ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការទិញ លក់ខុនដូ បានស្ថិតក្នុងសភាពទ្រឹងនៅត្រីមាសទី១ដើមឆ្នាំនេះ ដោយសារតម្រូវការរបស់អ្នកវិនិយោគ ឬអ្នកទិញសម្រាប់ក្នុងស្រុកបានធ្លាក់ចុះ។
អគ្គនាយកក្រុមហ៊ុនAREA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១ មេសាថា ស្ថានភាពមិនទាន់មានសភាពប្រសើរឡើងនៅឡើយទេ សម្រាប់ទីផ្សារខុនដូនៅកម្ពុជា ដោយសារការតម្រូវការក្នុងស្រុកធ្លាក់ចុះ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកវិនិយោគរបស់ជនបរទេស មានសញ្ញាប្រសើរឡើង។
លោកបន្តថា “ទីផ្សារនេះនឹងប្រសើរឡើងនាពេលខាងមុខ ខណៈកម្ពុជានៅតែជាទីផ្សារ ដែលអ្នកវិនិយោគនៅតែទទួលបានផលចំណេញខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់”។
លោកខន គង្គាបានបន្តថា ការវិនិយោគខុនដូ បើសិនជាទិញក្នុងតម្លៃ៧០០០០ដុល្លារ អ្នកវិនិយោគអាចជួលបានតម្លៃចន្លោះពី៧០០ទៅ១០០០ដុល្លារក្នុងមួយខែ បើទិញខុនដូក្នុងតម្លៃ១០០,០០០ដុល្លារឡើង ផលនៃការជួលត្រលប់ នឹងទទួលបានចន្លោះពី១៥០០ទៅ២០០០ដុល្លារក្នុងមួយខែ សម្រាប់ខុនដូស្ថិតនៅតំបន់ពេញនិយមមួយចំនួនដូចជាបឹងកេងកង១ ទន្លេរបាសាក់ជាដើម។
លោកបន្តថា បើទិញផ្ទះល្វែងតម្លៃ១៥ ទៅ២០ម៉ឺនដុល្លារ អ្នកនឹងអាចជួលវិញបាន ក្នុងតម្លៃចមន្លោះពី៥០០ ទៅ៧០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ។ ហេតុនេះ ការវិនិយោគខុនដូ នៅតែជាឱកាសល្អ សម្រាប់ការទិញយកផលចំណេញពីការវិនិយោគ។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការពឹងផ្អែកលើទីផ្សារក្នុងស្រុក ពិតជាត្រូវការពេលវេលាបន្ថែម ដោយសារប្រជាពលរដ្ឋក្នុងស្រុកនៅតែមិនទាន់មាននិយមរស់នៅអាគារខ្ពស់ៗ និងវប្បធ៌មនៃការរស់នៅផ្ទះជាប់ដី បានស្ថិតក្នុនសន្តានចិត្តជាប្រពៃណី របស់ពួកគាត់រួចទៅហើយ។
លោកបន្តថា ទោះជាយ៉ាងណា ប្រជាជនដែលមានភាពស៊ីវិល័យ ដែលមានវ័យចន្លោះពី៣៥ទៅ៥០ឆ្នាំ មួយចំនួនបានទិញខុនដូផងដែរ ដោយពួកគេចាត់ទុកជាផ្ទះទី២របស់ពួកគេ សម្រាប់ការស្នាក់នៅលំហែរ។
លោកបន្តថា ជាមួយគ្នានេះ យុវជនជំនាន់ក្រោយ ដែលធ្លាប់សិក្សានៅបរទេស ពួកគេបានផ្លាស់ប្តូររសនិយម និងផ្នត់គំនិតរបស់ខ្លួន ដោយពួកគេនិយមរស់នៅខុនដូកាន់តែច្រើន បើធៀបនឹងប្រជាពលរដ្ឋមានវ័យចំណាស់ ដែលពួកគាត់តដិតជាប់នឹងប្រពៃណីនឹងរស់នៅផ្ទះជាប់ដី ដែលពួកគេមានអារម្មណ៍សុវត្ថិភាព និងផាសុខភាពជាង៕




លោកបញ្ជាក់ថា “ទោះជាយ៉ាងណាការទិញ លក់ លើដីទំហំតូចៗ ដែលមានតម្លៃចន្លោះ៧ម៉ឺន ទៅ២០ម៉ឺនដុល្លារ មានសកម្មភាពទិញ លក់តិចតួច”។ លោកបន្តថា “អចលនទ្រព្យដែលលក់ចេញបាន ភាគច្រើន ជាអចលនទ្រព្យល្អ ដែលមានតម្លៃក្រោមទីផ្សារ”។
លោកបន្តថា “ស្ថានភាពទីផ្សារ មានសភាពត្រដំត្រសងនឹងចុងឆ្នាំមុន ប៉ុន្តែចំនួនអ្នកលក់បានកើនឡើង ដែលធ្វើឲ្យតម្លៃបន្តធ្លាក់ចុះ”។ លោកបន្តថា “នៅពេលទីផ្សារមានការដាក់លក់ច្រើន ប្រាកដណាស់ អ្នកទិញនឹងមានជម្រើសច្រើន ពួកគេនឹងសង្កត់តម្លៃឲ្យធ្លាក់ចុះបន្តទៀត”។
លោកបន្តថា “វិស័យអចលនទ្រព្យ នៅមានសភាពប្រទាញប្រទង់ច្រើន ដោយសារមានបញ្ហាបោកប្រាស់ ការប្រើប្រាស់ប្រព័ន្ឋផនស្ស៊ីស្គីម ក្នុងវិស័យនេះជាដើម”។ លោកបន្តថា “នៅរាជធានីភ្នំពេញ គំរោងមួយចំនួននៅដំណើរការ ប៉ុន្តែនៅតាមបណ្តាខេត្ត គំរោងដីឡូត៍ស្ថិតក្នុងសភាពទ្រឹងនៅឡើយ ដោយសារលំហូរFDIនៅមានកម្រិតបើទោះរដ្ឋាភិបាលបានខិតខំយ៉ាងណាក្តី”៕




Asian emerging market (EM) economies generally project robust growth, with India, Indonesia, the Philippines and Vietnam in the lead.



ក្នុងសន្និសីទសារព័ត៌មានស្តីពីការចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃច័ន្ទ ទី១ ខែមេសានេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលពាណិជ្ជកម្មសកលស្ទុះងើបឡើងវិញ”។