ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD និងក្រុមហ៊ុន Surbana Jurong Group (SJ Singapore) លើកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
កិច្ចប្រជុំកាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD (MSEZ) ដឹកនាំដោយលោក Uknhar YANG Clement ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក LIM Hong Kian ជានាយកប្រតិបត្តិក្រុមហ៊ុន SJ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។







