វៀតណាម ប្ដេជ្ញាប្រឆាំងអំពើពុករលួយ ក្រោយបង្ក្រាបបានករណីឆបោកដ៏ធំដែលមានទំហំ៣ភាគរយនៃ GDP ក្នុងវិស័យចលនទ្រព្យ

តែម សុខុម

ហាណូយៈ មេដឹកនាំកំពូលរបស់វៀតណាម បានប្ដេជ្ញាពង្រីកយុទ្ធនាការប្រឆាំងអំពើពុករលួយ “រយៈពេលវែង” មួយដែលបានបង្កផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ចវៀតណាម។

ការប្ដេជ្ញានេះធ្វើឡើងបន្ទាប់ពីប៉ូលិសបានលាតត្រដាងរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំដែលមានទំហំជាង៣%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសនេះនៅក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។

យុទ្ធនាការប្រឆាំងអំពើពុករលួយនេះបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៦ ប៉ុន្តែវាមានសន្ទុះខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរវៀតណាម បានធ្វើការបង្ក្រាបករណីឆបោកទ្រង់ទ្រាយធំ និងករណីអំពើពុករលួយពាក់ព័ន្ធនាយកប្រតិបត្តិកំពូលៗ និងក្រុមមន្ត្រីរដ្ឋជាន់ខ្ពស់។

លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ថា “យើងត្រូវធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព”។Vietnam to extend anti-graft drive as police reveal real estate fraud worth 3% of GDPលោកបានបន្ថែមថា “យើងនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តរយៈពេលវែង”។ការលើកឡើងរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម រូបនេះបានធ្វើឡើងបន្ទាប់ពីប៉ូលិសប្រកាសលទ្ធផលនៃការស៊ើបអង្កេតរាប់ខែលើរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំចំនួន២។

លទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានបញ្ចេញកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅបង្ហាញថា នៅក្នុងរឿងអាស្រូវដ៏ធំបំផុតក្នុងចំណោមរឿងអាស្រ័យទាំងពីរ លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group និងបក្ខពួកបានគៃបន្លំប្រាក់ដល់ទៅ១២,៥៤ពាន់លានដុល្លារអាមេរិក ពីធនាគារពាណិជ្ជ Saigon Joint Stock Commercial Bank។

នៅក្នុងរឿងអាស្រូវដាច់ដោយឡែកមួយទៀត ប៉ូលិសកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា បានចោទប្រកាន់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tan Hoang Minh Group ថាបានកៀរគរដើមទុនបានប្រមាណ៣៥៥លានដុល្លារអាមេរិក ដោយខុសច្បាប់តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណលក់ឱ្យអ្នកវិនិយោគចំនួន៦.៦០០នាក់៕ Reuters ៕

លោក Srettha: សេដ្ឋកិច្ចថៃ កំពុងធ្លាក់ចូលក្នុងវិបត្តិ ហើយត្រូវការកញ្ចប់ថវិកាយ៉ាងធំដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

តែម សុខុម

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានប្រកាសគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ពេលនេះបានធ្លាក់ចូលក្នុងវិបត្តិហើយ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនេះ ប្រទេសថៃ ចាំបាច់ត្រូវអនុវត្តគោលនយោបាយចែកប្រាក់ដល់ពលរដ្ឋតាមរយៈកាបូបប្រាក់ឌីជីថលដែលមានទំហំសរុប១៤,២៣ពាន់លានដុល្លារអាមេរិក ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលលោកឱ្យបានឆាប់រហ័ស។

លោក Srettha បានថ្លែងក្នុងវេទិកាមួយថា សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍កំពុងធ្លាក់ចូលក្នុងស្ថានភាពមិនល្អ ដោយទទួលបានចំនួនភ្ញៀវទេសចរបរទេសតិចជាងគោលដៅដែលបានកំណត់ ហើយលោកនឹងផ្ដោតអាទិភាពសំខាន់លើការទាក់ទាញការវិនិយោគរបស់បរទេស និងការដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ។លោកបានសង្កត់ធ្ងន់ថា “ចាំបាច់ត្រូវមានកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចដ៏ធំមួយ”។ការអត្ថាធិប្បាយរបស់លោកធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទិន្នន័យរបស់ទីភ្នាក់ងារធ្វើផែនការរដ្ឋបង្ហាញថា សេដ្ឋកិច្ចថៃ សម្រេចបានកំណើនត្រឹមតែ១,៥%ដែលទាបជាងការរំពឹងទុកឆ្ងាយក្នុងត្រីមាសទី៣ ដែលជាល្បឿនយឺតបំផុតក្នុងឆ្នាំនេះដោយសារកម្សោយនៃការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។

គោលនយោបាយចែកប្រាក់ដល់ពលរដ្ឋតាមរយៈ “កាបូបលុយឌីជីថល” សម្រាប់ឱ្យពួកគេចាយក្នុងមូលដ្ឋាននៅឆ្នាំ២០២៤ របស់លោក Srettha បានទទួលរងការរិះគន់ខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះពីសំណាក់ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងក្រុមអតីតមន្ត្រីធនាគារកណ្ដាលដែលលើកឡើងថា គោលនយោបាយនេះបំពានវិន័យក្នុងវិស័យហិរញ្ញវត្ថុ៕ Bangkok Post ៕

ប្រទេសជប៉ុនបន្ទាបទស្សនវិស័យសេដ្ឋកិច្ច ជាលើកដំបូងក្នុងរយៈពេល ១០ខែ ខណៈវិស័យមួយចំនួនបានបង្ហាញពីភាពជាប់គាំង

ដោយ: គង់ លាងហួរ
ក្រុងតូក្យូ: កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានបន្ទាបទស្សនវិស័យលើសេដ្ឋកិច្ចរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល១០ខែ ស្របពេលដែលការធ្លាក់ចុះនៃតម្រូវការបានធ្វើឱ្យការចំណាយដើមទុន និងការចំណាយរបស់អតិថិជនជួបបញ្ហា។

អាជ្ញាធរជប៉ុនក៏បានបន្ទាបទស្សនវិស័យរបស់ពួកគេលើការចំណាយដើមទុនជាលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដោយអះអាងថា ល្បឿននៃការស្ទុះងើបឡើងវិញបាននិងកំពុងផ្អាកនៅស្ងៀម។

ការវាយតម្លៃថ្មីដោយរដ្ឋាភិបាលជប៉ុនបានធ្វើឡើង បន្ទាប់ពីទិន្នន័យ ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា សេដ្ឋកិច្ចជប៉ុននៅត្រីមាសទី៣ បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក ដែលបណ្តាលមកពីការថយចុះនៃតម្រូវការ។

យោងតាមរបាយការណ៍ ដែលចេញដោយរដ្ឋាភិបាលកាលពីថ្ងៃពុធបានឱ្យដឹងថា “សេដ្ឋកិច្ចជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម បើទោះបីជាវិស័យមួយចំនួនបានបង្ហាញពីភាពជាប់គាំងនាពេលថ្មីៗនេះយ៉ាងណាក្តី”។ នេះ ជា លើក ទី មួយ ហើយ ដែល រដ្ឋាភិបាល បានបន្ទាបទស្សនៈ វិស័យលើ សេដ្ឋកិច្ច ជារួម គិតចាប់ តាំង ពី ខែ មករា មក។

លើសពីនេះ តម្រូវការក្នុងស្រុករបស់ប្រទេសជប៉ុន ដូចជាការវិនិយោគសាជីវកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់ខ្វះភាពរឹងមាំ។

ទោះបីជារដ្ឋាភិបាលបានរក្សាការវាយតម្លៃរបស់ខ្លួនថា ការចំណាយរបស់អ្នកប្រើប្រាស់បាននិងកំពុងកើនឡើងនៅក្នុងខែវិច្ឆិកាយ៉ាងណាក្តី ក៏ប៉ុន្តែ អតិផរណាបានជំរុញឱ្យការចំណាយលើទំនិញប្រើប្រាស់ធ្លាក់ចុះ ខណៈដែលការចំណាយលើសេវាកម្មដូចជាការញ៉ាំអាហារនៅក្រៅផ្ទះបានបន្តរក្សានិន្នាការកើនឡើង។

នៅខែវិច្ឆិកានេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានចងក្រងនូវកញ្ចប់វិធានការចំណាយជាង១៧ពាន់ពាន់លានយ៉េន (ប្រហែល១១៣ពាន់លានដុល្លារ)នៅក្នុងគោលដៅដើម្បីបង្ក្រាបឥទ្ធិពលនៃអតិផរណាមកលើសេដ្ឋកិច្ច។

រដ្ឋាភិបាលជប៉ុនរំពឹងថា សេដ្ឋកិច្ចនឹងបន្តងើបឡើងវិញក្នុងកម្រិតមធ្យម ប៉ុន្តែវាអាចរងហានិភ័យដូចជា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពិភពលោក និងការថយចុះនៃកំណើនសេដ្ឋកិច្ចចិន។

របាយ ការណ៍ បាន បន្ថែមថា រដ្ឋាភិបាលបានយក ចិត្ត ទុក ដាក់ យ៉ាង ដិតដល់ទៅ លើការ ហក់ឡើង ថ្លៃនៃទំនិញ ស្ថានភាព សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ព្រម ទាំង ការ ប្រែប្រួល ទីផ្សារ ហិរញ្ញវត្ថុ៕

Affordable apartments disappearing in Hanoi, HCMC

In HCMC, there has been no new supply in the segment so far this year.

The Ministry of Construction categorizes apartments that cost VND25-35 million (US$1,030-1,440) per square meter or less as affordable.

According to the Ministry of Construction, on average, an apartment with an area of 50-60 square meters in Hanoi costs VND2.5-3 billion (or VND51 million per square meter), and in Ho Chi Minh City the average price was VND3-3.6 billion (or VND60 million per square meter) in the third quarter.

Key reasons for the gradual disappearance of affordable apartments in Hanoi and Ho Chi Minh City, according to experts, include limited land funds what does this mean, scarce housing supply, high land prices, increased construction and labor costs, and real estate developers not being interested this segment.

The population density of Hanoi and Ho Chi Minh City has increased drastically since 2015, leading to escalating demand for housing, especially affordable apartments.

However, few projects have been launched in the past two years, according to Nguyen Quoc Anh, deputy general director of real estate trading website Batdongsan.

Nguyen Hoang Nam, general director of low-cost housing developer G-Home, said for nearly a decade, the market has experienced many “land fevers,” or property price bubbles, especially in the 2018-21 period, pushing land prices up several times. Higher land prices have resulted in higher total input costs for apartment construction.

“Initially, developers might want to develop the affordable housing segment for quick liquidity and early cash flow. But while they’ve waited to complete legal procedures, land prices have increased rapidly, forcing them to move to mid-range and high-end segments to reach their expected profit margin,” Nam explained.

កម្ពុជាបង្កើនការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនដល់៦,៦ភាគរយនៅឆ្នាំ២០២៤ ខណៈធនាគារពិភពលោកអះអាងថាសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យសម្រាប់ប្រទេសកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានភាពរឹងមាំ ទោះបីជាប្រឈមបញ្ហាពីកត្តាខាងក្រៅ និងក្នុងស្រុកយ៉ាងណាក្តី។នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើន GDP ពិតប្រាកដរបស់កម្ពុជា នឹងសម្រេចបាន ក្នុងរង្វង់៥,៤ភាគរយ នៅឆ្នាំ២០២៣នេះ និងកើនឡើងដល់៥,៨ភាគរយនៅឆ្នាំ២០២៤ ដោយសារការកើនឡើងនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់។

បច្ចុប្បន្ន កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយក្នុងតំបន់ (RCEP)។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសអារ៉ាប់រួមផងដែរ។ធនាគារពិភពលោកបានគូសបញ្ជាក់ថា “ដោយសម្លឹងឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់បន្ថែមទៀត ដោយសារការធ្លាក់ចុះនៃតម្រូវការពិភពលោក ឬវិបត្តិនៃតម្លៃប្រេង និងម្ហូបអាហារ”។

ធនាគារពិភពលោកបានបន្ថែមថា “ចំពោះបញ្ហាប្រឈមក្នុងស្រុក ដូចជា ការកើនឡើងនៃបំណុលក្នុងគ្រួសារ និងកំណើនឥណទានក្នុងស្រុកលើវិស័យអចលនទ្រព្យនៅតែជាហានិភ័យ”។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅត្រឹម៥,៦ភាគរយនៅឆ្នាំនេះ និងបានបង្កើនការព្យាករណ៍ដល់៦,៦ភាគរយនៅឆ្នាំ២០២៤។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានជំរុញជាចម្បងដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ទេសចរណ៍ កសិកម្ម ព្រមទាំងវិស័យអចលនទ្រព្យ និងសំណង់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ថា “ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆតា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០” ។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានបន្តថា ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ខាងមុខនេះ។ ទន្ទឹមនឹងនោះ សម្តេចបន្ថែមថា កម្ពុជាបាននិងកំពុងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ ជាពិសេសទៅកាន់ប្រទេសអាស៊ាន+៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយកាត់បន្ថយបន្តិចម្តងៗនូវការពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប៕

គំនិតថ្មីនៃការកសាងទីក្រុងថ្មីមួយ ផ្តោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាអភិវឌ្ឍជាមួយនឹងភាពច្នៃប្រឌិត ផ្សារភ្ជាប់បេតិកភ័ណ្ឌធ៌ម ប្រវរត្តិសាស្រ្ត និងធម្មជាតិបាន និងកំពុងក្លាយជាទស្សនទាននៃការអភិវឌ្ឍន៍គំរោងទីក្រុងថ្មីមួយ ដែលលេចរូបរាងនៅស្រុកបន្ទា​យស្រី ខេត្តាសៀមរាប។

បង្កើតឡើងកាលពីឆ្នាំ២០២២ ក្រុមហ៊ុន Strategic Realty Investment Co., Ltd (SRI) បាននិងកំពុងប្រមូលផ្តុំនូវគំនិតថ្មីៗ សម្រាប់បច្ចុប្បន្នភាព និងកសាងអនាគតដ៏ប្រសើរមួយ សម្រាប់មនុស្សជំនាន់ក្រោយ។ដោយមានជំនាញជាសកល នៅក្នុងទីផ្សារ មានមហិច្ឆតាដ៏រឹងមាំ និងការជំរុញក្នុងការច្នៃប្រឌិត ក្រុមហ៊ុន Strategic Realty Investment Co., Ltd បាននិងកំពុងផ្តោតលើភាពរីកចម្រើន ការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។

ជាមួយគ្នានេះ ស្តង់ដារខ្ពស់បំផុតនៃការរចនា និងសំណង់ និរន្តរភាព ការផ្តល់ត្រឡប់ទៅកាន់សហគមន៍ ធម្មជាតិ និងការបង្កើតឱកាសការងារ និងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើល គឺជាកម្លាំងជំរុញមួយរបស់ក្រុមហ៊ុន Strategic Realty Investment Co., Ltd។លើសពីនេះ គុណតម្លៃរបស់ក្រុមហ៊ុន SRI គឺរក្សាការវិនិយោគ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ជាមួយនឹងកម្រិតខ្ពស់បំផុតនៃនិរន្តរភាព ការគោរព និងសុចរិតភាព។ បច្ចុប្បន្ន ក្រុមហ៊ុន Strategic Realty Investment Co., Ltd ផ្តល់ជូនសេវាកម្មចំនួន៤ ដូចជា ដំណោះស្រាយវិនិយោគជាយុទ្ធសាស្ត្រ ទ្រព្យសម្បត្តិឯកជន និងពាណិជ្ជកម្ម ការអភិវឌ្ឍន៍គម្រោង និងផ្តល់ឱកាសភាពជាដៃគូ។ គម្រោង Banteay Srey Eco City គឺជាគម្រោងប្រើប្រាស់ចម្រុះខ្នាតយក្ស និងដ៏សំបូរបែប ដែលលាតសន្ធឹងលើផ្ទៃដីជាង៣០០ហិកតា។

ក្រុមហ៊ុននេះកំពុងសាងសង់ គម្រោងនេះឡើង ដើម្បីបំពេញក្តីស្រមៃទាំងនេះ របស់មនុស្សគ្រប់រូបឱ្យក្លាយជាការពិត។ សម្រាប់អ្នកវិនិយោគ ដែលមានការយល់ដឹងច្បាស់ គម្រោង Banteay Srey Eco City បានតំណាងឱ្យឱកាសដ៏អស្ចារ្យមួយ ដែលមិនដូចទៅនឹងគម្រោងដទៃផ្សេងទៀតឡើយ។ នៅក្នុងគម្រោងនេះ ការវិនិយោគមិនមែនត្រឹមតែជាឱកាសស្វែងរកកំណើន ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកដល់អនាគត ប្រកបដោយនិរន្តរភាពផងដែរ។លោកបណ្ឌិត Alexander Evengroen ដៃគូសហការ និងជានាយកផ្នែកអភិវឌ្ឍន៍គំរោងនៃក្រុមហ៊ុន Strategic Realty Investment Co., Ltd ដែលបាននិងកំពុងអភិវឌ្ឍន៍ គំរោងខាងលើនេះ និងជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ បានមានប្រសា​សន៍ឱ្យដឹងថា ស្រុកបន្ទាយស្រីមានសក្ដានុពលដ៏ធំ និងឱកាសរីកចម្រើនដ៏អស្ចារ្យ ក្នុងពេលឆាប់ៗនេះ ដោយសារមូលដ្ឋានដែលមានស្រាប់ ដូចជា ប្រាសាទបុរាណល្បីៗ ទីតាំងភូមិសាស្រ្ត ភាពទាក់ទាញប្រវត្តិសាស្រ្ត បូករួមទាំងគម្រោងអភិវឌ្ឍជាច្រើនបាននិងកំពុងឆ្ពោះទៅកាន់តំបន់ដ៏អស្ចារ្យមួយនេះ។

លោកបន្តទៀតថា ក្រុមហ៊ុនបាន និងកំពុងអភិវឌ្ឍមួយជំហានម្តងៗ ហើយរហូតមកដល់ពេលនេះ យើងបាននិងកំពុងអភិវឌ្ឍជាច្រើនជំហាន នៅក្នុងគម្រោងរបស់យើង ប៉ុន្តែយើងនឹងបន្តការយកចិត្តទុកដាក់ ទៅលើការបង្កើតតម្លៃបន្ថែមសម្រាប់តំបន់ ប្រជាជន សេដ្ឋកិច្ចកម្ពុជា ការបង្កើតរបៀបរស់នៅថ្មី តភ្ជាប់មនុស្សជាមួយនឹងធម្មជាតិ ជុំវិញប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ ជាច្រើនសម្រាប់កុមារ និងមនុស្សចាស់។លោកបញ្ជាក់ទៀតថា លើសពីនេះ យើងកំពុងសាងសង់ផ្ទះវីឡា សួនច្បារ សួនផ្កា ទីលានកីឡា ផ្ទះលំហែរកាយ និងកន្លែងញុំាអាហារ ជាមួយនឹងគំនិតបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានលក្ខណៈខុសប្លែកពីខេត្តដទៃ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនដើម្បីរីកចម្រើនជាមួយគ្នា។

គម្រោង Banteay Srei Eco City នឹងនាំមកជូននូវសាកលវិទ្យាល័យលំដាប់ពិភពលោក អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណិត ផ្ទះអាជីវកម្ម វីឡា សួនកុមារ ផ្សារទំនើប វីឡាបែបខ្មែរ ស្តាតបាល់ទាត់ទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្ម​ភាពជិះទូកកម្សាន្ត ផ្សារទំនើប  កោះប្រណិត ផ្លូវ៣០ម៉ែត្រ និងរបស់ជាច្រើនផ្សេងទៀត។ លោកបណ្ឌិត Alexander Evengroen បានលើកឡើងថា យើងកំពុងអភិវឌ្ឍគម្រោងនេះឡើង ដើម្បីបង្កើត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ដូចជាអ្នករចនាឌីហ្សាញ អ្នកម៉ៅការ និងស្ថាបត្យករ ព្រោះយើងគិតគូរអំពីអនាគត របស់មនុស្សជំនាន់ថ្មី ដែលពួកគេនឹងធ្វើអ្វីៗដោយគំនិតថ្មីវ័យក្មេង។

វិធីសាស្ត្រក្នុងការបង្កើតគម្រោង Banteay Srei Eco City នឹងធានាថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនអាចមើលរំលងគម្រោងមួយនេះបាននោះទេ ហើយនឹងមិនអាចបំភ្លេចបាន និងជំរុញទឹកចិត្តពួកគេឱ្យអញ្ជើញមកទស្សនាជាថ្មីម្តងហើយម្តងទៀត។

លោកបណ្ឌិត Alexander បានអះអាងថា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ បេសកកម្ម និងមូលដ្ឋានដ៏រឹងមាំ យើងកំពុងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសាធារ​ណជនទូទៅ ដើម្បីចូលរួមជាមួយយើង ក្នុងឱកាសវិនិយោគឈ្នះ-ឈ្នះ និងឈ្នះ-ឈ្នះសម្រាប់ក្រុមហ៊ុន ប្រជាជន និងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច-នវានុវត្តន៍។លោកអះអាងថា “ក្នុងអំឡុងដែលមានវិបត្តិសេដ្ឋកិច្ចនេះ ឱកាសសក្តានុពលនៅតែមានជានិច្ច ប៉ុន្តែអ្វីដែលចាំបាច់គឺយើងត្រូវវាយតម្លៃឡើងវិញ បង្កើតឡើងវិញ និងអភិវឌ្ឍឡើងវិញ ដើម្បីធានានូវឱកាសជោគជ័យខ្ពស់បំផុត”

 

សម្តេចធិបតីៈសន្និសីទចក្ខុវិស័យឆ្នាំ២០២៣ ដើរតួនាទីទទួលខុសត្រូវរួមគ្នាលើជោគវាសនាកម្ពុជាជាមួយភាពបត់បែន

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដើរតួនាទីជាវេទិកានៃការផ្តោះប្តូរ យោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្តន៍ និងទទួលខុសត្រូវរួមគ្នាលើជោគ​វាសនារបស់កម្ពុជា។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រ​ទេ​ស​​កម្ពុជាឆ្នាំ២០២៣ របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា។សម្ដេចធិបតីក៏ក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានCDRI នាពេលបន្តបន្ទាប់ នឹងមិនគ្រាន់តែជាការសិ​ក្សា​ស្រាវជ្រាវ បង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូល ដល់រាជរដ្ឋាភិបាលក្នុងការរៀប​​ចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នានា ក៏ដូចជាវិធានការគោលនយោ​បាយ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលកំពុងកើតមាន និងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេល ដែលកម្ពុជា ឆ្លងផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួចនាឆ្នាំ២០២៧ខាងមុខ ក៏ដូចជាការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ រយៈពេលវែងរបស់កម្ពុជា។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស“សា្ថប័នស្រាវជ្រាវ” បានពិភាក្សា និងផ្តោះប្តូរយោ​បល់អំពីសមិទ្ធផល, បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា កិច្ចពិភាក្សាក្នុងវេទិកានេះ ផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។ សម្ដេចបញ្ជាក់ទៀតថា “សន្និសីទថ្ងៃនេះគឺជា សន្និសីទប្រចាំឆ្នាំលើកទី១៥ ហើយក៏ជាការចូលរួមលើកទី១របស់ខ្ញុំ ក្នុងតួនាទីជានាយ​ករដ្ឋមន្ត្រីនៃកម្ពុជា”។

សម្តេចបន្តថា ដូចគ្នានឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឲ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស សា្ថប័នស្រាវជ្រាវ បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង​ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅ តាមការផ្លា​ស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន

សម្ដេចធិបតីបន្ថែមទៀតថា ប្រាកដណាស់ថា ការគិតគូរទៅអនាគត ចាំបាច់ត្រូវឈរលើមូលដ្ឋានសមិទ្ធផល ដែលសម្រេចបានកន្លងមក ពោលគឺការគិតពីអនាគត កាន់តែឆ្ងាយទៅមុខ ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដែលឲ្យមានមូលដ្ឋានគ្រប់គ្រាន់៕

 

ការផ្គត់ផ្គង់អាផាតមុិន ដែលមានតម្លៃសមរម្យស្ទើរតែលែងមាននៅលើទីផ្សារ នៅទីក្រុងហាណូយ និងហូជីមិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាផាតមុិន ដែលមានតម្លៃសមរម្យបានគ្របដណ្តប់ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់អាផាតមុិនសរុបនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៥ ប៉ុន្តែនៅឆ្នាំ២០២៣នេះ ការផ្គត់ផ្គង់អាផាតមុិន ដែលមានតម្លៃសមរម្យមានចំណែកត្រឹមតែ៥% ប៉ុណ្ណោះ។

នៅក្នុងទីក្រុងហូជីមិញ គេមិនបានសង្កេតឃើញមានការផ្គត់ផ្គង់ថ្មីៗនៅក្នុងផ្នែកអាផាតមុិន ដែលមានតម្លៃសមរម្យនោះទេ បើគិតរហូតមកដល់ពេលនេះ។ ក្រសួងសំណង់វៀតណាមបានចាត់ថ្នាក់អាផាតមុិន ដែលមានតម្លៃចាប់ពី២៥ ទៅ៣៥លានដុង (ប្រហែល១.០៣០ ទៅ១.៤៤០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ ឬតិចជាងនេះ ថា ជាតម្លៃមួយដ៏សមរម្យ។

យោងតាមក្រសួងសំណង់បានឱ្យដឹងថា អាផាតមុិន ដែលមានទំហំចន្លោះពី៥០ទៅ៦០ម៉ែត្រការ៉េនៅទីក្រុងហាណូយមានតម្លៃជាមធ្យមចាប់ពី២,៥ ដល់៣ពាន់លានដុង ឬ៥១លានដុងក្នុងមួយម៉ែត្រការ៉េ។ ចំណែក នៅទីក្រុងហូជីមិញ អាផាតមុិន ដែលមានទំហំចន្លោះពី៥០ទៅ៦០ម៉ែត្រការ៉េ មានតម្លៃជាមធ្យមចាប់ពី៣ ទៅដល់៣,៦ពាន់លានដុង ឬ៦០លានដុងក្នុងមួយម៉ែត្រការ៉េ នៅត្រីមាសទី៣។

យោងទៅតាមក្រុមអ្នកជំនាញបានឱ្យដឹងថា មូលហេតុសំខាន់ៗ ដែលបណ្តាលឱ្យអាផាតមុិនតម្លៃសមរម្យនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បាត់បន្តិចម្តងៗចេញពីទីផ្សារ រួមមានដូចជា មូលនិធិដីធ្លីនៅមានកម្រិត កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន តម្លៃដីហក់ឡើងខ្ពស់ កំណើនតម្លៃសំណង់ និងកម្លាំងពលកម្ម ហើយអ្នកអភិវឌ្ឍន៍អចលនទ្រព្យមិនចាប់អារម្មណ៍លើផ្នែកមួយនេះ។

ជាមួយគ្នានេះ ដង់ស៊ីតេប្រជាជននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៥ ដែលនាំឱ្យតម្រូវការលំនៅដ្ឋានកើនឡើងយ៉ាងគំហុក ជាពិសេសគឺតម្រូវការអាផាតមុិនដែលមានតម្លៃសមរម្យ ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតទាបនៅឡើយ៕

ជប៉ុនចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាង នឹងគ្រោងបើកការិយាល័យសម្របសម្រួល និងទំនាក់ទំនង រវាង SME ជប៉ុន~កម្ពុជា នៅឆ្នាំ២០២៤

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ថ្លែងនាឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថាសមាគមនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។

ឯកឧត្ដម ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថាការិយាល័យនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។

ឯកឧត្ដមប្រធានសមាគម ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ដែរថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យម ជប៉ុន ដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បី ជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្ដម Takahashi Fumiaki និងគណៈប្រតិភូ សមាគមជប៉ុន-កម្ពុជា ព្រមទាំងបានសម្តែងនូវការអបអរសាទរសម្រាប់ឱកាសប្រារព្ធខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអរគុណវិនិយោគិនជប៉ុនដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា៕

ការលក់ផ្ទះនៅទីផ្សារសហរដ្ឋអាមេរិក ដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៣

តែម សុខុម

វ៉ាស៊ីនតោន: ការលក់ផ្ទះនៅទីផ្សារសហរដ្ឋអាមេរិក បានដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា។

របាយការណ៍ប្រចាំខែពីសមាគមភ្នាក់ងារអចលនទ្រព្យជាតិ (NAR) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា បង្ហាញថា ការលក់ផ្ទះបានដាំក្បាលចុះខ្លាំងក្នុងខែតុលា ហើយតម្លៃផ្ទះបានបន្តហោះឡើង ខណៈអត្រាការប្រាក់កម្ចីទិញផ្ទះបានហក់ឡើងខ្លាំងកាលពីខែមុន ហើយការផ្គត់ផ្គង់ផ្ទះមានតិចតួចខ្លាំង។

ដោយសារការផ្គត់ផ្គង់លំនៅឋានមានតិចខ្លាំង អ្នកទិញបានប្រជែងគ្នាទិញផ្ទះដែលជំរុញឱ្យតម្លៃផ្ទះបន្តហល់ឡើង។

ការឡើងថ្លៃផ្ទះបូករួមជាមួយអត្រាការប្រាក់ជាមធ្យមសម្រាប់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំដែលបានហក់ឡើងជិតដល់៨%ក្នុងខែតុលា បានធ្វើឱ្យទីផ្សារលំនៅឋានឡើងថ្លៃខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។

សមាគមភ្នាក់ងារអចលនទ្រព្យជាតិ (NAR) បានរកឃើញថា តម្លៃជាមធ្យមសម្រាប់ផ្ទះដែលមានស្រាប់រួមមានផ្ទះសម្រាប់មួយគ្រួសាររស់នៅ ផ្ទះ Town House និងខុនដូផងដែរនោះបានហក់ឡើងដល់៣៩១.៨០០ដុល្លារ កាលពីខែមុន។

តម្លៃនេះគឺហក់ឡើង៣,៤%ពីមួយឆ្នាំមុន និងជាការឡើងថ្លៃ៤ខែជាប់ៗគ្នា។ វាជាតម្លៃមធ្យមខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែតុលា។ តម្លៃផ្ទះបានហក់ឡើងក្នុងតំបន់ទាំង៤នៃទឹកដីសហរដ្ឋអាមេរិក គឺតំបន់ភាគឥសាន តំបន់ភាគកណ្ដាល តំបន់ភាគខាងត្បូង និងតំបន់ខាងលិច ៕ CNN៕