អង់គ្លេសគ្រោងសាងសង់អគារលំនៅដ្ឋានខ្ពស់កប់ពពកលំដាប់ទី១ នៅក្នុងទីក្រុង Manchester

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Salboy គ្រោងដាក់សំណើរសាងសង់អគារខ្ពស់កប់ពពកមួយ ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ដែលមានទីតាងស្ថិតក្នុងចំណោមបណ្តុំអគារខ្ពស់ៗជាច្រើន ដែលត្រូវបានសាងសង់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ប្រសិនបើសំណើរនេះត្រូវបានអនុម័ត នោះគម្រោងអគារខ្ពស់កប់ពពក Viadux 2 ដែលមានកម្ពស់៧៩០ហ្វីត ឬស្មើនឹង២៤១ម៉ែត្រ នេះ នឹងត្រូវចំណាយរយៈពេលចំនួន៤ឆ្នាំដើម្បីសាងសង់បញ្ចប់រួចរាល់។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន BBC។

លោក Simon Ismail សហស្ថាបនិកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Salboy បានមានប្រសាសន៍ឱ្យដឹងថា “អគារ Viadux 2 នេះនឹងក្លាយជា Landmark ថ្មីមួយរបស់ទីក្រុង Manchester”។AndyMallinsPhotography View of Manchester's skylineនៅពេលដែលការសាងសង់បញ្ចប់រួចរាល់ អគារ Viadux 2 នឹងមានកម្ពស់ខ្ពស់ជាងអគារ Peninsula នៅតំបន់ Canary Wharf របស់ទីក្រុងឡុងដ៍ចំនួន៨ម៉ែត្រ។ ជាមួយគ្នានេះ អគារ Viadux 2 ក៏នឹងវ៉ាដាច់អគារអាផាតមុិន Deansgate Square South Tower ដែលមានកម្ពស់២០១ម៉ែត្រផងដែរ។

លោក Ismail ដែលកាន់តែតួនាទីជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Salboy ផងដែរនោះ បានលើកឡើងថា “យើងមានគោលបំណងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេនៅតំបន់អឺរ៉ុប… វាជាអគារដែលលេចធ្លោ”។

នៅក្នុងអគារនេះ នឹងមានផ្ទះចំនួន៨០០យូនីត។ តម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុង Manchester កំពុងកើនឡើងយ៉ាងគំហុក ដែលត្រូវបានជំរុញដោយចំនួនសិស្ស ដែលបន្តស្នាក់នៅដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្លៃនៃការរស់នៅ ថោកនៅទីក្រុងឡុងដ៍ជាងពាក់កណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here