Singapore home prices rise for third quarter, defying slowdown

Singapore home pricesfor a third consecutive quarter, as the market dodged a decline despite months of tepid sales.

Private residential prices climbed 1.5% in the first quarter compared with the prior three months, according to preliminary estimates released Monday by the Urban Redevelopment Authority (URA). That is slower than the 2.8% rise recorded in the fourth quarter of 2023.Singapore home prices rise for third quarter, defying slowdownThe financial hub has so far dodged the worst of the property downturn sweeping the globe. Local demand has buoyed the city’s real estate, despite high interest rates and a spate of government curbs in recent years to cool the market.

But there are growing strains in particular segments like the luxury apartment space, which has been pummelled by a 60% stamp duty imposed on foreigner purchases last year. That’s led to developers struggling to sell units, and having to offer discounts on their projects in some instances.Domestic mortgage rates are expected to remain at levels that are elevated relative to the low levels seen over the past decade, the URA said.
Authorities are also grappling with voter concerns about housing affordability.

In its annual budget in February, the government refrained from introducing major demand-inducing measures, unlike other rival hubs such as Hong Kong.

Still, local demand for suburban private homes has kept prices afloat. Lentor Mansion, a condominium project in the island’s north, managed to sell about 75% of its 533 units when it launched in mid-March.

Such high take-ups though are likely one-offs, wrote Citigroup Inc analyst Brandon Lee in a March note, as a “flood of supply” of about 47 residential projects this year weighs on buying sentiment. Morgan Stanley predicts a 3% drop in private home prices this year.

Finalised price changes will be released by the URA on April 26. Source: The edge malaysia

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះសម្រេច បាន៣២ភាគរយហើយ

ដោយៈ គង់ សូរិយា
ភ្នំពេញ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន៤៥,៥% ខណៈដែលការងារសាងសង់ ផ្លូវតភ្ជាប់សម្រេចបាន២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូល សម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្ត ក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។
គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។

ទោះជាយ៉ាងនេះក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលា អំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។

លោករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង៕

តើក្រុមហ៊ុនណាខ្លះជាប់ឈ្មោះជាក្រុមហ៊ុនអាការសចរណ៍ល្អជាងគេបំផុតទាំង៥ នៅទូទាំងពិភពលោកប្រចាំឆ្នាំនេះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: សព្វថ្ងៃនេះ អ្នកធ្វើដំណើរតាមផ្លូវអាកាស និងភ្ញៀវទេសចរ តែងតែគិតគូរពីរឿងសុវត្ថិភាព គុណភាពសេវាកម្ម បទពិសោ ធន៍ និងភាពអាចជឿជាក់បាន នៅពេលពួកគេត្រូវធ្វើដំណើរម្តងៗ។

ដូច្នេះ ការជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ ដែលមានកេរ្តិ៍ឈ្មោះល្អ និងយកចិត្តទុកដាក់ខ្ពស់ចំពោះផាសុកភាព និងសុវត្ថិភាពរបស់អតិថិជន ក៏មានសារៈសំខាន់ផងដែរសម្រាប់អ្នកដំណើរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ ក្រុមហ៊ុនអាការសចរណ៍ល្អជាងគេបំផុតទាំង៥ នៅទូទាំងពិភពលោក ប្រចាំឆ្នាំ២០២៤។

ចំណាត់ថ្នាក់លេខ១: ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines
ក្រុមហ៊ុននេះមានភាពល្បីល្បាញខ្លាំង ដោយសារការបម្រើសេវាកម្មអតិថិជនពិសេស និងផ្តល់ជូននូវអាហារឆ្ងាញ់ៗ និងការកម្សាន្តដ៏ទំនើប នៅទូទាំងបណ្តាញគោលដៅទេសចរណ៍ទាំង១១០ របស់ខ្លួន រួមទាំងសេវាកម្ម ដែលបម្រើដោយបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Scoot ។ចំណាត់ថ្នាក់លេខ២: ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways
ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលមានមូលដ្ឋាននៅទីក្រុងដូហា មានយន្តហោះទំនើប និងផ្តល់ជូនអតិថិជននូវបទពិសោធន៍ជិះយន្តហោះដ៏ប្រណីត ដោយបម្រើដល់គោលដៅទេសច​រណ៍ជាង១៥០នៅលើពិភពលោក ជាមួយនឹងសេវាកម្មល្អ ដែលធ្លាប់ឈ្នះពានរង្វាន់ និងផ្តល់ម្ហូបឆ្ងាញ់ៗ។
ចំណាត់ថ្នាក់លេខ៣: ក្រុមហ៊ុនអាកាសចរណ៍ ANA All Nippon Airways
ANA ដែលជាក្រុមហ៊ុនអាកាសចរណ៍ ធំជាងគេរបស់ប្រទេសជប៉ុន បើកដំណើរការគំរូមជ្ឈមណ្ឌលចំនួន២ ពីអាកាសយានដ្ឋាន Narita និងអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ ដោយភ្ជាប់អ្នកដំណើរ ទៅកាន់ផ្លូវហោះហើរអន្តរជាតិចំនួន៨២ និងផ្លូវក្នុងស្រុកចំនួន១១៨ ។ ចាប់តាំងពីបានក្លាយជាសមាជិករបស់សម្ព័ន្ធ Star Alliance នៅឆ្នាំ១៩៩៩ មក ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានផ្តល់នូវការតភ្ជាប់ប្រកប ដោយភាពរលូននៅទូទាំងទ្វីបអាមេរិកខាងជើង ទ្វីបអាស៊ី និងប្រទេសចិន។

ចំណាត់ថ្នាក់លេខ៤: ក្រុមហ៊ុនអាកាសចរណ៍ Emirates
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) បើកជើងហោះហើរទៅកាន់គោលដៅចំនួន១៥២ នៅទូទាំងទ្វីបចំនួន៦។ ក្រុមហ៊ុននេះ មានយន្តហោះទំនើបចំនួន២៦២គ្រឿង និងមានភាពល្បីល្បាញខ្លាំង ដោយសារកម្លាំងពលកម្មចម្រុះវប្បធម៌ និងសេវាកម្មល្អ ដែលធ្លាប់ទទួលបានពានរង្វាន់ ដែលធ្វើឱ្យ Emirates ក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតកាលពីឆ្នាំ២០២០។

ចំណាត់ថ្នាក់លេខ៥: ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines
ក្រុមហ៊ុន Japan Airlines ដែលមានយន្តហោះជាង២៣០គ្រឿង បើកហោះហើរទៅកាន់គោលដៅចំនួន៩៥។ ក្នុងនាមជាសមាជិកសម្ព័ន្ធ Oneworld Alliance ចាប់តាំងពីឆ្នាំ២០០៧ មក ក្រុមហ៊ុន Japan Airlines មានប្តេជ្ញាចិត្តខ្ពស់ ចំពោះបដិសណ្ឋារកិច្ច បែបប្រពៃណីរបស់ប្រទេសជប៉ុន ដោយធានានូវកម្រិតសុវត្ថិភាពខ្ពស់បំផុត និងសេវាកម្មប្រកបដោយគុណភាព៕

សម្តេចតេជោជាប់ឆ្នោតជាប្រធានព្រឹទ្ឋសភានិតិកាលទី៥

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ បន្ទាប់ពីទទួលជោគជ័យ ដ៏មហាសាលលើបេសកកម្មដឹកនាំជាតិ ពោរពេញ​ដោយក្តីលំបាក មិន​អាចគណនារយៈពេលជាង ៤០ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះសម្តេច​តេ​ជោ ហ៊ុន សែន បន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។

ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ​មុន​ខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ, សម្តេចតេជោហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមា​ជិកព្រឹទ្ធសភា៦២ លើ៦២សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែនក្រោយទទួលការគាំទ្រ សំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា ចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥។

* សម្តេចតេជោ ហ៊ុន សែន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះសមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តងទៀតនូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិតទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នរបស់យើងក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធ​សភា ដើម្បីដោះស្រាយភាពជាប់គាំង នយោបាយកម្ពុជា កាលពី២៥ឆ្នាំមុន។

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការបង្កើតព្រឹទ្ធសភា ដែលជាព្រះគុណដ៏ធំធេងរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា អំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី ២៤កញ្ញា ១៩៩៨ នៅខេត្តសៀមរាប ដែលបើសិនពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាប នឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់ បានចាបច្រើនសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជាប្រធានរដ្ឋសភា និងសម្តេចផ្ទាល់ធ្វើជានាយករដ្ឋមន្រ្តី ហើយលែងមាននាយករដ្ឋមន្រ្តីទី១ និងទី២ទៀតហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការសម្របសម្រួលនយោបាយ ដើម្បីបំបាត់ភាពជាប់គាំងដោយ ព្រះបរមរតនកោដ្ឋ ម្ល៉េះពេលនោះ នឹងមានការបង្ហូរឈាម រយៈពេលយូរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តួអង្គសហស្ថាបនិកសម្រាប់ការចរចានយោបាយ បង្កើតព្រឹទ្ធសភា ពេលនោះ គឺនៅសល់តែសម្តេចម្នាក់ប៉ុណ្ណោះពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្តេជ្ញាចិត្តរបស់សម្តេច និងឯកឧត្តមទាំងពីរ ក្នុងការគោរព រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន យើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយថែមទាំងជំរុញទឹកចិត្តយើង ទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់យើងទៀតផង។

* ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។

* ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសដ៏កម្រនេះរំឭកពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះ នៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការរវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។

* ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា៥៤ឆ្នាំមុន រៀបចំចូលព្រៃតស៊ូ ពេលនេះមកដឹកនាំព្រឹទ្ធសភា អាយុ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី អាយុ៧២ឆ្នាំក្លាយជាប្រធានព្រឹទ្ធសភា៕

The World Bank Cambodia and the Philippines would expand by 5.8 percent but Thailand Growth 2.8 percent

The World Bank forecast Monday that GDP in Cambodia and the Philippines would expand by 5.8 percent this year, making the two countries the fastest-growing developing economies in Southeast Asia.

In its latest economic update for East Asia and the Pacific, the bank revised upwards its October growth forecasts of 5.5 percent for Cambodia and 5.6 percent for the Philippines.

It also upgraded its forecast for Vietnam from 4.7 percent to 5.5 percent, making it the third-fastest growing economy among ASEAN’s eight developing members.

But the bank revised downwards its forecasts for China from 5.1 percent to 4.5 percent, and Indonesia from 5.0 percent to 4.9 percent.

Among other developing ASEAN economies, forecasts were upgraded from 3.9 percent to 4.3 percent for Malaysia and from 3.7 percent to 4.0 percent for Laos. But forecasts were cut from 3.4 percent to 2.8 percent for Thailand and from 3.0 percent to 1.3 percent for Myanmar.

  Source Khmer Times

ក្រុមហ៊ុនToyotaជប៉ុន និងក្រុមហ៊ុនបារាំងបើកសម្ភោធដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន បានដំណើរការរោងចក្រ​ដំឡើងរថយន្តម៉ាក តូយ៉ូតា (Toyota) ដ៏ល្បីល្បាញ​នៃ​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. និងការបើកសម្ភោធជាផ្លូវការដំណើរការ​នៃក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd. ដែលជាវិនិយោគិន ​ពីប្រទេស​បារាំង​ដំបូង​គេ នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ដែល​ចាប់បង្កើតឡើងក្នុងឆ្នាំ២០០៦ មក បានអភិវឌ្ឍផ្លាស់ប្ដូរមុខមាត់ពី​តំបន់ ដែលធ្លាប់តែជាវាលស្រែ​ ហើយ​មាន​សកម្មភាព​ការងារដ៏តិចតួច មកជាតំបន់ឧស្សាហកម្ម​ឈាន​មុខគេមួយ។តំបន់សេដ្ឋកិច្ចភ្នំពេញថតពីខាងលើ។ រូបភាព៖ ក្រុមហ៊ុន Royal Groupបច្ចុប្បន្ន​មានក្រុមហ៊ុនកម្មន្តសាលចំនួន៨៥ ក្រុមហ៊ុន និង​ក្រុមហ៊ុនមិនមែនកម្មន្តសាល ចំនួន ២៩ ក្រុមហ៊ុន ដែលកំពុង​ប្រតិបត្តិការ​រោងចក្រ​ផ្តល់ឱកាសការងារ​ ដល់ប្រជាជនខ្មែរ៤៣,០០០ នាក់។

ដើម្បីបំពេញនូវតម្រូវការ ទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ជុំវិញរាជធានីភ្នំពេញ ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប ដែល​គ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប ភ្នំពេញ កំពុងដំណើរការស្នើសុំបង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ នៅ​ខេត្ត​កណ្តាល​គឺ រ៉ូយ៉ាល់ គ្រុប កណ្ដាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹង លើផ្ទៃដីទំហំប្រមាណ១២០ហិកតា ខណៈ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម ដំណើរការងារ​ចាក់ដីបំពេញ ហើយ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គោល អាច​នឹង​ត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំ២០២៤នេះ៕Toyota's Upcoming Assembly Plant Boosts Cambodia's Automotive Landscape -  The Better Cambodia

 

អ្នកធុរកិច្ចជប៉ុនមួយក្រុមមានបំណងវិនិយោគនៅកម្ពុជា ខណៈមន្រ្តីជាន់ខ្ពស់ជម្រុញបន្ថែមដើម្បីជម្រុញការនាំចេញ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA  អភិបាលទីក្រុង Asakuchi ខេត្ត Okayama ពិភាក្សានិងស្វែងរកឱកាសវិនិយោគ ពីអ្នកធុរកិច្ចជប៉ុន។

ក្នុងជំនួបកាលពីថ្ងៃទី២ មេសា លោក​អភិបាល​ក្រុង​ Asakuchi បាន​​គោរព​​ណែនាំ​ផលិតផល​សក្តានុពលសំខាន់ៗ រួមមាន​ ​ស្រា​ មី​ និង​វិស័យ​នេសាទសមុទ្រ​​(អយស្ទ័រ) ​នៃ​​ទីក្រុង Asakuchi ​ខេត្ត​ Okayama ប្រទេស​ជប៉ុន ក្នុង​គោល​បំណងទទួល​អនុសាសន៍​​​ណែនាំ​ពី​ ​លោក​ជំទាវ​រដ្ឋមន្រ្តី​ ​ពិនិត្យ​ពី​ផលិត​ផល​សក្តានុពល ​ពី​ទីក្រុង​ Asakuchi រួម​ទាំង​ពិភាក្សាពាក់​ព័ន្ធ​ នឹងការ​ផ្ទេរ​បច្ចេក​វិទ្យា​មកកាន់​កម្ពុជា ​សម្រាប់​ធ្វើការ​កែច្នៃ​ផលិតក្នុង​ស្រុក​ ប្រកបដោយ​គុណ​ភាព និង​មាន​ស្តង់ដារ​​ខ្ពស់​ដូច​​ប្រទេស​ជប៉ុន។

ជាមួយគ្នានេះ ​លោក Kazunori KATO អនុ​ប្រធាន​សមាគម​សមាគម​ជប៉ុន-​កម្ពុជា ក៏​បាន​គោរពណែនាំ​សមាសភាពក្រុមហ៊ុន​ជប៉ុន ដែល​​​​កំពុង​​បណ្តាក់ទុន​ និង​មាន​បំណង​ចង់​បណ្តាក់​ទុន​នៅកម្ពុជា​​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិការ​ និង​​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ប្រទេ​ស​កម្ពុជា​។​

លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូទីក្រុង Asakuchi និងបានបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលក្រុង ដែលមានបំណងក្នុងការជំរុញ កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការផលិតស្រា និងគុយទាវអ៊ូដុង ដែលផលិតចេញពីអង្ករ។

លោកជំទាវរដ្ឋមន្ត្រីក៏បានស្នើ លោកអភិបាលក្រុង Asakuchi លើកទឹកចិត្តវិនិយោគិនពីទីក្រុង Asakuchi មកកម្ពុជាដើម្បីវិនិយោគលើផលិតផលសក្ដានុពលកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន និងនាំចេញ ទៅប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក៕

កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងចាញ់ប្រៀបខ្លាំងបើធៀបនឹងកម្ពុជា និងហ្វីលីពីន

ដោយ: គង់ លាងហួរ

អន្តរជាតិ: កំណើនសេដ្ឋកិច្ច​របស់ប្រទេសថៃ​ កំពុង​ដើរ​យឺតជាងបណ្តាប្រទេសដៃគូក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ស្របពេល​ដែលបញ្ហាបំណុលក្នុងគ្រួសារ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំង សម្រាប់ប្រទេសមួយនេះ។

យោង​តាម​ធនាគារ​កណ្តាល​ថៃបានឱ្យដឹងថា បំណុល​គ្រួសារ​​បាន​កើន​ឡើងដល់​ជិត៨៧ភាគរយ ​នៃ​ផលទុនជាតិសរុប​(GDP) កា ល​ពី​ឆ្នាំ​មុន​ ហើយបំណុលជិត១,៥ពាន់លានដុល្លារ ត្រូវបានគេប៉ាន់ប្រមាណថា ជាប្រាក់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់។

ក្រុមអ្នកវិភាគបានលើកឡើងថា បន្ទាប់ពីសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំជាច្រើនទស្សវត្សរ៍រួចមក ប្រទេសថៃកំពុងជាប់ផុងក្នុងបញ្ហាប្រឈម ដូចជា ផលិតភាពទាប និងការអប់រំមិនល្អ ដែលធ្វើឱ្យកម្លាំងការងារភាគច្រើន ក្លាយជាកម្លាំងការងារដែលមានជំនាញទាប និងមានប្រាក់ខែទាប។លោកស្រី Pavida Pananond សាស្ត្រាចារ្យផ្នែកធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Thammasat បានប្រាប់កាសែត Al Jazeera ថា ប្រទេសថៃមិនត្រឹមតែទទួលរងនូវ ផលប៉ះពាល់ពីការថយចុះ នៃតម្រូវការនៃការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែការប្រែប្រួលនៃសកលភាវូបនីយកម្ម ក៏ជះផលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្រទេសថៃផងដែរ។

ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ាន កំពុងស្ទុះងើបឡើងវិញយ៉ាងលឿន ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ប៉ុន្តែ សេដ្ឋកិច្ចថៃបានស្ទុះងើបឡើងវិញយឺតសន្សឹមៗ។

ជាក់ស្តែង សេដ្ឋកិច្ចរបស់ប្រទេសថៃ បានកើនឡើងត្រឹមតែ១,៩ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយ ឬខ្ពស់ជាងនេះ នៅក្នុងប្រទេសហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។

ជាមួយគ្នានេះ ធនាគារពិភពលោកបានព្យករថា សេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹមតែ២,៨ប៉ុណ្ណោះភាគរយ នៅឆ្នាំ២០២៤នេះ ខណៈសេដ្ឋកិច្ចហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើន ចន្លោះពី៤,៣ភាគរយ ទៅ៥,៨ ភាគរយ៕

ភ្ញៀវទេសចរកម្ពុជាចូលទៅកាន់ប្រទេសវៀតណាមកើនឡើង ៣៣៥ ភាគរយក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ

ហាណូយ: ប្រទេសកម្ពុជា គឺជាទីផ្សារទេសចរណ៍ដែលរីកចម្រើនយ៉ាងឆាប់រហ័សបំផុត របស់ប្រទេសវៀតណាម ដោយក្នុងនោះ ចំនួនភ្ញៀវទេសចរកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម ក្នុងត្រីមាសទី១ បានកើនឡើង៣៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

កម្ពុជាត្រូវបានតាមពីក្រោយដោយប្រទេសឥណ្ឌា (៣០៤%) ឥណ្ឌូនេស៊ី (១៨៨%) តៃវ៉ាន់ (១៤៥%) ឡាវ (១២៥%) និងអេស្ប៉ាញ (១២៣%)។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរជាតិទេសចរណ៍វៀតណាម។

អ្នកជំនាញលើកឡើងថា តំបន់អាស៊ី បានក្លាយជាប្រភពភ្ញៀវទេសចរណ៍ដ៏ធំ ហូរចូលមកកាន់ប្រទេសវៀតណាម ដោយសារការលើកលែងទិដ្ឋាការស្នាក់នៅ រយៈពេល៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងការបង្កើនការហោះហើរត្រង់ពីបណ្តាប្រទេសនៅតំបន់អាស៊ី​អា​គ្នេ​យ៏។មហាសេដ្ឋីឥណ្ឌាមួយចំនួន បានជួលរមណីយដ្ឋានប្រណីតនៅកោះ Phu Quoc ទីក្រុង Da Nang និងទីក្រុង Ha Long ដើម្បីរៀបចំពិធីមង្គលការ ដែលការណ៍នេះបានបង្កើនកេរ្តិ៍ឈ្មោះ របស់ប្រទេសវៀតណាម នៅលើផែនទីទេសចរណ៍ពិភពលោក។

ជាមួយគ្នានេះ ប្រជាជនអូស្ត្រាលី ក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាន់តែច្រើនផងដែរ ដោយសារតម្លៃសំបុត្រយន្តហោះសមរម្យ និងការបើកជើងហោះហើរត្រង់ថ្មី មួយចំនួនពីប្រទេសរបស់ពួកគេទៅកាន់ទីក្រុងហាណូយ និងហូជីមិញ។

គិតចាប់តាំងពីខែសីហា ឆ្នាំមុន ពលរដ្ឋនៃបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដូចជាអេស្ប៉ាញ និងអាល្លឺម៉ង់ អាចស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល៤៥ថ្ងៃ នៅប្រទេសវៀតណាម ជំនួសឱ្យការអនុញ្ញាតពីមុនត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។

លោក Martin Koerner ប្រធានក្រុមការងារទេសចរណ៍នៃវេទិកាធុរកិច្ចវៀតណាមបានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីការលើកលែងទិដ្ឋាការ វៀតណាមក៏គួរតែកែលម្អគុណភាព និងភាពសម្បូរបែបនៃសេវាកម្មទេសចរណ៍របស់ខ្លួន និងបើកការិយាល័យទេសចរ​ណ៍​នៅក្នុងទីផ្សារសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស៕

ទីផ្សារខុនដូបន្តស្ថិតក្នុងសភាពទ្រឹង ខណៈតម្រូវការក្នុងស្រុកបន្តស្ងប់ស្ងាត់

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការទិញ លក់ខុនដូ បានស្ថិតក្នុងសភាពទ្រឹងនៅត្រីមាសទី១ដើមឆ្នាំនេះ ដោយសារតម្រូវការរបស់អ្នកវិនិយោគ ឬអ្នកទិញសម្រាប់ក្នុងស្រុកបានធ្លាក់ចុះ។

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គា បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១ មេសា​ថា ស្ថានភាពមិនទាន់មានសភាពប្រសើរឡើងនៅឡើយទេ សម្រាប់ទីផ្សារខុនដូនៅកម្ពុជា ដោយសារការតម្រូវការក្នុងស្រុកធ្លាក់ចុះ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកវិនិយោគរបស់ជនបរទេស មានសញ្ញាប្រសើរឡើង។

លោកបន្តថា “ទីផ្សារនេះនឹងប្រសើរឡើងនាពេលខាងមុខ ខណៈកម្ពុជានៅតែជាទីផ្សារ ដែលអ្នកវិនិយោគនៅតែទទួលបានផលចំណេញខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់”។

លោកខន គង្គាបានបន្តថា ការវិនិយោគខុនដូ បើសិនជាទិញក្នុងតម្លៃ៧០០០០ដុល្លារ អ្នកវិនិយោគអាចជួលបានតម្លៃចន្លោះពី៧០០ទៅ១០០០ដុល្លារក្នុងមួយខែ បើទិញខុនដូក្នុងតម្លៃ១០០,០០០ដុល្លារឡើង ផលនៃការជួលត្រលប់ នឹងទទួលបានចន្លោះពី១៥០០ទៅ២០០០ដុល្លារក្នុងមួយខែ សម្រាប់ខុនដូស្ថិតនៅតំបន់ពេញនិយមមួយចំនួនដូចជាបឹងកេងកង១ ទន្លេរបាសាក់ជាដើម។

លោកបន្តថា បើទិញផ្ទះល្វែងតម្លៃ១៥ ទៅ២០ម៉ឺនដុល្លារ អ្នកនឹងអាចជួលវិញបាន ក្នុងតម្លៃចមន្លោះពី៥០០ ទៅ៧០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ។ ហេតុនេះ ការវិនិយោគខុនដូ នៅតែជាឱកាសល្អ សម្រាប់ការទិញយកផលចំណេញពីការវិនិយោគ។ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការពឹងផ្អែកលើទីផ្សារក្នុងស្រុក ពិតជាត្រូវការពេលវេលាបន្ថែម ដោយសារប្រជាពលរដ្ឋក្នុងស្រុកនៅតែមិនទាន់មាននិយមរស់នៅអាគារខ្ពស់ៗ និងវប្បធ៌មនៃការរស់នៅផ្ទះជាប់ដី បានស្ថិតក្នុនសន្តានចិត្តជាប្រពៃណី របស់ពួកគាត់រួចទៅហើយ។

លោកបន្តថា ទោះជាយ៉ាងណា ប្រជាជនដែលមានភាពស៊ីវិល័យ ដែលមានវ័យចន្លោះពី៣៥ទៅ៥០ឆ្នាំ មួយចំនួនបានទិញខុនដូផងដែរ ដោយពួកគេចាត់ទុកជាផ្ទះទី២របស់ពួកគេ សម្រាប់ការស្នាក់នៅលំហែរ។

លោកបន្តថា ជាមួយគ្នានេះ យុវជនជំនាន់ក្រោយ ដែលធ្លាប់សិក្សានៅបរទេស ពួកគេបានផ្លាស់ប្តូររសនិយម និងផ្នត់គំនិតរបស់ខ្លួន ដោយពួកគេនិយមរស់នៅខុនដូកាន់តែច្រើន បើធៀបនឹងប្រជាពលរដ្ឋមានវ័យចំណាស់ ដែលពួកគាត់តដិតជាប់នឹងប្រពៃណីនឹងរស់នៅផ្ទះជាប់ដី ដែលពួកគេមានអារម្មណ៍សុវត្ថិភាព និងផាសុខភាពជាង៕​