ដោយៈ គង់ សូរិយា
ភ្នំពេញៈ គណៈកម្មការចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣ បានសម្រេចជ្រើសរើសឆ្នេរខ្សាច់ចំនួន១៤ និងព្រែកចំនួន២២នៅទូទាំងប្រទេស សម្រាប់ទទួលពានរង្វាន់។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់ថ្នាក់ដឹកនាំ ខេត្តនានា ដែលបានចូលរួមក្នុងចលនាប្រលងប្រណាំងនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរ លើការងារគ្រប់គ្រង ថែរក្សាការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ត ដោយដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីប្រែក្លាយ និងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា ស្របតាមសក្តានុពលសេដ្ឋកិច្ច សង្គម និងបរិស្ថាន និងឱ្យសក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមាជិកពេញសិទ្ធិ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក៕



លោកបន្តថា “ការសម្រេចនេះ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពររបស់គំរោងដ៏ធំនេះ។ វាជាព្រលានយន្តហោះ លំដាប់អន្តរជាតិ ដែលអនុញ្ញាត្តឲ្យយន្តហោះធំៗអាចចុះចតបាន”។
ការព្រមានពីការដួលរលំ ដែលអាចកើតមានឡើងនៃអគារនេះត្រូវបានបញ្ចេញ តាមរយៈរបាយការណ៍កម្រាស់២៧ទំព័រ របស់គណៈកម្មាធិការវិទ្យាសាស្រ្ត ដែលបានចុះត្រួតពិនិត្យទីតាំងអគារនេះចាប់តាំងពីឆ្នាំ២០១៩។
អគារទ្រេតភ្លោះដែលមានទីតាំង ស្ថិតនៅចំណុចផ្លូវប្រសព្វដ៏អ៊ូអរនេះមានឈ្មោះពីរផ្សេងគ្នា និងមានកម្រិតទ្រេតខុសគ្នា ទោះបីជាវាត្រូវបានសាងសង់ឡើងក្នុងពេលតែមួយក្ដី។

លោកស្រីបន្តថា “ការជួបជុំគ្នានេះ ក៏ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងសហការគ្នាដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា”។ លោកស្រីបន្តថា “កម្មវិធីនេះ ក៏មានការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីលើកឡើងពីអនាគត ឱកាសវិនិយោគរបស់វិស័យនេះផងដែរ”។
កិច្ចប្រជុំនេះ នឹងមានការលើកឡើងពីវាគ្មិន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើន ដូចជា លោកសន សៀប លោកវ៉ា វីរៈ លោកឧកញ៉ាចេង ខេង លោកស្រីតាំង ហួរជាដើម។
លោកស្រីតាំង ហួរបានបន្តថា ស្ថានភាពក្នុងវិស័យនេះ កំពុងប្រឈមបញ្ហាអ្វីខ្លះ ក៏ដូចជា មានឱកាសសម្រាប់វិនិយោគឬយ៉ាងណា នឹងមានការចែករំលែកពីវាគ្មិនល្បីៗ ដែលនឹងលើកឡើងពីមតិយោបល់ក្នុងកិច្ចប្រជុំ ដែលវាជាសន្និបាតប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ៕
លោកគួច ចំរើន អភិបាល បានចូលរួមអបអរសាទរការបើកឱ្យដំណើរការសណ្ឋាគារស៊ីហាហូថេល និងការស៊ីណូនាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្តទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗសណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណីយដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត បានទាក់ទាញភ្ញៀវទេសចរមក កម្សាន្តយ៉ាងច្រើនកុះករ។
លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាប់យកខេត្តសៀមរាបជាគោលដៅទេសចរណ៍២០២៤ ជាពិសេសក្នុងស្មារតីអង្គប្រជុំ សម្តេចធិបតី បានជម្រុញវិស័យទេសចរណ៍ សម្តេចបានប្រគល់ឱ្យគណៈបញ្ជាការភាពខេត្តព្រះសីហនុ ធានាឱ្យមានសន្តិសុខ សុវត្តិភាពសម្រាប់អ្នកទេសចរណ៍ និងវិនិយោគនៅទីនេះ។ ដូច្នេះយើងចាប់យកឱកាស និងផ្សព្វផ្សាយពីសក្តានុពល និងកត្តាសុខសុវត្ថិភាព ដោយមិនមានការគំរាមកំហែង ដោយមានការគ្រប់គ្រងពីអាជ្ញាធរ និងសមត្តកិច្ចរបស់យើងនៅទីនេះ យើងត្រូវរួមគ្នាអភិវឌ្ឍដែលយើងមាន និងប្រឆាំងនូវព័ត៌មានមិនពិត។



