ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនួញថៃមួយក្រុម ដឹកនាំដោយលោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការ នៃស្ថានទូតនិងវិស័យឯកជនថៃនៅកម្ពុជា ជាង២០ក្រុមហ៊ុន បានចុះទស្សនកិច្ច នៅខេត្តក្រចេះ ដើម្បីធ្វើការសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មី រវាងថៃ-កម្ពុជា។
ដំណើរទស្សនកិច្ចនេះ ដោយប្តេជ្ញាចិត្ត នៅក្នុងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នា ឲ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើន នូវទំហំការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងការជំរុញគាំទ្រ វិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរ អាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា និងពង្រីកនូវឱកាសនៃតំណរភ្ជាប់ ទៅកាន់ប្រទេសនៅក្នុងតំបន់។
គណៈប្រតិភូដែលជាតំណាងរបស់រដ្ឋ និងឯកជនរបស់ថៃ បានធ្វើដំណើរទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ(UBE Snoul Special Economic Zone) និងបានស្តាប់អំពីការធ្វើបទបង្ហាញ ដោយលោក Hean Sopauline, Director of SEZ Operation And Management Department of CDC ដែលបានធ្វើការអត្ថាអធិប្បាយ អំពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មី នៅក្នុងខេត្តក្រចេះ។
បន្ថែមពីនោះទៀត ព្រមទាំងមានការបង្ហាញឱកាស នៅក្នុងការវិនិយោគនៅក្នុងខេត្តក្រចេះ ដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយបច្ចុប្បន្ននេះ មានរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្ម បានបង្កើតជាបន្តបន្ទាប់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។
លោកហេង សុថា អភិបាលរងខេត្តក្រចេះ ក៏បានទទួលស្វាគមន៍ នឹងអមដំណើរប្រតិភូទស្សនកិច្ច ច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា-វៀតណាម) (Tropeang Srea International Border Check Point) ដែលបានបង្ហាញឲ្យឃើញ អំពីការតភ្ជាប់គ្នារវាងកម្ពុជា និងវៀតណាម រួមទាំងឱកាសរបស់ថៃ នៅក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅទីក្រុងហូជិមិញ បានយ៉ាងស្រួលទៀតផង។
សកម្មភាពទាំងអស់ខាងលើ ជាចំណែកមួយនៃភារកិច្ចការទូតសេដ្ឋកិច្ច ស្ទុះទៅមុខរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលការរៀបចំសកម្មភាព នៅក្នុងការស្វែងយល់ឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងថៃ និងកម្ពុជានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ ប្រតិភូដដែលបាន ចុះបំពេញទស្សនកិច្ចនៅខេត្តស្ទឹងត្រែង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៤។
លោក ឈើតគៀត អត្តាករ បានដឹកនាំមន្រ្តីស្ថានទូត និងតំណាងវិស័យឯកជន ចូលជួនសម្តែងការគួរសម ពិភាក្សាការងារជាមួយឯលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងផងដែរ។
ឯកអគ្គរាជទូតថៃ បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅខេត្តស្ទឹងត្រែងរយៈ២ថ្ងៃ ក្នុងគោលបំណងសំខាន់ គឺរៀបចំសកម្មភាព CSR រួមជាមួយសហគមន៍ថៃ និងវិស័យឯកជនថៃ នៅកម្ពុជា ដើម្បីជួយគាំទ្រ ដល់ការអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគក្នុងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីថៃ និងកម្ពុជា ឱ្យកាន់តែជិតស្និតបន្ថែទៀតលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងតភ្ជាប់ក្នុងតំបន់។
អភិបាលខេត្តស្ទឹងត្រែង លោកស្វាយ សំអ៊ាងបានសម្តែងការរីករាយរាយ ដែលលោកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកគណៈប្រតិភូ មកទស្សនកិច្ច និងសម្តែងការគួរសម ពិភាក្សាការងារ។
លោកអភិបាលខេត្ត បានជំរុញភាគីថៃ ពង្រឹងនៅកិច្ចសហប្រតិបត្តិការរវាងស្ថានទូតថៃ និងខេត្តស្ទឹងត្រែងឱ្យតែល្អប្រសើរ ជំរុញឱ្យទីប្រឹក្សាបច្ចេកទេស ជំនាញដែលពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច សិក្សាស្វែងយល់បន្ថែមទៀតពីសក្កានុពល និងជីវភាពប្រជាពលរដ្ឋ ដើម្បីនាំអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម កសិកម្មនៅខេត្តស្ទឹងត្រែង ដោយសារខេត្តស្ទឹងត្រែងមានការវិនិយោគ លើវិស័យ កសិកម្ម កសិឧស្សាហកម្ម ដូចជា៖ រោងចក្រកៅស៊ូ ស្វាយ ចន្ទី ចេកអំបូង វិស័យនានា៕





With Prime Minister Srettha Thavisin, who has been aggressively pushing policies to attract foreign direct investment, backing the move, it may clear parliamentary hurdles with relative ease. Galaxy Entertainment Group Ltd and MGM Resorts International have been studying potential opening of casino resorts in Thailand as a hedge against uncertain prospects in Macau.

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលបាននិងកំពុងជំរុញដាក់ចេញគោលនយោបាយ ទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ក៏បានប្រកាសចំណាត់ការនេះផងដែរ។ ដូច្នេះសេចក្តីព្រាងច្បាប់ អាចឆ្លងកាត់ការអនុម័តពីសភាដោយភាពងាយស្រួល។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។





ទោះជាយ៉ាងណាក្តី ការសិក្សាបានបង្ហាញថា ភាគីចិនមិនបានផ្តល់ប្រាក់កម្ចី ដូចការសន្យាក្នុងទំហំទឹក ប្រាក់៥២ពាន់លានដុល្លារ ដើម្បីអនុវត្តន៍គម្រោងទាំង២៤នេះឡើយ ជាពិសេសគឺចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩។
ការសិក្សាបានវាយតម្លៃថា អនាគតនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ប្រទេសចិន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន។ ជាក់ស្តែង បញ្ហាបំណុលនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចចិន បាននាំឱ្យគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន ជួបស្ថានភាពមិនសូវអំណោយផល ដែលការណ៍នេះ នឹងជំរុញឱ្យទីក្រុងប៉េកាំង ងាកមកផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងមធ្យមនៅក្រៅប្រទេសវិញ។