រដ្ឋាភិបាលថៃ គ្រោងដាក់ចេញវិធានការលើកទឹកចិត្តនៅក្នុង វិស័យអចលនទ្រព្យ

ដោយ: គង់ លាងហួរ

បាងកក: យោងតាមប្រភព​សារព័ត៌មាន​The Nation បាន​រាយការណ៍ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុនៃប្រទេសថៃ គ្រោងស្នើដាក់ចេញវិធានការ ដើម្បីជំរុញវិស័យអចលនទ្រព្យ ទៅកាន់គណៈរដ្ឋមន្ត្រីរបស់ខ្លួននៅសប្តាហ៍នេះ។

ក្រសួងហិរញ្ញវត្ថុថៃ បង្ហាញសុទិដ្ឋនិយមថា វិធានការនោះ នឹងជំរុញឱ្យការលក់អចលនទ្រព្យ កើនឡើងក្នុងទំហំទឹកប្រាក់ជិត៨០០ពាន់លានបាត(ប្រហែល២១,៨៤ពាន់លានដុល្លារ) និងចូលរួមចំណែ កពង្រីកផលទុនជាតិសរុប(GDP)ក្នុងរង្វង់១,៥៨%។

ប្រភពដដែលបានបន្តថា ក្រសួងនឹងស្នើវិធានការពង្រីកលក្ខណៈវិនិច្ឆ័យ នៃការលើកទឹកចិត្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃផ្ទេរអចលនទ្រព្យពី២% មកនៅត្រឹម១% និងថ្លៃបញ្ចាំ(mortgage fee)ពី១% មកនៅត្រឹម០,០១% ដោយវិធានការនេះគ្របដណ្តប់ទៅលើអចលនទ្រព្យ ដែលមានតម្លៃដល់៧លានបាត។

បច្ចុប្បន្ន​ វិធានការ​ខាងលើនេះ ​ត្រូវ​បានអនុវត្ត​ន៍ចំពោះ​តែអចល នទ្រព្យ​ទាំងឡាយណា ដែល​មាន​តម្លៃ​មិន​លើស​ពី៣លាន​បាត​ប៉ុណ្ណោះ​។

ប្រភពដដែលបានឱ្យដឹងទៀតថា ការកែសម្រួលវិធានការនេះនឹងជួយជំរុញការលក់ នៅក្នុងវិស័យអចលនទ្រព្យ និងជួយដល់អ្នកអភិវឌ្ឍន៍ ក្នុងការលក់ស្តុកអចលនទ្រព្យ ដែលមានតម្លៃចាប់ពី៣ លាន  ទៅ៧លានបាត ខណៈអចលនទ្រព្យទាំងនេះ គ្របដណ្តប់ប្រមាណ៨៦% នៃអចលនទ្រព្យ ដែលជាប់គាំងលក់មិនទាន់ចេញសរុបទាំងអស់នៅលើទីផ្សារ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី វិធានការលើកទឹកចិត្តនេះ អាចអនុវត្តន៍ចំពោះតែជនជាតិថៃប៉ុណ្ណោះ ដោយរំពឹងថា នឹងមានប្រសិទ្ធភាពរហូតដល់ដំណាច់ឆ្នាំ២០២៤នេះ។

ប្រភពដដែលបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុក៏បានសម្របសម្រួ លជាមួយក្រសួងមហាផ្ទៃ ដើម្បីស្នើធ្វើវិសោធនកម្មបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងការទិញអចលនទ្រព្យ ដោយបុគ្គលក្នុងក្រុមងាយរងគ្រោះ ស្ថិតក្រោមគម្រោងដែលត្រូវទទួលបាន អត្ថប្រយោជន៍ពីរដ្ឋ ដោយអនុញ្ញាតឱ្យពួកគេ មានសិទ្ធិទទួលបានការកាត់បន្ថយថ្លៃផ្ទេរ និងថ្លៃកម្ចីទិញផ្ទះផងដែរ៕

Japan-backed bullet train in India may be operational by 2026: envoy

A high-speed railway project in India backed by Japan, featuring its shinkansen bullet train technology, could see start commercial operations begin by 2026, the South Asian country’s envoy said
Thursday.

The project’s inauguration “could be 2026, or it could even be early,” although the two nations are still “in consultation on the exact timeframe,” Indian Ambassador to Japan Sibi George told Kyodo News in an interview in Tokyo.

“What I can say is that there is considerable progress in the project,” George said. The original schedule for the start was sometime in 2023.

India’s first-ever shinkansen project, which covers a distance of some 500 kilometers between the western cities of Mumbai and Ahmedabad and cuts travel time from six to two hours, was agreed between the Japanese and Indian governments in 2015. Construction work began in
2017.

The completion has been pushed back mainly due to a site acquisition delay. But India’s Ministry of Railways said in January this year that the land purchase had been completed, while its minister reportedly said in March operations could start in 2026.

As this year marks the 10th anniversary of Japan and India’s “special strategic and global partnership,” George said there will “definitely” be mutual visits by Japanese Prime Minister Fumio Kishida and his Indian counterpart Narendra Modi this year as they have done so every year recently.

“We would be looking forward to have a very productive and interactive year, which would help us to take our relationship to new higher levels,” George said, adding that the ties are “so broad and wide-ranging,” covering the fields such as economy, energy and defense. Source: Kyodo

សម្តេចធិបតីលើកទឹកចិត្តអ្នកមានលទ្ឋភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនដើម្បីបញ្ចៀសហានិភ័យនាពេលអនាគត

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជាតិប្រជាជន២០១៦ -២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និងគាំទ្រ ចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវ លើចំនួនកូន និងការពន្យារកំណើត ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។
គ្រួសារប្រជាពលរដ្ឋកម្ពុជា មានកូនជាមធ្យម១,២ភាគរយ ដែលចំនួននេះ មានអត្រាស្មើគ្នានឹងប្រទេសឡាវ ប៉ុន្តែកម្ពុជាមានសក្តានុពល ក្នុងការបង្កើនកំនើនប្រជាសាស្រ្តជាង ដោយសារកម្ពុជាមានប្រជាជនច្រើនជាងប្រទេសឡាវ និងភាគច្រើនជាប្រជាជនវ័យក្មេង៕

សម្តេចតេជោឆ្លើយតបចំពោះការចោទប្រកាន់ថាការជីកព្រែក “ហ្វូណនតេជោ”ជាការសម្រួលដល់កងទ័ពជើងទឹកចិន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោ​ហ៊ុន សែនប្រធានព្រឹទ្ឋសភា និងជាប្រធា​នគណបក្សប្រជាជនកម្ពុជា បានឆ្លើយតប៦ចំណុច ទៅអ្នកដែលលើកឡើងទាំងល្ងិតល្ងង់ថា “ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់​កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម”។

ការចេញមកឆ្លើយតបរបស់សម្តេចនាព្រឹកថ្ងៃទី៩ មេសានេះ បន្ទាប់ពីសម្ដេច បានឃើញការចុះផ្សាយ មួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម និងជាពិសេសថ្មីៗនេះ មានការប្រឌិតរឿង ព្រែកជីកតេជោហ្វូណនដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួល ដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។

ជុំវិញការចុះផ្សាយបែបប្រឌិតទាំងនេះ ត្រូវបានសម្ដេចតេជោ ឆ្លើយតបដោយការដាស់តឿន “ដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិរបស់សម្ដេចតេជោ លើចំណុចមួយចំនួន ក្នុងនោះសម្ដេចចោទសួរទៅកាន់អ្នកប្រឌិតព័ត៌មានទាំងនោះថា តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?”។

ក្រៅពីការចោទសួរ សម្ដេចតេជោហ៊ុន សែនបានរម្លឹកថា កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយសម្ដេចក៏បញ្ជាក់ពីទំនាក់ទំនង ចិន និងវៀតណាម  ដែលមានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្ដេចតេជោ បានបន្ថែមការចោទសួរយ៉ាងដូច្នេះថា “តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និងតើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?”។

មាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេស លើទឹកដីរបស់ខ្លួន។ នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តន៍បានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ នេះជាការបន្ថែមរបស់សម្ដេចតេជោ។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា “ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍ សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលព្រែកជីកនេះ នឹងជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូន ទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេរមេគង្គដែលមានស្រាប់”។សម្តេចបន្ថែមថា “ព្រែកជីកនេះ នឹងជួយឲ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។”

សម្ដេចប្រធានព្រឹទ្ធសភាបានអះអាងបន្តថា ព្រែកជីកនេះមិនប៉ះពាល់ ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាប ធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ”។ សម្ដេចបានបញ្ជាក់ថា “កម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥”។

សម្ដេចបានប្រាប់ក្រុមប្រឌិតព័ត៌មាន គួរនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះកម្ពុជាបានជូនដំណឹង តាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។

សម្ដេចតេជោក៏បានអំពាវនាវ កុំមួលបង្កាច់កម្ពុជា ក្នុងគោលបំ​ណ​ងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ​។  សម្ដេ​ច​តេជោអះអាងថា កម្ពុជាក៏ចេះគិតពីប្រយោជន៍ជាតិរបស់ខ្លួន ដូចពួកអ្នកប្រឆាំង។

សម្ដេចតេជោ បានចំអកទៅកាន់ក្រុមប្រឆាំងល្ងិតល្ងង់ថា “ខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណា​ងត្រង់ពួកអ្នកឯង កើតក្នុងប្រទេសអ្នកមាន។ ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ”៕

នាយករដ្ឋមន្ត្រីជប៉ុនអះអាងថាពិភពលោកកំពុងឈានដល់ចំណុចរបត់ជាប្រវត្តិសាស្ត្រ

ដោយ: គង់ លាងហួរ

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងប្រាប់សារពត៌មាន CNN ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងរីករាលដាល បានជំរុញពិភពលោក ឈានទៅដល់ចំណុចរបត់ប្រវត្តិសាស្ត្រ និងកំពុងបង្ខំឱ្យប្រទេសជប៉ុន ផ្លាស់ប្តូរឥរិយាបថការពារជាតិរបស់ខ្លួន។

លោក Kishida បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅឯគេ​ហដ្ឋានឯកជនរបស់លោក នៅក្នុងទីក្រុងតូក្យូ ថា “ស្របពេលដែលយើងកំពុងមើលឃើញការឈ្លានពាន របស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជា ស្ថានភាពនៅតំបន់អាស៊ីបូព៌ា យើងត្រូវប្រឈមមុខ នឹងចំណុចរបត់ប្រវត្តិសាស្ត្រមួយ”។

លោកបានបន្តថា នោះហើយជាមូលហេតុ ដែលជប៉ុនបានធ្វើការសម្រេចចិត្តពង្រឹង សមត្ថភាពការពារជាមូលដ្ឋានរបស់ខ្លួន ហើយយើងបានផ្លាស់ប្តូរ គោលនយោបាយយ៉ាងខ្លាំងក្លា ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសជប៉ុន។នៅចំពោះមុខបញ្ហាប្រឈមផ្នែកសន្តិសុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “សម្ព័ន្ធភាពជប៉ុន- សហរដ្ឋអាមេរិកកាន់តែមានសារៈសំខាន់ ដោយខ្ញុំសង្ឃឹមថា យើងនឹងទទួលបាននូវការគាំទ្រទ្វេរភាគីពីទីក្រុងវ៉ាស៊ីនតោន”។

លោក Kishida បានធ្វើការកត់សម្គាល់បែបនេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលបើកកិច្ចប្រជុំជាមួយ លោកប្រធា​នាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន។

ជាមួយគ្នានេះ លោកគ្រោងនឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំរួមនៃសភា និងចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគី លើកដំបូងរវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន។កិច្ចប្រជុំកំពូលរវាងលោក Kishida និងលោក បៃដិន ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកជាឱកាសជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសទាំង២ ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពទ្វេរភាគី ខណៈសម្ព័ន្ធមិត្តទាំង២ កំពុងប្រឈមមុខ នឹងការគំរាមកំហែងនៅក្នុងតំបន់ រាប់ចាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ទំនាក់ទំនងដ៏តានតឹងជាមួយរុស្ស៊ី និងការវាតទីរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង និងការគំរាមកំហែងចំពោះកោះតៃវ៉ាន់។ភាពជាដៃគូជាមួយប្រទេសជប៉ុន គឺជាចំណុចកណ្តាលនៃយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាណាស់យូរមកហើយ ប៉ុន្តែទំនាក់ទំនងការពារជាតិ រវាងប្រទេសមហាអំណាចទាំង២នេះ ទើបតែត្រូវបានពង្រីក នៅក្រោមអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ប៉ុណ្ណោះ៕ប្រភព:CNN៕

KSIគ្រោងរៀបចំកិច្ចប្រជុំកំពូលផ្នែកបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិន នៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ថ្នាក់ដឹកនាំវិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី​ ឆ្នាំ​២០២៤នៅកម្ពុជា។​

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជា នឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

លោកប្រធានវិទ្យាស្ថាន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាព ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ បន្ថែមលើនេះ លោកប្រធានវិទ្យាស្ថាន បានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិតស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តការណ៍ចំនួន២។

កិច្ចប្រជុំទាំងពីររួមមាន កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។ កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតីហ៊ុន ម៉ាណែតបានស្វាគមន៍ ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានវិទ្យាស្ថាន និងសហការី ព្រមទាំងបានសម្តែងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។

សម្តេចធិបតី បានទទួលយកការអញ្ជើញ របស់លោកប្រធានវិទ្យាស្ថាន ក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគ លើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន៕

គម្រោងរថភ្លើងល្បឿនលឿននៅឥណ្ឌា ដែលគាំទ្រដោយជប៉ុនអាចនឹងបើកដំណើរការនៅឆ្នាំ២០២៦

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងផ្លូវរថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឥណ្ឌា ដែលប្រើប្រាស់បច្ចេកវិទ្យារថភ្លើង shinkansen របស់ប្រទេសជប៉ុន អាចនឹងចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម នៅឆ្នាំ២០២៦ខាងមុខ។

លោក Sibi George ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសជប៉ុន បានថ្លែងប្រាប់កាសែត Kyodo News ក្នុងបទសម្ភាសន៍មួយនៅទីក្រុងតូក្យូ ថា ពិធីសម្ពោធគម្រោងនេះ អាចធ្វើឡើងនៅឆ្នាំ២០២៦ ឬអាចលឿនជាងនេះ ប៉ុន្តែប្រទេសទាំងពីរ កំពុងបន្តពិភាក្សាគ្នាអំពីពេលវេលាពិតប្រាកដ។India's first bullet train run likely in June-July 2026: Report | Latest  News India - Hindustan Timesលោក George បានថ្លែងថា “អ្វីដែលខ្ញុំអាចនិយាយបាននោះគឺនៅត្រង់ថា ការសាងសង់គម្រោងនេះ សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់”។ លោកបន្ថែមថា “ដំបូងឡើយ យើងគ្រោងចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០២៣ ប៉ុន្តែក្រោយមក វាត្រូវបានពន្យារពេល”។

គម្រោងរថភ្លើងល្បឿនលឿន Shinkansen ដំបូងបង្អស់នៅប្រទេសឥណ្ឌា ដែលគ្របដណ្តប់ចម្ងាយ ប្រហែល៥០០គីឡូម៉ែត្ររវាងភាគខាងលិចនៃទីក្រុង Mumbai និងទីក្រុង Ahmedabad ត្រូវបានព្រមព្រៀងគ្នា រវាងរដ្ឋាភិបាលជប៉ុន និងឥណ្ឌាក្នុងឆ្នាំ២០១៥ ដោយបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៧។ការបញ្ចប់គម្រោងនេះ ត្រូវបានពន្យារពេលជាចម្បង ដោយសារតែការយឺតយ៉ាវនៃការទិញទីតាំងដី ដែលត្រូវសាងសង់។  ប៉ុន្តែកាលពីខែមករា ឆ្នាំ២០២៤នេះ ក្រសួងផ្លូវដែកនៃប្រទេសឥណ្ឌាបានបញ្ជាក់ឱ្យដឹងថា ការទិញដីត្រូវបានបញ្ចប់រួចរាល់ហើយ។

លោក George បានបន្ថែមថា “ដោយសារឆ្នាំនេះជាខួបលើកទី១០នៃ ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងជាសកលពិសេសរបស់ជប៉ុន និងឥណ្ឌា ដូច្នេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida និងសមភាគីឥណ្ឌាគឺលោក Narendra Modi នឹងបំពេញដំណើរទស្សនកិច្ចទៅវិញទៅមកនៅឆ្នាំនេះ”៕ប្រភព: Kyodo៕

លោក Elon Musk ម្ចាស់ក្រុមហ៊ុនយក្សTesla ធ្លាក់ឈ្មោះមកត្រឹមជាមហាសេដ្ឋីលំដាប់ទី៤របស់ពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកប្រតិបត្តិក្រុមហ៊ុន Meta របស់លោក Mark Zuckerberg ក្លាយជាមហាសេដ្ឋីមានបំផុតលំដាប់ទី៣ នៅលើពិភពលោក ខណៈទ្រព្យសម្បត្តិរបស់លោក Zuckerberg បានវ៉ាដាច់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla។

យោងតាមសន្ទស្សន៍មហាសេដ្ឋី ដែលចងក្រងដោយកាសែត Bloomberg បានបង្ហាញថា លោក Zuckerberg បានក្លាយជាមហាសេដ្ឋីធំជាងគេបំផុតទី៣ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន១៨៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៥ ខែមេសា។

នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែលនាយកប្រតិបត្តិនៃក្រុមហ៊ុន Meta រូបនេះ បាន​ជាប់​ក្នុង​ចំណោមចំណាត់​ថ្នាក់ ជា​មហាសេដ្ឋីកំពូល​ទាំង​៣របស់ពិភពលោក គិតចាប់​តាំង​ពី​ឆ្នាំ២០២០មក។

ទន្ទឹមនឹងនេះ លោក Elon Musk ដែលធ្លាប់ជាមហាសេដ្ឋីកំពូលទី១នៅលើពិភពលោក  បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៤ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន១៨១ពាន់លានដុល្លារ។

ដំណឹងនេះត្រូវបានប្រកាសឡើង ស្របពេលដែលក្រុមហ៊ុន Tesla លក់រថយន្តបានត្រឹមតែ៣៨៦.៨០០គ្រឿងប៉ុណ្ណោះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូង នៃការលក់របស់ក្រុមហ៊ុន ក្នុងរយៈពេលជិត៤ឆ្នាំកន្លងមក។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ថ្លៃចុះជាង៧% នៅក្នុងការជួញដូរដំបូង បន្ទាប់ពីចេញផ្សាយព័ត៌មាននេះ និងបានដាំក្បាលចុះជាង៣៤% បើគិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ។

បន្ថែមពីលើនេះ លោក Zuckerberg មានទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារផ្សេងទៀត នៅក្នុងគណនីធនាគារ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក កំពុងខិតកាន់តែជិតដល់កម្រិតទ្រព្យសម្បត្តិរបស់លោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon  ។

យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា លោក Bezos មានទ្រព្យសម្បត្តិចំនួន២០៧ពាន់លានដុល្លារ ដោយជាប់ឈ្មោះជាមហាសេដ្ឋីកំពូលទី២របស់ពិភពលោក។

ចំណែកឯ លោកមហាសេដ្ឋី Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុនទំនិញប្រណីត LVMH  ស្ថិតនៅលំដាប់កំពូលទី១ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន២២៣ពាន់លានដុល្លារ៕ ប្រភព:Business Insider៕

សហគ្រាសដ៏ធំមួយគ្រោងបោះទុនវិនិយោគប្រមាណ១០០០លានដុល្លារនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សហគ្រាស CHN ENERGY កំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគ លើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា ជាមួយនឹងគំរោងបោះទុនវិនិយោគ ក្នុងទឹកប្រាក់ប្រមាណ១០០០លានដុល្លារអាមេរិក។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាង សហគ្រាស CHN ENERGY នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ជំនួបនេះធ្វើឡើងនៅក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោង ថាមពលកកើតឡើងវិញ ដែលមានទុនវិនិយោគប្រមាណ១ពាន់លានដុល្លារក្នុងប្រទេសកម្ពុជា។ជាមួយគ្នានេះ ភាគីទាំងពីរបានលើកឡើងអំពីបំណងបណ្តាក់ទុនវិនិយោគលើគម្រោង ថាមពលកកើតឡើងវិញ មានជា អាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ដោយហេតុថាកម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពល ក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អបដោយអេកូឡូស៊ី គាំទ្រដល់ប្រតិបត្តិការអាជីវកម្ម ប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។

លោក សួន សុផល បានសម្តែងនូវការស្វាគមន៍សម្រាប់បំណងរបស់សហគ្រាស ក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូន អ្នកប្រកបដោយទំនុកចិត្តខ្ពស់។អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏ផ្ដល់ការណែនាំណែនាំជូនភាគីមិត្ត ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបន្ស៊ីគម្រោងវិនិយោគខាងលើ ឱ្យមានសង្គតិភាព ជាមួយផែនការមេសម្រាប់អភិវឌ្ឍន៍ វិស័យថាមពលអគ្គិសនី ២០២២-២០៤០៕

ថ្នាក់ដឹកនាំក្រុមហ៊ុនម៉ាឡេស៊ីប្រមាណ៧០ក្រុមហ៊ុនបង្ហាញបំណងវិនិយោគលើវិស័យសំខាន់ៗចំនួន៥នៅកម្ពុជា

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ប្រធានក្រុមហ៊ុន Sunwah Group និងថ្នាក់ដឹកនាំក្រុមហ៊ុនម៉ាឡេស៊ីប្រមាណ៧០ បានបង្ហាញពីបំណងពង្រីការវិនិយោគ និងចាប់អារម្មណ៍ធ្វើធុរកិច្ច លើវិស័យសំខាន់ៗចំនួន៥នៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group នៅកម្ពុជា ចាប់​តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក និងសហការីនាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគ ប្រមាណ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ជាដើម។

ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀត លើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគ លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។

សម្តេចធិបតី បានស្វាគមន៍ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានអរគុណចំពោះចំណាប់អារម្មណ៍ និងការវិនិយោគរបស់ក្រុមហ៊ុន និងសម្តែងនូវក្តីសោមនស្ស ចំពោះផែនការវិនិយោគបន្ថែមរបស់ក្រុមហ៊ុននៅកម្ពុជា។

ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគ លើវិស័យមួយចំនួន ដែលក្រុមហ៊ុនបានរៀបរាប់ខាងលើ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើ​កកម្ពស់នូវជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។

សម្តេចបន្តថា ទន្ទឹមនោះ ដើម្បីធានាបាននូវបរិយាកាស នៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿន និងកំពង់ផែទឹកជ្រៅ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុន ពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។

សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតប្រមាណ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ដោយឡែក ចំពោះចំណាប់អារម្មណ៍ លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍5G, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមទៀត៕