ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ តើទីផ្សារអ្វីនឹងមានភាពប្រសើរនៅឆ្នាំ២០២៤ ដែលនឹងខិតមកដល់នាពេលឆាប់ៗនេះ ពិសេសក្នុងវិស័យអចលនទ្រព្យនិងសំណង់?។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៩ វិច្ឆិកាថា ទីផ្សារលំនៅដ្ឋាននឹងមានភាពប្រសើរ ដោយនៅឆ្នាំ២០២៤ ជនបរទេសជាច្រើននឹងមកទិញលំនៅដ្ឋាននៅកម្ពុជា តាមរយៈច្បាប់បរធនបាលកិច្ច ដែលច្បាប់នេះអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋកាន់កាប់អចលនទ្រព្យបាន តាមរយៈតំណាងស្របច្បាប់របស់ខ្លួន។
លោកបន្តថា “ពេលនេះជនបរទេសជាច្រើន បានចាប់អារម្មណ៍ទិញលំនៅដ្ឋាននៅកម្ពុជា ដែលនេះជាយន្តការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគពីបរទេស”។
តាមរយៈច្បាប់បរធនបាលកិច្ច មានក្រុមហ៊ុនមេធាវី និងធនាគារពាណិជ្ជកម្មធំៗនៅកម្ពុជា កំពុងបង្ហាញផលិតផលរបស់ពួកគេ និងផ្សព្វផ្សាយទៅកាន់បរទេស ដើម្បីពួកគេអាចក្លាយជាតំណាងស្របច្បាប់របស់ជនបរទេស ដែលចង់ទិញដី និងលំនៅដ្ឋានជាប់ដីនៅកម្ពុជា ក្នុងរយៈពេលវែង ប៉ុន្តែការទិញបែបនេះ ជនបរទេសមិនមានសិទ្ឋស្របច្បាប់ក្នុងការគ្រប់គ្រងអចលនទ្រព្យ ដែលខ្លួនបានទិញ១០០ភាគរយទេ ប៉ុន្តែពួកគេអាចទិញ តាមរយៈអ្នកឬស្ថាប័នតំណាងស្របច្បាប់របស់ពួកគេ ដែលមានមូលដ្ឋាននៅកម្ពុជា។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តាមរយៈយន្តកាដ៏ល្អរបស់ច្បាប់នេះ ទីផ្សារលំនៅដ្ឋាននឹងមានភាពប្រសើរឡើង ខណៈបុរីវិមានសំណាងដែលោកបាន និងកំពុងអភិវឌ្ឍន៍កំពុងទាក់ទាញអ្នកវិនិយោគបរទេស ដូចជា សឹង្ហបុរី ចិនជាដើម៕



ជាមួយនឹងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍន៍The Bay Of Light លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវមេរបស់គម្រោង Bay of Light ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម្សិលម៉ិញនេះ។
លោកបានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរដោយស្មោះចំពោះ ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញ ពីការជឿជាក់របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ផ្លូវមេរបស់គម្រោង Bay of Light បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យកាន់តែ មានភាពទាក់ទាញ់ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្ដល់ការងារជាច្រើនជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។


សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន៣ ដោយទី១ ជំរុញជីវភាពពលរដ្ឋ ទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវ លើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “កម្ពុជាត្រូវធានាឱ្យបាន នូវសន្តិសុខថាមអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ មិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ”។
គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយនៅកម្ពុជា បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិសម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ២៤៥ប៉ុណ្ណោះ ស្មើនឹង១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។
ទោះជាយ៉ាងនេះក្តី លោក កែវ រតនៈ មិនបានគូសបញ្ជាក់ប្រាប់សារពត៌មាន Reuters អំពីទំហំថវិកាដែលត្រូវចំណាយសម្រាប់ការសាងសង់គម្រោងថ្មីនេះទេ។
កំណើននេះសម្រេចបានខ្ពស់ជាងការរំពឹងទុក បើធៀបនឹងអត្រាកំណើន៤,៩%ដែលក្រសួងពាណិជ្ជកម្មបានប៉ាន់ប្រមាណមុននេះ។ នេះឆ្លុះបញ្ចាំងពីកំណើននៃការវិនិយោគក្នុងអាជីវកម្ម ការចំណាយរបស់រដ្ឋាភិបាល ការវិនិយោគលើលំនៅឋាន និងកំណើនសន្និធិ។

លោកបានបន្តថា “ការលក់ដីក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) មានចំនួន៤៧២៤,៨រ៉ៃ ខណៈការលក់ដីនៅក្រៅតំបន់ EEC មានចំនួន៩៦៧,៧រ៉ៃ”។

ជាការឆ្លើយតប ភាគីចិន បានទទួលយកនិងគាំទ្រសំណើនះ នឹងបានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្តក្រុងបងប្អូន ខេត្តព្រះសីហនុ-ជាំងស៊ូ និងក្រុងព្រះសីហនុ-អ៊ូស៊ី លើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌បន្ថែមទៀត។
លោកបញ្ជាក់ថា នៅកម្ពុជាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មីនេះជាដើម៕
