ដោយៈ ជេស៊ីកា
ខេត្តកែបៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងពិធីប្រុងពាលី បញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធអភយមុទ្រៈ មានកម្ពស់៤៥ម៉ែត្រ។
ពិធីបញ្វុះបឋមសិលាសាងសង់ពុទ្ឋបដិមាដ៏ខ្ពស់នេះ ស្ថិតនៅទីតាំងមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ។ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោកសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៊ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នា និងមានសុទ្ធាជ្រះថ្លា ចាប់មគ្គផលក្នុងការកសាង ព្រះពុទ្ធអភយមុទ្រៈ ដែលត្រូវកសាងនេះ មានកម្ពស់៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុក្ខជាសម្បត្តិប្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ខេត្តកែប។
“ប្រុងពលី” ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរ តែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុង ជំនឿ និងទំនៀមទម្លាប់ខ្មែរ។ “ប្រុង មានន័យដូចនឹង “រៀបចំ” ដែរ ឧទាហរណ៍អ្នកស្រុកនៅអង្គរ ច្រើននិយាយ “ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)” រីឯ “ពលី” មានន័យថា “ការបូជា, ពលិកម្ម និយាយឲ្យងាយយល់ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ៕