តើតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរីពិតជាបន្តកើនឡើងដោយគ្មានដែនកំណត់ឬយ៉ាងណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាសែត Straits Times បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ លោក Desmond Lee មកថា តម្លៃលំនៅដ្ឋាន ក្នុងប្រទេសសិង្ហបុរី នឹងមិនបន្តកើនឡើង ដោយគ្មានដែនកំណត់នោះទេ ស្របពេលមានអត្រាការប្រាក់ខ្ពស់ និងការកើនឡើងនៃការផ្គត់ផ្គង់។

លោក Lee បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Straits Times ថា អត្រាការប្រាក់ត្រូវបានគេរំពឹងថា នឹងនៅតែមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរតទៅមុខទៀត។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា “អត្រាការប្រាក់ ដែលយើងមើលឃើញ គឺស្ថិតក្នុងចន្លោះពី៣,៧% ទៅដល់៤,៤% ដូច្នេះវានឹងជះផលប៉ះពាល់”។

លោក Lee បានមានប្រសាសន៍ឱ្យដឹងថា ប្រសិនបើទីផ្សារលក់បន្ត(Resale)នៅតែមានសន្ទុះ រដ្ឋាភិបាលនឹងត្រូវពិចារណាបង្កើនការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដើម្បីបន្តធ្វើឱ្យផ្ទះល្វែងប្រភេទBuild-to-Order មានតម្លៃសមរម្យនៅក្នុងតំបន់សំខាន់ៗ។លោក Lee បានអះអាងថា រដ្ឋាភិបាលក៏កំពុងស្វែងរកពេលវេលាដ៏ត្រឹមត្រូវ ដើម្បីលុបចោលច្បាប់ ដែលតម្រូវឱ្យម្ចាស់ផ្ទះឯកជនរង់ចាំអស់រយៈពេល១៥ខែ មុនពេលដែល ពួកគេអាចទិញផ្ទះល្វែងលក់បន្តប្រភេទ HDB បាន។ ផ្ទះល្វែងHDB សំដៅទៅលើផ្ទះដែលសាងសង់ដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍(HBD)។

លោក Ken Foong អ្នកវិភាគនៅស្ថាប័ន Bloomberg Intelligence បានបញ្ជាក់នៅក្នុងកំណត់ត្រាថ្មីមួយថា តម្លៃផ្ទះឯកជនរបស់ប្រទេសសិង្ហបុរី អាចមានការប្រែប្រួលនៅឆ្នាំ២០២៤នេះ បន្ទាប់ពីបានកើនឡើង៦,៧% កាលពីឆ្នាំមុន។

លោកបានបន្ថែមថា “តម្លៃផ្ទះអាចនឹងត្រូវបានកំណត់ ដោយសា រការដំឡើងពន្ធប្រថាប់ត្រាលើអចលនទ្រព្យ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងអត្រាការប្រាក់ រួមជាមួយនឹងកំណើននៃការផ្គត់ផ្គង់ថ្មីបន្ថែមទៀត”៕

Ministry urges US to abandon tariff punishment against Thailand

The Commerce Ministry has asked the United States government to speed up the process of renewing tariff privileges under the Generalised System of Preferences (GSP) for Thai products, Commerce Minister Phumtham Wechayachai revealed on Tuesday.

Phumtham, who doubles as Deputy Prime Minister, was giving a briefing about a meeting with US ambassador Robert F Godec held recently at the ministry’s Bangkok headquarters.

The minister underscored that renewing the GSP privileges would benefit entrepreneurs in both Thailand and the US.

The US suspended tariff privileges under the GSP on 573 Thai products in April 2020, resulting in Thai products being subject to an average 4.7% of tariffs instead of 0%.

Phumtham also urged the US government to consider removing Thailand from a “watch list” for intellectual property infringements. He cited the Thai government’s continued efforts to improve intellection property protection and addressing stakeholder concerns regarding intellectual property.

The Commerce Minister also presented government policies to improve the Thai economy, with a focus on reducing people’s financial burden, increasing revenues, and creating an economic balance across all parties ranging from farmers to manufacturers and consumers.

Phumtham highlighted the government’s planned digital wallet scheme, as well as policies related to promoting exports; helping micro, small and medium enterprises; negotiating additional free-trade agreements, and eliminating trade obstacles among partners. Source: The nation Thailand

អបអរសាទរនិស្សិតរៀបចំផែនការអាជីវកម្ម នៃវិទ្យាស្ថានស៊ីអ៊ីអូ

ពេលវេលា៤ឆ្នាំ បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលនិស្សិតគ្រប់រូបស្រមៃចង់បាន វាជាពេលវេលាដែលមានអត្ថន័យបំផុតសម្រាប់និស្សិត ដែលចង់ឃើញខ្លួនឯងមកឈរនៅចំណុចនេះ ដោយមោទកភាព និងសេចក្តីរំភើបចេញពីឱរ៉ា រហូតដល់ស្រក់ទឹកភ្នែកក៏មានដែរ ព្រោះមើលឃើញពីសកក្តានុពលខ្លួនឯងថា”អាចធ្វើបាន”។ រៀនផង ធ្វើការផង រកចំណូលផង ធ្មិចបើកៗ ចប់៤ឆ្នាំល្មម! សមត្ថភាពពិតជាមិនធម្មតា រៀបចំផែនការអាជីវកម្មដោយខ្លួនឯង រកលុយចាយដោយខ្លួនឯង ហើយត្រៀមខ្លួនចាប់ផ្តើមអាជីវកម្មដំបូងដោយខ្លួនឯងទៀត មិនសរសើរមិនបាន។ យុវសហគ្រិន ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងកម្មវិធីការពារគម្រោងផែនការអាជីវកម្ម ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៨-៩-១០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយជោគជ័យធំបំផុត។ វិទ្យាស្ថានស៊ីអ៊ីអូ ពិតជាមានមោទកភាពក្រៃលែង ដែលបានរួមចំណែកបណ្តុះយុវសហគ្រិនជំនាន់ថ្មី និងជាកម្លាំងទ័ពសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលចង់ឃើញកម្ពុជាក្លាយជាប្រទេសអ្នកមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ ២០៥០។ វិទ្យាស្ថាន ស៊ីអ៊ីអូ គឺជាវិទ្យាស្ថានអប់រំ ដែលបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងមហាវិទ្យាល័យ “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” ភាសាអង់គ្លេសហៅថា “International Business Management”សម្រាប់សិស្សដែលជាប់បាក់ឌុប ឬ ធ្លាក់បាក់ឌុប ដើម្បីជួយពួកគាត់ឱ្យក្លាយជានិស្សិតឆ្នើម បុគ្គលិកឆ្នើម អ្នកដឹកនាំឆ្នើម សហគ្រិនឆ្នើម និង ក្លាយជាអ្នកមានចំណូលខ្ពស់ក្នុងវ័យ៣០ឆ្នាំ។ អ្វីដែលពិសេសសម្រាប់ការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យ “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” នេះ គឺមានមានបន្ថែមជូនដោយឥតគិតថ្លៃ ជំនាញភាសាចិន ជំនាញភាសាអង់គ្លេស ជំនាញកំព្យូទ័រ ជំនាញទំនាក់ទំនង និងជំនាញនិយាយសាធារណៈទៀត នៅក្នុងកំឡុងពេលសិក្សាទាំងមូលទៀតផង។ និស្សិតវិទ្យាស្ថានស៊ីអ៊ីអូ រៀនទ្រឹស្តីតែ២០% អនុវត្តជាក់ស្តែង៨០% ហើយអាចមានសមត្ថភាពរកប្រាក់ចំណូលចាប់ពីឆ្នាំទី២ទៅបាន។
Page CEO Master Club : https://www.facebook.com/ceomasterclub
Page CEO Institute : https://www.facebook.com/ceoinstitute2014/
Page Neak bontorvein : https://www.facebook.com/Neak.bontorvein/

s

Indonesia revives $10.5bn Jakarta sea wall plan

JAKARTA – Indonesia is reviving plans to construct a giant sea wall in the latest of a series of measures to prevent its capital city Jakarta from sinking at a faster rate.

The project will require three phases of construction extending past 2040, with the first two stages requiring 164 trillion rupiah ($10.5 billion) in funding, Coordinating Minister for Economic Affairs Airlangga Hartarto said on Wednesday. He didn’t say how much money would be needed for the third phase.

While the idea has been tossed around for more than a decade, a proposal to build a sea wall was recently revived as Jakarta becomes the fastest-sinking megacity in the world.

The impetus comes as the capital sinks by as much as 25 centimetres per year while tidal flood rises by up to 200cm annually, Hartarto said.

Home to more than 10 million people on the island of Java, Jakarta has seen some areas subside by as much as four metres between 1997 to 2005, with experts predicting that one-third of the capital may be submerged by 2050 if the problem is left unchecked.

Flooding in coastal Jakarta was estimated to cause losses of 2.1 trillion rupiah per year, which can potentially rise to 10 trillion rupiah yearly in the next decade.

To slow down the sinking and ease the pressure on Jakarta, Indonesia has restricted the extraction of groundwater. The government is also pushing for the creation of a $34-billion new capital city called Nusantara on the island of Borneo.

Indonesia will elect a new leader on Feb 14 and whether the successor to President Joko Widodo, who cannot seek a third term, will pursue the massive infrastructure project remains to be seen. Source: Bloomberg

រដ្ឋាភិបាលថៃស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តប្រព័ន្ធអនុគ្រោះពន្ធGSP ឡើងវិញលើផលិតផលរបស់ខ្លួន

ដោយ: គង់ លាងហួរ

បាងកក: ក្រសួងពាណិជ្ជកម្មថៃ បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពន្លឿនដំណើរការ នៃការបន្តសិទ្ធិពន្ធគយក្រោមប្រព័ន្ធអនុ គ្រោះពន្ធទូទៅឡើងវិញ (GSP) សម្រាប់ផលិតផលរបស់ប្រទេសថៃ ដែលនាំចូលទៅកាន់ទឹកដីអាមេរិក។

លោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា ការបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ នឹងផ្តល់អត្ថប្រយោជន៍ ដល់សហគ្រិនទាំងនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក។ការអំពាវនាវខាងលើ បានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសជំនួបពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសថៃ លោក Robert F Godec  នៅទីស្តីការរបស់ក្រសួងពាណិជ្ជកម្មថៃ។ សហរដ្ឋអាមេរិក បានផ្អាកការអនុគ្រោះពន្ធក្រោមប្រព័ន្ធ GSP លើផលិតផលថៃចំនួន៥៧៣មុខ នៅក្នុងខែមេសា ឆ្នាំ២០២០ ដែលបណ្តាលឱ្យផលិតផលថៃ ដែលនាំចូលទៅអាមេរិក ត្រូវបង់ពន្ធជាមធ្យមប្រមាណ៤,៧%។ទន្ទឹមគ្នានេះ លោក Phumtham បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាដកប្រទេសថៃចេញពី “បញ្ជីឃ្លាំមើល” ស្តីអំពីការរំលោភកម្មសិទ្ធិបញ្ញា។ លោក​បាន​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នូវ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា និង​ដោះស្រាយ​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ​នានា ទាក់ទិនទៅនឹង​កម្មសិទ្ធិ​បញ្ញា។លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីគោលនយោ បាយរបស់រដ្ឋាភិបាលថៃ ក្នុងការកែលម្អសេដ្ឋកិច្ច ដោយផ្តោតលើការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន បង្កើនប្រាក់ចំណូល និងបង្កើតតុល្យភាពសេដ្ឋកិច្ចនៅគ្រប់ភាគី រាប់ចាប់ពីកសិកររហូតដល់ក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់៕

សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួន នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ: សម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាចនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ ។

សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និងឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅ ព្រលាន យន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ដែលជាស្ថាបនិក សន្តិភាព និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុននាពេលកន្លងមកនិងតទៅអនាគត។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការបន្តទំនាក់ទំនងល្អជាមួយ រាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តសហការជិតស្និទ្ធជាមួយ ស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា ។

ភាគីមិត្តក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការបោសសំអាតមីននៅកម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ២០០០ ម៉្លេះ។ក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែកដ៏សំខាន់របស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជា ការសហការគ្នាជិតស្និទ្ធរវាងប្រទេសយើងទាំងពីរលើឆាកអន្តរជាតិ។ ជាងនេះទៀត សម្តេចតេជោ បានលើកទឹកចិត្តនិងស្នើឱ្យភាគីជប៉ុនបន្តជួយ កម្ពុជាក្នុងវិស័យដោះមីនតទៅទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ ២០២៥” ឱ្យបានជោគជ័យ៕

ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែងឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពីសក្ដានុ-ពលវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុនជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលមានចំនួនប្រមាណ៤លាន ក្រុមហ៊ុននៅប្រទេសជប៉ុន។ឯកឧត្តមមានប្រសាសន៍ថា ហេតុនេះប្រសិនបើយើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះក៏មានប្រហែល ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។ នៅក្នុងជំនួបនេះដែរក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្ម នៅកម្ពុជារួចហើយនិងមានក្រុមហ៊ុនខ្លះទៀត ក៏បានបង្ហាញឆន្ទៈក្នុងការបើកសាលាបណ្ដុះបណ្ដាលជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាលអំពីសហគ្រិនភាសម្រាប់ធុរជនស្រ្ដីនៅប្រទេសកម្ពុជាផងដែរ។ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀតក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែលសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ៕

 

 

ឥណ្ឌូនេស៊ីគ្រោងសាងសង់ជញ្ជាំងសមុទ្រខ្នាតយក្សតម្លៃ១០,៥ពាន់លានដុល្លារ ដើម្បីការពារទឹកជំនន់ក្នុងរដ្ឋធានីហ្សាកាតា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី កំពុងស្តារឡើងវិញនូវផែនការសាងសង់ជញ្ជាំងសមុទ្រខ្នាតយក្សមួយ ដែលជាវិធានការថ្មី ដើម្បីការពាររដ្ឋធានីហ្សាកាតារបស់ខ្លួន ពីការលិចទឹកជំនន់លឿនពេក។

លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបានថ្លែងថា គម្រោងនេះនឹងតម្រូវឱ្យមានការសាងសង់ ចែកចេញជា៣ដំណាក់កាល ដែលបន្តអូសបន្លាយរហូតដល់ឆ្នាំ២០៤០។ លោករដ្ឋមន្ត្រីបានបន្តថា ដំណាក់កាលដំបូងចំនួន២ ត្រូវការថវិកា​ចំនួន១៦៤ទ្រីលានរូពៀ (ប្រហែល១០,៥ពាន់លានដុល្លារ) ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ថា ដំណាក់​កាល​ទី​៣​ត្រូវ​ការ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ។

គំនិតនេះត្រូវបានគេបោះចោល អស់រយៈពេលជាង១ទស្សវត្សរ៍កន្លងមកហើយ។ ប៉ុន្តែសំណើសាងសង់ជញ្ជាំងសមុទ្រនេះ ត្រូវបានសសិក្សាឡើងវិញនាពេលថ្មីៗនេះ ខណៈទីក្រុងហ្សាកាតាបានក្លាយជាទីក្រុងមួយ ដែលងាយលិចទឹកយ៉ាងលឿន ជាងគេបំផុតនៅលើពិភពលោក។

ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា មួយភាគបីនៃរដ្ឋធានីហ្សាការតា អាចនឹងលិចទឹកជំនន់នៅឆ្នាំ២០៥០ ប្រសិនបើបញ្ហាត្រូវបានទុកចោល ដោយមិនបានត្រួតពិនិត្យ។

ទឹកជំនន់នៅទីក្រុងហ្សាកាតា ត្រូវបានគេប៉ាន់ប្រមាណថា នឹងបណ្តាលឱ្យមានការខាតបង់ ក្នុងទំហំទឹកប្រាក់ចំនួន២,១ទ្រីលានរូពៀក្នុងមួយឆ្នាំ ដែលការខាតបង់នេះ អាចកើនឡើងដល់១០ទ្រីលានរូពៀក្នុងមួយឆ្នាំ នៅទសវត្សរ៍ក្រោយ។

ដើម្បីពន្យឺតការលិចទឹក និងបន្ធូរបន្ថយសម្ពាធលើទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានរឹតបន្តឹងការទាញយកទឹកក្រោមដី។ ជាពិសេស រដ្ឋាភិបាល​ក៏​កំពុង​បង្កើត​រដ្ឋធានី​ថ្មី​ ​តម្លៃ៣៤ពាន់​លាន​ដុល្លារ​ ដែល​មានឈ្មោះហៅ​ថា Nusantara នៅ​លើ​កោះ Borneo ផងដែរ៕ប្រភព៖Bloomberg៕

ស្ពានអាកាសព្រះមុនីវង្សក្បាលថ្នល់គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ក្នុងរយៈពេលបីខែខាងមុខ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ស្ពានអាកាសព្រះមុនីវង្សច្រមុះជ្រូកក្បាលថ្នល់ ដែលប្រសព្វនឹងមហាវិថីចំនួន៣ រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គ្រោងបញ្ចប់ការសាងសង់នៅរយៈពេលបីខែខាងមុខ។

ការងារសាងសង់ស្ពាននេះបាន និងកំពុងសាងសង់យ៉ាងសស្រា​ក់សស្រាំ និងគ្រោងបញ្ចប់ក្នុងដំណាក់កាលទី១ មុនកាលកំណត់។

ស្ពានអាកាសព្រះមុនីវង្សនេះ មានកម្ពស់២ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ តាមការគ្រោងទុកនៅជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

ការសាងសង់ស្ពានអាកាស ព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែល​មានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ស្ថិតក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យនិង សាងសង់​ដោយក្រុម​ហ៊ុ​ន​វិ​​និយោ​គ​ទុន​អា​ណិ​ក​ជ​​ន​កម្ពុ​ជា​ (O​C​​IC) គ្រោងចំណាយថវិកា៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់ជាង៣០ខែ។គ​ម្រោងស្ពានអាកាសព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីក​ងយោ​ធ​​ពល​ខេ​ម​រ​ភូ​មិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់​ម​ក​សាង​ស​ង់​ស្ពា​ន​អា​កា​សចំ​​នួ​ន​ពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែ​ល​បំ​បែ​ក​ខ្នែ​ងជា​បួ​​ន​ទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហា​វិថី​ព្រះ​មុ​នី​វ​ង្ស​ ​និ​ងវិថីកងយោធពលខេមរភូមិន្ទ។ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិ​ស​ដៅ​ទៅ​ម​ក​ ​​រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា គម្រោងរួមសាងសង់បានប្រមាណ៤៥ ទៅ ៥០ភាគរយ។ ក្នុងនោះជំហានទី១ ស្ថាបនាបាន៧៥ភាគរយ និងនៅសល់២៥ភាគរយ ដែលរួមមានការតភ្ជាប់ក្បាលស្ពាន ការដំឡើងធ្នឹមបេតុង ប្លង់សេ និងភ្លើងបំភ្លឺលើស្ពាន។ តាមគម្រោងនឹងបញ្ចប់នៅខែសីហា២០២៤ តែដោយសារមានការពន្លឿន អាចនឹងរួចរាល់នៅចុងខែមីនា ឬដើមខែមេសាឆ្នាំ២០២៤នេះ៕

ធនាគារពិភពលោកៈកម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់លើ បីចំណុចសំខាន់ៗ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ធនាគារ​ពិភពលោកបាន​ចេញ​របាយការណ៍​ស្រាវជ្រាវមួយ​ពីស្ថានភាព​​សេដ្ឋកិច្ចរបស់​​ប្រទេស​កម្ពុជា​។ ​របាយការណ៍​​នេះបានវិភាគ ​និង​ផ្តល់អនុសាសន៍មួយ​ចំនួន​​ ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ។

ខណៈដែលសន្ទុះ​​សេដ្ឋ​កិច្ចរបស់​​​កម្ពុ​ជា ​​នៅ​តែ​បន្ត​​ធ្លាក់​ចុះ ធនា គារពិភព​លោក​បាន​ព្យាករ​ថា​ ​សេដ្ឋកិច្ច​​ឆ្នាំនេះ នឹង​មានកំណើន​ក្នុង​​កម្រិត៥,៤ភាគរយ ដែល​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល៣ឆ្នាំ ចុងក្រោយនេះ ប៉ុន្តែ​ក៏​នៅ​តែ​ទាបជាង​ច្រើន​នៅឡើយ បើ​ប្រៀបទៅ​នឹង​កំណើន​ប្រចាំ​ឆ្នាំ​ជាមធ្យម៧,២​ភាគរយ​ ដែលកម្ពុជា​សម្រេចបានក្នុងមួយ​ទសវត្សរ៍​មុនការរាតត្បាតនៃជំងឺកូវីដ-១៩។​ការ​​ធ្លាក់​​ចុះ​​នេះ​ មួយផ្នែកធំគឺ​​ទាក់ទង ជា​មួយ​​បរិយា​កាស​​សកល​​ដែល​​កំពុង​ជួប​ការ​លំបាក​ច្រើន​។ ដោយ​សារ​​ការ​រឹត​បន្តឹង​លក្ខ​ខណ្ឌ​ហិរញ្ញ​វត្ថុ បំ​ណុល​ខ្ពស់ និង​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ និង​សេដ្ឋ​កិច្ច​​ កំណើនសេដ្ឋកិច្ច​ពិភព​លោក​ត្រូវ​បានរំពឹង​ទុក​ថា នឹង​បន្ត​​ថយ​សន្ទុះ​នៅឆ្នាំក្រោយ ដែល​ជា​រយៈពេល​បី​ឆ្នាំ​ជាប់​ៗ​គ្នា​។

ស្ថានភាពដែល​កំណើនសេដ្ឋកិច្ច ​មានសន្ទុះ​ខ្សោយជាងមុន បាន​ញ៉ាំង​ឱ្យ​មានការគិត​គូរឡើង​វិញ​ជា​បន្ទាន់​ ដើម្បីដោះ​ស្រាយ​​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋ​កិច្ច សម្រាប់​​រក្សា​កំណើន​ប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅ​សេស​សល់ និងឈាន​ទៅ​​សម្រេច​ចក្ខុ​វិស័យ​របស់​កម្ពុជា ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

គន្លឹះសំខាន់អា​ទិ​ភាព ​​ជា​​របៀប​វារៈនៃ​​កំណែ​ទម្រង់​​ដែលត្រូវ​​អនុវត្តមានដូចជា
ទី១ ការ​កែ​លម្អ​បន្ថែម​ទៀតលើ​បរិយា​កាស​ធុរ​កិច្ច ​មាន​សារៈ​សំ​ខាន់​ណាស់ សម្រាប់​ជំរុញ​ផលិត​ភាព និងការប្រ​កួត​ប្រជែង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។ ចំណាយ​ថ្លៃដើម​ ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​នៅ​​កម្ពុ​ជា​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ដែល​ជា​ឧបសគ្គ ដល់​សមត្ថភាព​​ប្រ​កួត​ប្រ​ជែង​ជា​អន្តរ​ជាតិ​ និង​រា​រាំងដល់​​នវានុវត្តន៍ និងការងាក​​ទៅរកសកម្ម​ភាព​សេដ្ឋកិច្ច​មាន​តម្លៃខ្ពស់ជាង​បច្ចុប្បន្ន។

ដើម្បី​ជួយ​​​ដល់​ការ​វិនិ​យោគ​​របស់​វិ​ស័យ​ឯក​ជន កម្ពុជា​ចាំ​បាច់​ត្រូវ​ពង្រឹង​ភាពព្យាករណ៍បាន ​របស់​បរិស្ថាន​បទ​ប្បញ្ញ​ត្តិ​ និងពង្រីកលទ្ធភាពរក​បាន​ធន​ធាន​ហិរញ្ញវត្ថុ ​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SMEs)។ លើសពីនេះ កិច្ច​ខិត​ខំ​ប្រឹងប្រែងបន្ថែម​ទៀត ​ដើ​ម្បីសម្រួល​លក្ខខណ្ឌ​តម្រូវ​ស្មុគ​ស្មាញ ​​និង​តឹង​រ៉ឹង​សម្រាប់​ការ​បើក​​ធុរកិច្ច​ អម​ជា​មួយ​នឹង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង ​ដល់​ដំណើរការនៃក្របខណ្ឌក្ស័យធនផង​ វា​នឹងជួយ​កាត់​បន្ថយ​ការ​ចំណាយ ​​របស់​ក្រុម​ហ៊ុននៅ​ពេល​បើក​រកស៊ី និង​ពេល​បិទ​ទៅវិញ។ការ​សម្រួល​នីតិវិធីឱ្យ​សាម​ញ្ញ និងការ​ធ្វើ​ឌី​ជី​ថ​លកម្ម​នៃ​សេវា​ធុរកិច្ច​ ជា​ពិសេស​ការ​ចេញ​អា​ជ្ញាប​ណ្ណ និង​ការ​អនុ​ញ្ញាត​សម្រាប់​អាជីវកម្ម នឹងជួយ​កាត់បន្ថយ​ការ​ចំណាយ​នានា ​ដែល​ពាក់​ព័ន្ធ​ថ្លៃដើម​។ ការប្រកួត​ប្រជែង​កាន់​តែ​ច្រើន ​នឹង​ជំរុញ​ការ​កាត់​បន្ថយ​ការ​ចំណាយ និង​លើកកម្ពស់​នវា​នុវត្តន៍​​ និងកំណើនផលិត​ភាព ដោយបង្វែរទិស​នៃ​ចំ​ណែក​ទី​ផ្សារ​ធុរកិច្ច​ ឆ្ពោះទៅ​រក​ផលិតករ ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង ហើយ​ក៏​ជួយ​​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន ​ឱ្យ​កាន់​តែ​មាន​ផលិត​ភាព​ឡើងដែរ​។

ដើម្បីជួយ​ដល់​វិស័យ​ទេស​ចរ​ណ៍ ការកាត់បន្ថយថ្លៃដើម និងថ្លៃសេវា​នានា​ (ដូច​ជា ទិដ្ឋាការ ការ​ស្នាក់​នៅ អា​ហារ ថ្លៃ​ដឹក​ជញ្ជូន និង​ថ្លៃ​សំបុត្រ​​ចូល) រួម​ទាំង​ការលុប​បំបាត់​ថ្លៃ​សេ​វា​ក្រៅ​ផ្លូវ​ការ​ផង​ នឹងជួយទាក់ទាញភ្ញៀវ​អន្តរ​ជាតិ​ ឱ្យ​មកកម្ពុជា​​កាន់​តែ​ច្រើន​ឡើង។

ទី២ ការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និងឡូហ្ស៊ីស្ទិករបស់កម្ពុ​ជា គឺ​ជា​មូល​ដ្ឋា​នគ្រឹះ​ដ៏​សំ​ខាន់ សម្រាប់ការ​បង្កើន​ផលិត​ភាព​ និងសមត្ថ​ភាព​ប្រកួត​ប្រជែង​​អន្តរ​ជាតិ។

កម្ពុជានៅ​តែមាន​ការ​ខ្វះច្រើន ​នូវ​​​ហិរ​ញ្ញប្បទាន​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ ​សេវា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធនៅតែមិនគ្រប់គ្រាន់​ ហើយ​ត្រូវ​ប្រឹង​យ៉ាង​ត្រដាប​ត្រដួស ​ដើម្បី​បំពេញសេចក្តីត្រូវ​ការ​ដែលកំពុង​កើន​ឡើង​យ៉ាង​លឿន។ វិស័យ​ថាម​ពល​ត្រូវ​ការ​ការ​វិនិ​យោគ​ខ្នាត​ធំ​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ពីរ ​ក្នុង​ពេល​តែមួយគឺ​៖ ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង ​នៃ​តម្រូវ​ការ​អគ្គិសនី (តាម​ការ​ព្យាករ​ តម្រូវការ​អគ្គិសនី​នឹង​កើន​ឡើង៤ដង ពី១២ ៤០០​ហ្គីហ្កាវ៉ាត់ម៉ោង (GWh) នៅ​ឆ្នាំ​ ២០២០ ទៅ​ដល់៥៤ ៦០០ហ្គីហ្កាវ៉ាត់ម៉ោង នៅ​​ឆ្នាំ​២០៤០) និង​ការ​បំពេញ​តាម​ការ​សន្យា​របស់​ប្រ​ទេស ក្នុង​​ក្របខណ្ឌ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ការ​វិនិយោគ​ក៏ត្រូវ​ការ​ចាំបាច់ផង​ដែរ ដើម្បីកែ​លម្អ​​ឱ្យ​ប្រ​សើរ​​ឡើងនូវសេវា​ជាមូល​ដ្ឋាន​ក្នុង​ទី​ក្រុងមាន ​ដូច​ជា ប្រព័ន្ធ​ទុយោទឹក​ស្អាត, អនាម័យ, ការ​គ្រប់​គ្រង​សំណល់​រឹង ទូរ​គម​នា​គមន៍​ និង​ការ​ដឹក​ជញ្ជូន​ និង​ការ​ពង្រឹង​ផែន​ការរៀប​ចំ​ក្រុង។

ជាងនេះទៅទៀត កង្វះ​បណ្តាញ​​ការ​តភ្ជាប់​ក្នុង​តំបន់​ ក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅលើ​​ប្រសិទ្ធ​ភាព និង​ថ្លៃ​ដើម​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឆ្លង​ដែនដែរ​ ហើយ​នេះ​ជា​បញ្ហា​ដែល​ចាំបាច់​ត្រូវតែ​ដោះ​ស្រាយ​។ ការ​វិនិ​យោគ​គឺ​ចាំ​បាច់​ ដើម្បី​ដោះ​ស្រាយ​គម្លាត​ផ្នែក ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជាក់​លាក់​ សម្រាប់​​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ក្នុងស្រុក និង​ក្នុង​តំបន់​។ ការ​វិនិយោគ​ទាំង​នេះ​ នឹង​ធ្វើ​ឱ្យ​​ប្រ​សើរ​​​ឡើង​នូវ​សកម្ម​ភាព ​ពាណិជ្ជ​កម្ម​តាម​ច្រក​របៀង​កើត-លិច ឆ្លង​កាត់​ប្រទេស​ថៃ កម្ពុជា និង​វៀត​ណាម បន្ថែម​ពី​លើផ្លូវ​​ច្រក​របៀង​តែ​មួយគត់​ ដែល​ត​ភ្ជាប់​ប្រទេស​កម្ពុ​ជា ជា​មួយ​ប្រ​ទេស​ឡាវ​។

តាម​រយៈនេះ វា​ក៏​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផង​ដែរ ​នូវ​ការ​តភ្ជាប់​ផ្លូវ​ទឹក​ផ្ទៃក្នុង​ប្រទេស​ជា​មួយ​វៀត​ណាម និង​ប្រតិ​បត្តិ​ការ​ផ្លូវដែក ​ និងបណ្តាញ​​ភ្ជាប់ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ​​ដែល​មានស្រាប់​ ជាមួយប្រទេសថៃ។

ការ​កែ​លម្អ​ការ​សម្រប​សម្រួល​ពាណិជ្ជ​កម្ម និងការ​អនុ​វត្តមុខ​ងារ​ផ្នែក​ឡូហ្ស៊ីស្ទិក ក៏មាន​សារៈសំខាន់ផងដែរ។ កិច្ចប្រឹង​ប្រែង​គួរ​ត្រូវ​បាន​ធ្វើ​បន្ថែម​ទៀត​ ដើម្បីកាត់​បន្ថយ​ថ្លៃចំណាយ ​លើ​ការ​ដឹក​ជញ្ជូន និងសេ​វា​ឡូហ្ស៊ីស្ទិក តាម​រយៈ​​ការតាម​ដាន​​ត្រួត​ពិនិត្យ​​ប្រ​សិទ្ធ​ភាព​នៃច្រក​ទ្វារ​ពាណិជ្ជ​កម្ម​សំខាន់​ៗ ដូច​ជា​កំពង់​ផែ និង​ច្រក​ព្រំដែន។

ទី៣ កិច្ច​ការ​សំខាន់​មួយ​ទៀត ​ដែល​កម្ពុជា​ត្រូវ​បង្កើន​លទ្ធ​ផល​នៃ​ការ​រៀន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ជំនាញ, បង្កើត​កម្លាំង​ពល​កម្ម​ដែល​មាន​សមត្ថភាព​ត្រៀម​សម្រាប់​អនាគត និង​ជំរុញ​កំណើន​ផលិត​ភាព​របស់​ប្រទេស។ កំណើន​ផលិត​ភាពពលកម្ម ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បណ្តា​ក្រុម​ហ៊ុន​ក៏​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ដែ​រ ​​អំពី​ការ​កើន​ឡើង​នៃ​កង្វះ​ជំនាញ​​។

មាន​កុមារ​កម្ពុជា​មិន​ច្រើន​ប៉ុន្មាន​ទេ ​ដែល​បាន​ចុះ​ឈ្មោះ​ទទួល​ការ​អប់​រំ​កូន​​ក្មេង ដែលមាន​ន័យ​ថា​ជា​ការ​បាត់​បង់​​ឱកាស សម្រាប់​​​ការ​វិវឌ្ឍ​របស់​កុមារ​ក្នុង​វ័យ​ដំបូង ហើយ​វា​ក៏​ជាឧបសគ្គ​ដល់​ការ​វិល​ត្រឡប់​របស់​ម្តាយ​ទៅ​ធ្វើ​ការ​ដើម្បី​រក​ប្រាក់​ចំណូល​ដែរ។សាលា​កម្រិត​បឋម​សិក្សា​ កំពុង​ជួប​ប្រទះ​នូវ​ការ​ធ្លាក់ចុះ​លទ្ធផល​នៃ​ការ​សិក្សា បើ​ទោះ​ជា​លទ្ធភាព​ចូលរៀន​របស់​ក្មេង ​មាន​ភាព​ប្រសើរ​ជាង​មុន​ក៏ដោយ។ សិស្ស​មាន​ចំនួន​មិន​ច្រើន​ទេ ​ដែល​រៀន​បាន​ឡើង​ថ្នាក់​ទៅ​កម្រិត​អនុវិទ្យា​ល័យ ហើយ​អ្នក​ដែល​បាន​ឡើង​ទៅនោះ​​ ច្រើន​តែ​មានមូលដ្ឋាន​មិន​គ្រប់​គ្រាន់ ហើយ​ឈប់រៀនក៏ច្រើនដែរ។ កូនសិស្ស​មកពីគ្រួសារ​ក្រីក្រ​ រង​ផល​ប៉ះពាល់​ក្នុង​សមាមាត្រ​មួយ​ខ្លាំង​ជាង​គេ។

យោង​តាម​សូចនាករ​មូលធន​មនុស្ស ​របស់​ធនាគារ​ពិភពលោក កុមារ​ម្នាក់​ដែលកើននៅ​កម្ពុជា​ក្នុង​ថ្ងៃនេះ ត្រូវ​បាន​គេ​រំពឹង​ថា​អាច​សម្រេច​បាន​តែ​ពាក់​កណ្តាល ​នៃ​សក្តា​នុពល​ផលិត​ភាព​​ការ​ងារ​​ទេក្នុង​មួយ​ជីវិត​របស់​ខ្លួន ប៉ុន្តែទាល់តែ​​​កុមារ​នោះ​ទទួល​បាន​ការ​អប់​រំ និង​សេ​វា​ថែទាំង​សុខភាព​ គ្រប់​គ្រាន់ដែរ​។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនោះ គឺក្នុង​ចំណោម​ក្មេង​អាយុ​១៥​ឆ្នាំ​ នៅ​កម្ពុជា​ មាន​​តែ​៣​ភាគរយប៉ុណ្ណោះ ដែល​គេ​រំពឹង​ថា​ចេះ​ត្រឹម​តែកម្រិត​គោលទេ ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា។ ចំ​នួន២ភាគរយ ក្នុង​ការ​អាន និង​ ១ភាគរយ ក្នុង​វិជ្ជា​វិទ្យា​សាស្ត្រ។

ត្រង់​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ផលជះ​អវិជ្ជមាន ​ទៅលើ​ឱកាស​សម្រាប់​ក្មេង​កម្ពុជា​ ក្នុង​ការ​ចូល​រួម​ និង​រួម​ចំណែក​ដល់​វិបុលភាព​របស់​ប្រទេស​ទៅថ្ងៃអនាគត។ ការ​បង្កើន​លទ្ធផល​នៃ​ការ​អប់រំ​ តម្រូវឱ្យ​​មាន​អភិក្រម​ច្រើន​មុខ​ព្រួញ។ ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​រៀនសូត្រ​ប្រកប​ដោយ​គុណភាព​ក៏​សំខាន់​ដែរ។ យ៉ាង​ណា​ក៏ដោយ ប្រការ​លើក​ទឹក​ចិត្ត​នានា​ ដូច​ជា​ការ​ផ្ទេរ​សាច់​ប្រាក់​ភ្ជាប់​លក្ខខណ្ឌជាដើម អាច​ជា​ការ​ចាំបាច់​ដែរ ដើម្បី​បង្ក​លទ្ធភាព​ឱ្យ​ក្មេង ជា​ពិសេស​មក​ពីគ្រួសារ​ក្រី​ក្រ នៅ​បន្តរៀន​បាន​យូរ​ជាង​មុន៕

NERCRATគ្រោងបោះទុនវិនិយោគទំហំ១០០០លានដុល្លារ នៅកម្ពុជា

ដោយៈ ស៊ីវ ម៉េង

ប្រទេសចិនៈ ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់(NERCRAT) ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេ​សចិន គ្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់១០០០លានដុល្លារនៅកម្ពុជា។

ព័ត៌មានដ៏ល្អនេះត្រូវបានបញ្ជាក់ ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល​បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)​។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នា លើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ​។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើ​គម្រោង​វិនិយោគនៅ​កម្ពុជា។

ក្នុង​ដំណើរទស្សនកិច្ច លោក ស៊ុន ចាន់ថុល បានជួបជាមួយ​​ប្រធានក្រុមហ៊ុនធំៗនៅ​ក្នុងក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន ​ដែលកំពុងសម្លឹងមើលឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា។ លោក​បាន​ចុះទស្សនកិច្ចរោងចក្រ នៃក្រុមហ៊ុននិងសហគ្រាសមួយ​ចំនួន​រួម​​មាន ទី១ ក្រុមហ៊ុន MESNAC ដែលជាក្រុមហ៊ុនផលិតនិងនាំចេញឧបករណ៍កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន។

ទី២ ក្រុមហ៊ុន KenGic គឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងក៏ជាមូលដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ដែលផ្គត់ផ្គង់គ្រឿងចក្រ ទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោក និងប្រមាណជាង២០ប្រទេស ក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ។

ទី៣ Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនា ការផលិត ការលក់ និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃ និងប្រព័ន្ធឃ្លាំង និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផល ទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាថិ៍ក្រុមហ៊ុន Huawei​ ក្រុមហ៊ុន Ford​ និងក្រុមហ៊ុន Toyota ជាដើម៕