កប៉ាល់ទេសចរណ៍ធំបំផុតរបស់ពិភពលោកIcon of the Seas គ្រោងចេញដំណើរកំសាន្តលើកដំបូងបង្អស់

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាវាដ៏ប្រណីត Icon of the Seas គ្រោងចាប់ផ្តើមធ្វើដំណើរជាលើកដំបូងបង្អស់ ពីទីក្រុងម៉ៃអាមី (Miami) សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមករា បន្ទាប់ពីបានបញ្ចប់ជំហានចុងក្រោយនៃការត្រួតពិនិត្យសុវត្ថិភាព។

នាវាលំដាប់យក្សIcon of the Seas ត្រូវបានគេហៅថាជាកប៉ាល់ ឬនាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Caribbean។

សារពត៌មាន CNN បានរាយការណ៍ថា កប៉ាល់ដែលមានប្រវែង៣៦៥ម៉ែត្រនេះ ត្រូវបានគេប្រទះឃើញថា បានមកដល់ទីក្រុង Ponce ប្រទេសព័រតូរីកូកាលពីសប្តាហ៍មុនសម្រាប់ “ការត្រួតពិនិត្យបទប្បញ្ញត្តិ” ដើម្បីរៀបចំការចេញដំណើរលើកដំបូងបង្អស់របស់ខ្លួន។នាវាទេសចរណ៍ខ្នាតយក្សនេះ មានសមត្ថភាពផ្ទុកភ្ញៀវបានរហូតដល់៥.៦១០នាក់ និងសមាជិកនាវិកចំនួន២.៣៥០នាក់ ដែលនឹងមកដល់ទីក្រុងម៉ៃអាមីនៅថ្ងៃទី៩ ខែមករានេះ។

នៅពេលនេះ នាវាដ៏ប្រណីត Icon of the Seas កំពុងរៀបចំដើម្បីទទួលស្វាគមន៍អ្នកដំណើរ សម្រាប់ការចេញដំណើរលើកដំបូងបង្អស់របស់ខ្លួន ដែលជាដំណើរកំសាន្តរយៈពេលប្រាំពីរថ្ងៃ នៅជុំវិញតំបន់ការីបៀន (Caribbean)។

យោងតាមក្រុមហ៊ុន Royal Caribbean បានគូសបញ្ជាក់ឱ្យដឹងថា នាវានេះនឹងផ្តល់ជូននូវដំណើរកំសាន្ត បែបផ្សងព្រេងនៅតំបន់ការីបៀនខាងកើត ឬខាងលិចពេញមួយឆ្នាំពីទីក្រុងម៉ៃអាមី ជាមួយនឹងកន្លែងទេសចរណ៍ ដ៏ពេញនិយមដូចជាប្រទេស Sint Maarten ប្រទេសMexico កោះSaint Thomas និងកោះឯកជនរបស់ក្រុមហ៊ុននេះ។

តម្លៃបន្ទប់អាចប្រែប្រួល អាស្រ័យលើកាលវិភាគ និងកាលបរិច្ឆេទធ្វើដំណើរ។  ការធ្វើដំណើរដែលមានតម្លៃខ្ពស់បំផុត គឺការជិះទូកកម្សាន្តនៅការីបៀនខាងលិច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយនឹងបន្ទប់ តម្លៃថោកបំផុតចាប់ពី១.៥៨១ដុល្លារឡើងទៅ ក្នុងមនុស្សម្នាក់ និងមួយឈុតតម្លៃ៣.៤៤៣ដុល្លារ ក្នុងមនុស្សម្នាក់។

ចំណែកឯ ដំណើរកំសាន្តរយៈពេល៧យប់ ទៅកាន់តំបន់ការាបៀន ភាគខាងកើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ មានតម្លៃបន្ទប់ចាប់ពី១.០០៧ដុល្លារក្នុងមនុស្សម្នាក់ ខណៈដែលបន្ទប់ដ៏ប្រណីតមានតម្លៃ២.៨៧៩ដុល្លារ៕ប្រភព៖VNExpress៕

កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន សម្រុកបើកជើងហោះហើរទៅកាន់ទីក្រុងធំៗរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នៅក្នុងតំបន់អាស៊ានកំ ពុងសម្រុកបើកដំណើរការសេវាកម្ម ជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក។

ជាក់ស្តែង កាលពីថ្ងៃសៅរ៍ ទី៦ ខែមករាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានចាប់ផ្តើមបើកជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងឆុងឈីង ដែលជាទីក្រុងមានប្រជាជនរស់នៅជាង៣១លាននាក់។ ក្រុមហ៊ុន Cambodia Airways បើកសេវាកម្មហោះហើរទៅកាន់ទីក្រុងឆុងឈីង ចំនួន២ដង ក្នុងមួយសប្តាហ៍ ដូចជាថ្ងៃច័ន្ទ និងថ្ងៃសៅរ៍។ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ​ចំនួន៤៩៨.២៥០នាក់​ក្នុង​រយៈពេល១១ខែ​ដំបូង​នៃ​ឆ្នាំ​មុន ឬស្មើនឹង១០% នៃ​ចំនួនភ្ញៀវ​ទេសចរបរទេស​ទាំង​អស់។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក៏ហោះហើរទៅកាន់ទីក្រុងប៉េកាំង ទីក្រុងShenzhen ទីក្រុង Chengdu ទីក្រុងម៉ាកាវ ទីក្រុងSanya ទីក្រុងJinan ទីក្រុងJieyang និងទីក្រុង Haikouផងដែរ។ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថ្មីៗនេះ បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុង Wuxi ជាមួយនឹងរយៈពេលពីរថ្ងៃក្នុងមួយសប្តាហ៍។ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុននឹងបង្កើនការហោះហើរ រហូតដល់៤ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៥ ខែមករា តទៅ។ ប្រទេសសិង្ហបុរីទទួលបានភ្ញៀវទេសចរចិនចំនួន១,២៣លាននាក់ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំមុន។

ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia គ្រោងនឹងចាប់ផ្តើមបើកជើងហោះហើរ ចំនួន៥ដងក្នុងមួយសប្តាហ៍ រវាងទីក្រុងបាងកក និងទីក្រុងសៀងហៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈខាងមុខ។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet គ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់ ពីទីក្រុងបាងកក ទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី១ខែមីនាខាងមុខ។លើសពីនោះ ក្រុមហ៊ុននេះបានហោះហើរ ទៅកាន់ទីក្រុង Shenzhen និងទីក្រុង Hangzhou រួចទៅហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation Thailand៕

ដំណឹងល្អៈ ក្រុមហ៊ុនចំនួន៣ទៀតនឹងចាប់ផ្តើមចម្រាញ់រ៉ែមាសនៅឆ្នាំនេះដែលនឹងផ្តល់ចំណូលកាន់តែច្រើនដល់ថវិកាជាតិ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុនរុករករ៉ែមាសចំនួន ៣ទៀតបន្ថែមទៀត គ្រោងនឹងចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសនៅឆមាសទី ២ឆ្នាំ ២០២៤នេះ ខណៈដែលបច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនចំនួន៦កំពុងធ្វើប្រតិ​បត្តិ​ការអាជីវកម្មចម្រាញ់រ៉ែមាស នៅក្នុងខេត្តចំនួន៤។

នេះបើតាមការអះអាងពីមន្ត្រី ទទួលបន្ទុកកិច្ចការធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឲ្ហយដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង៩ដែលក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាប័ណ្ណរុករករ៉ែមាស ក្នុងនោះមានក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំចង្វាក់ផលិតកម្ម។លោកបានបញ្ជាក់ថា តាមការរំពឹងទុកក្រុមហ៊ុនរុករករ៉ែមាសចំនួន៣ទៀត អាចនឹងចាប់ផ្តើមដំណើរការអាជីវកម្ម ចម្រាញ់រ៉ែមាសនៅអំឡុងត្រីមាសទី៣ឆ្នាំនេះ ប៉ុន្តែក្នុងទ្រង់ទ្រាយអាជីវកម្មមធ្យមខ្នាតតូចប៉ុណ្ណោះ។ ក្រុមហ៊ុនទាំង ៣នេះ គឺក្រុមហ៊ុន ភូយ៉ាង នៅខេត្តបាត់ដំបង, ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ទ្រី ឯ.ក នៅខេត្តកំពង់ធំ និងក្រុមហ៊ុនមួយផ្សេងទៀត នៅខេត្តរតនគិរី។

លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៩,៦តោន ស្មើនឹង១.១២៦ដុំ និងទទួលចំណូលសួយសារ មិនមែនសារពើពន្ធបានប្រមាណ១៥,៥លានដុល្លារអាមេរិក ដោយក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងខេត្តចំនួន៤។

ចំណែកក្រុមហ៊ុនទាំង៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន ទី១.ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នៅខេត្តមណ្ឌលគិរី, ទី២.ក្រុមហ៊ុន Xinshan នៅខេត្ដព្រះវិហារ, ទី៣.ក្រុមហ៊ុន ឌែលខម (Delcom Cambodia) នៅខេត្ដព្រះវិហារ, ទី៤.ក្រុមហ៊ុន Rong Cheng នៅខេត្ដមណ្ឌលគិរី, ទី៥.ក្រុមហ៊ុន Xing Yuan នៅខេត្តក្រចេះ និងទី៦.ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD នៅខេត្តកំពង់ធំ៕

ខេត្តកែបត្រៀមបង្អួតពុទ្ឋបដិមាកំពស់៤៥ម៉ែត្រលើជ្រលងភ្នំដ៏ទាក់ទាញ

        ដោយៈ ជេស៊ីកា

        ខេត្តកែបៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងពិធីប្រុងពាលី បញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធអភយមុទ្រៈ មានកម្ពស់៤៥ម៉ែត្រ។

ពិធីបញ្វុះបឋមសិលាសាងសង់ពុទ្ឋបដិមាដ៏ខ្ពស់នេះ ស្ថិតនៅទី​តាំងមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ។ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោកសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៊ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នា និងមានសុទ្ធាជ្រះថ្លា ចាប់មគ្គផលក្នុងការកសាង ព្រះពុទ្ធអភយមុទ្រៈ ដែលត្រូវកសាងនេះ មានកម្ពស់៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុក្ខជាសម្បត្តិប្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ខេត្តកែប។

“ប្រុងពលី” ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរ តែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុង ជំនឿ និងទំនៀមទម្លាប់ខ្មែរ។ “ប្រុង មានន័យដូចនឹង “រៀបចំ” ដែរ ឧទាហរណ៍អ្នកស្រុកនៅអង្គរ ច្រើននិយាយ “ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)” រីឯ “ពលី” មានន័យថា “ការបូជា, ពលិកម្ម និយាយឲ្យងាយយល់ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ៕

វិនិយោគិនកូរ៉េចាប់អារម្មណ៍ពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពពាក់ព័ន្ឋ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន Camko Infracore បានជួបមន្រ្តីជាន់ខ្ពស់CDC ក្នុងគោលបំណងបង្កើនការឈ្វេងយល់ អំពីការលើកទឹកចិត្តលើគម្រោង ពង្រីកសកម្មភាពវិនិយោគ លើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។

លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខ សម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។លោកសួន សុផលបានជម្រាបជូនសមភាគី ដែលបានសម្តែងចំណាប់អារម្មណ៍ ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្ម នៅកម្ពុជាក្រោយទទួលបានជោគជ័យ ប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។

លោកសួន សុផលក៏បានគូសរំលេចអំពី កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីក នៃគម្រោងវិនិយោគមានលក្ខណសម្បត្តិ គ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើការលើកទឹកចិត្តមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, និងការលើកទឹកចិត្តពិសេស។

លើសពីនេះ លោកបានឆ្លៀតយកឱកាស បំផុសគំនិតផ្តួចផ្តើមជូនតំណាងក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាពរៀបចំ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាស ដែលមានសែស្រឡាយពាក់ព័ន្ធ។
ជាការឆ្លើយតប សមភាគីកូរ៉េបានសម្តែង នូវសេចក្តីសោមន្សជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់នូវសេវាពិគ្រោះយោបល់ប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្ត។

ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនបានសន្យាថា នឹងពាំនាំខ្លឹមសារនៃកិច្ចពិភាក្សាខាងលើ ទៅជម្រាបជូនថ្នាក់ដឹកនាំ នៃសហគ្រាសរបស់ខ្លួនដើម្បីជ្រាបជាព័ត៌មាន និងពិនិត្យសម្រេចជាគោលការណ៍មុននឹងរៀបចំដំណើរទស្សនកិច្ចការងារ មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

Backed by tourism potential, hotels keen to cultivate Japanese market

After a three-year struggle during the pandemic, Japan’s tourism industry rebounded in 2023, with the government accelerating the normalization of business and social activities.
A major driving force for the industry was the reopening of the border, which has sparked a renewed influx of international tourists.

In October, Japan saw 2.51 million foreign visitors, exceeding the comparable figure in pre-pandemic 2019 for the first time. The figure was achieved even though the number of Chinese visitors, who had accounted for the largest share in October 2019, was still down about 65%.

Backed by that trend, Japan is set to see an influx of new accommodation offerings in the coming years as both domestic and foreign players ratchet up investments.

France-based Accor, one of the leading international hotel chains, has seen a recovery of guests in Japan mainly due to the return of foreign travelers, with all of its hotels exceeding the 2019 business levels since June last year, said Dean Daniels, the firm’s vice president of operations and the head of Accor’s Japan business.

“What we find exciting … is that that’s without China having a major impact on demand for any region,” he said.

Since Japan was slow to reopen its borders, there seems to be robust pent-up demand to visit the country, which has also been helped by the historically weak yen over the past year, making Japan a more cost effective destination, Daniels said.

Accor believes that Japan will continue to attract more inbound tourists, with the government setting a goal of attracting 60 million foreign visitors annually by 2030. Prior to the pandemic, Japan’s record high was 31.8 million in 2019. Source: Japan times

អគារខ្ពស់កប់ពពក The Henderson ដែលសាងសង់លើដីថ្លៃបំផុតក្នុងទីក្រុងហុងកុង គ្រោងបញ្ចប់ការស្ថាបនាឆាប់ៗនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន Dezeen បានចុះផ្សាយថា អគារខ្ពស់កប់ពពក The Henderson  ជិតសាងសង់បញ្ចប់រួចរាល់ហើយ ខណៈអគារនេះត្រូវបានគេចាត់ទុកជា Landmark ថ្មីរបស់ទីក្រុងហុងកុង។

អគារ The Henderson ស្ថិតនៅចំទីតាំងដ៏សំខាន់មួយ នៅជាប់សួនច្បារ Chater Garden ក្នុងទីក្រុងហុងកុង និងស្ថិតនៅក្បែរអគារធនាគារ Bank of China Tower និងអគារធនាគារ HSBC។

អគារ The Henderson ស្ថិតនៅលើផ្លូវ 2 Murray Road ដែលត្រូវបានគេរាយការណ៍ថា ជាទីតាំងដី ដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ Henderson Land បានទិញដីនេះ ក្រោមទំហំទឹកប្រាក់ជាង៩៧មុឺនដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីឆ្នាំ២០១៧កន្លងទៅ។អគារខ្ពស់កប់ពពកមួយនេះមានកំពស់សរុបចំនួន១៩០ម៉ែត្រ និងមាន៣៦ជាន់ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បី ឈ្មោះ Zaha Hadid Architects ដែលមានមូលដ្ឋាននៅទីក្រុងឡុដិ៍ ប្រទេសអង់គ្លេស។លោក Patrik Schumacher ស្ថាបត្យករដ៏ធំរបស់ក្រុមហ៊ុន Zaha Hadid Architects បានអះអាងថា “ជាមួយនឹងទីតាំងដីដ៏ថ្លៃបំផុតនេះ យើងបានដឹងយ៉ាងច្បាស់ថា យើងត្រូវតែបង្កើតអ្វីដែលអស្ចារ្យ និងប្លែកខុសពីគេ”។

លោកបានបន្ថែមថា “យើងមានមហិច្ឆតានៅក្នុងការបង្កើតស្ថាបត្យកម្មដ៏ពិសេសអស្ចារ្យមួយ ដែលនឹងត្រូវបានគេកត់សម្គាល់ និងទាក់ទាញចំណាប់អារម្មណ៍នៅជុំវិញពិភពលោក”៕

High inheritance tax prompts more wealthy Koreans to emigrate

Korea’s high inheritance tax rate is apparently prompting more wealthy Koreans to move to foreign countries that have more lenient regulations.

Asia’s fourth-largest economy is ranked second in the OECD only after Japan regarding inheritance tax rates. The maximum inheritance tax rate in Korea is 50 percent, compared to Japan’s 55 percent and the OECD average of 25 percent.

In a taxation environment such as this, a survey recently released by Henley & Partners, a London-headquartered investment migration consulting firm, estimated that Korea has lost the world’s seventh-highest number of rich people to emigration this year.

The estimation is based on tra
cking the movements of over 150,000 high-net-worth individuals worldwide in the database, which is focused on individuals from high-value companies who have one of the following job titles: founder, chairperson, CEO, CIO, president, director or managing partner.

It estimated that Korea had a net outflow of around 800 high-net-worth individuals, or those whose net assets are valued at $1 million or higher, who have left Korea to relocate to another territory during the year — as of June.

The figure was an increase from the net outflow of 400 wealthy Koreans the previous year.

China topped the net outflow chart with 13,500, followed by India with 6,500, the United Kingdom with 3,200, Russia with 3,000, Brazil with 1,200 and Hong Kong with 1,000.

Of the seven, Korea along with the U.K. were the only countries where the estimated number of wealthy emigrants doubled in the 2022-23 period.

China marked an increase from 10,800 during the cited period, while the remaining five saw declining emigration.

Citing Henley & Partners’ survey and the 2022 U.N. Population Fund data, industry sources said Korea would be ranked No. 1 if the survey focused on the ratio of rich emigrants out of the total population in their respective countries. Source: Korea Times

សហរដ្ឋអាមេរិកគ្រោងដាក់ហោះហើរសាកល្បងយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសម្លេងនៅដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន Boom Aerospace គ្រោងនឹងដាក់ហោះហើរសាកល្បងយន្តហោះ ដឹកអ្នកដំណើរ ដែលមានល្បឿនលឿនជាងសម្លេង ឈ្មោះ Overture ដែលអាចដឹកអ្នកដំណើរបានច្រើនផងដែរ។

យន្តហោះនេះ អាចធ្វើការហោះហើរពីទីក្រុងមីយ៉ាមី សហរដ្ឋអាមេរិក ទៅដល់ទីក្រុងឡុង ប្រទេសអង់គ្លេស ត្រឹមតែក្នុងរយៈពេល៥ម៉ោងប៉ុណ្ណោះ។ នេះបើយោងតាមកាសែត Le Figaro ចេញផ្សាយកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤។

យន្តហោះOverture របស់​ក្រុមហ៊ុន​អាមេរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន១៦តោន ថែមទាំងអាច​ដឹក​អ្នកដំណើរ​បាន​ចន្លោះពី៦៥ ទៅដល់៨០នាក់។នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic ធ្លាប់បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។

បណ្ដា​ដៃគូថ្មីៗរបស់ក្រុមហ៊ុន Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និងក្រុមហ៊ុន Aciturri ជាដើម។

ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ក ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​បំពាក់យន្តហោះ​នេះ​ផងដែរ។ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ Overture ផងដែរ។ SAF គឺជា​ឥន្ធនៈ​អាកាសចរណ៍​ ដែល​ជាប្រភពថាមពលអាច​កកើត​ឡើងវិញ​បាន។

ល្បឿនរបស់យន្តហោះ Overture ត្រូវបានគេបញ្ជាក់ឲ្យដឹងថា គឺលឿនជាងយន្តហោះដឹកអ្នកដំណើរប្រភេទ Commercial រហូតដល់ទៅពីរដង ដែលវាជាយន្តហោះមានល្បឿនលឿនបំផុត នាពេលបច្ចុប្បន្ននេះ។

យន្តហោះនេះអាច​ហោះ​ក្នុង​ល្បឿន​អតិបរមា Mach 1.7 ពោលគឺលឿន​ជាង​សំឡេង១,៧ដង ឬ​ប្រហែល២.១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅពេល​ហោះ​លើ​សមុទ្រ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ធ្លាប់បានប្រកាសកាលពីឆ្នាំ២០២២ថា ខ្លួននឹងទិញយន្តហោះ Overture រហូតដល់ទៅ២០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Boom Supersonic។

សម្រាប់តម្លៃសំបុត្រយន្តហោះក្នុងមួយកៅអី វិញគឺ១០.០០០ដុល្លារអាមេរិក សម្រាប់អ្នក ដែលមានបំណងចង់សាកភ្លក្សរសជាតិនៃការជិះយន្តហោះប្រភេទនេះដំបូងៗ៕

ក្រុមអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសមួយចំនួនកំពុងសម្រុកចាកចេញពីប្រទេសកំណើតទៅរស់នៅបរទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការយកអត្រាពន្ធលើការផ្ទេរមរតក ដ៏ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង កំពុងជំរុញឱ្យជនជាតិកូរ៉េ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ កាន់តែច្រើនផ្លាស់ទៅរស់នៅបរទេស ដែលមានបទប្បញ្ញត្តិងាយស្រួលជាងទឹកដីកំណើត។

ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទីពីរ នៅក្នុងអង្គការ OECD បន្ទាប់ពីប្រទេសជប៉ុន ដែលកំណត់អត្រាពន្ធលើការផ្ទេរមរតកខ្ពស់ជាងគេ។ ជាក់ស្តែង អត្រាពន្ធលើការផ្ទេរមរតកអតិបរមានៅក្នុងប្រទេសកូរ៉េ គឺមានអត្រា៥០ភាគរយ បើធៀបទៅនឹង៥៥ភាគរយនៅប្រទេសជប៉ុន ។SOUTH KOREA: Inheritance, Gift Tax Burden Tops OECD,...យោងតាមការស្ទង់មតិដោយក្រុមហ៊ុន Henley & Partners ដែលមានទីស្នាក់ការ នៅកណ្តាលនៅទីក្រុងឡុងដ៍ បានប៉ាន់ប្រមា​ណថា ប្រទេស​កូរ៉េ​ខាងត្បូង បាន​បាត់​បង់​ចំនួន​អ្នក​មាន​ច្រើន​ជាង​គេ​ទី៧ នៅលើពិភពលោក​ ក្នុងឆ្នាំ​នេះ ខណៈពួកគេធ្វើចំណាកស្រុកទៅរស់នៅបរទេស ដោយសារការអនុវត្តពន្ធលើការផ្ទេរមរតកខ្ពស់ពេក។

ក្រុមហ៊ុនខាងលើបានប៉ាន់ប្រមាណថា បុគ្គល​ដែល​មានត​ម្លៃខ្លួន​ខ្ពស់​ ​ឬហៅថា​​High​-​Net​-​Worth​ ​Individual ប្រមាណ៨០០នាក់ ដែលទ្រព្យសម្បត្តិសុទ្ធ១លានដុល្លារ ឬខ្ពស់ជាងនេះ បានចាកចេញពីប្រទេសកូរ៉េ ទៅកាន់ទឹកដីមួយផ្សេងទៀត គិតត្រឹមខែមិថុនា ឆ្នាំនេះ។

តួលេខ​នេះ​មានការការ​កើន​ឡើង​ បើធៀបនឹងការចាកចេញ​របស់ប្រជាជន​កូរ៉េ ​ដែល​មាន​ទ្រព្យស្តុកស្តម្ភ ចំនួន៤០០នាក់​កាល​ពី​ឆ្នាំ​មុន។

ប្រទេសចិនបានឈរនៅលើកំពូលតារាង ដែលមានការចាកចេញរបស់ពួកអ្នកមានចំនួន១៣.៥០០នាក់ បន្ទាប់មកគឺប្រទេសឥណ្ឌា មានការចាកចេញរបស់ពួកអ្នកមានចំនួន៦.៥០០នាក់។

ចក្រភពអង់គ្លេស មានការចាកចេញរបស់ពួកអ្នកមានចំនួន៣.២០០នាក់ ប្រទេសរុស្ស៊ីមានការចាកចេញ របស់ពួកអ្នកមានចំនួន៣.០០០នាក់ ប្រេស៊ីលមានការចាកចេញ របស់ពួកអ្នកមានចំនួន១.២០០នាក់ និងទីក្រុងហុងកុង មានការចាកចេញរបស់ពួកអ្នកមានចំនួន១.០០០នាក់។

​ក្នុង​ចំណោម​ប្រទេស​ទាំង​៧ខាងលើ គេសង្កេតឃើញថា ប្រទេ​ស​កូរ៉េ​ រួម​ជា​មួយ​នឹង​ចក្រភព​អង់គ្លេស​ គឺជា​ប្រទេស​តែ​២ប៉ុណ្ណោះ ដែល​ចំនួន​ជន​អន្តោប្រវេសន៍អ្នកមាន ​បានកើន​ឡើង​ទ្វេ​រដង​ នៅ​ក្នុង​អំឡុង​ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣៕ប្រភព៖ Korea times៕