ដំណឹងល្អៈប្រទេសប្រេស៊ីលគ្រោងបើកស្ថានទូតនៅកម្ពុជា នាចុងឆ្នាំនេះ

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយ លោកRoberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ នៃប្រទេសប្រេស៊ីល នៅទីស្តីការក្រសួង។

លើកឡើងក្នុងបណ្តាញសង្គម កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ លោកអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វនៃប្រទេសប្រេស៊ីល អំពីគោលនយោបាយកម្ពុជា ដែលមានគោលដៅធានានូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពទាំងសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

ខណៈពេលដែលប្រទេស ប្រេស៊ីល កំពុងឈានទៅបើកដំណើរការស្ថានទូតរបស់ខ្លួននៅកម្ពុជា ជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ ភាគីទាំងពីរ គឺកម្ពុជា និងប្រេស៊ីល បានឯកភាពជាគោលការណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មឱ្យកាន់តែជិតស្និទ្ធជាងមុន ជាពិសេសជំរុញពាណិជ្ជកម្មកសិកម្ម រវាងប្រទេសទាំងពីរឱ្យមានទំហំធំជាងមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here