រដ្ឋាភិបាលគ្រោងសិក្សាផ្លូវជិះកង់តភ្ជាប់តំបន់ឆ្នេរទាំង៤នៅកម្ពុជា

ភ្នំពេញ លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីផែនការអភិវឌ្ឍន៍ឆ្នេរ និងផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា
1-អង្គប្រជុំបានឯកភាពលើទស្សទានរួមនៃការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។
2-ការពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង2700ម៉ែត្រនៅខេត្តកែប។
3-ការពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។

តើអ្នកវិនិយោគគួរជ្រើសរើសទិញអចលនទ្រព្យបែបណានៅសហរដ្ឋអាមេរិកដែលអាចផ្តល់ផលចំណេញខ្ពស់?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រសិនបើអ្នកកំពុងស្វែងរកទិញ អចលនទ្រព្យសម្រា​ប់វិនិយោគនៅឆ្នាំ២០២៤ នោះវាជាការល្អ ក្នុងការស្វែងរកមើលអចលនទ្រព្យក្នុងទីផ្សារដែលកំពុងរីកចម្រើន ជាជាងទីផ្សារដែល “ក្តៅ” ឬរីកចម្រើនរួចស្រាប់ទៅហើយ។

ជាក់ស្តែង ថ្មីៗនេះ កាសែតអាមេរិក Wall Street Journal និងគេហទំព័រ Realtor.com បានចុះផ្សាយថា ទីផ្សារ​លំនៅដ្ឋានដែល​កំពុង​រីកចម្រើន ផ្តល់នូវគុណភាពខ្ពស់នៃជីវិត ហើយតម្លៃផ្ទះនៅក្នុងទីផ្សារទាំងនេះ នឹងកើនឡើងនាពេលអនាគត។

លើសពីនេះទៀត នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន មានថ្លៃចំណាយទាបលើការរស់នៅ ឱកាសការងារច្រើន និងផ្តល់ការធ្វើដំណើរដ៏ងាយស្រួលសម្រាប់អ្នករស់នៅ។

ខាងក្រោមនេះគឺជាតម្លៃផ្ទះ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនចំនួន១០ នៅតាមបណ្តារដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិក៖

ទី១ ទីក្រុងCanton រដ្ឋ Ohio សហរដ្ឋអាមេរិក តម្លៃផ្ទះជាមធ្យមគឺ១៩៩.៨០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១០,២%។ទី២ ទីក្រុង Worcester រដ្ឋ  Massachusetts តម្លៃផ្ទះជាមធ្យមគឺ៤៥៦.៦០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៥,៩%។

ទី៣ ទីក្រុងSanta Maria រដ្ឋ  California តម្លៃផ្ទះជាមធ្យមគឺ១.៣៧០.០០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់២២,៩%។

ទី៤ ទីក្រុងColumbus រដ្ឋ Ohio តម្លៃផ្ទះជាមធ្យមគឺ៣២៣.៤០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៣,៦%។

ទី៥ ទីក្រុងLafayette រដ្ឋ Indiana តម្លៃផ្ទះជាមធ្យមគឺ២៦៦.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៩%។

ទី៦ ទីក្រុងOshkosh រដ្ឋWisconsin តម្លៃផ្ទះជាមធ្យមគឺ២៦១.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១៥,២%។

ទី៧ ទីក្រុងDayton រដ្ឋ Ohio តម្លៃផ្ទះជាមធ្យមគឺ២៥៤.៩០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១៣,៧%។

ទី៨ ទីក្រុងJanesville រដ្ឋWisconsin តម្លៃផ្ទះជាមធ្យមគឺ២៥០.០០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់២,១%។

ទី៩ ទីក្រុង Jefferson City រដ្ឋ Missouri តម្លៃផ្ទះជាមធ្យមគឺ២៤៩.៩០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១២%។

ទី១០ ទីក្រុង Manchester រដ្ឋNew Hampshire តម្លៃផ្ទះជាមធ្យមគឺ៤៥៦.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៨%៕ប្រភព៖Yahoo៕

ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសពីការប្រទះរកឃើញធនធានរ៉ែមាសដ៏ច្រើនបំផុតនៅក្នុងទឹកដីរបស់ខ្លួន

ដោយ: គង់ លាងហួរ

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសពីការរកឃើញធនធានមាសដ៏ធំ នៅក្នុងប្រទេសរបស់ខ្លួន។  យោងតាមសេចក្តីប្រកាស ធនធានមាសជាច្រើន ត្រូវបានគេរកឃើញនៅតាមបណ្តោ​យភាគខាងត្បូងនៃអណ្តូងរ៉ែមាស Mansourah Massarah ដែលមានស្រាប់នៅក្នុងតំបន់ Makkah ។

ក្រុមហ៊ុនរុករករ៉ែអារ៉ាប៊ីសាអូឌីត (Maaden) បានប្រកាសពីការកំណត់អត្តសញ្ញាណឃើញ ស្រទាប់រ៉ែមាសជាច្រើននៅក្នុងដី ដែលបង្ហាញពីលទ្ធភាព នៃការពង្រីកសកម្មភាពរុករករ៉ែមាស នៅក្នុងតំបន់នេះ។ការរកឃើញនេះ តំណាងឱ្យលទ្ធផលជាក់ស្តែងដំបូង នៃគំនិតផ្តួចផ្តើមរុករករ៉ែរបស់ក្រុមហ៊ុន Maaden ដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២២ ជាមួយនឹងគោលដៅ ក្នុងការបង្កើតខ្សែសង្វាក់ផលិតកម្មមាស។

ដើម្បីឆ្លើយតបទៅនឹងការរកឃើញស្រទាប់រ៉ែទាំងនេះ ក្រុមហ៊ុន Maaden របស់រដ្ឋអារ៉ាប៊ីសាអូឌីត គ្រោងនឹងបង្កើនសកម្មភាពខួងនៅឆ្នាំ២០២៤នេះ នៅជុំវិញអណ្តូងរ៉ែ Mansourah Massarah ។លើសពីនេះ ក្រុមហ៊ុន Maaden បានបន្តពង្រីកការរុករករ៉ែបស់ខ្លួននៅក្នុងតំបន់ Jabal al-Ghadara និងតំបន់ Bir al-Tawila ដែលមានចម្ងាយ២៥គីឡូម៉ែត្រ ភាគខាងជើងនៃអណ្តូងរ៉ែ Mansourah Massarah។

លទ្ធផលនៃការខួងយករ៉ែជាវិជ្ជមាន នៅក្នុងតំបន់ទាំងនេះបង្ហាញពីសក្តានុពល និងឱកាសដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍខ្សែក្រវ៉ាត់មាសលំដាប់ពិភពលោកដ៏ធំមួយ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។គិតត្រឹមដំណាច់ឆ្នាំ២០២៣ អណ្តូងរ៉ែមាស Mansourah Massarah បានរាយការណ៍អំពីធនធានមាសជិត៧លានអោន និងសមត្ថភាពផលិតមាស បានចំនួន២៥០.០០០អោនក្នុងមួយឆ្នាំ៕ប្រភព៖The Times of india៕

អ្នកជំនាញអន្តរជាតិៈស្ថានភាពអចលនទ្រព្យត្រូវការការអប់រំ បន្ថែមនៅក្នុងទីផ្សារ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យនៅកម្ពុជា កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ អ្នកជំនាញអន្តរជាតិ បានលើកឡើងនូវដំណោះស្រាយមួយចំនួន។

នាយកប្រតិបត្តិក្រុមហ៊ុនPropNex Cambodia លោក Alan Neo ដែលជាជនជាតិសឹង្ហបុរី មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារនេះមិនបានជាប់គាំងទាំងស្រុងនោះទេ ដោយតម្លៃអចលនទ្រព្យ មានភាពប្រសើរជាទូទៅ។ ឧទាហរណ៍តំបន់ផ្លូវ៦០ម៉ែត្រកាលពី៥ឆ្នាំមុន មានតម្លៃប៉ុន្មាន ហើយឥលូវដីមានតម្លៃប៉ុន្មាន? ដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ពីមុនមានតម្លៃបែបណា ឥលូវកើនឡើងដល់តម្លៃណា?។
លោកបញ្ជាក់ថា “ទីផ្សារនេះ ត្រូវការការអប់រំអ្នកមានធនធាន​បន្ថែមទៀត ដើម្បីឲ្យពួកគេបញ្ចេញទុនវិនិយោគក្នុងវិស័យនេះ”។ លោ​កបន្តថា “នៅកម្ពុជា នៅមានអ្នកមានលុយច្រើន ប៉ុន្តែពួកគេមិនហ៊ានបញ្ចេញទុនវិនិយោគ ដោយសារពួកគេបារម្ភពីទីផ្សារ ខណៈអ្នកវិនិយោគអន្តរជាតិបាន និងកំពុងសម្លឹងមកាន់ទៅផ្សារនេះ”។

លោកAlan Neo បានបន្តទៀតថា ទីផ្សារនេះកំពុងក្លាយជាឱកា​សមាស សម្រាប់អ្នកវិនិយោគអន្តរជាតិ ដែលពួកគេកំពុងមើលឃើញឱកាសចំណេញនាពេលអនាគត ស្របពេលតម្លៃអចលនទ្រព្យនៅទីនេះ មានការខុសគ្នាឆ្ងាយពីប្រទេសរបស់លោក។

ជាមួយគ្នានេះ លោកបណ្ឌិតឧកញ៉ាDato Dr Albert Tanប្រធានAPC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបាននាំអ្នកវិនិយោគបរទេសជាច្រើន មកកាន់កម្ពុជាបានថ្លែងថា ទីផ្សារនេះមានឱកាសរីកចម្រើន ហើយយុគមាសនឹងកើតមាន នៅកម្ពុជាម្តងទៀតនារយៈពេល១០ឆ្នាំខាងមុខ។លោកបានពន្យល់ថា ទីផ្សារនេះមានឱកាសរីកចម្រើន និងទាក់ទាញ ដោយសារកត្តាមួយចំនួនដូចជា ការផ្សព្វផ្សាយពីព័ត៌មានវិជ្ជ​មាននៅកម្ពុជា កាន់តែមានភាពទូលំទូលាយ ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីអន្តរជាតិ ការរក្សាបានកំនើនសេដ្ឋកិច្ចល្អប្រសើរ ការកើនឡើងវិស័យទេសចរណ៍ ការកើនឡើងនូវកត្តាប្រជាសាស្រ្ត និងកត្តាប្រជាជនវ័យក្មេងច្រើន នៅក្នុងប្រទេសនេះ៕

សក្តានុពលទេសចរណ៍កំពុងជំរុញឱ្យវិស័យសណ្ឋាគារនៅក្នុងប្រទេសជប៉ុនរីកចម្រើនលឿន

ដោយ: គង់ លាងហួរ

តូក្យូ: ក្រោយពីឆ្លងកាត់វិបត្តិជំងឺរាតត្បាត អស់រយៈពេល៣ឆ្នាំរួចមក ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសជប៉ុន បានស្ទុះងើបឡើងវិញកាលពីឆ្នាំ២០២៣ ដោយសាររដ្ឋាភិបាលទីក្រុងតូក្យូ បានពន្លឿនសកម្មភាពអាជីវកម្ម និងសង្គម។

ការបើកព្រំដែនឡើងវិញ គឺជាកត្តាជំរុញដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ជប៉ុន ដែលបានជំរុញឱ្យមានលំហូរនៃភ្ញៀវទេសចរអន្តរជាតិជាថ្មីឡើងវិញ។

ដោយផ្អែកតាមនិន្នាការខាងលើនេះ លំហូរនៃការផ្គត់ផ្គង់សណ្ឋា​គារនៅប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសកំពុងបង្កើនការវិនិយោគ។ជាក់ស្តែង ក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារ លំដាប់អន្តរជាតិ Accor ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានអះអាងថា ការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរ ក្នុងប្រទេសជប៉ុនត្រូវបានជំរុញជាចម្បង ដោយការត្រឡប់មកវិញនៃអ្នកដំណើរបរទេស ខណៈកម្រិតអាជីវកម្ម នៅតាមសណ្ឋាគារទាំងអស់របស់ខ្លួន បានកើនលើសកម្រិតឆ្នាំ២០១៩ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ។

ថ្នាក់ដឹកនាំក្រុមហ៊ុនAccor ជឿជាក់ថា ប្រទេសជប៉ុននឹងបន្តទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ដោយរដ្ឋាភិបាលបានកំណ​ត់គោលដៅ ទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបានចំនួន៦០លាននាក់ជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនបារាំងAccor ទើបតែបានបើកសណ្ឋា​គារថ្មីមួយ ក្រោមម៉ាកយីហោ Mercure នៅសង្កាត់ Hibiya នៃទីក្រុងតូក្យូកាលពីខែធ្នូ ឆ្នាំមុន ខណៈក្រុមហ៊ុននេះមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន។

កាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុន Accor និងក្រុមហ៊ុន Daiwa Resort បានប្រកាសថា ក្រុមហ៊ុនAccor គ្រោងប្តូរឈ្មោះ និងគ្រ​ប់គ្រងប្រតិបត្តិការសណ្ឋាគារទាំង២៣ របស់ក្រុមហ៊ុនDaiwa Resort នៅប្រទេសជប៉ុន។

ចំណាត់ការនេះ នឹងបង្កើនទ្វេរដងនូវចំនួនសណ្ឋាគារ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Accor នៅក្នុងប្រទេសជប៉ុន។

លើសពីនេះទៀត ក្រុមហ៊ុន Accor ក៏គ្រោងនឹងដាក់ឱ្យដំណើរការសណ្ឋាគារប្រណីតដំបូងរបស់ខ្លួន ស្ថិតក្រោមម៉ាកយីហោ Fairmont នៅប្រទេសជប៉ុន ក្នុងឆ្នាំសារពើពន្ធ២០២៥ផងដែរ។

ចំណែក ក្រុមហ៊ុន Hyatt ដែលជាខ្សែសង្វាក់សណ្ឋាគារលំដាប់ពិភពលោកមួយផ្សេងទៀត ក៏មើលឃើញពីឱកាសនៅក្នុងប្រទេសជប៉ុនផងដែរ។

ស្របពេលមានការរំពឹងទុកថា ចំណាប់អារម្មណ៍របស់អ្នកធ្វើដំណើរនៅក្នុងប្រទេសជប៉ុន នឹងបន្តកើនឡើង។ ដូច្នេះក្រុមហ៊ុន Hyatt គ្រោងនឹងបើកសណ្ឋាគារជាច្រើនទៀត នៅក្នុងប្រទេសជប៉ុន នារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។

ខ្សែសង្វាក់សណ្ឋាគារ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបើកសណ្ឋាគារ Toranomon Hills ក្នុងទីក្រុងតូក្យូកាលពីខែមុន ហើយសណ្ឋាគារចំនួនពីរទៀត គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅទីក្រុងតូក្យូ និងអូសាកានៅឆ្នាំ២០២៤នេះ។

លើសពីនេះ ក្រុមហ៊ុន Hyatt ក៏គ្រោងនឹងបើកដំណើរការម៉ាកយីហោថ្មី ដែលមានឈ្មោះថា Atona សម្រាប់ការស្នាក់នៅបែបប្រពៃណី ryokan ចាប់ពីឆ្នាំ២០២៦តទៅ៕ប្រភព៖ Japan Times៕

ដំណឹងល្អៈសម្តេចធិបតីនឹងប្រកាសដាក់ចេញគោលនយោបាយថ្មីដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំងនៅក្រុងព្រះសីហនុ

ដោយៈ ស៊ីវ ម៉េង

        ព្រះសីហនុៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោ​បាយថ្មី ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ​មករាខាងមុខនេះ។សម្តេ​ចធិបតីហ៊ុន ម៉ាណែតបានថ្លែងឲ្យដឹងក្នុងពិធីសម្ភោធស្ពានកោះយ៉ នៅខេត្តកោះកុងកាលពីថ្ងៃទី៨ មករាថា កម្មវិធីគោលនយោ​បាយថ្មីនេះ គឺផ្តោតសំខាន់លើការជម្រុញសកម្មភាពធុរកិច្ច និងពាណិ​ជ្ជកម្មនៅក្រុងព្រះសីហនុ ឲ្យមានភាពរសរវើកឡើងវិញ។

សម្តេចបន្តថា “ឆ្នាំ២០២៤ជាឆ្នាំ សម្រាប់ជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ពិសេសការដោះស្រាយបញ្ហា អាគារជាប់គាំងនៅក្នុងទីក្រុងនេះ”។រដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ចំនួន២ ទាក់ទងអាគារជាប់គាំងនៅក្រុងព្រះសីហនុ ដែលគោលការណ៍ទី១ គឺជម្រុញការសាងសង់អាគារដែលមិនទាន់​ចប់ នឹងសាងសង់បញ្ចប់ និងទី២ អាគា​រសាងសង់ចប់រួចអាចនឹងធ្វើឲ្យមានសកម្មភាពវិនិយោគ ឬធុរកិច្ច។

នៅខេត្តព្រះសីហនុ នាពេលប​ច្ចុប្ប​ន្ននេះ មានអាគារ៣៦៤អាគារបានផ្អាកការសាងសង់ អាគារចំនួន១៧៧សាងសង់រួចតែមិនដំណើរការ អាគារ៥៣កន្លែងកំពុងដំណើរការសាងសង់ និងអគារចំនួន៤៧៥កន្លែងបានសាងសង់រួច និងកំពុងដំណើរការ។

នៅចន្លោះឆ្នាំ២០១៦ ដល់២០១៩ ខេត្តព្រះសីហនុបានទាក់ទាញលំហូរទុនវិនិយោគពីបរទេស ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលភាគច្រើនជាគំរោងវិនិយោគរបស់ចិន។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំផែនការមេ ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាទីក្រុងពហុបំណង ខណៈទីក្រុងនេះបាននិងកំពុងទាក់ទាញ ភ្ញៀវទេសចរណ៍ក្នុងស្រុកកាន់តែច្រើន ជាក់ស្តែងកាលពីរាត្រីឆ្លងឆ្នាំសកលកន្លងមកថ្មីៗនេះ ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាង៤០ម៉ឺននាក់៕

China ups support for housing rental market

China’s financial regulators on Friday issued a guideline to provide stronger support for the housing rental market.

A financial support system for housing rentals will be established and improved to mainly address the needs of new urban residents and young people in major cities, according to the document released by the People’s Bank of China and the National Administration of Financial Regulation.

The focus will be on encouraging the development of specialized and large-scale housing rental enterprises with self-owned properties.

Specifically, there will be more credit to rental home development and operation, and better financial services for related businesses. The sector will also be granted diversified financing channels, including bond issuance, real estate investment trust funds, and social investment.

While stepping up supportive policies, authorities will work to contain related financial risks, such as toughened credit fund management and clear and strict business boundaries, which will be designed to address speculation. Source: Xinhua

រដ្ឋាភិបាលចាត់ទុកខេត្តជាប់តំបន់ឆ្នេរជាច្រករបៀងសេដ្ឋកិច្ចដ៏ធំ

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប។លោកសាយ សំអាល់បានបន្តថា ដូច្នេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋត្រូវសហការគ្នាខិតខំអភិវឌ្ឍខ្លួន និងមានគំនិតច្នៃប្រឌិត ក្នុងការកែច្នៃនូវអ្វីដែលថ្មីប្លែក សម្រាប់ទាក់ទាញទេសចរ ឱ្យចូលមកទស្សនាក្នុងខេត្តរបស់ខ្លួន ដើម្បីជំរុញលំហូរចរន្តសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាទទួលបានប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

លោកសាយ សំអាល់បានបញ្ជាក់ពីទិសដៅ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់បញ្ហាទំនាស់ដីធ្លី និងការរៀបចំទីក្រុងឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ មានស្នាមញញឹម មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រ និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា៕

Cambodian PM will visit Bangkok next month

Prime Minister Hun Manet will pay a one-day official visit to Thailand next month to strengthen the bilateral ties, according to an informed diplomatic source.

Manet will arrive in Bangkok on February 7 to meet up with his Thai counterpart Srettha Thavisin and further discuss ways to boost trade and investment between the two
countries.

Top on the agenda is the cross-border trade, joint actions against call scam centers and future joint economic cooperative projects, among others.

Manet will also meet up with other senior Cabinet ministers and also hold also talks with leading Thai businessmen about investment’s opportunities in Cambodia.
Srettha visited Cambodia last September as his first foreign trip after he was appointed
prime minister in August.

Today, Thailand and Cambodia work closely, both bilaterally and through ASEAN, to help resolve Myanmar’s crisis, as well as improve cooperation in sub-regional areas including the Mekong development plans under various frameworks.

Last year, bilateral trade reached US$9.8 billion. Thailand’s investment ranked ninth, amounting to US$10.1 billion. Furthermore, people-to-people exchanges have increased significantly. Source: Thai PBS World

អ្នកជំនាញអន្តរជាតិៈ បញ្ហាអចលនទ្រព្យនៅកម្ពុជា ជាឱកាសមាសរបស់ក្រុមហ៊ុនអន្តរជាតិ

 ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្នុងវិបត្តិ តែងតែមានឱកាស ប៉ុន្តែតើអ្នកណាជាអ្នកអាចចាប់ឱកាសបាន សម្រាប់កាលៈទេសៈដ៏លំបាកមួយនេះ។ អ្នកជំនាញអចលនទ្រព្យអន្តរជាតិលោក Alan Neo នាយកប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងកាលៈទេសៈ ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅក្នុងស្រុកជួបការលំបាក វាជាឱកាសរបស់ក្រុមហ៊ុនអន្តរជាតិ ដែលអាចជួយទីផ្សារកម្ពុជាឲ្យងើបឡើងវិញ។

លោកបន្តថា “នៅពេលមានការផ្សព្វផ្សាយព័ត៌មាន សូវមិនល្អពីកម្ពុជា អ្នកធុរកិច្ចអន្តរជាតិបានស្វែងរកឱកាសវិនិយោគ តាមរយៈក្រុមហ៊ុនអន្តរជាតិ ដែលពួកគេទុកចិត្ត”។ លោកបន្តថា “អ្នកវិនិយោគ​មកពីម៉ាឡេស៊ី សឹង្ហបុរី ចិន តៃវ៉ាន់ កូរ៉េបានស្វែងរកក្រុមហ៊ុនអន្តរជាតិ​ដើម្បីប្រឹក្សាពីការវិនិយោគរបស់ពួកគេ”។
លោក Alan Neo បានបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ យើងលក់ខុនដូបានប្រមាណ៥០យូនីត និងលក់ដីបានមួយចំនួន តា​មរយៈក្រុមហ៊ុន និងភាពជាដៃគូសហការរបស់យើង ហើយអ្វីដែល​យើងត្រូវធ្វើពេលនេះ គឺទាក់ទាញអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិមកកម្ពុជាឲ្យបានច្រើន ដើម្បីរុញទីផ្សារនេះឲ្យងើបឡើងវិញ។

លោកបន្តថា “នៅពេលទីផ្សារបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត វានឹងងើបឡើងវិញ វាជាទីផ្សារដែលកំពុងលេចឡើង ដែលអ្នកវិនិយោគអាចរកឱកាសចំណេញបានពីទីនេះ”។ លោកបន្តថា “បញ្ហានៅកម្ពុជា គឺការផ្សព្វផ្សាយអាក្រក់ពីទីនេះ ដែលព័ត៌មាននេះនឹងសាបរលាបបន្តិចម្តងៗ នៅពេលយើងអាចទាក់ទាញអ្នកវិនិយោគអន្តរជាតិ​មកកាន់ទីនេះកាន់តែច្រើន”។លោក Alan Neo បានបន្តថា អ្នកវិនិយោគអន្តរជាតិមកកាន់រាជធានីភ្នំពេញ ជាលើកដំបូងពួកគេមានអារម្មណ៍ភ័យខ្លាច ហេតុនេះយើងត្រូវតែមើលថែរពួកគេឲ្យបានដិតដល់ និងធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅ បន្ទាប់មកពួកគេនឹងមកកាន់កម្ពុជាម្តងទៀត ហើយយើងត្រូវធ្វើឲ្យប្រាកដថា ពួកគេមានអារម្មណ៍សុវត្ថិភាព៕