គម្រោងព្រែកជីក Seine-Nord Europe របស់ប្រទេសបារាំងរំពឹងសម្រេចបញ្ចប់ការសាងសង់ដូចការគ្រោងទុក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសបារាំងកំពុងសម្រេច បានវឌ្ឍនភាពទៅមុខយ៉ាងរលូន ក្នុងការសាងសង់ព្រែកជីកថ្មីមួយ ដែល​នឹង​តភ្ជាប់​ប្រទេសរបស់ខ្លួន ទៅ​បណ្តាប្រទេស​អឺរ៉ុប​ចំនួន៣ផ្សេង​ទៀត​ តាម​រយៈ​ទីក្រុង​ប៉ារីស។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានExpress.co.uk។

ព្រែកជីកនេះមានឈ្មោះថា Seine-Nord Europe (SNEC) ដែលបានចាប់ផ្តើម បើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ បន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តជាផ្លូវការ កាលពី១៥ឆ្នាំមុនមកម្ល៉េះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដឹកជញ្ជូននៅទ្វីបអឺរ៉ុប។

គម្រោងខ្នាតយក្សតម្លៃ៥,៥ពាន់លានដុល្លារនេះ បានជួបការលំបាក ក្នុងការចាប់ផ្តើមបើកការដ្ឋានសាងសង់ គិតចាប់តាំងពីគម្រោងត្រូវបានអនុម័ត ជាលើកដំបូងក្នុងឆ្នាំ២០០៩ ប៉ុន្តែទីបំផុត ការងារសាងសង់ ទើបតែបានចាប់ផ្តើមឡើង នៅក្នុងខែកក្កដា ឆ្នាំមុន។
ព្រែកជីកថ្មី​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ជា​ដំណោះស្រាយ​ ចំពោះ​បញ្ហា​កកស្ទះ ​ដែល​មាន​ស្រាប់​នៅព្រែកជីក Canal du Nord និងព្រែកជីក Canal de Saint-Quentin ស្ថិត​នៅ​ភាគ​ខាងជើង​នៃប្រទេស​បារាំង។

នៅពេលដែលគម្រោងនេះ ត្រូវបានសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០៣០ខាងមុខ ផ្លូវទឹកប្រវែង១០៧គីឡូម៉ែត្រនេះ នឹងតភ្ជាប់ទន្លេ Rise River ទៅកាន់ព្រែកជីក Dunkirk-Escaut ។ ព្រែកជីកថ្មីនេះនឹងបម្រើដល់ការដឹកជញ្ជូនទំនិញ ពីទីក្រុងប៉ារីសទៅកាន់ប្រទេសបែលហ្សិក ហូឡង់ និងលុចហ្សំបួរ។

ក្រុមហ៊ុនវិស្វកម្ម Arcadis ដែលបានចូលរួមពិគ្រោះយោ​បល់លើគម្រោងនេះបានបង្ហើបឱ្យដឹងថា ផ្លូវទឹកនេះ អាចកាត់បន្ថយការបំភាយកាបូន  ហើយព្រែកជីកនេះ អាចកាត់បន្ថយរថយន្តដឹកទំនិញបានចំនួន៧៦០.០០០គ្រឿង ចេញពីផ្លូវថ្នល់ជារៀងរាល់ឆ្នាំ៕

រដ្ឋាភិបាលកូរ៉េត្រៀមផ្តល់ហិរញ្ញប្បទានរាប់ពាន់លានដុល្លារដើម្បីស្តារវិស័យអចលនទ្រព្យ និងក្រុមហ៊ុនខ្នាតតូច

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង បានរៀបចំវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងក្រុមហ៊ុនសំណង់ ដែលរងផលប៉ះពាល់ ដោយសារការដំឡើងអត្រាការប្រាក់ ស្របពេលមានការព្រួយបារម្ភអំពីតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាល សហការជាមួយនឹងធនាគារពាណិជ្ជ គ្រោងនឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ចំនួន៤០,៦ទ្រីលានវ៉ុន (ប្រហែល៣០,៣ពាន់លានដុល្លារអាមេរិក) សម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម តាមរយៈការផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ចាប់ពីខែមេសាតទៅ។

ក្រសួងទទួលបន្ទុកគោលនយោបាយហិរញ្ញវត្ថុ ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយធនាគារពាណិជ្ជ ដើម្បីផ្តល់ប្រាក់ចំណូល ដែលបានមកពីអត្រាការប្រាក់ដល់អាជីវកម្មខ្នាតតូច និងបុគ្គលស្វ័យនិយោជន៍។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បានបន្តថា សម្រាប់ក្រុមហ៊ុនសំណង់ ដែលជួបបញ្ហាដោយសារការកើនឡើង នៃតម្លៃវត្ថុធាតុដើម និងអត្រាការប្រាក់ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រសាច់ប្រាក់ងាយស្រួល ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យ និងពន្លឿនការគាំទ្រតាមរយៈមូលនិធិ ដើម្បីស្តារស្ថិរភាពទីផ្សាររបស់ខ្លួន។

យោងតាមការស្ទង់មតិរបស់ធនាគារកណ្តាលកូរ៉េ (BOK) បានបង្ហាញថា ទំនុកចិត្តរបស់ធុរជន នៅក្នុងវិស័យសេវាកម្មរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ខែមេសា បានបង្ហាញសញ្ញាទុទិដ្ឋិនិយមបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣។

កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Taeyoung Engineering & Construction ដែលជាក្រុមហ៊ុនសំណង់ខ្នាតមធ្យមរបស់កូរ៉េខាងត្បូងបានអះអាងថា ខ្លួនគ្រោងរៀបចំរចនាសម្ព័ន្ធបំណុ លឡើងវិញ ដែលការណ៍នេះបានបង្កើន ក្តីព្រួយបារម្ភអំពីបញ្ហាសាច់ ប្រាក់ងាយស្រួល នៅតាមបណ្តាក្រុមហ៊ុនសំណង់ផ្សេងទៀត៕

រដ្ឋមន្រ្តីការបរទេសៈសុខភាពសេដ្ឋកិច្ចសកលនៅតែមាន ភាពផុយស្រួយ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោកសុខ ចិន្តាសោភាបានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចសកលនៅតែ​មានសភាពផុយស្រួយ បើទោះជាវាត្រូវបានស្តារឡើងវិញក៏ដោយ។

លោកបានថ្លែងបែបនេះ ក្នុងបើកពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកបន្តថា ស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រួមទាំងបញ្ហាសន្តិសុខ ប្រពៃណី និងសន្តិសុខមិនប្រពៃណីដទៃទៀត ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខស្បៀងនិងថាមពលជាដើម កំពុងស្ថិតនៅតែជាបញ្ហាបន្ទាន់ ដែលត្រូវដោះស្រាយរួមគ្នា។

ស្ថិតក្នុងបរិបទខាងលើ និងក្នុងគោលដៅបន្តអនុវត្តន៍ឱ្យបានជោគជ័យ នូវគោលនយោបាយការបរទេស និងការងារការទូតបុរេសកម្ម ឯករាជ្យ ផ្អែកលើច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ដ្រីរាជការក្រសួងទាំងអស់ខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោកព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព ដោយបង្កើនផលប្រយោជន៍ស្នូលជាអតិបរមាសម្រាប់ជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ការងារចាំបា​ច់ ដែលក្រសួងនឹងបន្តធ្វើនោះ គឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្ដ្រីការទូត កាន់តែមានភក្តីភាពចំពោះជាតិ ប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាព ប៉ិនប្រសប់ មានសមត្ថភាពខ្ពស់ វៀងវៃ បត់បែន និងក្លាយជាយុទ្ធជនឈានមុខ ក្នុងការការពារផល ប្រយោជន៍ជាតិ និងប្រជាជន។

លោកសុខ ចិន្តាសោភា បានបន្តថា ការងារកំណែទម្រង់នេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបន្តកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុង ចំណោមអាទិភាពគន្លឹះទាំង៥ ដើម្បី “ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើន ប្រសិទ្ធភាព និងរក្សាចីរភាព”៕

ឥណ្ឌាគ្រោងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើជញ្ជាំងខ័ណ្ឌចែកព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រភព ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានឱ្យដឹងថា ប្រទេសឥណ្ឌាគ្រោងចំណាយប្រាក់ជិត៣,៧ពាន់លានដុល្លារ ដើម្បីធ្វើជញ្ជាំងខ័ណ្ឌចែក ព្រំដែនប្រវែង១.៦១០គីឡូម៉ែត្រ ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរត់ពន្ធ និងសកម្មភាពខុសច្បាប់ផ្សេងទៀត។

ទីក្រុងញូវដែលីបានទម្លាយឱ្យថា ខ្លួននឹងធ្វើជញ្ជាំងព្រំដែន និងបញ្ចប់គោលនយោបាយ ឆ្លងដែនដោយគ្មានទិដ្ឋាការ ដែលមានអាយុកាលរាប់ទសវត្សរ៍ ជាមួយប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងហេតុផលសន្តិសុខជាតិ និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្ត នៃតំបន់ភាគឦសានរបស់ខ្លួន។យោងតាមប្រភព ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីដើមខែមីនានេះ គណៈកម្មាធិការរដ្ឋាភិបាល បានអនុម័តលើការចំណាយសម្រាប់ធ្វើជញ្ជាំង ខ័ណ្ឌចែកព្រំដែនជាមួយមីយ៉ាន់ម៉ា ប៉ុន្តែសំណើរនេះ ត្រូវឆ្លងកាត់គណៈរដ្ឋមន្ត្រីរបស់លោក នាយករដ្ឋមន្ត្រី Narendra Modi មួយដំណាក់កាលទៀតជាមុនសិន។

ទោះជាយ៉ាងនេះក្តី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងក្រសួងបរទេសឥណ្ឌា មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំធ្វើការអត្ថាធិប្បាយនោះទេ។ គិតរហូត​មក​ទល់ពេល​នេះ ភាគីមីយ៉ាន់ម៉ា ក៏មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ អំពី​ផែនការ​ធ្វើរបងព្រំដែនរបស់​ឥណ្ឌា​ផងដែរ។ចាប់តាំងពីមានរដ្ឋប្រហារយោធា នៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១ ដឹកនាំដោយលោក Min Aung Hlaing ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់បានភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌាតាមបណ្តោយច្រកព្រំដែន។

យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា ការណ៍នេះបានធ្វើឱ្យទីក្រុងញូវដេលី ព្រួយបារម្ភជាខ្លាំង ដោយសារតែហានិភ័យនៃភាពតានតឹងសហគមន៍ អាចរីករាលដាលដល់ប្រទេសរបស់ខ្លួន។ស្ថានការណ៍ដ៏តានតឹងនេះ កើតឡើងនៅក្នុងរដ្ឋ Manipur ស្ថិតភាគឦសាននៃប្រទេសឥណ្ឌា។ អស់រយៈពេលជិតមួយឆ្នាំមកហើយ រដ្ឋ Manipur បានជួបប្រទះស្ថានភាពមួយ ដែលប្រៀបដូចជាសង្រ្គាមស៊ីវិល រវាងក្រុមជនជាតិភាគតិចចំនួន២ ដែលជាប់ខ្សែស្រឡាយជាមួ​យកុលសម្ព័ន្ធ Chin របស់ប្រទេសមីយ៉ាន់ម៉ា៕

ដំណឹងល្អៈប្រទេសប្រេស៊ីលគ្រោងបើកស្ថានទូតនៅកម្ពុជា នាចុងឆ្នាំនេះ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយ លោកRoberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ នៃប្រទេសប្រេស៊ីល នៅទីស្តីការក្រសួង។

លើកឡើងក្នុងបណ្តាញសង្គម កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ លោកអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វនៃប្រទេសប្រេស៊ីល អំពីគោលនយោបាយកម្ពុជា ដែលមានគោលដៅធានានូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពទាំងសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

ខណៈពេលដែលប្រទេស ប្រេស៊ីល កំពុងឈានទៅបើកដំណើរការស្ថានទូតរបស់ខ្លួននៅកម្ពុជា ជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ ភាគីទាំងពីរ គឺកម្ពុជា និងប្រេស៊ីល បានឯកភាពជាគោលការណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មឱ្យកាន់តែជិតស្និទ្ធជាងមុន ជាពិសេសជំរុញពាណិជ្ជកម្មកសិកម្ម រវាងប្រទេសទាំងពីរឱ្យមានទំហំធំជាងមុន៕

 

អង់គ្លេសគ្រោងសាងសង់អគារលំនៅដ្ឋានខ្ពស់កប់ពពកលំដាប់ទី១ នៅក្នុងទីក្រុង Manchester

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Salboy គ្រោងដាក់សំណើរសាងសង់អគារខ្ពស់កប់ពពកមួយ ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ដែលមានទីតាងស្ថិតក្នុងចំណោមបណ្តុំអគារខ្ពស់ៗជាច្រើន ដែលត្រូវបានសាងសង់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ប្រសិនបើសំណើរនេះត្រូវបានអនុម័ត នោះគម្រោងអគារខ្ពស់កប់ពពក Viadux 2 ដែលមានកម្ពស់៧៩០ហ្វីត ឬស្មើនឹង២៤១ម៉ែត្រ នេះ នឹងត្រូវចំណាយរយៈពេលចំនួន៤ឆ្នាំដើម្បីសាងសង់បញ្ចប់រួចរាល់។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន BBC។

លោក Simon Ismail សហស្ថាបនិកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Salboy បានមានប្រសាសន៍ឱ្យដឹងថា “អគារ Viadux 2 នេះនឹងក្លាយជា Landmark ថ្មីមួយរបស់ទីក្រុង Manchester”។AndyMallinsPhotography View of Manchester's skylineនៅពេលដែលការសាងសង់បញ្ចប់រួចរាល់ អគារ Viadux 2 នឹងមានកម្ពស់ខ្ពស់ជាងអគារ Peninsula នៅតំបន់ Canary Wharf របស់ទីក្រុងឡុងដ៍ចំនួន៨ម៉ែត្រ។ ជាមួយគ្នានេះ អគារ Viadux 2 ក៏នឹងវ៉ាដាច់អគារអាផាតមុិន Deansgate Square South Tower ដែលមានកម្ពស់២០១ម៉ែត្រផងដែរ។

លោក Ismail ដែលកាន់តែតួនាទីជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Salboy ផងដែរនោះ បានលើកឡើងថា “យើងមានគោលបំណងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេនៅតំបន់អឺរ៉ុប… វាជាអគារដែលលេចធ្លោ”។

នៅក្នុងអគារនេះ នឹងមានផ្ទះចំនួន៨០០យូនីត។ តម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុង Manchester កំពុងកើនឡើងយ៉ាងគំហុក ដែលត្រូវបានជំរុញដោយចំនួនសិស្ស ដែលបន្តស្នាក់នៅដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្លៃនៃការរស់នៅ ថោកនៅទីក្រុងឡុងដ៍ជាងពាក់កណ្តាល៕

Japan unveils plans for next-generation passenger plane project

TOKYO — Japan announced plans on Wednesday to develop a next-generation passenger jet over the next decade after the last struggling attempt, led by a private company, was scrapped a year ago.

The new public-private project aims to use “new environmental technologies” such as hydrogen or hybrid electrics, a statement from the ministry of economy, trade and industry said.

“It is important for us to build next-generation aircraft based on technologies where Japan is competitive, while also contributing to the decarbonation of air transport,” the statement said.

The new plane will be ready after 2035, an economy ministry official said after a closed-door meeting of politicians, experts and businesspeople to discuss Japan’s aviation industry strategy.

Over the next 10 years, investment totaling five trillion yen is needed in the industry including for the development of the new passenger plane, the official said.

The fresh push to build the nation’s first homemade airliner in more than half a century comes after Mitsubishi Heavy Industries (MHI) abandoned a much-anticipated attempt in February 2023.

The troubled project to develop a twin-engine plane for short-to-medium haul flights was ditched 10 years after the jet was due for commercial rollout, having suffered technical glitches and repeated delivery delays.

“For the Japanese aircraft industry to achieve sustainable growth, we cannot stay satisfied with our position as a parts supplier,” Kazuchika Iwata, state minister for economy, trade and industry, told the committee in comments open to press at the start of Wednesday’s meeting.

“In the new business fields of carbon-neutral technologies, including hydrogen, we aim to take a leading position” and partner with global players to develop a narrow-body plane, he said.

China showed off its first domestically produced passenger jet in Singapore last month, aiming to challenge the dominance of Airbus and Boeing with its
single-aisle model.

Japan last launched a commercial airliner in 1962 — the YS-11 turboprop that was discontinued about a decade later.

Hydrogen fuel does not emit carbon dioxide when burned, making it an exciting prospect for Japan which is targeting carbon neutrality by 2050.

But environmental campaigners are skeptical about its use without a reliable supply chain for so-called “green” hydrogen, produced from renewable energy sources.

“Nothing concrete has been decided yet, but possibilities include hybrid electrics, hydrogen combustion, hydrogen FC — these are possible next-generation technologies we’re looking at and aiming to deepen our research of” in developing the new aircraft, the economy ministry official told AFP. Source: Japan Today

BRI-backed economic zone in Cambodia reports 38.3 pct trade growth during January-February period

The value of imports and exports passing through the Sihanoukville Special Economic Zone (SSEZ) in Cambodia hit 628 million U.S. dollars in the first two months of 2024, up 38.3 percent compared to the same period in 2023, the zone operator said in a news release.

Jointly ventured by Chinese and Cambodian investors, the SSEZ is a flagship project under China’s Belt and Road Initiative (BRI).

“The growth indicates that the SSEZ is one of the key catalysts for Cambodia’s development,” the news release said.

Since the start of 2024, the 11-square-km SSEZ had attracted eight new enterprises, bringing the total number of the enterprises in the zone to 188 so far, with more than 30,000 jobs created, it added.

Neak Chandarith, director of the Cambodia 21st Century Maritime Silk Road Research Center, said Wednesday that the SSEZ is situated near the deep-water Sihanoukville Autonomous Port, which is very convenient for trade exchange between Cambodia and the rest of the world.

“This economic zone has contributed to boosting Cambodia’s economic growth and creating a lot of jobs for local people,” he told Xinhua.

“The SSEZ, together with other flagship BRI projects, has been playing a crucial role in helping Cambodia achieve its ambitious targets of becoming an upper-middle income country by 2030 and a high-income nation by 2050.”

Founded in 2008, the SSEZ is expected to accommodate up to 300 enterprises in coming years which can generate up to 100,000 jobs for local people. Source: Xinhua

ប្រទេសជប៉ុនប្រកាសផែនការផលិតយន្តហោះដឹកអ្នកដំណើរជំនាន់ក្រោយជាមួយតម្លៃវិនិយោគ៣៣ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

តូក្យូ: ប្រទេសជប៉ុន បានប្រកាសពីផែនការអភិវឌ្ឍន៍យន្តហោះដឹកអ្នកដំណើរជំនាន់ក្រោយ ក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ បន្ទាប់ពីផែនការ ដែលផ្តួចផ្តើមដោយក្រុមហ៊ុនឯកជនមួយ ត្រូវបានលុបចោលកាលពីឆ្នាំមុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានឱ្យដឹងថា គម្រោងរវាងសាធារណៈ និងឯកជនថ្មីនេះ មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា អុីដ្រូសែន ឬអគ្គិសនីកូនកាត់ ដែលមិនប៉ះពាល់ដល់បរិស្ថាន។

សេចក្តីថ្លែងការណ៍បានបន្តថា “វាមានសារៈសំខាន់ណាស់ សម្រា​ប់ពួកយើង ក្នុងការផលិតយន្តហោះជំនាន់ក្រោយ ដោយផ្អែកលើបច្ចេកវិទ្យា ដែលប្រទេសជប៉ុនមាន ដើម្បីរួមចំណែកដល់ការកាត់បន្ថយកាបូន នៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ”។បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់អ្នកនយោបាយ អ្នកជំនាញ និងពាណិជ្ជករ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រឧស្សាហកម្ម អាកាសចរណ៍របស់ប្រទេសជប៉ុន មន្ត្រីក្រសួងសេដ្ឋកិច្ចមួយរូប បានបង្ហើបឱ្យដឹងថា យន្តហោះថ្មីនេះ នឹងផលិតរួចរាល់ក្រោយឆ្នាំ២០៣៥។

មន្ត្រីរូបនោះបានបន្តឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ប្រទេសជប៉ុន ត្រូវការបណ្តាក់ទុនវិនិយោគ សរុបចំនួន៥ទ្រីលានយ៉េន(ប្រហែល៣៣ពាន់លានដុល្លារ) សម្រាប់អភិវឌ្ឍឧស្សាហកម្មនេះ រួមទាំងសម្រាប់អភិវឌ្ឍន៍ យន្តហោះដឹកអ្នកដំណើរថ្មីផងដែរ។

ប្រទេសជប៉ុនផលិតយន្តហោះពាណិជ្ជកម្ម ក្នុងស្រុកដំបូងបង្អស់ដោយជោគជ័យក្នុងឆ្នាំ១៩៦២ ដែលមានឈ្មោះថា YS-11 turboprop ប៉ុន្តែជប៉ុនបានបញ្ឈប់ការផលិត នៅប្រហែលមួយទស​វត្សរ៍ក្រោយ​ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះ ប្រទេសជប៉ុនបានប្រកា​សផលិតយន្តហោះពាណិជ្ជកម្ម ក្នុងស្រុកឡើងវិញ៕

មន្រ្តីជាន់ខ្ពស់ចិនសន្យាបន្តជួយកម្ពុជា និងបន្តកិច្ចសហការលើ គំរោងខ្សែក្រវ៉ាត់ និងផ្លូវលើវិស័យសំខាន់ៗចំនួន៦

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន បានសន្យាជម្រុញអ្នកវិនិយោគចិនមកកាន់កម្ពុជា និងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។

លោកលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

លោកបានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការណ៍ ក្រោមក្របខណ្ឌ Belt and raod ។ លោកក៏បានប្តេជ្ញាក្នុងការជួយកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។

លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិន ទៅវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ។

លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យ ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបា​ទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោកបានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។

លោកបានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមពេលវេលាសមស្របណាមួយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំនូវការសួរសុខទុកសម្តេច ពីសំណាក់លោក ប្រធា​នាធិបតី ស៊ី ជិនពីង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលតែងតែយកចិត្តទុកដាក់ ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និង ហ្លួងម៉ែ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោហ៊ុន សែន ក៏បានស្នើតាមរយះលោក ចាវ ឡឺជី ដល់រដ្ឋាភិបាលចិន លើការគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ ដល់ពល​រដ្ឋ និងជាតិកម្ពុជា៕