ដោយ: គង់ លាងហួរ
អន្តរជាតិ: ការដាក់ចេញគោលនយោបាយ ប្រយុទ្ធប្រឆាំងនឹងអតិផរណារបស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល អាចនឹងត្រូវបានបញ្ចប់ ហើយការណ៍នេះនឹងជះផលវិជ្ជមាន ដល់សេដ្ឋកិច្ចរបស់ពិភពលោក។
ជាក់ស្តែង ការធ្លាក់ចុះយ៉ាងគំហុក នៃអត្រាអតិផរណានាពេលថ្មីៗនេះ បានជំរុញឱ្យធនាគារកណ្តាលអាមេរិក សម្រេចបញ្ឈប់ការដំឡើងអត្រាការប្រាក់ចំនួន៣លើកជាប់ៗគ្នា គិតត្រឹមកិច្ចប្រជុំគោលនយោបាយ ប្រចាំខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។
នៅពេលនេះ ក្រុមមន្ត្រីមួយចំនួនរបស់ធនាគារ Fed ថែមទាំងបានផ្តល់សញ្ញា ពីការកាត់បន្ថយអត្រាការប្រាក់ សម្រាប់ឆ្នាំ២០២៤ ហើយនេះជាលទ្ធផល ដែលនឹងតំណាងឱ្យការ ប្រកាសជ័យជម្នះក្នុងសង្គ្រាមប្រយុទ្ធជាមួយវិបត្តិអតិផរណា។
ចុះតើការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក អាចជះឥទ្ធិពលបែបណាខ្លះដល់ពិភពលោក?។ ការបញ្ចុះអត្រាការប្រាក់របស់អាមេរិក អាចនឹងជះផលល្អ ទៅលើប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាប ខណៈដែលបណ្តាប្រទេសភាគច្រើន នៅទូទាំងពិភពលោក ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ដោះដូរពាណិជ្ជកម្ម។់
ចំណែក បណ្តាប្រទេសដែលជំពាក់បំណុលច្រើន នឹងទទួលផលវិជ្ជមាន ពីការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ខណៈកាលពីអត្រាការប្រាក់នៅមានកម្រិតទាប បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បាននាំគ្នាខ្ចីបំណុលអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។
ហេតុនេះ ការបញ្ចុះអត្រាការប្រាក់ នឹងធ្វើឱ្យរដ្ឋាភិបាលរបស់ប្រទេសនានា ងាយស្រួលទូទាត់សងបំណុលជាងមុន ខណៈបណ្តាប្រទេសក្រីក្រជាច្រើន កំពុងធ្លាក់ចូលទៅក្នុង “វិបត្តិបំណុល”។
កាលណាអត្រាការប្រាក់ធ្លាក់ចុះ វានឹងធ្វើឱ្យការខ្ចីប្រាក់កាន់តែចុះថោក។ ចំណែកអត្រាការប្រាក់លើកម្ចីទិញផ្ទះ ដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ទសវត្សរ៍ ក្នុងរង្វង់ជិត៨% នឹងបន្តថយចុះមកវិញ ហើយការផ្តល់ប្រាក់កម្ចីអាជីវកម្ម នឹងមានតម្លៃថោក ដោយបង្កើនប្រាក់ចំណេញសាជីវកម្ម ដែលធ្វើឱ្យការវិនិយោគភាគហ៊ុនកាន់តែមានភាពទាក់ទាញ។
ជាមួយគ្នានេះ វានឹងលុបបំបាត់ហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន ដែលបណ្តាលមកពីការដំឡើង អត្រាការប្រាក់នាពេលកន្លងមកផងដែរ។
ជាក់ស្តែង ធនាគារកណ្តាលធំៗ ដូចជា ធនាគារ Fed ធនាគារកណ្តាលអង់គ្លេស និងធនាគារកណ្តាលអឺរ៉ុប បានព្យាយាមបន្ថយល្បឿនសេដ្ឋកិច្ចរៀងៗខ្លួន ដើម្បីកាត់បន្ថយអតិផរណា តាមរយៈការបង្កើនអត្រាការប្រាក់នាពេលកន្លងទៅ។
ក្រុមអ្នកវិភាគនៅធនាគារវិនិយោគ Goldman Sachs បានរំពឹងទុកថា ការកាត់បន្ថយអត្រាការប្រាក់ នឹងចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៤នេះ ហើយពួកគេក៏បានបង្កើនការព្យាករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិកផងដែរ។
បន្ថែមពីលើនេះ ការកាត់បន្ថយអត្រាការប្រាក់ អាចធ្វើឱ្យតម្លៃកម្ចីថយចុះ ហើយអ្នកខ្ចីប្រាក់ ក៏ត្រូវចំណាយតិចជាងមុនផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើធនាគារកណ្ដាល បង្កើនអត្រាការប្រាក់ នោះ អ្នកត្រូវការកម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ ឬកម្ចីទិញរថយន្ដ នឹងត្រូវចំណាយច្រើនជាងមុន។
ម្យ៉ាងវិញទៀត កាលណាធនាគារកណ្តាលអាមេរិក(Federal Reserve) បញ្ចុះអត្រាការប្រាក់ នោះវានឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃចុះ ដែលជារឿងល្អ សម្រាប់ទីផ្សារប្តូរប្រាក់អន្តរជាតិ។ តួយ៉ាង រូបិយប័ណ្ណសំខាន់ៗមួយចំនួន ដូចជា ប្រាក់អឺរ៉ូ ប្រាក់យ័ន និងប្រាក់យ៉េន ត្រូវបានគេរំពឹងថា នឹងងើបឡើងថ្លៃឡើងវិញធៀបនឹងប្រាក់ដុល្លារ។
កាលណាដែលប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃចុះ វានឹងមានផលល្អសម្រាប់កំណើនពាណិជ្ជកម្មសកល ដោយសារប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណស្តេច នៅក្នុងពាណិជ្ជកម្មរបស់ពិភពលោក និងកាន់កាប់អំណាចទិញច្រើនបំផុត។
ផ្ទុយទៅវិញ នៅពេលដែលប្រាក់ដុល្លារហក់ឡើងថ្លៃ រូបិយប័ណ្ណផ្សេងទៀត នឹងធ្លាក់ថ្លៃចុះយ៉ាងគំហុក ដែលធ្វើឲ្យពិភពលោកកាន់តែក្រីក្រ និងមិនសូវមានលទ្ធភាពធ្វើពាណិជ្ជកម្មឡើយ។
សរុបមក ប្រសិនបើធនាគារកណ្តាលអាមេរិក បញ្ចុះអត្រាការប្រាក់ មែននោះ វាជារឿងល្អ ខណៈប្រទេសជាច្រើន ដែលកំពុង ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ជាប់គាំង កំពុងត្រូវការលំហូរមូលធន ដែលមានអត្រាការប្រាក់ទាប៕




This was fuelled in part by improved consumption, the report said, and the growth momentum is likely to continue this year. “As the positive momentum of economic recovery continues to consolidate, Beijing’s commercial real estate market is expected to be led by a gradual improvement in demand in the overall recovery process,” said Rayman Zhang, managing director at JLL. Retail commercial real estate refers to properties occupied by retailers, branded item stores, grocery stores and shopping malls.
កាលពីឆ្នាំ២០២១ ប្រទេសឡាវរកប្រាក់ចំណូលបានជាង២,៣ពាន់លានដុល្លារ ពីការនាំចេញថាមពលអគ្គិសនី ខណៈដែលប្រទេសនេះ ត្រូវចំណាយថវិកាត្រឹមតែជាង៤០លានដុល្លារប៉ុណ្ណោះ សម្រាប់ការនាំចូលអគ្គិសនីត្រលប់មកវិញ។ បច្ចុប្បន្ននេះ ប្រទេសឡាវ បានលក់អគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ ចិន មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និងសិង្ហបុរី។





According to Royal Caribbean, the vessel will offer year-round Eastern or Western Caribbean adventures from Miami, with popular tourist attractions such as St. Maarten, Mexico, St. Thomas and Royal Caribbean’s private island, Perfect Day at CocoCay in the Bahamas, on the itinerary.
លោក Zhao បានព្យាករណ៍ថា ការចំណាយថ្មីរបស់ក្រុមហ៊ុនឯកជន ដែលមានចំនួន៥៥% នៃការចំណាយសរុបលើទ្រព្យសកម្មថេររបស់ប្រទេសចិនកាលពីឆ្នាំ២០២២ ទំនងជានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។
សរុបមក លោក Zhao បានគូសបញ្ជាក់ថា វិស័យសំខាន់ៗចំនួន៤ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចិន រួមមាន ការប្រើប្រាស់ ការវិនិយោគ ការចំណាយរបស់រដ្ឋាភិបាល និងពាណិជ្ជកម្មសុទ្ធ ដែលវិស័យទាំងនេះនឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤។ ពាណិជ្ជកម្មសុទ្ធគឺជាតម្លៃនៃការនាំចេញដកតម្លៃនៃការនាំចូល។
លោក Wang បានបន្តថា ប្រទេសចិនមានឱកាស ដើម្បីបង្កើនការគាំទ្រសេដ្ឋកិច្ច ដោយសារតែបន្ទុកបំណុលរបស់រដ្ឋាភិបាលកណ្តាលរបស់ខ្លួនមានកម្រិតទាប ហើយតម្លៃទំនិញប្រើប្រាស់ក៏ថោកផងដែរ។ តួយ៉ាង តម្លៃទំនិញប្រើប្រាស់នៅប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតក្នុងរយៈពេល៣ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំមុន។
