វៀតណាមរួមដៃគ្នាជាមួយអាម៉េរិកប្រឆាំងចិនយកលេសវាយ ប្រហារ “ព្រែកជីកហ្វូណនតេជោ”

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវវៀតណាម សហការជាមួយសារព័ត៌មានបរទេស ដែលទទួលជំនួយពីអាមេរិក បានរួមគ្នាចុះផ្សាយវាយប្រហារពីគម្រោងរបស់កម្ពុជា គឺ “ព្រែកជីកហ្វូណនតេជោ”។

ព្រែកជីកនេះ ជាគម្រោងដែលគេរំពឹងថា នឹងជួយពង្រឹងឯករាជ្យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ថ្ងៃអនាគត។ ការរួមគ្នារបស់ក្រុមអ្នកស្រាវជ្រាវវៀតណាម និង ព័ត៌មានអាមេរិកនេះ គេចាត់ទុកថា វៀតណាម កំពុងចូលដៃគ្នាជាមួយអាមេរិក ដើម្បីប្រឆាំងចិន ហើយយកលេស វាយប្រហារគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។

វាមិនមែនជារឿងថ្មីនោះទេ វៀតណាមចេញមុខប្រឆាំងគម្រោងអភិវឌ្ឍន៍របស់ប្រទេសចិន ដែលសាងសង់នៅក្នុងប្រទេសឡាវ ឬកម្ពុជា។ វៀតណាម ធ្លាប់ប្រឆាំងឡាវលើការកសាងវារីអគ្គីសនី តាមដងទន្លេមេគង្គវិនិយោគដោយចិន ទោះកន្លែងសាងសង់នោះឆ្ងាយពីវៀតណាមប្រមាណ២០០០គីឡូម៉ែត្រក្តី។ ហើយថ្មីៗនេះ វៀតណាមបន្តចេញមុខប្រឆាំង ឬសម្តែងការបារម្ភពីគម្រោង “ព្រែកជីកហ្វូណនតេជោ”របស់កម្ពុជា ហេតុផលការបះពាល់បរិស្ថាន និងវត្តមានកងទ័ពចិន។

ក្តីបារម្ភរបស់វៀតណាម តែងត្រូវបានសហការចុះផ្សាយដោយក្រុមព័ត៌មានបរទេស ដែលទទួលជំនួយពីអាមេរិក ដែលគេដឹងច្បាស់ថា មានចេតនា ដើម្បីប្រឆាំងប្រទេសចិន។ ប៉ុន្តែក្តីបារម្ភរបស់វៀតណាម ហាក់មិនបានគិតពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដែលបានបំផ្លាញចរន្តទឹកទន្លេមេគង្គខ្លាំងជាងគេ។

វៀតណាម ជីកព្រែកលើកទំនប់យ៉ាងច្រើន ដើម្បីការពារស្រូវ និង ដំណាំរបស់ពលរដ្ឋខ្លួន ដែលមិនទាន់ទទួលផលវៀតណាម តែងបិទទំនប់កុំអោយទឹកចូលលិចស្រូវ និងដំណាំក្នុងទំនប់ ហើយទឹកដែលមិនអាចហូរចុះទៅសមុទ្រ បង្កើតបានជាការខូចខាតលិចលង់ដល់កម្ពុជានៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពតគឺខេត្តជាប់ ព្រំដែនវៀតណាម និងមានឆ្នាំខ្លះទឹក ជំនន់បានគំរាមកំហែងរាជធានីភ្នំពេញ។

ចំណែក“ព្រែកជីកហ្វូណនតេជោ” គ្មានការផ្លាស់ប្តូចរន្តទឹកបន្តិចណាសោះ ដែលវៀតណាមមិនគួរ ជំទាស់នឹងការជីកព្រែកនេះទេ។

ប្រសិនវៀតណាមជំទាស់ វៀតណាមគួររំលាយចោលទាំងអស់នៅទំនប់ណា ដែលខ្លួនបានជីកដែលទំនប់នោះ បង្កើតនៅការរាំងស្ទះដល់រំហូទឹកជំនន់ចុះទៅសមុទ្រ ដែលបង្កការខូចខាតដល់កម្ពុជា។ដូច្នេះក្នុងនាមជាប្រទេសជិតខាងកម្ពុជា វៀតណាមគួរតែគិតពីផលប្រយោជន៍កម្ពុជា បញ្ចប់នយោបាយចាប់ដៃជាន់ជើង ក្រោមយុទ្ធសាស្ត្រសហការជាមួយអាមេរិក ប្រឆាំងចិនដោយយកកម្ពុជា “ជាទីលានប្រយុទ្ធ៕

មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញ លើកឡើងដូចម្តេចពីមហិច្ឆិតារបស់កម្ពុជាក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាទីក្រុងស៊ិនជិនថ្មី

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុ ទៅជាទីក្រុងស៊ិនជិន (Shenzhen)ថ្មី តាមរយៈការទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេ​សមកកាន់ខេត្តជាប់មាត់សមុទ្រនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា មហិច្ឆិតានេះអាចសម្រេចទៅបាន លុះត្រាតែយើងអាចកាត់បន្ថយការចំណាយ ទៅលើការដឹកជញ្ជូ​ន ការផ្តល់កញ្ចប់លើកទឹកចិត្តផ្នែកវិនិយោគ និងពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្ស។ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគ និងអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការវិនិយោគ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមេសា លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអាទិភាពក្នុងការអភិវឌ្ឍន៍ប្រព័ន្ធភស្តុភារ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស និងជាមួយតំបន់ ដូចជាគម្រោងព្រែកជីកហ្វូណន-តេជោជាដើម ដែលនឹងតភ្ជាប់ទន្លេជាមួយសមុទ្រ ដើម្បីសម្រួល និងកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវទឹក។លោកបានបន្ថែមថា ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងធ្វើការកែលម្អផ្លូវរថភ្លើងពីរាជភ្នំពេញភ្នំពេញ ទៅកាន់ទីក្រុងប៉ោយប៉ែត ដើម្បីធ្វើយ៉ាងណាឱ្យរថភ្លើងអាចរត់បាន ក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានសមត្ថភាពផ្ទុកបានប្រហែល២០តោន សម្រាប់កុងតឺន័រនីមួយៗ។

លោកឧបនាយករដ្ឋមន្ត្រីអះអាងថា “ដើម្បីសម្រេចបាននូវមហិច្ឆិតានេះ រាជរដ្ឋាភិបាលត្រូវការកិច្ចសហប្រតិបត្តិការ និងការវិនិយោគមកពីវិស័យឯកជន”។ លោកបន្តថា “ដូច្នេះហើយ រដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកក្នុងខេត្តព្រះសីហនុ ខណៈច្បាប់វិនិយោគនឹងជួយពន្លឿន ដំណើរការនៃប្រតិបត្តិការរបស់ពួកគេ”។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យ​ល់ទៅកាន់អ្នកវិនិយោគអន្តរជាតិថា “ការវិនិយោគនៅកម្ពុជា ពុំមែនត្រឹមតែជាការវិនិយោគជាមួយប្រជាជន ចំនួន១៧លាននាក់នោះទេ។ កម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ ដែលតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទ្វីបអាស៊ី តំបន់អាស៊ាន+៥ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅកាត់ថា EBA របស់សហភាពអឺរ៉ុប”។

ចំណែកលោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានលើកឡើងថា ដើម្បីទាក់ទាញទុនវិនិយោគចូលមកកាន់ខេត្តព្រះសីហនុ រដ្ឋាភិបាលគួរតែសម្របសម្រួលនីតិវិធីគយ និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពនីតិវិធីនៃការនាំចេញ ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស ទៅជាអ្នកជំនាញកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ នៃឧស្សាហកម្មនាំចេញ និងផលិតកម្ម។លោកបានបន្តថា “កញ្ចប់លើកទឹកចិត្ត ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បង្ហាញសញ្ញាវិជ្ជមានថា កម្ពុជាកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវហើយ”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ជាលទ្ធផល នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៤នេះ កម្ពុជាបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងទំហំទឹកប្រាក់សរុបជាង២ពាន់លានដុល្លារអាមេរិក៕

ស្ថាប័នសំខាន់ៗចំនួន៤នឹងសហការរៀបចំសៀវភៅបញ្ជីសក្តានុពលវិនិយោគរបស់រាជធានី ខេត្តទាំង២៥

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងសហការជាមួយរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំសៀវភៅ ដែលជាបញ្ជីសក្ដានុពលវិនិយោគរបស់បណ្ដារាជធានី-ខេត្តទាំង២៥។

ព័ត៌មាននេះ ត្រូវបានឯកភាពនិងសម្រេចក្នុងអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពី ការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីដើមសប្តាហ៍នេះ។

ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មីជាច្បាប់វិនិយោ​គ ដែលមានភាពបើកចំហរ ជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

ធនាគារពិភពលោក (World Bank) បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជា ជាច្បាប់ដែលមានភាពបើកចំហរ និងទូលំទូលាយជាងគេនៅក្នុងតំបន់ សម្រាប់វិនិយោគិន។

គិតត្រឹម៦ខែចុងក្រោយនេះ (កញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន១៨០,២២៥កន្លែង កើនឡើងចំនួន៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានថ្លែងថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយ អំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជី គម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន៕

 

 

ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ានព្យាករណ៍សញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលចេញផ្សាយនៅថ្ងៃទី៨ ខែមេសា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តកើនឡើងនៅឆ្នាំ២០២៤នេះ ខណៈដែលអត្រាអតិផរណា នឹងងើបឡើងវិញក្នុងកម្រិតមធ្យម។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងបន្តទៀតថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រា៦,២ភាគរយនៅឆ្នាំនេះ ដោយកើនឡើងពី៥,៣ភាគរយ កាលពីឆ្នាំមុន។

របាយការណ៍របស់ស្ថាប័ន វាយតម្លៃសេដ្ឋកិច្ចអាស៊ានខាងលើ បានគូសបញ្ជាក់បន្ថែមថា អត្រាអតិផរណាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី២,១ភាគរយ ដល់៣,១ភាគរយនៅឆ្នាំ២០២៤នេះ។កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញជាចម្បងដោយសារការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិ កម្ម ក៏ដូចជាវិស័យសំណង់ និងវិស័យអចលនទ្រព្យ។

របាយការណ៍ខាងលើបានអះអាងទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ នឹងត្រូវបានជំរុញជាចម្បង ដោយកំណើនតម្រូវការក្នុងស្រុកដ៏រឹងមាំ ដែលជំរុញដោយការកើនឡើង នៃប្រាក់ចំណូលក្នុងគ្រួសារ និងការស្ទុះងើបឡើងវិញ នៃសកម្មភាពវិនិយោគ និងសកម្ម ភាពក្នុងវិស័យទេសចរណ៍។

លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់ស្ថាប័ន AMRO បានវាយតម្លៃថា “ដើម្បីជំរុញឱ្យកំណើនសេដ្ឋកិច្ច ស្ទុះងើបឡើងវិញ កម្ពុជាចាំបាច់ត្រូវតែជំរុញការវិនិយោគ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព និងភាពធន់ ជាពិសេសសម្រាប់បណ្តាក្រុមហ៊ុនតូចៗ”។

យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៦,៤ភាគរយ នៅឆ្នាំ២០២៥ ខណៈអត្រាអតិផរណានឹងធ្លាក់ចុះ មកនៅត្រឹម២,៨ភាគរយ​៕ប្រភព:Xinhua៕​

ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលកំពុងជម្រុញសក្តានុពលលើវិស័យសេដ្ឋកិច្ច

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានលើកឡើង នូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលកំពុងជម្រុញ និងលើកកំពស់សក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេតបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកលោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ សូមស្វាគមន៍គណៈប្រតិភូខេត្តបាក់លីវកាលពីថ្ងៃទី៩ មេសាកន្លងមកនេះ។

លោកអភិបាលរងខេត្ត បានជំរាបជូនពីសក្តានុពលរបស់ខេត្ត មាន៥ ក្រុង ស្រុក ស្មើនឹង២៩ឃុំ សង្កាត់ ស្មើ ១១១ភូមិ ខេត្តមានកោះ៣១ ថ្មប៉ប្រះទឹក៥ និងថ្មដុះ១  មានឆ្នេរ១៧៥គីឡូម៉ែត្រ សម្បុរធនធានធម្មជាតិ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ ដែលជាសក្តានុពលដ៏សម្បុរបែប ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលំហែរ។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជាតារារះ នាទិសនារតី។ ខេត្តព្រះសីហនុ ជាច្រកចេញចូលយ៉ាងសំខាន់មានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានទម្លាក់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ និងរូបសំណាកជាច្រើន នៅខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្ត បានជំរាបជូនពីសក្តានុពលផ្លូវទឹក ខេត្តមានកំពង់ផែ៣ ក្នុងនោះ កំពង់ផែ កែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជា៣ដំណាក់កាល ស្របតាមចក្ខុវិស័យ២០២៩ កំពង់ផែនឹងមានជម្រៅទឹក១៧,៥០ម៉ែត្រ។

លោកម៉ាង ស៊ីណេតបានបន្តថា ខេត្តមានព្រលានយន្តហោះ មានផ្លូវរត់៣៣០០ម៉ែត្រ ប្រភេទ 4E  ភ្ជាប់ទៅ កាន់អន្តរជាតិ ផ្លូវគោកមាន ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿនទី១ របស់កម្ពុជា និងផ្លូវដែកពុំទាន់បានធ្វើទំនើបកម្ម។

ខេត្តព្រះសីហនុ និងខេត្តបាក់លីវ បានចុះហត្ថលេខាសម្ព័ន្ធមេត្រីភាព នៅឆ្នាំ២០១៤ ធ្វើឱ្យទំនាក់ទងល្អ និងធ្វើការដោះដូរប្រតិភូទៅវិញទៅមក។

លោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ បានជំរាបជូនពីសក្តានុពល ភាពខ្លាំងរបស់ខេត្តបាក់លីវ បានកំណត់ក្នុងការអភិវឌ្ឍនៅពេលខាងមុខ គឺផ្អែកទៅលើសរសរស្តមចំនួន៥ ក្នុងនោះ១.វិស័យកសិកម្ម ដំណាំស្រូវ និងការចិញ្ចឹកបង្គា ២.គឺអភិវឌ្ឍថាមពលកកើតឡើងវិញ  និងថាមពលវាយោអគ្គិសនី និងថាមពលព្រះអាទិត្យ ៣.ការអភិវឌ្ឍវិស័យទេសចរណ៍មានភាពខ្លាំង នៃដីសន្តទន្លេមេគង្គ។

 ៤.ផ្តោតលើសេវាពាណិជ្ជកម្ម អប់រំ សុខាភិបាល ដែលមានគុណភាពខ្ពស់ ៥.អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងសកម្មភាពការពារជាតិ។ ខេត្តបាក់លីវ មានឆ្នេរសមុទ្រ៥៦គីឡូម៉ែត្រ សក្តានុពលក្នុងសមុទ្រសម្បុរបែប ប្រកបដោយស្ថេរភាពនាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។ ហើយទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរមានការយកចិត្តទុកដាក់ ជួយសុខទុកគ្នាទៅវិញទៅមកយ៉ាងពិសេស៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីដំណោះស្រាយក្នុង វិស័យអចលនទ្រព្យ

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ជាមួយបទពិសោធន៍ជិត២០ឆ្នាំ ក្នុងវិស័យអចលនទ្រ​ព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលបានប្រែក្លាយខ្លួនពីភ្នាក់ងារធម្មតា មកជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានលើកឡើងនូវដំណោះស្រាយមួយចំនួន ដើម្បីធ្វើឲ្យវិស័យនេះងើបឡើងវិញ។

       លោកបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ការដោះស្រាយឲ្យវិស័យនេះងើបឡើងវិញ មិនពិបាកត្រឹមតែនិយាយទេ ព្រោះប្រទេសមួយរីកចម្រើនបាន អាស្រ័យលើរដ្ឋាភិបាល ដែល   ​រដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងពង្រីកទំនាក់ទំនង ជាមួយបណ្តាប្រទេសនានាយ៉ាងសកម្ម។

       លោកបន្តថា “នៅពេលយើងនិយាយពីសេដ្ឋកិច្ច យើងត្រូវមើលតើអត្រាការប្រាក់អាមេរិកឡើងឬចុះ បើឡើងសេដ្ឋកិច្ចធ្លាក់ហើយ តែបើការប្រាក់ធ្លាក់ចុះ សេដ្ឋកិច្ចល្អហើយ”។ លោកបន្តទៀតថា “យើងត្រូវតាមដានផ្សារហ៊ុននៅអាមេរិក និងសិក្សាបញ្ហាភូមិសាស្រ្តនយោបាយ បើចិន និងអាមេរិកត្រូវគ្នា សេដ្ឋកិច្ចនឹងប្រសើរ ប៉ុន្តែយើងក៏មានមធ្យោបាយជួយខ្លួនឯងបានដែរ”។តើធ្វើដូចម្តេចដើម្បីឲ្យវិស័យដីធ្លី និងអចលនទ្រព្យកម្ពុជាល្អដូចឆ្នាំ២០១៩? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា ចម្លើយ ដែលត្រូវឆ្លើយ គឺយើងត្រូវសួរខ្លួនឯងថា តើយើងឈឺអ្វីពិតប្រាកដ ដែលមនុស្សភាគច្រើនមិនបានដឹងទេ ប៉ុន្តែលោកដឹងថាកម្ពុជា សេដ្ឋកិច្ចយើង ឈឺជំងឺអ្វីពិតប្រាកដ។

       លោកបញ្ជាក់ថា “ជម្ងឺរបស់យើង គឺខ្វះទុនវិនិយោគពីបរទេស ឬខ្វះខាតលុយក្នុងស្រុក ហេតុនេះកម្ពុជាត្រូវប្រើមធ្យោបាយគ្រប់យ៉ាង ដើម្បីទាក់ទាញការវិនិយោគពីបរទេស”។ លោកបន្តថា “ដំណោះស្រា​យ គឺដោះស្រាយ និងធ្វើយ៉ាងណាឲ្យអ្នកវិនិយោគ មករកស៊ីគ្រប់ផ្នែកនៅកម្ពុជា ពេលនោះសេដ្ឋកិច្ចរបស់យើងជាហើយ”។

       លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា កម្ពុជាមានសក្តានុពលច្រើនលើការវិនិយោគ ដោយសារមានច្បាប់ល្អ មានបរិយាកាសវិនិយោគកាន់តែប្រសើរ លក្ខខ័ណ្ឌសណ្ឋានដីល្អ មិនមានទឹកជំនន់ និងគ្រោះរញ្ជួយដីជាដើម ហេតុនេះអ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺជម្រុញការផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះកម្ពុជា ទៅកាន់ពិភពលោកឲ្យបានកាន់តែច្រើន ដើម្បីឲ្យគេស្គាល់ និងចូលមកវិនិយោគនៅកម្ពុជា។

       លោកបន្តថា “បើទីផ្សាររបស់យើង ត្រូវចាក់បញ្ចូលទឹកប្រាក់២០ពាន់លានដុល្លារ វិស័យដីធ្លី និងអចលនទ្រព្យនៅកម្ពុជានឹងស្ទុះងើបឡើងវិញហើយ”។

       របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា កម្ពុជាបានទាក់ទាញទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង២,២ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ដើមឆ្នាំ២០២៤នេះ៕

ក្រុមហ៊ុនលំដាប់យក្សSJ Groupគ្រោងវិនិយោគលើវិស័យ ចំនួន៤នៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់យក្សSJ Groupបានបង្ហាញពីបំណង ក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងដោយ លោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី ក្នុងពេលលោក និងលោកClement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan  ចួលជួបពិភាក្សាការងារជាមួយលោកឧប​នាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៩ មេសា។

ក្នុងឱកាសជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយគ្រោងសិក្សា និងសហការជាមួយក្រុមហ៊ុនធំៗ តួយ៉ាងដូចជាក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍រាល់ការស្នើសុំសម្របសម្រួ​លលើគម្រោងវិនិយោគនានា ដែលគ្រោងនឹងដាក់ទុនមកកម្ពុជា  សំដៅធ្វើយ៉ាងណា ឱ្យគម្រោងវិនិយោគរបស់វិនិយោគិន ទទួលបានជោគជ័យ អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់កម្ពុជា៕

ក្រុមហ៊ុនធំៗចំនួន២នឹងធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD និងក្រុមហ៊ុន Surbana Jurong Group (SJ​ Singapore) លើកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។

កិច្ចប្រជុំកាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD (MSEZ) ដឹកនាំដោយលោក Uknhar YANG Clement ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក LIM Hong Kian ជានាយកប្រតិបត្តិក្រុមហ៊ុន SJ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង សិក្សាពិនិត្យឱកាសវិនិយោ​គលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនដោយក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទៅបណ្តាញនៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជា និងតំបន់ ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការផលិតយានយន្ត ពិសេសការផលិតយានយន្តអគ្គីសនី។

គណៈប្រតិភូក្រុមហ៊ុន បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យដឹកជញ្ជូន តាមផ្លូវគោក និងភស្តុភារកម្មនេះ៕

ប្រទេសហ្វីលីពីនរំពឹងក្លាយជាគោលដៅលេងល្បែងស៊ីសងដ៏ធំបំផុតទី២របស់តំបន់អាស៊ី នៅឆ្នាំ២០២៥

ដោយ: គង់់ លាងហួរ

ម៉ានីល: ប្រទេសហ្វីលីពីន អាចនឹងវ៉ាដាច់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២៥ខាងមុខ ឆ្ពោះទៅក្លាយជាគោលដៅលេងល្បែងស៊ីសងដ៏ធំបំផុតទី២ របស់តំបន់អាស៊ី បន្ទាប់ពីទីក្រុងម៉ាកាវរបស់ប្រទេសចិន។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។

លោក Alejandro Tengco ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pagcor ដែលជានិយតករ កំពុងប្រតិបត្តិការកាស៊ីណូរដ្ឋ បានអះអាងថា  រមណីយដ្ឋានកាស៊ីណូថ្មី ឈ្មោះ Bloombery Resorts Corp របស់មហាសេដ្ឋីហ្វីលីពីនលោក Enrique Razon គ្រោងនឹងបើកដំណើរការ នៅទីក្រុងម៉ានីលនៅឆ្នាំនេះ ខណៈដែលគម្រោងកាស៊ីណូចំនួន៨ទៀតកំពុងត្រូវបានគ្រោងទុក។

លោក Tengco បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ក្រុមនិយតករ ក៏មានគម្រោងប្រកាសដាក់លក់កាស៊ីណូ ដែលគ្រប់គ្រងដោយរដ្ឋ មិនយូរជាងដើមឆ្នាំ២០២៦ផងដែរ។

លោក Tengco បានបញ្ជាក់ថា “ប្រសិនបើសិង្ហបុរីមិនពង្រីកខ្លួនទេ នោះពួកគេនឹងស្ថិតនៅទ្រឹង ហើយកុំភ្ញាក់ផ្អើល ប្រសិនបើឆ្នាំក្រោយ យើងនឹងវ៉ាដាច់ពួកគេ”។ លោក Tengco បានប៉ាន់ប្រមាណថា ប្រាក់ចំណូលសរុបពីការលេងល្បែងស៊ីសង ប្រចាំឆ្នាំរបស់សិង្ហបុរីនឹងមានទំហំប្រហែល៦ពាន់លានដុល្លារ។

ចំណែកឯប្រទេសហ្វីលីពីនរំពឹងថា ខ្លួននឹងអាចរកប្រាក់ចំណូលបានពីវិស័យល្បែងស៊ីសង សរុបចំនួន៣៣៦ពាន់លានប៉េសូ (ប្រហែ​ល៦,១ពាន់លានដុល្លារ) នៅឆ្នាំ២០២៤នេះ ដោយកើនឡើងពីកំណត់ត្រាកាលពីឆ្នាំមុនចំនួន២៨៥ពាន់លានប៉េសូ។

ទាក់ទិនទៅនឹងការលើកឡើងបែបនេះ របស់លោក Tengco អាជ្ញាធរនិយតកម្មល្បែងស៊ីសង របស់ប្រទេសសិង្ហបុរីបានឆ្លើយតបថា ខ្លួនមិនមានយោបល់ទេ នៅពេលដែលត្រូវបានសារពត៌មាន Bloomberg News សាកសួរទាក់ទងនឹងរឿងនេះ។

ទីក្រុងម៉ានីលកំពុងពឹងផ្អែក ទៅលើរមណីយដ្ឋានកាស៊ីណូរបស់ខ្លួន ដើម្បីជួយជំរុញការមកដល់របស់ភ្ញៀវទេសចរ។  នៅឆ្នាំនេះ ប្រ​ទេ​​សហ្វីលីពីន បានកំណត់គោលដៅទាក់ទាញ ភ្ញៀវទេសចរបរទេសចំនួន៧,៧លាននាក់ បន្ទាប់ពីទទួលបានចំនួន៥,៤៥លាននាក់ក្នុងឆ្នាំ២០២៣ ប៉ុន្តែគោលដៅនេះនៅតែទាប ជាងកម្រិតក្នុងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរបរទេសចំនួន៨,២៦លាននាក់៕

Philippines says it can overtake Singapore next year as Asia’s No. 2 casino hub

The Philippines can overtake Singapore as soon as next year as Asia’s second-largest gambling destination after Macau, the head of Manila’s gaming agency said, with new integrated resorts seen boosting visitors and offsetting a decline in Chinese tourist arrivals.

A new integrated resort by billionaire Enrique Razon’s Bloombery Resorts Corp. will open in Manila later this year, while up to eight more casino projects are being planned, Alejandro Tengco (pic), chairman and chief executive officer of state regulator Philippine Amusement and Gaming Corp, or Pagcor, said in an interview at his office on Tuesday (March 12). The regulator also plans to sell state-run casinos by no later than early 2026, he said.

“If Singapore doesn’t expand, they will plateau. Don’t be surprised if next year we will surpass them,” Tengco said. The Philippines expects gross gaming revenue to reach a new high of 336 billion pesos (US$6.1 billion) this year, up from last year’s record 285 billion pesos.

Singapore’s Gambling Regulatory Authority said it has no comment when Bloomberg News asked regarding Tengco’s remarks and referred to the financial statements of Genting Singapore Ltd and Las Vegas Sands Corp for the revenues of the two integrated resorts in the city-state.

Tengco estimates Singapore’s annual gross gaming revenue to be around $6 billion.

Manila is counting on its integrated resorts and casinos to help boost tourist arrivals hit hard during the Covid pandemic. This year, the country is targeting 7.7 million foreign tourists after drawing in 5.45 million in 2023, still below the pre-pandemic level of 8.26 million in 2019.

The nation’s future casinos, which can cost up to $1.2 billion, will be in the capital Manila and at the former US airbase Clark, as well as in tourist magnets like Cebu and Boracay, he said. “As you open new markets, new customers will come,” he said.

Slower Chinese tourist arrivals will not hinder the industry’s growth, Tengco said, with Philippine casinos mostly drawing in locals and those from South Korea, Japan, Malaysia and Singapore. Source: The Star