋអាមេរិក​។ ចំនួន៣,៥៥​ភាគរយ មកពី​សាធារណរដ្ឋ​កូ​រ៉​, និងចំនួន​២,៧៣​ភាគរយ មកពី​ប្រភព​ក្នុងស្រុក​។​

នៅក្នុង​នោះ​វិស័យ​ឧស្សាហកម្ម មានការ​វិនិយោគ​ច្រើនជាងគេ បន្ទាប់មក​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ រួមទាំង​វិស័យ​កសិ​កម្ម​ផងដែរ​។​

នា​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Justin Kevin Whyatt​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ ដើម្បី​ទាក់ទាញ​វិនិយោគិន ដើម្បី​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។​

លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា “​កម្ពុជា​រំពឹងថា​គម្រោង​វិនិយោគ ​នឹងមាន​ការកើនឡើង​បន្ថែមទៀត ទោះបីជា​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន កំពុង​ជួប​បញ្ហា​ប្រឈម​ក្ដី​”។លោកបន្ថែមថា “​បន្ថែម​ពីនេះ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង កម្ពុ​ជាមាន​គោលបំណង​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត ឱ្យបាន​៧០​ភាគរយ​នៃ​ថាមពល​សរុបត្រឹម​ឆ្នាំ​២០៣០”។​

​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាលពី​ឆ្នាំ​២០២៣​កន្លងទៅ កម្ពុជា​ទទួល​គម្រោង​វិនិយោគ​ចំនួន​២៦៨ ដែលមាន​ទុនវិនិយោគ ​ប្រមាណ​ជិត៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​៥០​ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ​២០២២ ដែល​ទទួលបាន​ត្រឹម ៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕

BRICS will overtake G7 in economic might by 2028 – Dilma Rousseff

The group will account for 40% of global GDP within four years, the head of the New Development Bank has said The BRICS member states will overtake the G7 in terms of share in global GDP within the next four years, the head of the New Development Bank (NDB), Dilma Rousseff, said on Tuesday.

Speaking at the World Governments Summit in Dubai, the chair of the multinational lender said that with the addition of the new members, the group’s share in global economic output will rise from the current 35% to 40% by 2028, while that of the G7 group of developed nations will decline to 27.8%.

Rousseff also noted that the share of BRICS in global trade grew from 37% in 2016 to 41% in 2022, whereas the G7 saw its position erode with its share decreasing from 62% to
58%.

The BRICS group of emerging economies, which previously comprised Brazil, Russia, India, China, and South Africa, underwent a major expansion after Saudi Arabia, Iran, Ethiopia, Egypt, and the United Arab Emirates joined in January of this year.  Source: RT

ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី កំពុងបង្ហាញសញ្ញាល្អប្រសើរឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារព័ត៌មាន CNA បានចុះផ្សាយថា ការលក់ផ្ទះឯកជនថ្មី នៅប្រទេសសិង្ហបុរី បានកើនឡើងជាង២ដង កាលពីខែមករា ឆ្នាំ២០២៤នេះ បើធៀបនឹងការលក់កាលពីខែធ្នូ ឆ្នាំមុន។

ការលក់ផ្ទះមានការកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលទីផ្សារអចលនទ្រព្យ របស់ប្រទេសខ្លាសេដ្ឋកិច្ចមួយនេះ កំពុងចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរឡើងវិញ។

យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហា ញថា ដោយមិនរាប់បញ្ចូលទាំងខុនដូ អ្នកអភិវឌ្ឍន៍បានលក់ផ្ទះឯកជនដាច់សរុបចំនួន២៨១យូនីត កាលពីខែមករា។ Singapore most expensive Asia-Pacific city to own or rent private home,  says study - Leading Real Estate News in Cambodiaចំនួននៃការលក់ផ្ទះនៅក្នុងខែមករា បង្ហាញពីសញ្ញានៃការកើនឡើងចំនួន១០៨,១% បើធៀបនឹងផ្ទះចំនួន១៣៥យូនីត ដែលត្រូវបានលក់ចេញកាលពីខែធ្នូ ឆ្នាំមុន ខណៈដែលនៅពេលនោះ ការលក់បានដាំក្បាលចុះ ដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយ:ពេល១៥ឆ្នាំចុងក្រោយ។

ទោះជាយ៉ាងនេះក្តី ការលក់ផ្ទះរបស់ប្រទេសបានធ្លាក់ចុះ បើគិតផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ។ តួយ៉ាង  ការលក់ផ្ទះឯកជនថ្មីនៅខែមករា ឆ្នាំ២០២៤ បានធ្លាក់ចុះ ២៨,៧% បើធៀបនឹងផ្ទះចំនួន៣៩៤យូនីត ដែលត្រូវបានលក់ កាលពីខែមករា ឆ្នាំ២០២៣។

លោក Lee Sze Teck នាយកផ្នែកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Huttons Asia  បានលើកឡើងថា“ទោះបីជាការលក់បានស្ទុះងើបឡើងវិញយ៉ាងណាក្តី ប៉ុន្តែចំនួនខាងលើនេះ នៅតែជាអត្រាទាបបំផុត គិតចាប់តាំងពីឆ្នាំ២០០៩មក ដែលការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមិនច្បាស់លាស់ ក្នុងចំណោមអតិថិជន” ៕

Singapore new private home sales more than double in January after resumption of launches

SINGAPORE: New private home sales in Singapore more than doubled in January from a month earlier after the resumption of property launches.

Excluding executive condominiums (ECs), developers sold 281 units last month, data released by the Urban Redevelopment Authority (URA) on Thursday (Feb 15) showed.

This was 108.1 per cent more than the 135 units sold in December, when sales sank to a near-15-year low.
On a year-on-year basis, however, new private home sales fell 28.7 per cent from the 394 units sold in January 2023.

Property analysts said that the sales volume was in fact the lowest seen in January in 15 years.

“Despite the rebound in sales volume, this is the lowest January sales since 2009, reflecting the tentative sentiments among buyers,” said Huttons Asia’s senior director for research Lee Sze Teck.

Just 108 units were sold in January 2009 amid the global financial crisis.
Of the units sold last month, 25 were in the Core Central Region (CCR), 112 were in the Rest of Central Region (RCR) and 144 were in the Outside Central Region (OCR).

A total of 417 units were launched for sale last month excluding ECs, with five in the CCR, 172 in the RCR and 240 in the OCR. Source: CNA

សម្តេចធិបតីដាក់Black List លើជនជាតិតៃវ៉ាន់ដែលថតវីដេអូផ្សព្វផ្សាយអាក្រក់ពីកម្ពុជាតាមTik Tok

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងពីករណីយុវជន ជនជាតិតៃវ៉ាន់ពីរនាក់ដែលថតវីដេអូ ប្រឌិតនិងផ្សព្វផ្សាយចាប់ជំរិតនៅកម្ពុជា និងករណីការផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយពីកម្ពុជា។

សម្តេចបានថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានតភ្ជាប់តំបន់ចក្រអង្រែក្រោម ព្រែកប្រានាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា ជនជាតិតៃវ៉ាន់២ឆ្នាំ ដែលបានថតវីដេអូប្រឌិត ធ្វើជាមានការចាប់ជំរិតនៅកម្ពុជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ឋនាគារចំនួន២ឆ្នាំ និងអាចសិក្សាដាក់ឲ្យជាប់ទោសយូរជាងនេះ។

សម្តេចបានបន្តថា “ករណីនេះមានការសុំឲ្យដោះលែងពីម្តាយរបស់គាត់ ដោយថាម្តាយគាត់ឈឺ និងជាកូនកត្តញូ តែកត្តញូអី គឺមកបំផ្លាញស្រុកគេ”។ សម្តេចបន្ថែមថា “នៅកម្ពុជាមានករណីប្រឌិតជាច្រើន ដែលមានការរៀបចំឡើងដោយមនុស្សមានចេតនាអាក្រក់ និងការផ្សព្វផ្សាយព័ត៌មាន មិនគ្រប់ជ្រុងជ្រោយ ទើបធ្វើឲ្យគេមានការភ័ន្តច្រឡំពីកម្ពុជា”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា ករណីជនជាតិតៃវ៉ាន់២នាក់ខាងលើនេះ ពួកគេមានចេតនា និងមានគោលបំណងច្បាស់​លាស់ ដោយពួកគេរៀបចំផែនការធ្វើនៅក្រុងភ្នំពេញ តែរកកន្លែងធ្វើមិនបាន បានផ្លាស់ទៅកាន់ខេត្តព្រះសីហនុ សៀមរាប និងគ្រោងចេញទៅកាន់ប្រទេសឡាវ។

សម្តេចបន្តថា “យើងនឹងដាក់ជនជាតិតៃវ៉ាន់២នាក់នេះ ក្នុងblack List មិនឲ្យចូលមកកម្ពុជា និងសិក្សាពីការដាក់ទោសអាចពន្យាយូរជាងនេះ តាមការជាក់ស្តែង”។ សម្តេចបន្ថែមថា “យើងបទទួល​បានសុខសន្តិភាពពេញលេញ មានសន្តិសុខល្អប្រសើរ មិនដូចអ្វីដែលសារព័ត៌មាន និងក្រុមមនុស្សមួយចំនួនបានលើកឡើងនោះទេ”។